Friday, January 21, 2011

ក្រសួងឧស្សាហកម្មនិង UNDP ចុះហត្ថលេខាលើអនុស្សារណៈដើម្បីអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា

AKPភ្នំពេញ–
កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១១នៅទីស្តីការក្រសួងឯ.ឧ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សា ហកម្មរ៉េនិងថាមពលនិង ឯ.ឧ ឌូក្លាស ប្រូដេរិច Douglas Broderick តំណាង UNDPប្រចាំនៅ កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈ ព្រមព្រៀងគ្នាដើម្បីបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យ រ៉ែ នៅកម្ពុជា ។
តាមសេចក្តីប្រកាសព័ត៌មានរួមបានដឹងថាៈ ឯ.ឧ ស៊ុយ សែមបានអះអាងអំពីរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍវិស័យរ៉ែតាមវិធីដែលធ្វើឲ្យប្រជាជនកម្ពុជា និងសហគមន៍បាន យល់ច្បាស់ អំពី អត្ថប្រយោជន៍នៃធនធានរ៉ែរបស់ខ្លួន ទន្ទឹមនឹងផលប៉ះពាល់បរិស្ថានត្រូវ បានកាត់បន្ថយ។
ការចុះហត្ថលេខានេះ បានបង្ហាញពីគោលដៅថ្មីមួយនៃទំនាក់ទំនងរវាងក្រសួងឧស្សាហកម្មរ៉ែ​និងថាមពលនេះ UNDP ។កាលពីខែឧសភា២០១០ក្រសួងឧស្សាហកម្មនិងស្ថាប័នអង្គការសហប្រជា ជាតិមួយនេះ បានរៀបចំសន្និសីទអន្តរជាតិលើកទី១រួមគ្នាស្តីពីការធ្វើអាជីវកម្មរ៉ែក្រោមប្រធានបទ “ឱកាស សម្រាប់កម្ពុជា “។
សេចក្តីប្រកាសព័ត៌មានបន្តថា វាជាការពិតដែលថាកម្ពុជាមានធនធានរ៉ែដ៏មានតម្លៃ ប៉ុន្តែការងារ ដ៏លំបាកគឺការធ្វើឲ្យធនធានរ៉ែទាំងនេះ ក្លាយទៅជាសម្បត្តិថ្មីមួយដែលនឹងបង្កើតនូវកាលានុវត្តន៍ និង ជួយកាត់បន្ថយភាពក្រីក្រ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនោះឯ.ឧ តំណាង UNDPបានមានប្រសាសន៍ថា UNDP មានការជឿជាក់ថា វិស័យរ៉ែដែលមានតម្លាភាពគណនេយ្យភាពនិងចីរភាពអាចធានាដល់អត្ថ ប្រយោជន៍យូរអង្វែងសម្រាប់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ។ ឧស្សាហកម្មរ៉ែដែលមានការ ទទួល ខុសត្រូវអាចរួមចំណែកក្នុងការលើកស្ទួយប្រជាជនកម្ពុជា ឲ្យផុតពីភាពក្រីក្រ ។
លោកBroderickថ្លែងថា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារនេះជាមួយក្រសួង ឧស្សាហកម្មរ៉ែនិងថាមពលដើម្បីឆ្ពោះទៅសម្រេចគោលដៅទាំងអស់នេះ ៕

No comments:

Post a Comment