Friday, January 21, 2011

សកម្មភាព​សមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​១ឆ្នាំ


ខេត្ត​កំពង់​ស្ពឺ ៖ លោក​ស្រី​ស៊ិន សាធ ប្រធាន​​សមាគម​នារី​​កម្ពុជា​ដើម្បី​សន្តិភាព​​និង​អភិវឌ្ឍន៍​ខេត្ត​បាន​ឱ្យ​ដឹងថា រយៈ​​ពេល​​១ឆ្នាំ​ ចាប់​ពី​​ថ្ងៃទី​១ តុលា ២០០៩ ដល់​ថ្ងៃទី​៣០ កញ្ញា ២០១០ ​សមាគម​​​បាន​ចុះ​ធ្វើ​ការនៅ​​ស្រុក​ ២​ក្រុង១ សង្កាត់៥ ឃុំ៣ និង​ភូមិ​១៧ មាន​ស្ត្រី​ចំនួន​៤៥០​នាក់ ​និងគ្រឹះស្ថាន​​៤៧​កន្លែង នៅស្រុក​ភ្នំស្រួច​ច្បារមន និង​ឧដុង្គ​ ។ អ្នក​ទទួល​ផល​ប្រយោជន៍​​​ពីគំរោង​​រយៈពេល​​១​ឆ្នាំ​ មាន​ស្ត្រី៩១៩​នាក់ បុរស​៣៤៧​នាក់ ។ ខេត្ត​​កំពង់​ស្ពឺ​ជា​តំបន់​ឆ្លង​កាត់​ពីរាជ​ធានី​ភ្នំពេញ​ទៅ​ខេត្ត​​ព្រះសីហនុ​ តាកែវ​ និង​កំពង់​​ឆ្នាំង និង​សំបូរ​ដោយ​​អាជីវ​ករ​រកស៊ី​ដឹក​ឈើ កាប់​ឈើ ហើយនិង​ទាហាន​ឈរជើង​ជា​ច្រើន​កន្លែង ​មាន​ហាង​ខារ៉ាអូខេ​ ផ្ទះ​បន​ នៅជុំ​វិញ​ទីប្រជុំ​ជន​ និង​នៅជិតៗកន្លែង​ដែលទាហាន​ឈរ​ជើង​​ជាេហតុ​ធ្វើ​​ឱ្យ​​ងាយ​ឆ្លងការ​រីករាល​ដាល​​នៃមេរោគ​អេដស៍​ និង​ងាយ​ឆ្លង​ជាមួយ​ក្រុមទាហាន​ កម្មករ​ កាប់​ឈើ​ ​កម្មករ​សំណង់ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​​ឆ្ងាយ​ពី​ប្រពន្ធ​កូន​និង​គ្រួសារ​ ។ 
ស្ត្រី​​បំរើ​​សេវា​កំសាន្ត​​ជា​ក្រុម​​ដែល​ប្រឈមមុខ​ខ្ពស់​គឺពួកគេ​សេព​គ្រឿង​​ញៀន​​ស្រវឹង​​ជា​ប្រចាំ​ ចំណេះដឹង​និង​ការទទួល​បាន​នូវព័ត៌មាន​​នៅមាន​​កំរិត ភាព​ក្រីក្រ​និង​ការ​​ធ្វើ​ចំណាក​ស្រុក​ ការ​ផ្លាស់​ប្តូរ​ដៃគូ​ ​ញឹកញាប់​ហើយពួកគេ​ច្រើន​ធ្វើ​ការ​ជាមួយ​​មនុស្ស​ស្រវឹង ។ លោកស្រីស៊ិន សាធ បាន​បន្ត​ថា ប្រឈម​នឹង​​បញ្ហា​​នេះ សមាគម​បាន​​លើក​យក​វិធី​សាស្ត្រ​ផ្លាស់​ប្តូរឥរិយាបថ​​ក្រុម​ស្ត្រី​បំរើ​សេវា​កំសាន្ត​ និង​អតិថិជន​របស់​ពួកគេ ​ដោយ​សង្កត់​ធ្ងន់​​លើការ​កាត់​បន្ថយការ​ប្រឈម​មុខ​នឹង​​​គ្រោះ​ថ្នាក់​និង​លើក​កំពស់​​ការ​អនុវត្ត​ការ​រួម​ភេទ​ឱ្យ​កាន់​តែ​​មាន​សុវត្ថិភាព​ ។ ជាមួយ​នេះ ​កសាង​​នូវ​បរិស្ថាន​​អំណោយ​ផល​មួយ​សំរាប់​សុខភាព​ផ្លូវ​ភេទ​របស់​​ Smart Girt ​ដោយ​ប្រមូល​​ផ្តុំ​​ការ​ពាក់​ព័ន្ធ​​នានា​ដូចជា​ម្ចាស់​ក្លឹប​កំសាន្ត​ ប៉ូលិស​ អ្នក​ផ្តល់​ សេវា​សុខភាព​ និងអ្នក​ផ្សេងៗ​ទៀតឱ្យចូលរួម​ ​​សហការ​ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment