Thursday, February 03, 2011

បទវិចារណកថា ៖ គណបក្សប្រឆាំង​ពីរនៅ​កម្ពុជា កំពុងប្រើ​ល្បិចកេង​ចំ​ណេញ​រៀង​ៗខ្លួន

          គណបក្ស​ប្រឆាំង​ពីរ​នៅ​កម្ពុជា គឺគណបក្ស​សម រង្ស៊ី និង​គណបក្ស​ សិទ្ធិ​មនុស្ស បាន​ដើរ​មក​ដល់​ភាព​បរាជ័យ​ដ៏​អាម៉ាស់​ ដោយ​សារ​ចំ​ណង​សម្ព័ន្ធ​ភាព​របស់​ពួក​គេត្រូវ​ដាច់​ដោច ហើយ​ពុំ​មាន​សញ្ញាណាមួយ​អាច​នឹង​កើត​មាន​នូវការ​ចុះ​សម្រុង​គ្នា​បាន​ឡើយ ពី​ព្រោះមេបក្ស​ទាំងពីរនេះ ​ម្នាក់​ៗអួត​ថា «ជាអ្នក​ខ្លាំង​រៀង​ៗខ្លួន»។
          ជម្ងឺនៃ​ការបែក​បាក់​គ្នា​ ឬរស់​នៅ​ជាមួយ​គ្នា​មិន​បាន​នោះ ពី​ព្រោះ​ពួក​គេប្រកាន់ខ្ជាប់តែចរិត​ក្បាល​រឹង​ មិន​សុខចិត្ត​ស្មើ ឬ​នៅ​ក្រោម​អ្នក​ណាមួយ​បាន​ ហើយ​វិវាទ​ខ្វែង​គំ​និត​គ្នា​​នោះ គឺត្រូវ​បាន​​ស្តែង​ឡើង​តាម​រយៈការ​ឆ្លើយ​ឆ្លង​លិខិត​រវាងគ្នាទៅ​វិញ​ទៅ​មក​នាពេល​ថ្មី​ៗនេះ​។
          លោក កឹម សុខា ប្រធាន​គណបក្ស​ សិទ្ធិ​មនុស្ស បាន​ផ្ញើ​លិខិត​ជូន​លោក សម រង្ស៊ី​ ដើម្បី​ពន្លឿន​ការ​ចរចារ​គ្នា​ដើម្បី​បង្កើត​គណបក្សថ្មី​មួយរួម​គ្នា​ ក្នុង​បំ​ណង​ផ្តួលរំ​លំ​គណបក្ស​ប្រជា​ជន​កម្ពុជានា​អណត្តិ​ក្រោយ​។ ប៉ុន្តែ
         
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ប្រធាន​គណបក្សសម រង្ស៊ី បានផ្ញើលិខិតឆ្លយ​តប​មក​វិញ ដោយ​បញ្ជាក់​នូវ​ជំ​ហររបស់​ខ្លួន​ថា​ . រក្សាឈ្មោះគណបក្ស សម រង្ស៊ី ជាគណបក្សរួម​ ហើយ​ឈ្មោះ​គណបក្សនេះ​នឹងផ្លាស់​ប្តូរ​​នៅពេលលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ​ដែលយើងទទួលបាន​យ៉ាងតិច១ភាគ៣នៃអាសនៈរដ្ឋសភា​ទាំង​មូល​ និង២. ផ្តល់សិទ្ធិជូនថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សនូវតួនាទីជាអនុប្រធាន និងអគ្គលេខាធិការរង ​រួម​ទាំងតំណែងផ្សេងៗទៀតក្នុងរចនាសម្ព័ន្ធគណបក្សចំនួន១ភាគ៤”អាសនៈ១ភាគ៤នេះគិតទៅតាមសមាមាត្រនៃសន្លឹកឆ្នោត​​​​​​​​​ដែលគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បានទទួលក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨
          ការ​ច្រាន​ចោល​នូ​សំ​ណើររបស់​គណបក្ស​សិទ្ធិ​មនុស្ស មាន​តម្លៃស្មើ​នឹង​ការ​ទះ​កំ​ភ្លៀង​មួយ​ដៃ​យ៉ាង​ពេញ​ទំ​ហឹង​ចំ​កណ្តាល​មុខលោក កឹម សុខា​ ដែល​ លោក​កឹម​ សុខា​ មិន​អាច​ទទួល​យល់ព្រម​បាន​ឡើយ​។  ភ្លាម​ៗនោះ​គណបក្ស​សិទ្ធិមនុស្ស​បានសរសេរលិខិតជាបន្ទាន់​មួយ​ឆ្លើយតបទៅវិញថាៈ រូបមន្តរបស់ លោក សម រង្ស៊ី មិនមែន​​ជា​ការរួបរួមគ្នាដោយទូលំទូលាយ យកផលប្រយោជន៏ជាតិធំជាងប្រយោជន៏បក្សពិតប្រាកដទេ ផ្ទុយ​ទៅវិញ គ្រាន់តែចង់រំលាយគណបក្ស សិទ្ធិមនុស្ស  តែប៉ុណ្ណោះ ។
        មហាជន​ដែល​ជាអ្នក​តាម​ដាន​ស្ថាន​ការ​ណ៍​នយោបាយនៅ​កម្ពុជា គេបាន​ទស្សន៍​ទាយ​ទុក​ជាមុន​ហើយ​ថា​ គណបក្ស​ទាំង​ពីរ​នេះ​ គ្មាន​ផ្លូវ​នឹង​អាច​រួម​គ្នា​បាន​នោះ​ឡើយ​ ពី​ព្រោះ​ពួក​គេ​ម្នាក់​ៗសុទ្ធ​តែ​តាំង​ខ្លួន​ជាខ្លា ឬ​ការ​ពារ​ជានិច្ច​នូវ​ទស្សនៈបុគ្គល​ខ្លួន​គេ ។ លោក កឹម​ សុខា​ បាន​ប្រកាសខ្លួន​ប្រកប​ដោយ​មោទ​នៈភាព​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​ របស់​គាត់​ គឺ​ជា​គណបក្ស​ខ្លាំង​ ជាគណបក្ស​ប្រជាធិ​បតេយ្យ​​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គណបក្ស​ សម​រង្ស៊ី​ ហើយ​បាន​ស្មើឲ្យ​សមាជិក​គណបក្ស​ សម រង្ស៊ី​ គួរត្រូវ​ចូល​រួម​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស បើ​ទោះ​ណា​ជា​ប្រធាន​បក្ស​ លោក សម​ រង្ស៊ី​ មិន​ចូល​ក៍​ដោយ​ចុះ។ ចំ​នុច​នេះ​ បង្ហាញ​ថា​ បក្ស​សិទ្ធិ​មនុស្ស​មិនសុខចិត្ត​ឱន​ក្បាលជ្រក​ក្រោម​ស្លាក​គណបក្ស​ សម រង្ស៊ី​ ឬ​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម រង្ស៊ី​ ជា​ដាច់​ខាត​ ក្នុង​ន័យ​នេះគេអាច​សង្ស័យ​ថា​​ទំ​នង​ជា​លោក កឹម​ សុខា ​ដឹង​ថា​លោក សម​ រង្ស៊ី​ គ្មាន​ផ្លូវ​ចូល​ស្រុក​ដើម្បី​ធ្វើ​នយោបាយ​វិញ​បាន​នោះ​ទេ​ ពី​ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​មក​ទទួល​ទោសពី​បទ​ល្មើសដកតម្រុយ​បង្គោល​ព្រំ​ដែន​ ​ក្លែង​ឯកសារ​ផែន​ទី​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​១២ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​រាប់​លាន​រៀល​។       ​​​  ​                             ​             ម៉្យាង​ទៀត​ លោក កឹម សុខា​ អាច​គិត​ថា ការ​អវត្ត​មាន​របស់​លោក កឹម សុខា បូក​រួម​ជា​មួយការ​ចុះ​ខ្សោយ​​​នៃ​សម្លេង​គណបក្ស សម រង្ស៊ី​ គឺជា​ឱកាសមាសរបស់​លោក កឹម សុខា​ ​បើ​ទោះ​ណា​ជា​គណបក្ស​ លោក កឹម​ សុខា​ បាន​ទទួល​តែ​៣កៅ​អី​ ហើយ​គណបក្ស​ សម​ រង្ស៊ី​ ទទួល​បាន២៦ កៅ​អី​ ក៏ដោយ​។ ការ​ខ្វែង​គំ​និត​គ្នា​នេះ​ គឺហាក់​បី​ដូច​ជា​ ​គណបក្សទាំងពីបាននឹងកំពុងបញ្ចេញចង្កូមចង់លេបត្របាក់គ្នាទៅវិញទៅមក ក្នុងមហិច្ឆតា​ចង់កាន់អំណាច ដោយកេងចំណេញនយោបាយរៀងៗខ្លួន  ហើយមួយវិញ​ទៀត​ គឺគេអាចគិតថាគណបក្ស​សិទ្ធិមនុស្សមាន​ឱកាសបាន​ដើរឃោសនាបាន​ច្រើន​ជាង​ សម រង្ស៊ី​ និង​និងងាយបញ្ចុះបញ្ចូលសមាជិកគណបក្ស​តាមមូលដ្ឋាន ក្នុង​ន័យ​ថា​ស៊ីជើងក្រោមរបស់គណបក្ស សម រង្ស៊ី ”ឆ្លៀតកេងចំណេញនៅពេលដែលោក សម រង្ស៊ីកំ ពុង​ស្ថិត​នៅ​ឯក្រៅ​ប្រទេស​។ ម្យ៉ាងវិញទៀតលោក កឹម សុខា បានហៅការសន្យាផ្តល់តំណែងគឺជាបំណង​ចង់ឲ្យគណបក្សសិទ្ធិមនុស្ស​​​​​​​​​​​​ផ្តាច់ខ្លួនចូលទៅក្នុងគណបក្សសម រង្ស៊ី ដោយ​លោក កឹម សុខា​     បាន​សង្កត់​ធ្ងន់​ថា
« គោល​បំណងនៃការចង់​បង្រួបបង្រួម​នេះ​ដើម្បីបង្កើតចលនាធំមួយ ចលនាប្រជាធិបតេយ្យធំមួយ ដើម្បីយកឈ្នះ​គណបក្សកាន់​អំណាចហើយ​បើសិន​យើង​ទៅនៅផ្ទះតូចដដែល យើងនៅតែចាញ់ដដែលហ្នឹង»  លោកកឹមសុខាបានបន្ថែមទៀតថា ការរួបរួមណាមួយដែលគ្រាន់តែបែងចែកអំណាច ឬចែកកៅអីគ្នាអង្គុយ​នៅក្រោម​ផ្លាក​បុគ្គ​ឬបក្សពួកដោយមិនមានការកែទម្រង់ឲ្យមានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងទេនោះ សម្ព័ន្ធនេះ​ គឺមិនត្រឹម​តែ​មិនអាចយកជ័យជំនះលើគណបក្សកាន់អំណាចបានទេហើយថែមទាំងជុំរុញឲ្យមានការបែកបាក់គ្នាទៅវិញ។
តាមពិតបើយើងតាមដានការចងសម្ព័ន្ធភាពតាំងពីមុនបោះឆ្នោតឆ្នាំ​២០០៨ គឺ លោក កឹម សុខា បាន​ធ្វើ​ពិធីមួយក្នុងគណបក្សសិទ្ធិមនុស្ស គឺមិនឲ្យមានការរួបរួមគណបក្សដែល​គេហៅថាចលនា​ប្រជាធិ​បតេយ្យ​នោះទេ ដោយលោក កឹម សុខា បានធ្វើសន្និសិទ្ឋការសែតមួយ​ យកលេសថា ការសម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សាមិនឲ្យរួបរួម តែធាតុពិត លោក កឹម សុខា ខ្លួនឯងជាអ្នកដែលមិនមានឆន្ទៈចង់រួបរួមតាំងពីដើម ប៉ុន្តែ​ធ្វើ​ជា​លេស​ថាមាន​ការ​ឯកភាព​គ្នា​តាម​របៀប​ប្រជាធិ​បតេយ្យ​។
ឥឡូវ​នេះ​ ពុត​ត្បុត​របស់​មេបក្សទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ជាសាធារណហើយ​ ថា​ ទាំង​បុគ្គល សម រង្ស៊ី ក៏ដូច​ជា​កឹម​សុខា សុទ្ធតែ​ជា​ជនផ្តាច់ការក្នុង​បក្ស​ដូច​គ្នា មួយ​មិន​អនុញ្ញាត​ឲ្យ​ប្តូរ​ឈ្មោះ​ពី​សម រង្ស៊ី​ បាន​ឡើយ​  និង​ម្ខាង​ទៀត​មិន​សុខចិត្ត​យក​ឈ្មោះ​ដែល​ខ្លួន​គិត​ថា​​ បាន​អាប់​ឱន ឬ​ជា​អ្នក​ទោស​ ​គ្មាន​កិត្តិ​យសក្នុង​សង្គម​មក​ដឹក​នាំ​ខ្លួន​ជា​ដាច់​ខាត​។​
បើ​ទោះ​ជា​យ៉ាងនេះក្តី​ គេបាន​មើល​ឃើញ​ថា​គណបក្ស​ទាំង​ពីរ​នេះ​គ្មាអ្វី​ជា​ជំ​ហរ​នយោបាយ​ច្បាស់​លាស់​ ក្រៅ​ពី​ដើរ​ប៉្រូ​ ភូតភរ កុហក់និង​ការ​ប្រកាន់​យកជាអាជីពនយោបាយដើរសុំលុយពីបងប្អូន​នៅ​ក្រៅប្រទេស​មក​ជេរ​រដ្ឋាភិបាលរាល់ថ្ងៃ គឺ​ពុំ​មាន​អ្វី​ជា​ដុំ​កំ​ភួន​សម្រាប់​ជួយ​ជាតិ​ឡើយ ។​ ផ្ទុយ​ទៅ​វិញ​ មជ្ឈដ្ឋាន​ប្រជាពល​រដ្ឋបាន​សម្លឹង​ឃើញ​ថា​ ភាព​បែកបាក់​របស់​បក្ស​ប្រឆាំង​ទាំង​ពី​រ​ គឺបាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋកាន់​តែ​​គាំ​ទ្រគណបក្ស​ប្រជា​ជនកម្ពុជា​​រិត​តែ​ច្រើនឡើង​ៗជា​លំ​ដាប់​ ដែល​ជាក្តី​សង្ឃឹម​សម្រាប់​ជោគ​ជ័យ​នាអណត្តិ​ក្រោយជាក់​ជា​ពុំ​ខាន៕​​ ​​
                                                                                                                                  រួម ជាតិ           

សាលា​បារាំងចុង​បូព៌ា​​​​មាន​បំណង​ប្រគល់​ឯកសារ​ និង​ផ្ទេរ​​ចំណេះ​ដឹង ​ស្តី​ពី​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទបុរាណ​ឲ្យ​កម្ពុជា​



            ឯកឧត្តម​បណ្ឌិត​ សុខ​ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ បាន​ស្វាគមន៍​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​សាលា​បារាំង​ចុង​បូព៌ា​ ដែល​មាន​បំណង​ប្រគល់​ឯកសារ​ និង​ផ្ទេរ​​ចំណេះ​ដឹង​ស្តី​ពី​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទបុរាណ​​ព្រម​ទាំង​​ការ​ជួស​ជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ឲ្យ​កម្ពុជា។
            នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃទី​ ២ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ ជា​មួយ​ឯកឧត្តម គ្រីសស្ទាន​ កូណាន់​ (Christian Connan) ឯអគ្គរដ្ឋ​ទូ​ត​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​​ និង​លោក ហ្រ្វ​ង់​ស៊ីស វ៉ារីឡែន (Franciscus Varellen ) នាយក​សាលា​បារាំង​ចុង​បូព៌ា​ ឯកឧត្តម​បណ្ឌិត​ សុខ​ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​សាលា​បារាំង​ចុង​បូព៌ា​ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ ដែល​បាន​ជួយ​ជួស​ជុល​ប្រាសាទ​បាពួន​ និង​មាន​បំណង​​ប្រគល់​ឯកសារ​ និង​ផ្ទេរ​ចំណេះ​ដឹង​​ស្តី​ពី​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទបុរាណ​​ព្រម​ទាំង​​បំណង​ចង់​ជួយ​ជួស​ជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ឲ្យ​កម្ពុជា​​ ដោយ​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ឲ្យ​អាជ្ញាធរ​អប្សរា​ និង​អាជ្ញា​ធរ​​​​​ព្រះវិហារ​​​បន្ត​ធ្វើ​ការ​ងារ​​ជាក់​ស្តែង​ជា​មួយ​ស្ថាន​ទូត​ និង​សាលា​បារាំង​ចុង​បូព៌ា​​បន្ត​ទៀត​។​
            លោក ហ្រ្វ​ង់​ស៊ីស វ៉ារីឡែន (Franciscus Varellen ) បាន​ជម្រាបជូន​ឯកឧត្តម​បណ្ឌិត​ សុខ អាន ថា​សាលា​បារាំង​ចុង​បូព៌ា​បាន​បញ្ចប់​ការ​ងារ​ជួសជុល​​ប្រាសាទ​បាពួន​ ហើយ​មាន​បំណង​​បើក​ធ្វើ​សិក្ខាសិលា​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ការងារ​ដែល​សាលា​បារាំង​ចុង​បូព៌ា​បាន​ធ្វើ​ រួម​មាន​ការ​សម្លែង​សិល្បផង​ និង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូល​រួម​បន្ត​ជួយ​ជួស​ជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​បារាំង​ផង​​ នៅ​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ​។​ ​ លោក ហ្រ្វ​ង់​ស៊ីស វ៉ារីឡែន (Franciscus Varellen ) ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា សាលា​បារាំង​ចុង​បូព៌ា​​នឹង​ប្រគល់​នូវ​ឯក​សារ​ស្តី​ពី​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទ​បុរាណ​​តាំង​ពី​​ឆ្នាំ​ ១៩០៧ ​ពេលដែល​សា​លា​បារាំង​ចុង​បូព៌ា​​ចូល​មក​ជួយ​ជួស​ជុល​ប្រាសាទ​ និង​បង្កើត​អភិរក្ស​ដ្ឋាន​អង្គរ​ឲ្យ​មក​​កម្ពុជា​ ក៏​ដូច​ជា​ត្រៀម​ផ្ទេរ​ចំណេះ​ដឹង​ដល់​ស្ថាបត្យករ​កម្ពុជា​ស្តី​ពី​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទ​បុរាណ​​តាម​រយៈ​ទទួល​ធ្វើការ​បណ្តុះ​បណ្តាល​ផង​ដែរ​។​
            មាន​ប្រសាសន៍​ក្នុងឱកាស​​នោះ​ដែរ​​ឯកឧត្តម គ្រីសស្ទាន​ កូណាន់​ (Christian Connan) ​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ទូ​ត​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​​ បាន​គាំ​ទ្រ​គម្រោង​ការ​នានា​​របស់​សាលាបារាំង​ចុង​បូព៌ា​ នៅ​កម្ពុជា នឹង​ត្រៀម​ជួយ​សម្រួល​ការ​ងារ​ជូនចំពោះ​អាជ្ញាធរ​​ព្រះ​វិហារ​ ដែល​មាន​បំណង​ចង់​សុំ​អ្នក​ឯកទេស​បារាំង​ដែល​បាន​ជួយ​ជួសជុល​ប្រាសាទ​បាពួន​​ធ្វើ​ជា​ទី​ប្រឹក្សា​ពិគ្រោះ​យោបល់​​ផង​ដែរ​។
            ឯកឧត្តម​បណ្ឌិត សុខ អាន​ ​​ក៏​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ការ​ប្រគល់ជូន​​​នូវ​គ្រឿង​ឥស្សរិយយស​​​ដល់​​​អ្នក​ជំនាញ​ការ​បារាំង​ ដែល​បាន​​មក​ជួយ​ជួស​ជុល​ប្រាសាទ​បុរាណ​កម្ពុជា​ផង​ដែរ​ ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​។

(រូបភាព៖ ស៊ឹម លាភ)

COMMENTARY: PAD's selective prattle about territory

Atiya Achakulwisut is Deputy Editor, Bangkok Post.
·         Published: 1/02/2011 at 12:00 AM
·         Newspaper section: News

I know what the People's Alliance for Democracy and ultra-nationalist types think: it is better to lose lives or to take some than to lose a single square inch of Thai territory.
What I do not know is if this "not a single square inch" refrain is a sensible thing to subscribe to, considering the present reality. Border demarcation is never an emotional issue to be dabbled in with passion. In the past - in some places currently still - defining one's territory had to do with one's military might. In short, the border could be changed only by means of war.
Look at the map of Thailand during the reign of King Rama I, King Rama IV or King Rama V. They did not look the same during these different periods. And they certainly did not look like the present-day axe-shaped one we are familiar with.
In modern times, border demarcation or territorial disputes are settled at the negotiating table. There, technical details, treaties and agreements are put forward by each side and they thrash out the differences, point by point. It is hardly a speedy process but it is probably the only one that is internationally acceptable at the moment.
So, while the PAD has the right to make public its opinions, which apparently are different from those upheld by the government, I do not think it is healthy for the group to keep belching out the war cry and selectively use the ultra-nationalistic slogan of "not a single square inch" without considering the reality on the ground, or the reality as seen by other parties.
I said "selectively" because I do not see the PAD or its extremist arm, the Thai Patriots Network, raising a voice over the secessionist movement in the deep South. What about that?
A group of people have proclaimed they want to carve out the three southernmost provinces of Thailand and establish a separate Muslim state. That is a much larger piece of Thailand than the 4.6 sqkm so-called overlapping areas between Thailand and Cambodia that the PAD is harping on about. Why do the yellow shirts only care about the northeastern frontier and not the southern one? Is the deep South not our land?
A little disclaimer is due here. I only raise the issue of the deep South to illustrate the PAD's selective use of its "not a single square inch" war cry. Whether or not the far South should be separated is an entirely different issue which must be explored in another context.
Besides the inconsistent use of its rhetoric in the present context, if we look into the past, we will also see that the PAD's stringent stance and "ultimatum" style of politics is a sharp contrast to the "bending with the wind" diplomacy that Thailand, or Siam, has championed for centuries and which has been acknowledged as an astute move that allowed the country to escape being colonised during the height of imperialism in the 19th century. In fact, it was King Rama V who coined and popularised the sentiment of "losing small parts of the land to preserve the whole country" when the country had to give up an area of 143,800 sqkm (in present-day Laos) along the eastern bank of the Mekong River to France in 1893. Also, in 1903, Thailand agreed to give Luang Prabang and Champassak in Laos (62,500 sqkm) to France in exchange for the province of Chanthaburi which France had earlier seized. In a familiar pattern, the kingdom had to surrender Battambang, Siem Reap and Sisophon - a combined area of 51,000 sqkm - to France in exchange for the city of Trat.
Altogether, during the period from 1786 to 1962, the country lost part of its territory 14 times - the last one being the right over the temple of Preah Vihear as decided by the International Court of Justice. The point is, we still stand as a country despite these losses.
It's true that the "bending with the wind" diplomacy was mapped out a century ago in response to the formidable power of colonialism. But who knows if Thailand's position in the present-day globalised world is not so different from the one Siam was caught in a century ago?I know that the PAD would rather go to war than lose a single inch of the 4.6 sqkm area under dispute. I do not believe it is a realistic option for Thailand.

OPINION: Thailand’s selective reading of the Franco-Siamese Treaty of 1904

I took quite sometimes until Thailand feels comfortable enough to utter the expression “Franco-Siamese Treaties of 1904 and 1907”. It kept on wishing that those treaties disappear in thin air. But that is not possible. Yet Thailand manages to read them selectively, leaving out things that are politically undesirable, but legally inescapable.

In making reference to the Franco-Siamese Treaty of 13 February 1904 (or the 13 February 1904 Convention), Thailand has implicitly omitted part of the provisions in Article III by saying that “Thailand did not accept the France-made 1:200,000-scale map to determine the boundary line,” as written by Supalak Gunjanakhundee in his opinion piece in the NATION on 1 February 2011 under the title: “Thailand Takes stand on Cambodia.” By “Thailand,” Supalak Gunjanakhundee refers to Abhisit Vejjajiva. 

First of all, it gives the impression that in Thailand, anything is legal when it is politically desirable. This theory works in Thailand. But in an environment where politics have no reasons to be there, and where the application of the rule of law is king, Thailand knew for sure that there is no way out, but to capitulate. I am talking about Thailand’s experiences at the International Court of Justice (ICJ) in 1962 when Thailand tried in vain to convince the judges at the ICJ that Article 1 of the 1904 Treaty is the only essential and important part of the Treaty, as every other thing that is written in the Treaty should not be considered by the ICJ. Has Thailand succeeded, the 15 June 1962 Judgments would have been different.

            When Supalak Ganjanakhundee wrote that “Thailand did not accept the France-made 1:200,000 scale map to determine the boundary line,” he meant to say that Abhisit Vejjajiva  does not recognize the 1904 Franco-Siamese Treaty, or does selectively recognize part of it, or selectively omit the parts on the delimitation of the frontiers between the Kingdom of Siam and the territories making up the French Indochina, to be carried out by Mixed Commissions comprised of officers appointed by the two contracting parties, and the end result of the Mixed Commissions tasks was the production of the 1:200,000 scale Dangrek map, also known as ANNEX I map at the ICJ in 1962 and other maps. It was the convoluted way to say that Abhisit Vejjajiva does not recognize the international frontier line that has existed almost a century ago by invoking all possible nonsense of their speculative use of words, such as “French map” instead of international map, “old map” instead of international and binding map. How Abhisit Vejjajiva  and  Thailand have tried to manipulate the reading of the 1904 Treaty has remained the single political tool still viable in Thailand to take Cambodia hostage of Thailand internal political squabbles.   

Abhisit Vejjajiva and Thailand with him cannot pretend to recognize the 1904 Franco-Siamese Treaty, without recognizing the 1:200,000-scale Dangrek map and the international frontier line on this internationally recognized map. If it is for domestic political consumption only, Abhisit Vejjajiva and Thailand can say all the nonsense they wish to say, but they must be careful not to project their traditional innate arrogance against Cambodia, that blinds Abhisit Vejjajiva and Thailand to the point of becoming the laughing stock of the international public opinion.

It is advisable that in terms of good neighborly relation between Thailand and Cambodia, Abhisit Vejjajeva and Thailand altogether must read and apply international agreement, in this particular case the 13 February 1904 Franco-Siamese Treaty in its entirety, and with all sincerity and wisdom as a Prime Minister of a civilized nation in the 21st century. Regardless of the arrogance, aggressiveness and offensive language by Thailand, Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia has never lost sight of his dream and wisdom to build peace with neighbors and with all countries in the region and the world, and to develop the border area to be a peaceful and prosperous region for Cambodian and Thai people.

Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
3 February 2011  

កិច្ចប្រជុំថ្នាក់មន្ដ្រីការបរទេស កម្ពុជា-ថៃ ស្ដីពីកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ នៅខេត្ដសៀមរាប


យោងតាមកម្មវិធីដែលបានគ្រោងទុក នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំំ២០១១ នេះជំនួបរវាងភាគី
ទាំងពីរ កម្ពុជា-ថៃ ក្នុងការពង្រឹងពង្រីកកិច្ចសហ ប្រតិបត្ដិកា រលើគ្រប់វិស័យ បានដំណើការប្រជុំនៅសណ្ឋា
គារអង្គរផាឡែ សរីសតខេត្ដសៀមរាប ដោយមានការចូល រួមរវាងភាគីទាំងពីរ។ ក្នុងនោះខាង ភាគីកម្ពុជា
គេសង្កេតឃើញមានវត្ដមាន ឯឧ.ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង រដ្ឋលេខាធិការក្រសួងកា របរទេសនិងកិច្ចសហ
ប្រតិបត្ដិការអន្ដរជាតិកម្ពុជារួម និងមន្ដ្រីជាន់ខ្ពស់សរុបប្រមាណជា ៤២នាក់ និងភាគីថៃមានគ្នាប្រមាណជា
៤៤នាក់។ ហើយនៅក្នុងកិច្ចប្រជុំនេះដែរ សំរាប់អ្នកសារព័ត៌មានមិនត្រូវបានគេអនុញ្ញាតិឱ្យចូលថតផ្ដិតយក
រូមភាពនោះទេ។ ដោយឡែកសំរាប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការចំរុះ ស្ដីពីិកិច្ចសហប្រតិបត្ដិការទ្វេរ
ភាគី រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ និងដំណើការនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១១
នេះ ដោយមានការចូលរួមរវាងភាគីទាំងពីរ ដែលខាងភាគីកម្ពុជា ដឹកនាំដោយ ឯឧ.ឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្ដិកាអន្ដរជាតិកម្ពុជា និងភាគីថៃ ដឹកនាំដោយ
ឯឧ.កាស៊ីតភីរម្យយ៉ា រដ្ឋមន្ដ្រីការបរទេសថៃរួមនិងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ហើយកិច្ចប្រជុំនេះបាន
ធ្វើឡើងយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨
ខែមករា ឆ្នាំ ២០១១ថ្មីៗនេះ ស្របពេលដែលប្រទេសទាំងពីរកំពុងតែមានការប្រឈមមុខដាក់គ្នាដោយអា
វុធនៅតំបន់ជំលោះព្រំដែនប្រាសាទព្រះវិហាររបស់កម្ពុជា ដែលបង្កឡើងដោយភាគីថៃ។ ហើយសំរាប់
របៀបវារៈនៃកិច្ចប្រជុំមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនោះទេ។ដូច្នេះចំពោះព័ត៌មានពឹស្ដារយើងនិងធ្វើការ
តាមដានជំរាបជូននៅពេលក្រោយ។



រដ្ឋមន្រ្តីក្រសួងការបរទេសថៃមកចរចារជាមួយកម្ពុជា សុំការដោះលែងថៃ២នាក់

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការចរចាជាមួយភាគីប្រទេសកម្ពុជា ក្នុងការសុំដោះលែងពិរុទ្ធជនថៃពីរនាក់ ឆ្លងចូលទឹកដីកម្ពុជាខុសច្បាប់ និងជាប់ចោទពីបទចារកម្មលួច ព័ត៌មានកង ទ័ពកម្ពុជា។
តាមសេចក្តីរាយការណ៍ ពីមន្រ្តីក្រសួងការបរទេសខែ្មរ បានអោយដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក កាស៊ីតភិរម្យ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១១នេះ ដើម្បីធ្វើការចរចាជាមួយប្រទេសកម្ពុជា សុំការដោះលែងមេដឹកនាំថៃអាវលឿង វីរ៉ា ស៊ុមខ្វាមឃីត និង លេខារបស់ខ្លួនម្នាក់ ឈ្មោះ រ៉ាទ្រី ដែលតុលាការនៅក្នុងប្រទេសកម្ពុជា បានកាត់ទោសអោយជាប់គុកម្នាក់៨ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំ។
លោក កុយ គួង មន្រ្តីអ្នកនាំពាក្យអោយក្រសួងការបរទេសកម្ពុជា បានថ្លែងអោយដឹង “ការចរចារ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសខែ្មរ លោក ហោ ណាំហុង និងលោកកាស៊ីតភីរម្យ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះក្នុងខេត្តសៀមរាប។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃនេះ នឹងមានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៣-៤ ខែកុម្ភៈ ក្នុងគោលបំណងសុំដោះលែងពិរុទ្ធជនថៃពីរនាក់ សុំអោយដកទង់ជាតិ កម្ពុជាចេញពីវត្តខ្មែរ កែវសិក្ខាគីរីស្វារៈ និងសុំអោយរើវត្តខ្មែរកែវសិក្ខាគីរីស្វារៈនោះចេញផងដែរ។ ក្រៅពីចំណុចស្នើសុំខាងនេះដែរ ថៃធ្វើក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ដំណើរគ្រោងទស្សនកិច្ចនេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត បានបញ្ជាទាហានថៃចូលដោះទង់ជាតិកម្ពុជា នៅប្រាសាទព្រះវិហារ ដែលការបញ្ជានេះបាន ធ្វើអោយស្ថានភាពតានតឹងខាងយោធានៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ។
ទាក់ទងទៅនឹងការស្នើរសុំរបស់ខាងភាគីថៃនៅចំណុចទាំងបីខាងលើនេះដែរ ប្រជាពល រដ្ឋកម្ពុជាគឺមិនបានយល់ព្រមនូវសំណើររបស់ថៃនោះទេ។ ជាមួយគ្នាប្រជាពលរដ្ឋក៏សុំអោយរដ្ឋាភិបាលកម្ពុជាកុំអោយយល់ព្រម តាមការស្នើរសុំរបស់ថៃឈ្លានពាននោះអោយ សោះ៕
ដោយៈ កញ្ញាដាលីន