ភ្នំពេញៈ សហភាពអឺរ៉ុបបានសំរេចផ្ដល់ជំនួយ ជាទឹកប្រាក់ប្រមាណ ១.៦ លានអឺរ៉ូ (ប្រមាណជាជាង ២ លាន ដុល្លារ សហរដ្ឋអាមេរិក) ដល់គម្រោងថ្មីចំនួន ៨ ដែលធ្វើកិច្ចការដើម្បីលើក កម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា ។
គម្រោងទាំងនេះ នឹងត្រូវអនុវត្ដ ភាគច្រើន ដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ។ គម្រោងទាំងប្រាំបី (៨) នេះ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសំណើសុំថវិកា ចំនួន ២៣ ដែលត្រូវបានធ្វើឡើងតាមរយៈការប្រកាស់ឱ្យដាក់សំណើរសុំ ថវិការបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំមុន និងតាមរយៈកម្មវិធីសិទ្ធិមនុស្សជាសាកលរបស់ សហភាពអឺរ៉ុប។
អ្នកស្រី Labeeu Michelle ប្រធានផ្នែកប្រតិបត្ដិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា ”សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាសសរទ្រូងនៃសហភាពអឺរ៉ុប និងជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់សកម្មភាពទាំងអស់ ដែលស្ថិតនៅក្រោមជំនួយរបស់សហភាពអឺរ៉ុប”។ អ្នកស្រី ឡាបLabeeuុ មានប្រសាសន៍បន្ថែមទៀតថា ”ជួសមុខឱ្យប្រតិភូនៃ សហភាពអឺរ៉ុប ខ្ញុំសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់គម្រោងថ្មីទាំងប្រាំបីនោះ ហើយខ្ញុំជឿជាក់ថា គម្រោងទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍របស់ប្រជាជននៅក្នុងប្រទេសនេះដែរ” ។
ដោយៈ កញ្ញាដាលីន
Wednesday, January 12, 2011
បិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកាត់ ដេរជំនាន់ទី៣និងបើកវគ្គបន្ដជំនាន់ទី៤ដល់ ស្ដ្រីក្រីក្រនិងស្ដ្រីមេម៉ាយ
ប្រធានកិត្ដិយសសមាគម នារីកម្ពុជាដើម្បីសន្ដិភាព និង
អភិវឌ្ឍន៍ខេត្ដសៀមរាប អមដំណើរដោយ លោកជំទាវ ជាភិរិយាថ្នាក់ដឹកនាំខេត្ដ សមាជិកក្រុម
ប្រឹក្សាខេត្ដ បានអញ្ជើញជាអធិមតីក្នុងពិធីបិតវគ្គ ជំនាញវិជ្ជាជីវៈកាត់ដេរ ត្បាញភួយក្រម៉ា ជំនាន់
ទី៣ និងបើកវគ្គបន្ដជំនាន់ទី៤ ដល់ស្ដ្រី ក្រីក្រ កូនកំព្រា និង ជនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍
ស្ដ្រី ស្ថិតនៅក្នុង ឃុំលាងដៃ ស្រុកអង្គរធំខេត្ដសៀមរាប ។
លោក ជំទាវ ស្រី សិរីទេវី ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថាៈ វគ្គបណ្ដុះបណ្ដាលនេះប្រារព្វធ្វើ
ឡើងក្នុងគោលបំណង ដើម្បីជួយដល់ស្ដ្រីក្រីក្រ ស្ដ្រីមេម៉ា កូនកំព្រា និង ជនពិការដើម្បីមានឱ្យ
សមត្ថភាព និង ជំនាញមួយច្បាស់លាស់ ក្នុងការប្រកបមុខរបរកស៊ីចញ្ជឹមជីវិតប្រចាំថ្ងៃ។ លោកជំ
ទាវបានបន្ដទៀតថាៈ នៅក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា្រ ស្ដីត្រូវបានគេចាត់
ទុកថា ជាឆ្អឹងខ្នងនៃសេដ្ឋាកិច្ចជាតិ និងសង្គម ដែលនៅក្នុងមួយរយៈកាលកន្លងមកនេះ ស្ដ្រីបាន
ជំនះនូវរាល់ការលំបាកជាច្រើន ក្នុងដំណើរការ ស្ដារ និង អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ បន្ទាប់ពី
សង្គ្រាមរាំរ៉ៃបានបំផ្លាញស្ទើគ្មានសល់ នូវហេដ្ឋារចនាសម្ពន្ធ័សង្គម វប្បមធ៍ ប្រពៃណីទំនៀមទម្លាប់
និងជំនឿសាសនា។បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ទៅលើតួនាទីរបស់ស្ដ្រីកម្ពុជា
តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រ យេនឌ័រ ការកសាងសមត្ថភាពស្ដ្រីលើគ្រប់វិស័យការផ្លាស់ប្ដូរឥរិ
យាបថសង្គម ដែលរើសអើងចំពោះស្ដ្រី និងធានាសិទ្ធិរបស់ស្ដ្រីក្នុងការចូលរួមយ៉ាងសកម្ម និងស្មើ
ភាពជាមួយបុរស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។
នៅក្នុងឱកាសនេះដែរ លោក ជំទាវ ស្រីសិរីទេវី ស៊ូ ភិរិន្ទ ក៍បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់
ត្រូវយកចិត្ដទុកដាក់ទៅលើមុខជំនាញនីមួយៗដើម្បីឆាប់ទទួលបានចំណេះដឹងមួយពិតប្រកដយក
ទៅប្រកបមុខរកស៊ីដើម្បីអោយស្ថានភាពគ្រួសារមានធូរធារួចផុតពីភាពក្រីក្រ។ ជាមួយគ្នានេះ
ដែរ លោកជំទាវក៍បានផ្ដាល់ម៉ាស៊ីនកាត់ដេរចំនួន៣៦គ្រឿងដល់សិក្ខាកាមដែលបានបញ្ចប់វគ្គយក
ទៅប្រកបមុខរបរកស៊ី និងផ្ដល់ថវិកាមួយចំនួនដល់មជ្ឈមណ្ឌលផងដែរ ។
សម្តេចហ៊ុន សែន៖ ទំនាក់ទំនងល្អកម្ពុជាចិនធ្វើឲ្យទុនវិនិយោគចិនជាប់ចំណាក់ថ្នាក់ទី១
កោះកុង: សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិននិងការជំរុញ និងគាំទ្រពីខាងក្រៅរបស់រដ្ឋាភិបាលចិនបានធ្វើឲ្យកម្ពុជាទទួលបានទុនវិនិយោគ ចំណាក់ថ្នាក់លេខ១ពីប្រទេសចិន
ទុននេះបានបង្ហាញតាមរយៈការវិនិយោគនៃគម្រោងធំៗ ដូចជាគម្រោងវារីអគ្គិសនីជាច្រើន កន្លែងនៅកម្ពុជា។ សម្តេចបានមានប្រសាសន៏បែបនេះនៅក្នុងឱកាសពិធីបិទស្ទឹងដើម្បី សាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃដែលមានអានុភាពតម្លើង ២៤៦ មេហ្គាវ៉ាត់ នៅព្រឹក
ថ្ងៃទី ១២ ខែ មករា នេះស្ថិតនៅ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជាចិន ដែលឈានចេញពីទំនាក់ទំនងប្រទេសជិតខាងល្អ
នៅក្នុងឆ្នាំ១៩៩៤ ។ បន្ទាប់មកបានឈានដល់ទំនាក់ទំនងជឿទុកចិត្តគ្នានៅឆ្នាំ ២០០៤ ហើយបានឈានដល់ ទំនងទំនងជាយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ។
តាមរយៈជំនឿទុកចិត្តនេះ និងទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយដែលជាការ ជំរុញពីក្រោយខ្នងរបស់រដ្ឋាភិបាលចិន អ្នកវិនិយោគចិនជាច្រើនបានចាប់យក
កាលានុវត្តភាពដែលកម្ពុជាមានសក្តានុពលសំរាប់វិនិយោគ។ សម្តេចបានបន្តថា ការគាំទ្រសំ ខាន់របស់រដ្ឋាភិបាលចិនមាន ២ ចំណុចគឺៈ
ទី១ការគាំទ្រខាងនយោបាយដែលពាក់ព័ន្ធទៅ ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលក្នុងនោះមានការធានាទាក់ទិនជាមួយការគាំពារ អ្នកវិនិយោគ និង ផ្នែកដទៃទៀតដែលមានការពាក់ព័ន្ធទៅលើគម្រោងការខាងផ្លូវច្បាប់ ដែលរដ្ឋាភិបាលទាំងសងខាងត្រូវតែធានាអះអាងនូវជំនឿទុកចិត្តឲ្យគ្នាទៅវិញទៅមក។
ទី២ រដ្ឋាភិបាលចិនបានគាំទ្រពីខាងក្រោយតាមរយៈនៃធនាគារជាច្រើនរបស់ចិន ដើម្បីឲ្យបណ្តាលក្រុមហ៊ុនអាចទទួលបាននូវឥណទានយកមកប្រើប្រាស់ក្នុងគំម្រោងការ នៃការវិនិយោគក្នុងប្រទេសកម្ពុជារបស់យើង។សម្តេចបានបន្តថា បើគ្មានការគាំទ្រពីធនាគារ ធំៗរបស់ចិន និងការបើកផ្លូវពីរដ្ឋាភិបាលចិនទេនោះ យើងពិបាកនិងទាញទុនដ៏ធំពី ប្រទេសចិនមកកាន់កម្ពុជាណាស់ ។
នៅក្នុងបញ្ហានេះដែរសម្តេចបានបញ្ជាក់ថា វាក៏ជាក្របខណ្ឌរួមផងដែរនៅក្នុងនយោបាយ របស់ប្រទេសចិនក្នុងទំនាក់ទំនងជាមួយអាស៊ានដែលរហូតមកដល់ពេលនេះ ចិន បានប្រកាសផ្តល់ឥណទានរហូត ៧.០០០ លានដុលា្លអាមេរិកសំរាប់ប្រទេសក្នុងអាស៊ានទាំង១០។
ប៉ុន្តែក្នុងនេះកម្ពុជាទាញយកឥណទាននេះក្នុងទំហំច្រើនគួរសមទាំងផ្នែកឥណទាន ស្តារហេដ្ឋារចនាសម្ពន្ធ័ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងមួយផ្នែកទៀតតាម រយៈ ការវិនិយោគរបស់ក្រុមហ៊ុនចិន៕

CEN
កងរាជអាវុធហត្ថចាប់ខ្លួនមន្ត្រីយោធាមួយរូបបន្លំពាក់ផ្កាយបី
សៀមរាប ៖ មន្ត្រីយោធាមួយរូបបន្លំពាក់ផ្កាយជាឧត្តមសេនីយ៍ឯក ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ឡោមព័ទ្ធចាប់នៅឯលំនៅឋាន ផ្ទាល់ខ្លួនរបស់គាត់ ស្ថិតក្នុងភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ប្រតិបត្តិការចាប់ខ្លួនឧត្តមសេនីយ៍ក្លែងក្លាយនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ ដោយប្រើប្រាស់កំលាំងជាង១០នាក់ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ។
ទាក់ទិននឹងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថពុំបានធ្វើអត្ថាធិប្បាយប្រាប់ក្រុមអ្នកកាសែតអោយដឹងអំពីមូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះទេ។ ក៏ប៉ុន្តែប្រភពពីកងរាជអាវុធហត្ថខេត្តបានបង្ហើបអោយដឹងថា ការចាប់ខ្លួននេះតាមដីការបស់តុលាការយោធា ពាក់ព័ន្ធនិងបទល្មើស យោធាជាច្រើនករណី។ ប្រភពដដែលបានបន្តថា ជនដែលបានចាប់ខ្លួននេះមានឈ្មោះ ពើយ ប៉ែល ជាមន្ត្រីយោធាបន្លំពាក់ផ្កាយបី តែពុំដឹងថាស្ថិតក្នុងអង្គភាពណាពិតប្រាកដនោះទេ។
ប្រភពពីសមត្ថកិច្ចប៉េអឹមខេត្តបានបន្តទៀតថា ក្នុងពេលកំលាំងចុះប្រតិបត្តិការជនឈ្មោះ ពើយ ប៉ែល បានព្យាយាមរត់គេចទៅខាងក្រោយផ្ទះ តែមិនអាចគេចរួចទេព្រោះកងកំលាំងបានពង្រាយ ឡោមព័ទ្ធលំនៅឋាននេះរួចជាស្រេច។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជននេះបានហើយ ក្រុមសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួនរួមមាន កាំភ្លើងអាការ៤៧មួយដើម គ្រឿង ឥស្សរិយយសជាឧត្តមសេនីយ៍ឯក ស័ក្កអនុសេនីយ៍ឯក និងរថយន្តពណ៌ត្រេអ៊ី០១គ្រឿង ម៉ាកទ្រុបភឺ ពាក់ ស្លាកលេខ ខ.ម ៣៣៥៥។
ប្រភពដដែលបានបន្តថា ជនឈ្មោះពើយ ប៉ែល និងវត្ថុតាងត្រូវបាននាំមកកាន់ទីបញ្ជាការកង រាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរបន្ថែមជុំវិញរឿងនេះ។ ទោះបីជាបែបណារហូតមកដល់ម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១២ខែមករានេះ ពុំមានការអះអាងអោយបានច្បាស់លាស់អំពីការចាប់ខ្លួននេះទេ។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ មានប្រភពសន្និដ្ឋានផ្សេងៗគ្នាដោយអ្នកខ្លះសង្ស័យថា ជារឿងដីធ្លី ព្រោះពេលកន្លងមកបុគ្គលឈ្មោះពើយ ប៉ែល ត្រូវបានខាងរដ្ឋបាលព្រៃឈើសៀមរាបដាក់ពាក្យបណ្តឹងទៅតុលាការពីបទកាន់កាប់ទន្ទ្រានដីព្រៃឈើខុសច្បាប់។ ចំណែកអ្នកខ្លះទៀតបានសន្និដ្ឋានថា ជារឿងបទល្មើសយោធាដោយសារតែបុគ្គលនេះឡើងឋានន្តរស័ក្កលឿនពេកពីព្រោះអ្នកដែលធ្លាប់ស្គាល់ជននេះធ្លាប់ពាក់ស័ក្ក៣ តែបាត់មួយរយៈស្រាប់តែឃើញពាក់ផ្កាយ៣ទៅវិញ៕
ហម សំបូរ និង ល័យ វាសនា
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបន្តដំណើរទៅខេត្តបន្ទាយមានជ័យ ព្យាបាលជម្ងឺប្រជាពលរដ្ឋនៅថ្ងៃស្អែក
សៀមរាប ៖ ប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយៗដែលមិនសូវទទួលបានការថែទាំសុខភាពឲ្យបានដិតដល់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារមនុស្សធម៌របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ និងវិទ្យុបាយ័ន ដោយមានការរួមសហការពីដៃគូមនុស្សមកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផង ដើម្បីបំពេញបេសកកម្មមនុស្សធម៌ផ្ដល់ថ្នាំពេទ្យ ពិនិត្យជំងឺ និងព្យាបាលជំងឺមួយចំនួននៅខេត្តសៀមរាប។
លោកទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍ និងវិទ្យុបាយ័ន បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានបំពេញបេសកកម្មជារៀងរាល់ខែ ចុះជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅតាមខេត្តនានាឆ្ងាយៗ ដោយបានមើលឃើញអំពីការលំបាកក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅជនបទ ទើបលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និងវិទ្យុបាយ័ន ដាក់ចេញផែនការមនុស្សធម៌សម្រាប់ក្រុមការងារទូរទស្សន៍ និងវិទ្យុបាយ័នអនុវត្តន៍ជារៀងរាល់ខែ។ បេសកកម្មលើកនេះបានធ្វើឡើងនៅក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមសហការ ពីក្រុមការងារនៃអង្គភាពគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះProject LACE មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េ ចំនួន២១នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន ប្រមាណជាង២០នាក់ផងដែរ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជម្ងឺភាគច្រើនមានជំងឺផ្លូវដង្ហើម និងជម្ងឺពោះវៀន ដែលជម្ងឺទាំងនេះកើតមានទៅលើកុមារនិងក្មេងជំទង់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានឲ្យដឹងទៀតថា ក្រុមការងាររបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័នផ្ដោតជាសំខាន់ទៅលើជំងឺរបស់កុមារ និងមនុស្សវ័យជំទង់ ហើយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផ្ដោតជាទូទៅលើអ្នកជំងឺវ័យកណ្ដាល និងមនុស្សចាស់។ ដូច្នេះការងារនេះយើងសហការគ្នាបានកាន់តែប្រសើរ។
ក្រុមប្រជាពលរដ្ឋប្រមាណ៨០០នាក់ ដែលបានមកទទួលការព្យាបាលពីក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១នេះ បានអង្គុយរង់ចាំ និងតម្រង់ជួរបន្តបន្ទាប់គ្នា ដើម្បីពិនិត្យជំងឺ។ ក្រុមប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានមកព្យាបាលពួកគាត់ដល់ទីកន្លែង ទាំងនេះជាទង្វើមនុស្សធម៌មួយដែលប្រជាពលរដ្ឋខ្មែរយើងតែងតែជួយគ្នាជា ដរាបរៀងមក។
បេសកកម្មរបស់ក្រុមការងារទាំងពីរនិងបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តបន្ទាយមាន ជ័យជាបន្តទៀត ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១នេះទៀត៕
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
ក្រុមបាតុករអាវលឿងថៃព្រមានបិទច្រកអន្តរជាតិប៉ោយប៉ែតស្អែកនេះ
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់កម្ពុជាថ្មីថា សមត្ថកិច្ចថៃប្រចាំ ច្រកប៉ោយប៉ែតបានជូនដំណឹងមកថា ពួកក្រុមបាតុករអាវលឿងថៃ គ្រោងមកតវ៉ានៅមុខច្រកអន្តរ ជាតិប៉ោយប៉ែត ដើម្បីឲ្យបិទច្រកនេះជាស្ថាពរ ជាការឆ្លើយតបឲ្យកម្ពុជាដោះលែងសកម្មជនរបស់គេ ទាំង៧នាក់ត្រឡប់មកវិញ។
មន្រ្តីនោះនិយាយថា ឥឡូវយើងបានឃើញទាហានឈុតខ្មៅថៃ បានដាក់ពង្រាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែន ជិតផ្សាររុងក្លឿ ដែលការដាក់ពង្រាយនេះដើម្បីទប់ស្កាត់ក្រុមបាតុករអាវលឿង នៅថ្ងៃស្អែក។ លើសពីនេះទៅទៀត កងទ័ពឈុតខ្មៅថៃ ក៏បានដាក់ផ្កាយរណបពីរគ្រឿង ដើម្បីតាមដានក្រុមសកម្មភាពអាវលឿង គ្រោងមកធ្វើបាតុកម្មផង និងតាមដានប្រជាពលរដ្ឋខ្មែរចូលព្រំដែន ខុសច្បាប់ផង។ ប៉ុន្តែយ៉ាងណាក៏ដោយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅល្ងាចនេះស្ថានភាពជាធម្មតានៅឡើយទេតែខាងក្នុងទឹកដីថៃ យើងឃើញមានការប្រែប្រួលកងកម្លាំងប្រដាប់អាវុធរបស់ថៃ ជាច្រើន៕
អាជ្ញាធរថៃប្រាប់កម្ពុជាកុំឲ្យអន្តរាគមន៍រឿងពលរដ្ឋខ្មែរ៧នាក់ គេបញ្ជូនទៅតុលាការហើយ
ភ្នំពេញ ៖ អាជ្ញាធរថៃប្រចាំនៅច្រកអន្តរជាតិប៉ោយប៉ែត បានប្រាប់អាជ្ញាធរកម្ពុជានៅទីនោះថារឿងជនជាតិខ្មែរ៧នាក់ដែលឃាត់ខ្លួននៅក្នុងផ្សាររុងក្លឿ ពីបទប្រើប្រាស់លិខិតស្នាក់នៅហួសសុពលភាព នឹងត្រូវបញ្ជូនទៅតុលាការហើយ សូមកុំឲ្យភាគីកម្ពុជាអន្តរាគមន៍។
ភាគីថៃបានប្រាប់ទៀតថា ជនជាតិកម្ពុជាទាំង៧នាក់នេះ នឹងត្រូវបើកសវនាការនៅតុលាការខេត្តស្រះកែវ នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០១១ខាងមុខនេះ។ ដូច្នេះទោសទណ្ឌរបស់ពួកគេទុកឲ្យតុលាការជាអ្នកសម្រេច។
ពលរដ្ឋខ្មែរទាំង៧រូបនោះមានឈ្មោះ ១-សែន មករា ភេទប្រុស អាយុ២២ឆ្នាំ, ទី២-សន ពៅ ភេទប្រុស អាយុ២២ឆ្នាំ, ៣-ឈ្មោះឆេង ណា ភេទប្រុស អាយុ២៣ឆ្នាំ, ទី៤-ឈ្មោះឆេង ជីត ភេទប្រុស អាយុ២៤ឆ្នាំ, ទី៥-ឈ្មោះទិន សុង ភេទប្រុស អាយុ២០ឆ្នាំ, ទី៦-ឈ្មោះណេត សិទ្ធ ភេទប្រុស និងទី៧-ឈ្មោះឆ ឆេង ភេទប្រុស។
ឫទ្ធី
តុលាការចោទសួរជនជាតិថៃ២នាក់ក្រោយពីទទួលការចោទប្រកាន់បន្ថែម
ភ្នំពេញ: ជនជាតិថៃ២នាក់ក្នុងចំណោម៧នាក់ត្រូវបានគេនាំឡើងតុលាការម្តងទៀតនៅព្រឹកនេះដើម្បីសាកសួរបន្ថែមពីចេតនាប៉ុនប៉ងប្រមូលព័ត៌មានក្នុងទឹកដីកម្ពុជា។
លោកស្រីចាំង ស៊ីណាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យ អនុរក្សពន្ឋនាគារព្រៃសបញ្ជូនជនជាតិថៃទាំង២នាក់ដែលរងនូវការចោទប្រកាន់បន្ថែមពីបទប៉ុនប៉ងប្រមូលផ្តុំពត៌មានដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ មកតុលាការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះដើម្បីធ្វើការសាកសួរអំពីការចោទប្រកាន់ថ្មីនេះ។
ជនជាតិថៃទាំង២នាក់ដែលត្រូវបានគេនាំឡើងតុលាការព្រឹកនេះមានឈ្មោះ វិរៈស៊ុំក្វាមឃីត( Veera Somk wamkit ) អាយុ៥៣ឆ្នាំ ជាអគ្គលេខាធិការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ និង ឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន (Ratree Paiputanapaiboon) ភេទស្រី ជាអ្នកលក់គ្រឿងទេសនិងជាអ្នកសារព័ត៌មាន។
តាមប្រភពមួយបានបង្ហើបឱ្យដឹងថាដើមចមដែលនាំឱ្យមានការសាកសួរនេះគឺកើតឡើងកាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ក្នុងខណៈពេលដែលលោកសុខ រឿនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បន្ថែមលើជនជាតិថៃទាំង២នាក់ នេះពីបទប៉ុនប៉ងប្រមូលផ្តុំពត៌មានដែលអាចធ្វើអន្តរាយការការពារជាតិ។
ដូច្នេះតាមនីតិវិធីចៅក្រមស៊ើបសួរត្រូវហៅជនជាតិថៃ២នាក់នេះមកធ្វើការសាកសួរបន្ថែមជុំវិញការចោទប្រកាន់ថ្មីនេះ។ ប្រភពដដែលបានអះអាងថាក្រៅពីបញ្ហាខាងលើនេះ តុលាការបានរកឃើញតម្រុយសន្មតមួយចំនួនដែលបង្ហាញថាជនជាតិថៃទាំង២នាក់នេះជាមេក្លោងក្នុងការដឹកនាំជនជាតិថៃ៥នាក់ផ្សេងទៀតចូលមកទឹកដីប្រទេសកម្ពុជាតាមរូបភាពថតវីដេអូ និងផ្តិតយករូបភាព។
តែធាតុពិត ពួកគេមានគោលបំណងផ្សេង ពោលគឺមុននឹងចូលមក វិរៈស៊ុំក្វាមឃីត បានបែងចែកកម្លាំងជា៣ក្រុម មានក្រុមដាច់ខាត ក្រុមជួបប្រជារាស្ត្រ និងក្រុមពិនិត្យបង្គោលព្រំដែន បើទោះជាដឹងថាទីតាំងនោះជាទឹកដីកម្ពុជាក៏ដោយចុះ ក្នុងនោះស្ត្រីរ៉ាត់ទ្រី ពូតាណាប៉ៃប៊ូន បានលាក់ម៉ាស៊ីនថតសំឡេងដែលអាចថតបានដល់២០០ម៉ោងនិងស្រូបសំឡេងជុំវិញខ្លួនរាប់សិបម៉ែត្រសម្រាប់បំពេញបេសកកម្មក្នុងទឹកដីកម្ពុជា។
ប្រភពដដែលបានបន្តថា ក្រោយពេលជាប់ឃុំខ្លួននៅពន្ឋនាគារព្រៃសហើយ វិរៈស៊ុំក្វាមឃីត នៅតែបន្តទំនាក់ទំនងមកខាងក្រៅតាមរយៈការសរសេរសំបុត្រផ្ញើចេញមកដែលខ្លឹមសារក្នុងសំបុត្រនោះមានភាពស៊ីសង្វាក់ទៅនឹងសកម្មភាពតាមរបៀប ចារកម្មឆ្លងដែនយ៉ាងដូច្នេះដែរ៕
បណ្តាញអ្នកស្នេហាជាតិថៃ កុំឆ្លាតពេក!
ភ្នំពេញ: កាសែតបាងកកប៉ុស្ត៍ថៃបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃពុធម្សិលមិញដែលនិយាយអំពីគម្រោងធ្វើបាតុកម្មរបស់ក្រុមបណ្តាញអ្នកស្នេហាជាតិថៃ (Thai Patriots Network) ព្រឹកថ្ងៃព្រហស្បតិ៍នេះនៅមុខវិមានរដ្ឋាភិបាលថៃ។
យោងតាមអត្ថបទកាសែតបាងកកប៉ុស្ត៍បណ្តាញអ្នកស្នេហាជាតិថៃបានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនស្នើអោយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្នចុះចេញពីតំណែង ដោយពួកគេខឹងសម្បារនឹងថ្នាក់ដឹកនាំទាំងនោះដែលប្រកាសទទួលស្គាល់ថាជនជាតិថៃទាំង៧នាក់បានដើរចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។
បណ្តាញអ្នកស្នេហាជាតិថៃក៏បានស្នើអោយរដ្ឋាភិបាលថៃនិងកម្ពុជាគោរពអនុសញ្ញាក្រុងហ្សឺណែវទី៤ ដែលអនុសញ្ញានេះនិយាយអំពីការការពារជនស៊ីវិលនៅក្នុងតំបន់សង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បណ្តាញអ្នកស្នេហា ជាតិថៃសរសេរបន្ថែមថាអនុសញ្ញា ទីក្រុងហ្សឺណែវទី៤បានចែងហាមឃាត់មិន អោយមានការចាប់ឃាត់ខ្លួននិងកាត់ទោសជនស៊ីវិល នៅលើតំបន់ជម្លោះ។
លោកបណ្តាញអ្នកស្នេហាជាតិថៃ! ហេតុអ្វីលោកមិនដែលស្រែកប្រាប់ទាហានថៃរបស់លោក អោយឈប់បាញ់ប្រហារពលរដ្ឋខ្មែរស្លូតត្រង់ទន់ខ្សោយដែលគ្រាន់តែប្រកបរបររកស៊ីចិញ្ចឹម ជីវិតនៅតាមព្រំដែនផង? ហេតុអ្វីជីវិតជនជាតិថៃរបស់លោកមានតម្លៃជាងជីវិតប្រជាពលរដ្ឋខ្មែរ? ហេតុអ្វីបានជាមានតែកម្ពុជាដែលត្រូវអនុវត្តអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ចំពោះជនជាតិថៃ ៧នាក់ដែលទទួលស្គាល់ខ្លួនឯងថា បានដើរចូលទឹកដីកម្ពុជាខុសច្បាប់ដែរនោះ?
បណ្តាញអ្នកស្នេហាជាតិថៃ! លោកមិនបានយល់ទេឬថាប្រសិនបើទាហានខ្មែរមិនគោរពច្បាប់ ដូចលោកគិតនោះ ជនរួមជាតិរបស់លោកទាំង៧នាក់អាចមានវាសនាដូចប្រជាជនខ្មែរស្លូតត្រង់ ដែលទាហានថៃរបស់លោកតែងបាញ់ប្រហារអីចឹង? ដូច្នេះអស់លោកគួរតែបង្វែសំណើរនេះ ទៅកាន់ទាហានថៃនៅតាមជាយដែនវិញទើបត្រឹមត្រូវជាង។ កុំចេះពេកប្រយត្ន័របេះក្បាច់៕

បញ្ជូនឧត្តមសេនីយ៍យោធា សាមិត្តវីរៈ ទៅតុលាការយោធា
ឧត្តមសេនីយ៏យោធាមួយរូប ដែលគេបានចាប់កាលពីកន្លងទៅ នោះនឹងត្រូវបានគេបញ្ជូន ទៅតុលាការយោធា នៅវេលារសៀលម៉ោង ពីរ ថ្ងៃទី១២ខែមករានេះ ។ សូមជម្រាបថាឧត្តមសេនីយ៏ យោធា ឈ្មោះសាមិត វីរៈនោះត្រូវគេរកឃើញ ពីបទពាក់ព័ន្ធរើសកម្លាំង ប្រដាប់អាវុធខុស ច្បាប់ថែមទៀត។ សូមជំរាបថា ការចាប់ខ្លន លោកឧត្តម សេនីយ៍ត្រី សាមិតវីរៈ នាយករងដ្ឋានភស្តភារ បច្ចេកទេសនៃក្រសួង ការពារជាតិ ត្រូវគេសង្ស័យពាក់ព័ន្ធនឹង ករណីក្លែងបន្លំឯកសារនិង បញ្ហាដីធ្លី ។ ប្រភពបានបង្ហើប ថា បានជាប់ពាក់ព័ន្ធមួយករណីទៀតនៃការរើសកម្លាំងប្រដាប់អាវុធ ខុសច្បាប់។ ប្រភពគួរអោយទុកចិត្តមួយទៀតបានប្រាប់ថា ឈ្មោះ សាមិតវីរៈនេះ គឺជាមុខសញ្ញា ពីបទជាប់ពាក់ព័ន្ធនឹងករណី កម្លាំងកងទ័ពសេរីការជាតិ កម្ពុជា ស៊ីអេហ្វអេហ្វ ដែលរាជរដ្ឋាភិបាល បានចាត់ទុកថាជាក្រុមភេរវកម្ម ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០០។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេ នីយ៍សៅសុខា បានមានប្រសាសន៍ថា ដោយសារតែសមត្ថកិច្ចកំពុង តែស៊ើបអង្កេត ដូច្នេះលោកមិនអាចបកស្រាយណាមួយបានទេ ។
គួររំលឹកថា លោកនាយឧត្តមសេនីយ៍សៅសុខា ក្នុងប្រសាសន៍បូក សារុបលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅឆ្នាំ២០១១សំរាប់កងរាជ អាវុធហត្ថ កាលពីថ្ងៃទី១១មករា បានមានប្រសាសន៍គំរាមថានឹងបក សក្តិមន្ត្រីយោធាក្រោមបង្គាប់ និងដាក់គុកថែមទៀតបើសិនជាមន្ត្រី យោធាណា ដែលប្រព្រឹត្តអំពើអសកម្មអាងអំណាចជំរិតទារលុយជា ពិសេសការឃុប ឃិតជាមួយ ក្រុមគ្រឿងញៀន។
លោកឧត្តមសេនីយ៍យោធា សាមិត្តវីរៈ ត្រូវ បាន គេចាប់ខ្លួនកាលពី ថ្ងៃទី១០ខែមករា នៅនឹងគេហស្ថានរបស់លោក ក្នុង រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឆែកឆេរផ្ទះសម្បែងរកឃើញវត្ថុ តាងសង្ស័យមួយចំនួន រួមមានខោអាវយោធាជាច្រើនសម្រាប់ និងកាំ ភ្លើង៥ដើមផងដែរ ។
តាមប្រសាសន៍របស់ប្រភព បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១១នេះថា ឈ្មោះសាមិត្ត វីរៈ ត្រូវបានចាប់ ខ្លួនម្តងរួចមកហើយ នៅខេត្តបន្ទាយមានជ័យក្នងអំឡុងកម្លាំងភេរវកម្ម CFF ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ។ ប៉ុន្តែមិនដឹងជាមូលហេតុយ៉ាងម៉េចបានជាឈ្មោះ នេះ បានចេញនៅក្រៅឃុំ និងបានចូលក្នុងកងកម្លាំងយោធាយ៉ាង ដូច្នេះនោះទេ។ ការចាប់ខ្លួនរបស់មន្រ្តីសង្ស័យទាំងនេះគឺនៅ ទន្ទឹម នឺងប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបញ្ជាមន្ត្រីក្រោមបង្គាប់ អនុវត្តការដាក់ទោសលើមន្ត្រីណាដែលប្រព្រឹត្តអំពើខុសច្បាប់ និងប្រឆាំងអំពើពុករលួយ។ សម្តេច បានមានប្រសាសថា អំពើពុករលួយគឺជាសត្រួវរបស់រដ្ឋាភិបាល ដែលគេត្រូវតែកំចាត់។

ថៃបង្កើនកម្លាំងនៅតាមជាយដែនស្រុកអារញ្ញប្រាថេត
បន្ទាយមានជ័យ: ប្រភពពីជាយដែនឲ្យដឹងថាថៃបាននិងកំពុងបង្កើនកម្លាំងទ័ពជាច្រើននៅតាមជាយដែនស្រុកអារញ្ញប្រាថេតទល់មុខនឹងតំបន់គោកធ្យូងខេត្តបន្ទាយមានជ័យ។ ការបន្ថែមកម្លាំងនេះបានធ្វើឡើងក្រោមហេតុផលថាដើម្បីទប់ស្កាត់ក្រុមអាវលឿងកុំឲ្យមកតវ៉ានៅទីនោះគឺទីដែលជន ជាតិថៃ៧នាក់ដើរចូលក្នុងទឹកដីកម្ពុជាហើយត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០។
ស្របពេលគ្នានោះ ច្រករបៀងមួយចំនួនត្រូវបានភាគីថៃបិទជាឯកតោភាគី។ ច្រករបៀងទាំងនោះមានដូចជា ច្រកសិលាខ្មែរ ច្រកទំនប់ដាច់ ច្រកជោគជ័យ ច្រកអូរបីជាន់ ច្រកតំបន់៥ ច្រកតំបន់១ និងច្រកចម្ការគ។
ប្រឈមនឹងសភាពការណ៍បែបនេះ ភាគីកម្ពុជាក៏បង្កើនការប្រុងប្រយត្ន័ខ្ពស់ជាងមុនដែរដើម្បី ត្រៀមទប់ទល់សភាពការណ៍ដែលអាចកើតមានជាយថាហេតុ៕

ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀនបញ្ជូនទៅស្នងការនគរបាលខេត្ត
បាត់ដំបង: នគរបាលយុត្តិធម៌ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងចែកចាយថ្នាំញៀនជាក់ស្តែងនៅថ្ងៃទី១២ ខែមករានេះ ឆ្នាំ២០១១ វេលាម៉ោង ៩ និង ៣០នាទី នៅចំណុចក្រុមទី៩ ភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោកអនុសេនីយ៍ទោស៊ន កុសលនាយផ្នែកព្រហ្មទណ្ឌក្រុងបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះប៉ែន ទីណូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។ ចំណែកវត្ថុតាងដែលរឹបអូសបាន មានថ្នាំយ៉ាម៉ាចំនួន ២គ្រាប់ និងខេទឹកកក១កញ្ចប់តូច។
លោកអនុសេនីយ៍ឯកចាន់ រ៉ា អធិការរងក្រុង បញ្ជាក់ថា ជនសង្ស័យធ្លាប់រកស៊ីជួញដូរនិងចែកចាយគ្រឿងញៀនជាច្រើនខែមកហើយ ដោយទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ ហើយយកទៅលក់ឱ្យអ្នកដទៃពិសេសសិស្សសាលា។ ចំពោះថ្នាំយ៉ាម៉ា១គ្រាប់ទិញពីគេមកថ្លៃ ១៥០០០រៀល ហើយលក់ទៅវិញបាន ១៨០០០រៀល។ រីឯថ្នាំខេទឹកកកក្នុង ១កញ្ចប់តូច ថ្លៃ១ម៉ឺនរៀលហើយលក់ទៅវិញបាន ១ម៉ឺន៥ពាន់រៀល។ នៅព្រឹកថ្ងៃទី១២ ខែមករា ២០១១ មានបុរសម្នាក់បានទូរស័ព្ទមកខ្លួនឱ្យយកថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និងខេទឹកកកចំនួន១កញ្ចប់តូច។ ពេលខ្លួនដើរចេញមកដល់កន្លែងណាត់ក៏ត្រូវប៉ូលិសក្រុងឃាត់ខ្លួនតែម្តង ហើយនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការសាកសួរ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងជាក់ស្តែងរួចមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនជាប់សង្ស័យពីបទជួញដូរនិងចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ដែលមានចែងក្នុង មាត្រា៣៦ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់គ្រឿងញៀនខុសច្បាប់ចុះថ្ងៃទី៩ខែឧសភាឆ្នាំ២០០៥។នៅរសៀលថ្ងៃទី១២ដដែលសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត ៕

លោកខៀវ កាញារីទ្ធ លើកទឹកចិត្តដល់មន្ត្រីទាំងអស់កុំភ័យខ្លាចប្រកាសទ្រព្យសម្បត្តិ
ភ្នំពេញ: មន្ត្រីនៃក្រសួងព័ត៌មានចំនួនជាង ១០០នាក់ ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយណែនាំពន្យល់ពីរបៀបបំពេញ លើសំនុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដែលការណែនាំនេះធ្វើឡើងដោយ លោកសៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោកសៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ណែនាំដល់ ក្រុមមន្ត្រីក្រសួងព័ត៌មានឱ្យបានយល់ថាៈ មន្ត្រីក្រសួងព័ត៌មានត្រូវធ្វើការ
ប្រកាសទ្រព្យសម្បត្តិដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយនៅដើម សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះ ។ លោកមានប្រសាសន៍បន្តថា ការប្រកាសទ្រព្យសម្បត្តិ គឺមន្ត្រីដែលមានភារកិច្ចតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ គឺត្រូវតែធ្វើកាប្រកាសឱ្យអស់នូវទ្រព្យសម្បត្តិដែលមានរាប់ទាំង អចលនទ្រព្យ គ្រឿងអលង្ការ រួមទាំងនាឡិកាដៃមានតំលៃចាប់ពី ១០០០ ដុល្លារឡើងទៅ ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីក្រសួង ដែលមានភារកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិទៅតាមច្បាប់កំណត់ នោះ កុំមានការភ័យខ្លាច ។ លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថាៈ បើគ្មានបញ្ហា គឺអង្គភាពប្រឆាំងអំពើពុករលួយមិនបើកស្រោមសំបុត្ររបស់យើងមើលទេ លើកលែងតែមានបណ្តឹងណាមួយកើតឡើង ។
ជាមួយគ្នានោះដែរលោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថាៈ ច្បាប់ប្រឆាំងអំពើពុករលួយ គឺជារបង ឬ ជាស្ពានមួយក្នុងការទប់ស្កាត់អំពើពុករលួយ ហើយរាជរដ្ឋាភិបាលបានធ្វើជាដំណាក់កាលដូចជា ការដកមន្ត្រីមួយចំនួនដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់យកទៅឱ្យតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ហើយជាលទ្ធផលរាជរដ្ឋាភិបាលធ្វើបានល្អ ។
លោកខៀវ កាញារីទ្ធ បន្តទៀតថា ថ្នាក់ដឹកនាំរជារដ្ឋាភិបាលធ្វើការបានល្អតែមន្ត្រីថ្នាក់ក្រោមៗ គឺជាអ្នកធ្វើឱ្យរាជរដ្ឋាភិបាលចាញ់ឆ្នោតនៅតំបន់ខ្លះដោយសារតែមន្ត្រី មូលដ្ឋានធ្វើអំពើឆ្គន់ឆ្គងច្រើន ។ លោកបន្តថា នៅប្រទេសថៃការប្រកាសទ្រព្យសម្បត្តិ គឺធ្វើតែចំពោះសមាជិករាជរដ្ឋាភិបាលទេ តែនៅកម្ពុជាត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិទាំងអស់ ដើម្បីឱ្យមានការគ្រប់គ្រងបានល្អ ។ លោកបន្តថាៈ បើរាជរដ្ឋាភិបាលធ្វើការលុបបំបាត់អំពើពុករលួយបានល្អរាជរដ្ឋាភិបាល ចំណេញច្រើនណាស់ ៕

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័នបំពេញបេសកកម្មព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅសៀមរាប
សៀមរាប ៖ ប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយៗដែលមិនសូវទទួលបានការថែទាំសុខភាពឲ្យបានដិតដល់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារមនុស្សធម៌របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ និងវិទ្យុបាយ័ន ដោយមានការរួមសហការពីដៃគូមនុស្សធម៌មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផងដែរ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ផ្ដល់ថ្នាំពេទ្យ ពិនិត្យជំងឺ និងព្យាបាលជំងឺមួយចំនួននៅខេត្តសៀមរាប។
លោកទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍ និងវិទ្យុបាយ័ន បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានបំពេញបេសកកម្មជារៀងរាល់ខែ ចុះជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅតាមខេត្តនានាឆ្ងាយៗ ដោយបានមើលឃើញអំពីការលំបាកក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅជនបទ ទើបលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និងវិទ្យុបាយ័ន ដាក់ចេញផែនការមនុស្សធម៌សម្រាប់ក្រុមការងារទូរទស្សន៍ និងវិទ្យុបាយ័នអនុវត្តន៍ជារៀងរាល់ខែ។ បេសកកម្មលើកនេះបានធ្វើឡើងនៅក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមសហការ ពីក្រុមការងារនៃអង្គភាពគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះProject LACE មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េ ចំនួន២១នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន ប្រមាណជាង២០នាក់ផងដែរ។
លោកទិត្យ ថារិទ្ធ បានប្រាប់កម្ពុជាថ្មីទៀតថា ក្រុមគ្រូពេទ្យទាំងអស់នៃក្រុមការងារបាន បំបេញបេសកកម្មដោយមិនមានពេលឈប់សម្រាកពេញមួយព្រឹកនេះ ក៏ដោយសារតែប្រជាពលរដ្ឋ បានមកព្យាបាល និងទទួលថ្នាំ ពិនិត្យជំងឺជាបន្តបន្ទាប់កាន់តែច្រើនឡើងៗរាប់រយនាក់មកហើយ។ លោកបានមានប្រសាសន៍បន្តថា ពេញមួយព្រឹកនេះក្រុមគ្រូពេទ្យបានព្យាបាលប្រជាពលរដ្ឋបាន ប្រហែលជាង៣០០នាក់មកហើយៗបេសកកម្មនេះនឹងបន្តរហូតដល់ម៉ោង៣រសៀលទើបចប់។
លោកអគ្គនាយករងបានឲ្យដឹងដែរថា ក្រុមប្រជាពលរដ្ឋដែលមកព្យាបាលភាគច្រើនកើត ជំងឺព្រូននៅក្នុងខ្លួន ដោយសារតែពួកគាត់បរិភោគ ទឹក ចំណីអាហារ បន្លែ មិនមានអនាម័យត្រឹមត្រូវ ហើយមួយចំនួនទៀតកើតជំងឺក្រពះ រលាកពោះវៀន រាករូស ឈឺសន្លាក់ដៃជើង រោគស្រ្តីជាដើម។ លោកបានថ្លែងទៀតថា ក្រុមប្រជាពលរដ្ឋទាំងអស់បានទទួលថ្នាំព្យាបាលគ្រប់ៗគ្នា ដែលថ្នាំទាំងនោះបានមកពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័នដោយមានការចូលរួមឧបត្ថម្ភថវិកាពីលោកជំទាវ ហ៊ុន ម៉ាណា ផ្ទាល់ និងមួយផ្នែកទៀតបានមកពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះ Project LACE ដែលបានយកថ្នាំពេទ្យពីសហរដ្ឋអាមេរិកមកជួយព្យាបាលផងដែរ។
ក្រុមប្រជាពលរដ្ឋប្រមាណ៨០០នាក់ ដែលបានមកទទួលការព្យាបាលពីក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១នេះ បានអង្គុយរង់ចាំ និងតម្រង់ជួរបន្តបន្ទាប់គ្នា ដើម្បីពិនិត្យជំងឺ។ ក្រុមប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានមកព្យាបាលពួកគាត់ដល់ទីកន្លែង ទាំងនេះជាទង្វើមនុស្សធម៌មួយដែលប្រជាពលរដ្ឋខ្មែរយើងតែងតែជួយគ្នាជា ដរាបរៀងមក៕
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
លោកម៉ឹក ដារ៉ា ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងប៉ូលិស២នាក់ទៀតត្រូវបានឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ព្រឹកមិញនេះ (ទី១២ មករា ២០១១) តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន និងជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀន២នាក់ទៀតត្រូវបានសមត្ថកិច្ចធ្វើការកោះហៅ...ខ្លះថា ឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើសមួយចំនួន...ហើយសមត្ថកិច្ចដដែលនេះនឹងតាមប្រមាញ់លោកឧកញ៉ាម្នាក់ទៀតដែលកំពុងព្យាយាមគេចខ្លួន ។
ខាងសមត្ថកិច្ចបានលាក់ការណ៍រឿងនេះ មិនព្រមព្រលយឱ្យដឹងពីមូលហេតុ និងកាលបរិច្ឆេទនៃការហៅសាកសួរ ឬខ្លះថា ឃាត់ខ្លួននោះទេ ហើយប្រភពមួយចំនួនក៏មិនហ៊ានទម្លាយដែរ ប៉ុន្តែគេគ្រាន់តែប្រាប់យ៉ាងខ្លីថា «មានការហៅសាកសួរ ឬខ្លះថា ឃាត់ខ្លួនលោកម៉ឹក ដារ៉ា ព្រឹកមិញនេះ និងត្រៀមឃាត់ខ្លួនមនុស្សច្រើននាក់ទៀត» ។ ក្រៅពីលោកម៉ឹក ដារ៉ា ដែលមានឋានៈខ្ពង់ខ្ពស់ ការហៅសាកសួរដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងទៅលើមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនម្នាក់ និងប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃម្នាក់ទៀតសរុបទាំងអស់គឺ៣នាក់ ។
តាមប្រភពស្និទ្ធនឹងក្រសួងមហាផ្ទៃបានឱ្យដឹងថា ការកោះហៅ ឬឃាត់ខ្លួនមន្ត្រីប៉ូលិសថ្នាក់អន្ទ្រើសទាំង៣នាក់នេះត្រូវបានធ្វើឡើងដោយកំលាំងនគរបាលសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ គឺហៅពួកគេជាបន្តបន្ទាប់មកសាកសួរជុំវិញការឃុបឃិត-ពុករលួយ...។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី១២ មករា ២០១១ ថា ពិតជាមានការហៅមន្ត្រីប៉ូលិសប៉ុន្មាននាក់នោះទៅសាកសួរមែន...គឺហៅសាកសួរពីព័ត៌មានផ្សេងៗតែប៉ុណ្ណោះ...លោកមិនប្រាកដថា ឃាត់ខ្លួន ឬយ៉ាងណានោះទេ...ហើយក្រោយពេលសាកសួរហើយ គេបញ្ជូនអ្នកទាំងនោះទៅណាទៀត លោកក៏មិនដឹងដែរ...៕
ដោយ ៖ កោះឯករាជ្យ
រដ្ឋាភិបាលជប៉ុនមានគំរោងរៀបចំប្រព័ន្ធការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ
(រូបថត ណារិទ្ធ)
រាជធានីភ្នំពេញ ៖ តាមរយៈអង្គការ JICA រាជរដ្ឋាភិបាលជប៉ុនមានគំរោងផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រព័ន្ធការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូប្រឡាយសំរាប់ជំហានទី៣ បន្ទាប់ពីជំហានទី ១ និងទី២ បានបញ្ចប់ក្នុងពេលកន្លងមកនេះ។ នាព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១១ នៅសាលារាជធានីភ្នំពេញ ក្រុមបេសកកម្មសិក្សារៀបចំគំរោងការពារទឹកជំនន់របស់អង្គការ JICA បានចូលជួបលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងធ្វើសេចក្តីរាយការណ៍លំអិត បន្ទាប់ពីក្រុមនេះបានធ្វើការសិក្សាលើសេចក្តីព្រាងរបាយការណ៍បញ្ចប់រួចមក ដើម្បីចុះហត្ថលេខា។ ការងារនេះ ក៏មានធ្វើការសិក្សាយ៉ាងលំអិតមួយទៀត ដាក់ជូនរដ្ឋាភិបាលជប៉ុន ដើម្បីសុំការសំរេចថាគួរផ្តល់ឱ្យ ឬយ៉ាងណា។
នេះជាគំរោងការពារទឹកជំនន់របស់អង្គការ JICA សំរាប់ជំហានទី៣ ក្នុងនោះមានការកែលំអប្រព័ន្ធលូបង្ហូរទឹកស្អុយនៅតំបន់អូរឫស្សី បឹងរាំង តំបន់មុនីរ៉េត ទួលស្វាយព្រៃ ទួលស្លែង បឹងកេងកង ទួលទំពូងខាងជើង និងតំបន់ទួលទំពូងខាងត្បូង ដែលមានប្រវែង២.០៦៥គីឡូម៉ែត្រ ក្នុងនោះក៏មានការស្តារអណ្តូងលូធំ និងការផ្តល់ឧបករណ៍សំរាប់លាងសំអាតលូផងដែរ។ ដោយឡែក គំរោងការពារទឹកជំនន់ជំហានទី១ និងជំហានទី២ ត្រូវបានបញ្ចប់។ ជំហានទី១ ដែលបានអនុវត្តកន្លងមករួមមាន ការស្ថាបនាកែលំអប្រឡាយបឹងសាឡាង ប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ ស្ថានីយបូមទឹកថ្មី ទំនប់បឹងទំពុន និងទ្វារទឹកនៅស្វាយប៉ាក។ សំរាប់ជំហានទី២ ក៏បានអនុវត្តរួចមកហើយដែរ គឺប្រព័ន្ធលូក្រោមដីនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ស្ថានីយបូមទឹក និងអាងស្តុកទឹកក្រោមដីធំៗចំនួន៤កន្លែងនៅតាមបណ្តោយមាត់ទន្លេមុខវាំង និងបណ្តាលូមេ លូពង្វាងទឹកស្អុយមិនឱ្យហូរចូលទន្លេសាបដោយឱ្យហូរធ្លាក់ទៅប្រឡាយបឹងត្របែកវិញ។
មន្ត្រីជំនាញសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមបេសកកម្មរបស់អង្គការ JICA ប្រទេសជប៉ុន បានធ្វើការសិក្សាគំរោងការពារទឹកជំនន់់ជំហានទី៣នេះរយៈពេល៣ខែ គឺពីខែមីនាដល់ខែឧសភា ឆ្នាំ២០១០ នៅភ្នំពេញ និងបន្ទាប់មកយកទៅធ្វើការសិក្សាលំអិត និងពិនិត្យការងារបច្ចេកទេសបញ្ចប់ ហើយសំរេចជាលទ្ធផលនៅប្រទេសជប៉ុន នាខែធ្នូ ឆ្នាំ២០១០។ នៅក្នុងជំនួបជាមួយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ នាពេលនេះ អ្នកជំនាញរបស់ JICA ជប៉ុនបានអះអាងថា ក្រោយការរៀបចំគំរោងនេះរួច គឺតំបន់ទាំងអស់ខាងលើនឹងមិនមានការលង់លិចទៀតទេ ឬក៏អាចបន្ថយពីការលិចលង់ដែលរយៈពេលកន្លងមក លិចកន្លះម៉ោងមកត្រឹម១០នាទី ពីកំពស់ទឹកកន្លះម៉ែត្រ ឱ្យនៅត្រឹមតែ២តឹកយ៉ាងច្រើនបំផុត។ នៅក្នុងឱកាសនោះ លោកកែប ជុតិមា បានថ្លែងអំណរគុណដល់តំណាង JICA ក៏ដូចជា រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសជួយដល់រាជធានីភ្នំពេញ នាពេលកន្លងមកក៏ដូចជាពេលនេះ៕
ដោយ ៖ កោះឯករាជ្យ
គម្រោងអភិវឌ្ឍប្រទេសរយៈពេលវែងរបស់រាជរដ្ឋាភិបាលបន្តដំណើរជានិរន្តរភាពតាមរដ្ឋសភាអនុម័ត បក្សប្រឆាំងសូមកុំបារម្ភ!
កោះកុង ៖ ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់វារីអគ្គិសនីស្ទឹងតាតៃ ខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេលវែង គឺមានការអនុម័តពីរដ្ឋសភាជាមុនសិនទើបដំណើរការទៅបាន ហើយគម្រោងទាំងនោះនឹងបន្តនិរន្តរភាពជាបន្តបន្ទាប់ពីអាណត្តិមួយទៅអាណត្តិមួយទៀត។ ដូច្នេះគណបក្សប្រឆាំងសូមកុំព្រួយបារម្ភពីការដាក់ផែនការអភិវឌ្ឍន៍ប្រទេសរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
គម្រោងបង្កើតថាមពលវារីអគ្គិសនីនៅស្ទឹងតាតៃ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានរយៈពេល ៤២ឆ្នាំ ដែលគ្រោងនឹងត្រូវចំណាយថវិកាប្រមាណ៥៤០លានដុល្លារអាមេរិក ហើយការទប់ស្កាត់ទឹកទាញយក ថាមពលវារីអគ្គិសនីពីស្ទឹងតាតៃនេះ មានកម្លាំងរហូតដល់ទៅ២៤៦មេហ្កាវ៉ាត់សម្រាប់ប្រើប្រាស់៕
ស្នាយពល
សម្ដេចតេជោអញ្ជើញក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅខេត្តកោះកុងព្រឹកនេះ
កោះកុង ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់ វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងឃុំឫស្សីជ្រំ ស្រុកថ្មបាំង និងឃុំតាតៃ ខេត្តកោះកុង ដែលមានកម្លាំង២៤៦មេហ្គាវ៉ាត់។
ការសាងសង់ទំនប់វារីអគ្គិសនីនេះធ្វើឡើងដោយក្រុមហ៊ុនឆាយណាណាស់សូណាល់ ហេវីម៉ាតធឺណារី ដែលគ្រោងនឹងចំណាយថវិកាចំនួន៥៤០លានដុល្លារ។ គម្រោងសាងសង់ត្រូវចំ ណាយពេល៥ឆ្នាំ និងរយៈពេល៣៧ឆ្នាំទៀត សម្រាប់ធ្វើអាជីវកម្ម តាមវិធី BOT គឺសាងសង់ រួច ដំណើរការអាជីវកម្ម និងផ្ទេរមករដ្ឋាភិបាលកម្ពុជាវិញ៕
ស្នាយពល
Subscribe to:
Posts (Atom)