លោកទិត ស្រ៊ AKPព្រះវិហារ–
នៅថ្ងៃទី១៧ មករា ២០១១ នៅសាលាខេត្តព្រះវិហារមានបើកសម័យប្រជុំសាមញ្ញលើកទី២១ ក្រុមប្រឹក្សាខេត្តអណត្តិទី១ ក្រោមអធិបតីភាព ឯ.ឧ អ៊ុំ ម៉ារ៉ា គណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អនុប្រធាន មន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនរូបទៀត ។
នៅថ្ងៃទី១៧ មករា ២០១១ នៅសាលាខេត្តព្រះវិហារមានបើកសម័យប្រជុំសាមញ្ញលើកទី២១ ក្រុមប្រឹក្សាខេត្តអណត្តិទី១ ក្រោមអធិបតីភាព ឯ.ឧ អ៊ុំ ម៉ារ៉ា គណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អនុប្រធាន មន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនរូបទៀត ។
ឯ.ឧ ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា ការអនុវត្តន៍ប្រកប ដោយជោគ ជ័យ និងកាត់បន្ថយសកម្មភាពបានទាន់ពេលវេលា នៃយុទ្ធសាស្រ្ត និងសមិទ្ធផលនៃសំណូមពរលើគ្រប់វិស័យនានាដើម្បីកំរិតកំណើនលើវិស័យនិមួយៗ ហើយត្រូវឲ្យមានអត្រាកំណើនប្រចាំឆ្នាំនិមួយៗ ជា បទពិសោធន៍ដែលអាចធ្វើទៅបានដោយពិតប្រាកដនៅតាមមូលដ្ឋានរបស់ខ្លួន ។ ដូច្នេះហើយអង្គប្រជុំ មាន ថ្ងៃនេះប្រព្រឹត្តទៅធ្វើឲ្យមានស្ថិរភាព សូមឲ្យសមាជិកដែលមកពីបណ្តាមូលដ្ឋាននិមួយៗ ត្រូវធ្វើ ការ បញ្ចេញ មតិនូវរាល់ឧបសគ្គ ដែលធ្វើឲ្យរាំងស្ទះ ដំណើរការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនមក រួមគ្នា ធ្វើការដោះស្រាយនាពេលនេះ ។ តាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់ និងធ្វើការដោះស្រាយ នូវរាល់ បញ្ហាដែលជារនាំងដល់ដំណើរការអភិវឌ្ឍន៍លើវិស័យមួយចំនួនរួចមក ឯ.ឧ អ៊ុំ ម៉ារ៉ា គណៈ អភិបាល ខេត្តព្រះវិហារ ក៏បានមានមតិកោតសរសើរដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំប្រឹង ប្រែងសហគ្នា បានល្អធ្វើការទប់ស្កាត់បទល្មើសផ្សេងៗ កាត់បន្ថយបានជារៀងរាល់ខែនិមួយៗរំលង មកនេះបានល្អ ផ្អែកលើមូលដ្ឋាននៃបទពិសោធន៍ នាពេលកន្លងមកនៅមានចំណុចមួយចំនួន យើង មិនទាន់បានលុប បំបាត់បានទាំងស្រុងនៅឡើយ ដូចជាបទល្មើសកាប់បំផ្លាញព្រៃឈើ ចោរលួច ប្លន់ អំពើបង្ករបួសស្នាម អំពើហឹង្សាក្នុងគ្រួសារ និងអំពើផ្សេងៗទៀត ដែលប្រព្រឹត្តខុសច្បាប់ និងជាពិ សេស គ្រោះថ្នាក់ចរាចរ ដែលធ្វើឲ្យខាតបង់ថវិកា និងសម្ភារៈ អស់ជាច្រើន ក្នុងមួយឆ្នាំៗ និងបាត់បង់ ជីវិតមនុស្សក៏មាន ។
ដោយផ្អែកលើគោលនយោបាយផ្លាស់ប្តូររបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជា ប្រមុខ ដឹកនាំ ដ៏ឈ្លាសវៃ យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ជំរុញផ្នែកបរិស្ថានឲ្យបាន ល្អ និងសហការគ្នា ធ្វើសន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានប្រសើរ មានសុវត្ថិភាពនៅតាមមូលដ្ឋាន និងផ្លូវ សាធារណៈ សំរាប់ ទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរមកទស្សនានៅខេត្តព្រះវិហារ យើងឲ្យបាន កាន់តែច្រើនឡើង ដើម្បីកាត់បន្ថយភាពក្រីក្រនៅ តាមជនបទ ៕
No comments:
Post a Comment