ជូនចំពោះលោកនិពន្ធនាយក
កាសែតបាងកកប៉ុស្តិ៍
អគារលេខ១៣៦ ផ្លូវ Na Ranong
Klong Toey ទីក្រុងបាងកក ១០១១០
ទូរសាៈ ០២ ២៤០ ៣៦៦៦
លោកនិពន្ធនាយកជាទីរាប់អាន
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល កម្ពុជា ទាមទារ យ៉ាងម៉ឺងម៉ាត់ ឲ្យកាសែត បាងកកប៉ុស្តិ៍ ដែលជាកាសែត វិជ្ជាជីវៈមួយឲ្យ ធ្វើការចុះផ្សាយ អត្ថបទកែតម្រូវ ជាបន្ទាន់មួយ ចំពោះអត្ថបទដែល បានដកស្រង់សម្ដីខុស ក្រោមចំណងជើងថា «តុលាការបានបន្ថែម ទោស ជនជាតិថៃ ២នាក់លើ ករណីចារកម្ម» ដែលបានចុះផ្សាយ កាលពីថៃ្ងទី ១១ ខែមករា ឆ្នាំ ២០១១ នៅវេលាម៉ោង ១២យប់ នៅក្នុងទំព័រមួយរបស់ កាសែតបាងកកប៉ុស្តិ៍ដែលបាន សរសេរថា «… ហ៊ុន សែន បានមាន ប្រសាសន៍ថា កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេស ថៃ កាស៊ីត ភិរម្យ៉ា បានទូរស័ព្ទមក សម្តេចប្រមាណ ១០ ដង ក៏ប៉ុន្តែលោកមិនបានឆ្លើយការ ហៅចូលនោះ ទេ។» តាមការពិតនេះ គឺជាការចុះផ្សាយ នូវព័ត៌មានខុសការពិត ធ្វើឲ្យភ័ន្តច្រឡំ និងជាការស្មាន មិនប្រាកដដែលនាំបង្កើតឲ្យមាន ការច្របូកច្របល់ និងយល់ខុសរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ។
ការពិតនោះគឺថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលនៅក្នុងសុន្ទរកថា របស់សម្តេច ក្នុងពីធីប្រគល់សញ្ញាបត្រនៅ វិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១១ បានមាន ប្រសាសន៍យ៉ាងច្បាស់ថា «... សម្តេច បានឃើញមាន ការ ហៅចូលពីបរទេស ចំនួនប្រហែល ១០ ដង ក្នុងទូរស័ព្ទដៃ របស់សម្ដេច នៅរាត្រីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។សម្តេច លោកខកខានក្នុងការ ឆ្លើយការហៅចូលទាំងនោះ ដោយសារតែមុននេះ លោកបានដាក់ ទូរស័ព្ទមិនឲ្យឮសំឡេង រោទិ៍»។សម្តេចនាយករដ្ឋមន្ត្រី លោកមិនបានមាន ប្រសាសន៍ថា តើអស់លោកពី ខាងណាព្យាយាមទូរស័ព្ទ មករកសម្ដេចនោះទេ ជាពិសេស សម្តេច មិនបានមានប្រសាសន៍ សូម្បីតែពាក្យ មួយម៉ាត់ណាទៅដល់ ឈ្មោះរបស់ លោករដ្ឋមន្ត្រីការ បរទេសថៃ កាស៊ីត ភិរម្យ៉ានោះឡើយ។
ដើម្បីរក្សាទុក ឯកសារជាផ្លូវការ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទាមទារដោយ ទទូចឲ្យមាន ការចុះផ្សាយនូវការ កែតម្រូវឡើងវិញជាបន្ទាន់ នៅទំព័រដដែលដើម្បី ឲ្យសាធារណមតិថៃ និង អន្តរជាតិ អាចទទួលបានហេតុការ ពិតដើម្បីជួយពួកគេ បង្កើតបាននូវទស្សនៈ ត្រឹមត្រូវមួយទាក់ទង ទៅនឹងការឃាត់ខ្លួន និងបទចោទប្រកាន់ លើជនជាតិថៃទាំង ៧នាក់ ដែលបានឆ្លងដែន ខុសច្បាប់ចូលមកក្នុង ទឹកដីកម្ពុជា កាលពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។
សូមលោកទទួលនូវការរាប់អានអំពីយើងខ្ញុំ។
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស