ក្នុងខណៈពេលការបោះឆ្នោតឆ្នំា២០១២.២០១៣ជិតមកដល់គេឃើញថាមានគណបក្សនយោបាយក្រៅពីគណបក្សប្រជាជនកម្ពុជា (CPP) កំពុងតែសំដែងរិទ្ឋីដាក់គ្នាដោយប្រើល្បិចកល ដើម្បីដណ្តើមប្រជាប្រិយភាពរៀងៗខ្លួន។
គណបក្សដែលមានក្លិនមិនសូវល្អមួយចំនួនដែលស្ថិតក្នុងភាពសង្ស័យរបស់មហាជន រួមមាន គណបក្ស សម រង្ស៊ី គណបក្សនរោត្តមរណឬទ្ឋិ និងគណបក្សសិទ្ឋិមនុស្សរបស់លោក កឹម សុខា ដែលពួកគេកំពុងស្វះស្វែងប្រើគ្រប់ល្បិចកលបញ្ចេញពឹស ដើម្បីយកជ័យជំនះលើ គណបក្សប្រជាជន ប៉ុន្តែនយោបាយស្មោគគ្រោកទំាងនេះមិនអាចឈ្នះគណបក្សប្រជាជនបាន ឡើយព្រោះប្រជាពលរដ្ឋបានដឹងពី សមិទ្ឋផលយ៉ាងច្រើនសន្ឋឹកសន្ឋាប់របស់គណបក្សប្រជាជន រួចទៅហើយ និងបានផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជន១០០ភាគរយពីព្រោះមហាជន បានឃើញច្បាស់នឹងភ្នែកពីស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៏ ។
ក្នុងចំណោមល្បិចកលជាច្រើនដែលមានចរិតល្មោភអំណាច លោភលន់ កេងប្រវ័ញ្ច និងការគំនំគំគួនសងសឹកគ្នា ក៏មានបង្កប់ដោយល្បិចមួយចំនួនឈ្មោះថា ឆ្មាលាក់ក្រចកផងដែរ។ 'ឆ្មាលាក់ក្រចក ' សំដៅទៅលើវត្តមាន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ឋិ យាងចូលប្រឡូកក្នុង ឆាកនយោបាយ ដោយសម្តេចយល់ព្រះទ័យថានឹង ទាញយកសំឡេងឆ្នោតពីគណបក្ស សមរង្ស៊ី របស់ លោក សមរង្ស៊ី ដែលអវត្តមានពីប្រទេសកម្ពុជា ។ មានអ្នកវិភាគនយោបាយមួយចំនួនបាន ឲ្យដឹងថាសម្តេចក្រុមព្រះស្គាល់តែពីផលប្រយោជន៏ផ្ទាល់ព្រះកាយរបស់ ព្រះអង្គ តែប៉ុណ្ណោះ ដោយគ្មានគិតគូដល់សហសេវិន សហសេវនី របស់ព្រះអង្គដែលធ្លាប់តស៊ូឡើយ។ ម្យ៉ាងវិញទៀត ព្រះអង្គ ធ្លាប់មានរឿងអាស្រូវទាក់ទងផលប្រយោជន៏នៃថវិការលក់ទីស្នាក់ការគណបក្ស ហ៊្វុនស៊ិនប៉ិច ព្រះអង្គមានបំណង សងសឹកទៅលើកូនចៅណាដែលបានធ្វើបាបមកលើព្រះអង្គ ពីអតីតកាលកន្លងមក ព្រះអង្គមិនអាចលើកលែងទោសឲ្យជាដាច់ខាតជាពិសេសសងសឹក ទៅលើមន្រ្តីជាន់ខ្ពស់ដ៏មានឥទ្ឋិពលគឺលោក ញ៉ឹក ប៊ុនឆៃ ជាដើម។
បើនិយាយពីលោកកឹម សុខា គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួននឹងមានរឿងអាស្រូវជា ច្រើនជាពិសេសកំពង់តែកេងចំណេញនយោបាយលើគណបក្សសមរង្ស៊ី ដោយយកលេសថា ចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យនិងអ្នកជាតិនិយមដែលសព្វថ្ងៃឆ្លៀតឱកាសសង្ងំស៊ីជើង
ក្រោម ដោយដើរឃោសនាពេញផ្ទៃប្រទេសសង្ឃឹមថានឹងបានទាញយកសំលេងអ្នកគំាទ្រពី
គណបក្សសមរង្ស៊ីពីមន្រ្តីមូលដ្ឋាន ដោយប្រើល្បិចបោកប្រាស់ដដែលថា លោក សម រង្ស៊ី
មិនរួបរួមគណបក្សដែលពួកគេចូលចិត្តប្រើពាក្យប្រជាធិបតេយ្យគឺមានតែ លោក កឹម សុខា ទេ
ជាអ្នកគិតគូអំពីរបញ្ហាជាតិមិនមានមេដឹកនំាណាម្នាក់គិតអំពីជាតិដូចលោកឡើយ ប៉ុន្តែដោយ
មានវត្តមាន សម្តេចក្រុមព្រះ យាងចូលនយោបាយនោះបានធ្វើឲ្យ លោក កឹម សុខា ខកចិត្ត ប៉ុន្តែដើម្បីកុំឲ្យខ្មាស់ប្រជាពលរដ្ឋ លោក កឹម សុខា បាននិយាយគំាទ្រការយាងត្រឡប់ចូល នយោបាយរបស់ព្រះអង្គ តែបានបែងាកមកសរសើរពេញមាត់ក្នុងការចងមេត្រីភាពជាមួយ គណបក្ស សម រង្ស៊ី ទៅវិញ ។
តាមពិត លោក កឹម សុខា មិនចង់ឲ្យមានព្រះវត្តមាន សម្តេច ក្រុមព្រះនោះទេ ពីព្រោះ វត្តមានក្នុងឆាកនយោបាយរបស់ព្រះអង្គ ចង់មិនចង់ក៏សំឡេងគំាទ្របែកចេញពីគណបក្ស សម រង្ស៊ីអាចគំាទ្រសម្តេចក្រុមព្រះមួយចំនួន ។
ដោយឡែកនិយាយអំពីមេដឹកនំាគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី មានគោល
នយោបាយ សងសឹក ផ្តាច់ការ និងដើរតាមលិទ្ឋិ ក្រហមនិយមភាគច្រើនតែងតែភ្លេចមន្រ្តីរបស់ ខ្លួននៅពេលណាដែលលោក សម រង្ស៊ី ប្រើប្រាស់រួច។ ម្យ៉ាងទៀតបើនិយាយអំពីការបង្រួបបង្រួម គណបក្សតែមួយនោះ លោក សម រង្ស៊ី មិនមានបំណងបង្រួបបង្រួមទេដោយលោក សម រង្ស៊ី មានអំនួត មិនមានបុគ្គលណាស្មើខ្លួនឡើយ។មតិជាតិ មតិអន្តរជាតិធ្លាប់បានដឹងថាសម្តេចក្រុមព្រះ អតីតជាប្រធាន លោក សម រង្ស៊ី និង លោក កឹម សុខា ហេតុដូច្នេះយើងឃើញថាមេដឹកនំាគណបក្សទំាងបីប្រើល្បិចពីគ្នាទៅវិញទៅមក (ល្បិចនយោបាយឆ្មាលាក់ក្រចក) ដើម្បីទាញយកប្រជាប្រិយភាពតែរៀងៗខ្លួន ញមាត់ក្នុងការចងមេត្រីភាពជាមួយគណបក្ស សម រង្ស៊ី ទៅវិញ តែទង្វើទំាងនោះកំពុងតែបំផ្លាញពួកគាត់ទៅអនាគត ពីព្រោះពួកគេបាននឹងកំពុងលាតត្រដាងពីមុខមាត់អាក្រក់និងបញ្ចេញចង្កូមដាក់គ្នា ដើម្បីលេប ត្របាក់ផលប្រយោជន៏ដោយគ្មានឱកាសនិងកសាងជាតិអភិវឌ្ឍន៏ប្រទេសដូចគណបក្សប្រជាជន ឡើយ។
សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំកសាងប្រទេសគ្រប់វិស័យ មន្រ្តីរបស់រាជរដ្ឋាភិ
បាលក៏បានស្ទុះស្ទារ ខ្នះខ្នែងធ្វើការបំរើជាតិ គ្រប់ក្រសួងស្ថាប័នមិនមានពេលទំនេរក្រោមការ ដឹកនំាដោយ គតិបណ្ឌិតរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ៕
រួម ជាតិ