លោក ជា ឈាន AKP ភ្នំពេញ–
តាមរយៈពេលលេញមួយថ្ងៃ នាថ្ងៃទី ១៨ខែមករា ឆ្នាំ២០១០កងទ័ពជើងទឹកបានបូកសរុបលទ្ធ ផលការងារឆ្នាំ២០១០ និងដាក់ចេញនូវទិសដៅភារកិច្ចការងារសម្រាប់ឆ្នាំ២០១១ ជាបន្តនៅក្នុង អង្គសិក្ខាសាលា ដែលបានដំណើរការប្រព្រឹត្តទៅនាទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ អញ្ជើញជាអធិ បតីភាពក្នុងពិធីបើកអង្គសិក្ខាសាលា ដោយមានការអញ្ជើញចូលរួមពីដំណាងក្រសួងការពារ ជាតិ អគ្គ មេបញ្ជាការដំណាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ នៃខេត្តទាំង៤ ជាប់ឆ្នេរសមុទ្រ រួមនិងនាយ នាវី នាយនាវីរង ពលនាវិក មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងទឹក ព្រមទាំង តំណាងកងឯក ភាពប្រចាំនៅកោះពូឡូវៃ កោះតាង កោះរ៉ុង កោះរ៉ុងសន្លឹម កោះកុងក្រៅ កោះយ៉ កងពលតូច លេខ៣១ មូលដ្នានសមុទ្រ សាលាទ័ពជើងទឹកដែលមានចំនួនសរុប ប្រមាណជា ៤.០០០នាក់ ។
ជាមួយនឹងកិច្ចស្វាគមន៍ ពីសំណាក់លោកឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ក្នងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម ប៉ុល សារឿន បានគូសបញ្ជាក់អំពីយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតជាសំខាន់ លើសកម្មភាពកែទំរង់កងយុទ្ធ ពលខេមរភូមិន្ទ និងដំណើរការវិវត្តន៍ទៅនៃសភាពការណ៍ តាមព្រំដែនភាគខាងលិច ។

ឯកឧត្តម ប៉ុល សារឿន បានទាញអារម្មណ៍សិក្ខាសាលាផ្តោតជាសំខាន់លើបញ្ហាសន្តិសុខលំហសមុទ្រ ដែលពាក់ព័ន្ធ ជាពិសេសដល់ការបង្រាបបទល្មើសនានារួមមានការរត់ពន្ធគ្រឿងញៀន ការរត់ពន្ធមនុស្ស បទល្មើសនេសាទខុសច្បាប់ ការឃុបឃិតផ្សំគំនិត ការពារបទល្មើស…។ឯ.ឧ ប៉ុល សារឿន បានបញ្ជាក់ពីតួនាទីនិងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ដែលនឹងត្រូវរ៉ាប់រងលើការងារសន្តិសុខរួមលើផ្ទៃសមុទ្រ ក៏ដូចជាការពារការវិនិយោគលើវិស័យរុករក ប្រេងឧស្ម័នរបស់ក្រុមហ៊ុនអាជីវកម្មប្រេង លើផ្ទៃសមុទ្រកម្ពុជាដែលកិច្ចការនេះជាអាទិភាពសំខាន់បំផុត សំរាប់ការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ ។
អង្គសិក្ខាសាលាក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ និងធ្វើការពិភាក្សាយ៉ាងផុលផុសនូវរាល់ បទអន្តរាគមន៍របស់អង្គភាពនីមួយៗព្រមទាំងវាយតម្លៃពីបទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្សោយ ដោយបានលើកឡើងនូវសំណូមពរមួយចំនួន សំដៅបំពេញស្ថានភាពខ្វះខាតសម្រាប់ការចេញប្រតិ បត្តិការលើលំហសមុទ្រ ដោយផ្តោតជាសំខាន់លើបញ្ហាកង្វះខាតប្រេងឥន្ទនៈបញ្ហាកង្វះខាត ផ្នែកថវិកា ក៏ដូចជាវិស័យធនធានមនុស្ស ។

ដោយឡែកក្នុងឳកាសបិទអង្គសិក្ខាសាលាក៏មានកិត្តិយសទទួលឯកឧត្តម ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ដែលបានវាយតម្លៃខ្ពស់លទ្ធផលការងារប្រចាំឆ្នាំ២០១០ និងទិសដៅអនុវត្តឆ្នាំ២០១១ របស់កងទ័ពជើងទឹក ។ ឯកឧត្តមរដ្ឋមន្រី្តក៏បានបំពាក់ជូននាវី នាយនាវីរង និងពលនាវិក ដែលមានស្នាដៃក្នុងការបំពេញការងារ នូវមេដាយ និងបណ្ណសរសើរ លិខិតសរសើរ ព្រមទាំងផ្តល់ នូវអំណោយមួយចំនួន រួមនិងថវិកាសំរាប់អង្គសិក្ខាសាលាខាងលើនេះចំនួន៥លានរៀលផងដែរ ៕
No comments:
Post a Comment