Friday, January 21, 2011

សិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណសមត្ថភាព ត្រៀបបង្ការនិងឆ្លើយតបជម្ងឺរាតត្បាតជាសាកល និងការជំរុញឱ្យមានផែនការណ៍និរន្ដរភាពធុរកិច្ច

សិក្ខាសាលានេះបានដំណើ ការបិទក្រោមវត្ដមានឯឧ.លី ធុច ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអនុប្រធានទី២នៃ
គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងដោយមានការចូលរួមពីអាជ្ញាធរ ដែនដីខេត្ដសៀមរាបរួមនិងពី
លោក ណូអ៊ែលម៉ីរ៉ាន់ដា តំណាងក្រុមការងារបច្ចេកទេសអាស៊ាន លោក លីវីយូ វេដ្រាស្កូ តំណាងអង្ការអីនធឺណាស់
សូណល មេដីឃល់ឃប (International Medical Corps) ជៀរផសប ក្រោមគំរោងព្រីភែនៅកម្ពុជា (Cambodia PRE
PARED project)ដើម្បីឆ្ពោះទៅរក ការត្រៀមជាស្រេចរបស់សហគមន៍ទាំងស្រុងទៅនិងជម្ងឺឆ្លងរាតត្បាតជាសា
កលរបស់ស្ថាប័ International Medical Corps ដោយសហការជាមួយក្រុមការងារបច្ចេកទេសអាស៊ាន
ដែលរួម មាន៥ដំណាក់កាល។ហើយនៅក្នុងដំណាក់កាលទី១គឺ ការកសាងផែនការយុទ្ធសាស្ដ្រស្ដីពីការត្រៀមងង្ការ
និងឆ្លើយតប ជាពហុវិស័យលើគ្រោះអាសន្នសុខភាពសាធារណៈនិងជម្ងឺឆ្លងរាតត្បាតជាសាកល។ ដំណាក់កាលទី២
គឺជាការប៉ាន់ប្រមាណសមត្ថភាពត្រៀបបង្ការនិងឆ្លើយតបជម្ងឺរាតត្បាតជាសាកលនិងការជំរុញឱ្យមានផែនការណ៍
និរន្ដរភាពធុរកិច្ច។ទី៣ ការអភិវឌ្ឍន៍ផែនការណ៍ ទី៤ ការអភិវឌ្ឍន៍ផែនការណ៍ដើម្បីឱ្យមានសុខភាពនិងការបណ្ដុះ
បណ្ដាលដោយត្រួតពិនិត្យផែនការណ៍តាមវិស័យនិមួយៗ និងទី៥គឺជាលំហាត់សមយុទ្ធថ្នាក់ជាតិជាពហុវិស័យ។
ព្រោះថាលំហាត់សមយុទ្ធស្ដីពីការត្រៀមបង្ការនិងឆ្លើយតបជម្ងឺរាតត្បាតជាសាកលជាពហុវិស័យនៃតំបន់អាស៊ីអាគ្នេ
យ៍ៈ ការរៀបចំផលប៉ះពាល់នៃជម្ងឺឆ្លងរាតត្បាតជាសាកលទៅលើសង្គមរដ្ឋាភិបាលនិងអង្គភាពនានា។ហើយដំណោះ
ស្រាយ អនុសាសនិងផ្លូវឆ្ពោះទៅមុខគឺ អាស៊ាន ក្នុងកិច្ចសហការជាមួយអង្កាសហប្រជាជាតិនិង យូអេស អេអាយឌី
បានធ្វើលំហាត់សមយុទ្ធស្ដីពីការត្រៀបបង្ការនិងឆ្លើយតបជម្ងឺរាតត្បាតជាសាកល ជាពហុវិស័យនៃតំបន់អាស៊ីដើម្បី
ត្រួតពិនិត្យបញ្ហាដែលទាក់ទងជាមួយជម្ងឺរាតត្បាតជាសាកលដ៍ធ្ងន់ធ្ងរដើម្បីស្វែងយល់ពីទស្សនៈវិស័យរបស់រដ្ឋាភិបា
លផ្នែកពានិជ្ជកម្ម សង្គមស៊ីវិលទៅលើការបង្ការឆ្លើយតបនិងការបន្ដនូវប្រតិបត្ដិការនិងសេវានានានៅកំរិតថ្នាក់ជាតិ
និងថ្នាក់តំបន់។ហើយលំហាត់សមយុទ្ធនេះដែរ មានគោលដៅ ដើម្បីពិនិត្យមើលការត្រៀមបង្ការនិងឆ្លើយតបរបស់
អាស៊ានទៅនិងជម្ងឺរាតត្បាតជាសាកលដែលប៉ពាល់ដល់វិស័យដែលមិនមែនជា ផ្នែកសុខាភិបាលនិងវិស័យសេវាសំខាន់ៗដ៍ទៃទៀតក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួន ក្នុងការលើកកំពស់ការត្រៀបបង្ការនិងឆ្លើយតបជាព
ហុវិស័យនៅកំរិតប្រទេសតំបន់និងកំរិតធំទូលាយនៃសមាជិកអាស៊ានហើយនិងដៃគូរអន្ដរជាតិដ៍ទៃទៀត ដើម្បីឆ្លើ
យតបជម្ងឺរាតត្បាតជាសាកលដ៍ធ្ងន់ធ្ងរដែលបង្ករឱ្យមានផលប៉ះពាល់នៅថ្នាក់តំបន់។ ហើយបញ្ហានេះ
មានគោលបំណងដើម្បីអភិវឌ្ឍន៍នូវការវិភាគចន្លោះខ្វះខាតជាក់លាក់តាមវិស័យនិមួយៗនិងការកែ នូវទំរង់នៃការ
កសាងផែនការសំរាប់ប្រើប្រាស់ក្នុងសិក្ខាសាលា រួមនិងការវាយតំលៃសមត្ថភាពជាមូលដ្ឋានដែលមានស្រាប់សំរាប់
ការទប់ទល់បានទៅនិងជម្ងឺរាតត្បាតជាសាកលតាមវិស័យនិមួយៗដោយប្រើប្រាស់ឧបករណ៍វាយតំលៃលើការកសា
ងផែនការត្រៀមបង្ការនិងឆ្លើយតបជម្ងឺរាតត្បាតជាសាកល ដោយធ្វើការបង្រៀបនិងចែករំលែកនូវមេរៀនជាបទ
ពិសោធន៍សំរាប់ការកសាងដែនការប្រតិបត្ដិការជានិរន្ដរភាពធុរកិច្ច រួមនិងការបង្ហាញពីទម្រង់និងរចនាសម្ព័ន្ធនៃការ
អភិវឌ្ឍន៍ផែនការ ដើម្បីពង្រឹងការអភិវឌ្ឍន៍ ជាក់លាក់តាមវិស័យនិមួយៗ ដែលនិងប្រព្រឹត្ដទៅនៅដំណាក់កាលទី៣
ដោយធ្វើការកំណត់នូវកាលបរិច្ឆេត និងរយៈពេលនៃការអភិវឌ្ឍន៍ផែនការ។


No comments:

Post a Comment