Friday, January 21, 2011

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​សម្បត្តិ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

ភ្នំពេញ​: សេចក្តីព្រាងច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ​និង​ការគ្រប់គ្រង​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​អនុម័ត​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​មករា​នេះ​ដោយ​គណៈរដ្ឋមន្ត្រី​ក្រោម ​អធិបតីភាព​របស់​សម្តេច​ហ៊ុន សែន​។​

​សេចក្តីព្រាងច្បាប់​នេះ​ដែល​មាន​៨​ជំពូក ៤​ផ្នែក និង​៥៦​មាត្រា និង​ដែល​រៀបរៀង​ដោយ​
​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួងមហាផ្ទៃ មាន​គោលដៅ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក៏ដូចជា​ដើម្បី​កំណត់​អំពី​ប្រពន្ធ័​ហិរញ្ញវត្ថុ​និង​ ថវិកា​នៃ​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ពង្រឹង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ ​ក្នុង​ដែន​សមត្ថកិច្ច​​របស់ខ្លួន​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ច្បាប់​នេះ​នឹង​អនុញ្ញាត​ឱ្យ​​មាន​ប្រពន្ធ័គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ថវិកា​ចំនួន​៣​ថ្នាក់​គឺ​ថ្នាក់​រាជធានី​ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ​ និង​ថ្នាក់​ឃុំ​សង្កាត់​៕

ដោយ : បញ្ញវន្ត CEN

No comments:

Post a Comment