Friday, January 28, 2011

ទាហាន​ថៃ ផ្តើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ជិត​ព្រំដែន​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ​

ព្រំដែនកម្ពុជា-ថៃ: កង​ទាហាន​ថៃ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ មាន​ទាំង​ការបាញ់​គ្រាប់​ពិត លាន់​ឮ​ដល់​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​ផ្តល់​ដំណឹង​អ្វី មក​ភាគី​កម្ពុជា​ឡើយ​។ សមយុទ្ធ​របស់​កង​ទាហាន​ថៃ បាន​ធ្វើឡើង​នៅ​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​ព្រំដែន ជិត​ប្រាសាទ​តា​ក្របី​របស់​កម្ពុជា ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

​    ​សមយុទ្ធ​ទាហាន​ថៃ បាន​ធ្វើឡើង​ក្នុង​ស្រុក​ភ្នំ​ដុង​ជា​ត់ ខេត្ត​សូ​រិន្ទ ដែល​ស្ថិតនៅ​ប្រឈម​នឹង​ភូមិសាស្ត្រ​ទឹកដី​កម្ពុជា ក្នុងភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​
​    ​ជាមួយ​សមយុទ្ធ ដែល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២៧​មករា​នេះ កង​ទាហាន​ថៃ ក៏​បាន​បង្កើន​កម្លាំង នៅ​ច្រក​ព្រំដែន​អូរ​ស្មាច់ និង​ច្រកព្រំដែន​ជាំ ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ផង​ដែរ​។​
​    ​ដោយឡែក​នៅ​ឯ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ នៅ​ព្រឹក​នេះ គណៈប្រតិភូ​ក្រសួងការបរទេស និង​គណៈកម្មការ​ព្រំដែន​ថៃ បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យមើល​បង្គោល​ព្រំដែន​លេខ ៤៣ នៅ​ភូមិ​ព្រៃ​ចាន់ និង​បង្គោល​ព្រំដែន​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​៕​

ដោយ : លី ទីដែន

ក្រសួងការពារជាតិ​កម្ពុជា​បញ្ចេញ​រថក្រោះ ទៅ​ព្រំដែន​ជាថ្មី​

ភ្នំពេញ: ​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​បញ្ចេញ​រថក្រោះ រថ​ពាស​ដែក ទៅ​កាន់​តំបន់​ព្រំដែន​ដែល​ពេល​នេះ​ហាក់​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​ពី​ប្រទេស​សៀម​។​

​    ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​មួយរូប​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មករា​នេះ​ថា រថក្រោះ រថពាសដែក និង យុទ្ធោករណ៍​មួយចំនួ​ននឹង​បញ្ជូន​ទៅ​កាន់តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​នា​ព្រឹក​នេះ​។​ មន្ត្រី​រូប​នោះ​បន្តថា នេះ​មិនមែន​ជា​ការបញ្ចេញកំលាំង យោធា​អ្វី​នោះទេ តែ​ជា​ការត្រៀម​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​។ ​ជា​ការឆ្លើយតប​ចំពោះ​ភាពមិនប្រក្រតី​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រំដែន​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​។

​    ​ប្រភព​ផ្សេងទៀត​បាន​អះអាងថា កង​ទព័​កម្ពុជា​នៅ​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្ថិតក្នុង​សភាព​ប្រុង​ជើង​ការណ៍ ខណៈ​ដែល​គេ​បានដឹងថា ចលនា​ទ័ព​របស់​សៀម​នៅ​ចំនុច​មួយចំនួន​មិនគួរឲ្យ​ទុកចិត្តបាន​។​

​    ​ស្ថានភាព​បាន​ប្រែប្រួល​ខណៈដែល​ពួក​អាវ​លឿង​សៀម​បានទាមទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញពី​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង ការបន្ថែម​ទាហាន​សៀម​មកកាន់​តំបន់​មួយចំនួន​។​

ដោយ : សេរី

ប៉ូលិស​-​ច្បាប់ និង​សីលធម៌​

ភ្នំពេញ: ​សព្វថ្ងៃនេះ​មាន​ទម្លាប់​ជាច្រើន​ដែល​វា​បាន​ដិតដាម​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​គេ​លំបាក​នឹងធ្វើ​ការផ្លាស់ប្ដូរ​ណាស់ ។​
​  
  ​ទម្លាប់​មិនល្អ​របស់​ប៉ូលិស​ក៍​លំបាក​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ​របស់​ប្រជា​ជនក៍​មិន​ងាយ​នឹង​ផ្លាស់ប្ដូរ​ដែរ ។ គ្រាន់តែ​ករណី​ភ្លើងស្តុប​មួយ​វា​បាន​បង្កើត​រឿង​ឈឺក្បាល​ច្រើន​ហើយ ។ ជាទូទៅ​នៅ​កន្លែង​មាន​ភ្លើងស្តុប​បើ​គ្មាន​ប៉ូលិស​ឈរ​នៅ​ទីនោះ​ទេ គឺ​គ្មាន​នរណា​គោរព​ឡើយ ។ ពួកគេ​មិនមែន​ចាត់ទុក​ប៉ូលិស​ជា​អ្នក​អនុវត្តន៍​ច្បាប់​ឡើយ តែ​ពួកគេ​ចាត់ទុក​ប៉ូលិស​ជា​បុគ្គល​ដែល​ស្វែងរក​លាភសក្ការៈ​តាមរយៈ​តួរ​នាទី​របស់ខ្លួន  តាមរយៈ​ឯកសណ្ឋាន​របស់ខ្លួន ។​
 
  ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ភ្លាមៗ​វា​មិនទាន់​សំខាន់​ទេ តែបើ​មិនបាន​ផាក​ឡាន​ដឹកទំនិញ​មួយ ឬ ម៉ូតូ​មួយ​នោះ​ទើប​ជា​រឿង​គួរ​ឲ្យ​ស្ដាយ ។ មនុស្ស​ម្នាក់​បំពាន​ច្បាប់​ចរាចរណ៍​វា​មិនសូវ​សំខាន់​ទេ តែបើ​ឲ្យ​ឡាន​ដឹក​ដី​មួយ​រួចខ្លួន​ដោយ​មិនបាន​ទារលុយ​វា​គួរ​ឲ្យ​ស្ដាយ​ខ្លាំងណាស់ ។​
​    ​មានពេលខ្លះ​ប៉ូលិស​និយាយថា ប្ដូរ​ទម្លាប់​ប្រជាជន​ឲ្យ​ចេះ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ។ នេះ​ជា​គំនិតល្អ​តែ​គំនិត​នេះ​វា​បាន​ក្លាយជា​មធ្យោបាយ​ស្វែង​រកលុយ​ដោយ​ស្របច្បាប់​ទៅវិញ​ពេល​ឃើញ​​អ្នកជិះ​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព​នោះ ប៉ូលិស​តែងតែ​ហៅ​ឈប់​ដើម្បី​ផាកពិន័យ​និង​ណែនាំ​ឲ្យ​អ្នកនោះ​ពាក់មួក​សុវត្ថិភាព ព្រមទាំង​ប្រាប់​អំពី​ក្រោះ​ថ្នាក់​នានា ដោយសារ​ការធ្វេសប្រហែស​មិន​ពាក់មួក​នេះ ។​
​  
  ​អ្នកខ្លះ​ខិល​ប៉ូលិស​ហៅ​មិន​ឈប់​ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​មាន​កំហឹង​ក៍​ទាញ​ដំបង​សំពង​សំដៅ​ក្បាល​អ្នក​ដែល​កំពុងតែ​ជិះ​ម៉ូតូ​នេះ​ទៅវិញ ។ តើ​ទង្វើ​នេះ​ជា​អ្វី ? ជាការ​កាត់បន្ថយ​គ្រោះថ្នាក់ ឬ ជាការ​បន្ថែម​គ្រោះថ្នាក់ ? ប៉ូលិស​មិនគួរ​បង្កើត​កំហុស​ដាក់ខ្លួន​ដោយសារ​តែមាន​កំហឹង​ចំពោះ​អ្នកប្រព្រឹត្តិ​ខុស​នោះទេ ។ ជិះ​ម៉ូតូ​មិន​ពាក់មួក គឺជា​កំហុស​មួយ​ខាង​ផ្លូវច្បាប់​តែ​វា​មិនមែនជា​រឿង​ឧក្រិដ្ឋ ឬ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិនអាច​យោគយល់​បាន​ឯណា​?
​   
 ​បើ​គ្រាន់តែ​ដើម្បី​ផលប្រយោជន៍​បន្តិចបន្តួច​គេ​មិនគួរ​បង្ក​គ្រោះថ្នាក់​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នោះទេ ព្រោះ​វា​ជាការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកនោះ​ដោយសារ​ខ្លាច​អ្នកនោះ​គ្រោះថ្នាក់ ។ គេ​មាន​វិធី​ច្រើន​សម្រាប់​កែ​ទម្លាប់​មនុស្ស​​ដោយ​មិនចាំបាច់​ប្រើ​ហឹ​ង្សា​ហើយ​វា​អាចមាន​ប្រសិទ្ធិភាព​ទៀតផង ។​
​   
 ​សព្វថ្ងៃនេះ​មានរឿង​អាម៉ាស​ច្រើនណាស់​ដែល​ប៉ូលិស​គួររៀបចំ​ឥរិយាបទ​ជាថ្មី ។ នៅ​រាល់ថ្ងៃ​អាទិត្យ ឬ ថ្ងៃ​ដទៃទៀត​គេ​តែងតែ​ឃើញ​យុវជន​កាកបាទក្រហម​ជួយ​ធ្វើចរាចរ​ណ៍ហើយ​មនុស្ស​ភាគច្រើន​គោរព​ទៀតផង ។ ខ្មែរ​យើង​មាន​ទម្លាប់​មួយ គឺ​មិន​ចង់​ឲ្យ​ក្មេង​ស្ដី​ឲ្យ​នាំ​ខ្មាស់​ក្មេង​អញ្ចឹង​ហើយ​ទើប​គេ​គោរព​ដើម្បី​កុំ​ឲ្យ​ក្មេង​ប្រដៅ ។​
​   
​រឿង​ដែល​អាក្រក់​នោះ គឺ​ក្នុងខណៈដែល​ក្មេង​បញ្ជា​ចរាចរណ៍​នោះ លោក​ប៉ូលិស​ហៅ​ឡាន ហៅ​ម៉ូតូ​យកលុយ​ដោយ​មិន​ខ្មាស​ក្មេង​ទៅវិញ ។ តើ​នេះ​ជា​វិធី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ពី​ទម្លាប់​អាក្រក់ ឬ យ៉ាងណា ?
​    ​បែបនេះ​គេ​ហៅថា មិនដឹង​ច្បាប់ និង​មិនមាន​សីលធម៌ ព្រោះ​យក​តួនាទី​ទៅ​ស្វែងរក​ផលប្រយោជន៍ និង ធ្វើ​គំរូ​អាក្រក់​ដល់​ក្មេង 

ដោយ : រស្មី

Opinion; Thailand's New Provocation to Declare War of Aggression Against Cambodia

Once again, Thailand is gearing itself to wage war on Cambodia following the statement made by Thai Prime Minister Abhisit Vejjajiva quoted by the Nation entitled "Phnom Penh must remove flag"  and other media on 27 January 2011 saying that "Cambodia had no right to rise its national flag over the disputed border area adjacent to the Preah Vihear Temple.
Such a statement made by the Prime Minister of Thailand constitutes a casus belli to declare a war of aggression against Cambodia. The Thai Government has no right to use military force against the sovereignty of any country. The location on which  Prime Minister Abhisit demanded the Cambodian Government to remove its national flag is clearly identified as  Wat Keo Sikkha Kiri Svara where Thai troops had already initiated one invasion on 15 July 2008.

As far as the Cambodian-Thai relation is concerned, it is crystal clear that the national and international public opinion is fully aware that the two countries share a clear borderline based on the ANNEX 1 Dangrek Map 1/200000 which was produced in 1908 in full conformity with the 1904 Convention and 1907 Treaty. As it turned out, there is absolutely neither disputed nor overlapping area. On the contrary,  the provocative act by Thailand to draw up a secret and unilateral map which lacks  international legitimacy is aimed only at serving its ambition to invade Cambodia and take soverign Cambodian territory or rather, to forcibly annex Cambodian soil by military means in a foolish and suicidal  attempt to succeed by force where it has already failed by international judiciary means.

On 28 January 2011, the Ministry of Foreign Affairs and International Cooperation of Cambodia issued a declaration by quoting the Judgement of the International Court of Justice in The Hague dated 15 June 1962. It  stated that:

1. "... the Temple of Preah Vihear is situated in territory under the sovereignty of Cambodia,"
2. "Thailand is under an obligation to withdraw any military or police forces, or other guards or keepers, stationed by her at the Temple, or in its vicinity on Cambodian territory,".

The said-statement also reaffirmed  Article 1(c) of the Memorandum of Understanding between the Government of the Kingdom of Cambodia and the Government of the Kingdom of Thailand on the Survey and Demarcation on Land Boundary, signed on 14 June 2000, which incidentally, also recognizes the above mentioned map as a legal basis for the survey and demarcation of the Land Boundary between the Kingdom of Cambodia and Kingdom of Thailand.

According to the Map produced by the Franco-Siamese Commissions, the Keo Sikha Kiri Svara Pagoda, built by the people of Cambodia in 1998, is clearly situated in the Cambodian territory. Therefore, the national flag of the Kingdom of Cambodia is legitimately flying over this pagoda.

On the other hand, the declaration of the Cambodian Ministry of Foreign Affairs stressed that the Thai Prime Minister's  statement is in parallel with Thailand's millitary excercise at the border with Cambodia is clearly provocative and constitutes a casus belli for future acts of aggression against Cambodia and such a statement and insulting demand are unacceptable and firmly rejected by the latter.

Strong with the internationally recognized legal documents coupled with the territory under the effective sovereignty of  Cambodia forms a solid and legitimate foundation for Cambodia that absolutely cannot be violated by Thailand. On top of that, the Royal Government of Cambodia has time and again clearly stated her principle position to use her self-defence rights as enshrined in the articles 52 and 53 of the Cambodian Constitution so as to protect the national sovereignty and territorial integrity.

However, it is also important  to take note that the Royal Government of Cambodia has been undeviatingly sticking to peaceful means through existing  mechanisms to settle the border issues between the two countries. Therefore, the warning to recourse to military force against Cambodia undoubtedly reflects the ill-will of Bangkok Governemnt to use Cambodia as hostage of Thai internal politics at a time when both the yellow and red shirt protestors are massively rallying against the government before the general elections to be held this year.
This is clearly a well thought out political strategy by elements within  the ruling Democratic Party to beat the drums of war, and drive the wild sentiments of patriotism and nationalism to divert its people’s attention from its domestic political crisis brought about by the multi-colored agent provocateurs and militant activists.
The following acts have clearly demonstrated the ill will of the ignorant Thais, fueled by  the yellow shirts and their affiliates as they are all doing this with an agenda – that to invade Cambodia with blind nationalism and in the course,  retain political power in Bangkok!
Cambodia, in good faith and to avoid unnecessary tensions, had earlier removed two stone tablets at Wat Keo Sekha Kirisvara, which indicated that the area belonged to Cambodia and had been invaded by Thai troops in 2008.
It certainly does not send the signal for Thailand and its recalcitrant Prime Minister to take this as an act of weakness and up the ante by demanding Cambodia to take down its flag in its own territory. This is tantamount to Cambodia telling Thailand to remove the Thai flag from the border post at the Thai side of the border! Violence begets violence.
This is illogical, defying internationally accepted norms, bilateral and multi-lateral relations and is downright stupidity of the highest order on the part of the Thais!
(by T. Mohan, a long term political analyst in Cambodia) 





COMMENTARY: Abhisit Vejjajiva: TAKING CAMBODIA HOSTAGE IN TIME OF INTERNAL POLITICAL CRISIS

The relations between the Kingdom of Cambodia and the kingdom of Thailand must be based on the respect of the agreements signed by the representatives of the parties to the agreements. In 1904 and 1907, while Cambodia was under French protectorate, the agreements between France and Siam, namely the 1904 Convention and the 1907 Treaty in particular are binding under the international rule of law. In 2000, an MOU on the demarcation of land boundary was signed between Cambodia and Thailand, two sovereign nations, members of ASEAN, and members of the United Nations. The 2000 MOU is binding.   

If all Thai politicians including Prime Minister Ahbisit Vejjajiva lead the Thai government with international dignity, by abiding themselves to the contents and spirits of all international agreements that exist and well in force, the relation between Cambodia and Thailand would be always a promising one for the development and peaceful interaction between Cambodians and Thais who live on both sides of the common border between the two nations, and between the two governments. But some Thai politicians including Abhisit Vejjajiva are traditionally nationalists or extreme nationalists with regard to the territorial ambition against Cambodia.  This type of behavior is the cause of the conflicts and sometimes military clashes between the two nations. On July 15, 2008 Thai troops invaded Cambodia, occupied the territory in the vicinity of the Temple of Preah Vihear, including Keo Sikkha Kiri Svara pagoda. On 15 July 2008, Thai troops attacked Cambodian positions at Veal Intry, Phnom Trap and the Keo Sikkha Kiri Svara pagoda. On April 2009, Thai troops using heavy weapons attacked and burnt to the ground the market village situated next to the Northern staircase of the Temple of Preah Vihear causing unprecedented devastation to 319 Cambodian families, and damaging parts of the Temple of Preah Vihear.   

The position of the Kingdom of Cambodia has been always clear and unequivocal that between Cambodia and Thailand there is a final and stable international boundary line delimited by the mixed commission composed of French and Siam officers, established under the provisions of the 1904 Convention, agreed and signed by France and Siam, recognized by France and Siam, and known to be such by world powers, many countries, and many maps publication societies at that time. Therefore, there is absolutely no “overlapping area or disputed area in the vicinity of the Temple of Preah Vihear, based on the “Dangrek Map,” known also as the ANNEX I map in the International Court of Justice (ICJ) judgments dated 15 June 1962. To that effect, Cambodia can exercise and express her sovereignty under any shape and form as she pleases on all the territory of the Kingdom of Cambodia, and especially on the Cambodian side of the boundary line drawn on the Dangrek Map or the ANNEX I map.       

It is an insulting statement made by the Prime Minister of the Kingdom of Thailand, Abhisit Vejjajiva when he said, as reported by the Nation on 28 January, “If there is such flag (risen at the Keo Sikkha Kiri Svara pagoda), it needs to be taken down.” Abhisit Vejjajiva must retract this unacceptable statement, as this pagoda is about 300 meters west of the Temple of Preah Vihear, and about 700 meters from the boundary line inside Cambodia. 

It has become customary in the relations between Cambodia and Thailand, that when Thailand falls into factional confrontation and internal squabbling between the government, the “yellow shirts” the Networks of Thai Patriots, the Santi Asoka Sect, or the “Red Shirts” the only thing that they can think of is to take Cambodia as hostage. Prime Minister Abhisit Vejjajiva is doing the same thing when he made such an insulting and unacceptable statement which not only constitutes a clear provocative act, but also a casus belli for future aggression against Cambodia.

Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for Internaitonal Affairs, Cambodia
28 January 2011

កម្ពុជា​-​ថៃ បង្កើន​កម្លាំង​តាម​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​


ព្រំដែនកម្ពុជា-ថៃ: កង​ទាហាន​កម្ពុជា និង​ថៃ ត្រូវបាន​បង្កើន​កម្លាំង នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២៧​មករា បន្ត​រហូត​ដល់​រសៀល​ថ្ងៃទី​២៨​មករា​នេះ​។ មេបញ្ជាការ​កងទ័ព​កម្ពុជា ក៏​បាន​ចុះ​ទៅ​កាន់​ខ្សែរ​ត្រៀម​ជួរមុខ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ទប់ទល់​ស្ថានការណ៍​ផងដែរ​។ 

​    ​ការបង្កើន​កម្លាំង​ទ័ព រួម​ទាំង​សព្វាវុធ និង​កង​រថពាសដែក​ពី​សំណាក់​ទាហាន​កម្ពុជា និង​ថៃ បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​កងទ័ព​ថៃ កាលពី​ព្រលប់​ថ្ងៃទី​២៧​មករា ឆ្នាំ​២០១១ បាន​ផ្តល់​ព័ត៌មា​នឲ្យទាហាន​កម្ពុ​ជា ដក​ទង់ជាតិ​កម្ពុជា ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។ វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ របស់​កម្ពុជា ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវបាន​ថៃ អះអាងថា ជា​តំបន់ ៤,៦ គីឡូម៉ែត្រ ដែល​ជា​តំបន់​ជម្លោះ​។​
​    ​ចំពោះ​ការស្នើសុំ​របស់​កង​ទាហាន​ថៃ មិន​ត្រូវ​បាន​កងទ័ព​កម្ពុជា យល់ព្រម ហើយ​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​មិន​ធ្វើតាម ព្រោះ​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជា​ទឹកដី​កម្ពុជា ដែល​សៀមបាន​ចូល​ឈ្លានពាន​។​
​    ​យ៉ាងណាក៏ដោយ កងទ័ព​ថៃ បានប្រកាសថា ខ្លួន​នឹង​ចូល​មក​ទឹកដី​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ហើយ​យក​ទង់ជាតិ​ថៃ មក​ដាក់ ដូច​កម្ពុជា​ដែរ​។​
​    ​បញ្ហា​នេះ បាន​នាំ​ឲ្យ​សភាពការណ៍​ព្រំដែន ប្រឈមមុខ​ដោយ​អាវុធ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ចំណុច​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។​
​    ​មកដល់​រសៀល​ថ្ងៃ​ទី​២៨​មករា ឆ្នាំ​២០១១ កង​ទាហាន​ថៃ​រាប់រយ​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ធុន សព្វាវុធ និង​រថពាសដែក ត្រូវបាន​បញ្ជូន​ជា​បន្តបន្ទាប់ មក​ក្រៀក​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​។​
​    ​ចំពោះមុខ​សភាពការណ៍​បង្កទំនាស់​របស់​ភាគី​ថៃ​ដូច្នេះ កងទ័ព​កម្ពុជា ក៏​បាន​ត្រៀមលក្ខណៈ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ទប់ទល់​នឹង​ការរំលោភបំពាន​ពី​សំណាក់​កងទ័ព​ថៃ​យ៉ាង​គឃ្លើន​ជាថ្មី​ម្តងទៀត​។​
​    ​នៅ​ថ្ងៃ​ទី​២៨​មករា​នេះ មេទ័ព​ជាន់ខ្ពស់​កម្ពុជា ដែល​បាន​បង្ហាញខ្លួន​នៅ​ខ្សែត្រៀម​ជួរមុខ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ រួមមាន​៖ លោកនាយ​ឧត្តមសេនីយ៍ គន់ គីម មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​, លោកនាយ​ឧត្តមសេនីយ៍ ជា តារា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ ទទួលបន្ទុក​ទិស​ប្រាសាទ​ព្រះវិហារ​, លោក​ឧត្តមសេនីយ៍ទោ ខេង សុមេធ​, លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹ​ក​, លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្តេច ហ៊ុន សែន និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមទាំង​លោក ហ៊ុន ម៉ាណីត​។​
​    ​លោកនាយ​ឧត្តមសេនីយ៍ ជា តារា បាន​ថ្លែងថា ទាហាន​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​អនុសាសន៍ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ធ្វើ​យ៉ាងណា​ត្រៀម​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ជាពិសេស​មិន​ឲ្យ​បាត់បង់​មួយ​មី​លី​ម៉ែត្រ​ឡើយ​។ ម្យ៉ាងវិញទៀត កម្ពុជា នៅ​តែ​រក្សា​សិទ្ធិ​ស្វ័យ​ការពារ ប្រសិនបើ​កងទ័ព​ថៃ ចូល​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​ជា​ថ្មី​។​
​    ​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃ​ទី​២៨​មករា ឆ្នាំ​២០១១ កងទ័ព​ថៃ មិនទាន់​រុលចូល​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈរបស់​កម្ពុជា​នៅឡើយ​ទេ​។​
​    ​សូម​បន្ថែមថា កាលពី​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១១ កង​ទាហាន​ថៃ​ប្រមាណ ១០០ នាក់ បាន​ចូល​ក្នុង​ប្រាសាទ​តា​មាន់រ​បស់​ក​ម្ពជា នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ អស់​ពេល​ប្រមាណ ២ ម៉ោង​រួចមក ទើប​កងទ័ព​កម្ពុជា បាន​រុញច្រាន​ទាហាន​ថៃ​ទាំងនោះ ឲ្យ​ដក​ថយក្រោយ​វិញ​។​
​    ​ជា​ការកត់សម្គាល់ ចាប់​ពី​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ថៃ​ជា​ច្រើន​នាក់ ត្រូវបាន​បង្កើន ជាមួយនឹង​សព្វាវុធ​ធុន​ធ្ងន់ និង​រថក្រោះ រថពាសដែក​ជាច្រើន ត្រូវបាន​បញ្ជូន​មក​ក្រៀក​តំបន់​ព្រំដែន​កម្ពុជា ហើយ​ភាគច្រើន​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​៕​

ដោយ : លី ទីដែន
 

សេចក្តីថ្លែងការរួមស្តីពី ការទទួលយករបស់នេប៉ាល់ចំពោះកិច្ចពិគ្រោះយោបល់សន្តិភាព ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ដោយរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិ សម្រាប់ គណបក្សនយោបាយនៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីភិចអន្តរជាតិ (CAPDI)

       យើងមានកិត្តិយសប្រកាសនូវការទទួលយកជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយធំៗ ទាំងបី និងគណបក្ស នយោបាយតូចៗច្រើនទៀតរបស់នេប៉ាល់ចំពោះការ អញ្ជើញឲ្យ ចូល រួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិភាពនេប៉ាល់ ដែលធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដឹក នាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមប្រឹក្សា​ភិបាល ICAPP និងCAPDI នៅភ្នំពេញនៅចុងខែកុម្ភៈ ឬដើមខែមិនា ឆ្នាំ២០១១។

    យើងមានសេចក្តីសង្ឈឹមថាដំណើរការបោះឆ្នោត និងតម្រូវការចាំបាច់ដើម្បីឲ្យមាន រដ្ឋាភិបាលឯកភាព​ជាតិ​​មួយ នឹងត្រូវបានលើកកម្ពស់ថែមទៀតតាមរយៈការផ្ទេរនូវការ ត្រួតពិនិត្យយុទ្ធជនម៉ៅនិយម (Maoist) នៅ​ក្នុង​ជំរុំប្រមូលផ្តុំទៅឲ្យគណៈកម្មាធិការ ពិសេស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ Madhav Kumar Nepal កាលពី​ថ្ងៃទី ២២ មករា​ ឆ្នាំ ២០១១ តាមរយៈពិធីផ្ទេរជាសាធារណៈមួយ។​ ការផ្ទរទៅឲ្យគណៈកម្មាធិការ​ ពិសេស​ ពហុបក្សដើម្បីធ្វើការត្រួតត្រាគ្រប់គ្រង សមាហរណកម្ម និងនិតិសម្បទា ពួកយុទ្ធជន ម៉ៅនិយម (Maoist Combatants) និងលេខាធិកាដ្ឋានរបស់ខ្លួនបន្ទាប់ពី អណត្តិរបស់ បេសកកម្មអង្គការសហប្រជា ជាតិនៅនេប៉ាល់ (UNMIN) ត្រូវបានបញ្ចប់កាលពីថ្ងៃ ១៥ មករា ២០១១។ បេសកកម្មនេះចាប់ផ្តើមពីឆ្នាំ២០០៦ ដោយមានការ​ចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងសន្តិភាពទូលំទូលាយនេប៉ាល់ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈកាល ដប់ឆ្នាំដែល​ បណ្តាល​ឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ គណបក្សម៉ៅនិយម (Maoist Party) ដឹកនាំ ដោយ​ប្រធាន​បក្ស​លោក Pushpa Kamal Dahal, a.k.a. Prachanda។ 

            បេសកកម្មអង្គកាសហប្រជាជាតិបានបញ្ចប់ បន្ទាប់ពីគណបក្សនយោបាយនេប៉ាល់ ដែលមានជម្លោះនឹងគ្នា​បានព្រមព្រៀងគ្នាពីខែ កញ្ញា ឆ្នាំមុន ដោយមិនបន្តអនត្ត របស់អង្គការ សហប្រជាជាតិនេះតទៅទៀត រួម​ទាំង​តួនាទី​របស់​​ខ្លួនជាទ្រនាប់​រវាងកងកម្លាំងប្រដាប់អាវុធ ម៉ៅនិយម និងកងកម្លាំងជាតិនេប៉ាល់។ ការស្រុះស្រួលគ្នាចុង​ក្រោយ​​ភ្លាមៗរវាង រដ្ឋាភិបាល ចំរុះ រវាងគណបក្សនយោបាយនានា និងពួកម៉ៅនិយមបានព្រមព្រៀងគ្នា ទទួលយក​ នូវ​ការងារ​ត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិនេះ។

            ការអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ សន្តិភាពនៅភ្នំពេញត្រូវបានចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយ​នឹងសន្និសីទអន្តរជាតិសម្រាប់គណបក្ស នយោបាយ នៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃ​អ្នក​ប្រជាធិបតេយ្យនិយមកណ្តាល អាស៊ី ប៉ាស៊ីភិចអន្តរជាតិ (CAPDI)  ដែលនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះដោយ​សម្តេច​តេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ គំនិតនេះត្រូវបានបំផុសចេញមកពីប្រវត្តិសាស្ត្រថ្មីៗកន្លងទៅ និងបទ ពិសោធ​ជាតិ​របស់កម្ពុជាក្នុងការ សម្រេចបាននូវការបង្រួបបង្រួមផ្ទៃក្នុង និងការពង្រឹង សន្តិភាព និងការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​ពីរទសវត្ស និងពីការចុះហត្ថលេខា ទៅលើកិច្ច ព្រមព្រៀងសន្តិភាពកម្ពុជាខ្លួនឯងនៅទីក្រុងប៉ារីស ឆ្នាំ១៩៩១។
            កិច្ចពិគ្រោះយោបល់សន្តិភាពនៅកម្ពុជារវាង គណបក្សនយោបាយនានារបស់ នេប៉ាល់ គឺជាការជួបពិគ្រោះគ្នា​រវាងគណបក្សនយោបាយនេប៉ាល់ ខ្លួនឯងតែប៉ុណ្ណោះ ដោយគ្មានការសម្រុះសម្រួលពីមហាអំណាចអន្តរជាតិណាឡើយ។ ប៉ុន្តែគណបក្សនយោបាយ សង្កេតការណ៍មកពីអាស៊ីជាពិសេសចិន ឥណ្ឌា និងជប៉ុន នឹងត្រូវបាន​អញ្ជើញឲ្យ​ចូល ​រួម​​ផងដែរ។

            បេសកកម្មស្វែងយល់មួយដែលមានសមាជិកបីនាក់របស់ ICAPP/CAPDI បាន បំពេញទស្សនកិច្ចនៅ​កាត់ម៉ានឌូពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ មករា ២០១១​ រួមមាន ឯកឧត្តម សុខ សាធ អតីតឯកអគ្គរាជទូតកម្ពុជា​ប្រចាំឥណ្ឌា ឯកឧត្តម Alberto Encomienda អតីត ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសម៉ាឡេស៊ី និងឯកឧត្តម សួស​ យ៉ារ៉ា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង​CAPDI

            ពួកគាត់បានជួបជាមួយមេដឹកនាំ និងតំណាងទាំងឡាយរបស់គណៈកម្មាធិការ ពិសេសដែល​ទទួលយក​តួនាទី​​ពី​បេសកកម្ម​អង្គការសហប្រជាជាតិនៅនេប៉ាល់។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

កាលពីថ្ថៃទី ២៧ ខែមករា ឆ្នាំ២០១១ នាយករដ្ឋមន្ត្រី អាប់ភីស៊ីត វិជ្ជាជីវ៉ា នៃប្រទេសថៃ បានទាមទារឲ្យ ប្រទេស កម្ពុជា ដកទងជាតិ របស់ខ្លួនចេញពីវត្ត កែវសិក្ខាគីរីស្វារៈ របស់កម្ពុជា។







Declaration of the Ministry of Foreign Affairs and International Cooperation​ ( 28/01/2011)

January 2011, Prime Minister Abisit Vejjajiva of Thailand demanded that Cambodia must remove its flag from th KEO SIKA KIRISVARA pagoda of Cambodia. In this regard, the Ministry of Foreign Affairs and International Cooperation wishes to reassert as follows:








បទវិចារណកថា៖ បណ្ឌិតឆ្វេង​និយម​


 
            កម្ពុជាសម្បូរទៅដោយអ្នកចេះដឹងជាច្រើន ដែល​អ្នក​ខ្លះបាន​យក​ចំ​ណេះវិជ្ជាមកចូល​រួម​​កសាង​ និង​ភិ​វឌ្ឍ​ប្រទេស​ ប៉ុន្តែ​ ក៏មានបណ្ឌិតខ្លះ ក្នុង​ចំ​ណោម​នោះ ​ មិន​មាន​ចំ​ណេះដឹង​ពិត​ប្រាកដទេ គឺ​ពួក​គេជាបណ្ឌិតក្លែង​ក្លាយ ដោយ​​ប្រកាន់ទម្លាប់បរទេស​និយម​ ឬ​ហៅ​ថា «​បណ្ឌិត​ឆ្វេង​និយម​»។ ពួក​ក្រុម​បណ្ឌិត​ឆៅចំណេះ​ដឹង​ទាំងនោះភាគ​ច្រើន​អួត​ថា មាន​សញ្ញាប័ត្របណ្ឌិត​មកពីសកល​វិទ្យាល័យ​ល្បីៗ​នៅឯបរទេស​​ ហើយ​ពួក​ គេធ្វើ​ខ្លួន​ដូច​ជាឈឺឆ្អាល គិត​គូរ​សុខទុក្ខ ជាតិ​ខ្មែរ​ខ្លាំង​ណាស់ ប៉ុន្តែ​ ​ចរិតពិត​ប្រាកដនោះ គឺ​គេចង់​បាន​អំ​ណាច​តែ​ប៉ុណ្ណោះ។
          ក្រុម​បណ្ឌិត​ទាំង​នោះ​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​ក្បាលទំ​ពែក ​និង​អ្នក​ខ្លះ​មាន​សក់តិចតួច ​សំ​បុរ​​ល្បាយ​អាចម៌ខ្លា ខំ​ប្រឹង​លាភថ្នាំពណ៌ខ្មៅដើម្បី​បន្លំភ្នែក​គេ។ បណ្ឌិត​ខ្លះបន្លំខ្លួន​មកពួនជ្រក​ក្រោម​ស្លាក​ប្រជា​ធិ​បតេ​យ្យ​​ ខ្លះ​សម្ងំជ្រក​ក្រោម​ស្លាក​អង្គការ​សិទ្ធិ​មនុស្ស និង​មួយ​ចំ​នួន​ទៀត​ប្រើ​ស្លាក​បក្ស​នយោបាយ​ និង NGOs  ប្រឆាំង​​​ជាដើម។ល។ ដើម្បី​ស្វែង​រក​ភាព​ល្បី​ឈ្មោះដោយ​ការ​ដើរជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជារៀង​រាល់​ថ្ងៃ។
          ក្នុង​ល្បិចកល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ នៃ​សកម្ម​ភាព​អានាធិ​បតេយ្យ​និយម​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​បណ្ឌិតសេះ​ហោះ (​ភ្លេចកំ​ណើត​ដើម​ទាំង​នោះ​ )​ ពួកគេបាន​នាំ​គ្នាខិត​ខំ​ទន្ទេញយ៉ាង​ស្ទាត់​ជំ​នាញពី​របៀប​ដើរ​ប៉្រូ ដើរ​បំ​ផុសបំ​ផុលដុត​បញ្ឆេះកំ​ហឹង​ប្រជាពល​រដ្ឋឲ្យ​ស្អប់​ខ្ពើម​ថ្នាក់​ដឹក​នាំ ធ្វើ​យ៉ាង​ណាឲ្យ​តែ​បាន​ប្រាក់​និង​ល្បី​ឈ្មោះសំ​រាប់​ក្រុម​និង​បរិវារបស់​ខ្លួន​ បើ​ទោះ​ជា​និយាយជាន់​ឈ្លី​លើច្បាប់​ធម្មនុញ្ញ​កម្ពុ​ជាក៏ដោយ។
          ការពិត​ បណ្ឌិតអនាថាអស់​នោះ​​​ មិន​ទាំង​មាន​សីល​៥​ក្នុង​ខ្លួន​ផង អួត​​ខ្លួនឯងថា​​ជាព្រះ​បាទ​ធម្មឹក តាំង​ខ្លួន​ថាជាអ្នក​មកជួយ​សង្គ្រោះ​ខ្មែរ ​អាណិត​ខ្មែរ ហើយ​ខ្លួនឯង​មិនទៅដឹង​ថា ​អ្វីទៅជាលទ្ធិ​ប្រជាធិប​តេយ្យ​ផង ក៍តាំងខ្លួន​ឯងជាអ្នក​ប្រជាធិបតេយ្យ ហើយដើរព្រូស​បែកពពុះមាត់នៅ​គ្រប់​ច្រកល្ហក។
ក្នុង​ចំ​ណោម​បណ្ឌិតពាល អសីល​ធម៌ ទាំង​នោះ ក៍មានមេបក្យប្រឆាំង​មួយ​នៅ​កម្ពុជា ផង​ដែរ គឺ​រាល់​ថ្ងៃបា​ន​ដើរ​ឆរ​បោក​ប្រជាពល​រដ្ឋ ធ្វើ​យុទ្ធ​នាការ​​ឃោសនាបោះ​ឆ្នោតមុន​រដូវ​កាល ហេតុ​តែ​ស្រេក​ឃ្លាន​អំ​ណាច​ខ្លាំង​ពេក ទន្ទេញ​តែ​ពាក្យ ​« ដូរ ឬមិន​ដូរ »  តាម​វិទ្យុដែល​ខ្លួន​ជួល​ម៉ោងគេផ្សាយ ហើយ​ថែម​​ទាំង​​តាំងខ្លួនធ្វើជាអ្នកសេដ្ឋកិច្ចវិទូដ៏​ពូ​កែគ្មាន​គូ​ប្រៀប ។ មេបក្សជ្រួល​ជ្រើម​ ឬ​ជា​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍ម្នាក់​នេះ បានអះ​អាង​ថា «​ប្រសិន​បើ​បោះ​ឆ្នោត​ឲ្យបក្សរបស់​គេ គឺគេនឹង​ដាក់ធ្មេញមាស​ជូន​ចាស់ៗទាំង​អស់ក្នុង​ប្រទេស​ គេនឹងបំ​ផុសគំ​និតក្នុង​ការ​យក​កំប្លោក​​ទៅ​លក់​នៅអាមេរិក  គេសន្យា​ថា នឹងបើកប្រាក់​ប្រចាំខែ​ជូនចាស់ៗ​ បើករោង​ចក្រ​ធ្វើ​ខ្ចៅ​យន្ត​ហោះ ចែកដីអោយរាស្រ្តរាប់​សិបហិកតា បញ្ជូនប្រជាពលរដ្ឋ​ឲ្យទៅរៀន​នៅ​បរទេស​គ្រប់ៗរូប ជាដើម ។ល។
សួរថា ចុះហេតុអ្វីក៍មេបក្សម្នាក់នេះ មិនបើក​រោងចក្រ​ផលិតលុយដុល្លារដើម្បីចែក​ប្រជា​ពលរ​ដ្ឋ​​តែ​ម្តង​ទៅ សោះនឹងលំបាក​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរធ្វើការងារ ។ នេះ​បាន​ចំ​ជា មានមាត់ចេះតែ​ថា​មែន គឺ​ការ​ពិតមាត់​របស់​អស់​លោក​ គឺគ្រាន់​តែ​ជា​មាត់​ស្អុយដ៏​គម្រុក​តែ​ប៉ុណ្ណោះ​ មិន​សម​នឹង​និយាយ​មក​ឲ្យ​ប្រជាពល​រដ្ឋស្តាប់​ឡើយ​។
ពេល​វេលានេះ គឺ​មិន​មែន​ជាសមរភូមិក្តៅរបស់​របស់​ក្រុម​គណបក្សប្រឆាំងដើម្បី​ការ​រិះ​គន់​មក​លើ​រាជ​រដ្ឋាភិបាល​ឡើយ ពី​ព្រោះ​មហាជន​គេបាន​ដឹង​ថា​ ផ្ទៃ​ក្នុង​របស់​អស់​លោកប្រឆាំង បានឈាន​ដល់​ភាព​កល​យុគ្គ នឹង​ជួបនូវ​ពហុ​គ្រោះ​ធ្ងន់​ធ្ងរ​ ជិត​ដាច់​ខ្យល់​ទៅ​ហើយ​ តើ​មាន​កម្លាំង​ឯណានឹង​មក​យក​ឈ្នះ​គណបក្សប្រជាជន​កម្ពុជាបាន ?។ ​សំ​លេង​ថ្ងូរ ដ៏​កំ​សត់របស់​ពួក​ប្រឆាំង​ គឺមាន​តម្លៃស្មើនឹង​ ពួក​គេកំ​ពុង​ស្វែង​រក​ទី​កន្លែង​សម្រាប់​ជី​វិត​ចុង​ក្រោយ​របស់​គេ​ថា តើ​ ពួក​គេនឹងត្រូវ​នាំគ្នា​ទៅ​រស់​នៅ​កន្លែង​ណា បើ​ក្នុង​ប្រទេសទាំង​មូល​សុទ្ធ​តែ​ជា​សមិទ្ធ​ផល​ដែល​ត្រូវ​បាន​កសាង​ ដោយ​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​ទាំង​អស់នោះ។ ដូច្នេះ ពួកអស់លោក​ប្រឆាំង ល្មម​ចេះ​ខ្មាស់​អៀន​ខ្លួន​ឯង​ផង​ ពី​ព្រោះ​សកម្ម​ភាព​របស់​អស់​លោក បាន​ត្រឹម​តែ​ អាចស្រមៃបាន​ក្នុង​ឋានៈជានាយករដ្ឋ​ម​ន្រ្តី​ឧទាហរណ៏ជារៀង​រហូត ប៉ុន្តែការ​ពិត​ក្រុម​របស់​អស់​លោក ពុំ​មាន​សមត្ថភាពដឹក​នាំ​ប្រទេសបាន​ឡើយ។
​មហាជន​ទូ​ទៅ បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​ កំពុង​មាន​ជីវភាពរស់​នៅ​សមរម្យ កំ​ពុង​មាន​ភាព​រីក​រាយ នឹង​ត្រេក​អរ​ដោយ​សុខសន្តិភាព ស្ថេរភាព បែរជាមានលេចមុខក្រុម ប្រជាធិបតេយ្យក្លែង​ក្លាយ​មកស្រែក​បែក​ពពុះ​មាត់ថា ខ្មែរគ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចុះខ្លួន​ឯងកំពុងតែព្រូស​ដាក់​ថ្នាក់ដឹកនាំ​ខ្មែរពេញ​ៗ​មាត់ ដាក់ទាំងមេក្រូ ផ្សាយតាមវិទ្យុ នោះមិនមែនជាសិទ្ធិ​​ក្នុងការបញ្ចេញមតិទេឬ? ចុះ​សួរ​ថា ​តើ នៅ​ក្នុង​របបប៉ុល​ពត​ ពួក​អស់​លោក​ មាន​ដែរ​​ឬ​ទេ​នូវ​សិទ្ធិ​សេរី​ភាព​ទាំង​នោះ​ ? អ្នកមួយ​ចំនួន​ទៀត​បើក​អង្គការ ស្រែកក្តែងៗថាមិនចង់បានអំណាច ដល់​ទី​បំ​ផុត​ស្រេក​​ឃ្លាន​អំ​ណាចក៏​សម្រេច​ិត្ត​ទៅ​បើក​ជាគណបក្ស​នយោបាយ​នោះ​ស្អីទៅវិញទៅ នេះមិនមែនជា​សិទ្ធទេ​ឬ? ហើយ​ម៉្យាងទៀត សួរថា គ្មានសិទ្ធិ ប៉ុន្តែចុះស្អីទៅអង្គការសង្គមស៊ីវិល ដែលកើត​ឡើង​ព្រោង​ព្រាត​រាប់ពាន់ហើយ ជេរទាំងរដ្ឋាភិបាលទៀតនោះ មិនមែនជាសិទ្ធិទេឬយ៉ាងម៉េច?
ជារួម​ ពួកអ្នកប្រជាធិបតេយ្យជើង​មិនជាប់​ដី ដែលមានមាត់ចេះតែថាទាំងអស់អើយ សូមមើល​ខ្លួនឯងផង នៅពេល​ដែលមានបញ្ហាម្តងៗរត់ទៅបរទេសបាត់​ស្រមោល យករួចតែខ្លួន ចោល​ប្រជាពល​រដ្ឋ​ តើ​ឲ្យ​សង្ឃឹមបាន​ដែរ​ឬទេ? ។ ម៉្យាង​ទៀត ពួក​អស់​លោក​ចូល​ចិត្ត​ណាស់ក្នុង​ការ​យក​ទឹក​ដី​បរទេស​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​​វាយ​ប្រហារ​កម្ពុជា។ តើ​អ្នក​បំ​រើ​ផល​ប្រយោជន៍​ឲ្យ​ខ្មែ​រឬ​បរទេស​?
ភ្នែកមានដែរ តែធ្វើជាខ្វាក់ ស្រែកប្រាប់ប្រជាពលរដ្ឋថាគ្មានការអភិឌ្ឍន៍ ចុះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ស្ពានអាកាសនោះជាអ្វីទៅ។ តើអស់លោកជិះរថយន្តនៅលើអាកាសឬ ស្ពាយផ្លូវមកពីបរ​ទេស ឬ​យ៉ាង​ណា ? ដោយឡែក​ មន្ទីរពេទ្យ ផ្សារ​  សាលារៀន ប្រឡាយ​ទឹក អគ្គីសនី ស្ទើរគ្រប់​ទីកន្លែង​នោះ​តើនោះមិនមានការ​អភិវឌ្ឍន៍​ទៀត​ឬអ្វី​? នេះ​បាន​ចំ​ជាពួក​ក្រុម​បណ្ឌិត​សេះ​ហោះ មែន​ កម្ពុជាមិន​ត្រូវ​ការ​ពួក​អស់​លោក​ទៀតឡើយ៕
ប្រយុទ្ធ​

វិចារណកថា​ ​៖ គណ​បក្ស​ប្រជា​ជន​នឹង​រក​ពុំ​បាន​ដៃ​គូ​ល្អ​ប្រកួត​ក្នុង​ពេល​បោះ​ឆ្នោត​

រហូត​មក​ទល់​ពេល​នេះ​ ​គេ​មើល​មិន​ទាន់​ឃើញ​គណ​បក្ស​នយោបាយ​ណា​មួយ​ ​មាន​ព​លា​នុ​ភាព​ពេញ​លេញ​ឱ្យ​សម​ជា​គូ​ប្រកួត​ខ្លាំង​ជាមួយ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​ឡើយ​ ​។ ពី​មុ​នៗ​ ​គេ​សំ​ឡឹ​ង​ឃើញ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ អាច​ស៊ីសង​នៅ​ ​ពេល​អនាគត​ជាមួយ​គណ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន , ប៉ុន្ដែ​នៅ​រ​យៈ​ពេល​ចុង​ក្រោយ​ ​នេះ​ ​គណ​បក្ស​សមរ​ង្ស៊ី​ កាន់តែ​ស្រុត​កម្លាំង​ទៅៗ​ ​ដែល​អាច​ទ្រុឌ​ទ្រោម​ខ្លាំង​នៅ​ ​ប៉ុន្មាន​ខែ​ទៀត​នេះ​ ​ធ្វើ​ឱ្យ​គណ​បក្ស​កាន់​អំណាច​នៅ​តែ​រក​គូ​ប្រកួត​ដែល​ខ្លាំង​មិន​ ​ទាន់​មាន​ជា​ដដែល​ ​។
ដោយ​មិន​និយាយ​ដល់​គណ​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម​ ​សុ​ខា​ ​ដ៏​តូច​ល្អិត​ ​ថ្មី​ថ្មោង​មួយ​នេះ​ដែល​ពង្រឹង​ជំហរ​ខ្លួន​ឯង​ស្ទើរ​មិន​នឹង​ផង​នោះ , គណ​បក្ស​សមរ​ង្ស៊ី​បាន​ ​ចាប់​ផ្ដើម​បង្ហាញ​នូវ​សញ្ញា​បែក​ធ្លាយ​ផ្ទៃ​ក្នុង​ម្ដង​ទៀត​ហើយ​ ​។ គេ​រំពឹង​ថា​ ​គណ​បក្ស​ ​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​នឹង​បាត់បង់​ធាតុ​ផ្សំ​នយោបាយ​នៅ​អំឡុង​ពេល​យ៉ាង​ខ្លី​ខាង​ ​មុខ​នេះ​ ​ពីព្រោះ​ដំណោះ​ស្រាយ​តាម​លំនាំ​កំណែ​ទម្រង់​ប្រជា​ធិ​ប​តេ​យ្យ​ស៊ី​ជម្រៅ​ ​របស់​គណ​បក្ស​ ​ពោល​គឺ​ការ​បែង​ចែក​អំណាច​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា​របស់​គណ​បក្ស​ ​សមរ​ង្ស៊ី​ កំពុង​ក្លាយ​ជា​ផ្កាភ្លើង​ដែល​អាច​ឆាប​ឆេះ​កម្លោច​គណ​បក្ស​នេះ​ជាយ​ថា​ ​ហេតុ​ដោយ​ចៀស​មិន​រួច​ ​។ នៅ​ដើម​ស​បា្ដ​ហ៍​នេះ​ ​សមាជិក​ស្នូល​របស់​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ ទាំង​៨នាក់​ ​បាន​រំលឹក​ទាមទារ​ចំណែក​កៅអី​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ស្រប​តាម​ការ​សន្យា​របស់​មេ​បក្ស​ ​ញុំាង​ឱ្យ​រនាំង​វាំងនន​នយោបាយ​ខ្មៅ​របស់​សម​ ​រ​ង្ស៊ី​ ត្រូវ​របើក​ចេញ​កណ្ដាល​វាល​ ​។ ការ​រំលឹក​របស់​អ្នក​ទាំង​៨នេះ​ ​លោក​ ​សម​ ​រ​ង្ស៊ី​  ដែល​ជា​មេ​គំនិត​បង្កើត​រូប​ម​ន្ដ​បែង​ចែក​អំណាច​ពាក់កណ្ដាល​អា​ណ​ត្ដិ (ទី​៤) នៅ​ ​រដ្ឋ​សភា​របស់​គណ​បក្ស​នោះ​ ​បាន​រួច​ខ្លួន​ហើយ​ ​ដោយសារ​លោក​ជាប់​ធុ​រៈ​ភៀស​ខ្លួន​ ​នៅ​ឯ​បរទេស​ ​។ ប៉ុន្ដែ​រឿង​ដ៏​ក្ដៅ​គគុក​នេះ​បាន​ធ្លាក់​មក​លើ​លោក​គង់​ ​គាំ​ ​ដែល​ជា​ ​អនុ​ប្រធាន​គណ​បក្ស​ពេញ​បន្ទុក​ទៅ​វិញ​ ​។
កា​រវិ​វ​ត្ដ​នៃ​នយោបាយ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​បាន​លេច​ចេញ​នូវ​សញ្ញា​អវិជ្ជមាន​ជា​ប​ន្ដ​បន្ទាប់​ ​ថ្វីបើ​ម​ន្ដ្រី​នាំ​ពាក្យ​គណ​បក្ស​នៅ​ ​តែ​ដោះសា​ថា​មិន​អីៗ​ក៏​ដោយ​ ​។ ប្រភព​ច្បាស់​ការណ៍​ថ្មី​បំផុត​បាន​ឱ្យ​ដឹង​ថា​ ​ការ​ ​ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ផ្លាស់​ប្ដូរ​គ្នា​អង្គុយ​កៅអី​រដ្ឋ​សភា​នៃ​គណ​បក្ស​សមរ​ង្ស៊ី​ មាន​ ​សភាព​ដូច​គេ​អូស​ដើម​ឫស្សី​ប​ញ្ច្រា​ស​ចុង​ ​។ ចំណុច​អវិជ្ជមាន​បំផុត​គឺ​ ​ក្រុម​អ្នក​ ​តំណាង​រា​ស្ដ្រ​ដែល​ត្រូវ​ចុះ​ចេញ​ពី​កៅអី​សភា​ទាំង​អស់​ ​ពុំ​មាន​ឯក​ឧត្ដម​ណា​យល់​ ​ព្រម​ចុះ​ចេញ​ទេ​ ​។ ក្រុម​នេះ​តវ៉ា​ថា​ ​បើ​ដោះ​ដូរ​វា​ទាល់តែ​អនុ​វ​ត្ដ​ជា​ទូទៅ​ ​មិន​ត្រូវ​ ​លើក​លែង​អ្នក​ខ្លះ​នោះ​ទេ​ ​។ ដោយ​ដំណើរ​ការ​ប​ម្លា​ស់​ប្ដូរ​នេះ​ ​មើល​ទៅ​សាំញ៉ាំ​ដូច​ ​ក្ដាម​ក្នុង​ចង្អេរ​ ​ទើប​ក្រុម​បក្ស​ពួក​របស់​លោក​សម​ ​រ​ង្ស៊ី​ ដែល​មាន​អំណាច​ខ្លាំង​ក្នុង​ ​បក្ស​បង្ខំ​ចិ​ត្ដ​ប្រើ​វិធាន​ការ​តឹង​រឹ​ង​គឺ​ចាប់​បង្ខំ​អ្នក​តំណាង​រា​ស្ដ្រ​ខ្លះ​ ​ត្រូវ​តែ​ចុះ​ ​ចេញ​ដោយ​ឥត​លក្ខខណ្ឌ​ ​ក្នុង​នោះ​មាន​លោក​ហូរ​ ​វ៉ា​ន់​ ​សមាជិក​សភា​មណ្ឌល​ ​ភ្នំពេញ​ជា​ដើម​ ​។ ឯ​ក្រុម​អ្នក​សរ​សេរ​លិខិត​រំលឹក​លោក​សម​ ​រ​ង្ស៊ី​ ទាំង​៨នាក់​នោះ​ ​វិញ​ ​មាន​អ្នក​ខ្លះ​ត្រូវ​គេ​ផ្ទេរ​ឬ​បង្វិល​ឱ្យ​ទៅ​កាន់​ក្ដាប់​ការងារ​ផ្សេ​ងៗ​ជា​ថ្នូរ​នឹង​ការ​ ​ឡើង​អង្គុយ​អាស​នៈ​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ឬ​ជា​ការ​លួង​លោម​កុំ​ឱ្យ​ក្រុម​នេះ​ពុះ​ ​កញ្ជ្រោល​ខ្លាំង​ ​ដែល​នាំ​ឱ្យ​ចលាចល​ផ្ទៃ​ក្នុង​ ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ​ ​រហូត​មក​ទល់​ ​ល្ងាច​ថ្ងៃ​ម្សិល​ ​ប្រភព​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ ​វិធាន​ការ​ល្បួង​លួង​លោម​និង​ការ​ចាប់​ ​បង្ខំ​អ្នក​តំណាង​រា​ស្ដ្រ​ខ្លះ​ឱ្យ​ចុះ​ចេញ​នោះ​ ​ពុំ​ទាន់​ទៅ​មុខ​ឬ​ធាក់​ថយ​នៅ​ឡើយ​ ​ថ្វីបើ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​បាន​និយាយ​ហាក់​ដូច​ស្ទាក់ស្ទើរ​ពី​ម្សិល​ម្ង៉ៃ​ថា​ ​ភា​គី​ទាំង​ ​សងខាង​អាច​ទទួល​យក​បាន​ក៏​ដោយ​ ​។
ដំណឹង​ឱ្យ​ដឹង​ថា​ ​ក្រុម​អ្នក​ទាំង​៨ដែល​សម្ដែង​មតិ​រំលឹក​លោក​ប្រធាន​បក្ស​ហើយ​ ​ ​ដែល​ត្រូវ​គេ​ចាត់​ទុកជា​ពួក​សើរើ​និយម​នោះ​ ​អ្នក​ខ្លះ (មិន​មែន​ទាំង​អស់​ទេ ) បាន​ ​ព្រលយ​រួច​ហើយ​ថា​ ​ប្រសិនបើ​ចំ​ណាត់​ការ​នេះ​នៅ​អូស​បន្លាយ​ ​គេ​នឹង​ដាក់​បណ្ដឹង​ ​ចូល​តុលាការ​ដើម្បី​ឱ្យ​ច្បាប់​ជួយ​រក​សីល​ធម៌​ ​សច្ច​ធម៌​ ​និង​យុ​ត្ដិ​ធម៌​វិញ​ ​។ ដូច្នេះ​ ​ដំណើរ​ប្រទាំង​ប្រទើស​ដែល​ហៀបនឹង​ប្រ​ទូ​ស្ដ​រ៉ា​យ​គ្នា​បែក​សា​យា​មោ​ផ្ទៃ​ក្នុង​គណ​បក្ស​ ​ ​សម​ ​រ​ង្ស៊ី​ មាន​លទ្ធ​ភាព​ផ្ទុះ​ឡើង​នូវ​ស​ង្គ្រា​ម​កម្ចាត់​កម្ចាយ​គ្នា​យ៉ាង​វិលមុខ​នៅ​ ​ពេល​ប​ន្ដិ​ច​ទៀត​នេះ​ ​។ ឯ​អ្នក​ដែល​ទទួល​ថ្ម​បាក់​នេះ​ធ្ងន់​ជាង​គេ​ ​នៅ​តែ​លោក​សម​ ​រ​ង្ស៊ី​ដដែល​ ​ពីព្រោះ​គាត់​នេះ​ហើយ​ជា​មេ​គំនិត​នៃ​រូប​ម​ន្ដ​បែង​ចែក​កៅអី​ពាក់​ ​កណ្ដាល​អា​ណ​ត្ដិ​ ដោយ​មាន​លិខិត​សន្យា​និង​សេចក្ដី​កំណត់​ត្រា​ក្នុង​អង្គ​ប្រជុំ​ជា​ច្រើន​ ​លើក​ជា​ភស្ដុ​តាង​ស្រាប់​ ​។
តាម​ដំណើរ​ដើម​ទង​នេះ​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ នឹង​ត្រូវ​ហែ​ល​ឆ្លង​ស​ង្គ្រា​ម​បែក​ ​បាក់​មួយ​សា​ទៀត​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ -សង្កាត់​និង​ការ​បោះ​ឆ្នោត​សកល​ ​អា​ណ​ត្ដិ​ទី​៥ នា​ពេល​ខាង​មុខ​ ​។ បើ​សិន​ជា​ហេតុ​ភេទ​អកុសល​នេះ​រួបរឹត​គណ​បក្ស​ ​សមរ​ង្ស៊ី​ ដូចដែល​កំពុង​កើត​មាន​នេះ​ ​គេ​ជឿ​ថា​ ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ឆើត​ឆាយ​ ​ជាង​គេ​មួយ​នេះ​នឹង​ក្លាយ​ជា​គណ​បក្ស​នយោបាយ​ដ៏​សម្គម​តូច​ល្អិត​មួយ​ ​ដែល​មិន​គួរ​ឱ្យ​ ចាប់​អារម្មណ៍​ទៀត​ឡើ​យ​។​ ​យ៉ាង​ណា​ក៏​ដោយ​ ​យោង​សំដី​របស់​អ្នក​នាំ​ពាក្យ​គណ​បក្ស​ ​សមរ​ង្ស៊ី​ គឺ​គេ​នៅ​តែ​ប​ន្ដ​ព្យាយាម​រំងាប់​ស្ថាន​ភាព​ជ្រួល​ជ្រើម​នេះ​ត​ទៅ​ទៀត​ឱ្យ​អស់​ ​លទ្ធ​ភាព​ ​ពោល​គឺ​ពេល​នៅ​មាន​ទឹក​ ​គេ​នៅ​តែ​ខំ​បាច​រហូត​ដល់​ដំណាក់​កាល​ចុង​ ​ក្រោយ​ ​។ ទោះ​យ៉ាង​ណា​ ​រឿងរ៉ាវ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ កំពុង​ក្លាយ​ជា​មជ្ឈមណ្ឌល​ ​សាក​ល្បង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មួយ​មែន​ទែន​ហើយ​ ​។
ប្រសិនបើ​កំណែ​ ​ទម្រង់​នេះ​ទទួល​ជោគជ័យ​ ​វា​ជា​ភ័ព្វ​ព្រេង​សំណាង​របស់​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ ​។ តែ​បើ​ក្រុម​ម​ន្ដ្រី​អ​ន្ទ្រើ​ស​ជួរ​លើ​ប៉ុន្មាន​នាក់​មិន​អាច​បន្សាប​ការ​សើរើ​របស់​អ្នក​ ​ទាំង​៨បាន​ទេ , នាវា​គណ​បក្ស​មួយ​នេះ​នឹង​ត្រូវ​ធ្លុះ​ធ្លាយ​លិច​កញ្ជង់​លង់​កញ្ជើ​ ​នៅ​កណ្ដាល​មហា​សាគរ​នយោបាយ​ខ្មែរ​ជា​មិន​ខាន , ហើយ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​នៅ​តែ​រក​គណ​បក្ស​នយោបាយ​ណា​ដែល​ខ្លាំង​សម្រាប់​ធ្វើ​ជា​គូ​ប្រកួត​ប្រជែង​ក្នុង​ការ​ ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​មិន​បាន​ជា​ដដែល​ ​៕
 ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

អនុ​ប្រធាន​ព្រឹទ្ធ​សភា​​បារាំង​សំដែង​ការ​ពេញ​ចិត្ត​​ចំពោះ​ដំណើរ​ការ​សាលា​ក្តីខ្មែរ​ក្រហម


រាជធានីភ្នំពេញ ៖ លោកជំទាវ កាតឺរីន តាស្កា (Catherine Tasca) អនុប្រធាន​ព្រឹទ្ធ​សភា​បារាំង បានសម្តែងការ​ចាប់អារម្មណ៍​ខ្ពស់​​ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា​លើដំណើរការ​នីតិវិធីស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​នៃរបបកម្ពុជា​ប្រជា​ធិបតេយ្យដែល​បាន​ដឹក​នាំប្រទេសកម្ពុជា រវាង​ពី​​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ១៩៧៥ ​ដល់​ថ្ងៃទី៦ ខែ​មករា ឆ្នាំ១៩៧៩។ លោក​ជំទាវ កាតឺ​រីន តាស្កា ដែលអម​ដំណើរ​ដោយ​សមាជិកព្រឹទ្ធសភា និងមន្ត្រីការ​ទូត​បារាំង​មួយក្រុម​ បានមកធ្វើទស្សនកិច្ច​សិក្សា​ស្វែង​យល់​អំពី​អង្គ​​ជំនុំ​ជំរះ​វិសា​មញ្ញា​ក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១១។ ពេលមក​ដល់​លោក​ជំទាវ​បានអញ្ជើញ​ទស្សនាសាលសវនាការ និងកន្លែងជំនុំជម្រះ​ក្តី​ក៏​ដូចជាកន្លែងឃុំឃាំង​ជនជាប់ចោទ៥រូប ដែល​មួយរូបត្រូវបានជំនុំជម្រះក្តីរួចហើយ និងបួន​រូប​ទៀត កំពុងតែរង់ចាំការ​ជំនុំជម្រះក្តីដែល​គេ​រំពឹង​ថា នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០១១ នេះ។
បន្ទាប់មកទៀត លោក​រោង ឈង តំណាង​ឲ្យ​​លោក​ក្រាញ់ តូនី ប្រធានការិយា​ល័យ​រដ្ឋ​បាល​ស្តីទី និងមន្ត្រីជាតិនិងអន្តរជាតិដទៃទៀតនៃ អ.វ.ត.ក បានទទួលស្វាគមន៍គណៈប្រតិភូ​បារាំង​យ៉ាងកក់ក្តៅ​ជាទីបំផុត។ លោក​រោង ឈង បាន​ជម្រាបលោក​ជំទាវ កាតឺ​រីន​​តាស្កា និងគណៈ​ប្រតិភូ​ថា អ.វ.ត.ក បាន​ជំនុំ​ជម្រះ​ក្តីក្នុង​សំណុំ​រឿង​​លេខ​០០១ ទៅ​លើពិរុទ្ធ​ជន​ឈ្មោះ​កាំង ហ្កេក​អ៊ាវ ហៅ​ឌុច រួចរាល់ហើយ តាម​រយៈ​សាល​ក្រម​ដែលប្រកាសដោយអង្គជំនុំ​ជម្រះ​សាលា​ដំបូង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១០ ដោយ​ធ្វើការផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធ​នា​គារ​៣៥​ឆ្នាំ ។ បច្ចុប្បន្ននេះ អង្គជំនុំ​ជម្រះ​តុលា​ការ​កំពូល​នឹង​ធ្វើការជំនុំជម្រះក្តីឧទ្ធរណ៍ ដើម្បី​បញ្ចប់​​សំណុំ​រឿង​​លេខ​០០១ នេះទាំងស្រុង នៅ​ក្នុង​​សប្តាហ៍ទី៤ នៃ​ខែ​មីនា ឆ្នាំ២០១១។
លោក​រោង ឈង បានជម្រាបជូនភ្ញៀវថា សហ​ចៅក្រមស៊ើបអង្កេតបាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅលើជនជាប់ចោទបួនរូបទៀត មាន នួន ជា, អៀង សារី, អៀង ធីរិទ្ធ និង​ខៀវ សំផន កាលពីថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១០ ហើយ​សំណុំរឿង​លេខ​​០០២ នេះត្រូវបាន​គេរំពឹង​ទុក​ថា នឹងយកមកធ្វើការ​ជំនុំជម្រះ​ក្តី​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូងនៅពាក់​កណ្តាល​ឆ្នាំ​២០១១ នេះ។ លោកក៏បានជម្រាបជូន​ភ្ញៀវ​អំពី​ចំនួន​​ប្រជា​ជនយ៉ាងច្រើនកុះករដែលចូល​រួម​ស្តាប់​សវនា​ការទាក់ទងនឹងសំណុំរឿង​​លេខ​០០១ ដែល​មាន​ចំនួន​ដល់ទៅជាង៣១.០០០នាក់ និង​ប្រជា​ជន​ជាង៦ម៉ឺននាក់ទៀត បានចូល​រួម​ក្នុង​ដំណើរ​ការ​កម្មសិក្សាដែលរៀបចំឡើងដោយ អ.វ.ត.ក គិត​ពីខែមីនា ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ​២០១១ ដែល​ចំនួននេះ​ជាចំនួនដ៏ច្រើន​លើស​លប់​ បើ​ប្រៀប​ធៀបទៅនឹងតុលាការ​អន្តរ​ជាតិ​ដទៃ​​ទៀត។
លោក​រោង ឈង ក៏បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅដល់ប្រទេសបារាំងដែល​បាន​ផ្តល់​ថវិកា​តាំងពីការកកើត អ.វ.ត.ក នេះ នូវ​ទឹក​ប្រាក់ចំនួន​៦,៥លានដុល្លារ ដែលក្នុងនោះ​៦,២៥​លានដុល្លារ សម្រាប់ភាគីអន្តរជាតិ និង​២​សែន​៣ម៉ឺនដុល្លារទៀត សម្រាប់ភាគីជាតិ​ ដែល​តួ​លេខ​នេះស្មើនឹង​៧ភាគរយនៃថវិកា​រួមរបស់ អ.វ.ត.ក ត្រឹមឆ្នាំ២០១០។ «យើងសង្ឃឹមថា ប្រទេស​បារាំងនឹងចូលរួម​ផ្តល់ភាគទានថែមទៀត ដើម្បីឲ្យដំណើរការនីតិវិធីរបស់ អ.វ.ត.ក បញ្ចប់​​បេសកកម្មរបស់ខ្លួន​ចប់ចុងចប់ដើម»។
លោក​ជំទាវ​ កាតឺ​រីន តាស្កា បានជម្រាប​មន្ត្រី អ.វ.​ត.ក ថា «មុននឹងមកមើលតុលា​ការ​នេះ ខ្ញុំបាន​ទៅ​ទស្សនាមន្ទីរ ស-២១ ដែល​សព្វ​ថ្ងៃ​នេះ ជា​សារ​មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​​ទួល​ស្លែង។ ដូច្នេះហើយបានជា​យើង​មាន​សំណួរ​ជា​ច្រើន​ទៅកាន់មន្ត្រីតុលា​ការ​នៅ​ពេល​នេះ»។ «ខ្ញុំផ្ទាល់​យល់ឃើញថា អ.វ.ត.ក ជា​ស្ថាប័ន​​ដ៏​សំខាន់​ដែលបានធ្វើការជំនុំជម្រះក្តីទៅ​លើ​មេ​ដឹក​នាំ​ជាន់ខ្ពស់ និងជនទាំងឡាយណា​ដែល​ទទួល​ខុសត្រូវខ្ពស់បំផុតនៃរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ យើង​យល់ថា បេសកកម្មនេះ​មាន​ប្រយោជន៍យ៉ាងខ្លាំងចំពោះប្រជាជនកម្ពុជា ក្នុង​ការ​ទទួលបាននូវយុត្តិធម៌ដ៏​សមរម្យមួយ»។
គណៈប្រតិភូបារាំង បានលើកឡើងនូវ​សំណួរ​ជាច្រើនទាក់ទងនឹងការផ្សះផ្សា​ជាតិ សុខ​ភាព​​របស់​ជន​ជាប់ចោទ និងសតិអារម្មណ៍របស់​ប្រជា​​ជន​កម្ពុជាទូទៅ ទៅលើការ​ជំនុំជម្រះក្តី​នេះ។ ចៅ​ក្រម​ដែលជា​ជនជាតិបារាំង កំពុងតែ​បម្រើ​​ការ​នៅ អ.វ.ត.ក ក៏បានចូលជួប​សវនា​ការ​​ជា​មួយ​នឹង​លោក​ជំទាវ កាតឺ​រិន តាស្កា និង​គណៈ​​ប្រតិភូ​ដែរ មុន​ពេល​លោក​ជំទាវ​បញ្ចប់​ទស្សន​កិច្ចនៅ អ.វ.ត.ក៕              
 
ដោយ ៖ កោះឯករាជ្យ

គំរាម​ដុត​ស្ថានទូត​កម្ពុជា ក្រុង​បាងកក​ញ័រ​រញ្ជួយ​ជា​ថ្មី​ដោយ​ហ្វូង​បាតុករ​ក្រុម​អាវ​លឿង​និង​អាវ​ក្រហម


រាជធានីភ្នំពេញ ៖ ការគំរាម​របស់ពួក​អា​វ​លឿង​​​សៀម​កាន់តែ​ធ្ងន់ធ្ងរ​​ និងបាន​​ធ្វើ​ឱ្យមានការ​ប៉ះពាល់​កាន់តែ​ជ្រៅដល់​សំរាប់​ប្រជាជាតិ​ខ្មែរ​​ដូច​ជាការ​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល​​ថៃ​បណ្តេញ​​ជន​ជាតិខ្មែរ​​ឱ្យចេញពី​ប្រទេស ឱ្យ​​លុប MOU ឆ្នាំ​២០០០ ​ជាដើម ​​​ហើយ​​លើកនេះ​​គេគំរាម​​រហូត​ដល់​ចង់​ដុតស្ថានទូត​កម្ពុជា​​នៅ​ក្នុង​ក្រុងបាងកក​ថែមទៀត ដោយ​​ភ្ជាប់ទៅនឹង​ការកាត់​ទោស​នៅ​​ថ្ងៃ​ខាង​មុខ លើ​បុគ្គល​ម្នាក់ឈ្មោះ​វីរ៉ាក់ ស៊ុម​ខ្វាម​ឃីត ។ ទោះបីជា​​បែបណា នេះជាការ​និយាយ​​​មិនមែន​​តំណាង​ឱ្យប្រជាជាតិ​ថៃ​នោះ​ទេ តែ​ជា​ក្រុម​​​ជ្រុលនិយម​​មួយក្តាប់​តូចប៉ុណ្ណោះ ។​
រហូតមកដល់​ពេល​​នេះ រាជ​រដ្ឋាភិបាល​​កម្ពុជា​​ក៏ដូចជា​​អង្គ​ភាពប្រតិ​កម្ម​​​រហ័ស​ មិន​​បាន​ធ្វើ​​​ការ​ឆ្លើយ​តប​​ ឬ​សេចក្តី​​ថ្លែង​ការណ៍​​​​ណា​មួយ​នៅ​ឡើយ​​ទេ ជុំវិញ​អ្វីដែល​​ពួកជ្រុល​និយម​​​​អាវ​លឿង បាន «ព្រុស» គួរ​ឱ្យស្អប់​ខ្ពើម​នេះ ហើយ​អ្វី​ដែល​​​បានក្លាយ​​ជា​​ព័ត៌​មាន​​​នាពេល​នេះ​គ្រាន់តែ​​យក​បញ្ហា​​ដែលពួក​​ជ្រុលនិយមសៀម​​​បាន​និយាយ​​​ទាក់ទង និង​​កម្ពុជា​​​​ដើម្បីជា​ដំណឹង​ប៉ុណ្ណោះ ។​ ក្រុម​​ឈ្មោះ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ ឬ​ក្រុម​អាវលឿង ​កាលពីថ្ងៃទី​​២៧ មករា បាន​ដាក់​លិខិត​​​​មួយច្បាប់​ជូនទៅ​​លោកនាយករដ្ឋ​មន្ត្រី​​​អាប់​ភីស៊ីត ​ស្នើសុំ​​ឱ្យរដ្ឋាភិបាល​​របស់​លោក​ស្វះ​ស្វែង​​រក​ការធ្វើ​​បត្យា​ប័ន​​លោក​វីរ៉ាក់ ស៊ុម​ខ្វាម​ឃីត ​ពីប្រទេសកម្ពុជា ក្រោម​​សន្ធិសញ្ញា​​ធ្វើ​បត្យា​ប័ន​​ជាមួយ​ប្រទេស​កម្ពុជា ។​
ប្រភពព័ត៌​មាន​​ពីកា​សែត​បាង​កកប៉ុស្តិ៍​​ឱ្យ​​ដឹង​ថា លិខិត​​នោះ​ត្រូវ​បានដាក់ជូន​លោក​អាប់ភីស៊ីត តាមរយៈ​​ខុទ្ទកាល័យ​​របស់លោក ។ លោក​វីរ៉ាក់ ស៊ុម​ខ្វាមឃីត ជាមេដឹកនាំ​ក្រុម​ឈ្មោះ​បណ្តាញ​​អ្នក​ស្នេហាជាតិថៃ បច្ចុប្បន្ន​​​កំពុង​​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​​​ព្រៃ​ស​​ក្នុង​ប្រទេស​​កម្ពុជា ក្រោយ​ពី​​ត្រូវ​ចាប់ខ្លួន​​ពីបទ​ចូល​ទឹកដី​កម្ពុជាខុសច្បាប់​​​និង​ជាប់​ចោទពី​បទ​ចារ​កម្ម​​ផងដែរ កាលពី​ថ្ងៃ​ទី​​២៩ ធ្នូ ​​ឆ្នាំ​​២០១០ កន្ល​ងមក ។ ក្រុមឈ្មោះ​​បណ្តាញ​​អ្នក​ស្នេហាជាតិ​​ថៃចង់​ឱ្យ​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត ស្នើ​​​ដល់​កម្ពុជា​ធ្វើ​បត្យា​​ប័ន​​​ លោក​វីរ៉ាក់​​ ត្រឡប់​ទៅកាន់​ប្រទេស​​ថៃ​វិញ ។​ ទោះបីជា​បែបណា វីរ៉ាក់ មិន​ទាន់ត្រូវ​​បានតុលាការ​​បើកសវនាការ​​នៅឡើយ​ទេ តែ​បាន​កំណត់​ថ្ងៃ​​១ កុម្ភៈ ខាង​មុខនេះ​ជាថ្ងៃ​​បើក​សវនាការ​​​កាត់​ទោស ។​
លោក Sunthorn Rakrong ជាអ្នក​សំរប​សំរួល​ក្រុមឈ្មោះ​​​បណ្តាញ​​អ្នក​ស្នេ​ហា​ជាតិ​ថៃ និយាយ​ថា ប្រសិនបើ​​តុលាការ​​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​​​ទី​១ កុម្ភៈ ខាង​មុខ​រកឃើញ​ថា លោក​វីរ៉ាក់​ មាន​ទោស​កំហុស​ពីបទ​ចារ​កម្ម​ ហើយ​កាត់​ទោស​​​លោក​ដាក់​ពន្ធនាគារ​អាច​នាំ​ដល់​ការកើត​​អំពើ​ហិង្សា ។​ ពាក្សសំដី​​របស់ក្រុមវីរ៉ាក់ នេះ គឺ​ជា​ការ​ព្រ​មាន​​គួរ​ឱ្យ​​ស្អប់ខ្ពើម​​ជាទីបំផុត ព្រោះ​​ថា ​​ការ​កាត់ទោស​វីរ៉ាក់ ស៊ុម​ខ្វាមឃីត គឺ​ធ្វើ​ដោយ​ច្បាប់​​កម្ពុជា តែ​បើ​គេ​និយាយ​​ពីរឿង​​កាប់​ចាក់​គ្នា​នោះ​គឺ​​ជា​បញ្ហា​​ផ្សេង ។​ លោក Sunthorn អះអាង​ថា ខ្លួន​ទទួល​បាន​ព័ត៌​មាន​​ថា ប្រសិនបើ​​លោកវីរ៉ាក់ ត្រូវ​បាន​កាត់​ទោស​​ដាក់​ពន្ធនាគារ​​អ្នកដែល​មិន​​ពេញចិត្ត​​ជាមួយនឹង​សាលក្រម​​នោះនឹង​​ញុះ​ញង់​​ឱ្យ​មាន​​ភាព​​​ចលាចល និងសង្គ្រាម​​រវាង​ប្រទេសថៃ និង​​​កម្ពុជា​ដោយ​ការ​ដុត​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ។
  • ក្រុមអាវលឿង​គំរាម​សំរុកចូល​​វិមាន​រដ្ឋាភិ​បាល​
យោងតាម​​កាសែតឌឹណេស្សិន​នៅ​ក្រុង​​បាង​ក​ថ្ងៃទី​២៧ មករា បានផ្សាយ​​ឱ្យ​ដឹង​ថា លោក​ចម្លង​​ស្រ៊ើ​មឿង មេដឹកនាំ​ក្រុម​ជ្រុល​និយម​សៀម​អាវ​លឿង បាន​គំរាម​​ថា នឹង​ដឹកនាំ​ក្រុមអាវ​លឿង​​វាយ​ឆ្មក់​ចូល​​វិមាន​រដ្ឋាភិបាល​ ប្រសិន​​បើ​រដ្ឋាភិបាល​​លោក​អាប់​ភីស៊ីត នៅតែ​​មិនព្រម​ឆ្លើយ​​តប​តាម​ការ​ទាម​ទារ​​៣ចំណុច​​របស់ខ្លួន​ទាក់ទិន​ទៅនឹង​បញ្ហា​​ជំលោះ​​ព្រំដែន​ជាមួយ​កម្ពុជា ។ លោក​ចម្លង​​ស្រ៊ើ​មឿង ​​បាន​គំរាម​​ដូច្នេះ​​ក្នុងអំឡុងពេល​​នៃ​ការ​និ​យាយទៅ​​​​កាន់​ក្រុម​​បាតុ​ករ​អាវលឿង កាលពី​យប់ថ្ងៃទី​​២៦ មករា កន្លង​មក ។
លោក​​ចម្លង ស្រ៊ើមឿង និយាយ​ថា «ប្រសិន​បើ​លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត នៅតែ​បន​្ត​ធ្វើ​​​មិន​​ដឹង​មិនឮ​ចំពោះការ​ទាមទារ​​របស់យើង​ នោះ​ក្រុម​អាវលឿង​នឹង​សំរុកចូល​​វិមានរដ្ឋាភិ​បាល​» ។ ក្នុង​ឱកាសនោះដែរ លោក​​និយាយ​ទៀត​​ថា ក្រុមអាវ​លឿងនឹង​បន្តធ្វើ​បាតុ​កម្ម​រហូត​ដល់​​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត​​យល់​ព្រម​​​លុប​ចោល​​​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​​គ្នា (MOU) ជាមួយ​កម្ពុជា ។
  • មានលេច​ឮព័ត៌​មាន​​ពីការធ្វើ​រដ្ឋប្រហារ​​ថ្មី​ទៀត​​នៅថៃ​
ស្ថានការណ៍​​ក្នុងប្រទេសថៃ​​​នាពេល​បច្ចុប្បន្ន​​​ហាក់ដូចជា​កំពុង​ឡើង​​កំដៅ​យ៉ាង​ខ្លាំង ខណៈ​​ពេល​ក្រុម​​​ជ្រុលនិយម​​អាវលឿង​កំពុងធ្វើបាតុ​កម្ម​យ៉ាង​ស្វិត​ស្វាញ​​ប្រឆាំង​រដ្ឋាភិបាល​​លោកអាប់ភី​ស៊ីត ​ទាមទារ​ឱ្យ​លុបចោល​​​ MOU ឆ្នាំ​២០០០ ជា​មួយ​កម្ពុជា ។ ទន្ទឹម​ពេលគ្នានេះ ​មាន​លេច​ឮ​ព័ត៌​មាន​​​ពីការធ្វើ​​រដ្ឋប្រហារ ប៉ុន្តែ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ស៊ូថេប បាន​ចាត់ទុក​ព័ត៌​មាន​​នោះ​ថា ជា​រឿង​មិន​សំខាន់ឡើយ ។​
កាសែត​បាង​កកប៉ុស្តិ៍​​នៅថ្ងៃទី​២៧ មករា បាន​ផ្សាយ​ឱ្យ​ដឹង​ថា ​លោកស៊ូថេប ​ធឿក​ស៊ូ​បាន់ ​ឧបនាយករដ្ឋ​មន្ត្រី​​ថៃ បាន​ចាត់ទុក​ថា​ជារឿង​​មិន​សំខាន់​ឡើយ ចំពោះ​​ការអះអាង​របស់​លោក​ចា​ទុ​ផន ព្រំផាន់ ​សមាជិក​​​សភា​គណបក្ស​​​​ភឿថៃ និង​ជា​មេដឹកនាំ​​ក្រុមអាវ​ក្រហម​សំខាន់​មួយ​រូប​ដែល​ថា ​ពេលនេះ​​យោធាកំពុង​​មានផែនការធ្វើ​រដ្ឋ​ប្រហារ​ ​ប៉ុន្តែ​លោកស៊ូថេប ថ្លែង​អះអាង​​​​ថា វា​មិន​អាច​កើតឡើង​​បានឡើយ ។​
លោកចាទុផន ​​អះអាង​​កាលពីថ្ងៃទី​​២៦ មករា កន្លង​មក​ថា ​រូប​លោក​មាន​ព័ត៌​មាន​​​ដែល​ទទួល​បានពី​ប្រភពគួរ​ឱ្យ​ជឿទុកចិត្ត​​​ថា មន្ត្រី​​​យោធា​​ជាន់​​​ខ្ពស់​​បានជួបប្រជុំ​​គ្នា​នៅកន្លែង​​មាន​សុវត្ថិភាព​​មួយ កាលពី​ថ្ងៃទី​​២៥ មករា កន្លង​មក ​ហើយ​បានពិភាក្សា​​គ្នា​អំពី​​ការធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេសថៃ ។​
កាសែតបាង​កកប៉ុស្តិ៍​​បានដកស្រង់​​​សំដី​លោក​​​ស៊ូថេប ​ដែលថ្លែង​ថា បើ​ផ្អែក​លើ​បទ​ពិសោធន៍​​​ការងារ​បស់​​លោក​ជា​មួយយោធា​​កាលពី​​​២ឆ្នាំ​មុន ​លោក​​ជឿ​ថា នឹង​មិន​មាន​រដ្ឋ​ប្រហារ​​កើត​ឡើង​​ឡើយ ។​ លោក​​ឧប​នាយករដ្ឋ​មន្ត្រី​​ស៊ូថេប ​បានថ្លែង​​អំណរគុណ​​យ៉ាងជ្រាលជ្រៅ​​ចំពោះមេបញ្ជាការ​​យោធ​​ភូមិ​ភាគ​ទី​២ថៃ ឧត្តមសេនីយ៍​​ឯក ថាវ៉ាត់ ឆៃ សាមុត​សាខន ដែលបាន​​ចរចា​ជាមួយ​​ប្រមុខ​​យោធា​កម្ពុជា​ប្រកប​ដោយ​​ជោគជ័យ​​នាំ​ទៅ​ដល់​ការ​​រុះរើ​​ចោលវិញ​​ទាំង​សង​ខាង​​នូវ​ផ្ទាំង​ថ្ម​​ចារឹក ដែល​មានភាពចំរូងចំរាស ។ ជាមួយគ្នា​នេះ​ទាក់ទិន​​ទៅនឹង​បាតុកម្ម​របស់​ក្រុម​​អាវលឿវ​​​ លោកស៊ូថេប ថ្លែង​ថា រដ្ឋាភិ​បាល​​​ លោកអាប់ភីស៊ីត បានត្រៀម​​​​រួចជា​ស្រេច ដើម្បីចរចា​​​ជាមួយ​ក្រុម​បាតុ​​ករអាវលឿង​​ សំដៅ​​បញ្ចប់​បាតុកម្ម​​​របស់ពួកគេ ។
  • រដ្ឋ​មន្ត្រី​​​ការបរទេស​ថៃ​ជំទាស់ក្រុមអាវ​លឿង​ដែលចង់បំផ្លាញសម្ព័ន្ធភាព
តាម​កាសែត​ថៃ​​ផ្សាយ​ថ្ងៃទី​​២៧ មករា បាន​​​​​ឱ្យ​ដឹង​ថា ​លោកកាស៊ីត ភីរម្យ ​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេស​​​ថៃ បានព្យាយាម​​ទទូច​​ថា «សៀម​​កុំ​លើក​​យករឿង​រ៉ាវ​បរទេស ឬ​សម្ព័ន្ធ​ភាព​​ភាគី​ទាំង​​២​កម្ពុជា​-ថៃ ធ្វើជា​ឧបករណ៍​​នយោបាយ​​ផ្ទៃ​ក្នុង​ព្រោះ​វាជារឿង​​មិនត្រឹមត្រូវ ។ តួនាទី​របស់ខ្ញុំ​គឺ​បង្កើន​សម្ព័ន្ធ​​ភាព គ្មាន​តួនាទី​​បង្កើត​​សង្គ្រាមទេ» ។​ ក្រៅពី​នេះ​​​ លោក​កាស៊ីត ភីរម្យ ​បាន​បញ្ជាក់​​​ដោយ​​ធានា​១០០%ថា នឹងគ្មាន​​ការ​បាត់បង់​ទឹក​ដី​ទេ ហើយ​ដរាប​ណា​ការចរចា​នៅ​មិនទាន់ទទួល​ជោគជ័យ យើង​មិនគួរ​​​ធ្វើ​អ្វី​ដោយអារម្មណ៍​​​​ឆេវឆាវ​ឡើយ​ ។ ​​នៅ​​ក្នុងប្រទេស​កម្ពុជាសំរាប់​តំរូវ​ការ​​ប្រហែល​៦០-៧០% ប្រើប្រាស់​ទំនិញ​​​របស់ថៃ ដូច្នេះ​ប្រសិន​បើ​​មានការទាមទារ​​របស់​ក្រុម​អាវ​លឿង​​លើបញ្ហា​​​​បាត់បង់​ទឹកដី នឹង​ធ្វើ​​​ឱ្យ​អាជីវករ​​​ថៃ​ទទួល​ការខូចខាត​ ។ លោក​កាស៊ីត ភីរម្យ បានថ្លែង​ថា ​នៅថ្ងៃទី​​៣-៤ កុម្ភៈ ខាង​មុខ លោក​នឹង​​ទៅ​​ចូលរួមប្រជុំ​គណៈ​កម្មាធិ​ការ​សហ​ប្រតិ​បត្តិ​​ការ​ទ្វេភាគី​​កម្ពុជា​-ថៃ​ (JC) លើក​ទី​៧ នៅ​ក្រុង​​សៀមរាប ហើយ​លោក​​នឹង​ប្រើ​ឱកាស​នោះ​ពិភាក្សា​​ជាមួយភាគី​កម្ពុជា​ពី​បញ្ហា​​​សម្ព័ន្ធ​ភាព​ផ្សេងៗ​​ដែលកើតឡើង ។​
ក្រៅពីនេះ លោក​ក៏មានគំរោង​​ធ្វើដំណើរ​​ទៅ​សួរសុខទុក្ខ​​​លោក​វីរ៉ាក់ ស៊ុម​ខ្វាមឃីត និង​​អ្នក​ស្រី​​​រ៉ាត់ទ្រី ពីប៉ាត់​​តាណា​ប៉ៃបូន ដែរ​ ។ ចំណែក​​ឥរិយាបថ​​របស់​ក្រុមអាវលឿង ដែល​បោះទីតាំង​នៅស្ពាន​ម៉ាក់​​កា​វ៉ាន រ៉ាំង​​សាន់ និង​នៅ​បរិវេណ​ជុំវិញ​​វិមានរដ្ឋាភិ​បាល​រហូតមក​ដល់​​ពេលនេះ​ជាថ្ងៃទី​​៣​ហើយ ​ដោយ​មាន​ការ​​បង្កើន​​តង់​ស្នាក់នៅ​​ជា​ច្រើន​​កន្លែង និង​ហាក់​ដូចជា​​​មាន​ស្ថានភាព​កកស្ទះ​​នៅ​​ក្នុង​​​ក្រុង​បាងកក ។
  • ការទស្សន៍ទាយ​​របស់​ហោរា​​ថៃ​ថា សង្គ្រាម​​រវាង​កម្ពុជា​-ថៃ​មិនកើត​ឡើង​ទេ តែ​ក្នុង​​ខែមេសា​​ថៃនឹង​​ប្រែប្រួល​រដ្ឋាភិបាល
ក្រុម​បាតុ​ករ​អាវលឿង និង​ក្រហម​រំពឹង​ថា នឹង​គ្មាន​​ហេតុការណ៍​​បង្ហូរ​ឈាមទេ​ ប៉ុន្តែ​ក្នុង​ខែ​មេសា​​ខាង​មុខនេះ អាច​មាន​ការ​ប្រែប្រួល​​នៅក្នុង​​រាជ​រដ្ឋាភិបាល ។ ចំណែក​​ជនជាតិថៃ​​២នាក់ ដែល​ជាប់ពន្ធនាគារ​នៅកម្ពុជា​​រំពឹង​ថា ក្នុងខែ​កុម្ភៈ ខាង​មុខ នឹង​បានវិលត្រឡប់​មក​ស្រុក​កំណើត​​​វិញ ។ លោកវ៉ារីន បួវីរ៉ាត់លើស ហោរា​​ដ៏​ល្បី​​​ឈ្មោះ​​នៅខេត្ត​​ឈៀងម៉ៃ បា​ន​ឱ្យ​ដឹង​តា​ម​​រយៈ​​សារ​ព័ត៌​មាន​​​ថៃ​រ៉ាត់ ពីស្ថាន​ការណ៍​​ប្រទេស​ថៃកំពុង​​កើត​រឿង​​​ច្របូកច្របល់​​​ដោយមាន​ទាំងរឿង​​បាតុកម្ម​​ដំណឹង​ចចាមអារ៉ាម​​ធ្វើបដិវត្ត​​ន៍​ ឬ​រដ្ឋប្រហារ រួម​ទាំង​​រឿង​រ៉ាវ​​ទាស់​ទែង​ជាមួយ​​ប្រទេសជិត​ខាង​រហូតធ្វើ​​ឱ្យ​​មនុស្ស​​ជា​ច្រើន​​មានក្តីបារម្ភ​​ថា នឹង​រីក​រាល​ដាល​ដល់​​កើត​សង្គ្រាម ។ ​លោក​​យល់​ថា គ្មាន​​​​ហិង្សាឡើយ​​​ ប៉ុន្តែ​​បើបណ្តោយ​​ឱ្យក្រុម​​បាតុ​ករ​​ទាំងនេះ ស្ថិតនៅ​​រយៈ​ពេលយូរ កំលាំង​​បាតុ​ករ​​នឹងកើនឡើង ប៉ុន្តែអ្វី​​ដែលដើរ​​ទន្ទឹម​​គឺ​​ជោគ​ជតា​​គ្មាន​​សុវត្ថិភាព ជាពិសេស​បញ្ហា​ការ​ផ្ទុះ​គ្រាប់​ ដែលគួរ​ឱ្យ​បារម្ភ ។​
លោក​វ៉ារីន បួ​វីរ៉ាត់លើស បានបន្តទៀត​ថា អ្វីដែល​ខ្ញុំ​ចង់​ឱ្យ​មនុស្ស​​​គ្រប់រូប​ចាប់អារម្មណ៍​​ឱ្យ​បាន​ល្អ គឺ​​នៅក្នុងខែ​មេសា-ឧសភា ​នឹង​មានការ​សហការ​​រវាង​​​ក្រុម​អាវ​គ្រប់ពណ៌ និង​គ្រប់​ភាគី​​​ដែល​ធ្វើ​ឱ្យ​​ស្រុក​​ទេស​ស្ងប់ស្ងាត់ ។ ត្រង់ចំណុច​នេះ​អាច​មានការ​សាកសួរ​​ថា តើជាបដិវត្តន៍ ឬ​រដ្ឋ​ប្រហារ​ ឬ​អត់​? សំរាប់​រូបភាព​​ដែលបង្ហាញ​​​ឱ្យ​ឃើញ ​​​​អាច​សំដែង​ចេញ​​ជារូបភាព​សហការ​គ្នា​​លើ​​ផ្លូវចិត្ត​តែ​មួយ ដោយ​​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​នៅជា​នាយករដ្ឋ​មន្ត្រី​​​ មិនត្រូវ​​បាន​បណ្តេញ​​​ចេញ​ពី​តំណែង​​ ឬលា​លែង​ ប៉ុន្តែ​​បា​ន​បង្ហាញ​​​មុខ​ដូច​ដែល​លោក​ធ្លាប់​​ទស្សន៍ទាយ​​កាល​ពី​​ដើម​ឆ្នាំ​​កន្លង​មក​ថា នឹងមាន​វីរបុរស​សេះស ដោយ​​មាន​អក្សរ​កាត់ ជា​នាយក «ប» ធ្វើ​ឱ្យ​មនុស្សគ្រប់​​ភាគី​​សហ​ការ​​គ្នា​ចិត្ត​មួយថ្លើម​មួយ ។ ដូច្នេះ​​ប្រជា​ជន​ទាំងអស់់​​កុំ​មានក្តីបារម្ភ​​ភិតភ័យ​លើ​ហេតុការណ៍​​នៅជុំវិញ​​​ដែលកើតឡើង ។
​ហោ​រា​រូបនេះ​បានបញ្ជាក់ទៀត​ថា ​បច្ចុប្បន្ន​​មិនអាច​បញ្ជាក់​ថា នាយក​អក្សរ​កាត់ «ប» ដែល​ខ្លួនទស្សន៍ទាយ​នោះ​​​ជា​អ្នក​ណា​​ឡើយ​ព្រោះ​​​មិន​ចង់​​និយាយ​ខណៈ​​ពេលដែល​ស្រុក​​ទេស​កំពុង​មាន​ភាពរញ៉េរញ៉ៃ​​​បែបនេះ ។ ស្នើសុំ​​ឱ្យអស់​​ពីអាណត្តិ​​​របស់​លោកអាប់ភីស៊ីត សិន ទើប​បង្ហើប​​​​ឱ្យ​ដឹងឈ្មោះ ព្រោះ​បើ​បង្ហើប​​ឱ្យ​ដឹង​នៅ​ពេលនេះ មនុស្ស​​​គ្រប់រូប​នឹង​ផ្តោត​ទំលាក់កំហុស ហើយ​គេមិន​​អាចហ៊ាន​​ធ្វើការ​ដើម្បី​ប្រទេស ។ ប៉ុន្តែអ្វី​​ដែលអាច​​បញ្ជាក់​បាន​​គឺ​គេ​​​ជា​មនុស្ស​ល្អ ជាបុគ្គល​ដ៏​រាក់​ទាក់​​ មានអាយុ​​លើសពី​​៤០ឆ្នាំ ។ សំខាន់​គេ​ជាមនុស្ស​​ល្អ​របស់​ប្រទេស ​ធ្វើ​ឱ្យ​ថៃ​វិល​ទៅរក​ភាព​ស្ងប់​ស្ងៀម​វិញ​ ។​
នៅពេលមានការ​សាកសួរ​ថា ការទស្សន៍​ទាយ​​ស្តីពី​​វីរ​បុរស​​សេះស ដែលមានអក្ស​​កាត់ជា «ប» ខាងលើ អា​ចខ្វែង​នឹង​​ជំនឿចិត្ត​​ដែល​ក្រុម​​មនុស្ស​​​អាវ​មួយ​ពណ៌​ទៀត ចង់​ឱ្យ​​វិលត្រឡប់​​ទៅរក​ភាព​​ឧត្តុង្គ​​ឧត្តម ឬ​អត់​? ហោរា​វ៉ារីន បូវីរ៉ាត់លើស បញ្ជាក់​​ថា អតីត​​នាយករដ្ឋ​មន្ត្រីថៃ​​គ្មាន​មធ្យោបាយ​​វិលត្រឡប់​មក​កាន់​អំណាច​​បានទេ ព្រោះចរន្តទឹក​ហូរមិន​ត្រឡប់ ។ ទោះជាយ៉ាងណាក៏ដោយ ហោរា​​ដ៏ល្បី​ឈ្មោះ​​​ប្រចាំ​ខេត្ត​​ឈៀង​មៃ​រូប​នេះ​បាន​និយាយ​​​​ពីបញ្ហ​​​​រវាង​កម្ពុជា​ និងថៃ ដែលភាគី​ជា​ច្រើន​​បារម្ភ​​​​ថា អាច​ឈានទៅរក​ការ​កើត​សង្គ្រាម​ថា សូម​ប្រជា​ជនកុំ​​ភិត​ភ័យ​ ​ព្រោះ​តាម​ក្បួន​ហោរា​សាស្ត្រ​​គឺ​​គ្មាន​សង្គ្រាម​កើតឡើង​​រវាង​ប្រទេស​​ទាំង​២ទេ​ ៕                          
(សុខលី+សេង)

ដោយ ៖ កោះឯករាជ្យ