Thursday, January 06, 2011

អំណោយ​ជា​ថវិកា​២​ម៉ឺន​ដុល្លារ​របស់​សម្តេច​តេជោ​តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ីន​វេស​មេន​បាន​ប្រគល់​​ជូន​​កង​ទ័ព

 អំណោយ​ជា​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោកជំទាវ ប៊ុន រ៉ានី តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន ត្រូវ​បាន​ផ្តល់​ជូន​កង​ទ័ព​អង្គភាព​កង​អនុសេនា​ធំ​ទី​១-ទី​២ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដើម្បី​ចូល​រួម​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣២ ទិវា​បុណ្យ​ជាតិ ៧​មករា។
ពិធី​ប្រគល់ និង ទទួល​អំណោយ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ហ៊្វូហាយ អ៊ិនវេសមែន ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មករា ដែល​ជា​លើក​ទី​២ សម្រាប់​ការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដល់​អង្គភាព​នេះ ចាប់​តាំង​ពី​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន បាន​ចង​សម្ព័ន្ធ មេត្រី​ភាព​ជាមួយ​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​ម៉ិញ ។
ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គភាព​កង​ទ័ព កង​នគរ​បាល​ជាតិ ជាមួយ​ស្ថាប័ន​រដ្ឋ អង្គភាព​ស៊ីវិល បាន​ចាប់​ផ្តើម ឡើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​មាន​គោល​បំណង​ជំរុញ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អំពី​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ឱ្យ​កាន់​តែ​ទូលំទូលាយ ស៊ី​ជម្រៅ និង​មាន​ប្រសិទ្ធ​ភាព ហើយ​ក៏​ដើម្បី​ពង្រឹង​ការ​ផ្សារ​ភ្ជាប់​រវាង​ស្ថាប័ន​រដ្ឋ អាជ្ញាធរ​ដែន​ដី ក្រុមហ៊ុន​ឯកជន សប្បុរស​ជន ជាមួយ​កង​កម្លាំង ប្រដាប់​អាវុធ ផ្សារ​ភ្ជាប់​សមរភូមិ​មុខ​ជាមួយ​សមរភូមិ​ក្រោយ ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​តាម​ពាក្យ​ស្លោក​«ការ​ពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​ការពារ​ជាតិ» និង​ជា​ការ​រួម​ចំណែក​ដោះ​ស្រាយ​ការ​លំបាក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ និង ក្រុម​គ្រួសារ​កង​ទ័ព នគរ​បាល​អាវុធ​ហត្ថ​តាម​រយៈ​សិល្បៈ​នៃ​ការ​ចែក​រំ​លែក​ផង​ដែរ ។
លោក​វរសេនីយ៍​ឯក សុវត្តទុំ មេ​បញ្ជា​ការ​រង​តំបន់​ប្រតិបត្តិការ​សឹក​កោះកុង ថ្លែង​ថា ថវិកា​ជា​អំណោយ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន នេះ​អង្គភាព​របស់​លោក នឹង​យក​ទៅ​សាង​សង់​លេនដ្ឋាន​ធ្វើ​អំពី​បេតុង និង ធ្វើ​ទំនប់​រក្សា​ទឹក​សម្រាប់​កង​ទ័ព​ប្រើប្រាស់​ផង​ដែរ ។ នៅ​ក្នុង​ពិធី​ប្រគល់ និង ទទួល​អំណោយ​របស់​សម្តេច​តេជោ និង​លោក​ជំទាវ​នោះ លោក​មេ​បញ្ជាការ​រង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​លោកជំទាវ ប៊ុន រ៉ានី ដែល​ជា​និច្ច​កាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​សព្វ​បែប​យ៉ាង​ដល់​កង​យោធពលខេមរ​ភូមិន្ទ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទូទៅ​។ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន ផង​ដែរ​ដែល​បន្ទាប់​ពី​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​អង្គភាព​របស់​លោក​នោះ តែង​បាន​ជួយ​ឧបត្ថម្ភ ទាំង​សម្ភារៈ និង​ថវិកា​

បទវិចារណកថា៖ ហេតុអ្វីបានជាក្រុមបក្សប្រឆាំងប្រមាថថ្ងៃ៧មករា ?

៣២ឆ្នាំ​ នៃថ្ងៃ​​រំ​ដោះ​ប្រជាពល ​រដ្ឋ​ចេញ​ពី​មហាសោក​នាដ្ឋកម្ម​បន​ប្រល័​យ​​ពូ​ជសាសន៍​ប៉ុល​​ពត គឺ​​​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ១៩៧៩ បាន​នាំ​ឲ្យមាន​ការ​ចាប់​ផ្តើមជាថ្មី​​នូវ​សិទ្ធិ​រស់​រាន​មានជី​វិត​ និង​សិទ្ធិ​ដ៏​ទៃ​ជាច្រើន​ទៀត​ ទាំង​នោះ​ គឺ​ជាសក្ខី​ភាព​នៃ​ប្រវត្តិ​សាស្ត្រ​ដែលមិន​អាច​បំ​ភ្លេច​បាន​ នៃ​គុណ​បំ​ណាច់​របស់​ឥស្សរជន​​ជាថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​កង​ទ័ព​វៀត​ណាម​ជា​មិត្ត ដែល​បាន​កំ​ទេច​​នូវ​របបដ៏​ឃោរឃៅ​យង់​ឃ្នង ហើយ​បាន​នាំ​មក​នូវ​ដង្ហើម​រស់​ មក​ដល់​សព្វ​ថ្ងៃ​។

          ដូច្នេះ ​ថ្ងៃ​៧ មករា មិន​មែន​ជា​សត្រូវ​របស់​ជន​ណាមួយ​ឡើយ​ ចុះ​ហេតុ​អ្វី​​បាន​ជា​ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការសមាគម​ជ្រុល​និយម​មួយ​ចំ​នួននៅ​កម្ពុជា​ មាន​ការប្រមាថ​ និង​ទោមនស្សជាមួ​យ​ថ្ងៃ៧​មករាទៅ​វិញ​?  ដែល​ក្នុង​ចំ​ណោម​នោះ​ ​ អ្នក​ដែល​រិះ​គន់​ថ្ងៃ​៧​មករា​ជាប្រចាំ​គឺគណបក្ស​ សម រង្ស៊ី​ដែល​យើង​សុំមិន​អត្ថាធិប្បាយអ្វី​ទៀត​ទេ​ក្នុង​ខណៈ ពេល​នេះ​ ។ដោយ​ឡែក ​មេដឹក​នាំ​​គណបក្ស​សិទ្ធិ​មនុស្ស​ លោកកឹម ​ សុខា បាន​និយាយថា​ ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​ ឬ​ជាថ្ងៃ​ដែល​កម្ពុជាត្រូវ​បាន​គ្រប់​​គ្រង​ដោយ​យួន​ និង​ថា​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ជា​អាយ៉ង​របស់​ប្រទេស​ជិត​ខាងថែម​ទៀត​។ ចំ ​ណែក​ឯ ​លោក រ៉ុង ឈុន ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​មាន​តែ​គំ​​និត​ប្រឆាំង​បាន​ និយាយ ដូច​គ្នា​ថា​ ថ្ងៃ​៧​មករា​មិន​មាន​សារៈសំ​ខាន់​អ្វី​ទេ​ ជា​មួយ​នឹង​ការ​លើក​សរសើរ​ពី​ថ្ងៃ​ទី២៣តុលា ឆ្នាំ​១៩៩១ ថ្ងៃនៃ​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ា​រីស​ទើប​ជាថ្ងៃ​សំ​ខាន់ ។ ជារួម ​ពួក​អ្នក​ប្រឆាំងបាន​បន្តុះ​បង្អាប់ថ្ងៃ​៧​មករា​ដោយ​ចោទ​ថា​«ជាថ្ងៃ​ ដាក់ខ្នោះ​ទៅ​វិញ​» ។
          ឥឡូវ ​ យើង​សូម​ទាញ​ការ​ចាប់​អារម្ម​ណ៍​មហាជន​មកពិចារណា​និង​ពិ​និត្យ​មើល​ទៅ​លើ​ ទិដ្ឋភា​ព​ជាក់​ស្តែង​នៃ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ តើ​សាធា​រណៈ​មតិ​ចាត់​ទុក​ថ្ងៃ​៧​មករា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ក្នុង​ដួង ​ចិត្ត​របស់​ខ្មែរ​រាប់​លាន​នាក់​? 

          ការ​ពិត​ថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ​​១៩៧៩ ត្រូវ​បាន​ប្រជា​ពល​រដ្ឋជា​សាក្សី​រស់ដែល​បាន​ឆ្លង​កាត់​ក្នុង​របបនោះ​​កំ​ណត់ទុក​ថា ជា​ថ្ងៃកំ​ណើត​ទី​២ដ៏​មាន​អត្ថ​ន័យ​ ។ មាន​ថ្ងៃ​៧​មករា ទើបមាន​នូវ​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ ស្ថិ​រភាព​នយោបាយ​ ការ​កសាង​និង​អភិ​វឌ្ឍប្រទេស​រីក​ចំ​រើន​មក​ដល់​សព្វ​ថ្ងៃ​។ ជាក់​ស្តែង​ដូច​ប្រសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ សូម្បី​តែ​អង្គការ​សហប្រជាជាតិក៏​ទទួល​ស្គាល់​ថា មាន​របបឃោរឃៅប្រល័យ​ពូជ​សាសន៍​​ប៉ុល​ ពត​ ដែរ ហើយ​គេដឹង​ថា​ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​រំ​ដោះ​ប្រជាជន​កម្ពុ​ជា​ពិត​ប្រាកដ ទើប​មាន​ការ​បង្កើត​សាលាក្តី​កាត់​ទោ​សមេដឹក​នាំ​ខ្មែរ​ក្រហម​មក​ដល់​សព្វ​ ថ្ងៃ​។ ​ 

          សូម ​រំ​លឹក​ថា​ ក្នុង​រយៈ​ពេល​ ៣ឆ្នាំ​ ៨ខែ​ និង​២០​ថ្ងៃ​ ប្រជាជន​កម្ពុជា​ទាំង​ក្មេង​ចាស់​ ប្រុស ស្រី​ ត្រូវ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​ពី​របប​កម្ពុជា​ប្រជា​ធិ​បតេយ្យ ​ខ្មែរ​ក្រហម​យ៉ាង​លំ​បាក​វេទនា​ជា​ទី​បំ​ផុត​ ដូច​ជា​ការ​កាប់​សម្លាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ជា​ទម្ងន់ហួសកម្លាំង​​ បង្អត់​អាហារ​ វាយ​ដំ ចាប់​ដាក់​គុក​ច្រវ៉ាក់ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ ការ​រស់​នៅ​ត្រូវ​បែក​បាក់​ព្រាត់​ប្រាស់​និរាស្ត្រក្រុម​គ្រួ​សារ​ញាតិ​ មិត្ត​ បងប្អូន​ គឺ​របបនោះ​ស្មើ​នឹង​រស់​នៅ​ក្នុង​ឋាន​នរក​អវចីយ៍  ជារួម ​គឺក្នុង​​របបនោះ​ត្រូវ​បាន​បំ​ផ្លាញ​ដល់​ឬសគល់ ហើយ​សង្គម​មាន​តែ​គ្រោះ​ភ័យ​អន្ត​រាយ​ និង​កលយុគ្គ គ្មាន​ទេ​សិទ្ធិ​សេរី​ភាព​​។ ប៉ុន្តែ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ គឺ​កម្ពុជា​ បាន​ប្រែក្លាយ​មុខមាត់​ថ្មី​ សង្គម​ពោរពេញ​ទៅ​ដោយ​សន្តិ​ភាព​ ស្ថិ​រភាព​នយោបាយ​ ហើយ​បាន​និង​កំ​ពុង​ដំ​ណើរការ​យ៉ាម​ត្រូវ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ ពហុ​បក្ស​ យក​ច្បាប់​រដ្ឋធម្ម​នុញ្ញធ្វើ​ជា​ដំ​បូល​ ជាមួយ​និង​ការ​បើ​ក​ទូលាយ​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​បែប​យ៉ាង​ ក្នុង​នោះ​ទាំង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ធ្វើ​នយោបាយ​ សិទ្ធិ​ទទួល​បាន​ការ​អប់​រំ​ ជំ​នឿ​សាសនា ការ​ប្រកប​របរទទួល​ទាន​ដោយ​សេរី​ និង​សិទ្ធិ​ជា​ច្រើន​ទៀត ដែល​ក្នុង​ចំ​ណោម​សិទ្ធិ​សេរី​ភាព​ទាំង​នោះ​ សិទ្ធិ​រស់​រាន​មាន​ជី​វិត​ គឺ​ជា​រឿងដ៏សំ​ខាន់​បំ​ផុត​ដែល​ពុំ​គួរត្រូវ​បាន​ជន​មួយ​ក្តាប់​តូច​មើល​រំ​ លង​ ឬ​ក៏​ប្រមាថ​ចំ​ពោះ​អ្នក​ជួយ​រំ​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ការ​កាប់​សម្លាប់​នោះ ​បានឡើយ​។

          មតិមហាជនទូទៅ ​​គេបាន​ដឹង​ច្បាស់​ណាស់​ថា​ ក្រុម​គណបក្ស​នយោបាយ​ប្រឆាំង ​គឺ​មិន​បាន​រួម​ចំ​ណែក​ក្នុង​ការ​រំ​ដោះប្រទេស​ជាតិ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​មក​នាំ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​មក​ធ្វើ​នយោបាយ​​ នៅ​ក្រោយ​ពេល​ប្រទេស​កម្ពុជា​មាននូវ​សន្តិ​ភាព  ហើយ​ថែមទាំង​ ប្រមាថ​ថ្ងៃ​នៃការ​រស់​រាន​ជី​វិត​ទៀត​ តើ​នោះ​មាន​តម្លៃ​អ្វី​សម្រាប់​​​អត្ត​ភាព​ជា​អ្នក​នយោបាយ​ដ៏​សុច្ច​រិត​នោះ ​។ មិន​ខុសអ្វី​ពី​ប្រសាសន៍​​​របស់​សម្តេច​តេជោ​ បាន​ថ្លែង​ថា​ ក្រុម​ប្រឆាំង​ថ្ងៃ​៧​មករា​ ឬ​ចាត់​ទុក​ថ្ងៃ​៧​មករា​ជា​សត្រូវ​ គឺ​ក្រុម​នោះ​ប្រៀប​បានទៅ​នឹង​ក្រុម​គាំទ្រ​របបប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ ដែល​គួរត្រូវបាន​កាត់​ទោស។

          ដូច្នេះ ​ យើង​អាច​សន្និ​ដ្ឋាន​បាន​ថា​ ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំ​នួន​ ហេតុ​តែងប់​​នឹង​ការ​ប្រឆាំង​ និង​មាន​មហិច្ឆិតា​ចង់​បាន​អំ​ណាច​ ជាពិ​សេសជានាយក​រដ្ឋមន្ត្រី​ គឺ​ពួក​គេ​ហ៊ាន​ប្រើ​គ្រប់​មធ្យោ​បាយ​ ទាំង​អំ​ពើទុច្ចរិត​ រមឹល​គុណ​ ញុះ​ញង់​  ភូត​ភរ​ បំ​ភ្លើសការ​ពិត​ ក្នុង​ពុតត្បុត​អាក្រក់​គ្រប់​​បែប​យ៉ាង​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ផ្តល់​នូវ​ការ​គាំទ្រ​រក្នុង​ការ​ដឹក​នាំ​ប្រទេស​ ​ គឺ​មិន​មែន​ប្រជាពល​រដ្ឋជឿលើ​ការ​បោក​ប្រាស់​របស់​ជន​ទាំង​នោះ​ទេ​​ គឺ​ប្រជា​ពល​រដ្ឋ​ដឹង​ច្បាស់​ណាស់​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ដែលបាន​​គិតគូអំ​ពី​​ផល​ ប្រយោជន៍​ប្រជា​រាស្ត្រ​ និង​រស់​នៅ​ដឹង​សុខទុក​ជួយ​ដោះ​ស្រាយការ​លំ​​បាក​ជូន​ប្រជាពល​រដ្ឋបាន​​។ ដូច្នេះ​ សាធារណមតិ​ក៏បាន​​ដឹង​យ៉ាង​ច្បាស់​ដែរ​ថា​ បើ​យោង​តាម​ទស្សនៈព្រះ ​ពុទ្ធ​សាសនា «ជន​ណា​មួយ​ដែល​រមឹល​គុណ​រមែង​ជួប​នូវ​ការ​វិនាស » ហើយ​អ្នក​សាង​គុណ​រមែង​ទទួល​ផល​គឺ​សេចក្តី​សុខ និង​ជោ​គ​ជ័យគ្រប់​ពេល​វេលា​៕
រួម ជាតិ​

ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​និង​ជា​ថ្ងៃ​កំណើត​កើត​ឡើង​លើក​ទី​២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ

 ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​និង​​ជា​ថ្ងៃ​កំណើត​កើត​ឡើង​ជា​​លើក​ទី២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​មាន​ជីវិត​ចាប់​កំណើត​រស់​ឡើង​វិញ​ជា​លើ​កទី​២​ថ្ងៃ​ទី​៧​មករា​១៩៧៩​ដែល​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​រហូត​ឈាន​ដល់​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ចលនា​តស៊ូ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ក្រោម​ការ​គ្រប់​គ្រង​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល​ពត​។
ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សួន​ច្បារ​មាត់​ព្រែក​មុខ​សាលា​ខេត្ត​កំពត​នៅ​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​០៦​ខែ​មករា​ឆ្នាំ​២០១១​ក្រោម​អធិបតី​ភាព​ឯក​ឧត្ដម​ឱម យ៉ីន​​ទៀង ​ប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ប្រជា​ពលរដ្ឋ​ហើយ​និង​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ខូយ ឃុន​ហ៊ួរ ​អភិបាល​ខេត្ត​និង​ជា​គណៈ​អភិបាល​ខេត្ត​របស់​ឃឹម​ សាម៉ន​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​និង​អស់​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ស្ថាប័ន​ក្រោម​ឱវាទ​ទូទាំង​ខេត្ត​ព្រម​ទាំង​សិស្សានុសិស្ស​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុក​ករ​។

ក្នុង​ពិធី​នេះ​លោក​ខូយ ឃុនហ៊ួរ​អភិបាល​ខេត្ត​បាន​ឡើង​អាន​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោ​ធិ​សាល​ជា​ស៊ីម​ប្រធាន​ព្រឹទ្ធសភា​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មហា​អស្ចារ្យ​ហើយ​ក៏​ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​មិន​អាច​បំភ្លេច​បាន​ហើយ​យើង​ទាំង​អស់​គ្នា​សូម​លំ​អោន​កាយ​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរជន​និង​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​រួម​ទាំង​ប្រជាជន​រួម​ជាតិ​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​ជាទី​បំផុត​ក្នុង​របប​ឧក្រិដ្ឋ​កម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុលពត​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ឃោរឃៅ​​ ហើយ​នេះ​ជា​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ដែល​មិន​អាច​បំភ្លេច​ថ្ងៃ​មហា​ដ៏​ធំ​ធេង​ជ័យជំនះ​៧​មករា​បាន​ឡើយ​។
នា​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម​ឱម យ៉ីន​ទៀង​បាន​​មាន​ប្រសាសន៍​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​រំលឹក​ខួប​៧​មករា​១៩៧៩​ជា​ថ្ងៃ​មួយ​ដែល​ប្រជាជន​ទាំង​អស់​មិន​អាច​បំភ្លេច​បាន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​អ្នក​ស្នេហា​ជាតិ​បាន​រំដោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ដែល​យើង​បាន​រស់​នៅ​ស្គាល់​រស​ជាតិ​រយៈ​ពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ ចង់​ចាំ​ជា​និច្ច​នូវ​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គុក​អត់​ជញ្ជាំង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ក្រោម​ការ​គ្រប់គ្រង​ប៉ុលពត​ហើយ​ក៏​ជា​អត្ថន័យ​មួយ​ដ៏​ធំ​ធេង​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ប្រជា​ជន​ទាំង​អស់​មិន​អាច​បំភ្លេច​ថ្ងៃ​៧​មករា​ក្នុង​ក្រអៅ​បេះដូង​កូន​ខ្មែរ​គ្រប់​រូប​បាន​ឡើយ​

បញ្ជូន​ខ្លួន​ស្រ្តី​ជន​ជាតិ​ថៃ​២​នាក់​ទៅ​គុក​ព្រៃ​ស​វិញ​ហើយ

ក្រោយ​ការ​​សាក​សួរ​អស់​រយៈ​ពេល​មួយ​ព្រឹក​រហូត​ដល់​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ២០១១​នេះ ឆ្មាំ​ពន្ធនាគារ​បាន​បញ្ជូន​ខ្លួន​​ជន​​ជាតិ​ថៃ​២​នាក់​ទៅ​គុក​​ព្រៃ​ស​វិញ​ជា​បណ្ដើរ​ៗ​ហើយ។ ដោយ​ឡែក​បុរស​៥​នាក់​ជា​ជន​ជាតិ​ថៃ​​ដែល​នៅ​សល់ នឹង​ត្រូវ​តម្រង់​ជួរ​គ្នា​ចូល​ឆ្លើយ​ចំពោះ​មុខ​តំណាង​អយ្យការ​​អម​​សា​លា​រាជធានី​ភ្នំពេញ​ជា​បន្ត​បន្ទាប់​ទៀត។

ស្រ្តី​​ជន​​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​មាន​ឈ្មោះ​មេដឹកនាំ​ក្រុម​អាវ​លឿង​ទាំង​៧​រូប​នេះ​មាន​ទី​១-ឈ្មោះ Panich Vikitreth (ផានិក វិគិតសេត) តំណាង​រាស្រ្ត​ក្រុង​បាងកក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ, ទី២-ឈ្មោះ Kochpontorn Chusanaseree (គុជពុនថន ជូសាណាសេរី) ជំនួយ​ការ​លោក ផានិក វិគិតសេត, ទី៣-ឈ្មោះ Veera Somkwamkid (វីរៈ ស៊ុំក្វាមឃីត) អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើពុករលួយ, ទី៤-Samdin Lersbusya (សែម ឌីន ឡឺតប៊ូឆា) លេខាធិការ​បក្ស​ឋាន​សួគ៌ និង​ផែន​ដី, ទី៥- Taynae Moongmachon (តាយណែ មួងម៉ាកចន) អ្នកសារព័ត៌មាន, ទី៦-Naruemol Chitwaratana (ណារឿមមុល ជីតវ៉ារ៉ាត់តាណា) មេផ្ទះ និងទី៧-Ratree Paiputanapaiboon (រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន) លក់​គ្រឿង​ទេស-អ្នកសារ​ព័ត៌មាន

សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សួរ​សុខ​ទុក្ខ​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់

ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១១ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ ព្រម​ទាំង​នាំ​យក​នូវ​ស្បៀង សម្ភារៈ ថវិកា​មួយ​ចំនួន ឧបត្ថម្ភ​ជូន​ដល់​កុមារ​ពិការ​ភ្នែក និង​ថ្លង់ គ ចំនួន ១៤៥ នាក់ និង​គ្រូ ៤៥ នាក់ ដែល​កំពុង​ស្នាក់​នៅ និង​ទទួល​ការ​សិក្សា ក្នុង​សាលា​កុមារ​ពិការ​ភ្នែក និង​កុមារ គ ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី  ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ និង​សាលា​កុមារ​ គ ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី​ច្បារ​អំពៅ ចំនួន ១៤៥ នាក់ គ្រូ ៤៩ នាក់ អង្គការ អាសស្ពេកា ដែល​មាន​កុមារ កំព្រា និង​កុមារ​ក្រីក្រ ចំនួន ៥០​នាក់ គ្រូ ៥ នាក់ សរុប​ទាំង​អស់​កុមារ​ចំនួន ៣៦៣ នាក់ និង​គ្រូ ៩៩ នាក់ ។

អំណោយ​ដែល​​ត្រូវ​ឧបត្ថម្ភ​ជូន​នា​ពេល​នោះ​រួម​មាន ៖ សម្រាប់​កុមារ​ទាំង​៣៦៣ នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​ប៊ិច​មួយ​ដើម សៀវភៅ​ពីរ​ក្បាល និង​ថវិកា ១០ ម៉ឺន​រៀល ជូន​លោក​គ្រូ អ្នកគ្រូ ៩៩ នាក់ ក្នុង​ម្នាក់​ៗ ថវិកា ២០ ម៉ឺន​រៀល ។ ឧបត្ថម្ភ​ជូន​មណ្ឌល​ទាំង​បី​ខាង​លើ ដោយ​ក្នុង​មួយ​មណ្ឌល​ទទួល​បាន​អង្ករ ២ តោន មី​យើង ៥០ កេស​តូច ត្រីខ ១០ កេស​ធំ ស្ករស ១០០ គ.ក្រ ប៊ីចេង ៥ គ.ក្រ និង​ថវិកា ២ លាន​រៀល ។ ក្នុង​ឱកាស​នោះ​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត​ក៏​បាន​រៀប​ចំ​ជា​ម្ហូប​អាហារ បាយ​សម្លរ ផ្លែ​ឈើ​គ្រប់​មុខ ជូន​ដល់​កុមារ​ទាំង​អស់​ពិសា​មួយ​ពេល​ថ្ងៃ​ត្រង់​រួម​មាន ម្ហូប​៤ មុខ បង្អែម ១ មុខ ផ្លែ​ទំពាំង​បាយ​ជូ​ស្រស់ ១០ កេស ផ្លែ​ប៉ោម​​ស្រស់ ១០ កេស ផ្លែ​សារីស្រស់ ១០ កេស ផ្លែ​ក្រូច​ឃ្វីច​ស្រស់ ១០ កេស ផ្លែ​មៀន​ស្រស់ ៥០ គ.ក្រ ទឹកក្រូច ៧០ កេស និង​ទឹក​បរិសុទ្ធ ១០០ កេស ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បន្ត​ឧបត្ថម្ភ​ដល់​មណ្ឌល​ទាំង​បី រៀង​រាល់​ខែ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១១ តទៅ ដែល​ក្នុង​នោះ សាលា​កុមារ​ពិការ​ភ្នែក និង​ថ្លង់ គ នៃ​អង្គការ​គ្រួសារ​ថ្មី ភ្នំពេញ​ថ្មី នូវ​អង្ករ​ចំនួន ១ តោន និង​ថវិកា ៣ លាន​រៀល ជូន​ដល់​អង្កការ​គ្រួសារ​ថ្មី​ច្បារ​អំពៅ នូវ​អង្ករ ១ តោន និង​ថវិកា ៣ លាន​រៀល ឧបត្ថម្ភ​ជូន​អង្កការ​អាសស្ពេកា នូវ​អង្ករ ៥០០ គ.ក្រ និង​ថវិកា ១ លាន​រៀល ព្រម​ទាំង​ទទួល​តាម​សំណើរ​របស់​នាយិកា​អង្គការ​អាសស្ពេកា​នូវ​ការ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ចាក់​ដី បំពេញ​បរិវេណ​កសាង​របង​មុខ-ក្រោយ​មណ្ឌល ដែល​សំណើ​នេះ​ត្រូវ​បាន​សម្តេច​តេជោ ប្រគល់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អតីត​យុទ្ធជន ជា​អ្នក​ចាត់​ចែង​លើ​ការងារ​នេះ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​នឹក​រលឹក និង​អាណិត​អាសូរ យ៉ាង​ក្រៃលែង​ចំពោះ​ក្មួយៗ ចៅ​ៗ ដែល​ពិការ​ភ្នែក ថ្លង់ គ ហើយ​កំពុង​សម្រាក​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល នៅ​សាលា​និង​មណ្ឌល​ទាំង​បី ដោយ​សម្តេច​សូម​ឱ្យ​ក្មួយៗ និង​ចៅ​ៗទាំង​អស់​ខិត​ខំ​​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូ ពី​លោក​ស្រី​នាយិកា​ជា​អ្នក​គ្រប់គ្រង ដើម្បី​ក្មួយ​ៗ ចៅ​ៗ មានឱកាស​យក​ចំណេះ​វិជ្ជា​​ទាំង​នេះ​ទៅ​បំពេញ​ការងារ និង​ប្រកប​របប​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ សម្តេច​តេជោ​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ខិត​ខំ​ជួយ​គ្រប់​បែប​យ៉ាង​ទៅ​ដល់​ក្មួយៗ ចៅ​ៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ក្នុង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ជាប់​ជានិច្ច ។ សម្តេច​តេជោ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​លោក​ស្រី នាយិកា លោក​គ្រូ​អ្នក​គ្រូ ដែល​បាន​យក​អស់​ស្មារតី​ជួយ​ដល់​កុមារ​ទាំង​នេះ ដើម្បី​ឱ្យ​គេ​មាន​ឱកាស​ដូច​មនុស្ស ដទៃ​នៅ​ក្នុង​ការ​ទទួល​យក​ការ​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ ។ សម្តេច​តេជោ ក៏​បាន​ថ្លែង​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ ចៅៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ សូម​កុំ​មាន​ក្តី​អស់​សង្ឃឹម ព្រោះ​រាជ​រដ្ឋាភិបាល មិន​ព្រងើយ​​កន្តើយ​ចំពោះ​សុខ​ទុក្ខ​ក្មួយ​ៗ ចៅ​ៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ឡើយ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​ជាច្រើន​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​មួយ​ចំនួន​ជា​ពិសេស​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់​យ៉ាង​ដល់​កុមារ​ទាំង​នោះ​ឱ្យ​ទទួល​បាន​ប្រយោជន៍​ពី​សេវា​សាធារណៈ​ដូច​ជន​គ្រប់​រូប​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ត្រូវ​បាន​សាង​សង់​ឡើង កាល​ពី​ឆ្នាំ​២០០៨ និង​បាន​ដំណើរ​ការ​នៅ​ខែ​តុលា ឆ្នាំ ២០០៩ និង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ ២០១១ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ។ សាលា​នេះ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រសួង​សង្គម​កិច្ច ពី​អង្គការ​គ្រួសារ​ថ្មី និង​ពី​សប្បុរស​ជន​ក្នុង-ក្រៅ​ប្រទេស ។ ចាប់​ពី​ឆ្នាំ ១៩៩៥ ដល់​ខែ​មីនា ឆ្នាំ ២០១០ សាលា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សម្តេច​តេជោ និង​លោក​ជំទាវ​ក្នុង ១ ខែ ចំនួន ៤០ ម៉ឺន​រៀល ហើយ​ចាប់​ពី​ខែ​មេសា ដល់​ខែ​ធ្នូ ឆ្នាំ ២០១០ សាលា​ទទួល​បាន ប្រចាំ​ខែ​នូវ​អង្ករ ១ តោន និង​ថវិកា ១ លាន ៤ សែន​រៀល ។ រី​ឯ​សាលា​នៅ​ច្បារ​អំពៅ ទទួល​បាន​ការ​ឧបត្ថម្ភ ប្រចាំ​ខែ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នូវ​អង្ករ ១ តោន ថវិកា ១ លាន​រៀល​ផង​ដែរ ។ ឆ្នាំ ២០១០ សា​លា​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់ ភ្នំពេញថ្មី ក៏​ដូច​ជា​សាលា​នៅ​ច្បារ អំពៅ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កាក​បាទ​ក្រហម​កម្ពុជា​នូវ​ថវិកា​ចំនួន ២០ លាន​រៀល ។ សម្រាប់​ឆ្នាំ ២០១០ កន្លង​មក​នេះ​ដែរ សាលា​ភ្នំពេញ​ថ្មី និង​ច្បារ​អំពៅ ក៏​ទទួល​បាន​ថវិកា​ពី​មូល​និធិ រ៉ូលីង ចំនួន ៥ ពាន់ ដុល្លារ​អាមេរិក តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា ។ ដោយឡែក នៅ​ឆ្នាំ ២០១១ នេះ កាក​បាទ​ក្រហម​កម្ពុជា បាន​បន្ត​ឧបត្ថម្ភ​ថវិកា ចំនួន ២០ លាន​រៀល ។

បច្ចុប្បន្ន​សាលា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ភ្នំពេញ​ថ្មី​មាន​សិស្ស​សរុប​ចំនួន ១៤៥ នាក់ ក្នុង​នោះ ស្រី ៤៤ នាក់ ។ មាន​សិស្ស​ស្នាក់​នៅ​ចំនួន ៥៧ នាក់​ដោយ​ទទួល​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​បន្ថែម​ដូច​ជា កុំព្យូរទ័រ ភាសា​អង់​គ្លេស និង​ភ្លេង​បុរាណ

​រំលឹក​ខួប​លើក​ទី​៣២​ឆ្នាំ នៃ​ស្មារតី​ថ្ងៃ​ជ័យ​ជំនះ​​៧​មករា​១៩៧៩​ ដល់​ ២០១១​

 នៅ​គណ​បក្ស​ប្រជាជន​ខេត្ត​សៀមរាប​ទាំង​ព្រះ​សង្ឃ​ថ្នាក់​ដឹក​នាំ​ខេត្ត​មន្ត្រី​រាជ​ការ​លោក​គ្រូ​អ្នក​គ្រូ​សិស្សានុសិស្ស​ក្រុម​សមាគម​កាយរឹទ្ធិ​កម្ពុជា​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​បង​ប្អូន​ជន​ជាតិ​មក​ពី​បណ្ដា​ឃុំ​-សង្កាត់​ទាំង​១៣​របស់​ក្រុង​សៀមរាប​ចំនួន​៤៥០០​នាក់ ​បាន​និមន្ត​និង​អញ្ជើញ​មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​ស្នាក់​ការ​គណបក្ស​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៣២​ថ្ងៃ​ជ័យ​ជំនះ​​៧​មករា​១៩៧៩​ដល់​៧​មករា​២០១១​ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាពឯកឧត្ដម​​ទៀ បាញ់​សមាជិក​គណៈ​អចិន្ត្រៃយ៍​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។
បន្ទាប់​ពី​ការ​លំអោន​កាយ​គោរព​វិញ្ញាណក្ខន្ធ​របស់​ជន​រួម​ជាតិ​រាប់​លាន​នាក់​ដែរ​បាន​បាត់​បង់​ជីវិត​យ៉ាង​អយុត្តិធម៌​ក្នុង​របប​ដ៏​យង់​ឃ្នង​ប៉ុល​ ពត​ និង​កិច្ច​ស្វាគមន៍​របស់​លោក​បណ្ឌិត ​ស៊ូភិរិន្ទ​សមាជិក​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អភិបាល​ខេត្ត​សៀមរាប​រួច​មក​​ឯកឧត្ដម​​ទៀ បាញ់​ក៏​បាន​អាន​នូវ​សន្ទរកថា​របស់​សម្ដេច​អគ្គមហា​ធម្មពោ​ធិសាល​ជា​ ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​ដោយ​បាន​រំលឹក​ឡើង​វិញ​​នូវ​មហា​ជ័យជំនះ​ជា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​ទី​៧​មករា​១៩៧៩​ដែល​បាន​ជួយ​សង្គ្រោះ​ជាតិ​និង​អាយុ​ជីវិត​ប្រជាជន​ត្រូវ​បាន​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ប្រល័យ​ពូជ​សាសន៍​ដែល​បង្ក​ឡើង​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។
ដោយ​ផ្អែក​លើ​មូលដ្ឋាន​មហា​ជ័យជំនះ​៧​មករា​១៩៧៩​ដែល​កម្ពុជា​បាន​រស់​ឡើង​វិញ​ស្ថិត​ស្ថេរ​គង់​វង្ស​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ក្នុង​សារ​លិខិត​នេះ​ក៏​បាន​គូស​បញ្ជាក់​ថា​ការ​គោរព​ទិវា​ជ័យជំនះ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ឡើង​ក្នុង​ស្មារតី​ចង​ចំា​ក្នុង​អត្ថន័យ​ដ៏​វិសេស​វិសាល​បំផុត​នៃ​ជ័យ​ជម្នះ​៧​មករា​ ក្នុង​នោះ​ដែរ​ឯកឧត្ដម​​ទៀ បាញ់​ក៏​បាន​ឡើង​ប្រាប់​ពី​ប្រវត្តិ​ដ៏​សែន​ឈឺ​ចាប់​ខ្លោច​ផ្សារ​និង​ការ​ចង​ចាំ​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ជា​ជន​រង​គ្រោះ​បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ដ៏​សែន​ឃោរឃៅ​បំផុត​ដែល​ពុំ​មាន​នូវ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​នៃ​ប្រជាជន​កម្ពុជា​ដោយ​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល ពត​ បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជ​សាសន៍​មក​លើ​ប្រជាជន​កម្ពុជា​របស់​ខ្លួន​។ក្នុង​រយៈ​ពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​របប​អាវ​ខ្មៅ​បាន​ប្រព្រឹត្ត​នូវ​៣​ឧក្រិដ្ឋ​កម្ម​ក៏​មហា​ឃោរឃៅ​ទៅ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រជាជន​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មរណៈ​ទុក្ខ​ដ៏​សែន​វេទនា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្នេហា​ជាតិ​យើង​រួម​សាមគ្គី​គ្នា​ឡើង​ប្រយុទ្ធ​ប្រឆាំង​ផ្ដួល​រំលំ​របប​អាវ​ខ្មៅ​រហូត​ទទួល​បាន​ជ័យ​ជំនះ​​នា​ថ្ងៃ​៧​ខែ​មករា​ឆ្នាំ​១៩៧៩​ដែល​ជា​ថ្ងៃ​បញ្ចប់​ភាព​ខ្មៅ​ងងឹត​នៅ​កម្ពុជា​និង​ជា​ថ្ងៃ​បើក​ឡើង​នូវ​សករាជ​ថ្មី​ក្រោម​កិច្ច​ដឹក​នាំ​របស់​សម្ដេច​ទាំង​បី​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចង​ចាំ​ជា​និច្ច​ថា​៧​មករា​គឺ​ជា​ថ្ងៃ​កំណើត​ទី២​របស់​ខ្លួន​

អបអរ​ទិវា​ជ័យជំនះ​៧មករា និងសម្ពោធ​​សមិទ្ធផល​នានានៅឃុំព្រែកអញ្ចាញ

 សមិទ្ធ​ផលនានា​ដែលជា​អំណោយ​ដ៏ថ្លាថ្លៃ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​នៅ​វត្តរតនា​បុបា្ផរាម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាលពីព្រឹក​ថ្ងៃទី៦ ​មករា​ឆ្នាំ២០១១ រួម​ជាមួយ​ការ​អបអរ​សាទរ​មិទ្ទិញ​រំលឹក​ខួប​អនុស្សាវ​រីយ៍​លើ​ក​ទី៣២ ទិវា​ជ័យ​ជំនះ​​៧​មករា ក្រោម​អធិបតី​ភាពលោកសំ ព្រហ្មនា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេ​ស​ចរណ៍​​ និងជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា។ ​ពិធី​នេះ​បាន​រៀបចំឡើង​នៅស្នាក់​ការគណ​បក្ស​ប្រជា​ជនកម្ពុជាឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​​ ដោយ​មានការអញ្ជើញ​ចូល​រួម​ពីសំណាក់​ក្រុម​ការ​ងារ​​គណៈ​ពង្រឹង​​មូល​ដ្ឋានឃុំ​ ស្រុក​សមាជិក សមា​ជិកា​បក្ស ​ប្រជា​ពលរដ្ឋ​​ សិស្សា​នុ​សិស្សយ៉ាង​ច្រើន​កុះ​ករ ។ នៅ​​ក្នុង​ឱកាស​​នោះ​ក៏​មានការ​និមន្ត​ព្រះសង្ឃ​ចំនួន១២០​អង្គ​ រាប់​បាត្រ​ដើម្បី​ឧទ្ទិស​កុសល​​ដល់​វិញ្ញាណ​ក្ខន្ធ​វីរ​យុទ្ធ​ជន​ យុទ្ធ​នារី ដែលបាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ការ​ក្រោកឡើង​តស៊ូ​រំដោះ​ជាតិ​ឱ្យ​រួច​ផុត​ពីរបប​ប្រល័យ​ពូជ​សាសន៍ ។
លោកគង់ អៀង ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​​ ឃុំ​ព្រែក​អញ្ចាញ បាន​អាន​របាយ​​ការណ៍​ស្តីពី​ការ​​កសាង​សមិទ្ធ​ផលនានាឱ្យ​ដឹង​ថា ​សមិទ្ធ​ផល​ដែល​​បានសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅ​ពេលនេះ​មានផ្លូវ​ចាក់​កៅ​ស៊ូ​​ប្រវែង​៨៧៦​ម៉ែត្រ អស់​ថវិកា​ចំនួន​៣៣.៦០០​ដុល្លារ ​ចេតិយ​រួមស្ថិត​នៅមាត់​ទន្លេ​អស់​ថវិកា​ចំនួន​១៥.០០០​ដុល្លារ សាលា​បុណ្យ​មួយខ្នង​ទទឹង​៧,៣០ម៉ែត្រ និងបណ្តោយ​​ប្រវែង​៧៣,៨០​ម៉ែត្រ អស់ថវិកាចំនួន១១.០០០​ដុល្លារ ។ សមិទ្ធ​ផល​ទាំង​នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​​របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​។​ដោយ​ឡែក​ចេតិយជា​អំណោយ​របស់​​មហា​ឧ​បា​សិកា​ប៊ុ​ន​ ស៊ាង​លី ​មាតា​​លោកជំទាវ​​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។ ក្រៅពី​សមិទ្ធ​ផល​​ខាងលើ​នេះ ក៏​មានសមិទ្ធផល​ជាច្រើន​ទៀតនៅ​ក្នុង​វត្ត​រតន​​បុបា្ផរាម ដែលបាន​ពីការ​ចូលរួម​របស់​ព្រះ​សង្ឃ​ និងពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​​ក៏​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​នេះ​ដែរ ។
​លោកម៉ៅ ភិរុណ ប្រធាន​ស្តី​ទី​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​​​​ស្រុក​មុខ​កំពូល​​បាន​អានសុន្ទ​រក​ថា សម្តេច​អគ្គ​មហា​​ធម្ម​ពោធិសាល​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​​ និងជា​ប្រធាន​គណបក្ស​ប្រជា​ប្រជាជន​​ថ្លែង​ក្នុង​ពិធី​មិទ្ទិញ​រំលឹក​ខួប​ទី៣២នៃ​ទិ​វា​ជ័យជំនះ​៧​មករាឱ្យ​ដឹង​ថា​ យើង​ប្រារព្ធ​ទិវា​នៃ​ជ័យ​ជំនះ​នោះ​ឡើង​​ក្នុង​ស្មារតី​ចង​ចាំ​ជានិច្ច​​នូវឧក្រិដ្ឋ​​កម្មនៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ និងអត្ថ​ន័យ​ដ៏​ធំធេង​​ជា​ប្រវត្តិ​សាស្ត្រនៃ​ជ័យជំនះ​៧មករា និងក្នុង​ស្មារតី​គោរព​ដឹង​គុណ​ដ៏ជ្រាលជ្រៅ​ចំពោះវីរយុទ្ធ​ជន​​​យុទ្ធនារី​នៃកង​ទ័ព​បដិវត្ត​​កម្ពុជា​ ព្រម​ទាំង​វីរ​យុទ្ធ​ជន​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​​វៀតណាម ដែល​បាន​​ប្រយុទ្ធ​​ធ្វើ​ពលិកម្ម​​ប្រកប​ដោយ​វីរ​ភាព​​ដ៏​ឧត្តុង្គ​ឧត្តម​​​បំផុត​ ដើម្បី​បុព្វហេតុ​នៃការរស់​ឡើងវិញ​របស់​ប្រជាជនកម្ពុជា ។ លោក​សំ ព្រហ្មនា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ឱ្យ​​ដឹង​ថា ​ការ​ជួប​ជុំ​គ្នា​​ថ្ងៃនេះ ស្ថិតនៅ​ក្នុង​ឱកាស​ដែល​យើង​សប្បាយ​​រីករាយ​​ក្នុង​ការ​អប​អរ​សាទរ​រំលឹកខួប​អនុស្សាវរីយ៍​​​លើកទី៣២ថ្ងៃជ័យជំនះ​៧​មករា ជាថ្ងៃ​ដែលយើង​​បានរស់រាន​មាន​ជីវិត​​ ព្រមទាំង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នូវសមិទ្ធ​ផល​​នានា​របស់សម្តេច​តេជោ ហ៊ុន សែន ​ដែលបាន​ផ្តល់​តាមរយៈ​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំព្រែក​អញ្ចាញ ។
​លោក​សំ ព្រហ្ម​នា បានឱ្យ​ដឹង​ទៀតថា ការ​រំលឹក​ខួប​លើក​ទី៣២ថ្ងៃ​ជ័យជំនះ​៧​មករា ​ក្នុង​​គោលបំណង​ចង់ឱ្យ​​សមា​ជិក​សមា​ជិកាបក្ស​​គ្រប់​ស្រទាប់​​​ ដែលមិន​បាន​កើត​ទាន់​ យល់​ដឹង​ពីប្រវត្តិ​សាស្ត្រ​ដ៏ជូរ​ចត់​​ និងសោកនាដកម្ម​ដែលមិន​អាច​ថ្លែ​ងបាន​ ព្រម​ទាំងឱ្យ​សមា​ជិក​ សមា​ជិកា​​ចង​ចាំ​ជា​និច្ច​​​នៃ​ថ្ងៃ​ជ័យជំនះ​៧មករា និង​នឹក​ឃើញ​​​នូវ​វីរ​ភាព​របស់​យុទ្ធ​ជន​ យុទ្ធ​នារី ដែល​បាន​បូជា​សាច់​ស្រស់​​​ឈាម​ស្រស់ ដើម្បី​​បុព្វ​ហេតុ​​ជាតិ និង​មាតុ​ភូមិ​ ។ លោក​ថ្លែ​ងទៀត​ថា ឱ្យ​សមា​ជិក សមា​ជិកា​បក្សដឹងពី​សមិទ្ធ​ផល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្រោយថ្ងៃ​ជ័យជំនះ​​៧មករា ​និងឆ្លុះ​បញ្ចាំង​​ពីគុណ​បំណាច់​របស់​គណបក្សប្រជា​ជន​កម្ពុជា ។​ មានថ្ងៃ​៧មករា ទើប​​យើង​មានថ្ងៃនេះ​ ។ នៅ​ក្នុង​​ឱកាស​នោះ​ដែរ លោកសំ ព្រហ្ម​នា​ ក៏បាន​នាំអំណោយ​របស់​សម្តេច​តេជោ​ប្រគេនព្រះសង្ឃ​ចំនួន៧​អង្គ ១​អង្គចំនួន​៥​ម៉ឺនរៀល ​តាជី​ យា​យ​ជី ចំនួន​១០០​នាក់ ម្នាក់​កំណាត់​ស១ដុំ និង​ថវិកា​៥​​ពាន់រៀល​សិស្សានុ​សិស្ស​​២៧០​នាក់ ម្នាក់​សៀវភៅ​២​ក្បាល ​ថវិកា​២​ពាន់​រៀល ​លោកគ្រូអ្នកគ្រូ​២៣០នាក់ ម្នាក់​១ម៉ឺន​​រៀល ក្រុម​កាយប្ញទ្ធិ១០០​នាក់ ម្នាក់​៥​ពាន់​រៀល ​យុ​វជន​កាក​បា​ទក្រហម​៥០​នាក់ ម្នាក់​ចំនួន៥​ពាន់រៀ​ល និងឧបត្ថម្ភ​ដល់​កម្មវិធី​៥០ម៉ឺន​រៀល ។ ក្នុង​ឱកាស​ដ៏​មហោ​ឡា​រិក​នោះ ក៏​មានសមា​ជិក​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំបាក់​ខែងដឹកនាំ​ដោយ​លោក​គ្រី​ ទូច បាន​ចូល​រួម​ផង​ដែរ ព្រម​ទាំង​បាន​ចូល​រួម​ជា​ថវិកា​​សរុបប្រមាណ​ជាង​មួយ​ពាន់​ដុល្លារ​ទៀត​សំរាប់​រួម​ចំណែក​កសាង​សមិទ្ធ​ផលនានា​ដែលកំពុង​ខ្វះខាត



ក្រុមបណ្តាញ​​អ្នកស្នេហាជាតិថៃ​ (ពួកអាវ​លឿង) ប្រកាស​បង្កើន​មនុស្ស​​​ធ្វើបាតុកម្ម​​នៅ​មុខ​​វិមានរដ្ឋាភិបាល​​ទាមទារ​​ឱ្យ​លោក​​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ចុះ​ចេញ ពីតំណែង

 ក្រុមបណ្តាញ​​អ្នកស្នេហាជាតិថៃ​ (ពួកអាវ​លឿង) ប្រកាស​បង្កើន​មនុស្ស​​​ធ្វើបាតុកម្ម​​ នៅ​មុខ​​វិមានរដ្ឋាភិបាល​​ ទាមទារ​​ឱ្យ​លោក​​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ចុះ​ចេញ ពីតំណែង
សកម្មជន​​អ្នកស្នេហាជាតិ​ថៃ ឬ​​អ្នក​ជ្រុល​និយម​ខាង​បំពុល​​បរិយាកាស​មួយ​ក្រុម​​​បាន​បំបែក​គ្នា​ចេញ​ពីខេត្ត​​ស្រះកែវ​វិញ​ហើយ​កាលពី​​ម្សិលមិញ​​ទី​៥ មករា ២០១១ ក្រោយពី​តំណាង​របស់​ពួកគេ​​៧​នាក់​បញ្ចប់ការ​​ទៅពិនិត្យមើល​​តំបន់ព្រំដែន​​មានជំលោះ​រវាង​​ថៃ និង​​កម្ពុជា​​​ ទី​​​ដែលជនជាតិ​សៀម​​៧​នាក់​ត្រូវបាន​ចាប់​ខ្លួន ដោយ​ទាហាន​​​ការពារ​ព្រំដែន​កម្ពុជា​កាល​ពី​​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ២០១១ ​កន្លង​មក ពីបទ​ចូល​ទឹក​ដី​កម្ពុជា​ដោយខុសច្បាប់ ។ ​មក​ដល់​​ព្រឹក​ថ្ងៃទី​៦ មករា តាម​បណ្តាញ​ព័ត៌មាន​ពីប្រទេស​ថៃ​ផ្សាយ​​ថា ​ក្រោយ​ពី​​បំបែកគ្នា​ហើយ ក្រុម​សកម្ម​ជន​​អាវលឿង​នេះ​មាន​​ផែន​ការ​​បង្កើន​​ការប្រមូល​ផ្តុំ​ធ្វើ​​បាតុ​កម្ម​​​នៅ​បរិវេណ​​ខាង​មុខវិមាន​​រដ្ឋា​ភិ​បាល​​ក្នុង​ទីក្រុង​​បាង​កក ​នា​​ថ្ងៃទី​​៦ មករា នេះ ដើម្បី​​ទាមទារ​ឱ្យ​មានលោកនាយករដ្ឋ​មន្ត្រីអាប់​ភីស៊ីត វ៉េចាជីវ៉ា​ ចុះចេញ​​ពីតំណែង​។
តំណាងមួយក្រុម​​នៃបណ្តា​​ញអ្នកស្នេហា​ជាតិ​ថៃ​​(ពួកជ្រុល​និយមអាវលឿង) ដឹកនាំ​​ដោយ​លោក Walwipha Charoonrote ជាអ្នក​​ចេះដឹង​ម្នាក់​​អម​ដំណើរ​​​ដោយអ្នក​​​កាសែត​​៣០​នាក់ ​បានទៅ​ពិនិត្យ​​​​តំបន់​ព្រំដែនមាន​ជំលោះ​នោះ​រយៈ​ពេល​ជិត​​កន្លះ​ម៉ោង ។​ អ្នក​តំណាង​​ក្រុម​នេះ​​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ចូល​ពិនិត្យ​​តំបន់​ព្រំ​ដែន​ក្រោយ​ពី​​ចរចាយ៉ាង​តានតឹង​​ជាមួយអភិ​បាល​​ខេត្តស្រះកែវ អស់រយៈ​ពេល​​ជាង​​៤ម៉ោង ។ តំណាង​​នោះត្រូវ​បាន​នាំ​ដោយទាហាន​​ និង​ប៉ូលិស​​ល្បាត​​ព្រំដែន ដើម្បី​​​ទប់ស្កាត់​ពួកគេ​កុំ​ឱ្យ​​ឈ្លានពាន​ចូលទឹកដី​កម្ពុជា ​ក្រែង​មាន​គ្រោះថ្នាក់​​ទៀត​។ លោក Chaiwat Singsuwong ជាមេដឹក​នាំ​បណ្តាញ​អ្នកស្នេហាជាតិ​​ថៃ​អះអាង​បញ្ជាក់​ថា ក្រុម​របស់​លោកនឹង​បង្កើន​​ការធ្វើ​បាតុកម្ម​នៅ​​មុខ​វិមាន​​រដ្ឋាភិបាល​​ក្នុងទីក្រុង​​បាង​កក​​​ប៉ុន​ប៉ង​ទំលាក់​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា ចេញ​ពី​​តំណែង​​ដោយសារ​​បណ្តោយ​​ឱ្យ​កម្ពុជា​​ឈ្លាន​ពាន​​ទឹកដី​ថៃ ។
តាមការ​សង្កេត​ឃើញ​​ពីមជ្ឈ​ដ្ឋាន​​ជាតិ-អន្ត​រ​ជាតិ​ ប្រទេស​កម្ពុជា​​មាន​ចរិត​ស្លូត​បូត មិនលោភ​លន់​ និងមិន​​ដែលហ៊ាន​​រំលោភ​​ឈ្លាន​ពាន​ទឹកដី​អ្នកជិត​ខាង​ទេ គឺ​មានតែ​ប្រទេស​​ជិតខាង​​រំលោភ​​យ៉ាង​គឃ្លើន ឈ្លានពាន​​ទឹកដីកម្ពុជា​វិញ​...​​អញ្ជឹង​ហើយ​​បានជា​រដ្ឋាភិបាល​​កម្ពុជា​ខ្នះខ្វែង​ខំប្រឹង​​រៀបចំ​​បោះ​​បង្គោលព្រំដែន​​រួច​រាល់​​ជាមួយ​ប្រទេស​​​ជិតខាង​ទាំងនោះ ប៉ុន្តែ​​ប្រទេសថៃ​​បែរ​ជា​មិន​​ព្រម​​សហការ ឬ​​សហការ​យឺតយ៉ាវ​បំផុត​...​​តើ​មាន​​ន័យ​ថា យ៉ាងម៉េច? ចង់ទុក​ឱ្យភាព​មិន​ច្បាស់លាស់​នេះកើតមាន​​​ ដើម្បី​ងាយស្រួល​​ឈ្លានពាន​ទឹកដីកម្ពុជា​មែនទេ

បាតុករ​អាវ​លឿង​ថៃ​ដកថយ​ពី​ព្រំដែន រីឯ​កងកម្លាំង​កម្ពុជា​ស្ថិតក្នុង​សភាព​ប្រុង​ជើងការ​ដដែល

នៅ​ព្រឹក​ថ្ងៃទី​៦​ មករា ឆ្នាំ​២០១១នេះ សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​នៅ​ខេត្តបន្ទាយមានជ័យ ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ហាក់ដូចជា បាន​ធូរស្រាល​វិញ​ហើយ ដោយសារតែ​ក្រុមបាតុករ​អាវ​លឿង​ថៃ​ប្រមាណ ៣០០ នាក់ បាន​ដកថយ ចេញពី​ជំរុំ​នៅ​ឃុំ​ប៉ា​រៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ទៅកាន់​ក្រុង​បាងកក​វិញ​ហើយ​។ ជំរុំ​របស់​បាតុករ​អាវ​លឿង​ថៃ ប្រឈម​នឹង​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

     មិនមាន​ការបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ទេ ចំពោះ​ការដកថយ​របស់​បាតុករ​អាវ​លឿង​ថៃ ចេញពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ ប៉ុន្តែ​កាលពី​ល្ងាច​មិញ បាតុករ​អាវ​លឿង​ថៃជាច្រើន​នាក់បាន​វិល​ត្រលប់​ទៅកាន់​ផ្ទះសម្បែងនៅ​ក្រុង​បាងកក និង​ខេត្ត​នានា​។ ដូច្នេះ​នៅ​ព្រឹក​នេះ បាតុករ​ថៃដែល​នៅ​សេសសល់ក៏បាន​វិល​ត្រលប់​ទៅផ្ទះ​វិញ​ដែរ​។

    មួយវិញទៀត ក្រុមបាតុករ​អាវ​លឿងក៏​ហាក់ដូចជា​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ឃោសនា​ថៃ ដែល​បាន​ផ្សព្វផ្សាយ​ថា ជនជាតិ​ថៃ ៧ នាក់ដែល​បាន​ចូល​ទឹកដី​កម្ពុជានៅ​ចំណុច​បង្គោល​ឡាក់​លេខ ៤៦ ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជាចាប់ខ្លួន និង ​បញ្ជូនទៅ​កាត់ទោស កាល​ថ្ងៃទី​២៩ ​ធ្នូ ឆ្នាំ​២០១០កន្លងមក មានទោស​ស្រាល​ប៉ុណ្ណោះ គួរតែ​រដ្ឋាភិបាល​កម្ពុ​ជា​ដោះលែង​។ចំណែកស្ថានការណ៍​ព្រំដែន និង​ ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង ​ថៃ ក៏បាន​ប្រសើរឡើង ក្រោយពី​មាន​ជម្លោះព្រំដែននៅ​ប្រាសាទព្រះវិហារ​ ។ ដូច្នេះ​បាតុករ​អាវ​លឿង​ថៃស្នើ​ឲ្យ​កម្ពុជាដោះលែង​ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ​ ។

    ជាមួយគ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​៦ ​មករា​នេះ នៅ​ចំណុច​ភូមិ​ណង​ចាន់របស់​ថៃ និង​ភូមិ​ជោគជ័យរបស់​កម្ពុជា ត្រង់​បង្គោល​ឡាក់​លេខ ៤៦ ទាហាន​ឈុតខ្មៅ​ថៃ ប្រមាណ ៣០០ នាក់ និង​ទាហាន​ប៉ា​រ៉ា​ថៃ​ជិត ១០០ នាក់ ដែល​ត្រូវបាន​បញ្ជូនមក​ទប់ទល់​បាតុករ​អាវ​លឿងកុំ​ឲ្យ​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ក៏ត្រូវ​បាន​ដក​ចូលទៅ​បន្ទាយ​វិញ ​។ លើកលែងតែ​ទាហាន​ការពារ​ព្រំដែន​ថៃនៅតែ​ឈរជើង​ក្នុង​បន្ទាយ​ក្បែរ​ព្រំដែន​កម្ពុជា ​។ រីឯ​របាំង និង ​ប៉ា​រ៉ា​សដែល​ទាហាន​ថៃបានដាក់​រារាំង​ក្រុមបាតុករ​អាវ​លឿងនៅ​ជិត​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជាប្រចាំខេត្ត​ស្រះកែវ ក៏ត្រូវ​បាន​គេ​រើចេញ​ផងដែរ ​។

    យ៉ាងណាក៏ដោយ ខាង​កងកម្លាំង​កម្ពុជានៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ គឺ​នៅ​ឈរជើង​ដដែល ដោយ​ខ្លាច​ស្ថានការណ៍​ប្រែប្រួល និង ​ម្យ៉ាងទៀតមិនទាន់មាន​បទបញ្ជាឲ្យ​កងកម្លាំង​ដកថយ​ឡើយ​៕

អាប់ភីស៊ីតដែលសន្យាថានឹងប្រឹងប្រែងអោយ ដល់កំរិតដើម្បី ជួយរកការដោះលែង ជនជាតិថៃទាំង៧នាក់

នាយករដ្ឋមន្ត្រីថៃបានសន្យាថា នឹងប្រឹងប្រែងអោយអស់កំរិត ដើម្បី ជួយរកការដោះលែង ជនជាតិថៃទាំង៧ ដែលកម្ពុជា បានចាប់ឃុំអស់ជាងមួយ សប្តាហ៍កន្លងមកហើយ។ កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ប្រសាសន៍ របស់លោកនាយក រដ្ឋមន្ត្រីថៃ អាប់ភីស៊ីតដែល បញ្ជាក់ នៅថ្ងៃនេះថា មន្ត្រីផ្នែកក្រសួងការបរទេសថៃ ក្រសួងយុត្តិធម៌ ថៃ និង ក្រសួងការពារជាតិថៃ ត្រូវគេចាត់តាំងអោយធ្វើការទាក់ង ជាមួយនឹង កម្ពុជាដើម្បី រកការដោះលែងជនជាតិថៃទាំង៧នាក់នោះ។

លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា កិច្ចប្រឹងប្រែងពេញទំហឹងនេះ នឹងមិនធ្វើដល់កំរិត លើការជួបរវាងនាយក រដ្ឋមន្ត្រីទាំង២នោះទេ ប៉ុន្តែ នឹងជំរុញអោយដំណើរការនិតិវិធីតាមតុលាការធ្វើអោយបានឆាប់។ 
កិច្ចប្រឹងប្រែងពេញទំហឹងនេះដែរ បានធ្វើឡើងក្រោយការបញ្ចេញ Video Clip តាមវ៉េបសាយយូធូប ដែលបង្ហាញថានាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត គឺ ជាមនុស្សជាប់ពាក់ព័ន្ធនឹងការបញ្ជូន សមាជិកសភាថៃ លោកផានិច វីឃីស្រេត ដែលក្រោយមកត្រូវកម្ពុជា បានចាប់ដោយ សារចូលក្នងទឹក ដី កម្ពុជា ដោយខុសច្បាប់ ជាមួយនឹងសកម្មជនថៃ អាវលឿង៦នាក់ ទៀត។

នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកកាស៊ីត ភីរម្យ បានគំរាមថានឹងសើរើទំនាក់ទំនងកម្ពុជានិងថៃ ផងដែរបើសិន ជាដំណើរការរកជួយពីភាគីថៃនោះមិនបានសម្រេច នោះទេ។ មន្ត្រី ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបថា គេមិនរវល់ ចំពោះសម្តី របស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃនោះឡើយ។

ថៃអាវលឿងស្ងៀមស្ងាត់ខណៈថៃ៧ នាក់កំពុងសាកសួរក្នុងសាលាដំបូងរាជធានីភ្នំពេញ

ថៃអាវលឿងនៅស្ងៀមស្ងាត់ខណៈថៃទាំង៧នាក់កំពុងត្រូវបាន សាកសួរក្នុងសាលា ដំបូង រាជ ធានី ភ្នំពេញនាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ស្នងការរងទទួលបន្ទុក ផែនការសន្តិសុខ ប្រចាំ ខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់វិទ្យុនគរវត្តថា មានថៃ អាវលឿង ប្រមាណ មិនដល់២០០នាក់នោះទេដែលនៅសេសសល់ ក្នុងស្រុកគុកធ្យូង ខេត្តស្រះកែវ ។ ស្នងការរង ទទួលបន្ទុកផែនការ សន្តិសុខ លោក ឃួន ប៊ុនហួន បានបញ្ជាក់ផងដែរថា នៅ ថ្ងៃទី០៥ ម្សិលមិញវេលាម៉ោងប្រមាណ៣រសៀល មានគណៈប្រតិភូថៃ ប្រមាណ៣០នាក់មក ជួបភាគី ខាងកម្ពុជានៅមុខបង្គោលឡាក់លេខ៤៦ក្នុងភូមិជោគជ័យ ខេត្តបន្ទាយមាន ជ័យ នោះ ក៏ស្រាប់ តែកម្លាំងថៃអាវលឿងបាននាំគ្នាដកថយផ្អាកសកម្មភាពតែម្តង។
លោក​បានបន្តថា លុះមក ដល់ម៉ោងប្រមាណ៦ល្ងាចក៏ក្រុមលឿង មួយចំនួនធ្វើសកម្មភាព ចង់សម្រុកចូលមក បង្គោល ឡាក់លេខ ៤៦ ដែរ តែមិនបានសម្រេច ។
សូមស្តាប់ប្រាសាសន៏របស់ស្នងការ រងទទួល បន្ទុកផែនការសន្តិសុខប្រចាំខេត្តបន្ទាយ មានជ័យ លោក ឃួន ប៊ុនហួន តាមការសាកសួរ របស់វិទ្យុនគរវត្ត។

អ្នក​នយោបាយ​សៀម​គង​សម្ដី​គ្នា​លើ​រឿង​របេះ​ក្បាច់​ជាប់​គុក​ខ្មែរ

ពេញ​មួយ​ស​បា្ដ​ហ៍​កន្លង​មក​នេះ​ ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ដែល​ដើរ​ ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ទាំង​ខុស​ច្បាប់​នេះ​ ​នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក​នៅ​ឡើយ​ ​ហើយ​រឹត​ ​តែ​ក្ដៅ​ខ្លាំង​នៅ​ពេល​ក្រុម​អ្នក​ជាតិ​និយម​ជ្រុល​ពាក់​អាវ​លឿង​ ​បាន​និង​ប​ន្ដ​អុកឡុក​ ​បំប៉ោង​ព្រឹត្ដិ​ការណ៍​រប៉េះរប៉ោះ​ ​ទី​នេះ​ប​ន្ដិ​ច​ ​ទី​នោះ​ប​ន្ដិ​ច​រាល់​ថ្ងៃ​ ​រហូត​ដល់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​វិល​ក្បុង​បាន​និយាយ​ប​ន្លប់​បន្លំ​គ​ម្រាម​កម្ពុ​ជា​ឱ្យ​ដោះ​លែង​ជន​ល្មើស​គ្នា​ ​គាត់​ទាំង​៧ ដោយ​គ្មាន​លក្ខ​ខ​ណ្ឌ​។

នៅ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ ​កម្ពុ​ជា​ដែល​ចាប់​ខ្លួន​ជន​បរទេស​សៀម​ល្មើស​ច្បាប់​ ​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ​ ​គឺ​មិន​មាន​អ្វី​ចម្លែក​ទេ​ ​ទោះ​នោះ​ជា​សៀម​អាវ​លឿង​ឬ​ ​សៀម​ជា​សមាជិក​សភា​ក៏​ដោយ​ ​ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​អនុ​វ​ត្ដ​ច្បាប់​អ​ន្ដោ​ ប្រវេ​ស​ន៍​ដែល​ប្រទេស​ណា​ក៏​គេ​ធ្វើ​ដូច្នេះ​ដែរ​ ​។ ប៉ុន្ដែ​ ពួក​ថៃ​ជ្រុល​និយម​ឬ​ថៃ​អាង​ ​ខ្លួន​ជា​ប្រទេស​ធំ​បាន​លើក​បញ្ហា​ទំនាក់​ទំនង​ដែល​កំពុង​ផុយ​ស្រួយ​ស្រាប់​រវាង​កម្ពុ​ជា​ ​និង​ថៃ​មក​ធ្វើ​ជា​អាវុធ​ក្នុង​ការ​គ​ម្រាម​កម្ពុ​ជា​ ​។ ទោះ​យ៉ាង​ណា​ ​កម្ពុ​ជា​ពុំ​បាន​យក​ ​ចិ​ត្ដ​ទុកដាក់​នឹង​ទ​ស្ស​នៈ​រវើរវាយ​ប្រកាន់​ឧត្ដម​ភាព​ខុស​ទំនង​របស់​ក្រុម​ថៃ​ជ្រុល​ ​និយម​ទាំង​អស់​នោះ​ឡើយ​ ​ ​ពោល​គឺ​ក្រុម​ជន​ល្មើស​អាវ​លឿង​ទាំង​៦ រួម​នឹង​សមា​ ​ជិ​ក​សភា​ម្នាក់​ផង​ ​នៅ​តែ​ឋិត​ក្នុង​មហា​ពន្ធនាគារ​ព្រៃ​ស​ជា​ដដែល​ ​ដែល​បើ​សិន​ ​ការ​សួរ​ចម្លើយ​ក្រុម​ជន​ល្មើស​ទាំង​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មិន​ទាន់​អាច​ចប់​សព្វ​ ​គ្រប់​ទេ​ ​ក្រុម​នេះ​នឹង​ត្រូវ​សម្ងំ​ស្ងៀម​នៅ​នឹង​គុក​រហូត​ដល់​៤ខែ​ ​ទៅ​មុខ​ទៀត​ ​ក៏​មិន​ ​ទាន់​រំលង​ច្បាប់​កម្ពុ​ជា​នៅ​ឡើយ​ដែរ​ ​។

រឿង​មិន​ធម្ម​តា​ដែល​ក្រុម​អ្នកតា​ម​ដាន​បង្ហាញ​ឡើង​នៅ​ពេល​នេះ​គឺ​ថា​ ​តើ​ហេតុ​ ​អ្វី​បាន​ជា​ពួក​សៀម​ទាំង​នេះ​ ​រាប់​ទាំង​សមាជិក​សភា​សៀម​ផង​ ​សុ​ខៗ​នាំ​គ្នា​ចូល​ក្នុង​ ​ទឹក​ដី​កម្ពុ​ជា​ទាំង​បំពាន​ច្បាប់​ភ្នែក​ស្រស់​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​? ហេតុ​ម្ដេច​ពួក​ទាហាន​ ​ល្បាត​ព្រំ​ដែន​សៀម​ដែល​បណ្ដាក់​គ្នា​ពេញ​ផ្លូវ​ពេញ​ព្រៃ​ ​មាន​ទាំង​រថ​ក្រោះ​រថ​ពាស​ ​ដែក​ ​មិន​ឃាត់​ក្រុម​វង្វេង​ផែនទី​សៀម​ទាំង​៧ កុំ​ឱ្យ​ចូល​ដី​ខ្មែរ​? ឬ​មួយ​នេះ​ជា​ការ​ ​រុញ​ទូក​ប​ណ្ដោ​យ​ទឹក​របស់​ក្រុម​យោធា​ថៃ​ ​ដើម្បី​ឱ្យ​កម្ពុ​ជា​ព្រមាន​ក្រុម​អាវ​លឿង​ ​វង្វេង​ទិស​ទាំង​នេះ​ ​កុំ​ឱ្យ​ចេះ​តែ​បង្ក​ទំនាស់​បង្កើត​បរិយាកាស​អាប់​អួ​នៅ​តាម​ព្រំ​ដែន​ ​ដែល​បង្ខូច​បង្ខាត​អាជីវ​កម្ម​របស់​ប្រជា​រា​ស្ដ្រ​កម្ពុ​ជា​និង​ថៃ​ ​នៅ​តាម​ព្រំ​ដែន​? ទាំង​ ​អស់​នេះ​ ​សុទ្ធតែ​ជា​ចំណោទ​ដែល​ត្រូវ​មាន​ចម្លើយ​មួយ​ត្រឹម​ត្រូវ​, កាល​ណា​រក​ ​ឃើញ​ពន្លឺ​នេះ​ហើយ​ ​ទើប​យើង​អាច​យល់​ដល់​ពោះវៀន​បត់​បន្ទាស​របស់​ក្រុម​ ​អ្នក​នយោបាយ​យ៉ាង​ច្បាស់​ ​។

យើង​នៅ​ចាំ​ថា​ ​កាល​មុន​លើក​ទ័ព​ទីងទាំង​ក​ម្រោ​ល​ចូល​មក​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​និង​តំបន់​ខ្លះ​នៅ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ ​នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០០៨ ក្រុម​នយោបាយ​ថៃ​ដ៏​សម្បូរ​ល្បិច​បាន​ប្រើ​លោក​សង្ឃ​និង​តាជី​ដូនជី​ក្លែង​ក្លាយ​៣ នាក់​ឱ្យ​ធ្វើ​ជា​ចូល​មករ​ក​កន្លែង​តាំង​សមាធិ​នៅ​ក្នុង​វ​ត្ដ​នេះ​។​ ​ពេល​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ ​ខ្លួន​ពួក​ត្រងោល​សៀម​អត់​សីល​អស់​នេះ​, ពួក​យោធិន​សៀម​បាន​យក​លេស​នេះ​លើក​គ្នា​ ​ចូល​ឈរ​ជើង​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជាង​២ឆ្នាំ​បា្ល​យ​ ​គឺ​រហូត​ដល់​ម៉ោង​១០:៣០ នាទី​ព្រឹក​ ​ថ្ងៃ​ទី​ ​១ ធ្នូ​ ​ឆ្នាំ​២០១០ ទើប​កម្ពុ​ជា​សម្រួល​ឱ្យ​ពួក​ឈ្លានពាន​ទាំង​នោះ​ចេញ​ ​ផុត​បាត់​ស្រមោល​ពី​ទឹក​ដី​កម្ពុ​ជា​ ​។ ដូច្នេះ​ ​រូប​ភាព​ក្រុម​សៀម​វង្វេង​ដី​ដែល​ឆ្លង​ ​ចូល​ជ្រៅ​ ​ក្នុង​ទឹក​ដី​ខ្មែរ​នេះ​ ​ពួក​គេ​យក​មេ​រៀន​ចាស់​ដើម្បី​ឈ្លានពាន​ខ្មែរ​សា​ឡើង​វិញ​ ​ពីព្រោះ​ក្រោយ​ពេល​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ខ្លួន​ពួក​ថៃ​ទាំង​៧ភ្លាម​ ​រដ្ឋ​ការ​ក្រុង​បាងកក​ ​បាន​ចល័ត​ទ័ព​ទីង​និង​រថ​ក្រោះ​រថ​ពាស​ដែក​យ៉ាង​គគ្រឹកគគ្រេង​ភ្លា​មៗ​ ​ដែរ​ ​ពិសេស​ការ​ចល័ត​នៅ​ត្រង់​ម្ដុំ​ទល់​ដែន​ខ្មែរ​បង្គោល​លេខ​៤៦ ដែល​ខ្មែរ​ចាប់​ពួក​ ​សៀម​វង្វេង​ទាំង​៧នោះ​ ​។ ប៉ុន្ដែ​វា​ទំនង​ណាស់​ថា​ ​ការ​បង្ហាញ​សាច់​ដុំ​កង​ទ័ព​នោះ​ ​មិន​អាច​បន្លាច​គ​ម្រាម​កម្លាំង​ប្រដាប់​អាវុធ​កម្ពុ​ជា​បាន​ ​ទើប​ពួក​គេ​(សៀម​)បែរ​ជា​ ​បក​ស្រាយ​គេចកែ​ថា​ជា​ការ​ចល័ត​ទ័ព​បង្ការ​ក្រុម​អាវ​លឿង​កុំ​ឱ្យ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​ ​កម្ពុ​ជា​ ​ដែល​អាច​ជ្រុល​ចូល​ទឹក​ដី​ខ្មែរ​ក្រែង​ត្រូវ​ចាប់​ខ្លួន​ថែម​ទៀត​នោះ​ទៅ​វិញ​ ​។ ការ​បិទ​ច្រក​របៀង​បួន​ប្រាំ​នៅ​តំបន់​ចាប់​ខ្លួន​សៀម​ទាំង​៧ ដែល​ពួក​សៀម​ធ្វើ​ឡើង​ ​ជា​ប​ន្ដ​បន្ទាប់​ពី​ព្រឹត្ដិ​ការណ៍​នោះ​ ​ក៏​ជា​រូប​ភាព​គ​ម្រាម​ដាក់​សម្ពាធ​មក​លើ​កម្ពុ​ជា​ ​មួយ​ផ្នែក​ដែរ​ ​។ ទាំង​នេះ​ជា​ទ​ង្វើ​ទុច្ចរិត​របស់​ភា​គី​ចម្រុះ​សៀម​មាន​ក្រុម​អាវ​លឿង​ ​សៀម​ ​សមាជិក​សភា​សៀម​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​សៀម​ ​ដែល​ធ្លាប់​ជា​ចោរ​ ​ឈ្លានពាន​ទឹក​ដី​ខ្មែរ​ពី​បុរាណ​កាល​រហូត​មក​ ​។

ទាក់ទិន​នឹង​ពួក​សៀម​ល្មើស​នឹង​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​ខ្មែរ​ដែល​កំពុង​រង់​ចាំ​កាត់​ ​ទោស​នៅ​ពេល​ខាង​មុខ​ ​ដែល​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​នេះ​ ​គេ​ដឹង​ថា​ ​ផ្ទៃ​ក្នុង​អ្នក​នយោបាយ​សៀម​កំពុង​គង​សំដី​គ្នា​យ៉ាង​ស្រួចស្រាល់​ ​។ នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ដែល​ទទួល​ស្គាល់​ថា​ ​លោក​បាន​ប្រើ​សមាជិក​សភា​ម្នាក់​នេះ​ឱ្យ​ ចុះ​មើល​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​នោះ​ ​កំពុង​ខឹង​ច្រឡោត​ចំពោះ​កង​ល្បាត​ព្រំ​ដែន​ថៃ​ ​ហេតុ​អ្វី​ប​ណ្ដោ​យ​អ្នក​ទាំង​៧នាក់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដល់​ជាង​១.២០០ម៉ែត្រ​ ​បណ្ដាល​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​? ឯ​សមាជិក​សភា​សៀម​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​ទូល​ ​ពិត​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ថា​ ​ពេល​ក្រុម​ខ្លួន​មក​ដល់​ព្រំ​ដែន​គឺ​ពុំ​បាន​ជួប​ម​ន្ដ្រី​ យោធា​ថៃ​ ​ម្នាក់​ណា​នៅ​នឹង​ច្រក​ចូល​ទឹក​ដី​ខ្មែរ​នោះ​ឡើយ​ ​។ បញ្ហា​នេះ​នាំ​ឱ្យ​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​និង​កង​ទ័ព​កំពុង​តាម​ដាន​ស៊ើប​អង្កេត​គ្នា​ទៅ​វិញ​ទៅ​មក​ ​ ​។ ដោយ​ឡែក​ ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​និង​ក្រុម​អ្នក​ជំនាញ​ព្រំ​ដែន​សៀម​ ​បាន​ទទួល​ស្គាល់​ថា​ ​ថៃ​ទាំង​៧នាក់​ពិត​ជា​បាន​ចូល​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ ​មែន​ ​ហើយ​ថៃ​ពុំ​មាន​អ្វី​ក្រៅ​ពី​រង់​ចាំ​ ​ដំណើរ​ការ​របស់​តុលាការ​កម្ពុ​ជា​រួច​ ​និង​ ​សុំ​ការ​លោះ​លា​ត្រា​ប្រណី​ពី​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​តែ​ប៉ុណ្ណោះ។

ស្ថានភាព​ព្រំដែន​នៅ​បង្គោល​លេខ​៤៦​ស្ងប់ស្ងាត់ តែ​នៅ​ប្រាសាទ​ព្រះ​វិហារ​មេ​ទ័ព​កម្ពុជា-ថៃ​កំពុង​ជួប​គ្នា

 ព្រំដែន​ចំណុច​ក្ដៅ​បង្គោល​លេខ​៤៦ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ស្ងប់ស្ងាត់​ហើយ នៅ​ព្រឹក​នេះ បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​បាន​ដក​ថយ​ទៅ​ក្រោយ​វិញ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​រ័ត្ន ស្រ៊ាង និយាយ​ថា ស្ថាន​ភាព​នៅ​ទី​នោះ​ស្ងាត់​ស្ងៀម តែ​យើង​ប្រុង​ប្រយ័ត្ន ព្រោះ​ខ្លាច​ក្រុម​បាតុករ​អាវ​លឿង​វិល​ត្រឡប់ មក​វិញ។ ដោយ​ឡែក​បន្លា​សួស ដែល​កង​ទ័ព​សៀម​ដាក់​ពង្រាយ​ទប់​ស្កាត់​បាតុករ​ក៏​បាន​រុះ​រើ​វិញ​ដែរ។
នៅ​ឯ​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​ឯ​ណោះ​វិញ ស្ថាន​ភាព​ក៏​ស្ងាត់​ស្ងៀម​ដូច​គ្នា​នេះ​ដែរ តែ​មេ​ទ័ព កម្ពុជា និង​មេ​ទ័ព​ថៃ កំពុង​ជួប​ពិភាក្សា​គ្នា នៅ​លើ​បន្ទាត់​ព្រំដែន​ចំណុច​សំបុក​ឃ្មុំ។ លោក​យឹម ពិន មេ បញ្ជា​ការ​កង​ពល​លេខ​៣ ប្រចាំ​ការ​នៅ​ចំណុច​ភ្នំ​ទ្រព្យ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មេ​ទ័ព​ភូមិ​ភាគ​ថៃ នៅ​ចំណុច​សំបុក​ឃ្មុំ ដើម្បី​ពង្រឹង​ចំណង​ទាក់ ទង​រវាង​កង​ទ័ព និង​កង​ទ័ព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពួក​គេ(​ទ័ព​ទាំង​២​)បាន​ឯកភាព​គ្នា​ថា ក្រុម​បាតុករ​អាវ​លឿង​ចែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​កង​ទ័ព​និង​កង​ទ័ព។ កង​ទ័ព​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បាតុករ​ទេ។ នៅ​ឯ​ចំណុច​ព្រំដែន​មុំ​៣​ឯ​ណោះ​វិញ ត្រូវ​បាន​លោក​យឹម ពិន ប្រាប់​ថា មាន​ពលរដ្ឋ​សៀម​មួយ​ក្រុម​ចង់​យក​រូប​ព្រះ​ពុទ្ធ​បដិមាករ​មក​ដាក់​នៅ​ចំណុច​ភូមិ​រួម​ចិត្ត តែ​​កង​ទ័ព​បាន​ហាម​ឃាត់ ពួក​គេ​ក៏​បាន យក​រូប​បដិមាករ​នោះ​ត្រឡប់​ទៅ​វិញ។ ដូច្នេះ​ស្ថាន​ភាព​ព្រំដែន​នៅ​ទី​នោះ មិន​មាន​អ្វី​ប្រែប្រួល​ទេ

ស្ថានភាព​ព្រំដែន​នៅ​បង្គោល​លេខ​៤៦​ស្ងប់ស្ងាត់ តែ​នៅ​ប្រាសាទ​ព្រះ​វិហារ​មេ​ទ័ព​កម្ពុជា-ថៃ​កំពុង​ជួប​គ្នា

ព្រំដែន​ចំណុច​ក្ដៅ​បង្គោល​លេខ​៤៦ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ស្ងប់ស្ងាត់​ហើយ នៅ​ព្រឹក​នេះ បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​បាន​ដក​ថយ​ទៅ​ក្រោយ​វិញ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​រ័ត្ន ស្រ៊ាង និយាយ​ថា ស្ថាន​ភាព​នៅ​ទី​នោះ​ស្ងាត់​ស្ងៀម តែ​យើង​ប្រុង​ប្រយ័ត្ន ព្រោះ​ខ្លាច​ក្រុម​បាតុករ​អាវ​លឿង​វិល​ត្រឡប់ មក​វិញ។ ដោយ​ឡែក​បន្លា​សួស ដែល​កង​ទ័ព​សៀម​ដាក់​ពង្រាយ​ទប់​ស្កាត់​បាតុករ​ក៏​បាន​រុះ​រើ​វិញ​ដែរ។
នៅ​ឯ​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​ឯ​ណោះ​វិញ ស្ថាន​ភាព​ក៏​ស្ងាត់​ស្ងៀម​ដូច​គ្នា​នេះ​ដែរ តែ​មេ​ទ័ព កម្ពុជា និង​មេ​ទ័ព​ថៃ កំពុង​ជួប​ពិភាក្សា​គ្នា នៅ​លើ​បន្ទាត់​ព្រំដែន​ចំណុច​សំបុក​ឃ្មុំ។ លោក​យឹម ពិន មេ បញ្ជា​ការ​កង​ពល​លេខ​៣ ប្រចាំ​ការ​នៅ​ចំណុច​ភ្នំ​ទ្រព្យ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មេ​ទ័ព​ភូមិ​ភាគ​ថៃ នៅ​ចំណុច​សំបុក​ឃ្មុំ ដើម្បី​ពង្រឹង​ចំណង​ទាក់ ទង​រវាង​កង​ទ័ព និង​កង​ទ័ព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពួក​គេ(​ទ័ព​ទាំង​២​)បាន​ឯកភាព​គ្នា​ថា ក្រុម​បាតុករ​អាវ​លឿង​ចែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​កង​ទ័ព​និង​កង​ទ័ព។ កង​ទ័ព​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បាតុករ​ទេ។ នៅ​ឯ​ចំណុច​ព្រំដែន​មុំ​៣​ឯ​ណោះ​វិញ ត្រូវ​បាន​លោក​យឹម ពិន ប្រាប់​ថា មាន​ពលរដ្ឋ​សៀម​មួយ​ក្រុម​ចង់​យក​រូប​ព្រះ​ពុទ្ធ​បដិមាករ​មក​ដាក់​នៅ​ចំណុច​ភូមិ​រួម​ចិត្ត តែ​​កង​ទ័ព​បាន​ហាម​ឃាត់ ពួក​គេ​ក៏​បាន យក​រូប​បដិមាករ​នោះ​ត្រឡប់​ទៅ​វិញ។ ដូច្នេះ​ស្ថាន​ភាព​ព្រំដែន​នៅ​ទី​នោះ មិន​មាន​អ្វី​ប្រែប្រួល​ទេ

កម្ពុជាប្រតិកម្មនឹងការគំរាមសើរើទំនាក់ទំនងថៃកម្ពុជា

មន្ត្រីថៃបានគំរាមរកការសើរើ ទំនាក់ទំនងថៃនិងកម្ពុជា ដោយសារការចាប់ថៃ៧នាក់ ប៉ុន្តែមន្ត្រីកម្ពុជាបានថ្លែងថា គេមិនចាប់អារម្មណ៍ នឹងសម្តីរដ្ឋមន្ត្រីក្រសួង ការបរទេសថៃដែលគំរាម នោះឡើយ។កម្ពុជានិងថៃទើបនឹងធ្វើខួប លើកទី៦០ឆ្នាំ កាលពីពាក់កណ្តាលខែធ្ន ឆ្នាំ២០១០កន្លងមកនេះ ដោយភាគីថៃនិងកម្ពុជា បានបញ្ជនក្រុមសិល្បៈផ្លាស់ ប្តរ គ្នាក្នងការប្រគុំតន្ត្រី អបអរសារទរតាម ប្រទេសនីមួយៗ។

មន្ត្រីថៃមុននេះបានថ្លែងថា ការចាប់ខ្លនជនជាតិ ថៃទាំង៧ដែលធ្វើខុសនឹងច្បាប់កម្ពុជា នឹងមិននាំអោយប៉ះពាល់ដល់ ទំនាក់ទំនងកម្ពុជាថៃ ដែលទើបនឹងបានស្តារ សាឡើងវិញនោះទេហើយម្យ៉ាងទៀត រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកកាស៊ីត ក៏ធ្លាប់បានបញ្ជាក់នៅពេល មកដល់កម្ពុជានាពេលចុងខែធ្នកន្លងមកនេះថា ថៃត្រូវតែគោរពច្បាប់កម្ពុជា នេះផងដែរ។

ប៉ុន្តែក្រោយការបញ្ចេញខ្សែ វីដេអូឃ្លីប ដែលបង្ហាញអំពីភាពពាក់ព័ន្ធរវាងនាយករដ្ឋមន្ត្រីថៃ ជាមួយ នឹងសមាជិកសភាដែលកមជា បានចាប់ខ្លន រដ្ឋមន្ត្រីក្រសួងការបរ ទេសថៃ បាននិយាយគំរាម ចង់សើរើទំនាក់ទំនងរវាងប្រទេសទាំង២ បើសិនណាជាកម្ពុជា នឹងមិន ដោះស្រាយជុំវិញរឿងថៃទាំង៧នាក់ តាមបំណងថៃដែលចង់បាននោះទេ។ មន្ត្រីអ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ លោកកុយគួង បានមានប្រសាសន៍តបថា កម្ពុជា មិនចាប់ អារម្មណ៍រឿងគំរាមរបស់ថៃនោះឡើយ។

កាសែត The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥មករា បានដកស្រង់សំដីលោកកាស៊ីតភីរម្យ ដែលចាត់ទុកអំពើឆ្លងចូល ខុសច្បាប់ គឺមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងមិនសមថាទទួលបានការដាក់ទោស ធ្ងន់ធ្ងរនោះទេ។

លោកកាស៊ីតភិរម្យប្រើសម្តីថា ទំនាក់ទំនងថៃនិង កមជា កំពុងតែរីកចំរើន ហើយលោកថា លោកសង្ឃឹមថា កមជា នឹង មិនយករឿងតូចនៃការឆ្លងដែនខុសច្បាប់ទៅជារឿងធំនោះទេ ។

បើពុំ ដូច្នេះ ថៃនឹងចាំបាច់ពិនិត្យសើរើទំនាក់ទំនងថៃនិងកម្ពុជា សាឡើង វិញ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានចាប់ខ្លន ថៃ៧នាក់ក្នងនោះ រួមមានសមាជិកសភាថៃម្នាក់និងមេដឹកនាំថៃអាវលឿងម្នាក់កាលពីថ្ងៃ ទី២៩ធ្ន នៅពេលបានធ្វើដំណើរ ចូលមកជ្រៅក្នងទឹកដីកម្ពុជា ប្រមាណ ១គីឡូម៉ែត្រក្នងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ព្រះរាជអាជ្ញាខ្មែរ បានចោទថៃទាំង៧ ពីបទឆ្លងដែនខុសច្បាប់ និងឆ្លងតំបន់ហាមឃាត់ យោធាកម្ពុជា។ ការកាត់ទោសជនជាតិថៃទាំង៧ ត្រូវគេរំពឹងថា នឹង ធ្វើនៅក្នុងពេលឆាប់ៗខាងមុខនេះ

ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​គេ​នាំ​មក​សាកសួរ​នៅ​តុលាការ​


ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុងនោះ​ក៏​មាន​សមាជិក​សភា​ម្នាក់​ផង​ត្រូវបាន​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​នាំ ខ្លួន​មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៦​មករា​នេះ​។​

​ក្នុង​សម្លៀកបំពាក់​ជា​អ្នកទោស ជនជាតិ​ថៃ​ទាំងនោះ​នឹង​ត្រូវ​ចៅក្រម​តុលាការ​សាកសួរ​ព័ត៌មាន បន្ថែម​ស្តីពី​ការ​ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​។ នេះ​មិនមែន​ជា​សវនាការ​ទេ តែ​គឺជា​ការ​សាកសួរ​ចម្លើយ ពី​សំណាក់​ចៅក្រម​តែប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការអះអាង​រប​ស់លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាតិ​ថៃ​ទាំងនោះ​។​

​ការនាំ​ខ្លួន​ជនជាតិ​ថៃ​ឡើង​តុលាការ​នៅ​ព្រឹក​នេះ​ក៏​មាន​វត្តមាន​អ្នកកាសែត​ថៃ និង​ទូរទស្សន៍​ថៃ​ចូល រួម​យក​ព័ត៌មាន​ផង​ដែរ​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ និង​ត្រូវបាន តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា ដោយ បំណង​ទុច្ចរិត​៕

ការ​សាក​សួរ​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​បាន​ចាប់​ផ្ដើម​ដោយ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​ក្នុង​តុលាការ

 នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១១ បុរស​ស្រ្តី​ជន​ជាតិ​ថៃ​ទាំង​៧​នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​មក​ក្នុង​បន្ទប់​សវនាការ​ទី​២ នៃ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត បើក​ការ​សាក​សួរ​ជន​ជាប់​ចោទ​ជា​លើក​ទី​២ ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​តុលាការ​បាន​រក​ឃើញ​បទ​ល្មើស​ថ្មី​មួយ​ចំនួន​ទៀត ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សាក​សួរ ពួក​គេ​ទាំង​៧​នាក់​ជា​មុន ទើប​មាន​ការ​សម្រេច​ថា​ត្រូវ​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​បទ​ល្មើស​ថ្មី ឬ​ក៏​ត្រូវ​ប្ដូរ​បទ​ចោទ ហើយ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់ ត្រូវ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ថ្មី​តែ​ម្នាក់ ឬ​ក៏​ត្រូវ​ចោទ​ទាំង​៧​នាក់ នោះ​វា​ស្ថិត​នៅ​លើ​ឆន្ទានុសិទ្ធិ និង​ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​អង្កេត។

ការ​ស៊ើប​អង្កេត​បន្ថែម​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា នៅ​ក្នុង​បន្ទប់​សវនា ការ​នៃ​តុលាការ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​ស្ដាប់​ជា​សាធារណៈ ឬ​ផ្ដល់​ឲ្យ​អ្នក​កាសែត ដឹង​ព័ត៌មាន​ពី​បទ​ល្មើស​ថ្មី​ដែល​ត្រូវ​សាក​សួរ​បន្ថែម​នោះ​ទេ។ កន្លង​មក​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​រាជ ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ស្រ្តី​ទាំង​៧​នាក់ ពី​បទ​ឆ្លង​ដែន​ដោយ​ទុច្ចរិត ចូល​ក្នុង​ទី តាំង​យោធា​តាម​មាត្រា​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​បទ​ល្មើស​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​ដោយ ខុស​ច្បាប់ តាម​មាត្រា​២៩ នៃ​ច្បាប់​អន្តោ​ប្រវេសន៍ ហើយ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​សម្រេច​ឃុំ​ខ្លួន ជា បណ្ដោះ​អាសន្ន​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០​ រហូត​មក​ដល់​ថ្ងៃ​នេះ​ជន​ត្រូវ​ចោទ​បាន​ត្រូវ​ឃុំ​ខ្លួន អស់​រយៈ​ពេល​១​សប្ដាហ៍​មក​ហើយ ទើប​តុលាការ​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៧​នាក់​មក​សាក​សួរ​បន្ថែម ប៉ុន្តែ​ការ​សម្រេច​ចោទ​ប្រកាន់​បន្ថែម​ឬ​ប្ដូរ​បទ​ចោទ​មិន​ទាន់​មាន​ប្រភព​ណា មួយ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ

សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​សន្និសីទ​ស្ដី​អំពី​វិទ្យា​សាស្ត្រ​​បច្ចេកទេស​ព័ត៌មាន​និង​ទូរគមនាគមន៍

 សន្និសីទ​ស្ដី​ពី​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​បាន​បើក​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​០៦​ដល់​០៨​ខែ​មករា​ឆ្នាំ​២០១១​នេះ​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ដោយ​មាន​ដំណាង​ចូល​រួម​មក​ពី​ប្រទេស​ជប៉ុន​ចិន​ថៃ​និង​ប្រទេស​កម្ពុជា​។
សន្និសីទ​ស្ដី​ពី​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យោង​តាម​អនុស្សរណៈ​យោគ​យល់​គ្នា​ចុះ​ថ្ងៃ​ទី​០៩​ខែ​មិថុនា​ឆ្នាំ​២០១០​ដើម្បី​ជំរុញ​ការ​សហការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​រួម​គ្នា​រវាង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​សាកល​វិទ្យាល័យ​OSAKA​ Prefecture ​University​ក្រោម​ការ​ឧបត្ថម្ភ​ពីInstitut​ Electrical​ Engineers ​of​ Japan​(IEEJ)។
នេះ​​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​រៀប​ចំ​សន្និសីទ​រួម​ស្ដី​អំពី​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ដោយ​សហការ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​ជំរុញ​ការ​ស្រាវ​ជ្រាវ​និង​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​សិក្សា​លើ​ផ្នែក​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​រវាង​ប្រទេស​ទាំង​ពីរ​។
លោក​ពិន​ចំណាន​រដ្ឋលេខាធិការ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​បាន​ថ្លែង​បញ្ជាក់​ថា​ការ​ធ្វើ​សន្និសីទ​នេះ​វា​ស្រប​ទៅ​និង​ការ​អភិវឌ្ឍន៍​ជា​ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ​ពី​ព្រោះ​ICT​នេះ​ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ​