ភ្នំពេញ: ជំនួយ ៥០០.០០០ដុល្លារត្រូវបានអង្គការព្រៃឈើ ស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (Fao) ផ្តល់ឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបង្កើ តមជ្ឈមណ្ឌល ផលិតពូជដង្កូវនាងប្រកបដោយនិរន្តរភាព ដើម្បីបង្កើតឧបករណ៍ស្រាវសសៃសូត្រ ខ្នាតតូចចំនួន៧កន្លែងទូទាំងប្រទេស។
កម្មវិធីនេះសំដៅធ្វើឱ្យស្រុកគិរីវង់ក្លាយជាស្រុកគំរូទី១ ក្នុងការជំរុញចលនាភូមិមួយ ផលិតផលមួយ តាមរយៈការដាំដើមមនដើម្បីចិញ្ចឹមដង្កូវនាងផលិតជាសូត្រ និងពង្រឹងសមត្ថភា ពអ្នកផលិតសូត្រ និងរៀបចំកម្មវិធីផលិតសូត្រឱយក្លាយជាកម្មវិធីថ្នាក់ជាតិ។
លោកសុន គន្ឋរទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន និងជាអគ្គលេខាធិ ការណគៈកម្មាធិការចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ ក្នុងពិធីបើកការបណ្តុះ បណ្តាលកសិករពីរបៀបដាំដំណាំមន កាលពីពាក់កណ្តាលសប្តាហ៍មុនថា តាកែវគឺជាខេត្តមួយ ដែ លបានបង្កើតគណៈកម្មការខេត្តជំរុញចលនាភូមិមួយ ផលិតផលមួយ និងដាក់ឱ្យសាកល្បងកម្មវិធីស្តារវិស័យសូត្រមុនគេ។
លោកបន្តថា ដោយមានការឧបត្ថម្ភពីអង្គការផលិតភាពអាស៊ី និងការណែនាំ ពីលោកឧបនាយករដ្ឋមន្ត្រីសុខ អានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ខេត្តតាកែវ ត្រូវបានជ្រើសរើសជាខេត្តគំរូសម្រាប់ជំរុញចលនាភូមិមួយ ផលិតផលមួយ ព្រោះខេត្តតាកែវមា នសក្តានុពលលើវិស័យនេះ។
ខេត្តតាកែវមានសក្តានុពលលើបីចំនុច ទី១ បានបង្កើតផ្សារកសិផលសុខ អានទន្លាប់មជ្ឈមណ្ឌលជាតិភូមិមួយផលិតផលមួយគំរូលើកទី១ ដើម្បីផ្សារភ្ជាប់កសិផលទៅនឹងទីផ្សារ ដែលចំណាយថវិកាអស់៤០០.០០០ដុល្លារ និងមានស្តង់ចំនួន ២៥០ សម្រាប់ផ្តល់ឱ្យកសិករដាក់លក់ផលិតផលដោយពុំតំរូវឱយបង់ថ្លៃតូប និងភាស៊ី។
ទី២ បង្កើតកន្លែងច្នៃឆៃថាវមួយកន្លែងទៀតចំណាយអស់ថវិការប្រមាណ២០០.០០០ដុល្លារ ហើយបច្ចុប្បន្នសមាគមបានបញ្ជូនសមាជិកចំនួន១០នាក់ឱ្យទៅរៀនបច្ចេក ទេស ធ្វើឆៃប៉ូវ នៅប្រទេសវៀតណាម និង១០នាក់ទៀតនៅស្រុកស្អាង ខេត្ត កណ្តាល និងទី៣ បានជំរុញឱយមានការផលិតនូវផលិតផល ជាសក្តានុពលចំនួន៥មុខជាជំហ៊ានតំបូង រួមមាន ការដាំមនចិញ្ចឹមដង្កូវនាងផលិតសសៃសូត្រ ការដាំដំណាំឆៃថាវដើម្បីកែច្នៃជាឆៃប៉ូវ និង ការដាំដំណាំផ្សេងៗទៀតដូចជា ម្ទេស ដីភ្លី ម្រេចជាដើម ៕
ដោយ : សម្បត្តិ
Monday, January 24, 2011
ស្ពានព្រែកតាមាក់ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ: ស្ពានព្រែកតាមាក់ត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៤មករានេះក្រោមអធិបតីភាពរបស់សម្តេចហ៊ុន សែន នាកយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងដោយការប្រើប្រាស់នូវចំណែក នៃប្រាក់កម្ចីចំនួន៣០០លានដុល្លាអាមេរិករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥% ។ ស្ពាននេះឆ្លងទន្លេមេគង្គតភ្ជាប់ពីប្ញស្សីជ្រោយស្រុកមុខកំពូល ទៅព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស្ពាននេះបានសាងសង់តាមបទដ្ឋានបច្ចេកទេសកំរិតថ្នាក់ទី១ នៃសំណង់សាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រវែង ១.០៦៦ ម៉ែត្រ និង ទទឹង ១៣ម៉ែត្រកន្លះ ដោយចំណាយថវិកាសរុបចំនួន ៤២,៥ ដុល្លាអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រដ្ឋាភិបាលមានជាង ២លានដុល្លារ ក្រៅពីនោះជាថវិកាកម្ចី របស់ចិន។
ស្ពានព្រែកតាមាក់សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រូប និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនត្រួតពិនិត្យសំណង់ក្វាងហ្សូវ៉ាន អានរបស់សាធារណរដ្ឋប្រជាមានិតចិន។ ស្ពាននេះបានសាងសង់ក្នុងរយៈ៣៨ខែ ដោយគិតចាប់ពី ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០០៧មក ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាពិសេសចំពោះ រដ្ឋាភិបាលចិន ប្រជាជនចិន ដែលបានផ្តល់ប្រាក់កម្ចីឥណទាន និង ជំនួយជាបន្តបន្ទាប់ តាមសំណូមពរនៃសេចក្តីត្រូវការ របស់កម្ពុជា និង ទាន់ពេលវេលា ដែលកម្ពុជាកំពុងជួបការលំបាក និង ចាំបាច់ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និង អភិវឌ្ឍន៍សង្គមដោយគ្មានលក្ខខ័ណ្ឌ ។
លោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមានស្ពានមិត្តភាពចិនកម្ពុជា ចំនួន៣ គឺស្ពានព្រែកតាមាក់ ស្ពានសេកុង ខេត្តស្ទឹងត្រែង និងស្ពានមិត្តភាពចិនកម្ពុជាព្រែកក្តាម ។
លោកបានបញ្ជាក់ថាស្ពានធំទាំងអស់នេះដូចជាខ្សែពូរមួយៗដែលមិនត្រឹមតែតភ្ជាប់ពី ទន្លេម្ខាងទៅម្ខាងទេ ព្រមទាំងបានតភ្ជាប់ចិត្តប្រជាជនចិន និង កម្ពុជា ជាស្ពានមិត្តភាព និង ស្ពានសហប្រតិបត្តិការ៕
ដោយ : សម្បត្តិ
ទាហានថៃគំរាមចូលដកស្លាក“ទាហានថៃឈ្លានពាន”ចេញពីតំបន់ជាប់វត្តកែវ គិរីស្វារៈ
ស្លាកថ្មដែលថៃកំពុងទាមទារអោយកម្ពុជាដកចេញ
ប្រភពយោធាពីព្រំដែននិយាយថាទាហានថៃកំពុងគំរាមចូលដកស្លាកថ្មនៅលើដីមានជម្លោះដែលសរសេរថាទាហានថៃជា“អ្នកឈ្លានពាន”ប្រសិនបើអាជ្ញាធរកម្ពុជាមិនដកវាចេញដោយខ្លួនឯងទេ។
បញ្ជាការតំបន់២ថៃលោកថាវ៉ាតឆៃ សាមុតសាខនបានស្នើអោយទាហានកម្ពុជាដកស្លាកដែលសរសេរជាភាសាខ្មែរដោយចោទប្រកាន់ទាហានថៃថាឈ្លានពានទឹកដីកម្ពុជា នៅមុខវត្តកែវ គិរីស្វារៈ។
វត្តនេះស្ថិតនៅចម្ងាយ៣០០ម៉ែត្រពីប្រាសាទព្រះវិហារនិងស្ថិតនៅក្នុងតំបន់៤,៦គីឡូម៉ែត្រដែលថៃអះអាងថាជាតំបន់ជម្លោះ។
ប្រភពយោធាបាននិយាយថាទាហានកម្ពុជាទំនងជាស្ទាក់ស្ទើរក្នុងការដកស្លាកថ្មនេះពីព្រោះពួកគេនៅរង់ចាំបញ្ជាពីមេបញ្ជាការមុនពេលចាត់ការយ៉ាងណាៗ។
ប្រភពព័ត៌មានបាននិយាយថាស្លាកនេះត្រូវបើកសម្ពោធដោយរដ្ឋមន្ត្រីការពារជាតិទៀបាញ់របស់កម្ពុជាកាលពីខែមុន។ប្រភពបាននិយាយទៀតថា“យើងនឹងរង់ចាំមើលថាតើកម្ពុជាយកវាចេញដែរឬអត់”។
ស្លាកនេះសរសេរថា“ទីនេះជាកន្លែងទាហានសៀមចូលមកឈ្លានពានទឹកដីកម្ពុជាកាលពីថ្ងៃ១៥ខែកក្កដាឆ្នាំ២០០៨ ហើយដកទ័ពទៅវិញនៅម៉ោង១០:៣០ព្រឹកនាថ្ងៃ០១ធ្នូឆ្នាំ២០១០”។
ក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍“ជំនឿចិត្តនៅថៃជាមួយនាយករដ្ឋមន្ត្រីអាប់ភិស៊ីត”កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីថៃលោកអាប់ភិស៊ីត វេចាជីវ៉ាបាននិយាយថាលោកបានបញ្ជាអោយប្រមុខយោធាទាក់ទងទាហានកម្ពុជាអោយដកចេញស្លាកសញ្ញាថ្ម ដែលមានសរសេរអក្សរខ្មែរថា“ទាហានថៃឈ្លានពាន”។
អាប់ភិស៊ីតបាននិយាយថានឹងមិនមានបញ្ហាទេសំរាប់កម្ពុជាដកយកស្លាកសញ្ញានេះចេញ។
លោកបាននិយាយទៀតថាលោកនឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍រដ្ឋនៅម៉ោង៨:៣០យប់ថ្ងៃអាទិត្យដើម្បីពន្យល់សាធារណជនអំពីកិច្ចខិតខំរបស់រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដើម្បីស្វះស្វែងអោយមានការដោះលែងជនជាតិថៃដែលកម្ពុជាចាប់ឃុំក្នុងគុក។
ជនជាតិថៃ៥នាក់ដែលតុលាការកម្ពុជាបានដោះលែងបានទៅដល់ប្រទេសថៃវិញកាលពីថ្ងៃសៅរិ៍ ហើយនាយករដ្ឋមន្ត្រីបាននិយាយថារដ្ឋាភិបាលបន្តព្យាយាមជួយដោះលែងលោកវីរៈ សំក្វាមឃីត អ្នកសម្របសម្រួលក្រុមបណ្តាញអ្នកស្នេហាជាតិថៃដែលត្រូវបដិសេធនាធាខ្លួននៅក្រៅឃុំនិងលេខារបស់គាត់ឈ្មោះរ៉ាទ្រី ភិប៉ៃតាណាប៉ៃប៊ូលដែលបានការអនុញ្ញាតអោយនៅក្រៅឃុំនិងកំពុងស្ថិតនៅក្នុងស្ថានទូតថៃប្រចាំកម្ពុជា។
ពួកអាវលឿងរិះគន់សុន្ទរកថារបស់អាប់ភិស៊ីតអំពីព្រំដែន
ពួកអាវលឿងជួបជុំតវ៉ារឿងព្រំដែនថៃ-កម្ពុជាកាលពីពេលកន្លងមក
យោងតាមក្រុមអាវលឿងថៃ សុន្ទរកថាតាមទូរទស្សន៍របស់នាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាកាលពីយប់ថ្ងៃអាទិត្យអំពីជម្លោះព្រំដែនថៃ-កម្ពុជាមិនពិតជាក់ស្តែងទេ។
អ្នកនាំពាក្យលោកផានថេប ពួពង់ផានបាននិយាយកាលពីថ្ងៃចន្ទថាតំបន់ដែលជនជាតិថៃ៧នាក់ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជាកាលពីថ្ងៃ២៩ធ្នូធ្លាប់ជាជំរំដែលបង្កើតឡើងដោយអាជ្ញាធរថៃសំរាប់ជនភៀសខ្លួនកម្ពុជា ហើយរដ្ឋាភិបាលបានអនុញ្ញាតអោយសង់របងចូលក្នុងទឹកដីថៃ។
លោកបន្ថែមថាតែឥឡូវពួកអ្នកភូមិលែងអាចប្រើប្រាស់តំបន់នេះក្រោយប្រជាជនកម្ពុជាចូលមករស់នៅក្នុងជំរំជនភៀសខ្លួននេះ ហើយរដ្ឋាភិបាលថៃមិនដែលលើកបញ្ហានេះមកពិភាក្សាជាមួយកម្ពុជាទេ។
អ្នកនាំពាក្យរូបនេះបានបន្តថាការពន្យល់របស់អាប់ភិស៊ីតអំពីបញ្ហាព្រំដែនកាលពីយប់ម៉ិញអាចនាំអោយថៃបាត់បង់ទឹកដីនិងអាចមានទោសជាប់គុកមួយជីវិតឬត្រូវប្រហារជីវិត។
ក្នុងកម្មវិធីទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យ លោកអាប់ភិស៊ីតបាននិយាយថា ការសំរេចរបស់តុលាការកម្ពុជាអំពីជនជាតិថៃ៥នាក់់មិនទាក់ទងការកំណត់ព្រំដែនថៃ-កម្ពុជាទេ។លោកបាននិយាយថា“ការសំរេចនេះមិនប៉ះពាល់ដល់បញ្ហាព្រំដែនពីព្រោះអនុស្សរណៈនៃការយោគយល់គ្នារវាងថៃនិងកម្ពុជាអំពីការអង្កេតនិងកំណត់ព្រំដែនគោកដែលចុះហត្ថលេខានៅឆ្នាំ២០០០នេះចែងថាបញ្ហាព្រំដែននឹងត្រូវដោះស្រាយនៅពេលគណៈកម្មការព្រំដែនចំរុះថៃ-កម្ពុជាបានឈានដល់កិច្ចព្រមព្រៀងមួយ”។
លោកបាននិយាយថាកន្លែងដែលទាហានកម្ពុជាចាប់ជនជាតិថៃកាលពីថ្ងៃ២៩ធ្នូនៅជាតំបន់មានជម្លោះនៅឡើយ។
អាប់ភិស៊ីតនៅតែនិយាយថារដ្ឋាភិបាលនឹងមិនលុបចោលអនុស្សរណៈនៃការយោគយល់គ្នាពីព្រោះវាអាចនាំដល់ការប៉ះទង្គិចរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីថៃព្រមានអំពីការផ្ទុះសង្គ្រាមប្រសិនបើលុបចោលMoU
អាប់ភិស៊ីតបាននិយាយថាប្រទេសទាំង២នឹងគ្មានជំរើសណាក្រៅពីប្រើកម្លាំងដើម្បីដោះស្រាយជម្លោះព្រំដែនប្រសិនបើលុបចោលMoU
នាយករដ្ឋមន្ត្រីថៃលោកអាប់ភិស៊ីត វេចាជីវ៉ាបានព្រមានថាការហែកចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ឬMoUឆ្នាំ២០០០ស្តីពីការកំណត់ព្រំដែនគោកថៃ-កម្ពុជានឹងគ្រាន់តែនាំដល់ការប្រើកម្លាំងទ័ព។
លោកនាយករដ្ឋមន្ត្រីបាននិយាយដូច្នេះក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍កាលពីយប់ថ្ងៃអាទិត្យដោយលោកបាននិយាយថាMoUនេះជួយទប់ស្កាត់កុំអោយប្រទេសណាមួយក្នុងចំណោមប្រទេសទាំង២ដណ្តើមយកទឹកដីដែលពួកគេអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់គេ។
លោកបានបញ្ជាក់ថាការលុបចោលតាមការទាមទាររបស់ក្រុមអាវលឿងនឹងនាំអោយប្រទេសទាំង២គ្មានជំរើសណាក្រៅពីប្រើកម្លាំងដើម្បីចាប់យកទឹកដី។MoUនេះជាឧបករណ៍មួយសំរាប់រារាំងកុំអោយប្រទេសណាមួយអះអាងជាកម្មសិទិ្ធជាឯតោភាគីលើតំបន់ព្រំដែនមានជម្លោះ។
ក្រុមអាវលឿងកំពុងទាមទារអោយលុបចោលអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយអះអាងថាMoUនេះវាដូចគ្នានឹងការអនុញ្ញាតអោយកម្ពុជាយកទឹកដីព្រំដែនរបស់ថៃ។ក្រុមនេះនឹងធ្វើការជួបជុំតវ៉ានៅបាងកកនាថ្ងៃស្អែកដើម្បីរំលេចការទាមទាររបស់គេ។
ក្លឹបអ្នកកាសែតកម្ពុជាបើកវគ្គសិក្សាអំពីការធ្វើសេចក្តីរាយការណ័ព័ត៌មានបែបថ្មី
ភ្នំពេញ: ក្លឹបអ្នកកាសែតកម្ពុជាបានជូនដំណឹងដល់សមាជិកសមាជិកានិងអ្នកកាសែតទាំងអស់អំពីការបើកវគ្គបណ្តុះបណ្តាលរយ:ពេលមួយខែស្តីពី “សេចក្តីរាយការណ៍ព័ត៌មាននៅក្នុងយុគសម័យនៃការលេចឡើងសារព័ត៌មានបែបថ្មី”។
វគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃសុក្រទី២៨ខែមករា ដោយបង្រៀនរៀងរាល់ព្រឹកថ្ងៃសុក្រនិងថ្ងៃសៅរ៍ចាប់ពីម៉ោង៨ដល់ម៉ង១២ព្រឹកនៅទីស្នាក់ការក្លឹបអ្នកកាសែតកម្ពុជា។
វគ្គសិក្សាដែលបានទទួលការគាំទ្រពីមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសារព័ត៌មានលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានពិសេសផ្នែកក្រមសីលធម៌និងតួនាទីសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកប៉ែន សមិទ្ឋិ ប្រធានក្លឹបអ្នកកាសែតកម្ពុជានិយាយថាវគ្គសិក្សានេះឆ្លុះបញ្ចាំងអំពីកិច្ចប្រឹងប្រែងរួមរបស់ក្លឹបអ្នកកាសែតកម្ពុជានិងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរអាល្លឺម៉ង់នៅក្នុងការជួយពង្រឹងវិជ្ជាជីវ:របស់អ្នកសារព័ត៌មានកម្ពុជា។ លោកនិយាយថា“វាជាកិច្ចការរបស់យើងដើម្បីធានាអ្នកសារព័ត៌មាននឹងទទួលបានការបណ្តុះបណ្តាលជាប់រហូតដើម្បីអោយពួកគេអាចទទួលចំណេះដឹងថ្មីៗដែលអាចធ្វើអោយគុណភាពសារព័ត៌មានកាន់តែប្រសើរឡើងនៅកម្ពុជា”។
វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយមានការបូកផ្សំគ្នាទ្រឹស្តីជាមូលដ្ឋាននៃវិជ្ជាជីវៈ សារព័ត៌មានព្រមទាំងបូកបញ្ចូលលក្ខខណ្ឌចាំបាច់ថ្មីមួយចំនួនទៀតដែលអ្នកសារព័ត៌មានត្រូវចេះនៅក្នុងការធ្វើសេចក្តីរាយការណ័ព័ត៌មានទាំងសម្រាប់សារព័ត៌មានបែបប្រពៃណី (កាសែត ទូរទស្សន៍និងវទ្យុ) និងសារព័ត៌មានបែបថ្មី (វេបសាយ ប្លុកនិងបណ្តាញសារព័ត៌មានសង្គមដូចជា facebook ជាដើម)។
ដូច្នេះនៅក្នុងការសិក្សារយៈពេលមួយខែនេះសិក្ខាកាមនឹងទទួលការបណ្តុះបណ្តាលដូចខាងក្រោម: ទ្រឹស្តីអំពីសមាសធាតុសំខាន់ៗនៃវិជ្ជាជីវៈសារព័ត៌មាន: តួនាទីរបស់សារព័ត៌មាន តម្លៃនៃការពិត ឯករាជ្យភាព ភាពត្រឹមត្រូវ ភាពមិនលម្អៀង តម្លៃដំណឹង(news worthy) ការពិនិត្យផ្ទៀងផ្ទាត់ គោលការណ៍សត្យានុម័ត និងក្រមសីលធម៌ជាដើម។ - របៀបធ្វើសេចក្តីរាយការណ៍ព័ត៌មានផ្នែកនយោបាយ សេដ្ឋកិច្ច - សង្គមសន្តិសុខ និងតារាជាដើម។ - សារព័ត៌មានបែបថ្មីនិងអ្នកសារព័ត៌មាន: អ្វីទៅដែលហៅថាសារព័ត៌មានបែបបថ្មី?, គោលការណ៍នៃការធ្វើសេចក្តីរាយការណ៍ព័ត៌មាន, និងបញ្ហាប្រឈមថ្មីៗសម្រាប់អ្នកសារព័ត៌មាន។ - ការអនុវត្តជាក់ស្តែងនៃការធ្វើសេចក្តីរាយ ការណ៍ព័ត៌មាន។
អ្នកសារព័ត៌មានចំនួន២០នាក់នឹងត្រូវជ្រើសជ្រើសសម្រាប់ចូលរួមនៅក្នុងវគ្គសិក្សានេះ។ នៅពេលបញ្ចប់ការសិក្សាក្លឹបអ្នកកាសែតកម្ពុជានឹងមានការផ្តល់ជូននូវវិញ្ញាប័ណ្ឌបត្របញ្ជាក់ការសិក្សា។ អាសស្រ័យដូច្នេះសិក្ខាកាមទាំងអស់នឹងតម្រូវអោយ
មានវត្តមានយ៉ាងទៀងទាត់នៅក្នុងការសិក្សានេះ៕
ដោយ : បញ្ញវន្ត

លោកគង់ គាំកោះប្រជុំរឿងអនុវត្តគោលការណ៍តំណាងរាស្ត្រពាក់កណ្តាលអាណត្តិ
ភ្នំពេញ: លោក សម រង្ស៊ី មិនអាចចូលក្នុងប្រទេសបាន លោកគង់ គាំអនុប្រធានគណបក្សសម រង្ស៊ីបានកោះប្រជុំសមាជិកគណៈកម្មការនាយកជាបន្ទាន់មួយនៅព្រឹកថ្ងៃទី ២៥ មករា ឆ្នាំ២០១១។
គឺជាកិច្ចប្រជុំដែលផ្តោតលើប្រធានបទសំខាន់ពីរគឺទី១-ផ្សព្វផ្សាយពីលទ្ធផលកិច្ចប្រជុំរវាងលោក សម រង្ស៊ី ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងទី២និយាយពីសំណើរសុំអនុវត្តគោលការណ៍ផ្លាស់ប្តូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ។
តាមគម្រោង គណៈអចិន្ត្រៃយ៍គណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោក គង់ គាំ ត្រូវវិលត្រឡប់មកដល់អាកាសយានដ្ឋានភ្នំពេញវិញនាម៉ោង ៧ យប់ថ្ងៃទី២៤មករានេះ។
ខុទ្ទកាល័យប្រធានគណបក្សសមរង្ស៊ី បានជូនដំណឹងកាលពីថ្ងៃទី២៤មករាថា នៅថ្ងៃទី២៥មករា ឆ្នាំ២០១១ វេលាម៉ោង ៩ ព្រឹក គណបក្សសមរង្ស៊ីនឹងធ្វើសន្និសីទ កាសែត ស្តីពី លទ្ធផលកិច្ចប្រជុំលោកប្រធានសមរង្ស៊ី ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក សមរង្ស៊ី បានអំពាវនាវឲ្យបេក្ខជនតំណាងរាស្ត្រដែលតវ៉ារឿងអាណត្តិតំណាងរាស្ត្រចូលរួមប្រជុំ ដើម្បីដោះស្រាយដោយការយោគយល់ក្នុងការពង្រឹងគណបក្សប្រឆាំង ដែលកំពុងតែជួបការលំបាកនាពេលនេះ។
កិច្ចប្រជុំរវាងគណៈកម្មការនាយកនឹងធ្វើនៅម៉ោង ៨ ព្រឹកថ្ងៃទី២៥មករា ឆ្នាំ២០១១ ដឹកនាំដោយលោក គង់ គាំ។ កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍ ១៥ រូប ជាមួយលោកប្រធានសមរង្ស៊ី នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤មករា ឆ្នាំ២០១១។
ចំណែកលោក កែត ឃី បេក្ខជនតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មការនាយកនៃគណបក្សសមរង្ស៊ីបានអះអាងនៅរសៀលថ្ងៃទី២៤មករាថា ក្រុមបេក្ខជនតំណាងរាស្ត្ររង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការនាយកនាព្រឹកថ្ងៃទី២៥មករា ថាតើលោកប្រធានសមរង្ស៊ី បានសម្រេចចិត្តបែបណាលើគោលការណ៍ធ្វើតំណាងរាស្ត្រពាក់កណ្តាលអាណត្តិនោះ។
ម្យ៉ាងទៀត ញ្ញាត្តិតវ៉ាទៅកាន់លោកប្រធានសមរង្ស៊ី ក្នុងពេលលោកជួបប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៅហ្វីលីពីននោះ ក៏គ្រាន់តែជាការក្រើនរម្លឹក ចំពោះសេចក្តី សម្រេចចិត្តរបស់លោកប្រធាន ព្រោះថា អ្នកនៅក្នុងប្រទេស មិនងាយនឹងបានជួបជាមួយលោកប្រធានឡើយ។
លោក កែត ឃី ជាក្រុមការងារក្នុងខេត្តកំពង់ធំ ហើយដែលត្រូវទទួលសិទ្ធិឡើងធ្វើតំណាងរាស្ត្រជំនួសលោក ម៉ែន សុថាវរិន្ទ្រ។ លោក កែត ឃី បានចុះហត្ថលេខាលើញ្ញាត្តិជាមួយនឹងបេក្ខជនតំណាងរាស្ត្រ ៧ រូបផ្សេងទៀត ដើម្បីសុំឱ្យលោកសម រង្ស៊ីអនុវត្តគោលការណ៍ធ្វើតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ តាមការសន្យា៕
ដោយ : លីហូវ

ស្ពាននាគភ្លោះកោះពេជ្រ២ខ្សែគ្រោងបើកការដ្ឋានសាងសង់
ភ្នំពេញ: ដើម្បីដោះស្រាយការកកស្ទះចរាចរផងនិងបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុជាថ្មីទៀត ហើយបើតាមប្រភពពីមន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ នេះថាបើមិនមានការប្រែប្រួលកម្មវិធីទេនោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ខាងមុខនេះសម្តេចតេជោហ៊ុន សែន និងលោក ជំទាវនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននាគភ្លោះ២ខ្សែចេញចូលកោះពេជ្របន្ថែម ២ខ្សែ
ក្រោយពីធ្វើការប្រជុំពិភាក្សាជាច្រើនលើកលើគម្រោងស្ថាបនាស្ពានបន្ថែមពីរទៀតដែលភ្ជាប់ពីតំបន់កោះពេជ្រមក សួនច្បារសម្តេចតេជោ ហ៊ុន សែន នោះ សាលារាជធានីបានទទួលការឯកភាពដខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើ Design និងទីតាំងស្ថាបនាស្ពានភ្លោះដោយមានបង្កាន់ដៃរូបនាគហើយ។ ស្ពានភ្លោះដែលនៅប៉ែកខាងជើងនៃស្ពានពេជ្រនេះជាស្ពានបេតុងអារមេមានប្រវែងបណ្តោយ១០១ម៉ែត្រ ទទឹង ១២ម៉ែត្រ មានក្បាលនាគនៅដើម និងចុងស្ពាន ដោយមានបង្កាន់ដៃជារាងខ្លួននាគ មានកម្ពស់ ១.០៥ម៉ែត្រ។ ស្ពាននីមួយៗ ជាស្ពានឯកទិស ដែលស្ពានទី១ សម្រាប់រថយន្ត ៣ខ្សែ ក្នុងទិសដៅចេញពីផ្លូវផ្នែកខាងត្បូងជាប់ សួនសម្តេច ហ៊ុន សែន ចូលមកកោះពេជ្រ ឯស្ពានទី២ សម្រាប់រថយន្ត ៣ខ្សែ ក្នុងទិសដៅចេញពីកោះពេជ្រឆ្ពោះទៅ ផ្លូវផ្នែកខាងជើងជាប់សួនសម្តេច ហ៊ុន សែន វិញ។ ស្ពាននេះនឹងត្រូវក្រុមហ៊ុនវិនិយោគទន់អណិកជនកម្ពុជា “OCIC”ធ្វើការស្ថាបនាដោយប្រើប្រាស់ថវិកាក្រុមហ៊ុនប្រមាណ ២,៥៥៥,០៩០ USD ដុល្លារសហរដ្ឋអាមេរិកហើយប្រើប្រាស់រយៈពេល ០៩ខែ ក្នុងការសាងសង់។
សាលារាជធានីដោយសហការជាមួយក្រុមហ៊ុនវិនិយោគខាងលើនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានភ្លោះ នេះ នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០១១ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និង លោកជំទាវ។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០ នេះសាលារាជធានីភ្នំពេញនិង ក្រុមហ៊ុនកោះពេជ្រ បានសហការគ្នានិមន្តព្រះសង្ឃចំនួន ៧អង្គ ធ្វើពិធីសែនក្រុងពាលីនៅលើកោះពេជ្រត្រង់ខាងកើតគល់ស្ពានពេជ្រទៅតាមជំនឿដើម្បីសុំម្ចាស់ទឹកម្ចាស់ដីបើកឱ្យដំណើរការជាថ្មីឡើងវិញ ស្ពានពេជ្រក្រោយពីបិទអស់រយៈពេល ១៦ថ្ងៃ បន្ទាប់ពីមានកើតឧបទ្ទវហេតុកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បណ្តាលមានអ្នកស្លាប់ចំនួន ៣៥៣នាក់ និងរងរបួស៣៩៤នាក់។គួរបញ្ជក់ដែរថាស្ពានកោះពេជ្របន្ទាប់ពីបើកឱ្យធ្វើដំណើរឆ្លងកាត់ស្ពានឡើងវិញជាលើកដំបូងពេលនោះលោក កែប ជុតិមា បានអះអាងថា ដោយ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានថ្មី២ខ្សែបន្ថែមទៀតជាប់ស្ពានពេជ្រចាស់អមសងខាងសួនច្បារ សម្តេចតេ ជោហ៊ុន សែន និងសង់ស្តូបគោរព វិញាណក្ខន្ធជនរងគ្រោះដែលស្លាប់នៅលើស្ពានពេជ្រនៅត្រង់គល់ស្ពានផ្នែកខាងជើង ត្រើយខាងលិច ។មន្ត្រីជំនាញបានអះអាងថាស្ពានថ្មី ២ខ្សែដែលគ្រោងធ្វើការសាងសង់ថ្មីនេះ ១ខ្សែ ទំហំ ១២ម៉ែត្រទទឹងនិងបណ្តោយប្រវែង ១០១ម៉ែត្រដដែល៕
ដោយ : សេរី

ប៉េអឹម១៥០០នាក់ចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ការពារ និងខេត្តភាគឥសាន
ភ្នំពេញ: កម្លាំងប៉េអឹមប្រមាណ១៥០០នាក់ រួមមានកម្លាំងប៉េអឹមលើផ្ទៃប្រទេស និងកម្លាំងប៉េអឹមខេត្ត កំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តមួយចំនួនទៀត បានបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃ ឈើនៅតំបន់ដែនជម្រក សត្វស្នួល និងតំបន់បរិស្ថានជុំវិញនោះ។
ប្រភពដែលអាចទុកចិត្តបានឱ្យដឹងថា កម្លាំងប៉េអឹមរាប់រយនាក់បានចុះទៅកាន់ទីរួមស្រុកស្នួល ខេត្តក្រចេះ តាំងព្រលឹមថ្ងៃទី ២៣ ខែមករាឆ្នាំ២០១១ដើម្បីត្រៀមចូលរួមក្នុងការចុះបង្ក្រាប បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្នួល។
ប៉េអឹមលើផ្ទៃប្រទេសអាចនឹងប្រើកម្លាំងរហូតដល់១៥០០នាក់មកពីខេត្តជុំវិញតំបន់ខាងលើដើម្បីបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃការពារបរិស្ថាន និង ដែនជម្រកសត្វដែលមានព្រំប្រទល់បួនខេត្តជាប់គ្នាគឺខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី។ ប្រភពឱ្យដឹងថា កម្លាំងទាំងនោះដឹកនាំដោយកម្លាំងប៉េអឹមការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថលើផ្ទៃប្រទេស។
ដោយឡែក កម្លាំងប៉េអឹមកំពង់ចាមចំនួន១០០នាក់ បានបញ្ជូនចូលរួមក្នុងប្រតិបត្តិការនេះ។ កម្លាំងដែលបញ្ជូនទៅចូលរួមទាំ១០០នាក់ត្រូវបាន មេបញ្ជារការរបស់ពួកគេដកយកទូរស័ព្ទដៃទាំងអស់ដោយមិនឱ្យមានការទាក់ទងទៅខាងក្រៅ លើកលែងតែមេបញ្ជការដែលដឹកនាំកម្លាំងទាំង១០០នាក់ តែម្នាក់ប៉ុណ្ណោះ ដែលមានទូរស័ព្ទដៃ សម្រាប់ទទួលតែបញ្ជារតែប៉ុណ្ណោះ។
ប្រភពពីស្រុកស្នួលបានឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែមករា នេះកម្លាំងប៉េអឹមប៉េអឹមផ្ទៃប្រទេសបានបន្តរុករកក្នុងតំបន់ព្រៃជ្រៅ ក្នុងតំបន់ការពារបរិស្ថាន ដើម្បីធ្វើការបង្ក្រាបដល់ឬសគល់តែម្តង៕

គ្រូពេទ្យនិងអ្នកកាសែតរួមគ្នាបង្កើតវេបសាយសុខភាពនិងវេជ្ជសាស្ត្រ
ភ្នំពេញ: គ្រួពេទ្យនិងអ្នកកាសែតបានសម្រេចចិត្តបង្កើតវេបសាយ www.health.com.kh ក្នុងបំណងផ្តល់ព័ត៌មានអំពីការស្រាវជ្រាវវេជ្ជសាស្ត្រនិងអប់រំសុខភាពដើម្បីបម្រើផល ប្រយោជន៍សុខភាព និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត ងួន សេរ័ត្ន នាយកគ្រប់គ្រងវេបសាយសុខភាពនេះបាននិយាយថា
វេបសាយនេះត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការ
ធនធានវេជ្ជសាស្ត្រនិង សុខភាព ជាភាសាខ្មែរដែលទាំងគ្រូពេទ្យនិងសាធារណជនអាចទទួលបានតាមរយ:វេបសាយ ww.health.com.kh។
លោកនិយាយថាបំណងរបស់ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានដែលចូលរួមចំណែកនៅក្នុងការបង្កើតវេបសាយនេះគឺជំរុញទស្សនវិជ្ជា”សុខភាពសម្រាប់ទាំងអស់គ្នា” តាមរយ:ការផ្តល់ព័ត៌មានសុខភាព ដែលត្រឹម ត្រូវ តាម លក្ខណ:បច្ចេកទេសវេជ្ចសាស្ត្រជូនដល់ប្រជាជនកម្ពុជា។
ក្រុមគ្រូពេទ្យដែលចូលរួមនៅក្នុងវេបសាយនេះសុទ្ឋតែបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង ប្រទេសបែលហ្សិច ប្រទេសកូរ៉េខាងត្បូង និងប្រទេសវៀតណាមជាដើម។
គ្រូពេទ្យដែលចូលរួមនៅក្នុងការបង្កើតវេបសាយនេះរួមមានលោកវេជ្ជបណ្ឌិតងួន សេរ័ត្ន ដែលក៏ជាអ្នកនិពន្ឋរបស់កាសែតរស្មីកម្ពុជា លោកវេជ្ជបណ្ឌិតស៊ិកធីរ:ដែលទទួលការបណ្តុះបណ្តាលផ្នែកវះកាត់ពីកូរ៉េខាងត្បូង លោកវេជ្ជបណ្ឌិតលឹម វណ្ណនិត គ្រូពេទ្យជំនាញខាងជំងឺកុមារដែលទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Nantes Universityប្រទេសបារាំង លោកវេជ្ជបណ្ឌិតងូវ បូរ៉ា ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណ:នៅប្រទេសបែលហ្ស៊ិចនិងលោកវេជ្ជបណ្ឌិតម៉ែនបញ្ញារតន៍ដែលមានបទពិសោធន៍ជាច្រើនទាក់ទងនឹងការព្យាបាលជំងឺអេដស៍ និងការព្យាបាលសម្រន់ការឈឺចាប់ជាដើម។
គ្រួពេទ្យទាំងអស់នេះនឹងចូលរួមចំណែកត្រួតពិនិត្យនិងសរសេរអត្ថបទសុខភាពនិងវេជ្ជសាស្ត្រតាមជំនាញរបស់ពួកគេរៀងៗខ្លួន។ វេបសាយwww.health.com.kh នឹងមានផ្តល់ព័ត៌មានគ្រប់ប្រភេទទាក់ទងនឹងជំងឺទូទៅការអប់រំសុខភាពផ្លួវភេទការអប់រំសុខភាពទូទៅសម្រាប់បុរស ស្ត្រី យុវវ័យនិងកុមារ។
ការថែរក្សាសម្រស់និងរបៀបជួយសង្គ្រោះមនុស្សនៅក្នុងពេលអាសន្នក៏ជាប្រធានបទដែលនឹងធ្វើការផ្សព្វផ្សាយតាមរយ:វេបសាយនេះផងដែរ។ក្រៅពីនេះវេបសាយក៏នឹងមានផ្តល់ជូនផងដែរអំពីរបកគំហើញថ្មីៗផ្នែកសុខភាពនិងវេជ្ជសាស្ត្រដែល មានប្រយោជន៍ទាំងសម្រាប់គ្រូពេទ្យ និស្សិតពេទ្យនិងសាធារណជនទូទៅ។
លោកវេជ្ជបណ្ឌិត ងួន សេរ័ត្ន និយាយថាការបង្កើតវេបសាយនេះគឺដើម្បីផ្តល់ព័ត៌មានសុខភាព និងវេជ្ជសាស្ត្រ ដែលត្រឹមត្រូវ និងមានប្រយោជន៍សំខាន់ជូនដល់ប្រជាជន។ហេតុដូច្នេះហើយបានជាវេបសាយនេះមានគ្រូពេទ្យជំនាញចូលរួមត្រួតពិនិត្យខ្លឹមសារទាំងអស់។នេះជាលើកដំបូងហើយដែលគ្រូពេទ្យមួយក្រុមរួមជាមួយនឹងអ្នកកាសែតរួមគ្នាបង្កើតវេបសាយសុខភាពដ៏មានសារសំខាន់។
លោកបាននិយាយបន្ថែមទៀតថាគោលបំណងរបស់យើងគឹប្រមូលគ្រូពេទ្យអោយបានច្រើនដើម្បីចូលរួមផ្តល់ព័ត៌មានសុខភាពត្រឹមត្រូវជូនដល់ប្រជាជនកម្ពុជាដោយសង្ឃឹមថានៅពេលដែលពួកគេទទួលបានព័ត៌មានកាន់តែច្រើនពួកគេនឹងកាន់តែមានសុខភាពល្អនិងកាត់បន្ថយការចំណាយមិនចាំបាច់សម្រាប់សុខភាព។
គ្រូពេទ្យផ្សេងទៀតនឹងត្រូវបានស្វាគមន៍អោយចូលរួមវិភាគទាននៅក្នុងការសរសេរអត្ថបទសុខភាពសម្រាប់រការផ្សព្វផ្សាយតាមរយ:វេបសាយwww.health.com.kh៕

លោកថាច់ សាងអំពាវនាវឱ្យខ្មែរកម្ពុជាក្រោមគាំទ្រសម្តេចហ៊ុន សែន
ភ្នំពេញ: អតីតអ្នកតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច លោកថាច់ សាង បានអំពាវនាវឱ្យខ្មែរកម្ពុជាក្រោម គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សេចក្តីអំពាវនាវនេះបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៣មករាឆ្នាំ២០១១ ដែលមានហត្ថលេខារបស់លោកថាច់ សាង។ សារលិខិតដែលមានពីរទំព័រមានសេចក្តីថា ដើម្បីស្ថិរភាពសង្គម និងភាពគង់វង្សនៃសន្តិភាព លោកសូមអំពាវនាវឱ្យបងប្អូនខ្មែរកម្ពុជាក្រោម និងខ្មែររួមលោហិតទាំងអស់ផ្តល់ការគាំទ្រដល់សម្តេចហ៊ុន សែន និងលោកជំទាវដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។
លោកថាច់ សាងបានហៅសម្តេចហ៊ុន សែនថាជាវីរៈដ៏ឆ្នើមដែលមានការគាំទ្រពីមហាប្រទេស ចិន វៀតណាមនិង ប្រទេសជាច្រើនទៀតនៅក្នុងសាកលលោកទាំងមូល។ លោកអះអាងថាសម្តេចហ៊ុន សែនកំពុងរុញច្រានសេចក្តីទុក្ខព្រួយ និងសោកនាដកម្មទាំងឡាយឱ្យចាកចេញឆ្ងាយពីប្រជាពលរដ្ឋខ្មែរ។
ក្នុងបរិបទនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ជបន្តាន់នូវគំនិតប្រឆាំងជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចហ៊ុន សែន។ គេមិនដឹងថាឥឡូវនេះលោកថាច់សាងនៅទីណាទេ ប៉ុន្តែ ក្នុងលិខិត្តអំពាវនាវ អតីតតំណាងរាស្ត្រជនជាតិខ្មែរក្រោមសញ្ជាតិអាមេរិករូបនេះបានចុះហត្ថលេខានៅភ្នំពេញ។៕
ដោយ : រតនា

ក្រសួងវប្បធម៌កម្ចេចវីស៊ីឌី និងឌីវីឌីខុសច្បាប់ជាង២៥ម៉ឺនបន្ទះ
ភ្នំពេញ: ពិធីកម្ទេច VCD និង DVD ព្រមទាំងឧបករណ៍ថតចម្លងខុសច្បាប់ត្រូវបានគេប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២៤មករានេះនៅក្នុងបរិវេណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
VCD និង DVD ដែលត្រូវកិនកម្ទេចចោលនៅថ្ងៃនេះមានចំនួនជាង២៥ម៉ឺនបន្ទះដែលជាខ្សែវីដេអូ ខារ៉ាអូខេ និងរឿងអាសអាភាសខុសច្បាប់ដែលសមត្ថកិច្ចរឹបអូសបាននៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងកាលពីក្នុងអំឡុងឆ្នាំ២០១០កន្លងទៅនៅក្នុង៧ខេត្ត ក្រុងទូទាំងប្រទេសគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និងកំពត។
ពិធីកម្ទេចដោយកិននឹងរ៉ូឡូកិនថ្មបានធ្វើឡើងដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌ និងនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃដែលបានសហការគ្នាបង្ក្រាប VCD និង DVD ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕

តុលាការខ្មែរក្រហម នឹងបើកសវនាការពាក្យស្នើសុំដោះលែង នួន ជា និង ខៀវ សំផន នៅថ្ងៃទី៣១មករា
ភ្នំពេញ: អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម នឹងបើកសវនាការជាសាធារណៈដោយផ្ទាល់មាត់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លើពាក្យស្នើសុំបន្ទាន់ឲ្យដោះលែងលោក នួន ជា និង លោក ខៀវ សំផន ឲ្យនៅក្រៅឃុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤មករា ឆ្នាំ២០១១ បានបង្ហាញថា សវនាការពាក់ព័ន្ធនឹងពាក្យស្នើសុំបន្ទាន់ឲ្យដោះលែងលោក នួន ជា នៅក្រៅឃុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣១មករា ឆ្នាំ២០១១ វេលាម៉ោង ៩ និង ៣០ នាទី។ ចំណែកនៅម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃដដែល ជាសវនាការពាក់ព័ន្ធនឹងពាក្យស្នើសុំរបស់លោក ខៀវ សំផន ដើម្បីនៅក្រៅឃុំ។
ពាក្យស្នើសុំឲ្យដោះលែងអតីតមេខ្មែរក្រហម លោក នួនជា អតីតប្រធានរដ្ឋសភា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម ដោយសារតែក្រុមមេធាវីការពារជនជាប់ចោទ យល់ថា ការបន្តឃុំខ្លួនអតីតមេខ្មែរក្រហមខ្ពស់បំផុតទាំងពីររូប ហួសរយៈពេលកំណត់។
ការកំណត់ ក្នុងការឃុំខ្លួនអតីតមេខ្មែរក្រហម ដើម្បរង់ចាំការកាត់ទោស គឺតុលាការ មានសិទ្ធិដាក់ឃុំ តែពេល ៣ ឆ្នាំប៉ុណ្ណោះ ក្រោយការចាប់ឃុំខ្លួន។ លោក ខៀវសំផន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០០៧។ រីឯលោក នួន ជា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩កញ្ញា ឆ្នាំ២០០៧។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានលើកឡើងថា សវនាការសាធារណ ដោយផ្ទាល់មាត់លើអតីតមេខ្មែរក្រហមទាំងពីរ នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ធ្វើឡើងក្រោយពីអង្គបុរេជំនុំជម្រះ ក្នុងតុលាការខ្មែរក្រហម បានចេញដីកា បញ្ជូនសំណុំរឿង ០០២ ទៅជំនុំជម្រះ។ កាលពីថ្ងៃទី១៣មករា ឆ្នាំ២០១១ អង្គបុរេជំនុំជម្រះ ក៏បានចេញដីកាបង្គាប់ឲ្យបន្តដាក់ជនជាប់ចោទទាំង ៤ រូប រួមមាន៖ នួនជា អៀងសារី អៀងធីរិទ្ធ និងខៀវសំផន ក្នុងសំណុំរឿង០០២ ក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន រហូតដល់ពេលមានការនាំខ្លួនពួកគាត់ ទៅជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។
អតីតមេខ្មែរក្រហមជាន់ខ្ពស់ ២ រូបទៀត ក្នុងសំណុំរឿង ០០២ រួមមាន៖ លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ ក៏បានដាក់ពាក្យស្នើសុំឲ្យដោះលែងផងដែរ។ តែសវនាការ អាចធ្វើនៅពេលក្រោយ។
លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា ជនជាប់ចោទទាំង ៤ រូប ដែលត្រូវបានឃុំខ្លួនបន្ត ក្នុងសំណុំរឿង០០២ អាចនឹងត្រូវនាំខ្លួន ទៅជំនុំជម្រះលើអង្គសេចក្តី ក្នុងអំពើសម្លាប់មនុស្ស នាសម័យខ្មែរក្រហម ក្នុងចន្លោះរយៈពេល ៦ ខែ នៅដើមឆ្នាំ២០១១នេះ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទវេជ្ជសាស្ត្រមេគង្គដើម្បីពង្រឹងសមត្ថភាពវេជ្ជសាស្ត្រក្នុងតំបន់
ភ្នំពេញ: ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកពី ១៥ប្រទេស បានជួបជុំគ្នានៅកម្ពុជាក្នុងសន្និសីទ មេគង្គ ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញ ដើម្បីការងារស្រាវជ្រាវ ក៏ដូចជាការពារ និងប្រយុទ្ឋជំងឺឆ្លង។
ប្រទេសដែលចូលរួមក្នុងសន្និសីទនេះមាន ប្រទេសបារាំ ង ទ្បាវ វៀតណាម ថៃ ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ឥណ្ណា ហ្វីលីពីន សាំងហ្កាពួរ អូស្ត្រាលី សហរដ្ឋអាមេ រិក អង់គ្លេស កូរ៉េ ស្វីស អាល្លឹម៉ង់ និងប្រទេសជប៉ុន។
លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱយដឹងបន្ទាប់ពីសន្និសីទបានសម្រាកមួយរយៈខ្លី កាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ មករាកន្លងមកថា សន្និសីទនេះធ្វើ ទ្បើងដើម្បីលើកកំពស់ចំណេះដឹង រវាងអ្នកជំនាញវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ និង ការងារស្រាវជ្រាវទាក់ទងវិស័យនេះក្នុងតំបន់ និងពិនិត្យរួមគ្នាលើការថែរទាំ អ្នកជំងឺក្នុងតំបន់នេះ ដែលមានមុខជំងឺស្រដៀងៗគ្នាថា អ្វីដែលគេធ្វើបានជោគជ័យ និងអ្វីនាំឱយមានភាពបរាជ័យដែល ជាផ្នែកមួយដ៏សំខាន់ នៃការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមករវាងប្រទេសក្នុង និងក្រៅ តំបន់។ ជំងឺរ៉ាំរ៉ៃជាប្រភេទជំងឺមិនឆ្លង ជំងឺទាំងនោះរួមមាន ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺ លើសឈាមជាដើម។
លោកសាស្ត្រាចារ្យម៉ី សាម៉ឺឌី អគ្គលេខាធិការកាកបាតក្រហមកម្ពុជា និងជាសាស្ត្រាចារ្យ មហាបរិញ្ញាបានប្រសាសន៍ថា កំរិតសមត្ថភាពរបស់គ្រូពេទ្យ និស្សិតពេទ្យរបស់កម្ពុជាកាន់តែមាន ភាពប្រសើរទ្បើងលើសមត្ថភាព ដោយពួកគេអាចទទួលបាននូវការសិក្សា ការអនុវត្តន៍លើសម្ភារៈបរិក្ខាពេទ្យ និងការវិវត្តន៍ដ៏ឆាប់រហ័សរបស់វិស័យវេជ្ជសាស្ត្រ បានយ៉ាងល្អប្រសើរបើធៀបជាមួ យពេលដែលលោករៀន ។
លោកស្រីបេននី រីឆាត Penny Richards ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមា នប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានប្តេជ្ញាចិត្តយ៉ាមុតមាំ ក្នុងការជួយកម្ពុជាឱយសម្រេចបាននូវ គោលដៅទី៤ លើការកាត់បន្ថយមរណៈភាពមាតា និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី៥ លើកា រកាត់បន្ថយអត្រាមរណៈភាពមាតា ហើយយើងជឿថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនេះ ប្រសិនជាបុគ្គលិកសុខាភិបាលនៅតាមសេវាសុភាព នៅក្នុងតំបន់ជនបទនៃប្រទេសមានសម ត្ថភាពគ្រប់គ្រាន់ ហើយជំនួយលើផ្នែកនេះរបស់ប្រទេសអូស្ត្រាលី បាននិងកំពុងជួយពង្រឹងលើការងារនេះ ។
លោកស្ត្រីបន្តថា បច្ចុប្បន្ននេះសមាមាត្រជំនួយរបស់អូស្ត្រាលី សម្រាប់ជួយប្រទេសកម្ពុជា កាន់តែរីកធំទ្បើង ដោយឆ្នាំនេះបានជួយប្រទេសកម្ពុជាចំនួន២១លានដុល្លារ លើការផ្គត់ផ្គង់ និងព ង្រឹងប្រព័ន្ឋសុខាភិបាល ក្នុងចំណោមទឺកប្រាក់សរុបដែលជួយមកតំបន់នេះ ក្នុងឆ្នាំនេះសរុបចំនួន ៥០.៣លានដុល្លារ ។
លោកស្រី Penny Richards បានបន្តថា ប្រទេសអូស្ត្រាលីក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការជួយឱយប្រទេសក្នុងតំបន់នេះ ដើម្បីធ្វើឱយពួកគេធ្វើការផ្តល់សេវាកាន់តែមានគុណភាព ក្នុងការធ្វើឱយប្រសើរទ្បើងនូវសុខភាពមាតា ទារក និងកុមារ ។ នៅប្រទេសកម្ពុជាវិញអូស្ត្រាលីបាន ជួយរដ្ឋាភិបាលកម្ពុជា លើការពង្រឹងសមត្ថភាពផ្នែកធនធានមនុស្ស តាមផែនការយុទ្ឋសាស្ត្ររប ស់វិស័យសុខាភិបាល នៃផែនការយុទ្ឋសាស្ត្រជាតិលើវិស័យនេះសម្រាប់ឆ្នាំ២០០៨ ២០១៥ ៕

បុគ្គលិកកាសែត The Cambodia Daily ស្លាប់និងសន្លប់ដោយសារគ្រឿងស្រវឹង
ភ្នំពេញ: ស្ត្រីជនជាតិអាមេរិកាំងម្នាក់ឈ្មោះ JISSICA CLAIR THOMOPSON អាយុ ៣២ ឆ្នាំ បុគ្គលិកកាសែត The Cambodia Daily ដែលបានស្លាប់ក្នុងផ្ទះជួលកាលពីថ្ងៃទី២២មករាត្រូវបានគេរកឃើញមូលហេតុហើយ។
លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងតាមទូរសព្ទ័នៅថ្ងៃនេះថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារគាំងបេះដូងព្រោះតែបានហូបស្រាលាយប៊ីយែច្រើនពេក។ ចំណែកឯបុរសឈ្មោះ DREW C.FOSTER ដែលបានសន្លប់នោះគឺដោយសារតែផឹកគ្រឿងស្រវឹងលាយគ្រឿងញៀនហួសកម្រិតគឺមិនមែនដោយសារពុលអាហារឬភេសជ្ជៈដូចការស្មានកាលពីដើមទីនោះឡើយ។
លទ្ធផលនេះត្រូវបានលោកស្នងការបញ្ជាក់ថាបានរកឃើញបន្ទាប់ពីការធ្វើកោសល្យវិច្ច័យរបស់ប៉ូលិសនិងក្រុមគ្រូពេទ្យជំនាញ។
គួរបញ្ជាក់ថា មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីរសៀលថ្ងៃទី ២២ មករា ២០១១នេះ ដោយសារគេប្រទះឃើញនារីបុគ្គលិកកាសែតឌឺឃែមបូឌាដេលី ជនជាតិអាមេរិកកាំងម្នាក់ ស្លាប់នៅក្នុងបន្ទប់ដេក និងបុរសម្នាក់ទៀតមានលក្ខណៈសន្លប់ស្តូកស្តឹង ។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅក្នុងផ្ទះវិឡាលេខ ១២ ច្រកផ្លូវលេខ ៤១ក្រុមទី ៦១ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដែលជាទីកន្លែងបុគ្គលិកកាសែត ឌឹឃែមបូឌា ដេលីជាច្រើននាក់បានជួលស្នាក់នៅរួមគ្នា។ ផ្ទះវិឡានេះ ជារបស់លោកឈួន សុធីដែលបានជួលទៅក្រុមអ្នកកាសែតបរទេសទាំងនេះ។
សន្តិសុខយាមផ្ទះបានប្រាប់ប៉ូលិសថាៈ ជនរងគ្រោះទាំង២ខាងលើ បានដើរលេងផឹកស៊ីជាមួយគ្នារហូតដល់់ម៉ោង ៤ទៀបភ្លឺ ទើបត្រឡប់ចូលផ្ទះ។ រហូតដល់ម៉ោង ១២និង៣០នាទីថ្ងៃទី ២២ មករា ២០១១ ទើបមានការភ្ញាក់ផ្អើលឡើងដោយសារ បុគ្គលិកស្នាក់នៅ បន្ទប់ផ្សេងទៀតបានឃើញ ជនរងគ្រោះស្លាប់និងសន្លប់ នៅក្នុងបន្ទប់ ហើយបានហៅរថយន្តពេទ្យ មកនាំអ្នកមានជីវិតទៅកាន់មន្ទីរពេទ្យ៕

ព្រឹទ្ធសភាបារាំងបានដឹកនាំគណប្រតិភូបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ
អនុប្រធានទីមួយនៃព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងកម្ពុជា លោកស្រី Catherine Tasca បានដឹកនាំគណប្រតិភូព្រិទ្ធសភាបារាំង មួយក្រុមមកបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមករានេះ ។ ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុង គោលបំណងពិនិត្យលើលទ្ធផលនៃកិច្ច សហប្រតិប ត្តិការដែលកំពុងអនុវត្តជាមួយ ព្រិទ្ធសភាកម្ពុជាជាពិសេសក្នុងក្រប ខ័ណ្ឌនៃបណ្តាប្រទេសដែលនិយាយភាសាបារាំង ហៅថា ហ្វ្រង់កូហ្វូនី ។ តាមការជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថាលោកស្រី Catherine នឹងចូលរួមក្នុងសិក្ខាសាលាមួយស្តីពីការងារនិតិកម្ម ការពិនិត្យ ការអនុវត្តច្បាប់និងសកម្មភាពក្នុងមូលដ្ឋាន នៅថ្ងៃទី២៤ខែមករានេះ ដែលមានការចូលរួមពីសមាជិក ព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្រៅពីនោះលោកស្រី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសវនាការជាមួយសម្តេច ជាស៊ីមប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ប្រធានទីមួយរដ្ឋសភានិងសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។ ក្រៅពីនោះលោកស្រី Catherine នឹង អញ្ជើញទៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនិងជួបជាមួយ អភិបាលខេត្តសៀមរាប លោក ស៊ូភីរិន្ធ រួមទាំងទស្សនាសាលារៀនភាសាបារាំង និងថ្នាក់ដែលមានបង្រៀនពីរភាសាផងដែរ ។
ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ
បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នំា២០១១ក្នុងបរិវេណសាលាបក្សស្រុកសង្កែបានរៀបចំពិធីបញ្ចូលសមាជិកថ្មីនៅក្នុងគណបក្សប្រជាជនកម្ពុជាដែលការប្រារព្ធនេះស្ថិតនៅក្នុងភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
ពិធីនេះក្រោមអធិបតីភាពលោក ឡោក ហ៊ួរ នាយករងទី១ខុទ្ទកាល័យព្រឹទ្ធសភានិងជាប្រធានក្រុមទីប្រឹក្សាជំនួយការសម្ដេចធម្មពោធិសាល ជា ស៊ីម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសង្កែប្រធានក្រុមការងារចុះជួយឃុំទាំង១០និងសមាជិកសមាជិកាដែលសុំចុះឈ្មោះចូលជាសមាជិកបក្សថ្មីមានចំនួន៧៨៨នាក់ព្រមទាំងសមាជិកចាស់ចំនួន២០០នាក់ផងដែរ។
ក្នុងឱកាសនោះផងដែរលោក ឡោក ហ៊ួរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសង្កែបានមានប្រសាសន៍ថាប្រធានក្រុមថ្នាក់ឃុំទាំងអស់ត្រូវព្យាយាមឧស្សាហ៍ចុះពង្រឹងអោយដល់មូលដ្ឋានដើម្បីអោយប្រជាពលរដ្ឋមានការជឿជាក់និងមានទំនុកចិត្តលើគណបក្សប្រជាជនពិសេសត្រូវអោយដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងទទួលយកការសំណូមពររបស់ប្រជាពលរដ្ឋថាតើពួកគាត់ត្រូវការអ្វីខ្លះសម្រាប់សហគមន៍ដែលពួកគាត់រស់នៅរាល់ថ្ងៃ៕
និយមរ័ត្ន
សម្រង់ព័ត៌មានក្នុងវេទិកាបញ្ញាជនរបស់ទូរទស្សន៍ CTN រវាង លោក បណ្ឌិត ឈឹម ផលវរុណ ជាមួយ លោក ជុំ កុសល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១
លោក ជុំ កុសល
សំណួរ៖ លោក ប្រែដ អាដាម ដែលជានាយកអង្គការ Human Right Watch ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក បានលើកចំៗសំដៅមកលើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាការដឹកនាំប្រទេសយូរទៅធ្វើឲ្យមានអំណាចផ្តាច់ការ មិនគោរពសិទ្ធមនុស្ស ហើយ សុំឲ្យចុះចេញពីតំណែង និងរៀបចំបោះឆ្នោតជាថ្មីឡើងវិញ ឲ្យមានលក្ខណៈសេរីយុត្តិធម៌ និងការដឹកនាំយូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយជាដើម។ស្របពេលនេះដែរជាមួយនឹងព្រឹត្តិការណ៍នៅប្រទេស ទុយនេស៊ី ក៏មានអ្នកវិភាគនយោបាយនៅក្រៅប្រទេសមួយចំនួននោះបានលើកយកបញ្ហានេះមកផ្សព្វផ្សាយថាឲ្យកម្ពុជាមើលគំរូនៅប្រទេស ទុយនេស៊ី ដែលទិដ្ឋភាពនេះគឺមានការផ្ទុយគ្នាស្រឡះពីកម្ពុជា។ទាក់ទងនឹងបញ្ហានេះតើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បាទ សូមអរគុណ រឿងបុគ្គលដែលជាជនបរទេសទោះបីជាខ្លួនពាក់ផ្លាកជាអង្គការសិទិ្ធមនុស្សអ្វីក៏ដោយ អ្នកទាំងនោះមិនមែនជាអ្នករែកពន់ នូវការទទួលខុសត្រូវ និងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ហើយប្រជាពលរដ្ឋខ្មែរបានចាត់ទុកនូវទស្សនៈរបស់លោក ប្រែដ អាដាម នេះគឺជាទស្សនៈគ្មានសុភវិនិច្ឆ័យ និងគ្មានឧត្តមគតិសម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ គឺគ្រាន់តែជាទស្សនៈនៃការស្អប់រាជរដ្ឋាភិបាល ស្អប់ប្រជាជនខ្មែរ និងកាន់ជើងចំពោះគណបក្សប្រឆាំងតែប៉ុណ្ណោះ។លោកប្រែដ អាដាម និងសហសេវិករបស់គាត់គឺមិនដែលឲ្យតម្លៃដល់កម្ពុជាតាំងពីដើមមកម្លេះ។គាត់មិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ គាត់គ្រាន់តែបានចូលរួមអូសទាញពួកវង្វេងមួយចំនួន ឲ្យប្រឆាំងនឹងភាពរីកចម្រើនរបស់រដ្ឋាភិបាលទៅវិញ។ អ្នកដែលចូលរួមជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺមានតែគណបក្សប្រជាជនកម្ពុជាទេ គឺយើងបានជួយប្រជាជនតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក។
-ហេតុអ្វីបានជាលោក ប្រែដ អាដាម និងក្រុមគណបក្សប្រឆាំងមិនទទួលស្គាល់នូវសុភវិនិច្ឆ័យនៃភាពរីកចម្រើននៅកម្ពុជា ពីព្រោះគាត់មិនមែនជាអ្នកសិទ្ធិមនុស្សទេ នេះគឺខ្ញុំហ៊ានអះអាង។កន្លងមកការវិនិច្ឆ័យនូវសិទ្ធិមនុស្សរបស់គាត់តាមបែបទស្សនវិជ្ជាគឺមិនមាននិយាយអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមនោះទេ។បើសិនជាអ្នកណាក៏ដោយដែលគិតថាខ្លួនជាអ្នកសិទ្ធិមនុស្សគឺខ្លួនត្រូវហ៊ានទទួលស្គាល់ និងហ៊ានឲ្យតម្លៃនូវការរស់ឡើងវិញនៃប្រជាជាតិខ្មែរ។
-ឥឡូវនេះដោយសារតែគាត់ចង់ឲ្យគណបក្សប្រឆាំងដ៏គ្មានសមត្ថភាពនោះមកដឹកនាំប្រទេសឲ្យរលត់រលាយ នៅពេលដែលប្រជាពលរដ្ឋខ្មែរមិនគាំទ្រគណបក្សប្រឆាំងផង ហើយប្រជាជនកាន់តែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនទៅៗនោះ បានធ្វើឲ្យពួកគេក្តៅក្រហាយណាស់។ដូច្នេះគណបក្សប្រឆាំង ក្រុមអង្គការប្រឆាំង និងជនបរទេសឯកជនដែលប្រឆាំងនោះ គេមិនសប្បាយចិត្តនឹងការដឹកនាំរបស់រាជរដ្ឋភិបាល គេមិនសប្បាយចិត្តនឹងប្រជាពលរដ្ឋដែលមិនព្រមបោះឆ្នោតផ្លាស់ប្តូរឲ្យពួកក្រុមនិន្នាការប្រឆាំងរបស់គេបានដឹកនាំប្រទេស។ពួកគេបានចោទប្រកាន់ថាការបោះឆ្នោតសុទ្ធតែអយុត្តិធម៌ មិនត្រឹមត្រូវ។ប្រសិនពួកគេយល់ថាខ្មែរធ្វើការស្ទង់មតិពួកគេមិនឲ្យតម្លៃ ឥឡូវអង្គការបរទេសសហរដ្ឋអាមេរិក គឺអង្គការ IRI គេធ្វើការស្ទង់មតិ ក៏អង្គការនេះស្ទង់ឃើញថាគណបក្សប្រជាជនមិនដែលចាញ់ម្តងណានោះទេ ហើយក៏មិនដែលស្ទង់ឃើញថារាជរដ្ឋាភិបាលដើរលើផ្លូវខុសនោះទេ។លទ្ធផលសុទ្ធតែគាំទ្ររាជរដ្ឋាភិបាល ទទួលស្គាល់ការដឹកនាំប្រទេសតាមរយៈរាជរដ្ឋាភិបាលបានដើរលើផ្លូវត្រូវដែលមានការគាំទ្រជាង៧០% គឺរហូតដល់៧៦% គឺដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយការស្ទង់នេះក៏វាមិនខុសប៉ុន្មានទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ។វិទ្យាស្ថានពលរដ្ឋវិជ្ជាក៏បានធ្វើការស្ទង់មតិនេះដូចគ្នា ហើយលទ្ធផលក៏មិនខុសគ្នាដែរ។ក្រោយពីការស្ទង់មតិនេះអង្គការ IRI បានឲ្យតម្លៃចំពោះមុខរាជរដ្ឋាភិបាលថាមានការគាំទ្ររហូតដល់៧៦% ក្នុងការដឹកនាំប្រទេស និងការអភិវឌ្ឍប្រទេស មានន័យថារាជរដ្ឋភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា។តួលេខនេះប្រសិនបើមានការបោះឆ្នោតនាពេលនេះគឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបាន៩៦អសនៈ ។ រីឯការស្ទង់មតិរបស់វិទ្យាស្ថានពលរដ្ឋវិជ្ជានាពេលថ្មីៗនេះដែរគឺគណបក្សប្រជាជនកម្ពុជាអាចទទួលបានដល់៩៩អសនៈឯណោះបើសិនជាមានការបោះឆ្នោតនៅឆ្នាំ២០១០កន្លងទៅ។
លោក ជុំ កុសល
សំណួរ៖ នៅក្នុងពិភពលោកយើងបច្ចុប្បន្ននេះ នៅក្នុងសង្គមប្រជាធិបតេយ្យតាមបែបសភានិយមពុំទាន់មានប្រទេសណាមួយគេកំណត់អាជ្ញាយុកាលអំណាចឬអាណត្តិរបស់នាយករដ្ឋមន្ត្រីទេ គឺមួយជីវិតឲ្យតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ មាន័យថា បើប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺបានន័យថាបោះឆ្នោតគាំទ្រសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តហើយ ។ប៉ុន្តែនៅពេលដែលជនបរទេសម្នាក់គឺលោក ប្រែដ អាដាម បានទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញពីអំណាច និងធ្វើការបោះឆ្នោតឡើងវិញបែបនេះប្រជាជនកម្ពុជាបានចាត់ទុកថា គាត់គឺជាមនុស្សសរសៃប្រសាទ ហើយក៏មានគណបក្សប្រឆាំងមួយចំនួនខំបន្ទរនូវបញ្ហានេះផងដែរ ។ដូច្នេះបើតាមនីតិវិធីនៃលទ្ធិប្រជាធិបតេយ្យតាមបែបសភានិយម តើអំណាចនាយករដ្ឋមន្ត្រីត្រូវមានការកំណត់ដូចអ្វីដែលគេស្រែកឡើងឬទេ? ហើយតើវាសមស្របទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬទេ? សូមលោកបណ្ឌិតជួយធ្វើអត្ថាធិប្បាយ បាទ។
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បាទ សូមអរគុណ ត្រង់ចំណុចនេះហើយដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ អំពីប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសពីរបែបខុសគ្នា គឺមួយតាមបែបប្រជាធិបតេយ្យប្រធានាធិបតីនិយម និងមួយទៀតតាមបែបប្រជាធិបតេយ្យសភានិយម ។ ជាគោលការណ៍តាមទ្រឹស្តីនីតិរដ្ឋធម្មនុញ្ញ ក៏ដូចជាទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ ហេតុផលចាំបាច់ក្នុងការកំណត់នូវអាណត្តិនយោបាយ និងអាណត្តិបុគ្គលសម្រាប់ឈរឈ្មោះ តំណែងជានាយករដ្ដមន្ត្រី ឬជាប្រធានាធិបតីនេះ គឺគេមានហេតុផលជាក់លាក់របស់គេ។ យើងឃើញថានៅក្នុងរបបប្រជាធិបតេយ្យប្រធានាធិបតីនិយម ប្រជាពលរដ្ឋបោះឆ្នោតឲ្យបុគ្គល តែបុគ្គលនោះមានអំណាចទាំងអស់ គឺទាំងអំណាចប្រមុខរដ្ឋាភិបាល ប្រមុខយោធា ប្រមុខការទូត រួមនិងអំណាចវិនិច្ឆ័យក្តី តែងតាំងចៅក្រម ក៏ប្រធានាធិបតីកាន់ទាំងអស់។ដូច្នេះអំណាចទាំងអស់ប្រមូលផ្តុំនៅក្នុងបុគ្គលម្នាក់ជាប់ឆ្នោតដោយប្រជាពលរដ្ឋ ក្នុងតួនាទីជាប្រធានាធិបតី។ហើយគេមានអំណាចសភាមួយទៀតដែលតាមដានអំណាចរបស់ប្រធានាធិបតី ខាងផ្នែកថវិកា។ដូច្នេះហើយទើបគេមានតុល្យភាពអំណាចរបស់ប្រធានាធិបតី ដោយមិនអនុញ្ញាត្តិឲ្យឈរឈ្មោះពីរអាណត្តិនោះទេ។
—សម្រាប់អំណាចតាមបែបសភានិយមវិញគឺខុសអំពីប្រធានាធិបតេយ្យនិយម ដោយគេកំណត់តាមរដ្ឋធម្មនុញ្ញក្នុងការឈរឈ្មោះគ្មានកាលកំណត់ជានាយករដ្ឋមន្ត្រី។ដោយសារនាយករដ្ឋមន្រ្តី ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងទទួលខុសត្រូវចំពោះមុខរដ្ឋសភា រីឯប្រធានាធិបតី ដូចលោក អូបាម៉ា គឺមិនទទួលស្គាល់ចំពោះមុខរដ្ឋសភាអាមេរិកទេ សូមអ្នកនយោបាយរឡេះរឡោះមួយចំនួន និងប្រជាពលរដ្ឋកុំយល់ច្រឡំ។លោកស្រី ហ៊ីលឡារី គ្លីន តុន ក៏មិនទទួលខុសត្រូវចំពោះមុខរដ្ឋសភាដែរ ហើយគណៈរដ្ឋមន្ត្រីអាមេរិកក៏មិនទទួលខុសត្រូវចំពោះមុខរដ្ឋសភាដែរ។គ្មានសមាជិករដ្ឋសភាណាហ៊ានកោះហៅសមាជិករដ្ឋាភិបាលមកសួរនោះទេ។ដែលខុសពីប្រព័ន្ធសភានិយម នាយករដ្ឋមន្ត្រី រដ្ឋាភិបាល រដ្ឋមន្ត្រី ទាំងអស់គឺទទួលខុសត្រូវចំពោះរដ្ឋសភា នៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួង ដែលជាអំណាចនីតិប្រតិបត្តិ ដែលទទួលខុសត្រូវចំពោះអំណាចនីតិប្បញ្ញត្តិ។ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីសុទ្ធតែត្រូវបានឆ្លងកាត់ការបោះឆ្នោតទុកចិត្តពីសមាជិកសភា។នេះហើយជាយន្តការបែបសភានិយម។ដរាបណាក្រុមមតិភាគច្រើនធ្វើការការពាររដ្ឋាភិបាលនៅក្នុងរដ្ឋសភា ដរាបនោះនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីនៅដំណើរការបាន។នៅពេលណា នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីបាត់បង់នូវការគាំទ្រនៅក្នុងរដ្ឋសភា ដរាបនោះគណរដ្ឋមន្ត្រីបាត់បង់នូវដំណើរការ និងមានការធ្វើញ្ញត្តិតវ៉ា នោះទើបអាចដកនាយករដ្ឋមន្ត្រីបាន។ម្យ៉ាងទៀតតួនាទីរបស់គណបក្សប្រឆាំងនៅប្រទេសនានា គេមិនធ្វើដូចគណបក្សប្រឆាំងនៅកម្ពុជាទេ គឺគេធ្វើយ៉ាងណាបង្ហាញនូវសកម្មភាពនយោបាយរបស់ខ្លួន យកមកតស៊ូមតិនៅក្នុងវេទិកាសភា ហើយនិងពិនិត្យមើលសកម្មភាពរបស់រដ្ឋាភិបាល ថាតើបានយកគោលនយោបាយដែលខ្លួនបានឃោសនានៅពេលបោះឆ្នោតមកអនុវត្តឬទេ ហើយមានប្រសិទ្ធភាពឬទេ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងប្រជាពលរដ្ឋអាចបែងចែកថាតើគោលនយោបាយរបស់គណបក្សប្រឆាំងវាល្អជាង គណបក្សដឹកនាំប្រទេស ឬគណបក្សដឹកនាំប្រទេសល្អជាង។ដូច្នេះវាជាការប្រកួតប្រជែងផ្នែកគោលនយោបាយ។ វាមិនដែលអ្នកចាញ់ទៅប្រាប់អ្នកឈ្នះនោះទេ។ បើគិតមកទល់ពេលនេះ គណបក្សប្រឆាំងមួយចំនួនមានអាយុ ១៧ឬ១៨ឆ្នាំហើយ ប៉ុន្តែគណបក្សប្រឆាំង និងអង្គការដែលប្រឆាំងនៅកម្ពុជាទាំងនោះនៅតែអសមត្ថភាព នៅតែល្ងង់ខ្លៅដដែល។ដូច្នេះត្រូវតែហ៊ានទទួលស្គាល់ថាខ្លួនអត់ចេះទៅនោះទើបប្រសើរ។
លោក ជុំ កុសល
សំណួរ៖ បើតាមសម្តីរបស់លោក ប្រែដ អាដាម បាននិយាយថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយ។ដើម្បីឲ្យគណបក្សប្រឆាំងអាចឈ្នះបានតើគួរធ្វើយ៉ាងដូចម្តេច?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បើចង់ឈ្នះទីមួយ អ្នកត្រូវទទួលស្គាល់នូវស្នាដៃនៃឥស្សរៈភាពរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសិន ថាតើគណបក្សប្រជាជនកម្ពុជាបានធ្វើអ្វីខ្លះសម្រាប់ប្រជាជាតិខ្មែរ។បើអ្នកមិនទទួលស្គាល់ទេ ១០០ជីវិតទៀតក៏មិនអាចឈ្នះបានដែរ។ពួកលោកត្រូវដឹងថាសម្លេងឆ្នោតដែលទទួលបាន គឺជាសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋ គឺម្ចាស់ឆ្នោតគេទទួលស្គាល់ស្នាដៃរបស់គណបក្សប្រជាជន ជាពិសេសគឺស្នាដៃដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។តើស្នាដៃនោះជាអ្វី គឺស្នាដៃនៃថ្ងៃ៧មករា។បើអ្នកឯងមិនទទួលស្គាល់នូវស្នាដៃនៃការរស់ឡើងវិញ ពីរបបខ្មែរក្រហម គឺអ្នកឯងមិនបាច់ធ្វើនយោបាយទៀតទេ។សូម្បីតែសមាជិករបស់គណបក្សលោក សមរង្ស៊ី និងសមាជិករបស់គណបក្សលោក កឹម សុខា ក៏ពួកគេទទួលស្គាល់ថ្ងៃ៧មករាដែរ។
-មួយទៀត បើមិនទទួលស្គាល់សមិទ្ធផល តាំងពីថ្ងៃ៧មករារហូតមកដល់ឆ្នាំ១៩៩៣ទេ ក៏គ្មានជោគវាសនា សម្លឹងមើលកៅអីនាយករដ្ឋមន្ត្រីដែរ។
-ទីបីបើអ្នកឯងមិនទទួលស្គាល់នូវសមិទ្ធផលដែលកើតមានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨
និងរហូត ដល់បច្ចុប្បន្នទេ ជាពិសេសគឺសមិទ្ធផលសន្តិភាពនៅឆ្នាំ១៩៩៨ដែលជាស្នាដៃរបស់សម្តេច ហ៊ុន សែនក្នុងនយោបាយឈ្នះឈ្នះទេ ទោះបីជាខំ១០០ជាតិទៀតក៏មិនឈ្នះដែរ។
ដូច្នេះត្រូវហ៊ានសារភាពចុះចាញ់ថាខ្លួនមិនអាចធ្វើបានដូចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលជាស្ថាប័នជាតិសព្វថ្ងៃទេ។ហ៊ានសារភាពថាដរាបណា សម្តេច ហ៊ុន សែន នៅតែឈរឈ្មោះតំណែងជានាយករដ្ឋមន្ត្រីគឺខ្លួនមិនអាចឈ្នះបានទេ ក្រែងលោពេលនោះប្រជាពលរដ្ឋអាចមានការអាណិត ប្រសើរជាងការជេរ ប្រមាថឲ្យចុះចេញពីតំណែង។
ប្រសិនបើគណបក្សប្រឆាំង មិនទទួលស្គាល់នូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានធ្វើតាំងពីដើមរហូតមកដល់ពេលនេះទេ គឺប្រជាពលរដ្ឋក៏មិនគាំទ្របោះឆ្នោតឲ្យដែរ។ដូច្នេះ គឺត្រូវហ៊ានសារភាបចុះចាញ់ ហ៊ានទទួលស្គាល់សមិទ្ធផលនានា និងត្រូវដូរបេក្ខជនថ្មី ។ សម្រាប់គណបក្សសិទ្ធិមនុស្សត្រូវដូរលោក កឹម សុខា ចេញ ឯ គណបក្សសម រង្ស៊ី ត្រូវដូរ លោក សម រង្ស៊ី ចេញ ក្រែងលោអាចយល់សប្តិបានឈ្នះខ្លះ។
សរុបមកការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីក្នុងរបបសភានិយម គឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជាបានបង្ហាញព្រមគ្នា តាំងកម្មវិធីនយោបាយ និងបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេច ហ៊ុន សែន ដូច្នេះបើប្រជាពលរដ្ឋបោះឆ្នោតឲ្យសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានន័យថាប្រជាពលរដ្ឋ គាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទីពីរគឺប្រជាពលរដ្ឋគាំទ្រនូវស្នាដៃដឹកនាំ និងសមិទ្ធផលនានារបស់សម្តេច ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាបន្តទៀត។ការបោះឆ្នោត នៅឆ្នាំ២០១៣ ខ្ញុំហ៊ានអះអាង គឺជាការបោះឆ្នោតបន្តអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ម្យ៉ាងទៀតការធ្វើនយោបាយ គឺត្រូវចេះសិក្សាពីចិត្តសាស្ត្ររបស់ប្រជារាស្ត្រ បើយើងមិនដឹងថាប្រជារាស្ត្រចង់បានអ្វីផង តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យម្តេចកើត។សម្រាប់សម្តេច ហ៊ុន សែន លោក ត្រូវបានទទួលការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើន ដូច្នេះហើយទើបលោកតែងទទួលបានជោគជ័យនៅរាល់ពេលបោះឆ្នោត។
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី
ទស្សនៈ ៖ ចង់បាននីតិរដ្ឋត្រូវមានច្បាប់ NGOs
បើនិយាយពី NGOs នៅស្រុកខ្មែរមានរាប់ពាន់ខ្លះក៏ដំណើរការ រីឯខ្លះទៀតមានតែឈ្មោះសឹង តែរកទីស្នាក់ការទំនាក់ទំនងគ្មាន។
សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលមានដំណើរការមានមិនច្រើន ទេគឺមានប្រមាណជាងមួយរយសមាគមអង្គការប៉ុណ្ណោះ ក្នុងចំណោមសមាគមអង្គការក្នុងស្រុកជាងពីរពាន់ដែលបានចុះបញ្ជីជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ឬ ទីស្ដីការគណៈរដ្ឋមន្ដ្រី។
ពួកគេទាំងនេះបានចូលរួមចំនែកអភិវឌ្ឍន៍ប្រទេសឡើងវិញក្នុងវិស័យផ្សេងៗពីគ្នាជាអាទិ៍វិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ឥណទានច្បាប់ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។ គេអាចបែងចែកពួកគេជាក្រុមទៅតាម វិស័យការងារដែលសមាគមអង្គការក្នុងស្រុកបម្រើសេវានៅក្នុងសង្គម។
សមាគមអង្គការក្នុងស្រុកដែលបម្រើសេវាផ្នែកអប់រំសុខាភិបាល កសិកម្ម ឧស្សាហកម្ម និង ឥណទាន គឺជាក្រុមធំមួយដែលបានជួយសម្រាលបន្ទុកជាច្រើនរបស់រាជរដ្ឋ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។ ដោយឡែកក្រុមសមាគមអង្គការដែលបម្រើសេវាផ្នែកច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាក្រុមតូចមួយ បើប្រៀបធៀបនឹងចំនួនសមាគមអង្គការក្នុងស្រុកដែលបានចុះបញ្ជី។ ក្រុមនេះមានគ្នាតិចប៉ុន្ដែចេះប្រើល្បិចផ្លាស់ប្ដូររូបភាព ក្នុងសង្គមពេលខ្លះគេធ្វើសកម្មភាពតែម្នាក់ឯងដោយឯករាជ្យ ប៉ុន្ដែពេលខ្លះទៀតគេប្រមូលចងក្រងគ្នាជាក្រុមជាសម្ព័ន្ធភាព ជាក្រុមការងារគណៈកម្មាធិការ ឬក្រុមចម្រុះផ្សេងៗដើម្បីបំភ័នភ្នែកសាធារណៈជនដែលមើលទៅហាក់បីដូចជាមាន គ្នាច្រើនប៉ុន្ដែបើយើងពិនិត្យឱ្យហ្មត់ចត់ទៅពួកគេមានគ្នាមិនលើសពី ៣០សមាគមអង្គការឡើយ ដែលដើរតួធ្វើជាសមាជិក បំពេញឱ្យគ្នាទៅវិញទៅមកក្នុងសម្ព័ន្ឋភាពក្រុមការងារ ឬគណៈកម្មការផ្សេងៗ ជាពិសេសពួកគេភាគច្រើនអួតអាងពីការគ្រប់់គ្រងបានល្អតាមបែបប្រជាធិបតេយ្យតម្លាភាព ឬគណនេយ្យ និងមានរចនាសម្ព័ន្ឋគ្រប់គ្រងអង្គភាពបានគ្រប់គ្រាន់ជាអាទិ៍ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងជាដើម ប៉ុន្ដែបើពិនិត្យឱ្យច្បាស់ទៅ គឺពួកគេមានគ្នាតែមួយដំបស្វា តែប៉ុណ្ណោះគឺប្រធានអង្គការមួយទៅធ្វើជាក្រុមប្រឹក្សាភិបាលឱ្យអង្គការមួយទៀត ហើយច្រាស់មកវិញមានន័យថាគឺ ពួកគេដើរតួនាទីជាអ្នកប្រតិបត្ដិផងនិង ជាក្រុមប្រឹក្សាភិបាលផងដែលបំពេញផលប្រយោជន៏ឱ្យគ្នាទៅវិញទៅមក។ រីឯអង្គការសមាគមខ្លះបានជ្រើសរើសក្រុមប្រឹក្សាភិបាលសុទ្ធតែបរទេសមានមុខមាត់និងឋានៈ ប៉ុន្ដែពួកគេមិនដែលបាន ប្រជុំក្រុមប្រឹក្សាភិបាលម្ដងសោះព្រោះតែក្រុមប្រឹក្សាភិបាលមានតែឈ្មោះដាក់ក្នុងរចនាសម្ព័ន្ធអង្គការឱ្យតែល្អមើលគ្មានដំណើរការ។ រឹតតែអាក្រក់ខឹងនេះទៀតសមាគមអង្គការក្នុងស្រុកខ្លះបានទទួលយកបុគ្គលិកដែលធ្វើការក្នុងអង្គការម្ចាស់ ជំនួយរបស់ខ្លួនឱ្យធ្វើជាក្រុមប្រឹក្សាភិបាល ដែលធ្វើឱ្យស្ថាប័នប្រតិបត្ដិមានការច្របូកច្របល់គ្មានឯករាជ្យក្នុងការបំពេញការងារ។ ម្យ៉ាងទៀតក៏នៅមានប្រភេទក្រុមប្រឹក្សាភិបាលមួយបែបទៀតដែលហួសដឺឡេ (expired) មានន័យថា ពួកគេមុខក្រាស់បើទោះបីជាលក្ខន្ដិកៈ សមាគមអង្គការមានចែងអំពីអាណត្ដិការងាររបស់ក្រុមប្រឹក្សាភិបាល ២ ឬ ៣ ឆ្នាំ ក៏ដោយក៏ពួកគេធ្វើមិនដឹងមិនឮមិនព្រមលាឈប់ពីក្រុមប្រឹក្សាភិបាលឡើយ គឺពួកគេស្រឡាញ់មុខមាត់ឈរឈ្មោះដំណែង ជាក្រុមប្រឹក្សាភិបាលឱ្យអង្គការសង្គម ប៉ុន្ដែបែរជាបានចូលដៃចូលជើងរួមចំនែកធ្វើឱ្យសមាគមអង្គការទាំងនោះចុះ ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែក្រុមប្រឹក្សាភិបាលមិនដំណើរការឬក្រុមប្រឹក្សាភិបាលដែលគ្មានគំនិតស្ថាបនា បង្កើតឡើងដើម្បីតែគាំទ្រនាយកប្រតិបត្ដិដើម្បីអោយខ្លួននិងបក្ខពួកខ្លួនកាន់ដំណែងទទួលបានប្រាក់ខែបានយូរឆ្នាំប៉ុណ្ណោះ។
រួមសេចក្ដីមកសមាគមអង្គការក្នុងស្រុកនៅកម្ពុជាមិនទាន់មានភាពរឹងមាំក្នុងការបំពេញការងារទេ ទាំងការគ្រប់គ្រងផ្ទៃក្នុង និងការប្រតិបត្ដិការគម្រោងនានាដែលទាមទារឱ្យមានស្ថាប័ននិងលិខិតបទដ្ឋានគតិយុត្ដិច្បាស់លាស់ ដើម្បីគ្រប់គ្រងអំពីដំណើរការពួកគេនៅក្នុងសង្គមចៀសវាងនូវទំនាស់ផ្សេងៗជាយថា ហេតុដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ ចំពោះប្រជាពលរដ្ឋដែលជាអ្នកទទួលផល។ ការបង្កើតឱ្យមានច្បាប់ដើម្បីគ្រប់គ្រងសមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកគឺកាលានុវត្ដថ្មីមួយដែលធ្វើឱ្យអង្គការសង្គមនានា ដែលប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាកាន់តែមានការទទួលខុសត្រូវសាធារណៈច្រើនជាងមុន។ លុបបំបាត់ចោលនូវភាពអសកម្មនានាដែលពួកគេកំពុងជួបប្រទះ និងធ្វើឱ្យពួកគេកាន់តែមានភាពស្របច្បាប់ក្នុងការបំពេញការងារក្នុងសង្គម។
ម្យ៉ាងទៀតការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក គឺជាការគោរពអនុវត្ដ ទៅតាមស្មារតីមាត្រា៤២នៃរដ្ឋធម្មនុញដែលជាមាគ៌ាដ៏ត្រឹមត្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងធ្វើដំណើរនៅលើផ្លូវឆ្ពោះទៅកាន់នីតិរដ្ឋពិតប្រាកដ។
មេត្ដា
Subscribe to:
Posts (Atom)