មានសេចក្តីរាយការណ៏ថាមានអ្នកកាសែត ឈ្មោះ Jessica Carol Thompson ដេកស្លាប់ កាលពីថ្ងៃត្រង់ថ្ងៃ សៅរ៍នេះក្នុងបន្ទប់ជួលមួយ ក្នុងរាជធានីភ្នំពេញ។ ប៉ូលិសបាននិយាយថានៅក្បែរ សាកសពអ្នកកាសែតស្រីដែលស្លាប់ នោះមានបុរសជនបរទេស៣រូបទៀត បានដេកសន្លប់និងរងរបួស ហើយត្រូវបានគេដឹកយកមកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ ។ សមត្ថកិច្ចកំពុងស៊ើបរកមើលមូលហេតុដែលជាប់ពាក់ ព័ន្ធទៅនិងករណីនេះផងដែរ។ បន្ទប់ដែល ស្ត្រីអ្នកកាសែតដេកស្លាប់ និងបុរស៣នាក់បាន ដេកសន្លប់នោះ គឺស្ថិតក្នុងវីឡាផ្ទះជួលមួយ លេខ១២អឺ០ ផ្លូវ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលនេះគេនៅមិនទាន់ដឹងថាតើមូលហេតុអ្វីដែលមានរឿង ហេតុនោះបានកើ់តឡើងទេ។
CamBn
Saturday, January 22, 2011
ផ្ដល់ពូជស្រូវសម្រាប់បង្កបង្កើនផលស្រូវនៅរដូវប្រាំងដល់កសិករដែលរងគ្រោះដោយទឹកជំនន់កន្លងមក
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅរដូវរស្សាចំនួន ៦២២ គ្រូសារស្ថិតនៅក្នុងឃុំទឹកជោរ និងឃុំប្រាសាទអាជ្ញាធរខេត្តបន្ទាយមានជ័យនាំយកពូជស្រូវ អ៊ីអែ ៦៦សរុបចំនួន ១២តោន សំរាប់បង្កបង្កើនផលនៅរដូវប្រាំងដែលឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី( ADB )តាមរយៈគំរោងឧបត្ថម្ភស្បៀងសង្រ្គោះបន្ទាន់។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះអោយដឹងថា ស្រុកមានផ្ទៃដីសរុប ១០៥.៨៣៥ហិកតាក្នុងនោះផ្ទៃដីបង្កបង្កើនផលមាន៧០.៦០១ហិកតាក្នុងឆ្នំា២០១១កន្លងមកនេះប្រជាកសិករ ទូទាំងស្រុក បង្កបង្កើនផលស្រូវសម្រេចបានផ្ទៃដី៤៦.៤៩៥ ហិកតាលើសផែនការ(៤៥.៧០០ហិកតា)។ លទ្ធផលដែលសំរេចបាននេះត្រូវបានរងការខូចខាតទៅវិញមួយចំនួនដោយគ្រោះទឹកជំនន់ខូចខាតស្ទើរគ្រប់ឃុំសរុប ប៉ះពាល់ចំនួន១០.១៦៥ហិកតាខូចខាត ១៧៣០ហិកតា។
លោកបន្តថា ហេដ្ឋារចនាសម័្ពន្ធរូបវន្តត្រូវរងការខូចខាតជាច្រើនរួមមាន៖ ផ្លូវខូច ខាតមធ្យមចំនួន ៤ ខ្សែស្មើ១៨៤.គីឡូម៉ែត្រ ខូចខាតធ្ងន់ ២០គីឡូម៉ែត្រ បាក់ស្រុតស្ពានបេតុង ១កន្លែងទៀត។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានលើកយកការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាទាំងបី ដែលតែងតែគិតគូ យកចិត្តទុកដាក់ពីសុខទុកប្រជាពលរដ្ឋគ្រប់កន្លែងនៅទូទាំងប្រទេស។
លោក អ៊ុង អឿន បន្តថា ការផ្តត់ផ្គង់ស្រូវពូជជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់រដូវវស្សាក្នុងថ្ងៃនេះគឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្ធូរបន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតខ្លាំងលើដំណាំស្រូវ សត្វពាហនៈនិងលំនៅឋាន។តាមរយៈការផ្គត់ផ្គង់នេះបងប្អូន ឲ្យទៅដោះស្រាយជីវភាពចំពោះមុខឬ យកទៅដំាដុះដើម្បីធានាបាននូវតម្រូវការស្បៀងយូរអង្វែងតាមលទ្ធភាពដែលអាចធ្វើបាន។
ជាមួយគ្នានេះដែរលោក អ៊ុង អឿន បានជូនថវិកា ២លានរៀលដើម្បីចូលរួមកសាង ស្ពានយោល កន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ តភ្ជាប់ជាមួយតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ព្រមទាំងសន្យាជូនឧគ្ឃោសនស័ព្ទបំពងសំលេងមួយឈុតដល់ឃុំទឹកជោរ និងឃុំប្រាសាទ ក្នុងឱកាសចូលឆ្នាំ ប្រពៃណីខ្មែរផងដែរ៕
អ. ពៅ
ថៃទាំង៥នាក់ចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៣រសៀលនេះ
ជនជាតិថៃទាំង៥ដែលតុលាការកមជា បានបណ្តេញចេញក្រោយការកាត់ទោស កាលពីម្សិលមិញ ត្រៀមនឹងចាក ចេញទៅប្រទេសថៃ វេលាថ្ងៃនេះ។ មន្ត្រី ក្រសួងការបរទេសថៃ លោក ឆាវ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត ត្រូវគេរាយការណ៍ បានអញ្ជើញទៅស្ថានទូតថៃ ក្នងដំណើរមកទទួលយកជនជាតិ ថៃទាំង៥ដែលនឹងចាកចេញពី កម្ពុជានៅថ្ងៃនេះ។ ជនជាតិថៃទាំង៥នាក់នៅមុនការចាកចេញ បានធ្វើដំណើរទៅតុលាការ រាជធានីភ្នំពេញដើម្បីបំពេញ បែបបទចុងក្រោយតាមនិតិវិធី។ ក្រោយពីបំពេញបែបបទហើយនោះ ពួកគេបានចេញទៅ យកសម្ភារៈនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ពេលឃាត់ខ្លួននោះ ហើយនៅវេលាម៉ោង៣រសៀលនេះ នឹងពួកគេនឹងចាកចេញ ទៅព្រលានយន្តហោះអន្តរជាតិត្រៀមចាក ចេញទៅប្រទេសថៃហើយ។
សូមជំរាបថា កាលពីម្សិល មិញ តុលាការបានចេញសាលក្រម សម្រេចកាត់ទោសជនជាតិថៃ ទាំង៥អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះ ត្រូវព្យួរដោយការមិនបន្តដាក់ គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់ឃុំអស់ មួយរយៈពេលនោះហើយ ក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នមកនោះ។ តុលាការ ខ្មែរបាន បណ្តេញ ថៃទាំង៥អោយវិលត្រឡប់ ទៅវិញនិងបង្គាប់ការបង់ប្រាក់ពិន័យម្នាក់ៗ ចំនួន១លានរៀល។ ការកាត់ទោសជនជាតិថៃនៅថ្ងៃទី២១មករានេះ មានចំនួន តែ៥ នាក់ប៉ុណ្ណោះ រីឯជន ជាតិថៃ២នាក់ទៀតនឹងត្រូវគេធ្វើនៅថ្ងៃទី១កុម្ភៈ។ ជនជាតិ ថៃទាំង២ដែលតុលាការរង់ចាំថ្ងៃទី១កុម្ភៈ ដើម្បីធ្វើសវនាការកាត់ទោសនោះ មាន ឈ្មោះវីរ៉ាស៊ុមក្វាមឃីត និងស្ត្រីម្នាក់ជាលេខាធិការរបស់គាត់ ឈ្មោះ រ៉ាទ្រី ផៃភូ រតនាផៃប៊ូន។ អ្នកទាំង២ ត្រូវគេចោទទោសបន្ថែមមួយទៀតពីបទ ធ្វើចារកម្មព័ត៌ មាន ដែលមានទម្ងន់ធ្ងន់ជាងទោស ឆ្លងដែនខុសច្បាប់ និងឆ្លងកាត់តំបន់យោធា ដែលគេហាមឃាត់នោះទៅទៀត។
CamBn
វិចារណកថា ៖ វាសនាក្រុមប្រឆាំងនៅកម្ពុជាគឺ “រស់មិនខ្លាំង ខ្សោយមិនស្លាប់”
ចំណងជើងខាងលើនេះជាសង្ខេបន័យរបស់មេដឹកនាំគណបក្សកាន់អំណាចដៅ ទៅលើរាសីលិចអណ្ដែតរបស់ក្រុមប្រឆាំងនៅក្នុងស្រុកយើង ។ នៅកម្ពុជាសព្វ ថ្ងៃ គណបក្សនយោបាយប្រឆាំងមានតែពីរឬបី ហើយដែលសុទ្ធតែជាក្រុមតូចៗ ពុំមានទម្ងន់នយោបាយគ្រប់គ្រាន់ដែលអាចដណ្ដើមជោគជ័យនៅលើសង្វៀន នយោបាយកម្ពុជាសព្វថ្ងៃបានទេ ។ ស្ថានភាពពិតរបស់ក្រុមប្រឆាំង វាគ្រាន់ តែ “រស់មិនខ្លាំង” តែ “ខ្សោយមិនស្លាប់” ។ និយាយមួយបែបទៀតថា ក្រុមប្រឆាំង ល្អិតល្អោចទាំងនេះ គ្រាន់តែជាឧបករណ៍សម្រាប់បង្កចលាចលក្នុងសង្គមមួយដង មួយកាលដើម្បីកំដរឆាកនយោបាយកម្ពុជា កុំឱ្យតែស្ងាត់រោងពេកប៉ុណ្ណោះ ។
និយាយដល់ឈ្មោះគណបក្សប្រឆាំង គេអាចស្គាល់ភ្លាមថា នោះគឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ព្រមទាំងសម្ពន្ធមិត្ដអារាត់អារាយរបស់ពួកគេ តិចតួចនៅក្នុងស្រុកនិងក្រៅស្រុក ដែលមានភារកិច្ចជាចម្បងគឺញុះញង់អុជអាល ឱ្យក្រុមប្រឆាំងខាតលក្ខណ៍បាក់អន្សាអស់នេះ ធ្វើសកម្មភាពប្រឆាំងដោយងងឹត ងងុលមកលើសង្គមសន្ដិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ។ ប៉ុន្ដែសកម្មភាពបំបះស្ថានការណ៍សង្គមរបស់ក្រុមប្រឆាំងទាំងនេះ កំពុងបង្ហាញនូវសញ្ញាអវិជ្ជមានជាទូទៅ នៅពេលរដូវកាលបោះឆ្នោតព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់និងការបោះឆ្នោតសាកលពីនេះរហូតដល់ឆ្នាំ២០១៣ កាន់ តែឈានសន្សឹមៗមកហើយនេះ ។
គេសង្កេតឃើញគណបក្សសិទ្ធិមនុស្ស ដែលប្រមូលផ្ដុំសុទ្ធតែក្រុមអ្នកនយោ បាយច្រើនភ្លើងហើយនោះ បាននិងកំពុងបន្ដបើកយុទ្ធនាការដើម្បីសន្សំពិន្ទុនយោ បាយរបស់ខ្លួនយ៉ាងសកម្មពេញបន្ទុក ជាពិសេសនៅតាមស្រុកស្រែជនបទឆ្ងាយៗ។ ក្រុមនេះបានខំលាបពណ៌ផាត់មុខថ្នាក់ដឹកនាំគណបក្សកាន់អំណាច ហើយបំភ័យ ប្រជាពលរដ្ឋឱ្យងាកមកគាំទ្រគណបក្សសិទ្ធិមនុស្សវិញ ។ ដោយឈ្លក់នឹងទ្រឹស្ដីហៀរ កែងរបស់ខ្លួន យូរៗទៅក្រុមនេះស្រមៃដល់តំណែងនាយករដ្ឋមន្ដ្រី និងសមាជិក សភាហើយប្រកាសខ្លួនឯងជាប្រមុខដឹកនាំរដ្ឋាភិបាលនៅពេលអនាគត ។ ឥឡូវ នេះ ក្រុមមន្ដ្រីគណបក្សសិទ្ធិមនុស្សកំពុងពុលនឹងអារម្មណ៍មមើមមៃទៅដល់ការ គ្រប់គ្រងអំណាច ហើយត្រូវធ្វើអ្វីៗសព្វយ៉ាងដើម្បីបម្រើប្រយោជន៍ប្រជាជននិង ប្រទេសជាតិ ដែលតាមការបរិយាយរបស់ពួកគេ មើលទៅដូចចៅចាក់ស្មុគនៅ លើចុងត្នោត ដែលគេខ្លាចតែក្ដីស្រមៃនេះនឹងធ្វើឱ្យក្រុមប្រឆាំងចាក់ស្មុគអស់នេះ ធ្លាក់ពីចុងត្នោតដល់ក្ដីមរណាមុនថ្ងៃរះវិញទេ ។
ឯគណបក្សសមរង្ស៊ី ដែលតាំងខ្លួនឯងជាក្រុមប្រឆាំងអាជីពលេខ១ នៅប្រទេស កម្ពុជានោះ ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពមួយដូចដើមត្នោតកំបុតចុងហើយ។ នៅពេលនេះ មេបក្សគឺលោកសម រង្ស៊ី ដែលបានជាប់ពិរុទ្ធក្នុងបទល្មើសព្រហ្ម ទណ្ឌច្រើនករណីនោះ កំពុងបង្ខំចិត្ដនីរទេសខ្លួនដោយខ្លួនឯងបណ្ដោយឱ្យក្រុមអ្នក នយោបាយរខេករខាកប្រព្រឹត្ដអំពើប៉ោឡែអបាយមុខតាមទំនើងចិត្ដរៀងៗខ្លួននៅ ក្នុងប្រទេស ។ សកម្មភាពដឹកនាំរបស់មេបក្សសម រង្ស៊ី ដែលបាននាំប្រជាពលរដ្ឋ ឱ្យប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌកន្លងមក ដូចនាំប្រជាពលរដ្ឋឱ្យជាប់គុកហើយខ្លួន គាត់រត់ចោលយករួចខ្លួនតែម្នាក់ឯងនេះជាដើម នាំឱ្យគេមើលឃើញថា មេបក្ស ម្នាក់នេះបានបំផ្លាញគណបក្សខ្លួនឯង ពីព្រោះប្រជាពលរដ្ឋដែលធ្លាប់គាំទ្រគណបក្ស សម រង្ស៊ី បានដកជំនឿទុកចិត្ដ និងឈប់គាំទ្រតទៅទៀត ។ ម្យ៉ាងនៅផ្ទៃក្នុង គណបក្សវិញ ក្រុមខិលខូចបាននិងកំពុងរៀបចំសេណារីយោក្ដោបក្ដាប់អំណាចក្នុង បក្សជាលក្ខណៈគ្រួសារ និងបក្សពួកនិយមយ៉ាងមាំ ធ្វើឱ្យផ្ទៃក្នុងបែកបាក់គ្នាយ៉ាង តិចចំនួន៣ក្រុមរួចហើយមកទល់ពេលនេះ ។ ដូច្នេះ វាសនារបស់គណបក្សសម រង្ស៊ី ហាក់ដូចស៊ូមិនយូរប៉ុន្មានទៀតទេ ។ ប៉ុន្ដែដើម្បីទប់ជ្រែងនឹងស្រោចស្រង់ស្ថាន ការណ៍ធ្លាក់ជ្រោះរបស់ក្រុមប្រឆាំងសមរង្ស៊ីនេះ មេបក្សដែលកំពុងខ្ចាត់ព្រាត់ លោកសម រង្ស៊ី បានរហន់កោះមន្ដ្រីខិលខូចរបស់ខ្លួនពីភ្នំពេញទៅប្រជុំគ្នារយៈពេល ជិត១អាទិត្យ នៅប្រទេសហ្វីលីពីនក្នុងសបា្ដហ៍នេះ ប្រយោជន៍ស្ដារស្ថានភាព អាក្រក់ក្នុងគណបក្ស។ ប៉ុន្ដែការព្យាយាមពូនជ្រួយរបស់សមរង្ស៊ីនេះ គ្មានលទ្ធផល អ្វីប្រសើរទេ ពីព្រោះមន្ដ្រីខិលខូចរបស់សមរង្ស៊ីពេលនេះកំពុងស្ថិតក្នុងស្ថានភាព “ឆ្មាមិននៅកណ្ដុរឡើងរាជ្យ” អស់ហើយ ។ ដូច្នេះ គណបក្សសម រង្ស៊ី ក៏កំពុងស្រូត ចុះជម្រាលយ៉ាងលឿន ដែលពុំមានមេណាមកទប់ជាប់ដែរ ។
ទោះបីជានៅពេលនេះ ក្រុមអសតិខ្លះខំជួយស្ដារក្រុមអ្នកប្រឆាំងយ៉ាងណា ក៏មិន អាចយកអាសាបានដែរ ។ យកអាសាមិនបាន ពីព្រោះក្រុមប្រឆាំងទាំងពីររោង ដូចពោលមកនេះ សុទ្ធតែជាក្រុមបង់មារយាទដូចគ្នា ។ ពួកគេខំប្រមូលផ្ដុំគ្នាក្នុង គ្រាអវសាននៃជីវិតនយោបាយរបស់ខ្លួនពេលនេះ គឺដើម្បីកញ្ជ្រោកបោកបាចបំផ្លាញ លទ្ធផលសង្គមដែលកើតចេញពីស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ ប៉ុណ្ណោះ គឺក្នុងន័យថា បើពួកគេមិនបានស៊ី ត្រូវតែជាន់ឈ្លីកម្ទេចឱ្យខ្ទេចខ្ទីនូវ លទ្ធផលទាំងនោះដែរ ។ អាស្រ័យហេតុនោះ បានជានាយករដ្ឋមន្ដ្រីហ៊ុន សែន បាន សង្ខេបន័យថា ក្រុមប្រឆាំងសព្វថ្ងៃ “រស់មិនខ្លាំង” តែ “ខ្សោយមិនស្លាប់” ឡើយ នោះគឺមានគណបក្សសិទ្ធិមនុស្សជាដើម និងគណបក្សសមរង្ស៊ី ជាទីបំផុត ៕
ដោយ ៖ អាចារ្យ កេត
ដោយ ៖ អាចារ្យ កេត
មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់
ប្រភពដែលស្និទ្ធនឹងស្ថានទូតថៃ បាននិយាយថា មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់ នៅនឹងស្ថានទូតថៃនៅថ្ងៃនេះ។ សូមជំរាបថាចៅក្រមកម្ពុជា លោក សួស សំអាត បានសម្រេចថាកាត់ ទោសជនជាតិថៃទាំង៥នាក់ អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរ ដោយការមិនបន្ត ដាក់គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់អស់ មួយរយៈ ពេលហើយក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នូ ២០១០កន្លងមកនោះ។
សម្តេចហ៊ុនសែនព្រមានដល់ជនប្រព្រឹត្តអំពើមិន ប្រក្រតីឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីព្រមានដល់ជនប្រព្រឹត្តិ អំពើមិនប្រក្រតី មួយចំនួនឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។ សម្តេចបានមានប្រសាសន៍ ដោយក្រើនរំលឹកសារជា ថ្មីឲ្យមន្ត្រីណាក៏ ដោយបើសិនណាជាមានការពាក់ព័ន្ធ នឹងអំពើពុករលួយ ការជួយដូរគ្រឿងញៀន ការរំលោភដីធ្លី ការកាប់បំផ្លាញ ព្រៃឈើ ទោះបីជាអះអាងថាស្មោះស្ម័គ្រជាមួយ គណបក្សប្រជាជនកម្ពុជា ក៏ដោយ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ដើម្បីជៀស វាងពីការផ្តន្ទាទោស ដោយច្បាប់រដ្ឋ ។ ប្រសាសន៍របស់សម្តេចគឺស្របពេលដែលអង្គភាពប្រឆាំង អំពើពុករលួយបាននិងកំពុងបន្តការស៊ើបអង្កេតចំពោះជនសង្ស័យពាក់ព័ន្ធ នឹងករណីមិនប្រក្រត្រីផងនោះដែរ ។
សូមជម្រាបថាជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយនិងគ្រឿងញៀនត្រូវបានគេដឹង ថាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ នៅក្នុងសន្នីសីទនៅអង្គភាពប្រឆាំងអំពើពុករលួយនាថ្ងៃទី២១ខែមករានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱមយិនទៀងបានឲ្យដឹងថា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯកមឹក ដារ៉ា និង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លោកជា ឡេង និងលោកឈៀង សុន អតីតស្នងការរងខេត្តបន្ទាយមានជ័យត្រូវបានគេចោទប្រកាន់ចំនួនពីរ បទល្មើសគឺបទពុករលួយនិងជួញដូរគ្រឿងញៀនដែល បទល្មើសនេះអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត។
ទន្ទឹមនឹងនេះលោកឱមយិនទៀងបញ្ជាក់ថា អតីតស្នងការខេត្តបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន ដែលត្រូវបានគេចាប់ខ្លួនក្នុង កាលពីថ្ងៃទី១០មករាត្រូវបានគេចោទតែមួយករណីប៉ុណ្ណោះគឺបទពុករលួយ ។លោកឱម យ៉ិនទៀងឱ្យដឹងថា សំណុំរឿងដ៏ធំមួយនេះត្រូវបានគេតាមដានតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានសំណុំរឿងពី១៥ទៅ១៧ករណីដែល ជាប់ពាក់ពន្ធ័នឹងរឿងក្តីមួយនេះហើយទើបតែបំបែកបាននៅពេលនេះ។លោកឱម យ៉ិនទៀង បានអះអាងថា តុលាការបានអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបន្ត សំណុំរឿងនេះ តែលោកអះអាងថា គ្មានអ្នកធំជាងមឹក ដារ៉ាជាប់ពាក់ពន្ធ័ក្នុងសំណុំរឿងនេះទេ។
សូមជម្រាបថាជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយនិងគ្រឿងញៀនត្រូវបានគេដឹង ថាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ នៅក្នុងសន្នីសីទនៅអង្គភាពប្រឆាំងអំពើពុករលួយនាថ្ងៃទី២១ខែមករានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱមយិនទៀងបានឲ្យដឹងថា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯកមឹក ដារ៉ា និង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លោកជា ឡេង និងលោកឈៀង សុន អតីតស្នងការរងខេត្តបន្ទាយមានជ័យត្រូវបានគេចោទប្រកាន់ចំនួនពីរ បទល្មើសគឺបទពុករលួយនិងជួញដូរគ្រឿងញៀនដែល បទល្មើសនេះអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត។
ទន្ទឹមនឹងនេះលោកឱមយិនទៀងបញ្ជាក់ថា អតីតស្នងការខេត្តបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន ដែលត្រូវបានគេចាប់ខ្លួនក្នុង កាលពីថ្ងៃទី១០មករាត្រូវបានគេចោទតែមួយករណីប៉ុណ្ណោះគឺបទពុករលួយ ។លោកឱម យ៉ិនទៀងឱ្យដឹងថា សំណុំរឿងដ៏ធំមួយនេះត្រូវបានគេតាមដានតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានសំណុំរឿងពី១៥ទៅ១៧ករណីដែល ជាប់ពាក់ពន្ធ័នឹងរឿងក្តីមួយនេះហើយទើបតែបំបែកបាននៅពេលនេះ។លោកឱម យ៉ិនទៀង បានអះអាងថា តុលាការបានអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបន្ត សំណុំរឿងនេះ តែលោកអះអាងថា គ្មានអ្នកធំជាងមឹក ដារ៉ាជាប់ពាក់ពន្ធ័ក្នុងសំណុំរឿងនេះទេ។
CamBn
វិចារណកថា ៖ ការចាប់ខ្លួនសៀម៧នាក់នាំមកនូវ បច្ច័យល្អដល់ទំនាក់ទំនង កម្ពុជា-ថៃ
ចំណាត់វិធានការទប់ស្កាត់ចលនាស្នេហាជាតិជ្រុលនិយមក្រុមអាវលឿងសៀម នាពេលថ្មីៗនេះ ពីសំណាក់អាជ្ញាធរថៃនៅតាមព្រំដែនកម្ពុជានិងក្នុងក្រុងបាងកក បន្ទាប់ពីកម្ពុជាចាប់សៀមវង្វេងប្រវត្ដិសាស្ដ្រ៧នាក់នាពេលនេះ ជាបច្ច័យល្អក្នុង ទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយនេះក៏បញ្ជាក់បង្ហាញនូវជំហរ សុចរិតភាពនិងចរិតស៊ីវិល័យរបស់មេដឹកនាំប្រទេសទាំងពីរក្នុងយុគសម័យទំនើប នេះដែរ ។
ដើមឡើយគឺចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំទៅ ដែលអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនជន ជាតិសៀម៧នាក់ ពីបទឆ្លងចូលទឹកដីខ្មែរដោយខុសច្បាប់នោះ សាធារណជននិង អ្នកឃ្លាំមើលស្ថានការណ៍នានាបានសម្ដែងនូវទុទ្ទិដ្ឋិនិយមយ៉ាងខ្លាំងអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរដែលទើបតែបានផ្សះផ្សារថ្មីៗនេះថា នឹងអាចត្រឡប់ទៅរក ភាពតានតឹងឡើងវិញ ។ ពេលនោះសោត ក្រុមមេដឹកនាំក្រុងបាងកកក៏បានធ្វើ អត្ថាធិប្បាយកាន់ជើងពួកសៀមកំហូចទាំង៧នាក់នោះផងដែរ, ប៉ុន្ដែដោយសារ ការព្យាយាមពន្យល់ហេតុផលត្រឹមត្រូវនិងការប្រកាន់ជំហររបស់កម្ពុជាជាក់ លាក់ ក្នុងការមិនធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្ដភាពរបស់ប្រទេសទាំងពីរ ព្រោះតែ ការចាប់ខ្លួនជនល្មើសសៀមទាំង៧នាក់នោះ ធ្វើឱ្យក្រុងបាងកកភ្លឺភ្នែកហើយ ទទួលស្គាល់ការពិតនៃកំហុងឆ្គងរបស់ជនសៀមពាក់អាវលឿងទាំងនោះដែរ ។ អាស្រ័យហេតុនេះ លើទិដ្ឋភាពរួមនៃទំនាក់ទំនងកម្ពុជា-ថៃ នៅតែធ្វើដំណើរ ទៅមុខដោយរលូនជាប្រក្រតី ស្របពេលដែលជនសៀមទាំង៧កំពុងរង់ចាំសវនា ការកាត់ទោសនៅដើមខែកុម្ភៈខាងមុខ ។
ឥឡូវនេះ ក្រុមបណ្ដាញស្នេហាជាតិជ្រុលនិយមសៀមដែលធ្លាប់ប្រឡាក់ប្រឡូស នឹងឧក្រិដ្ឋកម្មរាប់មិនអស់នៅនឹងស្រុកថៃតាំងពី៤,៥ឆ្នាំរហូតមកនេះបានត្រូវ រដ្ឋាភិបាលក្រុងបាងកកចាត់ការតាមនីតិវិធីទៅលើពួកគេជាបន្ដបន្ទាប់ហើយ ដូច នៅកម្ពុជាដែលកំពុងតែចាត់ការក្រុមអាវលឿងទាំង៧ដូច្នោះដែរ ។ ការបង្ក្រាប និងទប់ស្កាត់ក្រុមអាវលឿងស្នេហាជាតិជ្រុលនៅក្នុងប្រទេសថៃនៅពេលមុននិង ពេលនេះ ជាសញ្ញាបង្ហាញថា អាជ្ញាធរថៃកំពុងនិងបន្ដកាត់ផ្ដាច់ បណ្ដាញក្រុមអាវ លឿងជាកង់ៗដែលផ្ដើមឡើងដោយការចាប់ពួកមេកោយសំខាន់ៗញាត់គុកជា បណ្ដើរៗ ធ្វើឱ្យក្រុមនេះបាក់ផែនការជាផ្ទាំងៗ ហើយដែលតាមក្រុមអ្នកឃ្លាំ មើលនានាទស្សន៍ទាយថា ក្រុមអាវលឿងសៀមនឹងត្រូវស្ថិតក្នុងសភាពរលាយ រលំឬយ៉ាងណោចណាស់ ក៏បាត់បង់មូលដ្ឋានគាំទ្រស្ទើរអស់ ដូចពួកប្រឆាំង មួយក្ដាប់នៅព្រះរាជាណាចក្រកម្ពុជាយើងនេះដែរ ។
នៅនឹងតុលាការក្រុងភ្នំពេញដែលឈ្មោះវីរៈ ស៊ុមខ្វាមគីត អគ្គលេខាធិការ ក្រុមអាវលឿងសៀមដែលចចេសរឹងរូសចំពោះចៅក្រមស៊ើបសួររបស់កម្ពុជា ដែលកំពុងបន្ដដេកគុកតែម្នាក់ឯងនៅព្រៃសនោះ, មេដឹកនាំដ៏សំខាន់ម្នាក់ទៀត របស់ក្រុមអាវលឿងឈ្មោះឆាយវ៉ាត ស៊ីសុវង្ស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ សែងដាក់រថយន្ដយកទៅច្រកគុកកាលពីថ្ងៃទី ១៨ មករានេះពីបទបង្កវិនាសកម្ម សេដ្ឋកិច្ចថៃ ក្នុងឱកាសគាត់នេះនិងបក្សពួកឡោមព័ទ្ធអាកាសយានដ្ឋានដនមឿង ថៃ កាលពី៣ឆ្នាំមុន ។ ការចាប់ខ្លួននេះ ធ្វើនៅពេលគ្នីគ្នាគាត់យកញត្ដិទៅថ្វាយ ស្ដេចសៀមឱ្យជួយអន្ដរាគមន៍ដោះលែងវីរៈ ស៊ុមខ្វាមគីត ពីពន្ធនាគារព្រៃស របស់កម្ពុជា ។ ឯមេដឹកនាំក្រុមអាវលឿងអន្ទ្រើសៗឯទៀត ដូចជាសុន្ធិ លឹមថង គុល និងចម្លង ស្រីមឿង ជាដើម ក៏បានជាប់នៅក្នុងបញ្ជីខ្មៅនៃការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិសាធារណៈ ពេលដឹកនាំបាតុកម្មឡោមព័ទ្ធព្រលានយន្ដហោះនៅគ្រា នោះដែរ ហើយក៏មានដីកាកោះហៅម្ដងជាពីរដងរួចហើយដែរ ។ ដូច្នេះអាវលឿង សៀមកំពុងដាច់សរសៃឈាមពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅទីបំផុតនឹងវិនាសខ្ចាត់ ខ្ចាយជាអហោសិកម្ម ។ ឧបមាថា បើក្រុមអាវលឿងនេះរលាយពិតមែន នុ៎ះទំនាក់ ទំនងកម្ពុជា-ថៃ នឹងរឹងរិតតែមានវឌ្ឍនភាពលើគ្រប់វិស័យយ៉ាងលឿនថែមទៀតដែរ។
ជ្រុងមួយទៀតដែលជាសញ្ញានៃការរក្សាស្ថានភាពល្អរវាងកម្ពុជា-ថៃ ក្នុងកាលៈ ទេសៈនេះ គឺប្រទេសថៃបានយល់និងទទួលស្គាល់តម្លៃនៃអធិបតេយ្យរបស់កម្ពុជា លើចំណាត់ការនីតិវិធីទៅលើជនជាតិសៀមទាំង៧នេះ និងខិតខំការពារបង្ការក្រុម អាវលឿងឯទៀតមិនឱ្យបង្កអំពើល្មើសផ្សេងៗ ដែលជាទង្វើបង្កអរិភាពរវាងជាតិ និងប្រទេសទាំងពីរតទៅទៀត ។ ក្រៅពីនោះ ចំណាត់ការរបស់កម្ពុជាពេលនេះ ក៏បង្ខំឱ្យរដ្ឋបាលក្រុងបាងកកប្រើនយោបាយ “ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ” ដែរ គឺអាជ្ញាធរថៃបានស្ម័គ្រដោះលែងប្រជាពលរដ្ឋខ្មែររាប់រយនាក់ដែលបានជាប់ ពន្ធនាគារក្នុងប្រទេសថៃពីបទកំហុសឆ្លងដែនដោយខុសច្បាប់កន្លងមកឱ្យ មានសេរីភាពវិញហើយដែរ ។ សរុបមក កម្ពុជាចាប់ខ្លួនជនល្មើសសៀមទាំង៧ នេះ បានកើតជាបច្ច័យល្អមួយរវាងប្រទេសទាំងពីរកម្ពុជានិងថៃយ៉ាងពិតប្រាកដ ។ នេះក៏ជាការលើកទឹកចិត្ដយ៉ាងធំសម្បើមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេស វីរយុទ្ធជនល្បាតព្រំដែនឱ្យកាន់តែមានមោទនភាពប្រកបដោយទឹកចិត្ដក្លាហាន ស្នេហាជាតិ ក្នុងការការពារអធិបតេយ្យជាតិឱ្យរឹងមាំឥតឃ្លៀងឃ្លាតជាយូរអង្វែង ទៅមុខទៀត៕ ដោយ ៖ អាចារ្យ កេត
វិចារណកថា ៖ ក្រុមប្រឆាំងប្រថុយប្រថានធ្វើវិច្ឆេទកម្មផ្ទៃក្នុងគណបក្សប្រជាជន
បន្ទាប់ពីគណបក្សប្រជាជនបានប្រារឰទិវាជ័យជំនះ ៧មករា លើកទី៣២ កន្លង មកនេះ ក្រុមប្រឆាំងនៅក្នុងប្រទេសបានបើកយុទ្ធការធ្វើវិច្ឆេទកម្មមកលើប្រមុខ រាជរដ្ឋាភិបាលកម្ពុជាជាប់រហូត ។ យុទ្ធការនេះប្រចុបប្រចែងដោយប្រព័ន្ធ ឃោសនាបរទេស និងអង្គការខ្លះគឺគេជួយបន្ទរបង្កជាបរិយាកាសអាប់អួលាប ពណ៌កម្ពុជាយ៉ាងខ្មៅងងឹត មើលតែរាជរដ្ឋាភិបាលកម្ពុជាជាសត្រូវសួរពូជរបស់ ពួកគេជាច្រើនតំណមកហើយដូច្នោះដែរ ។
នៅប៉ុន្មានថ្ងៃមុន ខណៈដែលក្រុមប្រេត អាដាម នៃអង្គការឃ្លាំមើលសិទ្ធិ មនុស្សអាស៊ី-ប៉ាស៊ីហ្វិកបានធ្វើអត្ថាធិប្បាយតាមរយៈវិទ្យុអាស៊ីសេរី ដោយផាត់ ពណ៌ថ្នាក់ដឹកនាំកម្ពុជា ពិសេសលោកនាយករដ្ឋមន្ដ្រីថាជាជនពុករលួយផ្ដាច់ការ គ្រប់បែបសព្វយ៉ាងនោះ, វិទ្យុអង់គ្លេស BBC ក៏បានផ្សាយនូវអត្ថបទរបស់អង្គការ បរិស្ថានក្លូបលវីតណេសថា កម្ពុជាជាប្រទេសសម្រាប់ដាក់លក់ដែរ។ ឥឡូវនេះ សោត ក្រុមប្រឆាំងក្នុងស្រុកកំពុងបើកយុទ្ធការធ្វើវិច្ឆេទកម្មនយោបាយទៅ លើគណបក្សប្រជាជនកម្ពុជា ដោយពួកនេះខំប្រកូកប្រកាសនូវរបស់ដែលហៅថា ការចាប់ផ្ដើមបែកបាក់ផ្ទៃក្នុងគណបក្សកាន់អំណាច។ ពួកគេចាប់ផ្ដើមឃោសនា ដោយចង្អុលបង្ហាញនូវព្រឹត្ដិការណ៍ចាប់ពួកឧត្ដមសេនីយ៍មហាផ្ទៃដែលជាប់ពាក់ ព័ន្ធក្នុងអំពើជួញគ្រឿងញៀនប៉ុន្មាននាក់បច្ចុប្បន្នថាជាការវាយបំបាក់ខ្សែនយោ បាយប៉ែកខាងលោកស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។ ទោះបីជាលោករដ្ឋមន្ដ្រី មហាផ្ទៃ ស ខេង បានបញ្ជាក់រួចហើយកាលពីថ្ងៃចន្ទនេះអំពីដំណើរការច្បាប់ចាប់ ពិរុទ្ធទៅលើមន្ដ្រីថ្នាក់ឧត្ដមសេនីយ៍មហាផ្ទៃខ្លះដែលជាប់ចោទពីបទជួញគ្រឿង ញៀនថាជាបញ្ហាបុគ្គលផ្ទាល់ខ្លួនរបស់គេម្នាក់ៗក៏ដោយ ក៏នៅថ្ងៃម្សិល មេ គណបក្សសិទ្ធិមនុស្សនៅតែប្រើសំដីញំត្រណោតប្រកាន់ចោទទាំងពភ្លីពភ្លើទៅលើ របស់ដែលគាត់ថាមានសញ្ញានៃការប្រេះស្រាំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលមាននិន្នាការខុសគ្នានោះដដែល ។
ការលើកឡើងរបស់ក្រុមប្រឆាំងលើមូលបទនៃការប្រេះស្រាំឬបែកបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនេះ ដោយពិតទៅវាជារឿងចាស់ កំព្រោកនៃយុទ្ធសាស្ដ្ររបស់ក្រុមប្រឆាំង ហើយវិធីបំបាក់នេះក៏ពុំដែលទទួល ជោគជ័យម្ដងណាដែរ ពិសេសតាំងពីពីរបីអាណត្ដិនៃរដ្ឋាភិបាលកម្ពុជាកន្លងមក។ គេនៅចាំបានថា កាលបោះឆ្នោតអាណត្ដិទី២(១៩៩៨) និងអាណត្ដិទី៣ (២០០៣) គណបក្សសមរង្ស៊ី និងគណបក្សខ្លះទៀត រួមជាមួយប្រព័ន្ធឃោសនាប្រឆាំង មួយចំនួនបានបំផ្លោងព្រឹត្ដិការណ៍អកុសលជាច្រើនថា គណបក្សប្រជាជន កម្ពុជាបានបែកចេញជាពីរហើយ រវាងលោកជា ស៊ីម ប្រធានគណបក្ស នឹង លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន ។ កាលនោះ គណបក្សសមរង្ស៊ី បានបង្កើតជំរំតស៊ូស្រមោលមួយដែលហៅថាជាក្រុមរបស់លោកជា ស៊ីម នៅ តំបន់អូរស្មាច់ ជាប់ព្រំដែនសៀមហើយឃោសនាថា ភាគីលោក ជា ស៊ីម កំពុង ប្រមូលកម្លាំងគាំទ្រនយោបាយពេលនោះទៀតផង ។ ឯនៅនឹងក្រុងភ្នំពេញនេះវិញ ក្រុមប្រឆាំងដដែលបានបំផុសព័ត៌មានបំផ្លើសព្រឹត្ដិការណ៍រាល់ថ្ងៃស្ដីពីការប្រទាំង ប្រទើសប្រេះស្រាំផ្ទៃក្នុងគណបក្សប្រជាជន ដែលពេលខ្លះគេហ៊ានឃោសនារហូត ដល់ថា មានកម្លាំងបដិបក្សក្នុងគណបក្សប្រជាជនឡោមព័ទ្ធត្រៀមវាយផ្ដួលគ្នា តាមមធ្យោបាយអាវុធទៀតផង ។ ប៉ុន្ដែ សកម្មភាពឃោសនាបំភាន់និងលាបពណ៌ របស់គណបក្សប្រឆាំងពេលនោះ ពុំបានទទួលលទ្ធផលអ្វីទាំងអស់ ពីព្រោះការពិត គឺគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សមានសាមគ្គីផ្ទៃក្នុងរឹងមាំដូចដែកថែប ជាដដែល ហើយនៅតែទទួលជោគជ័យយ៉ាងត្រចះត្រចង់ជាបន្ដបន្ទាប់រហូតមក ។
ឥឡូវនេះ នៅមុនការបោះឆ្នោតអាណត្ដិទី៥ ក្រុមប្រឆាំងរបស់លោក កឹម សុខា បានចាប់ផ្ដើមយកមេរៀនកំហូចរបស់គណបក្សសមរង្ស៊ីមកឃោសនាញុះ ញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជាឡើងវិញនេះ ជាសកម្មភាពមួយដែល ក្រុមអ្នកតាមដាននយោបាយខ្មែរចាត់ថាជាការចំណាយកម្លាំងដ៏ឥតប្រយោជន៍ របស់ក្រុមប្រឆាំងរខេករខាកមួយនេះ ។ អ្នកណាក៏ដឹងឮគ្រប់គ្នារួចហើយថា អង្គ ភាពប្រឆាំងអំពើពុករលួយបាននិងកំពុងបន្ដយុទ្ធសាស្ដ្របង្ក្រាបបទល្មើសពុករលួយ ក្នុងនោះគេឃើញមិនមែនមានតែឧត្ដមសេនីយ៍និងវរសេនីយ៍ប៉ុន្មាននាក់ត្រូវ ជាប់ជំពាក់ពិរុទ្ធភាពនៃអំពើពុករលួយទេ តែគេរំពឹងថានឹងមានមន្ដ្រីជាច្រើន ទៀតអាចនឹងជាប់ក្នុងសំណាញ់ច្បាប់ប្រឆាំងអំពើពុករលួយថែមទៀត ។ ម្យ៉ាងទៀត មន្ដ្រីដែលត្រូវប្រឈមនឹងរនុកច្បាប់នៅពេលអនាគត មិនថាជានរណាឬមន្ដ្រី ណានៅក្នុងបក្សសម្ព័ន្ធណាទេ ឱ្យតែមានបទល្មើសភស្ដុតាងជាក់ស្ដែង គឺត្រូវ បង្ក្រាបចាប់ឃាត់ខ្លួនជាយថាហេតុ ។ ដូច្នេះ ការបំផ្លោងដំណឹងអកុសលរបស់ ក្រុមប្រឆាំងនៅពេលនេះអំពីថាមានការបង្ក្រាបអ្នកមាននិន្នាការខុសខ្សែគ្នាក្នុង គណបក្សប្រជាជនកម្ពុជា វាជាការឃោសនាឆាប់ហួសពេក និងជាទស្សនៈរវើ រវាយពភ្លឺពភ្លើគ្មានតម្លៃឡើយ ។ ទីបំផុតពួកនេះនឹងចាញ់អាត្មាដូចសម្ពន្ធមិត្ដ របស់គេធ្លាប់បរាជ័យម្ដងជាពីរដងតាំងពីយូរមកហើយនោះដែរ ។
នគរវត្ដមានក្ដីសោកស្ដាយចំពោះអ្នកនយោបាយប្រឆាំងទាំងឡាយដែលចេះ តែប្រើនយោបាយបំបែកបំបាក់ខ្មែរគ្នាឯង ដោយបង្ហាញនូវចេតនាអាក្រក់ហួស ហេតុបែបនេះ ។ យើងយល់ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតដែលបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាទទួលអាសនៈសភាចំនួន៩០លើ១២៣អាសនៈក្នុង អាណត្ដិទី៤នេះ ពិតជាមិនអត់ឱនទោសដល់ក្រុមប្រឆាំងដ៏រយីករយាកអស់នេះ ឡើយ បើសិនជាក្រុមប្រឆាំងនៅតែបន្ដនយោបាយហែកហួរគណបក្សប្រជាជន ដោយគ្មានហេតុផលត្រឹមត្រូវបែបនេះ ។ យើងធ្លាប់ឮក្រុមមេដឹកនាំគណបក្ស សិទ្ធិមនុស្សរបស់លោកកឹម សុខា តែងឃោសនាជាញឹកញាប់ថា គណបក្សលោក មិនយកខ្មែរធ្វើជាសត្រូវរបស់ខ្លួន គឺថាខ្មែរគ្រប់និន្នាការអាចរួមជាមួយគណបក្ស សិទ្ធិមនុស្សបានគ្រប់ពេលទាំងអស់ ឱ្យតែខ្មែរទាំងនោះមានឧត្ដមគតិជាតិពិត ប្រាកដ ។ ប៉ុន្ដែឥឡូវនេះ លោកកឹម សុខា បែរជាបញ្ចេញទង្វើបំបែកបំបាក់ គណបក្សប្រជាជនដែលកំពុងទទួលការគាំទ្រពីប្រជាជនស្ទើរ១០០ភាគរយ នៅ ទូទាំងប្រទេសទៅវិញ ។ គេគិតថា ប្រធានគណបក្សប្រឆាំងមួយនេះកំពុងអនុវត្ដ “ទ្រឹស្ដីក្បត់ខ្លឹមសារ” ទាំងស្រុងហើយ ដែលទង្វើនេះនឹងត្រូវរងការផ្ដន្ទាទោសពី ប្រជាជនយ៉ាងដំណំនៅពេលខាងមុខជាមិនខាន៕
ដោយ ៖ អាចារ្យ កេត
វិចារណកថា៖ នៅភ្នំពេញកាត់ទោសជនជាតិសៀម ក្រុងបាងកកនឹងកើតកលិយុគ
ក្នុងរយៈពេលកន្លៈខែមកនេះ មានរឿងរ៉ាវសំខាន់ៗចំនួន៣ដែលទាញមតិសាធា រណៈច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គឺរឿងអាជ្ញាធរខ្មែរចាប់ជនវង្វេងផ្លូវសៀម ៧នាក់, រឿងចាប់បណ្ដាមន្ដ្រីមហាផ្ទៃនិងចៅ ក្រមទាក់ទងនឹងអំពើពុករលួយក្នុងមុខ របរធ្វើជំនួញគ្រឿងញៀន និងរឿងចាប់មន្ដ្រីយោធាដែលពាក់ព័ន្ធនឹងការជ្រើស រើសកម្លាំងខុសច្បាប់ ។ ប៉ុន្ដែរឿងដែលលេចធ្លោជាងគេគឺរឿងជនវង្វេងផ្លូវសៀម ទាំង៧នាក់ ដែលឥឡូវនេះក្នុងចំណោមអ្នកទាំង៧ មាន៦នាក់បានទទួលការ សន្ដោសពីសាលាឧទ្ធរណ៍ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នរង់ចាំការបើកសវនាការ នៅពេលខាងមុខ ។
សាលាឧទ្ធរណ៍នៅថ្ងៃទី១៨ ខែមករា បានអនុគ្រោះដោះលែងជនជាតិសៀម៤ នាក់ទៀតចេញពីគុកព្រៃសឱ្យមកនៅក្រៅឃុំក្នុងស្ថានទូតថៃ ក្រុងភ្នំពេញ, នៅ សល់តែមេកន្ទ្រាញក្រុមអាវលឿងម្នាក់គត់គឺលោកវីរៈ ស៊ូមខ្វាមគីត ឱ្យសម្រាក ក្នុងគុកព្រៃសតទៅទៀត ។ ដូច្នេះ ក្នុងចំណោមជនជាតិសៀមទាំង៧ ដែលសមត្ថ កិច្ចកម្ពុជាចាប់ខ្លួននៅថ្ងៃទី២៩ ធ្នូ ២០១០ ក្នុងបទឆ្លងដែនចូលទឹកដីខ្មែរដោយ ខុសច្បាប់នោះមាន៦នាក់បានរួចពីគុកមកសម្រាកក្នុងស្ថានទូតប្រទេសខ្លួន ។ សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ព្រឹកម្សិលចំពោះវាសនាជនជាតិសៀមទាំង នោះ ត្រូវចំនឹងក្ដីរំពឹងរបស់នាយករដ្ឋមន្ដ្រីថៃលោកអាប់ភីស៊ីត វេចាជីវៈ ដែលបានប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងក្រុងបាងកកមុននេះមួយថ្ងៃថា លោកសង្ឃឹម ថារឿងរ៉ាវជនជាតិថៃទាំង៧នឹងត្រូវដោះលែងឬយ៉ាងហោចណាស់ក៏ត្រូវអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដែរនោះ ។ ទោះយ៉ាងណា ករណីលោកមេធំអាវ លឿងឈ្មោះវីរៈ ស៊ុមខ្វាមគីត ដែលនៅតែត្រូវជាប់ឃុំតែម្នាក់ឯង (ក្នុងចំណោមគ្នី គ្នា៧នាក់) នៅឡើយនេះ វាមិនល្អជាចំពោះអ្នកនយោបាយក្រុងបាងកកនិងក្រុម អាវលឿងប៉ុន្មានឡើយ ។
ពេលនេះនៅពីមុខអគារទីស្ដីការរដ្ឋាភិបាលថៃក្រុងបាងកក ក្រុមអាវលឿង បានបន្ដបោះតង់ប្រមូលផ្ដុំគ្នាស្រែកអាក្រោសដេញលោកអាប់ភីស៊ីតនិងរដ្ឋមន្ដ្រី ការបរទេស, រដ្ឋមន្ដ្រីការពារជាតិនិងឧបនាយករដ្ឋមន្ដ្រីស៊ូថេប ថងស៊ូបានឱ្យចុះ ចេញពីតំណែង ដោយសារតែក្រុមអ្នកទាំង៤ មិនអាចជួយយកអាសាជនជាតិ សៀមទាំង៧ឱ្យផុតពីគុកព្រៃសនៅប្រទេសខ្មែរ និងចោទថាអ្នកនយោបាយទាំង នេះបានធ្វើឱ្យថៃបាត់បង់ទឹកដី ។ ដូច្នេះ ការសម្រេចរបស់សាលាឧទ្ធរណ៍កាល ពីព្រឹកម្សិល គេជឿថា ជាការស្រោចសាំងទៅលើភ្លើងដែលកំពុងឆាបឆេះស្រាប់ នៅក្រុងបាងកកឱ្យកាន់តែសន្ធោសន្ធៅឡើង ហើយភាពវឹកវរប្រឆាំងតបតគ្នា នៅកណ្ដាលក្រុងបាងកប្រាកដជាកើតមានដោយចៀសមិនផុត ។ ក្រុមមេដឹកនាំ អាវលឿងដែលខកបំណងជាច្រើនលើកក្នុងការលើកគ្នាមកអុកឡុកនៅតាម បណ្ដោយព្រំដែនកម្ពុជាហើយនោះ ម្សិលមិញក៏បានលើកគ្នាយកញត្ដិថ្វាយស្ដេច សៀមឱ្យជួយធ្វើអន្ដរាគមន៍ក្នុងករណីសៀម៧នាក់ជាប់គុកនៅកម្ពុជានេះដែរ ។ ទោះយ៉ាងណា គេមិនជឿថា ស្ដេចសៀមមានឥទ្ធិពលអ្វីមកជ្រៀតជ្រែកប្រព័ន្ធ តុលាការកម្ពុជាកើតឡើយ ។ អាស្រ័យហេតុនេះ ក្រុមអាវលឿងនិងក្រុមអ្នកកាន់ អំណាចក្រុងបាងកកប្រាកដជានឹងត្រូវតតាំងបង្ហូរឈាមគ្នាបង្កចលាចលមួយរយៈ ទៀតជាពុំខាន ។
អំពីបុរសចំណាស់វីរៈ ស៊ុមខ្វាមគីត ដែលត្រូវសាលាឧទ្ធរណ៍បដិសេធនៅ ក្រៅឃុំនោះ គាត់នេះនិងលេខាធិការិនីរបស់គាត់ជាប់ក្នុងបទចោទដល់ទៅ៣ ករណី គឺឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់, ចូលទីលានយោធាកម្ពុជាក្នុងបំណង ទុច្ចរិត និងការធ្វើចារកម្មបង្កអសន្ដិសុខដល់កម្ពុជា ។ ជនចំណាស់សៀមម្នាក់នេះ ធ្លាប់ងងើលឆ្លងចូលដីខ្មែរដោយខុសច្បាប់ជាច្រើនលើកហើយៗបានសន្យាលើ លិខិតស្នាមជាមួយកងកម្លាំងព្រំដែនខ្មែរថាលែងឆ្លងដែនដោយខុសច្បាប់ជាច្រើន លើករួចហើយដែរ។ ប៉ុន្ដែគាត់នេះនៅតែចចេសក្នុងបទល្មើសដដែលទៀតដោយ មាក់ងាយថា កម្ពុជាមិនហ៊ានធ្វើអ្វីគេនោះទេ ។ អ្វីដែលគេនៅចាំនៅពេលសួរ ចម្លើយនៅតុលាការក្រុងភ្នំពេញ គឺមេអាវលឿងម្នាក់នេះហើយ ដែលឆ្លើយប្រាប់ ចៅក្រមស៊ើបសួរថា គេឆ្លងដែននេះចង់ឱ្យកម្ពុជាចាប់ខ្លួនគាត់នេះឯង ។ ដោយ សារតែគាត់មានបំណងអ៊ីចឹងទេដឹង បានជាសាលាឧទ្ធរណ៍សម្រេចសេចក្ដីឱ្យគាត់ បន្ដដេកគុកតាមបំណងប្រាថ្នាយ៉ាងនេះ ។
ដោយឡែក ក្រុមឧត្ដមសេនីយ៍និងវរសេនីយ៍ខ្មែរយ៉ាងហោច៤នាក់ ត្រូវតុលា ការខេត្ដបន្ទាយមានជ័យចោទប្រកាន់ជាផ្លូវការហើយនៅដើមសបា្ដហ៍នេះពីបទ ពាក់ព័ន្ធក្នុងអំពើពុករលួយជួញដូរគ្រឿងញៀន ។ ឥឡូវនេះ អាជ្ញាធរបានដាក់គុក បំបែកគ្នាអស់ហើយ ដើម្បីដេកចាំថ្ងៃបើកសវនាការកាត់ទោសគឺឧត្ដមសេនីយ៍ ម៉ឹក ដារា ត្រូវបញ្ជូនពីបន្ទាយមានជ័យមកដាក់នៅព្រៃស, លោកឧត្ដមសេនីយ៍ ហ៊ុន ហ៊ាន និងវរសេនីយ៍ឈៀង សុន បញ្ជូនទៅច្រកពន្ធនាគារនៅសៀមរាប, ឯ លោកវរសេនីយ៍ជា ឡេង ត្រូវសម្រាកនៅនឹងពន្ធនាគារបន្ទាយមានជ័យ ។ ឯបក្ស ពួកមួយហ្វូងទៀតដែលមានគ្នាជិត១០នាក់ ត្រូវចាប់ខ្លួនពីមុនៗនោះ ខ្លះជាប់នៅ នឹងបន្ទាយមានជ័យ ឯខ្លះជាប់នៅពន្ធនាគារពោធិ៍សាត់គ្រប់ៗគ្នាហើយដែរ បន្ទាប់ ពីសួរចម្លើយមួយលើកជាពីរលើក ។ នៅក្នុងរឿងទោសទណ្ឌនេះដែរ ថ្នាក់វរសេនីយ៍ ចំនួន៣រូបដែលមានឈ្មោះ សាមិត្ដ វីរៈ, លោកពើយ ប៉ែល ម្នាក់ទៀតគឺ រុន សារាត ជាអ្នកបើករថយន្ដលោកសាមិត្ដ វីរៈ ដែលទាក់ទងនឹងរឿងជ្រើសរើស កម្លាំងដោយខុសច្បាប់ហើយដែលធ្លាប់ជាយុទ្ធមិត្ដរបស់ចលនាសេរីជាតិកម្ពុជា ឬហៅកាត់តាមភាសាអង់គ្លេស ជធធ នោះ ក៏តុលាការយោធាកំពុងចាត់ការ តាមនីតិវធីដែរ ។
ព័ត៌មានសំខាន់ៗនៅសបា្ដហ៍នេះក្នុងប្រទេសកម្ពុជាមានបីមុខព្រួញនេះដែលសាធារណជនកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់បំផុត ។ នគរវត្ដជឿថា ព័ត៌មានទាំងអស់នេះនឹងរឹតតែក្ដៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះរឿងរ៉ាងទាំង នេះ សុទ្ធតែត្រៀមលក្ខណៈចូលរង្វង់ក្រចកសេះដូចគ្នានាពេលឆាប់ៗនេះ ។ ប៉ុន្ដែ រឿងដែលក្ដៅជាងគេ គឺសវនាការកាត់ទោសជនជាតិសៀមទាំង៧នាក់ ដែលស្រួល មិនស្រួល ការកាត់ក្ដីសៀមនៅកម្ពុជានេះ អាចផ្ទុះសង្គ្រាមពាក្យសំដីនិងឈាន ដល់ផ្ទុះហិង្សានៅកណ្ដាលក្រុងបាងកកទៀតផង ព្រោះជនជាតិសៀមសម្លាប់គ្នា មិនសូវប្រណីដៃឡើយ៕
ដោយ ៖ អាចារ្យ កេត
រញ្ជួយកៅអីនៅស្នងការក្រុងក្រោយពីចាប់ខ្លួនស្នងការបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ម្សិលមិញនេះ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានពិធីប្រកាសស្នងការរងនគរបាលរាជធានីភ្នំពេញ២រូបដែរត្រូវបានផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចក្រោមអធិបតីភាពលោក ចាន់ អ៊ាន អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកតំណាងឱ្យនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិធ្វើការប្រកាស និងតែងតាំងមន្ដ្រីនគរបាលនេះផងដែរ។
យោងតាមសេចក្ដីសម្រេច និងប្រកាសលេខ០៥២ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ចលោក ប៉ែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈទៅគ្រប់គ្រងការិយាល័យប្រឆាំងបទល្មើស ដូចជាការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យសេដ្ឋកិច្ច និងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន។ ដោយឡែកស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលត្រូវចូលមកជំនួសកៅអីលោក ប៉ែន រ័ត្ន មានលោក ស សុខា អតីតជំនួយការលោក ខៀវ សុភភ្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃមកទទួលបន្ទុកកណ្ដាលសណ្ដាប់សាធារណៈនេះវិញ។
គួរបញ្ជាក់ថា កន្លែងដែលលោក ប៉ែន រ័ត្ន ផ្ទេរទៅគ្រប់គ្រងនោះ គឺគេដឹងថា ជាកៅអីរបស់លោក សុខ ខេមរិន្ធ អតីតស្នងការរងរាជធានីភ្នំពេញ ហើយដែលត្រូវបានថ្នាក់លើដកទៅកាន់ស្នងការរងខេត្ដសៀមរាបជំនួសលោក ខេង ស៊ុម ដែលលោក ខេង ស៊ុម ត្រូវបានឡើងឋានៈជាស្នងការខេត្ដបន្ទាយមានជ័យ ជំនួសលោក ហ៊ុន ហ៊ាន ដែលត្រូវបានចាប់ខ្លួននោះ។
ជាមួយគ្នានេះផងដែរ លោក ប៉ែន រ័ត្ន បានធ្វើការថ្លែងចំពោះមុខអធបតីថា ថ្ងៃនេះ គឺជាថ្ងៃមហាកិត្ដិយសដ៏ឧត្ដងឧត្ដមឧបត្ថម្ភជាទីបំផុតសម្រាប់យើងខ្ញុំទាំងអស់គ្នា ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ ផ្ដល់ការទុកចិត្ដ និងផ្ដល់តំណែងធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមានសេចក្ដី រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។
ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ លោក ប៉ែន រ័ត្ន ដែលទើបត្រូវបានតែងតាំងមុខតំណែងមុខតំណែងថ្មីនោះ បានធ្វើការប្ដេជ្ញាចិត្ដថា គោរពនឹងអនុវត្ដដោយស្មោះត្រង់រាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខិតខំបំពេញភារកិច្ចតាមបទ បញ្ជារបស់ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ ស្នងការរដ្ឋាននគរបាលជាតិដើម្បីសេចក្ដីសុខ សុវត្ថិភាពនៃសង្គម៕
ដោយ ៖ តាឡឹម
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្ពាន
ភ្នំពេញ៖ ក្នុងឱកាសចុះបំពេញបេសកកម្មនៅខេត្ដក្រចេះកាលពីដើមសបា្ដហ៍នេះ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអមដំណើរដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក ខាំ ភឿន អភិបាលនៃគណៈអភិបាលខេត្ដក្រចេះ ព្រមទាំងអស់លោក លោកស្រី និងមន្ដ្រីជំនាញក្រោមឱវាទជាច្រើនរូប បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ពានចំនួន៣កន្លែងដែលកំពុងដំណើរការសាងសង់លើកំណាត់ផ្លូវលេខ៧៣ពីស្ពានកំពង់រាំង ឃុំឆ្លូងរហូតដល់ខេត្ដ ក្រចេះ។
តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះបានឱ្យដឹងថា ស្ពានទាំង៣កន្លែងនេះរួមមានស្ពានព្រែកជីក ស្ពានចំឡាក់ និងស្ពានព្រែកតាចឹងបានចាប់ដំណើរការសាងសង់តាំងពីខែកក្កដា ឆ្នាំ២០១០ រហូតដល់ខែមករា ឆ្នាំ២០១១ នេះ បានសម្រេច៤៦ភារយហើយ។ ដោយឡែក ផ្លូវលេខ៧៣ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់ប្រធាតុ ស្រុកតំបែរ ខេត្ដកំពង់ចាមដល់ក្រុងក្រចេះមានប្រវែង៩៣គីឡូម៉េត្រ កាត់តាមស្រុកតំបែរ និងស្រុកឆ្លូងខេត្ដក្រចេះ ដែលអនុវត្ដដោយនាយកដ្ឋានកងវិស្វកម្មនៃក្រសួងការពារជាតិ។
តាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបានឱ្យដឹងថា កំណាត់ផ្លូវនេះទទួលបានការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួសជុលឡើងវិញជាជំហានៗ ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១០ នេះជួសជុល និងក្រាលកៅស៊ូ DBST រួចរាល់បានប្រវែង៨២.៨ គីឡូម៉ែត្រហើយ , នៅសល់ប្រមាណជា១០គីឡូម៉ែត្រទៀត នឹងត្រូវក្រាលកៅស៊ូរួចបង្ហើយនៅក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរខាងមុខនេះ។ ការជួសជុលក្រាលកៅស៊ូផ្លូវជាតិលេខ៧៣ នេះ ផ្ដល់ហិរញ្ញប្បទាន ដោយថវិកាជាតិ និងអនុវត្ដដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ , មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដក្រចេះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ចាម។
បន្ទាប់ពីចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ និងស្ពានហើយ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រួមទាំងអស់លោក លោកស្រីអមដំណើរបានបន្ដ ដំណើរទៅពិនិត្យអគារសិក្សានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាម៉ៅ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ និងភរិយាដែលមានអគារសិក្សា១ខ្នង មាន១០បន្ទប់ ផ្លូវចូលសាលានិងទីលានកីឡាស្ថិតក្នុងស្រុកព្រែក ប្រសព្វខេត្ដក្រចេះដែលកំពុងសាងសង់គ្រោងរួចរាល់ជាស្ថាពរនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ៕
ដោយ ៖ សាគុណ
ក្រុមហ៊ុនឥណ្ឌូឆាយណាហែរីធេចត្រាវែលសម្ពោធសាខានៅភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានបង្កើតឡើងនៅខេត្តសៀមរាបនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៦ ដែលជាក្រុមហ៊ុនបំរើសេវាកម្មលើការរៀបចំដំណើរកំសាន្តក្នុងប្រទេស (Domestic) ក្រៅប្រទេស (Outbound) និងការទទួលភ្ញៀវបរទេសចូលទស្សនាប្រទេសកម្ពុជា (Inbound) ទៅតាមតំរូវការរបស់អតិថិជន។ បន្ទាប់ពីការបង្កើតឡើងអស់រយៈពេលជាង៤ឆ្នាំ ដោយសារការអភិវឌ្ឍ និងតំរូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំបានសំរេចចិត្តបង្កើតសាខាថ្មីមួយទៀតនៅរាជធានីភ្នំពេញ ផ្ទះលេខ៣៥០B មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១១។ ក្នុងពិធីសម្ពោធនេះមានភ្ញៀវអញ្ជើញចូលរួមពីក្រសួងទេសចរណ៍ ក្រុមហ៊ុនដៃគូ និងសារព័ត៌មាននានានៅក្នុងប្រទេស។ ភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះមានដូចជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍វៀតត្រាវែល (មកពីប្រទេសវៀតណាម) និងតំណាងកាសែត និងទូរទស្សន៍ក្នុងប្រទេស។
លោកត្រាន់ ឌឹកហៃ នាយកក្រុមហ៊ុនបានមានប្រសាសន៍ថា ក្នុងឱកាសនេះក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានបង្កើតកម្មវិធីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស គឺកម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្ត និងកម្មវិធីកំសាន្តនៅតំបន់ថ្មីនៅប្រទេសវៀតណាមដូចជាប៊ីនចូវ ទីក្រុងសមុទ្រវុងតាវ...។ កម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្តបានផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើនដល់ប្រជាជនកម្ពុជា ដូចជាទទួលបានការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យមកពីមន្ទីរពេទ្យល្បីឈ្មោះរបស់ប្រទេសវៀតណាម សេវាកម្មឆាប់រហ័ស និងងាយស្រួលរាល់បណ្តាឯកសារនៅមន្ទីរពេទ្យត្រូវបានឥណ្ឌូឆាយណា ហែរីធេច រៀបចំរួចជាស្រេច។ បន្ទាប់ពីការពិនិត្យ ភ្ញៀវនឹងទទួលបានការដើរកំសាន្តនៅតាមបណ្តាតំបន់ ឬខេត្តល្បីនៅក្នុងប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ ទៅប៊ីនចូវ (បារៀគ) ទីក្រុងសមុទ្រវុងតាវ និងតំបន់ខ្ពង់រាបទីក្រុងដាឡាត់ (ត្រជាក់ពេញ៤រដូវ)។
លោកនាយកក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានឱ្យដឹងទៀតថា កម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្ត៣ថ្ងៃ «សួនសត្វ-ដាំសែន» ការពិនិត្យសុខភាពនៅមណ្ឌលពិនិត្យសុខភាពអន្តរជាតិ វិតតើរៀរ ហែលឃែរ (៧៩ ដៀនបៀនហ្វូ សង្កាត់ដាកាវ ខណ្ឌ១) នេះជាមណ្ឌលពិនិត្យដែលសហការរវាងអាមេរិក និងវៀតណាមតាមស្តង់ដាអាមេរិក។ នៅមន្ទីរពេទ្យវិតតើរៀរ ហែលឃែរ បំពាក់ដោយឧបករណ៍ទំនើបៗទាន់សម័យ ក្រុមវេជ្ជបណ្ឌិតមានបទពិសោធន៍ខ្ពស់ និងការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ហើយលទ្ធផលរហ័សទាន់ចិត្ត។ ការពិនិត្យត្រូវធ្វើឡើងនៅពេលព្រឹកដោយក្រុមវេជ្ជបណ្ឌិត ហើយពិនិត្យឈាម និងទទួលលទ្ធផលនៅពេលយប់។ ការទស្សនាកន្លែងដែលល្បីឈ្មោះនៅទីក្រុងហូជីមិញ ដូចជាព្រះវិហារកាតូលិក ប៉ុស្តិ៍ប្រៃសណីយ៍ សាលាក្រុង រោងមហោស្រព និងសួនដាំសែន ដែលមានល្បែងកំសាន្តសប្បាយៗ រួចមានផ្ទះទឹកកក (ដកសូន្យអង្សា) រទេះភ្លើងក្រឡាប់ចាក់ កប៉ាល់វិលដោយល្បឿនលឿន ហើយការទិញអីវ៉ាន់នៅផ្សារអានដុង។
កម្មវិធីដើរកំសាន្ត៤ថ្ងៃ «សួនសត្វ-ប៊ិនចូវ-វុងតាវ» តំបន់ពិសេសជ្រោះទឹកក្តៅ ប៊ិចូវ នៅក្នុងឃុំបឹងរៀង ស្រុកសៀនម៉ុក បារៀក ជាកន្លែងមានទិដ្ឋភាពធម្មជាតិស្រស់ស្អាត នៅកណ្តាលព្រៃព្រឹក្សាផុសឡើងថ្លុកទឹកក្តៅធម្មជាតិដែលមានកំដៅពី37C0 ដល់ 82C0 ដោយបញ្ចេញសីតុណ្ហភាពរៀងរាល់ខែឆ្នាំ។ ក្នុងប្រភពទឹកនេះមានផ្ទុកសារធាតុច្រើនដូចជាស៊ីលីក ណីតើ ស្ពាន់ធ័រ ណាទ្រី ក្ល... មានប្រយោជន៍ជួយព្យាបាលជំងឺលោកអ្នកគ្រាន់តែត្រាំខ្លួនរយៈពេល១៥នាទីក្នុងតំបន់ទឹកក្តៅ 37C0 វាអាចជួយឱ្យធូរស្រាលនូវជំងឺសរសៃប្រសាទ ជំងឺសើស្បែក ឬត្រាំជើង៣០នាទី នៅតំបន់ទឹកក្តៅ 40C0 អាចធូរស្រាលនូវជំងឺឈឺឆ្អឹងឆ្អែងបែកញើសដៃជើង ឈឺសន្លាក់ឆ្អឹង និងចលនាសាច់ដុំ។
កម្មវិធីដើរកំសាន្ត៥ថ្ងៃ «សួនសត្វ-សួយទៀន-ដាឡាត់» លោកអ្នកនឹងបានទៅទស្សនាទីក្រុងដាឡាត់ដែលជាទីក្រុងស្នេហ៍ស្ថិតនៅលើតំបន់ខ្ពង់រាបដែលមានកំពស់មធ្យម១.៥០០ម៉ែត្រ ដែលត្រជាក់ពេញ៤រដូវ និងភាពស្ងប់ស្ងាត់របស់ដាឡាត់បានទាក់ទាញភ្ញៀវទេសចររាប់ពាន់អ្នកចូលទស្សនាប្រទេសវៀតណាម។ លោកត្រាន់ ឌឹកហៃ បានបញ្ជាក់ថា កម្មវិធីនេះបានធ្វើឡើងដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនទេសចរណ៍វៀតត្រាវែល ដែលជាក្រុមហ៊ុនមុនគេបង្អស់ក្នុងការរៀបចំដំណើរទេសចរណ៍នៅវៀតណាមជាមួយនឹងបទពិសោធន៍១៥ឆ្នាំ កម្មវិធីទេសចរណ៍ទៅបរទេស និងក្នុងស្រុកនៅវៀតណាម ជាមួយឥណ្ឌូឆាយណា ហែរីធេច និងរៀបចំបណ្តាកម្មវិធីទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ វិសេស និងមានគុណភាពខ្ពស់សំរាប់ភ្ញៀវទេសចរពីកម្ពុជាទៅវៀតណាម ក្នុងនោះកម្មវិធីដំបូង គឺពិនិត្យសុខភាព និងការដើរកំសាន្ត៕
ដោយ ៖ កោះឯករាជ្យ
បញ្ជារបស់លោកសៅ សុខា អត់ប្រសិទ្ធភាព ! មន្រ្តីអាវុធហត្ថបាញ់បោះត្រូវអ្នកដទៃ ត្រូវបានដោះលែង
ភ្នំពេញ ៖ កាលមុននេះបន្តិច លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន ចេញបញ្ជាយ៉ាងដាច់ណាត់ ឲ្យអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនមន្រ្តីក្រោមឱវាទរបស់ខ្លួនម្នាក់ ឲ្យតុលា ការវិនិច្ឆ័យទោសតាមច្បាប់ ពាក់ព័ន្ធទៅនឹងការផ្ទុះអាវុធសេរី បណ្ដាលឲ្យរងរបួសអ្នកដទៃ។ គ្រាន់តែចេញបញ្ជាចប់ ជនដៃដល់ ត្រូវបានគេឃុបឃិតគ្នាដោះលែងស្ងាត់ៗ ដោយមិនបានបញ្ជូនឲ្យតុលាការចាត់ការតាម ផ្លូវច្បាប់ឡើយ។
ជនដៃដល់ដែលលោកសៅ សុខា បញ្ជាឲ្យចាប់ខ្លួននោះ ឈ្មោះសំបូរ ចាន់វណ្ណា ជាមន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ និងជាកូនរបស់លោកមុំ ភារម្យ ប្រធានការិយាល័យព័ត៌មានសន្តិសុខអាវុធហត្ថរាជធានីភ្នំ ពេញ។
នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ឈ្មោះសំបូរ ចាន់វណ្ណា បានប្រើកាំភ្លើង ម៉ាក រឺឡូ បាញ់ចំនួន១គ្រាប់ ចៃដន្យគ្រាប់កាំភ្លើងនោះ បានត្រូវស្រ្តីមា្នក់ ឈ្មោះស្រី និច អាយុ១៨ឆ្នាំ មានមុខ របរជាអ្នកលក់គ្រឿងក្រអូប នៅក្នុងផ្សារចាស់ គ្រាប់កាំភ្លើងបានត្រូវជើងឆ្វេងរបស់នាងរងរបួសជាទម្ងន់ ហើយបានត្រូវបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្រោយកើតហេតុ លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ បានចេញបញ្ជាយ៉ាងហំហាន ឲ្យស្វែងរកចាប់ខ្លួនឈ្មោះសំបូរ ចាន់វណ្ណា ហើយព្រមានមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន មិនឲ្យធ្វើអន្តរាគមន៍សម្របសម្រួលជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ឲ្យតុលាការអនុវត្តតាមច្បាប់។
ក្រោយមានបញ្ជា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានស្វែងរកចាប់ខ្លួនឈ្មោះសំបូរ ចាន់វណ្ណា ហៅមុំ សិលា អាយុ២៤ឆ្នាំ ដែលប្រើប្រាស់កាំភ្លើងម៉ាករឺឡូ បាញ់បោះបណ្ដាលឲ្យត្រូវរបួសអ្នកដទៃ។ ប៉ុន្តែ ក្រោយចាប់ខ្លួន ជននេះ មិនត្រូវបានបញ្ជូនមកតុលាការ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ សៅ សុខា ឡើយ ហើយបើតាមព័ត៌មានក្រៅផ្លូវការអះអាងថា មានមន្រ្តីថា្នក់ក្រោមមួយចំនួន បានធ្វើការសម្របសម្រួល សុំមិនឲ្យជនរងគ្រោះប្ដឹងផ្ដល់ ហើយបានសុខចិត្តសងសំណងជាលុយកាក់ ដល់ជនរងគ្រោះក្រៅប្រព័ន្ធ តុលាការប្រមាណជិត១ម៉ឺនដុល្លារ ទើបជនរងគ្រោះដកពាក្យឈប់ប្ដឹង ហើយឈ្មោះសំបូរ ចាន់វណ្ណា ក៏មិន ត្រូវបានបញ្ជូនឲ្យតុលាការ អនុវត្តនីតិវិធីច្បាប់ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍សៅ សុខាឡើយ៕
សម្ភារៈសិក្សាអំណោយរដ្ឋមន្រ្តីក្រសួងព័ត៌មានចែកដល់សិស្ស បឋមសិក្សាត្រពាំងលើក
ភ្នំពេញ ៖ អំណោយជាសម្ភារៈសិក្សារបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានត្រូវបានចែកដល់សិស្សបឋមសិក្សាត្រពាំងលើក ស្ថិតក្នុងឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានគ្រូ៧នាក់ និងសិស្សសរុប៥៤៥ នាក់ ។ សម្ភារៈសិក្សារួមមានសៀវភៅ១ពាន់ក្បាល ប៊ិច១ពាន់ដើម និងនំ៨ធុង។
លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាត្រពាំងលើកបានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានដែលបានផ្តល់សំភារៈសិក្សាទាំងនេះ។
លោកមាស ឫទ្ធី តំណាងរដ្ឋមន្ត្រីបាននិយាយថា នេះជាអំណោយតិចតួចពិតមែន តែជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលរស់នៅតាមតំបន់ជនបទឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំគិតថា ខ្លួនក្រីក្ររៀនមិនបានវែងឆ្ងាយ សូម្បីតែសម្តេចនាយករដ្ឋមន្រ្តីក៏ប្រសូត្រចេញពីកសិករដែរ តែអ្វីៗបានកើតចេញពីការតស៊ូយ៉ាងពិតប្រាកដ។ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើមកក្មួយៗថា ត្រូវចៀសឲ្យផុតពីគ្រឿងញៀន និងក្មេងទំនើងទើបសមជាកូនល្អនៅក្នុងសង្គម៕
ឬទ្ធី
យកសពកូនទៅកប់ក្បែរបង្គោលព្រំដែនក្នុងដីខ្មែរ ទាហានថៃលើកគ្នាមកឲ្យគាស់ចេញ
បាត់ដំបង ៖ កម្លាំងប្រដាប់អាវុធឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រង់បង្គោលឡាក់លេខ៥៣ ស្ថិតនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាននាំគ្នារត់ចូលទីតាំងប្រយុទ្ធរៀងៗខ្លួន បន្ទាប់ពីបានឃើញទាហានថៃលើកគ្នាមកត្រួតពិនិត្យ បង្គោលព្រំដែនលេខ៥៣ ហើយទាហានថៃមួយចំនួន បានដាក់ពង្រាយគ្នាក្នុងលក្ខណៈត្រៀមប្រយុទ្ធ។ ក្រោយមកទាហានខ្មែរបានដើរចូលទៅសួរនាំ ទើបដឹងថា ទាហានថៃបានឃើញផ្នូរខ្មោចទារក ដែលឪពុកបានយកទៅកប់នៅក្នុងទឹកដីខ្មែរ ក្បែរបង្គោលឡាក់លេខ៥៣ តែលយចូលក្នុងដីថៃតែមួយចបប៉ុណ្ណោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១មកម្ល៉េះ គឺស្ថិតនៅ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីមានហេតុការណ៍បែបនេះកើតឡើង គេឃើញ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស កងរាជអាវុធហត្ថស្រុកកំរៀង ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះទៅដល់បង្គោល ព្រំដែនលេខ៥៣នោះ ដើម្បីត្រួតពិនិត្យ។
តាមការឲ្យដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះបានទៅដល់ទីតាំងកើតហេតុ គេឃើញមានទាហានថៃ២នាក់ បានស្នើឲ្យគាត់គាស់ខ្មោចទារកដែលកប់ជាប់បង្គោល ព្រំដែនលេខ៥៣នោះចេញ។ សមត្ថកិច្ចខាងលើបានបញ្ជាក់ទៀតថា សពទារកនោះទើបតែកើតបាន១៥ថ្ងៃ ក៏ ត្រូវស្លាប់ ហើយត្រូវឪពុកយកទៅកប់ជាប់បង្គោលព្រំដែននោះ ទុកជាចំណាំ តែការកប់នោះនៅក្នុងទឹកដីខ្មែរទេ គ្រាន់តែលយចូលក្នុងដីថៃត្រង់បរិវេណបង្គោលព្រំដែនលេខ៥៣នោះតែមួយចបប៉ុណ្ណោះ។
ក្រោយពីការជជែកគ្នាគ្មានលទ្ធផលអស់រយៈពេល១ម៉ោងរួចមក កងកម្លាំងប្រដាប់អាវុធរួមនិងអាជ្ញាធរដែនដី នៅតំបន់នោះ បានទៅហៅឪពុកទារកនោះ គាស់សពចេញទាំងក្ដីអាណិតអាសូរ។
តាមការរៀបរាប់ពីឪពុកសពទារកនោះឈ្មោះ ហួន ឡាក់ អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនគាត់ជាកម្មករដើរស៊ីឈ្នួលកាច់ពោតឲ្យគេ គ្មានដីគ្មានផ្ទះទេ ហើយពេលប្រពន្ធសម្រាលកូនបានរយៈពេល១៥ថ្ងៃ កូននោះឈ្មោះសៀម អូន បានឈឺស្លាប់គ្មានដីកប់ ក៏សម្រេចចិត្តយកកូននោះទៅកប់នៅក្បែរបង្គោលព្រំដែនលេខ៥៣ ដោយមិនដឹងថាជាតំបន់ហាមឃាត់នោះ ទេ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីឪពុកគាស់សពកូនចេញពីបង្គោលព្រំដែនលេខ៥៣ យកទៅកប់ក្នុងដីខ្មែរប្រមាណ១៥ម៉ែត្រ ទើបទាហានថៃដកថយទៅវិញ៕
ចិន្តា
វេទិកាទេសចរណ៍អាស៊ាន ២០១១ នៅភ្នំពេញបញ្ចប់ដោយភាពរីករាយ
ភ្នំពេញ៖ វេទិកាទេសចរណ៍អាស៊ាន ២០១១ នៅរាជធានីភ្នំពេញ (ថ្ងៃទី១៥-២១ ខែមករា) បានបញ្ចប់ដំណើរការហើយកាលពីរាត្រីទី២១ ខែមករា ឆ្នាំ២០១១ នៅសណ្ឋាគារណាហ្គាវើល ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានវត្តមាននៅក្នុងពិធីបិទវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១១បានថ្លែងថា រយៈពេលមួយសប្ដាហ៍នេះវេទិកាទេសចរណ៍អាស៊ានសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ៕
ដោយ ៖ ភិរម្យ
ព័ត៌មានបន្ថែមស្ដីពីពលរដ្ឋខ្មែរ៩នាក់ដែលត្រូវទាហានព្រំដែនឡាវបាញ់ប្រហារ
ស្រុកសៀមប៉ាង -ខេត្ដស្ទឹងត្រែង៖ មានសេចក្ដីរាយការណ៍ពីវរៈការពារព្រំដែន ខ្មែរ -ឡាវមកថា នៅវេលាម៉ោ១៨ និង ០០នាទី ល្ងាចថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១១ ពលរដ្ឋខ្មែរចំនួន ៩ នាក់ ត្រូវបានបាញ់រះដោយអាវុធអឹមសីពីសំណាក់កងតរម្រួតយោធាការពារ ព្រំសីម៉ា នៃ ប្រទេសឡាវ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និង ៦ នាក់ទៀតត្រូវបាត់ខ្លួន ។ ដែលព្រឹត្ដការណ៍បាញ់រះមកលើពលរដ្ឋខ្មែរទាំង ៩ នាក់នោះ បានកើតឡើងស្ថិតត្រង់ចំណុចអូរឡែ ក្នុងចន្លោះបង្គោលខណ្ឌសីម៉ា លេខ ០៦២ និង លេខ ០៦៣ នៃដីឡាវប្រមាណជា ៥ ទៅ ៦ គីឡូម៉ែត្រ គឺ នៅទល់មុខនឹងស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ។
ប្រភពពីប្រធាននគរបាលវរៈលេខ ៧០១ ការពារសីម៉ាខ្មែរបានឱ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង ៩ នាក់នោះបានលួចឆ្លងដែនចូល ទៅក្នុងទឹកដី នៃ ប្រទេសឡាវ ដោយស្ងាត់ៗ ហើយក៏ត្រូវកងទាហានឡាវធ្វើការបាញ់ប្រហារ បណ្ដាលឱ្យ រងរបួសធ្ងន់ម្នាក់ ហើយបុរសម្នាក់នោះក៏ត្រូវបានអ្នករួមដំណើរ ២ នាក់ក្នុងចំណោម ៩ នាក់ជួយគ្រារត់គេចចេញពីការបាញ់ប្រ ហារដោយរបស់កងតម្រួតឡាវ ចូលមកក្នុងទឹកដីកម្ពុចាវិញ ចំណែកឯ ៦ នាក់ទៀតបានរត់ភៀសខ្លួនបាត់ឈឹង មិនដឹង ជាស្លាប់ ឬ រស់ ព្រោះត្បិតសមត្ថកិច្ចខាងកម្ពុជា នៅពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយពីករណីនេះនៅឡើយទេ ។
ប្រភពដដែលនោះបានបន្ដឱ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង ៩ នាក់ដែលត្រូវបានកងទាហានឡាវ ដេញបាញ់ប្រហារកាលពីល្ងាច ថ្ងៃទី ២០ ខែ មករា កន្លងទៅថ្មីៗនោះ រួមមាន ១.ឈ្មោះ នួន នី អាយុ ៣៥ ឆ្នាំ រងរបួសធ្ងន់បាក់ដៃដោយចំស្មាខាងឆ្វេង ២.ឈ្មោះ គា ឡៃ ភេទប្រុសអាយុ ៣៥ ឆ្នាំ ៣.ឈ្មោះ សៅ អ៊ីន ភេទប្រុ សអាយុ ៣៣ ឆ្នាំ ៤. ឈ្មោះ ហួត សៅ ភេទប្រុសអាយុ ២៩ ឆ្នាំ ៥.ឈ្មោះ ចែម ញឹល ភេទប្រុសអាយុ ៤០ ឆ្នាំ ៦.ឈ្មោះ ចែម ផាត ភេទប្រុស អាយុ ៣៤ ឆ្នាំ ៧.ឈ្មោះ វុធ ភេទប្រុស ៣៨ ឆ្នាំ ៨.ឈ្មោះ សេង សែ ភេទប្រុសអាយុ ២៩ ឆ្នាំ និង ទី៩.ឈ្មោះ អ៊ីន ផៃ ភេទប្រុស អាយុ ៣៥ ឆ្នាំ អ្នកទាំង ៩ មានទីលំនៅ ភូមិ កែង ឃុំ ជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ខេត្ដក្រចេះ ។
លោក ស៊ុន បាន ប្រធានវរៈការពារព្រំដែនខ្មែរបានបញ្ជាក់ប្រាប់នគរវត្ដឱ្យដឹងនៅយប់មិញនេះថា ពលរដ្ឋខ្មែរទាំង ៩ នាក់នោះ បានរត់បកក្រោយសំដៅចូលមកកាន់ទឹកដីខ្មែរវិញទាំងតក់ស្លុត ហើយបានរត់បែកផ្លូវគ្នាអស់ តែគ្រាន់តែដឹងថា ៦ នាក់បានបាត់ខ្លួននៅក្នុងទឹកដីឡាវឯ ២ នាក់ទៀតក៏បានជួយគ្រា ឈ្មោះ នួន នី ដែលរងរបួសដោយសារទាហានឡាវ បាញ់នោះរត់មកកាន់ទឹកដីខ្មែរវិញ រហូតមកទល់នឹងយប់ថ្ងៃទី ២១ ខែ មករា នេះនៅពុំទាន់ដឹងថា អ្នកទាំង ៣ នាក់នោះទៅដល់ទីណាឡើយ ហើយក៏មិនបានដឹងអំពីមូលហេតុ នៃ ការឆ្លងដែនចូលក្នុងទឹកដីឡាវដែរ បច្ចុប្បន្ន ភាគីកម្ពុជា កំពុងបន្ដការស្វែងរកពលរដ្ឋទាំង ៩ នាក់នោះនៅឡើយ ដោយធ្វើការទំនាក់ទំនងជាមួយនឹងភាគីខាងប្រទេសឡាវដើម្បីមានពន្លឺពីករណីនេះ ។
ប្រភពដាច់ដោយឡែកមួយផ្សេងទៀតបានឱ្យដឹងថា ពលរដ្ឋទាំង ៦ នាក់ដែលបាត់ខ្លួន បន្ទាប់ពីទាហានឡាវបាញ់រះនោះ នៅមិន ទាន់ឃើញវិលត្រឡប់មកដល់ទឹកដីខ្មែរវិញទេនៅព្រឹកថ្ងៃទី ២២ ខែ មករា នេះ ចំណែកឯ ៣ នាក់ទៀតឮថាបានចូលទៅសំរាកព្យាបាល នៅក្នុងមណ្ឌល់សុខភាពស្រុកសៀមប៉ាង ប៉ុន្ដែត្រូវបានបដិសេធដោយលោកប្រធានមណ្ឌល់សុខភាព ។ បន្ទាប់មកអ្នកយកព័ត៍មាននគរវត្ដ បានបន្ដជួបសំភាសន៍ជាមួយលោក អ៊ុង សូវៀត ប្រធានមន្ទីរពេទ្យបង្អែកខេត្ដស្ទឹងត្រែង ហើយក៏ត្រូវបានលោកបដិសេធដដែល។
ប៉ុន្ដែលោក អ៊ុង សូវៀត បានបង្ហើបឱ្យនគរវត្ដដឹងថា មានបុគ្គលិករបស់លោកម្នាក់ ឈ្មោះ តឹក ភាព មានអាស័យដ្ឋាននៅក្រុង ស្ទឹងត្រែង បានទទួលព្យាបាលអ្នកជម្ងឺរម្នាក់នៅឯផ្ទះ ក្រោមការពឹងពាក់តាមរយៈមិត្ដភក្ដិស្គាល់គ្នា កាលពីរសៀលថ្ងៃទី ២១ ខែ មករា ម្សិលមិញ ដែលអ្នកជម្ងឺរនោះមកពីព្រំដែនខ្មែរ -ឡាវ រងរបួសធ្ងន់ដោយសារត្រូវគ្រាប់កាំភ្លើង ។
ប្រភពច្បាស់ការណ៍ជាចុងក្រោយពីលោក តឹក ភាព បុគ្គលិកមន្ទីរពេទ្យខេត្ដ និង ជាអ្នកទទួលព្យាបាលឱ្យជនរងគ្រោះ ពីការបា ញ់ប្រហារដោយទាហានឡាវនោះ បានបញ្ជាក់ថា រូបលោកពិតជាបានទទួលព្យាបាលឱ្យជនរងគ្រោះនោះមែន គឺ ក្រោមការពឹងពាក់របស់ មិត្ដភក្ដិ និង ក្នុងនាមលោកជាគ្រូពេទ្យមួយរូប ឃើញរមកដល់ផ្ទះហើយមិនជួយមិនកើតទេ ។
ប្រភពនោះបានបន្ដទៀតថា បន្ទាប់ពីលោកបានរំរបួស ចាក់ថ្នាំ និង ព្យួសេរ៉ូមឱ្យហើយឃើញថា ស្ថានភាពជម្ងឺហាក់បានធូរស្រាល ជាងពេលមកដល់ដំបូង មិនបង្អង់យូរជនរងគ្រោះ និង គូកនពីរ បី នាក់ទៀតក៏បានលាចាកចេញទៅ តែមុនពេលចេញទៅពួកគាត់បាននិ យាយប្រាប់លោកថា បានជាគាត់រងរបួសធ្ងន់យ៉ាងនេះ គឺ ដោយសារតែពួកគាត់បានឆ្លងចូលទៅក្នុងដីឡាវ ដើម្បីស្វែងរកកាប់ឈើគ្រញូង នៅទីនោះ ហើយនៅពេលដែលពួកគាត់កំពុងតែឈប់សំរាករកកន្លែងដាក់សម្ភារៈមាន កាំបិត ពូថៅ និង ម៉ាស៊ីនត្រង់ស៊ីន័រផងនោះ ខណៈ នោះស្រាប់តែលេចមុខក្រុមទាហានឡាវជាច្រើននាក់មកធ្វើការឡោមព័ទ្ធ ហើយចាប់យកអស់នូវសម្ភារៈដែលភ្ជាប់មកនឹងខ្លួនទាំងប៉ុ ន្មាននោះទៅ បន្ទាប់មកកងទាហានឡាវទាំងនោះក៏បានដើរចាកចេញពីពួកគាត់ ឃើញឱកាសល្អ ពួកគាត់ក៏បាននាំគ្នារត់ ។ ភ្លាមៗនោះគ្រាប់កាំភ្លើង ក៏ បានហើរសំដៅមកស្រោចលើទីកន្លែងដែលពួកគាត់ត្រូវបានទាហានឡាវឡោមព័ទ្ធ និង ដកហូតយក សម្ភារៈនោះប្រៀបដូចជាទឹកភ្លៀងនៅកណ្ដាលព្រៃស្រោង ។
ការរៀបរាប់នោះបានបន្ដទៀតថា ពួកគាត់ក៏មិននឹកស្មានថា បានជួបនឹងទាហានឡាវ ហើយក៏មិននឹកស្មានដែរថាបានរួចជីវិតពី គ្រាប់កាំភ្លើងរបស់ទាហានឡាវដែរ តែគួរឱ្យអាណិតទៅដល់ ៦ នាក់ទៀត នៅពេលនេះមិនដឹងថាស្លាប់ ឬ រស់ ឬ ត្រូវចាប់ខ្លួននោះទេ ។និយាយដល់ត្រឹមនេះពួកគាត់ក៏បានចាកចេញទៅ ក្នុងបំណងទៅសំរាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យខេត្ដក្រចេះ ហើយបើសភាពជម្ងឺនោះ ធ្ងន់ធ្ងរពេក នឹង បន្ដទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញបន្ដទៀត ៕
ដោយ ៖ ឡុង សំបូរ
ប្រជាពលរដ្ឋទៅជីកដំឡូង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ៦០ម.ម រាយការណ៍ជូនសមត្ថកិច្ច
សៀមរាប ៖ ប្រជាពលរដ្ឋនាំគ្នាទៅជីកដំឡូង នៅក្នុងព្រៃក្បែរភូមិប្រទះឃើញគ្រាប់ ៦០.មម ដែលត្រូវបានលាក់ទុកក្រោមដើមឈើ ចំងាយពីភូមិប្រមាណ ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិ រវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
ហេតុការណ៍ដែលប្រទះឃើញគ្រាប់ ៦០ ម.មនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១១ វេលាម៉ោង ៩.៣០ នាទី ព្រឹក ស្ថិតនៅចំណុចទីតាំងក្នុងព្រៃ ក្នុងភូមិ ឃុំខាងលើ ដោយសារមានប្រជាពលរដ្ឋមួយក្រុមមានគ្នា ៥ទៅ ៦នាក់ នាំគ្នាចូលព្រៃ ដើម្បីជីកដំឡូង ក៏បានឃើញគ្រាប់ចំនួនប្រាំគ្រាប់ដែលមានលក្ខណៈនៅល្អ នឹងអាចប្រើការបាន បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច ប៉ូលិសដើម្បីចាត់វិធានការការពារ និងថែរក្សាគ្រាប់ទាំងនេះ ។
លោក អនុសេនីយ៍ត្រី ឌី សុធា ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ ប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល ឃុំខ្វាវ បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅចំណុចទីតាំងខាងលើ លោកបានដឹកនាំកំលាំងចុះទៅពិនិត្យឃើញថាជាគ្រាប់ ៦០ ម.ម ដែលមានគេយកមកលាក់ទុក និងពុំទាន់ខូចអ្វីឡើយ ជំហានដំបូងលោកត្រូវតែកាប់សម្រាស់ដាក់គ្របពីលើ និងធ្វើស្លាកសញ្ញាសំគាល់ ដើម្បីជាសុវត្ថិភាពរបស់បងប្អូន កុំអោយចូលទៅទីតាំងខាងលើ។ ចំណែកគ្រាប់៦០ម.មនេះ លោកនឹងរាយការណ៍អោយសមត្ថកិច្ចជំនាញ ដើម្បីមកទទួល និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំប៉ះពាល់គ្រាប់រំសេវ ឬអាវុធជាតិផ្ទុះទាំងឡាយដែលជួបប្រទះតាមព្រៃអោយសោះ និងរាយការណ៍ជូនសមត្ថកិច្ច។
លោក រៀម រិទ្ធី រស់នៅភូមិឃុំខាងលើ បានរៀបរាប់ប្រាប់កម្ពុជាថ្មីថា នៅក្នុងឃុំខ្វាវ ទឹកដីស្រុកជីក្រែងនេះ កាលពីសម័យសង្គ្រាម តំបន់នេះជាតំបន់សមរភូមិក្តៅគគុក និងជាកន្លែងដែលប៉ុលពតកាន់កាប់នៅតំបន់នេះ បើតាមការបាន់ស្មានគ្រាប់ដែលយកមកលាក់ទុកនៅទីនេះ គឺជាគ្រាប់ដែលបានយកលាក់នៅឆ្នាំ ១៩៩៤ ព្រោះគ្រាប់នៅសភាពល្អទាំងអស់ រហូតមកដល់ពេលនេះបើនៅតាមរបង និងនៅជាយភូមិ ប្រទះឃើញគ្រាប់ជាច្រើននៅរាយប៉ាយក្នុងដីរបស់ប្រជាពលរដ្ឋ គ្រាប់ខ្លះពុំមាននរណាហ៊ានប៉ះពាល់នោះទេ ពេលគេជួបប្រទះបានត្រឹមតែកាប់សម្រាស់ដាក់គ្របពីលើតែប៉ុណ្ណោះ ហើយពុំទាន់មានសមត្ថកិច្ចជំនាញ ចុះមកដោះមីននៅឡើយដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខ្វាវ បានសំណូមពរអោយអង្គការស៊ីម៉ាក់ ជួយជំរុញការដោះមីននៅក្នុងឃុំខ្វាវផង ដោយសារតែកន្លងមកបានជួបប្រទះគ្រាប់រំសេវជាច្រើនដែលនៅក្នុងដី និងព្រៃ អាចមានអន្តរាយដល់កូនៗ និងប្រជាពលរដ្ឋ ជាពិសេសនៅពេលរដូវភ្លើងឆេះព្រៃ អាចមើលឃើញតាមព្រៃតែម្តង ។
ប៊ុន រដ្ឋា
លោក ឱម យ៉ីនទៀង ហែករឿងខ្មៅម៉ឹក ដារ៉ា
សម្ដេចតេជោព្រមានបញ្ឈប់សកម្មភាពពុករលួយជាបន្ទាន់ចៀសវាងពីទោស
ម៉ឹក ដារ៉ា ចង់ធ្វើអត្ដឃាត
ម៉ឹក ដារ៉ា ទន់ជង្គង់ ពេលឃើញភស្ដុតាង និងឯកសារពុករលួយ
ភ្នំពេញ ៖ សំណុំរឿងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ឹក ដារ៉ា ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយហែកបង្ហាញនៅក្នុងសន្និសីទកាសែតនារសៀល ថ្ងៃទី២១ មករា ២០១១ម្សិលមិញនេះ ដែល បទល្មើសរបស់ ម៉ឹក ដារ៉ា មានរហូត ដល់១៥-១៦ ករណីឯណោះ ។
លោកឱម យ៉ីនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាននោះថា លោកម៉ឹក ដារ៉ាជាប់ពាក់ព័ន្ធក្នុងករណី ប្រព្រឹត្ដអំពើពុករលួយនិងជួញដូរគ្រឿង ញៀនជាច្រើនករណី នេះបើតាមអង្គភាពរកឃើញភស្ដុតាងសំខាន់ៗជាច្រើន ដែលលោកម៉ឹក ដារ៉ានិងបក្ខពួកបាន ប្រព្រឹត្ដកន្លងមក ។
លោកឱម យ៉ីនទៀង បានឱ្យដឹងទៀត ថា លោកម៉ឹក ដារ៉ាបានយកមន្ទីរប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលស្ថិតនៅក្រោម ចំណុះរបស់ខ្លួនធ្វើជាអង្គការចាត់តាំង ជួញដូរគ្រឿងញៀន ដោយដើរតួជាអ្នក បង្ក្រាបផង និងជាអ្នកលក់ដូរគ្រឿងញៀន ផងដែរ ក្នុងនោះលោកម៉ឹក ដារ៉ានៅ បានជំរិតទារប្រាក់ពីឈ្មួញជួញដូរគ្រឿង ញៀនថែមទៀតផង ។
លោក ឱម យ៉ិនទៀង បានបន្ដថា “ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កន្លងមក ពួកគេតែងតែប្រឌិតរឿង ដើម្បី បិទបាំងទង្វើរបស់ ខ្លួន រួមជាមួយបក្ខពួក ដោយបង្កើតតួអង្គថ្មី ដើម្បីសម្រាល ទោសដល់អ្នកជួញដូរគ្រឿងញៀនពិត ប្រាកដតាមរយៈការធ្វើកំណត់ហេតុ ក្លែងក្លាយថ្មីមួយយកកំណត់ហេតុចាស់ ទៅបំផ្លាញចោល ។ ក្នុងនោះ ក្រុមរបស់ លោក ម៉ឹក ដារ៉ា ក្លែងយករឿងគ្រឿង ញៀនទុកនៅពេលបង្ក្រាបបានម្ដងៗ សម្រាប់លក់ឱ្យឈ្មួញដោយធ្វើសកម្ម ភាពចេញពីមន្ទីរប្រឆាំងគ្រឿងញៀន នេះតែម្ដង ។
លោកបានឱ្យដឹងទៀតថា នៅពេល អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញ ភស្ដុតាងមួយចំនួនជុំវិញការប្រព្រឹត្ដ បទល្មើសរបស់ខ្លួនលោក ម៉ឹក ដារ៉ា បាន ព្យាយាមមិនផ្ដល់ចម្លើយ ដោយចង់ ធ្វើអត្ដឃាត ហើយបានអង្វរអង្គភាព ប្រឆាំងអំពើពុករលួយចោទប្រកាន់ លោកតែមួយករណីបាន ហើយគឺការ ប្រព្រឹត្ដអំពើពុករលួយដោយកុំឱ្យ ចោទប្រកាន់ករណីពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន ។
បទល្មើសរបស់លោក ម៉ឹក ដារ៉ា រួម ជាមួយបក្ខពួកត្រូវរកឃើញថា ចាប់ ផ្ដើមតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយ រៀបចំជារចនាសម្ព័ន្ធជួញដូរគ្រឿងញៀន យ៉ាងសកម្ម ។
បើតាមលោក ឱម យ៉ីនទៀង ក្រុម របស់លោក ម៉ឹក ដារ៉ា នៅឯខេត្ដបន្ទាយ មានជ័យ ដែលមានលោក ឈៀង សុន, នាង វណ្ណា (អតីតប្រធានគុក) មាន សំណុំរឿងជាច្រើនពាក់ព័ន្ធនឹងការដោះ លែងអ្នករកស៊ីគ្រឿងញៀន ។ សំណុំរឿង ប្រហែល២០ករណី ត្រូវបានដោះលែង ដែលពេលនេះ សមត្ថកិច្ចកំពុងតាម ចាប់យកមកវិញ ។
លោកឱម យ៉ិនទៀង បានបន្ដទៀតថា លោកម៉ឹក ដារ៉ា, លោកជា ឡេងនិង លោកឈៀង សុនអាចប្រឈមនឹងការ ជាប់ទោសអស់មួយជីវិត ក្នុងនោះអតីត ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន អង្គភាពបានរកឃើញ បទល្មើសតែមួយករណីប៉ុណ្ណោះ គឺការ ប្រព្រឹត្ដអំពើពុករលួយ ។ ជាមួយគ្នានេះ លោកឱម យ៉ីនទៀងក៏បានបង្ហើបឱ្យដឹង ដែរថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេត៣-៤ករណីបន្ថែម ទៀត ប៉ុន្ដែអង្គភាពនេះមិនបង្ហាញថា ពាក់ព័ន្ធនឹងករណីអ្វីទេ ហើយជននោះជា នរណាដែរ ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតនា រសៀលថ្ងៃដដែល អង្គភាពប្រឆាំងអំពើ ពុករលួយបានបង្ហាញអំពីគំរូមួយចំនួន ស្ដីពីការប្រព្រឹត្ដអំពើពុករលួយ និងការ ជួញដូរគ្រឿងញៀនរបស់ក្រុមលោកម៉ឹក ដារ៉ា រួមទាំងមានការបង្ហាញភស្ដុតាង រូបភាព និងកំណត់ហេតុដែលលោកម៉ឹក ដារ៉ាបានប្រព្រឹត្ដ ។ ទន្ទឹមនឹងនោះ ក៏បាន បង្ហាញពីសេណារីយ៉ូដែលក្រុមនេះបាន រៀបចំឡើងដើម្បីបិទបាំងនឹងសកម្មភាព ជួញដូរគ្រឿងញៀនរបស់ខ្លួន ។
ដោយឡែក នៅក្នុងកិច្ចប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្ដ្រីនាព្រឹកថ្ងៃទី២១ មករា ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា សម្ដេចបានមាន ប្រសាសន៍ក្រើនរំឭកសាជាថ្មីឱ្យមន្ដ្រី ណាក៏ដោយ បើសិនជាមានការពាក់ ព័ន្ធនឹងអំពើពុករលួយការជួញដូរគ្រឿង ញៀន ការរំលោភដីធ្លី ការកាប់បំផ្លាញ ព្រៃឈើ ទោះបីអះអាងថា ស្មោះស្ម័គ្រជា មួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីចៀសវាងពីការផ្ដន្ទាទោសដោយ ច្បាប់រដ្ឋ៕
ដោយ ៖ មរតក
Subscribe to:
Posts (Atom)