Sunday, December 12, 2010

សម្ដេចតេជោអញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅប្រទេសចិន ជាការផ្លាស់ប្ដូរទស្សនកិច្ចកំរិតខ្ពស់បំផុត(១៣/១២/២០១០)


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​នាយករដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បាន​ធ្វើ​ដំណើរ​​​ទៅកាន់ទីក្រុងប៉េកាំង​នាព្រឹកថ្ងៃទី ១៣ ធ្នូ ឆ្នាំ​ ២០១០ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការ​រហូត​ដល់​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១០​ ដែលដំណើរ​ទស្សនកិច្ចនេះគឺ​ជា​ការ​ឆ្លើយ តប តាមការអញ្ជើញរបស់ឯកឧត្ដម វេន ជាប៉ាវ​ នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន ។
ឯកឧត្ដម ស្រ៊ី​ ថាមរុង្គ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីមានប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវ​ការ​​​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋ ប្រជាមានិត ចិនគឺជាការផ្លាស់​ទស្សនកិច្ច​ខ្ពស់​បំផុតក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ។
ឯកឧត្ដម ស្រ៊ី​ ថាមរុង្គ​​ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើង​មាន​មោទនភាព​ចំពោះ​ ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនង លើគ្រប់វិស័យរវាង កម្ពុជា-ចិន​កាន់​តែ​ត្រូវ​បាន​លើក​​កម្ពស់នោះ ។
មាន​រំពឹង​ថា មាន​កិច្ច​ព្រម​ព្រៀង​ចំនួន​១៥ នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ក្នុង​អំឡុង​នៃ​ដំណើរ​ ទស្សកិច្ច​របស់​​សម្តេច​តេជោ​នៅ​ប្រទេស​ចិន​លើក​នេះ​។ ​មានប្រសាសន៍នៅ​ក្នុងបុណ្យ​ ចម្រើន​ព្រះ​ជន្មវស្សា​សម្ដេច​ព្រះវនរ័ត​ ណយ ច្រឹក ព្រះសង្ឃនាយកទី ៣ នៃព្រះរាជាណា ចក្រកម្ពុជា  និង ជា​ព្រះចៅ​អធិការ​វត្ដ​ចន្ទបូរីវង្ស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាល ពីថ្លៃទី ១២ ធ្នូ ឆ្នាំ​២០១០ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុង ចំណោមកិច្ចព្រមព្រៀង​ទាំងនោះ​មានកិច្ច​ព្រមព្រៀង ​ស្ដីពីការ​នាំ​ដំឡូង​មី​ពី​កម្ពុជា​ចូលទៅ កាន់ ប្រទេសចិនក៏នឹងត្រូវបានចុះហត្ថលេខាផងដែរ។ សម្ដេចតេជោថ្លែងថា យើង​បាន​ចរ ចា​​អំពីការនាំចូលកសិផលទៅកាន់ប្រទេសចិន ពីព្រោះទីផ្សារប្រទេសចិនធំណាស់ ដែល ​នឹង​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​នឹងទទួលបានផលពីការដាំដំឡូងមី និង ការធ្វើស្រែ និង ការដាំដំណាំ ផ្សេងៗទៀតនោះ ។
ឯកឧត្ដម​រដ្ឋមន្ដ្រី​​ប្រតិភូ​ថ្លែង​ឲ្យ​ដឹង​ថា ជំនួយ​របស់​ប្រទេស​ចិន​មិន​មាន​លក្ខខណ្ឌ​ និង បាន​ ផ្ដល់​ចំទិស​ដៅ ដែល​រួមមាន​ទាំង​ជំនួយ​ឥតសំណង កំចីអត់ការប្រាក់កំចីការ​ប្រាក់​ទាប​ហើយ រាល់​ជំនួយ​ទាំង​នោះ​មិន​ត្រឹម​តែ​បាន​ជួយ​ឱ្យ​កម្ពុជា​​អនុវត្ដ បាន​នូវនយោបាយការបរទេស ​ដោយ​ឯករាជ្យ​ប៉ុណ្ណោះទេ ប៉ុន្ដែនូវ​បាន​កាត់​បន្ថយ​​ការ​គាប​សង្កត់​​ពីខាងក្រៅទៀតផង ។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ ថ្លែងថា កិច្ចព្រមព្រៀងដែល​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នោះ​នឹង ​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ ឥណទានសំរាប់កសាងហេដ្ឋារចនាសម័ន្ធស្ពានជ្រោយចង្វារ ស្ពាន តាខ្មៅ ផ្លូវមួយខ្សែ​ពីថ្នល់​ទទឹង​ភាប់​ពី​ផ្លូវជាតិលេខ ៤ ទៅ កាន់ស្រុកជុំគីរី ខេត្ដកំពត ព្រមទាំង ប្រព័ន្ធធារាសាស្ដ្រមួយចំនួនទៀតផងដែរ ។
យោងតាមឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច តេជោ​នាយក​រដ្ឋមន្ដ្រី នឹងចូលក្រាបបង្គំគាល់ជាមួយ សម្ដេចឪ និង សម្ដេចម៉ែ នៅក្នុង ​ព្រះរាជ​ដំណាក់​ក្នុងទី​ក្រុង​ប៉េកាំង ចូលជួបសំដែងការគួរសម ជាមួយឯកឧត្ដមប្រធានាធិបតីហ៊ូ ជីនតាវ និង ជាមួយ​ឯកឧត្ដម​ប្រធាន​សភា​ប្រជាជនចិនផងដែរ។ សម្ដេចតេជោ និង គណៈប្រតិភូជាន់​ខ្ពស់​កម្ពុជា​ក៏​នឹង​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​​​ធៀនជីន ដើម្បីទស្សនារោងចក្រ​ ដំឡើងយន្ដហោះ AIRBUS ៣២០ ធ្វើដំណើរទៅកាន់សួន​ឧស្សាហកម្ម​ស៊ូហ្ស៊ុន និងទស្សនា រោងចក្រផលិតអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ហើយក៏នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ណាន់ជីង ខេត្ដជៀងស៊ូ ទៀតផង ។

វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនដោយសារជំនឿរបស់ប្រជាជន (១២/១២/២០១០)

 នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៥៩ យាងចូល៦០ព្រះ វស្សាសម្ដេចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះ​ អគ្គាធិការ​រង​ពុទ្ធិក​សិក្សា​ជាតិ និងជាព្រះចៅអធិការវត្ដចន្ទបូរីវង្សស្ថិតនៅក្នុងខ័ណ្ឌសែន សុខ រាជធានីភ្នំពេញនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា នៅ​ក្នុង​របបប្រល័យ​ពូជ​​សាសន៍ ពួក ប៉ុល ពត បានបំផ្លាញ អ្វីៗទាំង អស់ ប៉ុន្ដែពួកវាមិនអាច បំផ្លាញ​ជំនឿ​ដែល​មាន​នៅ​ក្នុង​ចិត្ដ​របស់​យើងទាំងអស់គ្នាបានឡើយ ដូច្នោះហើយទើបក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដោយសារ​តែ​មាន​ជំនឿយ៉ាង មុតមាំនោះ ទើបប្រជាពុទ្ធបរិស័ទបានរួមគ្នាកសាងឡើងវិញនូវទីអារ៉ាម ដែលត្រូវបានបំផ្លិច បំផ្លាញ​ទាំងនោះ និង ធ្វើឱ្យមានការរីកចម្រើនឡើងវិញយ៉ាងឆាប់រហ័ស​។
មក​ដល់​សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានវត្ដអារ៉ាមចំនួនជាង ៤០០០ វត្ដ និង មានព្រះសង្ឃ ចំនួនជាង ៦០០០០ អង្គ ដែលតាមការប៉ាន់ប្រមាណដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី នាឱកាស​នោះ​គឺ​មាន​ថវិកា​មិន​​តិចជាង ១ ពាន់លានដុល្លារនៅឡើយដែលពុទ្ធបរិស័ទ បាន ចំណាយ​ទៅ​លើ​ការ​កសាង​សមិទ្ធផល​ផ្នែក​ពុទ្ធិ​ចក្រ​នៅក្នុងរយៈពេលជិត ៣២ ឆ្នាំមកនេះ ។
    សម្ដេចព្រះវនរ័ត ណយ ច្រឹក ប្រសូត្រនៅថ្ងៃ​សុក្រទី ១១ កើត ខែ មិគ្គសិរ ឆ្នាំថោះ ត្រូវនឹង ថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ ១៩៥០ នៅភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្ដកណ្ដាល ព្រះអង្គមាន បងប្អូនបង្កើតចំនួន ៧ នាក់​ប្រុស ៤ នាក់ ហើយព្រះអង្គជាកូនទី ២ នៃគ្រួសារ ដែល​មាន​មាតា នាម ចឹក ផូ បិតា នាម ណយ យឺន ជា​ត្រកូល​​កសិករសុទ្ធសាធ ហើយជាត្រកូល ប្រកប ដោយសម្មាទដ្ឋិ បាន​ជា​ទីរាប់​អាន​របស់​មនុស្ស​ទូទៅ​នៅ​ភូមិ​ស្រុក ។ ដោយចាប់ផ្ដើមបួស លើកដំបូង នៅឆ្នាំ ១៩៦៥ នោះព្រះវនរ័ត ណយ ច្រឹក បាន​ឆ្លង​កាត់​នូវ​ដំណាក់​​កាល ជាច្រើនក្នុងដំណើរជីវិតជាសង្ឃនេះ ។ នៅឆ្នាំ ១៩៨៦ ភិក្ខុ ណយ ច្រឹក បាន​ទៅ​បំពេញ​ភិក្ខុ​ ភាវៈ​ស្របច្បាប់ក្នុងពុទ្ធិសិមាវត្ដតាខ្មៅ ឃុំតាខ្មៅ ខេត្ដកណ្ដាល ហើយបាន វិលត្រឡប់​មក​ កាន់​វត្ដ​ចន្ទបូរីវង្ស ដែល​ស្ថិតនៅក្នុងឃុំសំរោង ជាស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃនេះ ។
ព្រះ​អង្គបានទទួលសញ្ញាបត្រ បណ្ឌិតកិត្ដិយសទស្សនៈវិជ្ជា ផ្នែកវប្បធម៌ និង កិច្ចការសាសនា ចេញ​ដោយសកល វិទ្យាធិការនៃសកលវិទ្យាល័យ ឌី អូ ផិន សេណារី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កាល​​ពីថ្ងៃទី ៥ ខែ​សីហាឆ្នាំ២០០៧ ។
គណៈកម្មការ​របស់វត្ដចន្ទបូរីវង្សឱ្យដឹងថា ស្នាព្រះហស្ថរបស់សម្ដេចវនរ័ត ដែល​បាន​កសាង ​ឡើងនៅទី អារាមនោះរួមមាន ព្រះវិហារកំពូលត្រ័យសូរ ៧ ឧប្បដ្ឋានសាលា ១ ខ្នង សាលាធម្ម​វិន័យ​ ១ ខ្នង ៣ បន្ទប់ កុដិ ៥ ខ្នង ក្លោងទ្វារវត្ដ ៥ របងវត្ដ ចាក់ដីបំពេញទីធ្លាវត្ដ សាលា រៀន ១ ខ្នង ៥ បន្ទប់ សាលាមត្ដេយ្យ ១ ខ្នង ៥ បន្ទប់ ចាក់ដីក្នុងវិទ្យាល័យ ហ៊ុន សែន សំរោង ។ ក្រៅពី​នេះ​ព្រះ​អង្គ​នៅ​បាន​ជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ បច្ច័យចំនួន ៤ លាន​រៀល​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ដកំពង់ចាម និង ឧបត្ថម្ភសម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង បច្ច័យចំនួន ១ លាន​រៀល​ដល់​កាកបាទក្រហម កម្ពុជាខេត្ដកណ្ដាល ជួយកសាងផ្ទះ ៥ ខ្នងដល់កងទ័ពខេត្ដ ព្រះ​វិហារ​អស់​បច្ច័យ​ចំនួន​ ១៨ ៥០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់អស់ បច្ច័យ ២០ លានរៀល និង បានចូលរួមសាងវត្ដសេរីមង្គល នៅខេត្ដកំពង់ចាមផងដែរ ។

ទេពច្យុតមកកាន់ផែនដីដោយរបៀបណា ?

ដោយ : សិរី
Mmmyyta0nj
 ​តើ​អាចម៍ផ្កាយឬ ទេពច្យុត​ដែល​ធ្លាក់​ចុះ​មក​លើ​ផែនដី​យើង​នេះ​គឺជា​អ្វី​ទៅ ? ប្រសិនបើ​យើង​រង់ចាំ សង្កេតមើល​ទៅលើ​មេឃ​នា​ពេល​យប់​នោះ យូរៗ​ម្តង យើង​នឹង​ឃើញ​ដុំ​ពន្លឺ​វាស​ឆ្វាចៗ​ក្នុង​លំហរ​ងងឹត​នៃ​ផ្ទៃមេឃ​ធ្លាក់ចុះ​មក​រក​ផ្ទៃដី​។ វា​ហាក់ដូចជា​ផ្កាយ​មួយ​ដួង​បាន​បំបែក​ខ្លួន​ចេញពី​ផ្កាយ​ឯទៀត ហើយ​ធ្លាក់​កាត់​លំហមេឃ​របស់​ផែនដី​អញ្ចឹង​។​
​    ​ប៉ុន្តែ​អ្វី​ដែល​យើង​បានឃើញ​នោះ មិនមែន​ជា​ផ្កាយ​ឡើយ វាជា​អាចម៍ផ្កាយ ឬគេហៅឲ្យពិរោះថាទេពច្យុត ដែលមានន័យថាការចុះមកផែនដីរបស់អាទិទេព 
ឬទេពតាណាមួយ ។ ផ្កាយ​មាន​ទំហំ​យ៉ាង​ធំធេង​បញ្ចេញ​ដុំ​ភ្លើង​ឬ​ឧស្ម័ន ហើយ​ហាក់​មាន​ទំហំ​តូចៗ​ប៉ុណ្ណោះ ដោយសារ​តែ​វា​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី​។​
​    ​ព្រះអាទិត្យ គ្រាន់តែ​ជា​ផ្កាយ​ដែលមាន​ទំហំ​ធំ​ល្មម​មួយ​ប៉ុណ្ណោះ ក្នុងចំណោម​ផ្កាយ​ដ៏​ធំៗ​នៅក្នុង លំហ​សកល ប៉ុន្តែ​ព្រះអាទិត្យ​ក៏​មិនតូច​ដែរ គឺ​វា​អាច​មានចំណុះ​ដាក់​ផែនដី​បាន​ប្រហែល​មួយ​លាន​ផែនដី​ឯណោះ​។​
​    ​អាចម៍​ផ្កាយ តាមពិត​ទៅ​គឺជា​ដុំថ្ម ឬ​លោហធាតុ ។ កម្ទេច​ថ្ម ឬ​លោហធាតុ​ទាំងនេះ ត្រូវ​ឆេះ ហើយ​ជះ​ពន្លឺ​ឡើង នៅពេល​ដែល​វា​ធ្លាក់ចុះ​មក ដោយ​ឆ្លងកាត់​បរិយាកាស​របស់​ផែនដី ។​
​    ​តើ​ដុំថ្ម​ទាំងនេះ​ចេញមក​ពី​ណា ? អាចម៍ផ្កាយ​ទាំងអស់នេះ គឺជា​បំណែក​ដែល​បែក​ចេញពី​ផ្កាយដុះកន្ទុយ ដែល​មាន​លក្ខណៈ​ដូច​ជា​ទឹកកក ឬ​ពី​ផ្កាយព្រះគ្រោះ (Asteroids= ពិភព​តូចៗ​ជាច្រើន ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​នៅ​ចន្លោះ​គន្លង​ផ្លូវ​គោចរ​របស់​ពិភព​អង្គារ និង​ពិភព​ព្រហស្បតិ៍​) ។ បំណែក​ទាំងអស់នេះ មាន​ទំហំ​ចាប់ពី​ប៉ុន​គ្រាប់​ខ្សាច់ រហូតដល់​រាប់​រយ​ម៉ែត្រ ។ ជា​ញឹកញយ បំណែក​បែកសា​ចនៃ​អាចម៍ផ្កាយ​នេះ កើត​មាន​ជាមួយគ្នា​នឹង​ដំណើរ​របស់​ផ្កាយដុះកន្ទុយ ។​
​    ​តើ​ហេតុអ្វី​ទៅ ? នៅពេល​ដែល​ផ្កាយដុះកន្ទុយ​មួយ​ឆ្លងកាត់​មក​ជិត​ផែនដី​នោះ បំណែក​ថ្ម​នានា​ក៏ ឃ្លាត​ចាកចេញ​អំពី​ផ្ទៃ​របស់​ផ្កាយដុះកន្ទុយ​នោះ ។ បំណែក​ទាំងនោះ ក៏​ជះ​ពន្លឺ​ឡើង​នៅពេល​ដែល​វា​ត្រូវ​ឆេះ នៅក្នុង​ស្រទាប់​បរិយាកាស​របស់​ផែនដី​យើង​នេះ ។​
​    ​ផ្កាយព្រះគ្រោះ​ក៏​ជា​ផ្នែក​នៃ​កម្ទេច​ថ្ម ដែល​នៅ​សេសស​ដល់​ពី​ការកកើត​នៃ​ពិភព​នានា​ដែរ ។ នៅ ពេល​ផ្កាយព្រះគ្រោះ​ប៉ះទង្គិច​គ្នា​តាំង​ពី​រាប់ពាន់​លាន​ឆ្នាំ​មកហើយ​នោះ វា​ក៏​បង្ក​ឱយមាន​បំណែក​ថ្ម​ជាច្រើន ដែល​យើង​ហៅថា អាចម៍ផ្កាយ​នោះ​ត្រូវរសាត់ អណ្តែត​ទៅ​គ្រប់ទិសទី ។​
​    ​កម្ទេច​ទាំងនេះ​នៅ​រសាត់អណ្តែត​ជានិច្ចកាល ដោយសារ​តែ​វា​គ្មាន​កម្លាំង​កកិត​សម្រាប់​ពន្យឺត​កម្ទេច​ទាំងនោះ​សោះ​នៅ​ក្នុង​សុញ្ញ​កាស (Emptiness)​នៃ​លំហអវកាស ។ គ្រប់ពេលវេលា​តែង​មាន​កម្ទេច​ថ្ម​រសាត់ ដោយ​ស្ងៀមស្ងាត់​ក្បែរៗ​ផែនដី​ដែល​យើង​មិន​អាច​មើលឃើញ ។​
​    ​ប៉ុន្តែ​ប្រសិនបើ​កម្ទេច​ទាំងនេះ​រសាត់​មក​កៀក​ពេក​នឹង​ផែនដី​នោះ វា​ក៏​ត្រូវ​ស្រូប​ទាញ​ដាយ​ទំនាញ​របស់​ផែនដី ។ កម្ទេច​ដុំថ្ម​ខ្លះ​មក​ប៉ះ​ស្រទាប់​បរិយាកាស​ផែនដី ដោយ​មាន​ល្បឿន​៣២.០០០ ឬ​រហូត​ដល់ ២១៦.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​
​    ​នៅពេល​ដែល​ដុំថ្ម​អាចម៍ផ្កាយ​ណាមួយ ត្រូវ​ស្រូប​ទាញ​ដាយ​ទំនាញផែនដី​ដោយ​ធ្លាក់ចុះ​មក​ផែនដី ដោយ​ឆ្លងកាត់​បរិយាកាស​ផែនដី​នោះ វា​ក៏​ត្រូវ​ក្តៅ​ហើយ​ឆេះ​ឡើង ដោយសារ​ការ​កកិតរ​វាង​ម៉ូលេគុល​ខ្យល់អាកាស​ជាមួយនឹង​ដុំថ្ម​នោះ ។​
​    ​ការឆេះ​ក្តៅ​ឡើងៗ​នេះហើយ ដែល​ធ្វើ​ឱ្យ​នៅ​ទីបំផុត​វា​ក៏​ជះ​ជា​ពន្លឺ​រន្ទាល​ឡើង ហើយ​អាចម៍ផ្កាយ តូចៗ​ឆេះ​ភ្លឺ​រន្ទាល​ឡើង​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ តែ​អាចម៍ផ្កាយ​ធំៗ​វិញ​អាច​នឹង​នៅ​ភ្លឺ​រន្ទាល​ជាង​មួយ​នាទី នៅពេល​ដែល​វា​ឆ្លងកាត់​ផ្ទៃមេឃ ។​
​    ​អាចម៍ផ្កាយ​ធំៗ​ខ្លះ អាច​ឆេះ​មិន​អស់ ហើយ​ធ្លាក់​មកដល់​ផ្ទៃ​ដី​ក្នុង​ភាព​ជា​បំណែក​ថ្ម​តូចៗ​ជាច្រើន ។ មាន​ថ្ម​រាប់​លាន​ដុំ​បាន​ធ្លាក់​មកដល់​ផ្ទៃផែនដី​នៅក្នុង​ប្រវត្តិ​៤,៦​ពាន់​លាន​ឆ្នាំ​នៃ​ពិភព​យើង​នេះ ។ នៅលើ​ផ្ទៃ ព្រះ​ចន្ទ យើង​អាច​មើលឃើញ​ដាយ​ងាយ​នូវ​ទីកន្លែង​ដែល​អាចម៍ផ្កាយ​បាន​ធ្លាក់​ទៅ​ប៉ះ​នឹង​ផ្ទៃដី​ព្រះ​ចន្ទ នោះ​គឺជា​ផ្ទៃ​ក្រហូង​ដែល​បង្កឡើង​ដោយ​ថ្ម​អាចម៍ផ្កាយ ដែល​ធ្លាក់​ទៅ​ប៉ះ​នឹង​ព្រះ​ចន្ទ​នោះឯង ។​
​    ​ប៉ុន្តែ​នៅ​លើ​ផ្ទៃ​ដី​ផែនដី​វិញ ភាគច្រើន​នៃ​ភាព​ក្រហូង​បាន​បាត់​រូបរាង​ទៅហើយ ដោយ​ខ្លះ​ត្រូវ​គ្របដណ្តប់​ដោយ​សមុទ្រ ឬ​កម្អែ​ភ្នំភ្លើង ឬ​ត្រូវ​លុបបំបាត់​ដោយ​ទឹកភ្លៀង និង​ខ្សាច់ ។ ក្រហូង​មួយ​ដែល​នៅសល់ គឺ ក្រហូង​អាចម៍ផ្កាយ​នៅ​អា​រី​ហ្សោ​ណា​,​អាមេរិក ដែល​មាន​ទទឹង​ប្រមាណ​បី​តឹក និង​ជម្រៅ​ជាង​២២០​ម៉ែត្រ​។​
​    ​រណ្តៅ​ក្រហូង​នេះ ត្រូវ​បង្កើតឡើង​ប្រមាណ​២​ម៉ឺន​ឆ្នាំមុន ដែល​នៅ​ពេល​នោះ​បំណែក​ថ្ម​មួយ​ដុំ​មាន​ទំហំ ប៉ុន​កីឡដ្ឋាន​បាល់ទាត់​បាន​ធ្លាក់ចុះ​មក ។ អាចម៍ផ្កាយ​ខ្លះ គឺជា​បំណែក​របស់​ពិភព​ព្រះ​ចន្ទ ដែល​ដូចគ្នា​ទៅនឹង ដុំ​ថ្ម​ដែល​នាំយក​មក​ពី​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​អ្នក​អវកាស​នៃ​យាន​អា​ប៉ូ​ឡូ ។​
​    ​អ្នកវិទ្យាសាស្ត្រ​នានា​គិតថា អាចម៍ផ្កាយ​ដែល​បាន​ធ្លាក់​បុក​ផ្ទៃ​ព្រះ​ចន្ទ បាន​បំបែក​ថ្ម​ព្រះ​ចន្ទ ហើយ បំប៉ើង​ថ្មទាំង​នោះ​ឡើង​ទៅក្នុង​អវកាស ។ ដោយសារ​ទំនាញ​របស់​ព្រះ​ចន្ទ​មាន​កម្លាំង​តូច​នោះ បំណែក​ថ្ម​ពី​ព្រះ​ចន្ទ​ទាំងនោះ នៅ​តែ​រសាត់​ចាកចេញ​ពី​ព្រះ​ចន្ទ រហូត​ដល់​បំណែក​ថ្ម​ខ្លះ​បាន​រសាត់​ក្នុង​អវកាស​ចូល​មក​ជិត​ផែនដី ហើយ​ក៏​ត្រូវ​ទំនាញ​របស់​ផែនដី​ទាញ​ទម្លាក់​មក​ចំ​ប៉ូល​ខាងត្បូង ដែល​ធ្វើឲ្យ​គេ​រកឃើញថ្ម​ពីព្រេះច័​ន្ទ​នៅទី​នោះ​មួយ​ចំនួ​ន​៕