ក្រុមថៃអាវលឿងបានដក កម្លាំងចេញពីផ្សារឡុងកឿ ក្រោយការប៉ុនប៉ងបិទច្រកព្រំដែនថៃ កម្ពុជា មិនបានសម្រេច ដោយសារតែប្រជាជន ថៃ តាមព្រំដែនខេត្តស៊ីសាកេត បាននាំគ្នាតវ៉ា ។ ប្រធានការិយាល័យទំនាក់ទំនង ច្រកព្រំដែនកម្ពុជាថៃ លោកវរសេនីយ៍ ឌីផេន បានមានប្រសាសន៍ថា ការដកកម្លាំង បានធ្វើកាលពីម៉ោង១ថ្ងៃត្រង់ ។
សេចក្តីរាយការណ៍ពី ប្រទេសថៃបានអោយដឹងថា អ្នកស្រុកចំនួន៣០០ នាក់ពីក្នងស្រុក៤នៃខេត្តស៊ីសាកេត គឺពីស្រុកតាផ្រាយ៉ា ស្រុកឃុក ស៊ុង ស្រុកអារញ្ញប្រាថេត និងស្រុកខ្លងហាត បាននាំគ្នាដាក់ពង្រាយ នៅមុខសាលាស្រុកអារញ្ញប្រាថេត ដើម្បីរារាំងក្រុមថៃអាវលឿងដែល បានលើកគ្នាចង់មកបិទច្រកថៃមិនអោយមានការចេញចូលពីច្រក អារ៉ាញ៉ប្រាថេត ចូលទៅក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។ ប្រជាជនថៃ ដែលប្រឆាំងក្រុមថៃអាវលឿងបាននិយាយថា សុវត្តិភាពរបស់ពួកគេ ដែលជាប្រជាជនតាមទល់ដែននឹងអាចប្រឈមគ្រោះថ្នាក់ប្រសិនណា បើមានសង្គ្រាមផ្ទុះឡើង។ សូមជំរាបក្រុមថៃអាវលឿងពេលនេះ កាន់ តែខឹងនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ក្រោយពីសកម្មជនរបស់គេ២នាក់ ត្រូវគេចោទបន្ថែមទៀតពីបទធ្វើចារកម្មព័ត៌មានដែលអាចនាំអោយ ជាប់គុកពី៥ទៅ១០ឆ្នាំ។ ក្រុមថៃអាវលឿងបានស្រែកទាមទារអោយ នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីតចុះចេញពីតំណែង នៅគ្រាដែល ក្រុមអ្នកស្រុកថៃនៅសាកែវ បាននិយាយការពារលោកអាប់ភីស៊ីត។ ក្រុមអ្នកស្រុកនៅខេត្តសាកែវ បាននិយាយថាការជួយថៃទាំង៧នាក់ ដែលកំពុងជាប់គុកនៅកម្ពុជា មិនមែនជាការទទួលខុសត្រូវរបស់ពួក ថៃ អាវលឿងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវ របស់រារដ្ឋាភិបាលថៃ និងក្រសួងការបរទេស។
Thursday, January 13, 2011
សម្តេចនាយករដ្ឋមន្រ្តីទទួលជួបប្រធានក្រុម CHMC របស់ប្រទេសចិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក LU WEN JUN ប្រាធានក្រុមហ៊ុន CHMC (China National Heavy Machinery) របស់សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១១ នៅគេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញ។
លោកអ៊ាង សុផល្លែត ជំនួយការរបស់សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានក្រោយ ជំនួបនោះថា លោក LU បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបាន មានវត្តមានក្នុងឱកាសបិទស្ទឹងសម្រាប់ការសាងសង់វារីអគ្គីសនីតាតៃ កាលពីពេលកន្លងមកនេះ និង បានថ្លែងអំណរគុណចំពោះការគាំទ្រនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនរបស់លោកសម្រាប់ការអនុវត្តគម្រោងវារីអគ្គីសនីនេះ។ លោក LU បានជំរាបជូនសម្តេចតេជោថា គម្រោងវារីអគ្គីសនីនេះ នឹងត្រូវ បញ្ចប់នៅចុងឆ្នាំ ២០១៣ លាងមុខនេះ ហើយចំពោះមួយទៀតដែលលោកកំពុងតែធ្វើគឺគម្រោងប្រព័ន្ធចែក ចាយ អគ្គិសនី ជុំវិញទីក្រុងភ្នំពេញនោះ លោកនឹងខិតខំធ្វើយ៉ាងណាឲ្យគម្រោងទាំងនេះមានល្បឿនយ៉ាងលឿនបំផុត ដើម្បីផ្តល់នូវថាមពលអគ្គិសនីឲ្យកម្ពុជា ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតបសម្តេចនាយករដ្ឋមន្រ្តីបានសំដែងនូវការអបអរសារទរ និងសប្បាយរីករាយ យ៉ាងខ្លាំងចំពោះការប្រឹងប្រែងរបស់ក្រុមហ៊ុនបន្ទាប់ពីបានដឹងថា វារីអគ្គិសនីនេះត្រូវបានបញ្ចប់ការ សាងសង់និងផ្តល់ថាមពលអគ្គិសនីនៅឆ្នាំ ២០១៣ ខាងមុខ។ ពាក់ព័ន្ធនឹងបណ្តាញចែកចាយអគ្គិសនី សម្តេចនាយករដ្ឋមន្រ្តីបានធ្វើការណែនាំឲ្យលោក LU បន្តធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលហើយសម្តេចបានបញ្ជាក់ថា គោលការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាលើក ទឹកចិត្តឲ្យក្រុមហ៊ុនឯកជនចូលរួមចំណែកក្នុងការតម្លើងបណ្តាញចែកចាយអគ្គីសនី៕
ពលរដ្ឋខ្មែរ ៧នាក់ ត្រូវបានទទួលស្វាគមន៍ដោយអធឹកអធម
បន្ទាយមានជ័យ: ពលរដ្ឋខ្មែរ ៧នាក់ ដែលអាជ្ញាធរថៃសម្រេចដោះលែងនៅថ្ងៃនេះត្រូវបានទទួលស្វាគមន៍យ៉ាងអធឹកអធមពីសំណាក់អាជ្ញាធរដែនដីដោយមានទាំងបាច់ផ្កាសម្រាប់ជូនទៀតផង ។ ការទទួល បដិសណ្ឋារកិច្ចនេះបានទទួលការណែនាំពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យមានអភិបាលខេត្តផងទៅទទួលដល់ព្រំដែន ប៉ោយប៉ែតតែម្តង ។
អាជ្ញាធរថៃបានសម្រេចដោះលែងជនជាតិខ្មែរ ៧នាក់ ដែលខ្លួនចាប់នោះឲ្យវិលត្រឡប់មកប្រទេសវិញនៅល្ងាច ថ្ងៃទី១៣ មករានេះ ។ ការដោះលែងនេះក្រោមហេតុផលថាពួកគេគ្មានកំហុសធ្ងន់ធ្ងរឡើយពោលគឺគ្រាន់តែបណ្ណ័ចេញចូលរបស់ពួកគេហួសសុពលភាពតែប៉ុណ្ណោះ ។ ពួកគេត្រូវបានបញ្ជូនមកដល់ព្រំដែននៅម៉ោង ៦និង១២នាទីល្ងាចនេះ ។
កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តស្រះកែវបានអះអាងប្រាប់ភាគីកម្ពុជាថាពីនេះទៅដល់ថ្ងៃទី២៤ មករា ដែលជាថ្ងៃកំណត់បើកសវនាការរបស់តុលាការ គេមិនអាចធ្វើអ្វីបានទេ ។ ប៉ុន្តែថ្ងៃនេះ ពួកគេបានប្តូរចិត្តវិញដោយសុខចិត្តដោះលែងជនជាតិខ្មែរទាំង ៧នាក់ ឲ្យមកស្រុកវិញជាមួយនឹងការបង់ប្រាក់លោះខ្លួនចំនួនជាងមួយពាន់បាត ។
ពលរដ្ឋខ្មែរទាំង ៧ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ មករាដោយសារតែបណ្ណ័ចេញចូលដីថៃរបស់ពួកគេអស់សុពលភាព ។ ពលរដ្ឋទាំងនោះតែងចេញចូលទៅរកស៊ីនៅលើទឹកដីថៃជាពិសេសក្នុងផ្សាររុងក្លឿជិតទល់ដែនខ្មែរ ៕
អាជ្ញាធរថៃបានសម្រេចដោះលែងជនជាតិខ្មែរ ៧នាក់ ដែលខ្លួនចាប់នោះឲ្យវិលត្រឡប់មកប្រទេសវិញនៅល្ងាច ថ្ងៃទី១៣ មករានេះ ។ ការដោះលែងនេះក្រោមហេតុផលថាពួកគេគ្មានកំហុសធ្ងន់ធ្ងរឡើយពោលគឺគ្រាន់តែបណ្ណ័ចេញចូលរបស់ពួកគេហួសសុពលភាពតែប៉ុណ្ណោះ ។ ពួកគេត្រូវបានបញ្ជូនមកដល់ព្រំដែននៅម៉ោង ៦និង១២នាទីល្ងាចនេះ ។
កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តស្រះកែវបានអះអាងប្រាប់ភាគីកម្ពុជាថាពីនេះទៅដល់ថ្ងៃទី២៤ មករា ដែលជាថ្ងៃកំណត់បើកសវនាការរបស់តុលាការ គេមិនអាចធ្វើអ្វីបានទេ ។ ប៉ុន្តែថ្ងៃនេះ ពួកគេបានប្តូរចិត្តវិញដោយសុខចិត្តដោះលែងជនជាតិខ្មែរទាំង ៧នាក់ ឲ្យមកស្រុកវិញជាមួយនឹងការបង់ប្រាក់លោះខ្លួនចំនួនជាងមួយពាន់បាត ។
ពលរដ្ឋខ្មែរទាំង ៧ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ មករាដោយសារតែបណ្ណ័ចេញចូលដីថៃរបស់ពួកគេអស់សុពលភាព ។ ពលរដ្ឋទាំងនោះតែងចេញចូលទៅរកស៊ីនៅលើទឹកដីថៃជាពិសេសក្នុងផ្សាររុងក្លឿជិតទល់ដែនខ្មែរ ៕
រដ្ឋាភិបាលកម្ពុជាប្រកាសនិងព្រមានពីគ្រោះថ្នាក់នៃការទទួលទានសុរា
ភ្នំពេញ: លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យកាត់បន្ថយ ឬឈានទៅបញ្ឈប់ការពិសារស្រា ដើម្បីសុខភាពផ្ទាល់ខ្លួន ដើម្បីសេចក្តីថ្លៃថ្នូរក្នុងសង្គម។
លោកបានបន្តដោយបង្ហាញពីផលវិបាកនៃការពិសាគ្រឿងស្រវឹងថា ការពិសារសុរា ឬជាតិអាល់កុល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះពួកគេ និងសង្គមជាតិ ដែលនាំឲ្យកើតជំងឺរលាកថ្លើម ជំងឺរលាកពោះវៀន ជំងឺបេះដូង និងជំងឺដាច់សសៃឈាម ក្នុងខួរក្បាល ដែលអាចបណ្តាលឲ្យពួកគេ ស្លាប់ ហើយក៏បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរផងដែរ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា “ ការពិសាស្រាឬជាតិអាល់កុល ក៏បណ្តាលឲ្យ មានអំពើហឹង្សាក្នុងគ្រួសារ ការឈ្លោះ ប្រកែកទាស់ទែងគ្នាតាមភោជនីយដ្ឋាន ឬទីកន្លែងសាធារណៈ ការប្រឈមនឹងជំងឺអេដស៍ នៅពេលដែលពួកគេបាត់បង់ម្ចាស់ការលើខ្លួនឯង និងបណ្តាលឲ្យពួកគេពុលស្រាឬជាតិអាកុល ដែលផលិតទ្បើងគ្មានស្តង់ដាត្រឹមត្រូវ ” ។
លោកបន្តថា យោងតាមការសិក្សា ប្រជាជនកម្ពុជា៦៥ភាគរយ ដែលមានអាយុចាប់ពី២៥ ដល់៦៥ឆ្នាំ ទទួលទានសុរា ឬជាតិអាល់កុល ។ លោកបានលើកទ្បើងពីភាពគ្រោះថ្នាក់ជាក់ស្តែង ដែលកើតមាននៅប្រទេសកម្ពុជាកន្លងមក ដោយចង្អុលបង្ហាញថា នៅឆ្នាំ១៩៩៦ មនុស្ស៤៥នាក់ បានបាត់បង់ជីវិត ដោយសាស្រា លាយជាមួយថ្នាំពុល នៅឆ្នាំ១៩៩៨ មនុស្ស៥០នាក់បានស្លាប់ ដោយសារជាតិ មេតាណុល ។ នៅឆ្នាំ២០១០កន្លងមកថ្មីៗនេះ មនុស្ស៤នាក់បានស្លាប់ ដែលគេសង្ស័យថា បណ្តាលមកពីជាតិពុលស្រានៅក្នុង ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
យោងតាមការសិក្សាមួយទៀត ដែលធ្វើទ្បើងដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋ កាលពីឆ្នាំ ២០០៩ ដែលបានធ្វើការសាកសួរមនុស្ស១.៤០០នាក់ នៅក្នុងខេត្ត-ក្រុង ចំនួន៧ បានរកឃើញថា ៨៥ភាគរយ នៃប្រជាជនដែលបានសាកសួរ អះអាងថាពួកគេចូលចិត្តទទួលទានជាតិ អាល់កុល ក្នុងនោះ ១៤ភាគរយ មានអាយុ១៤ឆ្នាំ និង៥២ភាគរយ មានអាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ ។
លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក្រសួងកិច្ចការនារី បានឲ្យដឹងនាព្រឹកថ្ងៃព្រហស្បត៍ ទី១៣មករា កន្លងមកថា ស្រាជាមូលហេតុ មួយ ក្នុងចំណោមមូលហេតុដទៃទៀត ដែលបណ្តាលឲ្យមានអំពើហឹង្សាក្នុងគ្រួសារ ។ លើសពីនេះការទទួលទានស្រានាំឲ្យមានអំពើហឹង្សា ដទៃទៀតដូចជា ករណីរំលោភសេពសន្ថវៈ យើងឃើញថាជនល្មើសភាគច្រើន ទទួលទានសុរា ដែលធ្វើឲ្យគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន ។
លោកស្រីបានបន្តថា “ ខ្ញុំសូមអបអរចំពោះក្រសួងសុខាភិបាល ដែលបានចេញការអំពាវនាវ កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនកាត់បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ដើម្បីធ្វើឲ្យប្រជាជន មានការប្រុងប្រយ័ត្នចំពោះសុខភាពរបស់ខ្លួន ” ។
នៅថ្ងៃអង្គារ ទី១១ មករា កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យសមត្ថកិច្ច កុំពិសារសុរា នៅពេលកំពុងបំពេញការងារ ជាពិសេសនគរបាលចរាចរ ដែលមានតួនាទីអនុវត្តន៍ការផាកពិន័យ អ្នកបើកបរស្រវឹងដែលល្មើសច្បាប់ចរាចរ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានបន្តដាស់តឿនមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ព្រោះពេលនេះជារដូវរៀបអាពាហ៍ពិពាហ៍ ដែលមនុស្សគ្រប់រូបសប្បាយនឹងគ្រឿងស្រវឹង ៕
លោកបានបន្តដោយបង្ហាញពីផលវិបាកនៃការពិសាគ្រឿងស្រវឹងថា ការពិសារសុរា ឬជាតិអាល់កុល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះពួកគេ និងសង្គមជាតិ ដែលនាំឲ្យកើតជំងឺរលាកថ្លើម ជំងឺរលាកពោះវៀន ជំងឺបេះដូង និងជំងឺដាច់សសៃឈាម ក្នុងខួរក្បាល ដែលអាចបណ្តាលឲ្យពួកគេ ស្លាប់ ហើយក៏បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរផងដែរ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា “ ការពិសាស្រាឬជាតិអាល់កុល ក៏បណ្តាលឲ្យ មានអំពើហឹង្សាក្នុងគ្រួសារ ការឈ្លោះ ប្រកែកទាស់ទែងគ្នាតាមភោជនីយដ្ឋាន ឬទីកន្លែងសាធារណៈ ការប្រឈមនឹងជំងឺអេដស៍ នៅពេលដែលពួកគេបាត់បង់ម្ចាស់ការលើខ្លួនឯង និងបណ្តាលឲ្យពួកគេពុលស្រាឬជាតិអាកុល ដែលផលិតទ្បើងគ្មានស្តង់ដាត្រឹមត្រូវ ” ។
លោកបន្តថា យោងតាមការសិក្សា ប្រជាជនកម្ពុជា៦៥ភាគរយ ដែលមានអាយុចាប់ពី២៥ ដល់៦៥ឆ្នាំ ទទួលទានសុរា ឬជាតិអាល់កុល ។ លោកបានលើកទ្បើងពីភាពគ្រោះថ្នាក់ជាក់ស្តែង ដែលកើតមាននៅប្រទេសកម្ពុជាកន្លងមក ដោយចង្អុលបង្ហាញថា នៅឆ្នាំ១៩៩៦ មនុស្ស៤៥នាក់ បានបាត់បង់ជីវិត ដោយសាស្រា លាយជាមួយថ្នាំពុល នៅឆ្នាំ១៩៩៨ មនុស្ស៥០នាក់បានស្លាប់ ដោយសារជាតិ មេតាណុល ។ នៅឆ្នាំ២០១០កន្លងមកថ្មីៗនេះ មនុស្ស៤នាក់បានស្លាប់ ដែលគេសង្ស័យថា បណ្តាលមកពីជាតិពុលស្រានៅក្នុង ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
យោងតាមការសិក្សាមួយទៀត ដែលធ្វើទ្បើងដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋ កាលពីឆ្នាំ ២០០៩ ដែលបានធ្វើការសាកសួរមនុស្ស១.៤០០នាក់ នៅក្នុងខេត្ត-ក្រុង ចំនួន៧ បានរកឃើញថា ៨៥ភាគរយ នៃប្រជាជនដែលបានសាកសួរ អះអាងថាពួកគេចូលចិត្តទទួលទានជាតិ អាល់កុល ក្នុងនោះ ១៤ភាគរយ មានអាយុ១៤ឆ្នាំ និង៥២ភាគរយ មានអាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ ។
លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក្រសួងកិច្ចការនារី បានឲ្យដឹងនាព្រឹកថ្ងៃព្រហស្បត៍ ទី១៣មករា កន្លងមកថា ស្រាជាមូលហេតុ មួយ ក្នុងចំណោមមូលហេតុដទៃទៀត ដែលបណ្តាលឲ្យមានអំពើហឹង្សាក្នុងគ្រួសារ ។ លើសពីនេះការទទួលទានស្រានាំឲ្យមានអំពើហឹង្សា ដទៃទៀតដូចជា ករណីរំលោភសេពសន្ថវៈ យើងឃើញថាជនល្មើសភាគច្រើន ទទួលទានសុរា ដែលធ្វើឲ្យគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន ។
លោកស្រីបានបន្តថា “ ខ្ញុំសូមអបអរចំពោះក្រសួងសុខាភិបាល ដែលបានចេញការអំពាវនាវ កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនកាត់បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ដើម្បីធ្វើឲ្យប្រជាជន មានការប្រុងប្រយ័ត្នចំពោះសុខភាពរបស់ខ្លួន ” ។
នៅថ្ងៃអង្គារ ទី១១ មករា កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យសមត្ថកិច្ច កុំពិសារសុរា នៅពេលកំពុងបំពេញការងារ ជាពិសេសនគរបាលចរាចរ ដែលមានតួនាទីអនុវត្តន៍ការផាកពិន័យ អ្នកបើកបរស្រវឹងដែលល្មើសច្បាប់ចរាចរ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានបន្តដាស់តឿនមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ព្រោះពេលនេះជារដូវរៀបអាពាហ៍ពិពាហ៍ ដែលមនុស្សគ្រប់រូបសប្បាយនឹងគ្រឿងស្រវឹង ៕
ឯកឧត្ដម ច័ន្ទ សារុន ប្រាប់រដ្ឋបាលព្រៃឈើឲ្យបន្តអនុវត្តវិធានការជាអាទិភាពដើម្បីទប់ស្កាត់បទល្មើស
ភ្នំពេញ ៖ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានក្រើនរំលឹកឲ្យរដ្ឋបាលព្រៃឈើត្រូវបន្តអនុវត្តនូវវិធានការជាអាទិភាពទាំងឡាយសំដៅទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលតែងកើតមានឡើង និងធ្វើឲ្យវិនាសអន្តរាយដល់ធនធានធម្មជាតិនោះ ។
នៅក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១១កាលពីថ្ងៃទី ១៣ មករា ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តនូវវិធានការជាអាទិភាពទាំងឡាយដែលអង្គប្រជុំរបស់គណៈកម្មាធិការជាតិកាលពីពេលកន្លងទៅនៅក្រសួងកសិកម្ម ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តនានា ជាពិសេសត្រូវតាមដានរាយការណ៍ឲ្យបានទាន់ពេលវេលាអំពីដីកាដកហូតដីព្រៃឈើ ដើម្បីជៀសវាងការយកទៅប្រើប្រាស់ខុសទិសដៅនោះ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ជាងនេះទៀត រដ្ឋបាលព្រៃឈើត្រូវបន្តយកចិត្តទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃឈើឲ្យបានឆាប់រហ័សបំផុតដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីទប់ស្កាត់ និងកាត់បន្ថយការរំលោភបំពានលើដីព្រៃឈើរដ្ឋ ព្រមទាំងធានារក្សាបានជម្រកព្រៃឈើ ៦០%នៃផ្ទៃដីប្រទេសតាមគោលដៅអភិវឌ្ឍសហវត្សឆ្នាំ ២០១៥។ ជាពិសេស ត្រូវគិតបញ្ចូលផងដែរនូវការបែងចែកឲ្យបានច្បាស់លាស់អំពីព្រៃឈើរបស់រដ្ឋនិងព្រៃឈើដាំដោយរដ្ឋ និង វិស័យឯកជនក្នុងនោះត្រូវរាប់បញ្ចូលនូវព្រៃដាំរួមទាំងកៅស៊ូ អាកាស្យា ដូងប្រេង ម៉ៃសាក់ដោយអនុលោមទៅតាម ស្មារតីនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៧ឧសភាឆ្នាំ ២០១០កន្លងមកនេះ។ ជាមួយនេះដែរ នៅក្នុងរដូវប្រាំងនេះគឺមិនត្រូវធ្វេសប្រហែសអំពីបញ្ហាភ្លើងឆេះព្រៃនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថារដ្ឋបាលព្រៃឈើត្រូវបន្តសហការល្អជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញាគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យដំណើរការអនុវត្តការងារវិស័យព្រៃឈើទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ធ្វើការតាមដាន និងជំរុញដល់ស្ថាប័នអយ្យការ និងសាលាដំបូងរាជធានី ខេត្ត ដើម្បីចាត់ការលើសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃឲ្យបានឆាប់រហ័សផងដែរ។ នៅក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលព្រៃឈើបន្តផ្សព្វផ្សាយច្បាប់ ស្តីពីព្រៃឈើបទប្បញ្ញត្តិ និង បទបញ្ជានានាដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ សត្វព្រៃឲ្យបានកាន់តែស៊ីជម្រៅជ្រួតជ្រាបទៅឲ្យដល់មូលដ្ឋានភូមិ-ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានីទូទាំងប្រទេស និងអប់រំសាធារណជនទូទៅ សិស្ស និស្សិតឲ្យចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើជាតិ ហើយត្រូវពង្រឹងប្រព័ន្ធតាមដានព័ត៌មានលក្ខណៈប្រទាក់ក្រឡាគ្នា និង អន្តរាគមន៍រហ័ស ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលព្រៃឈើដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ដោយពុះពារជម្នះបានគ្រប់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយរហូតដល់មានមន្ត្រីបានពលីជីវិត ខ្លះទៀតទទួលនូវការប្រមាថកាតទានដល់អាយុជីវិតយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នាបានខិតខំបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងការអនុវត្តលើការគ្រប់គ្រងការពារ អភិរក្ស និងអភិវឌ្ឍវិស័យព្រៃឈើក្នុងរយៈពេលពេញ១ឆ្នាំ២០១០ កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកត់សម្គាល់ពីការកើនឡើងនៃចំណូលព្រៃឈើ ដែលបានកើនឡើងដល់ ២៥០,៧៤% ដែលជាការគួរឲ្យកោតសរសើរនោះ។
ឯកឧត្តម ច័ន្ទ សារុន មានប្រសាសន៍ថា ពិតណាស់គោលនយោបាយវិស័យព្រៃឈើជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍវិស័យព្រៃឈើឲ្យបានប្រកបដោយចីរភាព និង ការប្រើប្រាស់ធនធានព្រៃឈើសម្រាប់លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ ស្នាយ ពល
ប៉ូលិសបង្ក្រាបទីតាំងសេពនិងចែកចាយគ្រឿងញៀននៅច្រកព្រំដែនជ្រៃធំ
ខេត្តកណ្តាល៖ នៅរសៀលម៉ោង៣ ថ្ងៃទី១៣ មករានេះប៉ូលិសខេត្តកណ្តាលដែលដឹកនាំដោយលោកឧត្តមសេនីយ៍អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកលុន សុផាតស្នងការរងទទួលផែនប្រឆាំងការជួញដូរផ្លូវភេទ និងគ្រឿងញៀនខេត្តបានចុះបង្ក្រាបទីតាំងសេព និងចែកចាយគ្រឿងញៀនមួយកន្លែងនៅច្រកជ្រៃធំជាប់កាស៊ីណូជ្រៃធំខាងក្រោម។
ការបង្ក្រាបនេះប៉ូលិសបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន១៣នាក់ដែលកំពុងលាក់ខ្លួនសេព និងចែកចាយគ្រឿងញៀននៅផ្ទះបុរសម្នាក់ឈ្មោះលុយ ក្រេង ដែលជាប្អូនប្រុសបង្កើតរបស់លោកលុយ ធាម ប្រធានប៉ូលិសវរៈការពារព្រំដែនច្រកជ្រៃធំយកទៅសួរនាំនៅស្នងការដ្ឋាន ឯឈ្មោះលុយ ក្រេងមិនត្រូវបានគេឃាត់ខ្លួនឡើយ៕
ធាម សំបូរ
ឃាត់ខ្លួនចៅក្រមខេត្តបន្ទាយមានជ័យម្នាក់ពាក់ព័ន្ធសំណុំរឿងអតីតឧត្ដមសេនីយ៍ផ្កាយ៣ម៉ឹក ដារា
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែមករានេះសមត្ថកិច្ចបានបន្តចាប់ខ្លួនចៅក្រមខេត្តបន្ទាយមានជ័យលោកគង់ គួយ និងជាអនុប្រធានតុលាការខេត្ត ដោយជាប់ពាក់ព័ន្ធករណីមួយចំនួនជាមួយអតីតលោកឧត្ដមសេនីយ៍ ផ្កាយ៣ម៉ឹក ដារា។
មន្រ្តីជាន់ខ្ពស់សាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោកចៅក្រមរូបនោះពិតជាមានការឃាត់ខ្លួនមែន ដោយអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកធ្វើរឿងនេះ។
មន្រ្តីមួយចំនួនបានឲ្យដឹងថា ការឃាត់ខ្លួនចៅក្រមនេះគឺមានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧត្ដមសេនីយ៍ផ្កាយ៣ម៉ឹក ដារា ហើយសំណុំរឿងនេះកំពុងជាប់ទាក់ទងគ្នាដូចសម្លកំពឹស៕
ឫទ្ធី
លោកម៉ឹកដារ៉ាមន្ត្រីជំនាញកំពុងធ្វើការនៅឡើយ
ដោយ ៖ វិទ្យុនគរវត្ត
អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿង ញៀនឧត្តមសេនីយ៍ផ្កាយបីប៉ូលិស ម៉ឹកដារ៉ាកំពុងតែស្ថិតក្នុងការសួរចម្លើយ ពីអង្គភាពប្រឆាំងអំពើ ពុករលួយ ក្រោយការសម្រេច ឃាត់ខ្លួននិងដាក់ខ្នោះកាលពីម្សិលមិញ ជុំវិញការសង្ស័យនឹងរឿង ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។ មន្ត្រីអ្នកនាំ ពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី បានមាន ប្រសាសន៏ថា លោកម៉ឹកដារ៉ាកំពុងស្ថិតក្នុង ការសាក សួររបស់អង្គភាពប្រឆាំង អំពើពុករលួយ។ សូមជំរាបថាអគ្គលេខាធិការអាជ្ញាធរជាតិ ប្រឆាំងគ្រឿង ញៀនឧត្តមសេនីយ៍ ផ្កាយបីប៉ូលិស ម៉ឹកដារ៉ាត្រូវគេឃាត់ខ្លួន តាំងពី ថ្ងៃត្រង់ទី១២ មករាម្សិលមិញនេះ ពីបទជាប់ពាក់ព័ន្ធ នឹងរឿងគ្រឿង ញៀននិងបន្ទាប់មកមានការដាក់ខ្នោះលោកផងដែរ។ អគ្គលេខាធិការ អាជ្ញាធរ ជាតិប្រឆាំង គ្រឿងញៀន លោកឧត្តមសេនីយ៍ឯកម៉ឹកដារ៉ា ត្រូវគេរាយ ការណ៍ថា បានជាប់ ពាក់ព័ន្ធ ក្នុងរឿងគ្រឿងញៀនជាមួយនឹងស្នងការ ប៉ូលីស ខេត្ត បន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ ហ៊ុនហ៊ាន។ ប្រភពដែល បានឃើញការនាំខ្លួនលោកផ្កាយ បីម៉ឹកដារ៉ា មកសាកសួរ បានថ្លែងថាលោក ឧត្តមសេនីយ៍ម៉ឹកដារ៉ា ត្រូវស្នង ការប៉ូលិសខេត្តបន្ទាយមានជ័យ ដែលកំពុងមាន ពិរុទ្ធ បានឆ្លើយសារភាពថា បានជាប់ពាក់ព័ន្ធនឹង រឿងគ្រឿង ញៀននោះដែរ។
កិច្ចសន្យាបោះពុម្ពផែនទីដីគោកថ្មីកម្ពុជាវៀតណាមត្រូវបានចុះហត្ថលេខា
កិច្ចសន្យាបោះពុម្ពផែនទីដីគោកថ្មីកម្ពុជាវៀតណាមត្រូវបានចុះហត្ថលេខា
ទទួលបន្ទុកកិច្ចការព្រំដែនវៀតណាមជាតំណាង ព្រមទាំងតំណាងក្រុមហ៊ុនប្ល៊ូម បានចុះហត្ថលេខានៅរសៀលថ្ងៃទី១៣មករានេះលើកិច្ចសន្យាបោះពុម្ពផែនទីដីគោកថ្មី រវាងកម្ពុជានិងវៀតណាម ។
លោកវ៉ា គឹមហុងអះអាងថា ការបោះពុម្ពផែនទីនឹងបញ្ចប់នៅខែកក្កដាឆ្នាំ២០១២ ដោយប្រើបច្ចេកទេសថតរូបភាពពីលើយន្តហោះ។ បន្ទាប់មកគេនឹងបញ្ចូល ទិន្នន័យទាំងឡាយពោលគឺបង្គោលព្រំដែនទាំង៣៧៥បង្គោលរួមទាំងទិន្នន័យភូមិសាស្ត្រផ្សេងទៀត។ លោកហូស៊ិនសឺនបញ្ជាក់ថា ការបោះពុម្ពផែនទីថ្មីនេះគឺដើម្បីឲ្យប្រទេសទាំងពីរមានព្រំដែនច្បាស់លាស់និងប្រកប ដោយមិត្តភាព និងការអភិវឌ្ឍន៍។
នាយកក្រុមហ៊ុនប្ល៊ូមអះអាងថា ក្រុមហ៊ុននេះមានបទពិសោធន៍ជាចច្រើនមកហើយក្នុងបណ្តាប្រទេសអាស៊ាន ហើយគេនឹងធ្វើផែនទីទៅតាមលក្ខណៈបច្ចេកទេស។
ក្រុមហ៊ុនប្ល៊ូមត្រូវបានជ្រើសរើសឲ្យបោះពុម្ពផែនទីនេះកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១០ក្នុងចំណោមក្រុមហ៊ុនបរទេស៥ដែលបានដាក់ដេញថ្លៃ។ ក្រុមហ៊ុនប្ល៊ូមរបស់ប្រទេសនរ័វេស និងដាណឺម៉ាកបានដាក់តម្លៃ ១ ៥២៨ ០០០ ដុល្លារ។
ប្រទេសកម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាចេញថ្លពាក់កណ្តាលម្នាក់សម្រាប់ការបោះពុម្ពផែនទីថ្មីនេះ។ បើយោងតាមលោកវ៉ា គឹមហុង ផែនទីថ្មីនេះនឹងត្រូវបោះពុម្ពដោយខ្នាត១លើ ២៥ ០០០ ដែលមានលក្ខណៈច្បាស់លាស់ជាងមុន៕
ដោយ : រតនា
ដោះលែងពលរដ្ឋខ្មែរ ៧ នាក់ ធ្វើពិធីប្រគល់នឹងទទួលនៅស្ពានមិត្តភាពកម្ពុជា- ថៃ
នៅរសៀលម៉ោង៥ថ្ងៃទី១៣ខែ មករា ឆ្នាំ២០១១នេះ ពលរដ្ឋខ្មែរទាំងនាក់ត្រូបាន ដោះលែពីអាជ្ញាធរ ខេត្ដស្រះ កែវហើយ ។ធ្វើពិធីប្រគល់និងទទួលប្រជាពលរដ្ឋខ្នែរ ទាំង៧នាក់នៅនិងស្ពានមិត្តភាពកម្ពុជា ថៃច្រកអន្ដរជាតិប៉ោយ ប៉ែត។
លោកអភិបាលខេត្ដបន្ទាយមានជ័យលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ដ្រីមួយចំនួនទទួល ពលរដ្ឋខ្មែរទាំង៧នាក់ខាង លើផ្តាល់នៅនិងច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បន្ទាប់ពីអាជ្ញាធរខេត្ដស្រះកែវបានដោះលែង ។
ក្នុងការដោះលែងប្រជាពលរដ្ឋទាំង៧នាក់នេះ តាមសេចក្តីរាយការណ៏ថាអាជ្ញាធរខេត្ដស្រះកែវបានតម្រូវអោយបង់ប្រាក់ ក្នុងម្នាក់ ជាង ៣ ពាន់បាតផងដែរ។
ក្នុងការដោះលែងប្រជាពលរដ្ឋទាំង៧នាក់នេះ តាមសេចក្តីរាយការណ៏ថាអាជ្ញាធរខេត្ដស្រះកែវបានតម្រូវអោយបង់ប្រាក់ ក្នុងម្នាក់ ជាង ៣ ពាន់បាតផងដែរ។
លោកផ្កាយ៣ ម៉ឹក ដារ៉ា អង្គភាពប្រឆាំងអំពើពុករលួយសាកសួរ ហើយត្រូវបញ្ជូនទៅ នាយកដ្ឋាននគរបាលអន្តរាគមន៍ដើម្បីឃុំខ្លួនបណ្តោះអាសន្ន
លោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន និងជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដើម្បីសាកសួរពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងអំពើពុករលួយកាលពីព្រឹកថ្ងៃទី ១៣ មករា ២០១១ និងនៅរសៀលថ្ងៃដដែល នេះដែរ បានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលអន្តរាគមន៍វិញ ដើម្បីឃុំខ្លួននៅទីនោះបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី ។
តាមប្រភពស្និទ្ធនឹងក្រសួងមហាផ្ទៃបានឱ្យដឹងថា លោកម៉ឹក ដារ៉ា អាចជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនជាមួយស្នងការ ស្នងការរងខេត្តបន្ទាយមានជ័យ ហើយនឹងត្រូវបញ្ជូនទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យព្រះរាជអាជ្ញានៅទីនោះចាត់ការតាមច្បាប់...ប៉ុន្តែប្រសិនបើគេរកឃើញកំហុសធំដុំជាងនេះទៀត លោកម៉ឹក ដារ៉ា អាចនឹងត្រូវបញ្ជូនមកចាត់ការនៅតុលាការរាជធានីភ្នំពេញវិញ ។
ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយបានលាក់ការណ៍រឿងនេះ មិនព្រមព្រលយឱ្យដឹងពីមូលហេតុនៃការឃាត់ខ្លួននោះទេ ហើយប្រភពមួយចំនួនក៏មិនហ៊ានទម្លាយដែរ ។ ក្រៅពីលោកម៉ឹក ដារ៉ា ដែលមានឋានៈខ្ពង់ខ្ពស់ ការហៅទៅសាកសួរ និងឃាត់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងទៅលើមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃម្នាក់ទៀតសរុបទាំងអស់គឺ២នាក់
ដោយ ៖ កោះឯករាជ្យ
ពួកអាវលឿងមកច្រកប៉ោយប៉ែតអត់រួចដោយសារពលរដ្ឋថៃនៅព្រំដែនចាំសំពង
គម្រោងបាតុករអាវលឿងថៃមកបិទច្រកអន្តរជាតិប៉ោយប៉ែតព្រឹកមិញនេះបានបរាជ័យវិញបន្ទាប់ពីមានប្រជាពលរដ្ឋថៃនៅតាមព្រំដែនរាប់ពាន់ រាប់ម៉ឺននាក់រងចាំតស៊ូប្រឆាំងជាមួយពួកគេ ។
លោកទ្រី ណារិនអភិបាលក្រុងប៉ោយប៉ែតបានប្រាប់កម្ពុជាថ្មីថា ពួកក្រុម បាតុករអាវលឿងថៃមិនបានមកដល់ច្រកប៉ោយប៉ែតទេដោយសារតែមានចរន្តប្រជាពលរដ្ឋថៃយ៉ាងច្រើនបានចាំទប់ ក្នុងនោះក៏មានកូនសិស្សនិងអាជីវករផ្សាររុងគ្លឿរាប់ម៉ឺននាក់ចាំប្រើហឹង្សារជាមួយពួកអាវលឿង ។
លោកទ្រី ណារិនបញ្ជាក់ថាក្រុមកូនសិស្សគេខ្លាចបាត់បង់អាជីពលក់ដូរម្តាយឪពុករបស់ពួកគេនៅផ្សាររុងគ្លឿទើបពួកគេសុខចិត្តឈប់រៀន ប្រមូលគ្នាបិទផ្លូវពួកអាវលឿងកុំឲ្យមករួច។ដូច្នេះពួកបាតុករអាវលឿងមិនបានមកដល់ច្រកប៉ោយប៉ែតទេ ដោយនៅជាប់ប៉ារាស់របស់កងទ័ពថៃចម្ងាយពីព្រំដែនប្រហែលជិត១០គីឡូម៉ែត្រឯណោះ ៕
ឬទ្ធី
លោកជំទាវបណ្ឌិតចុះសួរសុខទុក្ខនិងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹងចំនួន ២.០៥២ គ្រួសារនៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹងចំនួន ២.០៥២ គ្រួសារមកពីស្រុក ក្រុងចំនួន ៥ក្នុងខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១១ នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកដែលមកទទួលអំណោយទាំងអស់នោះមានអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៣៤០ គ្រួសារចាស់ ជរាគ្មានទីពឹងចំនួន៩០៨ គ្រួសារកុមារកំព្រាចំនួន ២២៥ គ្រួសារនិងជនពិការ ក្រីក្រចំនួន ៥៧៩គ្រួសារ។ អ្នកទាំងអស់នោះមកពីក្រុងសំរោង ៤៥២គ្រួសារ ស្រុកបន្ទាយអំពិល ៤៦២គ្រួសារ ស្រុកចុងកាល់ ៤៣៨គ្រួសារ ស្រុកអន្លង់វែង ៣៥១គ្រួសារ និងស្រុកត្រពាំងប្រាសាទ ៣៤៩គ្រួសារ។ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មីយើង ១០កញ្ចប់ ត្រីខ ៥កំប៉ុង សឺរ៉ាំង ១ ក្រមា១ អាវយឺតដៃវែង១ មុង១ ភួយ១ ក្រណាត់សរ១ដុំក្នុងនោះថវិកា១ម៉ឺនរៀល នំប៉័ងសាប២ ទឹកសុទ្ធឱរ៉ាល់ ២ដប និងថវិកាចំនួន ៣ម៉ឹនរៀល។ ដោយឡែកមានរទេះជនពិការចំនួន ៧គ្រឿងបានផ្ដល់ជូនជនពិការ ៧នាក់ ហើយម្នាក់ៗទទួលបានថវិកា ១ ម៉ីនរៀលនិងរទេះជនពិការ៤៣គ្រឿងទៀតបានផ្តល់ជូនកាកបាទក្រហមខេត្ត សម្រាប់ទុកចែកជូនជនពិការនៅពេលក្រោយ។ក្រៅពីនេះនៅមានថ្នាំពេទ្យមួយចំនួនទៀតផ្តល់ជូនមន្ទីរពេទ្យបង្អែកនិងចែក ថវិកាជូនលោកគ្រូ អ្នកគ្រូនិងយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត ព្រមទាំងសិស្សានុសិស្សផងដែរ និងប្រគេល់ជូនរថយន្ត១គ្រឿងដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យដែលជាអំណោយរបស់លោកនាយឧត្ដមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះលោក ប៉ិច សុខិន អភិបាលខេត្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋនិងក្នុងនាមខ្លួនលោក ផ្ទាល់សូមសម្ដែងនូវការកត្តញ្ញូតាធម៌និងសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះទឹកចិត្តមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លាគ្មានពីររបស់លោកជំទាវប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែនឹករំលឹកនិងព្រួយបារម្ភជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ទឹកចិត្តនិងសកម្មភាពដ៏ប្រសើរថ្លៃថ្លារបស់លោកជំទាវបណ្ឌិត បានឆ្លុះបញ្ចាំងនូវគោលបំណងយ៉ាងជាក់លាក់គឺមនុស្សធម៌។ មហាកិត្តិនាមដ៏ល្បីល្បាញនេះបានរសាត់ជ្រួតជ្រាបសុះសាយនៅក្នុងស្រទាប់កូនខ្មែរទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាមិនតែប៉ុណ្ណោះនៅលើឆាកអន្តរជាតិថែមទៀតរហូតដល់លោកជំទាវបណ្ឌិតបានទទួលនូវការលើកសរសើរនិងផ្តល់នូវកិត្តិនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិក្នុងភាពជាអ្នកដឹកនាំប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។
ដោយជួបជាមួយប្រជាពលរដ្ឋនៅទីនោះលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងនូវការរីករាយ និងក្តីនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នោះហើយនិងបានជម្រាបជូននូវការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាទាំងបីដែលសម្តេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការគិតគូដល់ប្រជាពលរដ្ឋនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រគឺយើងតែងតែធ្វើគ្រប់ខេត្ត-ក្រុងទោះបីលោកជំទាវមិនបានអញ្ជើញមកជួបសំណេះសំណាលនិងចែកដោយផ្ទាល់ក្តីក៏នៅមានតំណាងកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់រួមទាំងថ្នាក់សាខាផងបានអញ្ជើញចុះជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកទាន់ពេលវេលា
លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានជម្រាបជូនប្រជាពលរដ្ឋថា រាល់ជំនួយឧបត្ថម្ភដែលបានយកមកចែកជូនដល់ប្រជាពលរដ្ឋរយៈកាលកន្លងមកក៏ដូចជាថ្ងៃនេះគឹសុទ្ធតែបានមកពីការចូលរួមចំណែកគ្រប់យ៉ាងពីសំណាក់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសតាមរយៈការអំពាវនាវរបស់លោកជំទាវបណ្ឌិតផ្ទាល់។ លោកជំទាវបណ្ឌិតបានបន្តថា នៅក្នុងសកម្មភាពមនុស្សធម៌នេះដែរក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមសហប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធដែលកន្លងមកបានពុះពារគ្រប់ការលំបាកដើម្បីធានាដល់ការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិឬឧប្បត្តិហេតុផ្សេងៗ
ពាក់ព័ន្ធដល់ការរស់រាន្តមានជីវិតឡើងវិញរបស់ប្រជាជាតិកម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវ ដួលរំលំលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរំលឹកដល់ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឲ្យរួចផុតពីការសម្លាប់រង្គាលនៃរបបយង់ឃ្នងឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋដែលបានរស់រានមានជីវិតបានចាត់ទុកថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២
លោកជំទាវបណ្ឌិតបានថ្លែងនូវមោទនភាពយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះភាពជោគជ័យនៃបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់សាខា អនុសាខាកាកបាទរាជធានី-ខេត្តទាំង២៤ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទៅតាមគោលដៅរៀងៗខ្លួនរួមទាំងការគាំទ្រពីរាជរដ្ឋាភិបាលដៃគូនានាក៏ដូចជាពីគ្រប់មជ្ឈដ្ឋានសប្បុរសជនក្នុងគោលដៅតែមួយដូចៗគ្នាគឺអភិវឌ្ឍន៍ប្រទេសនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរលោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចេញទៅរក ការងារធ្វើឬប្រកបរបររកស៊ីនៅប្រទេសថៃដោយគ្មានច្បាប់ទម្លាប់សូមមេត្តាកុំទៅឲ្យសោះ។ ដោយលោកជំទាវចាត់ទុកថា ការអំពាវនាវបែបនេះគឹក្នុងគោលបំណងដើម្បីថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនព្រោះថា ការជ្រើសរើសវិធីបែបនេះគ្មានផលល្អណាមួយសម្រាប់យើងឡើយប្រសិនបើយើងចូលទៅក្នុងទឹកដី ប្រទេសមួយនោះគឺនឹងនាំឲ្យយើងជួបគ្រោះថ្នាក់អាក្រក់ទៅវិញទេហេតុនេះគួស្វែងរកការងារធ្វើឬប្រកបរបររកស៊ីនៅក្នុងប្រទេសយើងវិញប្រសើរជាង។
ក៏ដូចជាការអំពាវនាវទូទៅដែរលោកជំទាវបានផ្តោតជាសំខាន់ទៅលើបញ្ហាគ្រឿងញៀន ជំងឺអេដស៍ អំពើហឹង្សាក្នុងគ្រួសារការថែទាំសុខភាពក្នុងខណៈស្ត្រីមានផ្ទៃពោះគឺក្នុងគោលបំណងតែមួយគត់ដើម្បីសង្គម គ្រួសារក៏ដូចជាសង្គមជាតិទាំងមួលជួបសុភមង្គលភាពសុខដុមរម្យនានិងការអភិវឌ្ឍន៍ក្រោមទឹកមុខប្រកប ដោយភាពញញឹមសប្បាយរីករាយជារៀងរហូត ។
នៅក្នុងឱកាសនោះលោកជំទាវបានជូនថវិកាចំនួន ៥ ម៉ឺនដុល្លារបន្ថែមពីលោកថវិកាសប្បុរសជន ៥ ម៉ឺនដុល្លារសរុបទាំងអស់ ១០ ម៉ឺនដុល្លារដើម្បីកសាងអគារទីស្នាក់ការសាខាខេត្តព្រមទាំងប្រកាសចាត់ចែង ថវិកាមួយចំនួនសម្រាប់បម្រើដល់ការជីកស្រះទឹកស្អាតជូនប្រជាជនក្នុងមូលដ្ឋានខេត្តទាំងមូល។
ជុំ សម្បត្តិ
ថៃបញ្ជូនសព ពលករខ្មែរម្នាក់ឲ្យភាគីកម្ពុជា
ដោយ ៖ ភិរម្យ
ប៉ោយប៉ែត៖ នៅវេលាម៉ោង១:១៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ នេះ សាកសពពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកអោយសាច់ញាតិនៃសពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
អ្នករាយការណ៍ព័ត៌មានបានអោយដឹងថា នៅវេលាម៉ោងដូចខាងលើអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលយកសាកសពពលករខ្មែរម្នាក់ដែលបានស្លាប់ដោយជំងឺខ្យល់គ គាំងបេះដូងស្លាប់ នឹងបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ។
ពលករខ្មែរម្នាក់ដែលស្លាប់នេះ គឺជាពលករដែលទៅធ្វើការងារនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ៕
គណៈកម្មការព្រំដែនរៀបចំពិធីចុះហត្ថលេខាផលិតផែនទីព្រំដែនកម្ពុជា វៀតណាម
ភ្នំពេញ៖ នៅពេលនេះនាទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងតែរៀបចំពិធីចុះហត្ថលេខាផលិតផែនទីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ដោយពិធីនេះមានការចូលរួមដោយលោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកព្រំដែន នៃក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា ជាមួយភាគីវៀតណាម និងក្រុមហ៊ុនទទួលការងារនេះ។ ក្រោយមកក៏នឹងមានរៀបចំសន្និសីទកាសែតមួយផងដែរ៕
បទវិចារណកថា៖ អធិបតេយ្យភាពរបស់កម្ពុជាត្រូវតែគោរពដាច់ខាត ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១
ក្នុងរយៈពេលជិតពីរ សបា្ដហ៍កន្លងទៅនេះ មានការធ្វើសេចក្ដី អត្ថាធិប្បាយជា ច្រើនក្នុងចំណោម មជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ ជុំវិញការ ចាប់ខ្លួនជនជាតិ ថៃទាំង ៧នាក់ ដោយអាជ្ញាធរ កម្ពុជា កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ ដែលក្នុង ចំណោមនោះមាន វីរៈ សុមខ្វាមឃិត ជាមេដឹកនាំ នៃបណ្ដាញ អ្នកស្នេហា ជាតិថៃ និងម្នាក់ទៀត ជា សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យដែល កំពុងគ្រប់គ្រងអំណាច របស់ប្រទេសថៃ បានឆ្លងដែនចូលទៅ ក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយបានចូលទៅក្នុងតំបន់យោធា របស់កម្ពុជា។
មតិជាតិ និងអន្ដរជាតិបាន យល់ដឹងយ៉ាងច្បាស់ថា ខ្សែបន្ទាត់ព្រំដែន អន្ដរជាតិរវាងកម្ពុជា និងថៃត្រូវបាន កសាងឡើងដោយអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយផែនទីអន្ដរជាតិឆ្នាំ ១៩០៨ ត្រូវបានផលិត និងចែកចាយដល់ ប្រទេសពាក់ព័ន្ធ និងដល់បណ្ដាប្រទេស ដទៃទៀតដូចជាអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី ។ល។ ហើយប្រទេសទាំងពីរកម្ពុជា និងថៃបានប្រើប្រាស់ ផែនទីអន្ដរជាតិឆ្នាំ ១៩០៨ អស់រយៈពេលជាង ១០០ឆ្នាំ មកហើយ។ ពិសេស នៅក្នុងឆ្នាំ ១៩៦២ ក្នុងរឿងក្ដីអំពីប្រាសាទ ព្រះវិហារ តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ បានប្រើប្រាស់ផែនទីឆ្នាំ ១៩០៨ ដើម្បីសម្រេចក្ដី ហើយបានរកឃើញនូវសុពលភាព និងនីត្យានុកូលភាព អន្ដរជាតិនៃផែនទីឆ្នាំ ១៩០៨ នឹងបានកំណត់ ហៅផែនទីនោះថា មានតម្លៃលើសលុបលើបញ្ញត្ដិនៃអនុសញ្ញា ឆ្នាំ ១៩០៤ និងសន្ធិសញ្ញា ១៩០៧។ ខ្សែបន្ទាត់ព្រំដែនអន្ដរជាតិ រវាងកម្ពុជា និងថៃ ជាខ្សែបន្ទាត់ព្រំដែន ច្បាស់លាស់ និងស្ថាពរ ដែលគ្មានតំបន់ជម្លោះ អ្វីឡើយរវាងប្រទេសទាំងពីរ។
ការឆ្លងដែនចូលជ្រៅទៅក្នុងទឹកដីកម្ពុជា តាមបង្គោលព្រំដែនលេខ ៤៦ ដោយខុសច្បាប់ និងចូល ទៅក្នុងតំបន់យោធាកម្ពុជា ដោយជនជាតិថៃទាំង ៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ដែលជាភូមិសាស្ដ្រស្ថិតក្នុងទឹកដីកម្ពុជា។ រូបភាពវីឌីអូខ្លីបដែល ត្រូវបានអាជ្ញាធរ កម្ពុជារឹបអូសបានដែល ថតដោយជនជាតិទាំង ៧នាក់ បានបង្ហាញយ៉ាងច្បាស់លាស់ អំពីទីតាំង នៃភូមិសាស្ដ្រនោះ ស្ថិតនៅក្នុងទឹកដី កម្ពុជាពិតប្រាកដ ដែលគេមិនអាចប្រកែកបាន។ ហើយរូបភាពវីឌីអូខ្លីប គឺជា ភ័ស្ដុតាងមួយបានបង្ហាញ នូវអំពើនៃការឆ្លងចូលដោយខុសច្បាប់ និងចូលទៅក្នុងតំបន់យោធាកម្ពុជាដោយជនជាតិ ថៃទាំង ៧នាក់ ដែលអំពើ ទាំងនេះ បានរំលោភទាំងស្រុងទៅនឹងអធិបតេយ្យ និងធ្វើឱ្យប៉ះពាល់សន្ដិសុខជាតិរបស់ កម្ពុជា ដែលចាត់ទុកថា ជាអំពើធ្វើឡើងតាម ផែនការគិតទុកជាមុនរបស់ ជនជាតិថៃទាំង ៧នាក់ នេះ។
ក្រោយពីបានចាប់ខ្លួន ជនជាតិថៃទាំង ៧នាក់ នេះ និងដោយបានពិនិត្យ មើលឃើញនូវភ័ស្ដុតាង ដែលអាជ្ញាធរ កម្ពុជារឹបអូសបាន គឺមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ ក្នុងនោះរដ្ឋមន្ដ្រី ការបរទេសថៃ កាស៊ីត ភិរម្យ៉ា ក៏បានទទួល ស្គាល់ថា ជនជាតិថៃទាំង ៧នាក់ នោះ ពិតជាបានឆ្លងចូលទៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។ នៅថ្ងៃទី ១១ ខែ មករា កន្លងទៅនេះ តាមការចុះផ្សាយរបស់សារព័ត៌មានអាយអ៊ិនអ៊ិនអនឡាញ របស់ថៃដោយស្រង់សំដីរបស់ ឧត្ដមសេនីយ៍ទោ ថៈវ៉ាត់ឆៃ សមុតសាខន មេបញ្ជាការភូមិភាគ ២ ថៃ បានថ្លែងថា ៉ថៃត្រូវទទួលស្គាល់ថា ថៃ ៧នាក់ បានបំពានចូលទឹកដីកម្ពុជាតាមអំពើចិត្ដ ដែលមិនបានជូនដំណឹងដល់សមត្ថកិច្ចជាមុន ប្រសិន បើបានជូន ដំណឹងជាមុននោះ ក៏នឹងគ្មានបញ្ហាពិបាកដោះស្រាយតាមក្រោយទេ។ បើសិននរណាចូល ក្នុងទឹកដី ថៃក្នុងលក្ខណៈបែបនេះ ក៏ត្រូវចាប់ខ្លួនដូចគ្នា ព្រោះជារឿងសេចក្ដីថ្លៃថ្នូរត្រូវតែផ្ដល់កិត្ដិយស ឱ្យគ្នាទៅវិញទៅមក។ ៉
គួររំលឹកថា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ជនជាតិថៃទាំង ៧នាក់ ត្រូវបានតុលាការកម្ពុជា ធ្វើការចោទ ប្រកាន់ពីបទឆ្លងដែនចូល ទៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ដែលរំលោភទៅនឹងក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពី អន្ដោប្រវេសន៍កម្ពុជា។ នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១ ហើយតុលាការនៃ ប្រទេសកម្ពុជា ក៏បានធ្វើ ការចោទប្រកាន់ថែមទៀត លើជនជាប់ចោទ ២នាក់ ក្នុងចំណោមជនជាប់ចោទទាំង ៧នាក់ គឺ វីរៈ សុមខ្វាមឃីត និង រ៉ាទ្រី ភីភាតតាណាពៃប៊ុល ក្នុងបទធ្វើចារកម្ម ដោយបានប្រើឧបករណ៍ បច្ចេកវិទ្យាទំនើប ដើម្បីប្រមូលចង ក្រងព័ត៌មាន នាំឱ្យអន្ដរាយប៉ះពាល់ដល់ ការងារការពារជាតិ និងសន្ដិសុខជាតិ របស់កម្ពុជាតាមរយៈភ័ស្ដុតាង ដែល ត្រូវបានរកឃើញ។ គួររំលឹកផងដែរថា វីរៈ សុមខ្វាមឃិត ធ្លាប់បានប្រឆាំងនឹងកម្ពុជា ក្នុងកិច្ចចុះបញ្ជីប្រាសាទ ព្រះវិហារជាសម្បត្ដិ បេតិកភណ្ឌពិភពលោក និងលើកឡើងនូវផ្ទៃដី ៤.៦ គីឡូម៉ែត្រក្រឡា តាមរយៈផែនទីសម្ងាត់ គូសដោយឯកតោភាគីរបស់ ថៃដែលអន្ដរជាតិមិនបានទទួលស្គាល់ក្នុង គោលបំណងឈ្លានពានទឹកដីកម្ពុជា និង ញុះញង់ឱ្យមានការសើរើការចុះ បញ្ជីប្រាសាទព្រះវិហារក្នុង សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនៅក្រុងសេវីល ប្រទេសអេស្ប៉ាញ ហើយថែមទាំងបានជេរប្រមាថ ថ្នាក់ដឹកនាំនៃប្រទេស កម្ពុជាទៀត ផង ដោយបានបំពុលបរិយាកាស ក្នុងគោលដៅដើម្បី អំណាចផ្ទាល់ខ្លួន និងគូកន។
នៅក្នុងពិភពលោក សម័យទំនើបនេះ រដ្ឋស៊ីវិល័យមួយត្រូវប្រកាន់យក នីតិរដ្ឋក្នុងទំនាក់ទំនង អន្ដរជាតិរបស់ ខ្លួនជាមួយបណ្ដារដ្ឋនានា ដើម្បីរក្សាបានសុខសន្ដិភាព ស្ថេរភាព និងសណ្ដាប់ធ្នាប់ពិភពលោក។ ដូច្នេះហើយករណី ជនជាតិថៃទាំង ៧នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជា គឺត្រូវធ្លាក់ទៅក្នុងប្រព័ន្ធច្បាប់ របស់កម្ពុជាក្នុងឋានៈ កម្ពុជាជារដ្ឋអធិបតេយ្យមួយ។ ករណីនេះគ្រាន់តែជា សមត្ថកិច្ចធម្មតារបស់ ប្រទេសនិមួយៗ ហើយអាស្រ័យទៅ តាមច្បាប់របស់ប្រទេសនោះ ក្នុងចំណាត់ការតាមនីតិវិធីធម្មតានៃតុលាការរបស់ប្រទេសនីមួយៗ ដែលប្រទេស ដទៃទៀតត្រូវតែគោរព ហើយមិនអាចប្រទេសដទៃទៀត លូកដៃចូលក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេស មួយបាន ឡើយ។ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសថៃ ទំនងជាបានយល់ដឹងអំពីប្រព័ន្ធ ច្បាប់កម្ពុជាដោយ បានណែនាំឱ្យក្រសួង ការបរទេសថៃយកចិត្ដទុក ដាក់អំពីជនជាតិថៃទាំង ៧នាក់ នេះ ហើយព្រមជាមួយគ្នានោះ ថៃក៏ត្រូវតែរក្សា នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះជាឥរិយាបថធម្មតាក្នុងទំនាក់ទំនងអន្ដរជាតិ ដែលរដ្ឋាភិបាលថៃ ត្រូវប្រកាន់យកដើម្បីរក្សាចំណង មិត្ដភាពរវាងរដ្ឋនិងរដ្ឋ ហើយប្រទេសទាំងពីរសម្លឹងមើល ឃើញនូវផលប្រយោជន៍ យូរអង្វែងក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍដែលមាន តម្លៃលើសលុប ពីករណីធម្មតាមួយ ដែលត្រូវដំណើរការ តាមនីតិវីធីច្បាប់។
ដោយ សេក ស
ឧត្តមសេនីយ៍ត្រីយោធា សាមិត្ត វីរៈ មានជាប់ពាក់ពន្ឋ័នឹងចលនា CFF
ភ្នំពេញ: រហូតមកទល់ពេលនេះតុលាការយោធាមិនទាន់សម្រេចយ៉ាងណានៅឡើយទេចំពោះករណី ឧត្តមសេនីយ៍សាមិត្ត វីរៈ និងអនុសេនីយ៍ត្រីយោធាម្នាក់ជាអ្នកបើកបរព្រោះត្រូវរង់ចាំសមត្ថកិច្ច ប៉េអឹមលើផ្ទៃប្រទេសបញ្ជូនឧត្តមសេនីយ៍ត្រីយោធាម្នាក់ទៀតដែលឃាត់ខ្លួននៅខេត្តសៀមរាបមកធ្វើការសាកសួរជាបន្តទៀតសិន។
ប៉ុន្តែនៅចន្លោះពេលនេះតុលាការរកឃើញឧត្តមសេនីយ៍ត្រីយោធា និងអ្នកបើកបរដែលបានធ្វើការ សាកសួររួចហើយនោះមានជាប់ពាក់ព័ន្ធនឹងករណីបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ សន្និធិអាវុធ(ស្តុកអាវុធ) និង សន្និធិ រូបិយបណ្ណ័បរទេសប្រភេទប្រាក់អឺរ៉ូជាច្រើនលាន។
កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ នៅចំណុចបូរី SANWAH ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញសមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេស សហការនិងប៉េអឹមរាជធានីភ្នំពេញឃាត់ខ្លួនឈ្មោះសាមិត្ត វិរៈហៅពេជ្រ ធឿន អាយុ៤៨ឆ្នាំ មុខងារជាឧត្តមសេនីយ៍ត្រីយោធាបម្រើការងារនៅនាយកដ្ឋានផលិតសម្ភារៈយោធានៃ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ។
ជាមួយគ្នានោះ ឈ្មោះអ៊ុក ប៊ុណ្ណា រិទ្ឋ អាយុ៤៧ឆ្នាំ ,ឈ្មោះជា សុភា អាយុ៤៧ឆ្នាំ មុខងារ អ្នកទាំងពីរជាវិរៈសេនីយ៍ត្រីនៅអង្គភាពទីចាត់ការព្រំដែននៃអគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ និងឈ្មោះរុន សារ៉ាត់ អាយុ៣១ឆ្នាំ មុខងារអនុសេនីយ៍ត្រីយោធាជាអ្នកបើកបរ រថយន្តឱ្យឈ្មោះសាមិត្ត វិរៈ តាមដីការបស់លោកម៉ក់ សីហា ព្រះរាជអាជ្ញារងអមអយ្យការតុលាការយោធា។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានកាំភ្លើងចំនួន៥ដើម ក្នុងនោះមានកាំភ្លើងខ្លី៤ដើម កាំភ្លើង អាកាមួយដើម សម្ភារៈយោធាមួយចំនួន ប្រាក់រាប់លានអឺរ៉ូនិងឯកសារមួយចំនួនទុកជា វត្ថុតាង ។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនយោធិនទាំង៤នាក់នេះទៅទីបញ្ជាការប៉េអឹមលើ ផ្ទៃប្រទេសដើម្បីធ្វើការសាកសួរ។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ ប៉េអឹមបានកសាងសំណុំរឿងនិងបញ្ជូនឈ្មោះសាមិត្ត វិរៈ និង ឈ្មោះរុន សារ៉ាត់ ទៅអយ្យការអមតុលាការយោធាដើម្បីចាត់ការតាមច្បាប់ ចំណែកឈ្មោះអ៊ុក ប៊ុណ្ណារិទ្ឋ និង ឈ្មោះជា សុភា បានត្រូវដោះលែងឱ្យមានសេរីភាពវិញដោយសំអាងថាពួកគេទាំងពីរ ពុំមានជាប់ពាក់ព័ន្ធនឹងបញ្ហានេះទេពោលគឺគ្រាន់តែមកលេងជាមួយឈ្មោះរុន សារ៉ាត់តែគាប់ជួន ពេលសមត្ថកិច្ចចុះអនុវត្តដីការបស់តុលាការយោធាប៉ុណ្ណោះ។
ទន្ទឹមនឹងបញ្ហាខាងលើនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ សមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេសសហការជាមួយប៉េអឹមខេត្តសៀមរាបបានឃាត់ខ្លួនឈ្មោះ ពើយ ប៉ែលមុខងារឧត្តមសេនីយ៍ ត្រីយោធានៅចំណុចភូមិទួលក្រួស ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបរួចបញ្ជូនមក ទីបញ្ជាការប៉េអឹមខេត្តសៀមរាបដើម្បីធ្វើការសាកសួរ។
ប៉ុន្តែដោយសារករណីនេះជាបទល្មើសយោធានិងមានអង្គហេតុដូចគ្នានឹងករណីឈ្មោះសាមិត្ត វិរៈ សមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេសបានបញ្ជូនឈ្មោះ ពើយ ប៉ែលមករាជធានីភ្នំពេញតែម្តងដើម្បី រង់ចាំបញ្ជូនទៅតុលាការយោធា។
ចំពោះករណីទាំងពីរនេះតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ឈ្មោះសាមិត្ត វិរៈនិងបក្ខពួក មានជាប់ពាក់ព័ន្ធនឹងចលនា CFF កសាងកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០០០ តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា។ បន្ទាប់ពីទទួលបរាជ័យ ឈ្មោះសាមិត្ត វិរៈ បានគេចខ្លួនប្តូរឈ្មោះប្តូរ ត្រកូលជ្រៀត ជ្រកចូលបម្រើក្នុងក្របខណ្ឌយោធារបស់ រាជរដ្ឋាភិបាលកម្ពុជាវិញ៕
ដោយ : សម្បត្តិ
ប៉ុន្តែនៅចន្លោះពេលនេះតុលាការរកឃើញឧត្តមសេនីយ៍ត្រីយោធា និងអ្នកបើកបរដែលបានធ្វើការ សាកសួររួចហើយនោះមានជាប់ពាក់ព័ន្ធនឹងករណីបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ សន្និធិអាវុធ(ស្តុកអាវុធ) និង សន្និធិ រូបិយបណ្ណ័បរទេសប្រភេទប្រាក់អឺរ៉ូជាច្រើនលាន។
កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ នៅចំណុចបូរី SANWAH ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញសមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេស សហការនិងប៉េអឹមរាជធានីភ្នំពេញឃាត់ខ្លួនឈ្មោះសាមិត្ត វិរៈហៅពេជ្រ ធឿន អាយុ៤៨ឆ្នាំ មុខងារជាឧត្តមសេនីយ៍ត្រីយោធាបម្រើការងារនៅនាយកដ្ឋានផលិតសម្ភារៈយោធានៃ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ។
ជាមួយគ្នានោះ ឈ្មោះអ៊ុក ប៊ុណ្ណា រិទ្ឋ អាយុ៤៧ឆ្នាំ ,ឈ្មោះជា សុភា អាយុ៤៧ឆ្នាំ មុខងារ អ្នកទាំងពីរជាវិរៈសេនីយ៍ត្រីនៅអង្គភាពទីចាត់ការព្រំដែននៃអគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ និងឈ្មោះរុន សារ៉ាត់ អាយុ៣១ឆ្នាំ មុខងារអនុសេនីយ៍ត្រីយោធាជាអ្នកបើកបរ រថយន្តឱ្យឈ្មោះសាមិត្ត វិរៈ តាមដីការបស់លោកម៉ក់ សីហា ព្រះរាជអាជ្ញារងអមអយ្យការតុលាការយោធា។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានកាំភ្លើងចំនួន៥ដើម ក្នុងនោះមានកាំភ្លើងខ្លី៤ដើម កាំភ្លើង អាកាមួយដើម សម្ភារៈយោធាមួយចំនួន ប្រាក់រាប់លានអឺរ៉ូនិងឯកសារមួយចំនួនទុកជា វត្ថុតាង ។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនយោធិនទាំង៤នាក់នេះទៅទីបញ្ជាការប៉េអឹមលើ ផ្ទៃប្រទេសដើម្បីធ្វើការសាកសួរ។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ ប៉េអឹមបានកសាងសំណុំរឿងនិងបញ្ជូនឈ្មោះសាមិត្ត វិរៈ និង ឈ្មោះរុន សារ៉ាត់ ទៅអយ្យការអមតុលាការយោធាដើម្បីចាត់ការតាមច្បាប់ ចំណែកឈ្មោះអ៊ុក ប៊ុណ្ណារិទ្ឋ និង ឈ្មោះជា សុភា បានត្រូវដោះលែងឱ្យមានសេរីភាពវិញដោយសំអាងថាពួកគេទាំងពីរ ពុំមានជាប់ពាក់ព័ន្ធនឹងបញ្ហានេះទេពោលគឺគ្រាន់តែមកលេងជាមួយឈ្មោះរុន សារ៉ាត់តែគាប់ជួន ពេលសមត្ថកិច្ចចុះអនុវត្តដីការបស់តុលាការយោធាប៉ុណ្ណោះ។
ទន្ទឹមនឹងបញ្ហាខាងលើនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ សមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេសសហការជាមួយប៉េអឹមខេត្តសៀមរាបបានឃាត់ខ្លួនឈ្មោះ ពើយ ប៉ែលមុខងារឧត្តមសេនីយ៍ ត្រីយោធានៅចំណុចភូមិទួលក្រួស ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបរួចបញ្ជូនមក ទីបញ្ជាការប៉េអឹមខេត្តសៀមរាបដើម្បីធ្វើការសាកសួរ។
ប៉ុន្តែដោយសារករណីនេះជាបទល្មើសយោធានិងមានអង្គហេតុដូចគ្នានឹងករណីឈ្មោះសាមិត្ត វិរៈ សមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេសបានបញ្ជូនឈ្មោះ ពើយ ប៉ែលមករាជធានីភ្នំពេញតែម្តងដើម្បី រង់ចាំបញ្ជូនទៅតុលាការយោធា។
ចំពោះករណីទាំងពីរនេះតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ឈ្មោះសាមិត្ត វិរៈនិងបក្ខពួក មានជាប់ពាក់ព័ន្ធនឹងចលនា CFF កសាងកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០០០ តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា។ បន្ទាប់ពីទទួលបរាជ័យ ឈ្មោះសាមិត្ត វិរៈ បានគេចខ្លួនប្តូរឈ្មោះប្តូរ ត្រកូលជ្រៀត ជ្រកចូលបម្រើក្នុងក្របខណ្ឌយោធារបស់ រាជរដ្ឋាភិបាលកម្ពុជាវិញ៕
ដោយ : សម្បត្តិ
មន្ត្រីជាន់ខ្ពស់១០នាក់លាលែងពីដំណែងក្នុងរដ្ឋាភិបាល ខណៈតម្រូវអោយប្រកាសទ្រព្យសម្បត្តិ
ភ្នំពេញ៖ នៅពេលច្បាប់ថ្មីផ្ដើមអនុវត្តន៍ ដោយតម្រូវអោយមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិ ទៅអោយស្ថាប័នប្រឆាំងអំពើពុករលួយ ឥឡូវនេះមានឧកញ៉ាចំនួន១០នាក់ហើយ ដែលបានសុំលាលែងចេញពីដំណែង ។
លោក សៀង ប៉ូរ៉ាត មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ អ្នករាយការណ៍ព័ត៌មានកាលពីពេលថ្មីៗនេះថា អ្នកទាំង១០នាក់នោះជាមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័ននីតិបញ្ញតិ្ត ដូចជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងទីប្រឹក្សារបស់មន្ត្រីជាន់ខ្ពស់ ។
លោក សៀង ប៉ូរ៉ាត មិនបានបង្ហើបប្រាប់ពីឈ្មោះរបស់ឧកញ៉ាទាំង១០នាក់ ដែលសុំលាលែងតំណែងនោះទេ។
មន្ត្រីដែលបានសុំលាលែងពីតំណែងនោះដោយបានផ្អែកលើហេតុផលមួយចំនួនដូចជា ខ្លាចខ្លួនមានការភ្លេចភ្លាំងដោយប្រការណាមួយក្នុងការប្រកាសទ្រព្យសម្បត្តិនោះ នាំអោយមានបញ្ហាកើតឡើង ។
មុននេះបន្តិចមានស្ថិតិមិនផ្លូវការបានបង្ហាញថា មានមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលប្រមាណ ១០ម៉ឺននាក់តម្រូវអោយប្រកាសទ្រព្យសម្បត្តិដែលខ្លួនមានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចាប់ផ្ដើមពី ខែមករា ឆ្នាំ២០១១នេះតទៅ ៕
ដោយ ៖ ភិរម្យ
ថៃនិងដោះលែងពលរដ្ឋខ្មែរ៧នាក់នៅល្ងាចនេះ
ពលរដ្ឋខ្មែរ៧នាក់ដែលអាជ្ញាធរថៃចាប់ខ្លួននៅផ្សាររុងក្លឿ និងត្រូវដោះលែងនៅល្ងាចនេះតាមច្រកអន្តរជាតិប៉ោយប៉ែត ។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ។ តាមពិតពលរដ្ឋខ្មែរទាំង៧នាក់ តុលាការថៃខេត្តស្រះកែវគ្រោងកាត់ទោសនៅថ្ងៃទី២៤មករាខាងមុខ តែឥឡូវបានលុបចោលវិញបន្ទាប់ពីតុលាការកម្ពុជាសម្រេចឲ្យជនជាតិថៃ២នាក់ក្នុងចំណោម៧នាក់បាននៅក្រៅឃុំ ៕
ឫទ្ធី
ពលរដ្ឋទល់ដែនថៃ១.៥០០នាក់ត្រៀមទប់ទល់ពួកអាវលឿង ខណៈស៊ូថេប អះអាងថា មិនអនុញ្ញាតឱ្យពួកអាវលឿងបិទប៉ុស្តិ៍ឆែកឆេរព្រំដែន
ពលរដ្ឋថៃនៅទល់ដែនបានប្រមូលផ្តុំគ្នានៅបរិវេណទល់មុខសាលាស្រុកអារញ្ញ
ដើម្បីធ្វើបាតុកម្មប្រឆាំងបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង
ជាមួយគ្នានេះ នាយប៉ូលិសខេត្តស្រះកែវ លោក Theerayuth Thammasaroj បានបញ្ជាឱ្យប៉ូលិសនៅស្រុកជាប់ព្រំដែនចំនួន៤បង្កើតប៉ុស្តិ៍ឆែកឆេរ ដើម្បីឆែកឆេររថយន្តចេញ-ចូលតំបន់ព្រំដែនក្រែងមានលាក់អាវុធបង្កភាពអសន្តិសុខ ។ បញ្ជីឈ្មោះសមាជិកបណ្តាញអ្នកស្នេហាជាតិថៃ និងស្លាកលេខរថយន្តរបស់ក្រុមនេះត្រូវបានចែកជូនទៅឱ្យប៉ូលិសដែលឈរជើងនៅតាមប៉ុស្តិ៍ឆែកឆេរក្នុងទឹកដីខ្លងឡឹក ឬក្នុងស្រុកអារញ្ញទាំងមូល ដើម្បីបង្កលក្ខណៈងាយស្រួលផ្នែកសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យវាស្ថិតក្នុងភាពជាប្រក្រតី ។
ចំណែកលោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃឯណោះវិញ កាលពីព្រឹកថ្ងៃទី១៣ មករា ដដែល បានថ្លែងផងដែរថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា នឹងមិនអនុញ្ញាតឱ្យបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿងនោះបិទប៉ុស្តិ៍ឆែកឆេរព្រំដែនសំខាន់ៗ នៅស្រុកអារញ្ញខេត្តស្រះកែវឡើយ ព្រោះការបិទប៉ុស្តិ៍ឆែកឆេរព្រំដែននេះជាការរំលោភបំពានសិទ្ធិពលរដ្ឋថៃផ្សេងទៀតដែលរស់នៅតាមបណ្តោយព្រំដែន។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះបានបញ្ជាឱ្យអាជ្ញាធរនៅតំបន់ព្រំដែនបំពេញតួនាទីរៀងខ្លួនដូចធម្មតា ។
ដោយឡែក នៅព្រឹកថ្ងៃទី១៣ មករា ផងដែរ ក្រុមជ្រុលនិយមអាវលឿងសៀមបានទៅប្រមូលផ្តុំគ្នានៅបរិវេណទល់មុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ឆ្លើយតបតាមការទាមទាររបស់ពួកគេទាក់ទិននឹងពលរដ្ឋថៃ៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃ.ស ក្នុងរាជធានីភ្នំពេញ ។ ក្រុមជ្រុលនិយមនេះ ក៏មានផែនការដាក់ញត្តិថ្វាយព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត ចោទ ប្រកាន់រដ្ឋាភិបាលលោកអាប់ភីស៊ីត ពីបទបរាជ័យក្នុងការជួយពលរដ្ឋថៃ៧នាក់នោះ ។
លោក Chaiwat Sinsuwong មេដឹកនាំសំខាន់មួយរូបរបស់បណ្តាញអ្នកស្នេហាជាតិថៃ ក្រុមអាវលឿង កាលពីថ្ងៃទី១២ មករា និយាយថា ក្រុមរបស់ខ្លួននឹងធ្វើបាតុកម្មបិទច្រកព្រំដែនអចិន្ត្រៃយ៍អារញ្ញ-ប៉ោយប៉ែត ជាពិសេសបិទច្រកព្រំដែនណាដែលផ្តល់ផលប៉ះពាល់ដល់កម្ពុជា ដើម្បីគាបសង្កត់កម្ពុជាឱ្យដោះលែងពលរដ្ឋថៃ៧នាក់នេះ ។ ប៉ុន្តែទោះបីបែបណា គំរោងរបស់ក្រុមជ្រុលនិយមនេះនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ ព្រោះមិនអាចបំពានច្បាប់បានឡើយ ៕
ដោយ ៖ កោះឯករាជ្យ
បុរសស្ត្រីវ័យចំណាស់៤នាក់ត្រូវនគរបាលក្របួចកជាប់ពីបទជួញដូរគ្រឿងញៀន
កំពង់ធំ៖បុរសស្ត្រីចំនួន៤នាក់ដែលមានវ័យចំណាស់ទៅហើយមិនគួរនិងអគតិជួញដូរគ្រឿងញៀនជាច្រើនដងរហូតដល់នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំក្របួចកជាប់កាលពីវេលាម៉ោង៦និង៤៨នាទីល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០១១នៅលើកំណាត់ផ្លូវជាតិលេខ៦អាត្រង់ចំណុចភូមិអាចារ្យលាក់សង្កាត់អាចារ្យលាក់ស្រុកស្ទឹងសែនខេត្តកំពង់ធំនៅខណៈពេលដែលជនសង្ស័យទាំងនោះកំពុងតែធ្វើការចែកចាយគ្រឿងញៀន។
វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានភ្ជាប់ជាមួយជនសង្ស័យទាំងនោះរួមមានថ្នាំញៀនប្រភេទមេតុបហ្វេតតាមីនពណ៌ម្ទេសទុំចំនួន៤១៦គ្រាប់ថ្នាំនេះមានអក្សរWជាប់នៅលើគ្រាប់ថ្នាំនិងម៉ូតូម៉ាកហុងដាសេរី២០០៩ពណ៌ខ្មៅ១គ្រឿងគ្មានស្លាកលេខ។
ជនសង្ស័យទាំង៤នាក់នេះទី១មានឈ្មោះសុខសារឿនភេទប្រុសទី២ឈ្មោះស៊ឹមសុភាពភេទស្រីអ្នកទាំង២រស់នៅខេត្តកំពង់ធំទី៣ឈ្មោះម៉ឹងចាន់តារាភេទប្រុសនិងទី៤ឈ្មោះភាតដាលីនភេទស្រីអ្នកទាំង២រស់នៅខេត្តព្រះវិហារ។
លោកវរសេនីយ៍ត្រីងួនហៀងនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបាននិយាយថាជនសង្ស័យខាងលើជាមុខសញ្ញាដែលសមត្ថកិច្ចតាមដានមកយូរហើយរហូតឈានដល់ការចាប់ខ្លួននេះហើយការចាប់ខ្លួននេះគឺធ្វើឡើងតាមការអនុញ្ញាតពីលោកប៉ែនសារ៉ាត់ព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ធំផងដែរ។លោកបញ្ជាក់ថាចំពោះសំណុំរឿងនេះគឺសមត្ថកិច្ចរបស់លោកកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅព្រះរាជអាជ្ញា៕
កងចេស្ដា
សប្បុរសជនរួមគ្នាកសាងផ្លូវក្រាល ក្រួសក្រហមជាង១ពាន់ម៉ែត្រ
សប្បុរសជនរួមគ្នាកសាងផ្លូវក្រាល ក្រួសក្រហមជាង១ពាន់ម៉ែត្រ
ខេត្ដកណ្ដាល៖ ផ្លូវក្រាលក្រួសក្រហម មួយខ្សែដែលកន្លងមកពិបាកក្នុងការធ្វើ ដំណើរពេលភ្លៀងទឹកជន់លិចបែកភក់ បែកម៉ាំ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានធ្វើដំណើរទៅណាមកណាម្ដងៗ ពិបាក ឥឡូវនេះត្រូវបានសប្បុរសជន ដែលមានធនធានជួយឧបត្ថម្ភតាមរយៈ លោកមេភូមិ ចាប់ផ្ដើមសាងសង់ឱ្យមាន ភាពល្អប្រសើរងាយស្រួលក្នុងការធ្វើ ដំណើរ ។
ការបើកការដ្ឋានស្ថាបនាផ្លូវក្រាល ក្រួសក្រហមមួយខ្សែខាងលើនេះ បាន ចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិតារាប ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ។ ផ្លូវលំក្រាលក្រួសក្រហមនេះ មានប្រវែង១.២០០ម៉ែត្រគុណនឹងទទឹង ៥ម៉ែត្រ តភ្ជាប់ចេញពីភូមិតារាបដូនស ទៅកាន់ភូមិគគីរ ហើយថវិកាដែលបាន យកមកស្ថាបនានៅពេលនេះ គឺជាការ ជួយឧបត្ថម្ភរបស់សប្បុរសជនដែលមាន ធនធាននៅទីក្រុងភ្នំពេញ ។ ក្នុងនោះ អាជីវករឈ្មោះ ឆ ជូ ឧបត្ថម្ភក្រួសក្រហម ១០រថយន្ដ ក្រៅពីនេះគឺបានមកពីសប្បុ -ុរសជនផ្សេងៗទៀត រួមនឹងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ។
លោកសរ ចាន់ថន មេភូមិតារាប ដូនស បានឱ្យដឹងថា កន្លងមកផ្លូវមួយខ្សែ ខាងលើមានការលំបាកក្នុងការធ្វើដំណើរ ដោយមើលឃើញពីទុក្ខលំបាកខ្លាំងពេក លោកក៏បានចលនាប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន និងស្វែងរកជំនួយឧបត្ថម្ភពី សប្បុរសជន ដើម្បីស្ថាបនាផ្លូវលំមួយខ្សែ នេះ ។ ជំហានដំបូងគឺចាប់ផ្ដើមស្ថាបនា ដោយក្រាលខ្សាច់ភ្នំ រួចហើយទើបក្រាល ក្រួសក្រហមពីលើបន្ថែមទៀត ហើយ ថវិកាទាំងនេះគឺបានមកពីការជួយឧបត្ថម្ភ សុទ្ធសាធពីសំណាក់ពីសប្បុរសជន ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ។
លោកមេភូមិបានបន្ដថា កន្លងមក ធ្លាប់មានអ្នកនយោបាយសន្យាថា នឹងធ្វើ ការជួសជុលផ្លូវលំមួយខ្សែនេះឱ្យប្រជា ពលរដ្ឋនៅពេលណាប្រជាពលរដ្ឋបោះ ឆ្នោតគាំទ្រ ។ តែការទន្ទឹងរង់ចាំការ សន្យារបស់អ្នកនយោបាយនោះបានត្រឹម តែសន្យាចោល ចំណែកប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានធ្វើដំណើរទៅណាមកណា ពិបាកដូចផ្លូវរទេះគោរទេះក្របី ។ ក្រោយ មកក្នុងនាមអាជ្ញាធរឃុំ -ភូមិ លោកក៏ បានចលនាស្វែងរកជំនួយសប្បុរស ទើប បើកការដ្ឋាននៅថ្ងៃនេះ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះហេង ប៊ុណ្ណា ដែលរស់នៅជាយូរមកហើយតាម បណ្ដោយផ្លូវលំខាងលើ បានសម្ដែងនូវ ការត្រេកអរយ៉ាងខ្លាំងចំពោះលោកមេ ភូមិដែលខិតខំគៀងគរស្វែងរកជំនួយ សប្បុរសយកមកស្ថាបនាផ្លូវមួយខ្សែឱ្យ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ។ ប្រជាពលរដ្ឋរូបនេះបានបន្ដថា កាលពី មុនពេលបោះឆ្នោតអាណត្ដិទី៣ មានអ្នក នយោបាយបានចូលទៅសន្យាថា នឹង ស្ថាបនាផ្លូវលំមួយខ្សែខាងលើឱ្យបានល្អ ងាយស្រួលក្នុងការធ្វើដំណើរ តែមកដល់ ពេលនេះ អ្នកដែលសន្យានោះបានត្រឹម តែសន្យាចោល ពុំដែលចុះមកមើលការ លំបាករបស់ប្រជាពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋរូបនេះបានបន្ដទៀតថា អ្នក ដែលសន្យាកាលណោះ គឺមានតួនាទីជា អភិបាលរងខេត្ដកណ្ដាលម្នាក់ មកដល់ ពេលនេះពុំដែលឃើញមុខគាត់ចុះមក សួរសុខទុក្ខប្រជាពលរដ្ឋនោះឡើយ ។ កុំ តែបានការយកចិត្ដទុកដាក់ពីសំណាក់ អាជ្ញាធរភូមិ ស្វែងរកជំនួយសប្បុរស កុំ អីផ្លូវលំមួយខ្សែខាងលើនេះ នៅតែពិបាក ធ្វើដំណើរដដែល ទន្ទឹងរង់ចាំការសន្យា របស់អ្នកនយោបាយរូបនោះ ប្រៀបដូច ជាការកាប់បំពង់រង់ចាំទឹកភ្លៀងអ៊ីចឹង ៕
ដោយ ៖ សណ្តោស
តុលាការរាជធានីអនុញ្ញាតឲ្យជនជាតិថៃ២នាក់បាននៅក្រៅឃុំបណ្តោះអាសន្ន
ភ្នំពេញ: នៅចុងបញ្ចប់តុលាការរាជធានីភ្នំពេញបានសម្រេចចុងក្រោយនៅថ្ងៃនេះអនុញ្ញាតឲ្យ
ជនជាតិថៃ២នាក់គឺលោកផានិក វីគិតសេត (Panich Vikitseth) អាយុ៤៧ឆ្នាំ ជាសមាជិកសភា ក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ និង ឈ្មោះណារឿម មុលជិតវ៉ាវ៉ាត់តាណា ( Maruemol Chitwaratana) ភេទស្រីជាមេផ្ទះបាននៅក្រៅឃុំជាបណ្តោះអាសន្ន តាមសំណើរ របស់មេធាវី និងស្ថានទូតថៃ។រីឯជនជាតិថៃ៥នាក់ទៀតបន្តស្ថិតនៅក្នុងឃុំដដែល។
បន្ទាប់ពីដោះលែង ជនជាតិថៃទាំងពីរនាក់បានមកដល់ស្ថានទូតហើយនៅព្រឹកនេះ៕
ជនជាតិថៃ២នាក់គឺលោកផានិក វីគិតសេត (Panich Vikitseth) អាយុ៤៧ឆ្នាំ ជាសមាជិកសភា ក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ និង ឈ្មោះណារឿម មុលជិតវ៉ាវ៉ាត់តាណា ( Maruemol Chitwaratana) ភេទស្រីជាមេផ្ទះបាននៅក្រៅឃុំជាបណ្តោះអាសន្ន តាមសំណើរ របស់មេធាវី និងស្ថានទូតថៃ។រីឯជនជាតិថៃ៥នាក់ទៀតបន្តស្ថិតនៅក្នុងឃុំដដែល។
បន្ទាប់ពីដោះលែង ជនជាតិថៃទាំងពីរនាក់បានមកដល់ស្ថានទូតហើយនៅព្រឹកនេះ៕
ដោយ : សម្បត្តិ
ក្រុមហ៊ុនមួយប៉ុនប៉ងរំលោភ កំពង់ផែស្វយ័ត និងកម្មសិទ្ធករដីធ្លី នៅខេត្តព្រះសីហនុ
ព្រះសីហនុ: អ្នកដឹកនាំកំពង់ផែស្វយត័ខេត្តព្រះសីហនុ និងម្ចាស់កម្មសិទ្ធិកដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្តែងការព្រួយបារម្ភ ខ្លាចបាត់បង់ដីធ្លីរបស់ពួកគាត់ ដោយមានក្រុមហ៊ុនមួយ កំពុងតែប៉ុនប៉ងរំលោភយកដោយប្រើរូបភាពវិនិយោគ។ ទន្ទឹមនឹងនេះតំណាងកំពង់ផែស្វយត័ និងកម្មសិទ្ធិករម្ចាស់ដីធ្លីនៅតំបន់ពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ សូមអំពាវនាវដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា ស៊ីឌីស៊ី (CDC) មេត្តាជួយពិនិត្យចំពោះឯកសារលក់ទិញដីធ្លីរបស់ក្រុមហ៊ុនប៊ី អឹម ជី អាយ (B.M.G.I investment corporation) មូលហេតុដែលហ៊ានសំណូមពរបែបនេះ ពីព្រោះតំណាងក្រុមហ៊ុនខាងលើនេះបាននាំប្រតិភូ របស់ CDC មួយក្រុមចុះមកពិនិត្យទីតាំងដី និងចង្អុលបង្ហាញទៅប៉ះចំលើដីធ្លីរបស់ពួកគាត់ម្តងរួចមកហើយ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១១ នេះ ។
ទាក់ទិននឹងករណីខាងលើនេះ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយត័ខេត្តព្រះសីហនុ និងកម្មសិទ្ធិករម្ចាស់ដីនៅតំបន់ពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុបានអះអាងថា ពុំមានការលក់ ឬទិញដីធ្លីជាមួយក្រុមហ៊ុន B.M.G.I នោះទេ ដូចច្នេះអាចបញ្ជាក់បានថា ក្រុមហ៊ុនមួយនេះគ្មានដីធ្លីនៅចំណុចពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់នេះឡើយ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះក្រុមហ៊ុន B.M.G.I បានដាក់ពាក្យស្នើសុំទិញដីចំនួន ១៥០ ហិកតា នៅតំបន់ពយម៉ាចូវក្នុងឃុំប៊ិតត្រាំងនោះ ពីកំពង់ផែស្វយត័ខេត្តព្រះសីហនុ តែពេលនោះក្រុមប្រឹក្សាភិបាលកំពង់ផែ បានធ្វើការប្រជុំសម្រេចមិនលក់ឲ្យទៅក្រុមហ៊ុននោះទេ ដោយមានសំអាងថា ដីនោះកំពង់ផែត្រៀមបង្កើតមូលដ្ឋានផ្គត់ផ្គង់សេវា និងភស្តុភាផ្តាច់មុខសម្រាប់ការស្រាវជ្រាវ និងខួងប្រេងក្នុងដែនសមុទ្រកម្ពុជា ដោយកំពង់ផែស្វយត័ខេត្តព្រះសីហនុ ។
បញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១០ ក្រុមហ៊ុន B.M.G.I investment corporation បានធ្វើសកម្មភាពជួលសាឡង់បូមខ្សាច់មួយគ្រឿងយ៉ាងធំ មកត្រៀមលក្ខណៈបូមខ្សាច់ ចាក់បំពេញលើដីធ្លីកំពង់ផែម្តងរួចមកហើយ តែត្រូវបរាជយ័ដោយម្ចាស់កម្មសិទ្ធិករ និងកំពង់ផែស្វយត័ខេត្តព្រះសីហនុដឹងខ្លួនទាន់ពេលវេលា ចំពោះទង្វើបែបនេះសាធារណៈជនកំពង់មានការងឿងឆ្ងល់ថា ក្រុមហ៊ុនមួយនេះចេះធ្វើទៅកើតដែលខ្លួនពុំមានដីនៅកន្លែងនោះមួយច ង្អាមផងនោះ តើគេមានគំនិតបូមខ្សាច់យកទៅចាក់កន្លែងណា បើសុទ្ធតែដីរបស់គេនោះ ៕
ទាក់ទិននឹងករណីខាងលើនេះ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយត័ខេត្តព្រះសីហនុ និងកម្មសិទ្ធិករម្ចាស់ដីនៅតំបន់ពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុបានអះអាងថា ពុំមានការលក់ ឬទិញដីធ្លីជាមួយក្រុមហ៊ុន B.M.G.I នោះទេ ដូចច្នេះអាចបញ្ជាក់បានថា ក្រុមហ៊ុនមួយនេះគ្មានដីធ្លីនៅចំណុចពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់នេះឡើយ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះក្រុមហ៊ុន B.M.G.I បានដាក់ពាក្យស្នើសុំទិញដីចំនួន ១៥០ ហិកតា នៅតំបន់ពយម៉ាចូវក្នុងឃុំប៊ិតត្រាំងនោះ ពីកំពង់ផែស្វយត័ខេត្តព្រះសីហនុ តែពេលនោះក្រុមប្រឹក្សាភិបាលកំពង់ផែ បានធ្វើការប្រជុំសម្រេចមិនលក់ឲ្យទៅក្រុមហ៊ុននោះទេ ដោយមានសំអាងថា ដីនោះកំពង់ផែត្រៀមបង្កើតមូលដ្ឋានផ្គត់ផ្គង់សេវា និងភស្តុភាផ្តាច់មុខសម្រាប់ការស្រាវជ្រាវ និងខួងប្រេងក្នុងដែនសមុទ្រកម្ពុជា ដោយកំពង់ផែស្វយត័ខេត្តព្រះសីហនុ ។
បញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១០ ក្រុមហ៊ុន B.M.G.I investment corporation បានធ្វើសកម្មភាពជួលសាឡង់បូមខ្សាច់មួយគ្រឿងយ៉ាងធំ មកត្រៀមលក្ខណៈបូមខ្សាច់ ចាក់បំពេញលើដីធ្លីកំពង់ផែម្តងរួចមកហើយ តែត្រូវបរាជយ័ដោយម្ចាស់កម្មសិទ្ធិករ និងកំពង់ផែស្វយត័ខេត្តព្រះសីហនុដឹងខ្លួនទាន់ពេលវេលា ចំពោះទង្វើបែបនេះសាធារណៈជនកំពង់មានការងឿងឆ្ងល់ថា ក្រុមហ៊ុនមួយនេះចេះធ្វើទៅកើតដែលខ្លួនពុំមានដីនៅកន្លែងនោះមួយច ង្អាមផងនោះ តើគេមានគំនិតបូមខ្សាច់យកទៅចាក់កន្លែងណា បើសុទ្ធតែដីរបស់គេនោះ ៕
ដោយ : សមុទ្រ
ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ងប់ស្ងាត់ខណៈពួកអាវលឿងប៉ុនប៉ងធ្វើការអុកឡុកតំបន់ខ្លងឡឹកទល់មុខក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ តាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំក្រុងប៉ោយប៉ែតបានឱ្យដឹងថា ព្រឹកម៉ោង៨ ថ្ងៃទី១៣ មករា ២០១១ បន្ទាប់ពីសមត្ថកិច្ចទាំង២ភាគីកម្ពុជា-ថៃ បើកច្រកទ្វារអន្តរជាតិចេញ-ចូលរួចមកនោះ គេសង្កេតឃើញការចេញ-ចូលរបស់ភ្ញៀវទេសចរមានសភាពស្ងប់ស្ងាត់ជាងសព្វមួយដង ឯការដឹកទំនិញទៅមកក៏ត្រូវបានកាត់បន្ថយដែរ ។ ភាពស្ងប់ស្ងាត់ដែលគួរឱ្យកត់សំគាល់នេះបានកើតមានព្រមពេលជាមួយគ្នានឹងពួកជ្រុលនិយមអាវលឿងសន្យាថា នឹងប្រមូលគ្នាឱ្យបានច្រើនសន្ធឹកសន្ធាប់មកអុកឡុកនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសច្រកទ្វារអន្តរជាតិខ្លងឡឹក ទឹកដីថៃ ទល់មុខក្រុងប៉ោយប៉ែត ទឹកដីកម្ពុជា ប្រយោជន៍ទាមទារឱ្យមានការដោះលែងពលរដ្ឋថៃ៧នាក់ដែលកំពុងជាប់គុកព្រៃ.សក្នុងប្រទេសកម្ពូជា ។
ចាប់ផ្តើមតាំងពីរសៀលម្សិលមិញរហូតមកដល់ព្រឹកនេះ (ទី១៣ មករា ២០១១) ក្រុមជ្រុលនិយមសៀមអាវលឿងបានចាកចេញពីទីក្រុងបាងកក មកប្រមូលផ្តុំគ្នានៅទីប្រជុំជនស្រុកអារញ្ញ ខេត្តស្រះកែវ ដោយមានការចាក់មេក្រូ លើកបដាព្រោងព្រាត ហើយពួកគេប៉ុនប៉ងចូលទៅកៀកស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ (ស្ថិតក្នុងស្រុកអារញ្ញ) ដើម្បីធ្វើការតវ៉ាឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាតិថៃ៧នាក់ដែលត្រូវបានចាប់ឃាត់ខ្លួនពីបទចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០។
ទន្ទឹមនឹងការមកដល់របស់ពួកអាវលឿង ក្នុងទីប្រជុំជនស្រុកអារញ្ញ្នេះ គេសង្កេតឃើញកំលាំងចំរុះរបស់ថៃជាច្រើនរយនាក់កំពុងត្រៀមទប់ស្កាត់ និងរៀបចំសណ្តាប់ធ្នាប់នៅចំងាយប្រមាណ៣គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិខ្លងឡឹក ទឹកដីថៃ (ច្រកប៉ោយប៉ែតកម្ពុជា)...គេមិនទាន់ដឹងការទប់ស្កាត់របស់សមត្ថកិច្ចថៃ និងការប៉ុនប៉ងអុកឡុករបស់ក្រុមអាវលឿង អ្នកណាខ្លាំងជាងអ្នកណានោះទេ ។
គួររំលឹកថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ មករា ២០១១ ម្សិលមិញនេះតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសការពារព្រំដែនតាមខ្សែបន្ទាត់ព្រំដែនក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងប្រមាណពី៣០ទៅ៤០នាក់បាននាំគ្នាមកដល់ផ្សារលើ (ផ្សារទី២) តំបន់ខ្លងឡឹក ស្រុកអារញ្ញ ព្រំដែនប្រទេសថៃ ទល់មុខក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដើម្បីធ្វើការតវ៉ាឱ្យមានការដោះលែងប្រជាពលរដ្ឋថៃ៧នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពីបទចូលទឹកដីកម្ពុជាដោយខុសច្បាប់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងដែលមកកាន់តំបន់ទល់មុខក្រុងប៉ោយប៉ែតនេះ មិនត្រឹមតែមានគ្នាប្រមាណពី៣០ទៅ៤០នាក់ប៉ុណ្ណោះទេ ពួកគេនឹងមកច្រើនថែមទៀត ដែលតាមការអះអាងថា រាប់ពាន់ឯណោះ ។ តាចមេចលនាក្រុមអាវលឿងស្រែកឡូឡាថា ពួកគេនឹងតវ៉ា ឬអុកឡុកតំបន់ទល់មុខក្រុងប៉ោយប៉ែតដូចជាបិទច្រកទ្វារចេញ-ចូល, អុកឡុកសមត្ថកិច្ចមិនឱ្យធ្វើការកើតជាដើម...។
ស្របពេលជាមួយគ្នានេះដែរ គេឃើញក្រុមសមត្ថកិច្ចចំរុះថៃត្រូវបានបញ្ជូនប្រមាណ៤ឡាន ទៅដាក់ពង្រាយចាប់ពីតំបន់ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ផ្សារលើ ដែលមានចំងាយប្រមាណ៣០០ម៉ែត្រ ពីផ្សាររុងក្លឿ ដើម្បីត្រៀមទប់ស្កាត់កុំឱ្យពួកអាវលឿងធ្វើការអុកឡុកផ្តេសផ្តាស ។ ចំណែកសមត្ថកិច្ចកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រសិនបើក្រុមអាវលឿងហ៊ានធ្វើអ្វីផ្តេសផ្តាសមកក្នុងទឹកដីកម្ពុជានោះកងកំលាំងកម្ពុជានឹងប្រើសិទ្ធិស្វ័យការពារ៕
ដោយ ៖ កោះឯករាជ្យ
Subscribe to:
Posts (Atom)