Monday, February 14, 2011

សេចក្តីថ្លែងការណ៍ របស់ព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា 08/02/2011



សេចក្តីថ្លែងការណ៍: អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា , សូមធ្វើការបដិសេធ ទាំងស្រុងទៅលើការលើកឡើង ដោយលោក អាប់ភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ ដែលបាន រាយការណ៍តាមរយៈសារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) និងផ្សព្វផ្សាយតាមរយៈបណ្តាញឃោសនា ការិយាល័យព័ត៌មានជាតិរបស់ប្រទេសថៃ (National News Bureau of Thailand) នាថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១ ថា “ឲ្យអង្គការយូណេស្កូ ដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក


STATEMENT: The Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia, otally rejects the call, as reported in the Bangkok Post and also published in the National News Bureau of Thailand on 11 February 2011, by Abhisit Vejjajiva, Prime Minister of Thailand, asks UNESCO to remove the Temple of Preah Vihear from the World Heritage List, claiming that the delisting of the Temple of Preah Vihear would remove tensions between Cambodia and Thailand...


បទអត្ថាធិប្បាយ: ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?

បទអត្ថាធិប្បាយ
ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?

នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ាក់ បាននិយាយកាលពីថ្ងៃទី ៣១ មករា ឆ្នាំ ២០១១ ថា រដ្ឋាភិបាលថៃ នៅតែទទូចចង់បន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយកម្ពុជា រីឯសង្គ្រាម គឺជាជម្រើសចុងក្រោយ( អត្ថបទ Bangkok Post ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០១១ ម៉ោង ៥:៤៣ ល្ងាច។
នាយករដ្ឋមន្ត្រីថៃ បានគំរាមឲ្យកម្ពុជាដកបង្គោលសិលាចារឹក ដកទង់ជាតិកម្ពុជាចេញពីវត្តកែវសិក្ខាគីរីស្វារៈ និងបណ្តាញប្រជាជនកម្ពុជា ចេញពីតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ( Bangkok Post ចុះថ្ងៃទី២៤ ២៥ ខែ មករា ឆ្នាំ២០១១ )។
នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត បានបើកភ្លើងបៃតងឲ្យកងទ័ពថៃ ធ្វើសមយុទ្ធយោធានៅតាមបណ្តាយព្រំដែនក្នុងប្រទេសថៃខេត្ត នៅទល់មុខនឹងប្រាសាទព្រះវិហារ ដើម្បីគំរាមកម្ពុជា និងឲ្យកម្ពុជាបញ្ឈប់ការកសាងផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ( Bangkok Post ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១)។
រដ្ឋមន្ត្រីការបទេសថៃ កាស៊ីត ភិរម្យា និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបបានជួបប្រជុំគ្នានៅថ្ងៃទិ ២ ៣ ខែកុម្ភៈ ឆ្នាំ២០១១ នៅខេត្តសៀមរាប ដោះស្រាយបញ្ហាព្រំដែន និងជនជាតិថៃពីរនាក់ ដែលត្រូវបានកាត់ទោសដោយតុលាការរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងម្នាក់ទៀត ៦ឆ្នាំ ពីបទចារកម្ម ចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងឆ្លងកាត់ចូលក្នុងតំបន់ហាមឃាត់របស់យោធា។ ឯកឧត្តម ហោ ណាំហុង បានប្រកាសថា កម្ពុជា មិនរុះរើវត្តកែវសិក្ខាគីរីស្វារៈ និងដកទង់ជាតិរបស់ខ្លួនចេញពីវត្តតាមសំណូមពររបស់ភាគីថៃទេ ពីព្រោះវត្តនេះ ស្ថិត នៅក្នុងបូរណភាព និងអធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងឡើងដោយប្រជា ជន កម្ពុជា កាលពីឆ្នាំ ១៩៩៨ មុនអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (យោងសាលដីកា តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២) ។ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត បានឲ្យរដ្ឋមន្ត្រីកាបរទេសថៃ តវ៉ាពីអ្វីដែលកម្ពុជាមិនព្រមដកចេញពីតំបន់ជម្លោះនោះ ( The Nation ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១១)។
នៅថ្ងៃទី ៤ ៥ ៦ និងទិ៧ ខែកុម្ភៈ ឆ្នាំ ២០១១ កងទ័ពថៃបានបើកការវាយលុកចូលក្នុងតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅបូរណភាព និងអធិបតេយ្យដែនដីរបស់កម្ពុជា ដែលបញ្ហានេះកើតឡើងដោយថៃបានបញ្ជូនគ្រឿងចក្រធ្វើផ្លូវ អមដោយរថក្រោះ យន្តហោះចម្បាំងយកការណ៍ បាញ់កាំភ្លើងផ្លោងធុនធ្ងន់គ្រប់ប្រភេទ មានបេ៤០ ដេកា៧៥, ៨០ មីល្លីម៉ែត្រ ,៨១ . ១០៥. ១២០. ១៣០. និង១៥៥មីល្លីម៉ែត្រ បាញ់ផ្លោងគ្រាប់បែកចង្កោម អាវុធគីមីពុលរបស់ទាហានថៃជាច្រើនគ្រាប់។ នេះ សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថៃប៉ុនប៉ងកាន់កាប់ រំលោភដីទំហំ ៤.៦ គីឡូម៉ែត្រក្រឡា តាមរយៈការលួចគូសផែនទីចោរ មិនមានបរទេសណាទទួលស្គាល់ ហើយបានយកផែនទីចោរនោះមកអនុវត្ត និងបានបាញ់បំផ្លាញតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ បណ្តាលឲ្យស្លាប់ និងរងរបួសកងទ័ព និងជនស៊ីវិលកម្ពុជាជាច្រើននាក់ ព្រមទាំងបណ្តាលឲ្យខូខខាតតួ និងផ្លែកជាច្រើននៃបា្រសាទព្រះវិហារ និងវត្តកែវសិក្ឋាគីរីស្វារៈ ត្រូវបានបំផ្លិចបំផ្លាញកំទេចជាដំណំ។
សាធារណមតិជាច្រើន បានពីពណ៌នាថា នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត គួរណាស់ស្វែងរកដំណោះស្រាយតាមសន្តិវិធី ដោយប្តូរពីយន្តការទ្វេភាគី មកយកយន្តការសហគមន៍អន្តរជាតិ ពហុភាគី ( អាស៊ាន អង្គការសហប្រជាជាតិ) ហើយនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត ត្រូវអនុវត្តនិងគោរពតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឆ្នាំ ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារ កម្ពុជា ទល់នឹងថៃ ។ ថៃត្រូវគោរពសន្ធិសញ្ញាក្រុងឡាអេ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ១៩៥៤ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៧២ ដើម្បីបញ្ចប់ដោយសន្តិវិធីនូវការរំលោភឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត មិនព្រមដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា អន្តរជាតិ និងមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេនោះទេ ផ្ទុយទៅវិញបានយកការធ្វើសង្គ្រាម ដើម្បីឈ្លានពានមកលើកម្ពុជាយ៉ាងព្រៃផ្សៃ ដោយសំអាងថា ខ្លួនជាប្រទេសធំមានកងកម្លាំងទ័ពច្រើន ដែលស្ថិតក្នុងលំដាប់ខ្ពស់លើលើពិភពលោក ប៉ុន្តែទីបញ្ចាប់ ថៃត្រូវបរាជ័យ យ៉ាង អាម៉ាស់ លើឆាកអន្តរជាតិ ដោយការដកទ័ពរបស់ខ្លួនថយជាបន្តបន្ទាប់។
នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តឹងទៅក្នុងបប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា គ្មានការជជែកគ្នាទ្វេភាគីទៀតទេ ពីព្រោះនេះគឺជាកលល្បិចយុទ្ធសាស្ត្រឈ្លានពានរបស់ថៃ មកលើកម្ពុជា ដោយថៃប្រើយន្តការទ្វេភាគី ដើម្បីបំភាន់មតិអន្តរជាតិ ក្នុងបំណងរំលោភឈ្លានពានយកដី៤.៦ គីឡូម៉ែត្រក្រឡា ស្អីគេនោះ ផ្ទុយពីសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ក្នុងគោលបំណងកុំឲ្យអន្តរជាតិ ជាពិសេសកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិចូលជួយការពារកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិឡើយ។
ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្តុកទីស្តីការគណៈរដ្ឋមន្ត្រី បានប្តឹងទៅអង្គការយូណេស្កូ អំពីប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងប្រឈមមុខនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយទ្រង់ទ្រាយធំរបស់ភាគីថៃ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សម្រេចកោះប្រជុំនៅទិក្រុងញូយ៉ក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បីដោះស្រាយអំពីសង្គ្រាមឈ្លានពានរបស់ថៃ។
អង្គការយូណេស្កូ នឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួនដើម្បីមកពិនិត្យអំពីការខូតខាតនៃប្រាសាទព្រះវិហារ ដោយការវាយប្រហាររបស់ថៃនោះ។
លោក Bernard Valero អ្នកនាំពាក្យក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១១ ថាទីក្រុងប៉ារីស រីករាយនិងជួយផ្តល់ឯកសារផែនទីច្បាប់ដើមរបស់តុលាការអន្តរជាតិទីក្រុងឡាអេឆ្នាំ ១៩៦២ សម្រាប់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃទៅឲ្យប្រទេសណាមួយដែលស្នើសុំឯកសារនោះ។
នាយករដ្ឋមន្ត្រីអាប់ភីស៊ីត បាននិយាយថា មិនមែនជាការចាំបាច់សម្រាប់ប្រទេសបារាំងមកធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងកម្ពុជា ថៃ ឡើយ។ អាប់ភីស៊ីត វេចាជីវ៉ាក់ ក៏បានទាមទារឲ្យអង្គការយូណេស្កូសើរើការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពភិភពលោក មុនពេលដែលមានកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ និងទាមទារលុបចោលផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជាទៀតផង។ សម្តីរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតដ៏ព្រហើននេះ បានប្រមាថមាក់ងាយដល់ស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិ នៃអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូល ដើម្បីធានានូវសុខសន្តិភាពពិភពលោក។
ប្រជាជនកម្ពុជាទូទាំងប្រទេស គ្រប់ជាន់ថ្នាក់ គ្រប់មជ្ឈដ្ឋាន ទាំងសង្គមស៊ីវិល ក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាជាធ្លុងមួយ ក្នុងការសាមគ្គីដ៏រឹងមាំដូចថ្មអង្គរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងរាល់សង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មិនដូចជានៅក្នុងស្រុកថៃ ដែលបាននិងកំពុងជួបនូវវិបត្តិ និងការបែកបាក់ធ្ងន់ធ្ងរនោះទេ។
ការដែលកម្ពុជា ស្នើសុំអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការយូណេស្កូ តុលាការអន្តរជាតិក្រុងឡាអេ និងអង្គការអន្តរជាតិទាំងអស់ ឲ្យចូលរួមជួយអន្តរាគមន៍ជាបន្ទាន់នោះ គឺដើម្បីកុំឲ្យភាគីថៃធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាបានទៀត។ បច្ចុប្បន្ន ភាគីថៃកំពុងបន្ថែមកងទ័ពជាច្រើនសន្ធឹកសន្ធាប់នៅតាមតំបន់បណ្តាយព្រំដែនកម្ពុជា ថៃនៅជិតតំបន់ប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ឥឡូវកំពុងត្រូវប្រឈមនឹងការរំលោភទន្ទ្រានឈ្លានពានពីភាគីថៃ៕
ដោយ: ទិត សារុនរ៉េត
ទីប្រឹក្សាអមរាជបណ្ឌិតសភាកម្ពុជា

It’s Time for UNSC to End the Never-Ending Thai Hostility against Cambodia over the Temple of Preah Vihear


It’s Time for UNSC to End the Never-Ending Thai
Hostility against Cambodia over the Temple of Preah Vihear

Notwithstanding the verdict of the ICJ in 1962, Thai ruling classes have never given up their ambitions to re-annex the Temple of Preah Vihear which was occupied by forces shortly after the departure of French from Cambodia in 1953.
In the late 1950s, facing their arrogant fait accompli and as a result of vehement protest from Cambodia, they invited the latter to negotiate but at the same time they carried out various forms of intimidation such as military manoeuvres next to the border and violent demonstration in front of the Royal Embassy of Cambodia in Bangkok on 07 September 1958. As a matter of fact, it should be noted that during this demonstration, organized in response to the call of General Praphat Charusathien, Minister of Interior, the demonstrators held many banners which read: “Thai will ask ICJ to give them back the four provinces” (Battambang, Siemreap, Sisophon and Koh Kong), “ Preah Vihear is ours” (Bangkok World of 08 Sept 1958).
Then, after the release of ICJ verdict which was different from their high expectation to win this case against Cambodia, Marshall Sarit Thanarat made a televised statement saying “the government had no choice but to accept the ruling of the court”.
Later, on 04 January 1963, King Father Norodom Sihanouk, then Head of State, stated at Choam Ksan in Preah Vihear province the following: “The Thais have finally, after much prevarications and many delaying manoeuvres, evacuated Preah Vihear. That has not unfortunately prevented them from making good the loss by further expansionism: they have drawn a new frontier line, to our disadvantage in the neighborhood of Preah Vihear itself. In particular, they have laid barbed wire and set up military or police posts which in certain places encroach to a considerable depth on our territory, thus scorning the judgment of the ICJ” (ref: letter dated 23 April 1966 from Prince Norodom Kantol, Chairman of the Council of Ministers and Minister of Foreign Affairs of the Royal Government of Cambodia to the President of UNSC).
This statement by King Father was justified by Sondhi Limthongkul’s recent interviews on ASTV in which he alleged that “the loss of Preah Vihear was the fourteenth among the so-called Thailand’s Lost Territories”. Sondhi went on to say that while withdrawing from the Temple, Thai military didn’t take off the flag but up-rooted the flag- pole as a symbol that one day they could reinstall there again.
Not so long after the reoccupation of the Temple of Preah Vihear by Cambodia, Thai armed forces relaunched from 14 to 22 April 1966 an open aggression against Cambodian positions next to the Temple with heavy weaponry including F-105 fighter jets in an attempt to reoccupy the Temple (ref: letter dated 17 May 1966 from H.E Huot Sambath, Permanent Representative of Cambodia to the President of the UNSC-S/7305-18 May 1966).

Hence, last week aggression by Thai armed forces against Cambodia at Preah Vihear is a repetition of the history that follows the same pattern since 23 November 1940 when Thailand, being allied with the Axis Powers, re-annexed Battambang, Sisophon, Siemreap including Preah Vihear.
Now, it is becoming clear enough that Thai ruling classes whose many elements of the residual spillover of the old-cliché have never abandoned their expansionistic policy towards Cambodia. Last week, Abhisit revealed that his government opposed to the 1: 200.000 map. This means that Thailand opposes to the ICJ verdict and is using instead military aggression to force Cambodia to comply with its mysterious and unilateral map in the same way as did Hitler. It is also beyond beliefs of everyone that “Thailand argues that it owns the 4.6 squarre kilometres area and the land the stone ruins are standing on”. How bizarre it is! What does it mean?

It means that their self-image of superiority is directed not only towards Cambodia, but also towards ICJ including judge Dean Acheson whose outstanding accomplishments have convinced former US Secretary of State Madeleine Albright to consider him “as the most historically respected Secretaries”. And as ICJ is part of the UN bodies, this arrogant argument is seen as provocative also towards international community as a whole. Similarly, they have hectored UNESCO’s leadership and threatened to withdraw Thai membership over the inscription of the Temple of Preah Vihear as World Heritage.

This time, their tactics remain exactly the same as they did half a century ago: waging war of aggression with support from on-going PAD protest which inflames ultra-nationalistic sentiment and encourages heated rhetoric against Cambodia and its leadership while warning any intervention of the third party to the negotiation including the UN. But, in this new era, they cannot mislead the world body by their slanderous campaign of intoxication against Cambodia, despite their dominant media.

For instance, following swift and opportune diplomatic action of Samdech Techo HUN SEN in persuading UNSC to” convene an urgent meeting so as to stop Thailand’s aggression”, the UNSC has taken on the issue as an urgent matter and has decided to convene such a meeting today, 14 February 2011, with the participation of ASEAN Chair, Dr.Marty Natalegawa, Minister of Foreign Affairs of Indonesia despite the bitter disappointment of Abhisit.

We are not in a position to speculate the outcome of the meeting but, we think that it’s about time UNSC issued a final and definitive resolution to end this never-ending Thai hostility against Cambodia which has been always the victim for more than half a century and also to safeguard peace and stability in the region in line with the UN Charter and also with that of ASEAN.   

14 February 2011
Sandra Rodriguez
Phnom Penh

OPINION: The United Nations have good reasons to send UN observers and UN peace keeping forces to stop Thai invasion of Cambodia

The United Nations have good reasons to send UN observers and UN peace keeping forces to stop Thai invasion of Cambodia

The points stressed by Abhisit Vejjajiva about how to end the war and tensions between Cambodia and Thailand, as reported by The Bangkok Post Online on 11 February 2011 under the title: “PM urges Unesco to end chaos. World Heritage listing ‘cause of the problem’” unveil how capable Abhisit Vejjajeva is about twisting the truth and the fact, a true snake in the grass, and also they are points of fact that UN observers are indispensible to help curb the territorial appetite and the bullying of Thailand, a country many times stronger than Cambodia.
Thailand took the liberty to degrade international norms
How can Abhisit Vejjajiva, a Prime Minister of a supposedly civilized nation has contempt for the Convention concerning the Protection of the World Cultural and Natural Heritage of 1972, the World Heritage Committee (WHC) and the UNESCO, by calling the UNESCO to delist the Temple of Preah Vihear from the World Heritage List and scrap the management plan that was highly appreciated by experts when they presented the report to the WHC for consideration in Brasilia, Brasil in 2010. Abhisit Vejjajiva, is the first Prime Minister who scorns all the expert works of so many world organizations involved with UNESCO and the WHC. This would lead historians and legal experts to recall about Thanat Khomann who scorned the International Court of Justice (ICJ) for its 15 June 1962 Judgments on the Temple of Preah Vihear, the same way as the government of Thailand that scorns the 13 February 1904 Franco-Siamese Treaty. The “chaos” is “Made in Thailand”. The source of the problem is not the listing of the Temple of Preah Vihear, nor the management plan, but Thailand’s traditional bullying nature. Thai PM twisted the fact and accused UNESCO to be the one that creates “chaos”.

UN Observers will find the truth, stop the trading of accusations, and stop the war
“Mr Abhisit stressed Thailand needed to ensure that the facts were presented to the international community,” reported the Bangkok Post. It sounds grandiose. What does the UN can expect from “a snake in the grass?” – Of course the manufactured facts, and the manufactured facts only. And Abhisit Vejjajiva also said that Cambodian troops used the Temple of Preah Vihear to mount attacks on Thailand several days later after Cambodia shows to the world the proof of the remnants of M42 and M46 cluster munitions used by Thailand to fire at the Temple of Preah Vihear, and also several days later Colonel Sansern Kaewkamnerd, Royal Thai Army spokesman, said a Cambodian cluster bomb attack killed Major Thanakorn Poonperm, deputy commander of the Paramilitary Rangers Company 2306. These are examples of typical bullying acts of Thailand, to accuse Cambodia the same thing that Cambodia had presented as evidences of Thai’s attacks, and to fly their fighters jets close to the Cambodian air space, an act of provocation, by claiming that they are on mission to patrol Thai air space, while Thailand knew that Cambodia does not have jet fighters or any other war plane. Accusations, counter-accusations and trading of accusations will be sorted out appropriately by UN observers or UN peace keepers. For all Thai accusations, which Thailand had always claimed to be factual and true, if verified by a third party they would lend indisputable credibility to Thailand. Why Thailand does not want the presence of a third party? Why Thailand is afraid of international mechanism? Why Thailand does not want the presence of UN observers or UN peace keepers if Thailand claims that Cambodia occupies Thailand’s territory and attacks Thailand? That is mind boggling. Undeniably, Thailand has an agenda and a scheme to bully Cambodia and cries wolf, then sends troops to invade and occupy Cambodian territory. Without UN observers or UN peace keepers, and without an international mechanism following the pleas of Cambodia, the country that has been the victim of Thailand’s aggressions on 15 July 2008, 15 October 2008, 2-3 April 2009 and lately 4-7 February 2011, Thailand will certainly take the indifference and the silence of the international community to be a “carte blanche” and launches a full-scale aggression against Cambodia.
Twisting facts and realities with innuendo, off-base speculation and wild suggestions
When the Bangkok Post wrote “Thai efforts to resolve the boundary conflict with Cambodia bilaterally have failed,” this is twisting the fact and realities to give credit to the government of Abhisit Vejjajiva, while putting the blame on Cambodia in the form of innuendo. Thailand’s deceptive tactics have stalled the demarcation of the land boundary. Thailand created the “internal legal processes” as the plunging of the hard sticks across the turning wheel to slowdown and then to stall the demarcation process. Abhisit Vejjajiva has begged Samdech Akka Moha Sena Padei Techo Hun Sen to allow “Thai internal legal and parliamentary processes to work their ways,” however more parliamentary processes have been set up and more delays in ratifying the three (3) last agreements by Cambodian and Thai JBC negotiations, and the first of those three dated back to 2008, while Abhisit Vejjajeva and Kasit Pyromya spoke highly about bilateral talks, only to be disseminated by the Thai powerful media as a propaganda ploy and to foul the international public opinion about the “goodwill” of Thailand that has proven to be simply a campaign of intoxication of the international public opinion. The Bangkok Post also wrote that “Bangkok suggested the Joint Boundary Committee (JBC) should resume its work negotiating boundary demarcation by the end of this month, though the exact date has yet to be confirmed. The Cambodians are not likely in the mood to sit down and talk right now.” This is off-base speculation and wild suggestion as the realities behind and the reasons of Cambodia’s avoidance of bilateral talks have been presented here above.
Dealing with a “snake in the grass” had given too much headache to Cambodia. That is why Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia has asked the UN to send peacekeeping forces to create a buffer zone at the area of the Temple of Preah Vihear to prevent further damages by artillery shells from Thailand. This demand is legitimate under existing international rule of law, under the UN Charter, under the provisions of the Convention concerning the Protection of the World Cultural and Natural Heritage of 1972, and the articles and operational guidelines of the WHC. The Cambodian people unanimously, including politicians of the opposition party, supports the position of the Royal Government of Cambodia, and humbly but persistently ask the UNSC to act in favor of the demand of the Royal Government of Cambodia.
Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
14 February 2011

បទសម្ភាសន៍របស់ទូរទស្សន៍CTN ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១


រវាង លោក បណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា
ជាមួយ លោក ជុំ កុសល
ស្តីពីសង្គ្រាមឈ្លានពាន​របស់សៀម​មកលើកម្ពុជា

លោក ជុំ កុសល
សំណួរ៖ សព្វថ្ងៃនេះប្រទេសសៀមកំពុង​តែគំរាមកំហែង​សារជាថ្មីមកលើ​កម្ពុជា​ដោយ​បាន​បញ្ជូន​​កង​ទ័ព​ និងសព្វាវុធទំនើបៗថែមទៀតមកកាន់ព្រំដែន តើលោកបណ្ឌិត​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​អំពី​ការ​បញ្ឆេះ​សង្គ្រាមដែលបង្កឡើងដោយភាគីសៀមនាពេលនេះ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-សង្គ្រាមនេះបង្កឡើងដោយរដ្ឋាភិបាលក្រុងបាងកក ក្រុមជ្រុលនិយមអាវលឿង និងក្រុម​រាជ​វាំង​សក្តិភូមិដែលនៅពីក្រោយខ្នង។
-ការផ្ទុះអាវុធពីថ្ងៃទី៤ដល់ថ្ងៃទី៧ កន្លងមកនេះ មិនមែនជាទំនាស់តាមព្រំដែនរវាងកម្ពុជា-ថៃទេ ប៉ុន្តែគឺជាសង្គ្រាមឈ្លានពានរបស់យោធាសៀម ក្រោមការបញ្ជារបស់ អាប់ភីស៊ីត ដែល​ជា​នាយក​រដ្ឋមន្ត្រី​គ្មាន​អំណាច ដែលមានអំនាចពិតប្រាកដចេញពីក្រុមអាវលឿង និងក្រុមសក្តិភូមិ។
-សម្រាប់កម្ពុជា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយសៀមនាពេលនេះ យើង​បាន​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ ដើម្បីឆ្លើយតប និងបានតតាំង ព្រមទាំង​បាន​បង្ក្រាប​នូវ​មហិច្ឆិតា​ឈ្លាន​ពាន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។
-យើងគ្មានទំនាស់ព្រំដែនដូចការនិយាយបំភ្លើសរបស់ថៃទេ ដោយសារ​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា-ថៃ​មានគំនូសខ្សែរព្រំដែនច្បាស់លាស់ណាស់ ទាំងនៅលើផែនទីផង ទាំងនៅ​លើ​ទិដ្ឋភាព​ជាក់​ស្តែង​ផង។​ប៉ុន្តែគឺភាគីថៃ​ទេដែល​ចង់​ប្រើពាក្យ​ការ​ប៉ះទង្គិច​នូវ​ទំនាស់​ព្រំដែន​ដើម្បី​បំភ្លៃ​សារធារណៈមតិ​អន្តរជាតិ​ក្នុងការឈ្លានពានទឹកដីកម្ពុជា។
-សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរលិខិតទៅជូនក្រុមប្រឹក្សាសន្តិសុខ អង្គការសហ​ប្រជា​ជាតិ (អ ស ប ) ដើម្បីឲ្យអង្គការអន្តរជាតិកំពូលនេះកោះប្រជុំភ្លាមៗ និងមានវិធាន​ការណ៍​ទប់​ស្កាត់​ជាបន្ទាន់ ដើម្បីបញ្ចៀសនូវសង្គ្រាមដែលគំរាមកំហែងដោយប្រទេសសៀម ធ្វើឲ្យមាន​អសន្តិសុខ​នៅ​ក្នុងតំបន់ និងក្នុងពិភពលោក។ដូច្នេះសមាជិកអចិន្ត្រៃយ៍ទាំ៥ ដែលមានដូចជា អាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី និងសមាជិក​មិនអចិន្ត្រៃយ៍​១០ប្រទេស​ទៀត​ត្រូវ​តែ​មានវិធានការណ៍​ដើម្បី​បញ្ឈប់​នូវ​ការ​ឈ្លាន​ពាននេះឲ្យបាន។
-ការអះអាងនូវបូរណភាពទឹកដីរបស់កម្ពុជាចំពោះ អ ស ប គឺផ្អែកលើច្បាប់គតិយុត្តិ នៃ​សាល​ដី​កា​​តុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេ ឆ្នាំ១៩៦២ គឺមិនមែន​អះអាង​ដោយគ្មាន​ភស្តុតាង​នោះទេ។​ម្យ៉ាង​ទៀត យើងមានលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតដែលជាច្បាប់ពិភពលោក ក្នុង​នោះ​មាន​អនុសញ្ញា និងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤​និង១៩០៧​ដែល​ជា​ការ​ទទួល​ស្គាល់​ផ្លូវការ​ទាំង​ខាង​សៀម ទាំងខាងកម្ពុជា និងអន្តរជាតិទៀតផង។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​បញ្ចាក់​ថា​ជា​តំប​ន់​ត្រួត​ស៊ី​គ្នា​នោះ​ទេ​ តែសកម្មភាពរបស់កងទ័ពសៀមនាពេលនេះគឺជាសកម្មភាពឈ្លានពានសុទ្ធសាធ។
-សំណើររបស់រាជរដ្ឋាភិបាលនៅពេលនេះគឺមិនមែនឲ្យ អ ស ប មកទប់ស្កាត់ជំលោះព្រំដែនទេ តែ​ជាការស្នើសុំអង្គការសហប្រជាជាតិ ឲ្យមកជួយរក្សា​សន្តិសុខ​ក្នុងសង្គ្រាម​ឈ្លានពាន​របស់​សៀម​មក​លើ​ទឹកដី​កម្ពុជា។
-ប្រទេសថៃមិនបានបង្ហាញឲ្យឃើញថាជាប្រទេស​មានអរិយធម៌​ខ្ពង់ខ្ពស់​នោះទេ​នៅ​ពេល​ដែល​ប្រទេស​នេះមិនគោរពនូវសន្ធិសញ្ញាឆ្នាំ១៩៥៤ និងសន្ធិសញ្ញាឆ្នាំ១៩៧២ ដែលចែងថារាល់​មនុស្ស​គ្រប់​រូប​ត្រូវមានកាតព្វកិច្ច ក្នុងការថែរក្សានូវសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ពិភពលោក ផ្ទុយ​ទៅ​វិញ​ថៃ​​បានបាញ់បំផ្លាញទៅលើប្រាង្គប្រាសាទព្រះវិហារដែលត្រូវបានអង្គការ យូណេស្កូ ដែល​ជា​អង្គការ​វប្បធម៌​កំពូលសម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមកហើយ។
លោក ជុំ កុសល
សំណួរ៖ កម្ពុជាចង់ឲ្យមានការចរចារដោយសន្តិវិធី ប៉ុន្តែមិនមែនទ្វេរភាគីទេ គឺត្រូវមានភាគី​ទី៣​ចូល​​រួម ក្នុងក្របខ័ណ្ឌតំបន់ ឬក្នុងក្របខ័ណ្ឌ អ ស ប ។ប៉ុន្តែរដ្ឋាភិបាលក្រុងបាងកក ហាក់ដូច​ជា​មិន​ចង់​ឲ្យ​​មាន​ភាគីទី៣ចូលរួមដោះស្រាយក្នុងបញ្ហានេះទេ តើលោកបណ្ឌិតយល់ឃើញយ៉ាង​ម៉េច​ នូវជំហរ​ចុង​ក្រោ​យរបស់រាជរដ្ឋាភិបាលកម្ពុជា?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវយល់ឲ្យច្បាស់ និងកុំភ័ណ្ឌច្រឡំនូវនយោបាយការពារជាតិ ជាមួយ​នឹង​កិច្ច​ការសម្របសម្រួលដើម្បីធានាបាននូវសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ទី១ដើម្បីទប់ស្កាត់នឹងអំពើឈ្លានពាននោះគឺជាសិទ្ធផ្តាច់មុខរបស់ អ ស ប ។
ទី២ ការជ្រើសរើសនូវវិធានផ្សេងៗក្នុងការចរចារដើម្បី សន្តិភាព​គឺជាសីលធម៌​មួយ​របស់​កម្ពុជា។​​កម្ពុជាក៏បានស្គាល់នូវមាយាទរបស់ក្រុងបាងកកច្បាស់ណាស់ អំពីចរឹតទុច្ចរិត​របស់​រដ្ឋាភិបាល​ថៃ។​ការចរចារទ្វេរភាគីកន្លងមកមិនមែនបរាជ័យទេ គឺយើងធ្វើបានសម្រេចដោយគ្មានការបង្ហូរឈាម ដោយ​ឲ្យពួកសៀមដែលនៅក្នុងវត្ត កែវសិក្ខាគីរីស្វារៈ​ ដកទៅវិញ និងបានធ្វើ​ឲ្យ​មតិអន្តរជាតិ​ស្គាល់​ពី​ចរឹត​ឈ្លានពាន​របស់ថៃថែមទៀត។នេះហើយជាជោគជ័យដែលរដ្ឋាភិបាលបានធ្វើកន្លងមក។
-ចំណុចមួយទៀតនៅពេលដែលកម្ពុជាជ្រើសយកជំហ៊ាន​ឲ្យ​មាន​អន្តរាគមន៍​ពី​ អ.ស.ប គឺ​ដោយ​ផ្អែក​​លើ​ការ​ឈ្លាន​ពាន​ជាក់​ស្តែង​របស់​សៀម។​ ការ​កោះ​ប្រជុំ​របស់​អ.ស.ប​ នៅ​ពេល​ខាង​មុខ​នេះ​គឺ​ជា​ការ​​បើក​តម្លាភាព​ដល់​ពិភពលោក​ឲ្យ​គេ​ស្គាល់​កម្ពុជាយើង​ថា​ជា​ប្រទេស​ដែល​មាន​អារ្យធម៌​ខ្ពស់​ត្រូវ​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​។
-​កម្ពុជា​បន្ត​ចរចារ​លើ​សមរភូមិ​បីៈ ទី​១ បើ​ចង់​ចរចា​ទ្វេ​ភាគី​គឺ​ត្រូវ​ធ្វើ​ក្នុង​តម្លា​ភាព​ ដោយ​ត្រូវ​មាន​អ្នក​​ទី​៣ នៅ​ធ្វើ​ជា​សាក្សី​។​ ទី​២ កម្ពុជា​មាន​កាតព្វ​កិច្ច​របស់​ខ្លូន​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ ដូច្នេះ​គឺ​ស្នើ​សុំ​ឲ្យ​ អ.ស.ប មក​ជួយ​ទប់​ស្កាត់​នូវ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​។ នេះ​គឺ​ជា​​សមរភូមិ​ការ​ពារ​ទឹក​ដី​។​ ដូច្នេះ​​ការកោះ​ប្រជុំ​របស់​ អ.ស.ប នា​ពេល​ខាង​មុខ​នេះ​គឹ​ដើម្បី​ឲ្យ​កម្ពុជា​បាន​លាត​ត្រដាង​នូវ​សមាន​ចិត្ត​​របស់​ខ្លួន​ទាំង​សិទ្ធិ​ជា​ម្ចាស់​ទឹក​ដី ទាំង​កាតព្វ​កិច្ច​ចំពោះ​ប្រជា​ជាតិ​ខ្មែរ​ ក៏ដូច​ជា​​ចំពោះ​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ និង​ពិភពលោក​។ សមរភូមិ​ទី​៣ គឺ​ជា​​សមរភូមិ​​ដ៏​​ថោក​​ទាប​​របស់​យោធា​​ថៃ​ ដែល​​ធ្វើ​សង្គ្រាម​មិន​គ្រាន់​តែ​ចង់​បាន​ដី​ ៤.៦ គមរបស់​ខ្មែរ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គឺ​ចង់​បំផ្លាញ​នូវ​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ទៀត។​ ចំណុច​នេះ​គឺ​ឆ្លុះ​បញ្ចាំង​នូវ​ចរិត​អាក្រក់​យង់​ឃ្នង​បំផុត​ដែល​ប្រទេស​​​សៀម​​បង្ហាញ​ពិភពលោក​ ពី​ព្រោះ​មិន​ដែល​មាន​ប្រទេស​ណា​ ធ្វើ​សង្គា្រម​បំផ្លាញ​វប្បធម៌​របស់​មនុស្ស​ជាតិ​ទេ។​ ដូច្នេះ​ប្រ​សិន​​បើ​ថៃ​នៅ​តែ​គគ្លើន​​ បង្ក​សង្គ្រាម​មក​លើ​កម្ពុជា​បន្ត​ទៀត​គឺ​មាន​តែ​ អ.ស.ប ​ដែល​មាន​ភារកិច្ច​ក្នុង​ការ​ទប់​ស្កាត់​នូវ​សង្គ្រាម​នេះ​ និង​ទប់​ស្កាត់​នូវ​ការ​បំផ្លិច​បំផ្លាញ​សម្បត្តិ​វប្បធម៌​របស់​ពិភពលោក​​នា​ពេល​នេះ​។​
មតិលោក​ ជុំ កុសល
-សូម​ជនរួម​ជាតិ​ស្តាប់ឲ្យ​ច្បាស់​ថា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ អ.ស.ប ពេល​នេះ​ គឺ​មិន​មែន​ឲ្យ​ជួយ​ដោះ​ស្រាយ​លើ​បញ្ហា​ព្រំ​ដែន​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ អ.ស.ប ជួយ​ទប់​ស្កាត់​នូវ​សង្គា្រម​ឈ្លាន​ពាន​ ដែល​គំរាម​កំហែង​​នៅក្នុង​តំបន់​ និង​ចំពោះ​ពិភពលោក​ដែល​ផ្ទុយ​ទៅ​នឹង​ធម្មនុញ្ញ​របស់​ អ.ស.ប។
-​ម្យ៉ាង​ទៀត​ថ្មីៗ​នេះ​ប្រទេស​បារាំង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​ ក្នុង​ការ​ផ្តល់​នូវ​ឯកសារ​ដែល​​ទាក់​ទង​ទៅ​នឹង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​ ១៩០៤-១៩០៧។​ ផែន​ទីនេះ​ក៏​ជា​ភស្តុតាង​មួយ​​ដើម្បី​បង្ហាញ​ដល់​ អ.ស.ប ក៏​ដូច​ជាតុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ធ្វើ​ជា​គោល​ក្នុង​ការ​សម្រេច​ ហើយ​ក៏​ជា​តឹក​តាងមួយ​អាច​ឲ្យ​ភាគី​សៀម​ភ្លឺ​ភ្នែក​ផង​ដែរ​ ពីព្រោះ​បារាំង​បាន​រក្សា​នូវ​ផែន​ទី​នេះ​អស់​រយៈពេល​១០០ ឆ្នាំ​កន្លង​មក​ហើយ​​។
លោក ជុំ កុសល
សំណូរ ៖​ ពាក់​ព័ន្ធ​ទៅ​នឹង​ច្បាប់​អន្តរជាតិ​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណា​ដែរ​ ដែល​នាយករដ្ឋមន្រ្តី​ អាប់ភីស៊ីត បាន​បញ្ជា​កំលាំង​ទាហ៊ាន​របស់​ខ្លួន​មក​បំផ្លាញ​ទី​វត្ត​អារាម​ ដែល​ជា​ទី​គោរព​សក្ការៈ មួយ​របស់​កម្ពុជា​ និង​បាន​បញ្ជា​ឲ្យទាហ៊ាន​ផ្លោង​គ្រាប់​ចូល​ ដើម្បី​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​​​លោក​​​​និង​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ដែល​ផ្ទុយ​ទៅ​នឹង​ការ​ហាម​ឃាត់​របស់​ពិភពលោក​បែប​នេះ​?
លោក ឈឹម ផលវរុណ
ចម្លើយ៖ រឿង​សង្គ្រាម​ឈ្លាន​ពាន​ បើ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ​គឺ​យើង​ត្រូវ​តែ​មាន​ភស្តុតាង​បញ្ជាក់​​តាម​ផ្លូវ​ច្បាប់​ថា​ ទី​នោះ​ជា​ទឹក​ដី​របស់​យើង​។​ ដូច្នេះ​ផ្អែក​តាម​ឯកសារ​ ដែល​ក្រសួង​ការ​បរទេស​បារាំង​ថា​នឹង​ផ្តល់​ឲ្យ​ ផ្អែក​តាម​ឯកសារ​របស់​យើង​ដែល​មាន​ស្រាប់​ និង​ផ្អែក​តាម​ឯកសារ​ដែល​យើង​បាន​តំកល់​ទុក​នៅ​ អ.ស.ប ដែល​រួម​មាន​ទាំង​ផែនទី​ និង​សន្ធិសញ្ញា​ផ្សេងៗ​ បញ្ជាក់​ថា​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​ នឹង​ការ​បាញ់​គ្រាប់​​​ផ្លោង​​ចូល​ទឹក​ដី​កម្ពុជា​ និង​លើ​ប្រាសាទ​ព្រះ​វិហារ​ គឺ​ពិត​ជា​ការ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​​យ៉ាង​ពិត​ប្រាកដ​។
មតិលោក ជុំ កុសល
-​ការ​រុញ​ច្រាន​នូវ​នយោបាយ​របស់​ក្រុម​អាវ​លឿង​ចំពោះ​លោក​អាប់​ភីស៊ីត​ បាន​ធ្វើ​ឲ្យ​នាយករដ្ឋ​មន្រ្តី​​ថៃ​នេះ​កាន់​តែ​លង់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។ ទី​១ អាប់ភីស៊ីត​ កំពុង​តែ​អនុវត្ត​ផ្ទុយ​ពី​ធម្មនុញ្ញ​របស់​ អ.ស.ប​ ដោយ​ត្រូវ​ប្រឈមមុខ​ទៅ​នឹង​ឧក្រិដ្ឋកម្មនៃ​សង្គ្រាម​។​ នៅ​ពេល​នេះ​ពួក​អាវ​លឿង​បាន​រុញ​ឲ្យ​អាប់ភីស៊ីត ​មិន​ត្រឹម​តែ​វាយ​យក​បា្រសាទ​ព្រះ​វិហារ​ និង​វត្ត​កែវ​សិក្ខាគីរីស្វារៈទេ​ គឺ​ពួក​នេះ​បាន​រុញឲ្យ​​អាប់​ភីស៊ីត​ វាយ​យក​ខេត្ត​បាត់​ដំបង​ និង​សៀម​រាប​ដើម្បី​កាន់​កាប់​ ហើយ​ចរចា ដោះ​ដូរ​ជាមួយ​ប្រាសាទ​ព្រះ​វិហារ​ នេះ​គឺ​ជា​គំនិត​ឈ្លាន​ពាន​ដែល​បន្សល់​ទុក​តាំង​ពី​សតវត្ស​ទី ១៨-១៩ កន្លង​មក។
-​បើ​និយាយ​ពី​ច្បាប់​សង្រ្គាម​ ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ទី​ក្រុង​ឡា​អេ​ គឺ​មាន​ពីរ។ ទី១ នៅ​ឆ្នាំ​ ១៨៩៩ និង​ ទី២ ១៩០៧ និង​អនុសញ្ញា​ទី​ក្រុង​​ ហ្សឺណែវ ឆ្នាំ​ ១៩៤៩ ។​ ច្បាប់​នេះ​គឺគេ​​យក​មក​អនុវត្ត​នៅ​ពេល​ដែល​ជម្លោះ​ប្រដាប់​អាវុធ​ និង​នៅ​ពេល​មាន​សង្គ្រាម​។​
-​ការ​ប្រើ​អាវុធហាម​ឃាត់​​ដូច​ជា​គ្រាប់​បែក​ចង្កោម​ អាវុធ​គីមី​នេះ​ គឺ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​សង្គ្រាម​។ ដូច្នេះ​ការ​រំលោភ​លើ​បទ​ធ្វើ​សង្គ្រាម​បែប​នេះ​នឹង​ត្រូវ​ចាត់​បញ្ចូល​ជា​បទ​ឧក្រិដ្ឋសង្គ្រាម​នៅ​ក្នុង​មាត្រាទី​៨ នៃ​លក្ខខ័ណ្ឌ​តិក្កៈ​នៅ​ទីក្រុង ​រ៉ូម ស្តី​ពី​ការ​រំលោភ​ច្បាប់​អន្តរជាតិ​។
-​យោង​តាម​មាត្រា​៨ ក្នុង​ចំណុច​ ៩ គឺ​បាន​ចែង​ថា​ នៅ​ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​អន្តរ​ជាតិ​​ការ​វាយ​ប្រហារ​ណាមួយ​ដោយ​ចេតនា​ទៅ​លើ​អគារ​ជា​ទី​កន្លែង​គោរព​បូរជាសាសនា​ ឬ ទៅ​លើ​អគារ​​​ប្រវត្តិសាស្រ្ត​ណា​មួយ​ និង​ត្រូវ​ចាត់​ទុក​ថា ជា​បទឧ​ក្រិដ្ឋកម្ម​សង្គ្រាម​។​ រីឯ​វត្តរបស់​កម្ពុជា គឺ​វត្ត​កែវសិក្ខាគីរីស្វារៈ ដែល​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៨ មក​នោះ​ នឹង​មាន​ព្រះ​សង្ឃ​គង់​នៅ​ ព្រម​ទាំង​មាន​ពុទ្ធបរិស័ទ្ធ​​គោរព​បូរជា​ បែ​រ​ជា​ អាប់​ភីស៊ី​ បាន​បញ្ជា​ឲ្យ​បាញ់​កំទេច​​។ម្យ៉ាង​ទៀត​ក៏​បាន​បញ្ជា​ឲ្យ​ទាហាន​បាញ់គ្រាប់កាំភ្លើងធំចូលព្រះវិហារដែលជាទីស្ថានប្រវត្តិសាស្ត្រ ជាទីតាំង​សម្បត្តិបេតិកភណ្ឌ​ពិភព​លោកដែលត្រូវបានហាមប្រាម មិនឲ្យនរណាប៉ះទង្គិចថែមទៀត​។​នេះ​ជា​បទ​ឧក្រឹដ្ឋកម្ម​សង្គ្រាម​មួយ​ទៀត។ យោង​តាមបទល្មើសដ៏ធ្ងន់ធ្ងររបស់ អាប់ភីស៊ីត ក៏ដូចជារដ្ឋភិបាលក្រុងបាងកក ច្បាប់​អន្តរជាតិ​​បាន​ចែង​ថា ជនណាបានប្រព្រឹត្តិបទឧក្រឹដ្ឋសង្គ្រាម បើទោះជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​មួយ​ក៏​ដោយ​ ក៏​អាច​នាំ​ខ្លួន​យក​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានដែរ ។ ​ម៉្យាង​ទៀត​តុលាការ​​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​​អាចបើកការស៊ើបអង្កេត និង​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទឧក្រឹដ្ឋ​កម្ម​សង្គ្រាម​ដោយ​មិន​ចាំបាច់​មាន​ការ​ព្រមព្រៀង​​ពី​​សំ​ណាក់​គូរ​ភា​គី ​ក្នុង​ករណី​តុលាការ​យុត្តិធម៌​អន្តរជាតិ​រក​ឃើញ​ថាពិតជាបានប្រព្រឹត្តិ ។​ ដូច្នេះ​សូមអំពាវនាវ​ឲ្យ​តុលាការ​​អន្តរជាតិ​កោះ​ហៅ​ ឬក៏​នាំខ្លួនលោក​អាប់ភីស៊ីត ទោះ​បី​ជា​ស្ថិត​នៅ​ក្នុងតំណែង​ជា​នាយករដ្ឋ​មន្រ្តី​​ក៏ដោ​យ​ ក៏ត្រូវ​កោះ​ហៅ​ឡើង​ទៅ​តុលាការ​ដែរ​ ពី​ព្រោះ​​ទង្វើ​របស់​នាយករដ្ឋ​មន្រ្តី​ថៃ​ វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​​អន្តរជាតិ​ ហើយ​តាម​ធាតុ​ផ្សំ​បទល្មើស​ដែល​មើល​ឃើញ​ គឺ​សម​ស្រប​ទៅ​នឹង​មាត្រា​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​។​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី

Event; Thai army resumes intense shelling into Cambodia’s Preah Vihear province

 


STATEMENT: The Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia totally rejects the call, as reported in the Bangkok Post and also published in the National News Bureau of Thailand on 11 February 2011, by Abhisit Vejjajiva,


បទវិចារណកថា: «ខ្មែរឯកភាពជាតិសំឡេងតែមួយប្រឆាំងនឹង ចោរថៃឈ្លានពានទឹកដី»


​ «ខ្មែរឯកភាព​ជាតិសំឡេងតែមួយប្រឆាំងនឹង
ចោរថៃឈ្លានពានទឹក​ដី​»
          បន្ទាប់ពីមានសង្គ្រាម​ឈ្លានពានមកលើទឹកដីកម្ពុជា បង្ក​ឡើង​ដោយ​មហិច្ឆតា​វាតទី​និយម​របស់​នាយក​រដ្ឋមន្ត្រី​​ថៃ ​អាប់​ភី​ស៊ីត​ ក្នុង​រយៈពេល​៤ថ្ងៃ​ជាប់​ៗគ្នា​ ចាប់​ពីថ្ងៃទី៤ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១១ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​កង​ទ័ព​ និង​ជន​ស៊ី​វិលខ្មែរ ខ្ទេច​ខ្ទី​វត្ត​អារាម ជាពិ​សេសខូច​ខាតតួប្រាសាទព្រះវិហារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​  យ៉ាង​ដំ​ណំ​នោះ​មក​ គេបាន​សង្កេត​ឃើញ​ថា​ សម្រាប់​ផ្ទៃ​ក្នុងកម្ពុជាទាំង​មូល​ ​គឺ​មាន​ការ​ឯកភាព​ជាតិ​ ជា​សម្លេង​តែ​មួយ ទាំង​រដ្ឋាភិបាល​ គណបក្សប្រឆាំង​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ ព្រះ​សង្ឃ និង​ប្រជាពល​រដ្ឋទូ​ទៅ ​ នាំគ្នា​ចូល​រួម​ឧបត្ថម្ភ គាំទ្រ​ ទាំង​សម្ភារៈ ថវិកា យ៉ាង​ស្រស្រាក់​ស្រស្រាំ ក្នុង​ស្មារតីរួបរួម​គ្នា​ ដើម្បីកាតព្វកិច្ច​ការ​ពារ​ទឹក​ដី​​ប្រឆាំង​បរទេស​ឈ្លាន​ពាន​។
          សន្ទុះនៃ​សម្លេង​គាំ​ទ្រដ៏​ច្រើន​លើសលប់​នៅ​ទូ​ទាំង​ប្រទេស​ បង្ហាញ​ពី​ភាព​ជឿជាក់​នៃ​ការ​ស្រឡាញ់​ជាតិ​ មាតុភូមិ​ ហើយ​សកម្ម​ភាព​នេះ បាន​កើត​មាន​ឡើង​ស្រប​ពេល ​និង​ដំ​ណាល​គ្នា​ បន្ទាប់​ពី​បាន​ដឹង​យ៉ាង​ប្រាកដ​​នូវ​ជំ​ហរ​ច្បាស់​លាស់​ឥត​ងាក​រេរបស់​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ ប្តឹង​ទៅប្រធាន​ក្រុមប្រឹក្សាសន្តិ​សុខ​អង្គការសហប្រជាជាតិ និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​កោះប្រជុំ​​​​​​​​​​​សមាជិក​របស់​ខ្លួន​ជា​បន្ទាន់​ ​​​​​ក្នុងគោលបំណងចាត់វិធានការ​​​​​​​​​​​លើ​ថៃ​ឲ្យ​បញ្ឈ​ប់​នូវ​សង្រ្គាមឈ្លាន​ពាន​មក​លើ​អធិ​បតេយ្យ​កម្ពុជា។
          ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​នៅ​លើ​ពិភពលោកគេបានដឹងថា ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា  តាម​​រយៈសេចក្តី​សម្រច​នៃ​សាល​​​​ដី​កា តុលាការ​យុត្តិ​ធម៌អន្តរជាតិ​ទីក្រុង​ឡា​អេ​ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២មក​ម្លេះ​ ។ ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​នានា ឯកសារ​គតិ​យុត្តិ​ និង​ការ​កាន់​កាប់​ជាក់​ស្តែង​ ជាពិ​សេស ​លិខិតូប​ករណ៍​ច្បាប់​ដ៏​រឹង​មាំ​របស់​កម្ពុជា នេះ​ហើយ​ គឺ​ជា​ភាព​ឈ្នះ របស់​កម្ពុជា ​ដែល​ប្រទេស​ដ៏​ទៃ​មិន​អាច​រំ​លោភ​បំ​ពានបាន​​ឡើយ។​ ​
          ក្រោយ​ពីសម្តេច​តេជោបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​រួច​មកនោះ​ គេ​ឃើញ​មាន​សេច​ក្តី​​ថែ្លង​ការណ៏​ជាបន្ត​បន្ទាប់ ក្នុង​នោះ​មាន​​ទាំង​​សម្តេច​​​ព្រះ​សង្ឃរា​ជាគណៈ​ទាំង​ពីរនៃព្រះ​រាជាណា​ចក្រ​កម្ពុជា អង្គ​កា​រ​​សង្គមស៊ីវិលដែលមាន​និន្នាការគាំទ្រគណបក្ស​ប្រឆាំង មាន​ទាំង គណបក្សសម រង្ស៊ី និងគណបក្ស​សិទ្ធិ​មនុស្សដែលធ្លាប់តែប្រឆាំង រិះគន់មកលើរដ្ឋាភិបាលនោះ ក៏បានគាំទ្ររាជរដ្ឋាភិបាលផង​ដែរ។ សកម្ម​ភាព​ទាំង​នេះ​ សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​​​ នៅចំពោះមុខសត្រូវ​ឈ្លាន​ពាន​ ​គឺ​ប្រជាជនកម្ពុជា​បាន​នាំ​គ្នា​ស្រឡាញ់​គ្នា​ និង​រស់នៅជា​គ្រួសារ​តែមួយ​ ដោយ​មិន​មាន​ការ​បែក​បាក់​សាម​គ្គី​ភាព​ដូច​ជា​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ នៅ​ស្រុក​ថៃ​ មាន​តែ​ការ​បែក​បាក់​ វិបត្តិ​ កលិយុគ្ក​ និង​ការ​ផ្ទុះ​បាតុកម្ម​រាល់​ថ្ងៃ​ដែល​ជា​សកម្ម​ភាព​ប្រឆាំង​និង​រដ្ឋាភិបាល​អាប់​ភី​ស៊ីត​ មុន​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​។
​​​​​​​          គេសង្កេតឃើញ​ថា ភាព​ប្រេះ​ស្រាំដែល​កើត​ចេញ​ការ​ដណ្តើម​អំ​ណាច​តាម​របៀប​រដ្ឋប្រហារ បាន​ហែក​ប្រទេសថៃជាពីរចំ​ណែក​ គឺចលនារបស់​ក្រុមអាវក្រហម​ និងមួយ​ក្រុម​ទៀត​ គឺ​ចលនាពួក​អាវ​លឿង​។ ក្រុម​ទាំង​ពីរ​នេះ​មិន​មាន​គោល​ជំ​ហរ​ដូច​គ្នា​ទេ ក្នុង​នោះ​ក្រុមអាវ​លឿង​ គឺ​ជាអាយ៉ងរបស់​នាយក​រដ្ឋ​មន្រ្តី​ថៃ​ ហើយ​គេ​ក៏មាន​ការ​​សង្ស័យផង​ដែរ​​ថា នៅមានក្រុម​អាមាថរាជ​វាំង​នៅ​ពី​ក្រោយ​ខ្នង​ ហើយក្រុមអាវលឿងនេះ  សូម្បីតែ​ប្រជា​ជន​ថៃខ្លួនឯង នៅខេត្តស៊ីសាកេតរាប់ពាន់គ្រួសារ ដែលជាខេត្តមួយទល់មុខព្រំដែន​​​​​​​ប្រាសាទព្រះ​វិហារ​ ជាពិ​សេសប្រជាជន ​នៅ​ខេត្តខាន់​ថា​ឡាក់ ក៏គេស្អប់​ខ្ពើមនិង​នាំ​គ្នាលើក​​បដា​​ និង​ប្រើ​ចំ​ពៀម​កៅ​ស៊ូ​ប្រឆាំងក្រុមអាវ​លឿងដែល​មាន​ លោក   ចាំឡងស្រី​មឿង សុន​ ធិ​លឹម​ថង​គុន ថេប​ម៉ុន​ទ្រី និង​ក្រុម​ជាតិ​និយម​ជ្រុល​ដ៏​ទៃមួយចំ​នួន​​ទៀត​ ដែល​គ្រោង​មកទស្សនកិច្ច​នៅ​ខេត្ត​ស៊ីសាកេត ដែល​ប្រជាជនទាំងនោះបាន​និយាយថា   «ពួកយើង​​មិនស្វាគមន៏ក្រុម​ទាំង​នោះ​ទេ យើងស្អប់គេណាស់ ព្រោះគេជាអ្នកបង្កើតសង្រ្គាម​​​​​​​។    សេចក្តី​សុខរបស់​ពួក​យើ​ង​​​​អត់មានទេឥឡូវនេះ ដោយសាតែពួកបាតុករក្រុមអាវលឿងដែលជាអ្នកនាំភ្លើងឲ្យមានជម្លោះនៅតាមព្រំដែន។
ប្រជាជន​ទាំង​នោះ​បាន​បន្ត​ថា ជិត១០០ឆ្នាំហើយ​ យើងមិនដែល​​​​​​​​​​​​ជួបសង្រ្គាម​​​​​​​​ទេ គ្រួសារយើងមិន​ដែល​បែក​បាក់គ្នាទេ​​​​​​​ ស្រុក​ភូមិយើងមិន​ដែលឆេះដោយសារគ្រាប់កាំភ្លើងទេ។​​ តែឥឡូវនេះស្រុកភូមិ​យើងត្រូវខ្ទេច​ខ្ទាំ​អស់​ហើយ​ ព្រោះតែមហិច្ឆតារបស់ក្រុមអាវលឿងធ្វើការតវ៉ានិងបង្ករឿង​ឥត​ឈប់ឈរនៅតាមព្រំដែនប្រឆាំង​ជាមួយ​កម្ពុជា ហើយ​ត្រូវ​​​​​​​​​​បាន​រ​​ដ្ឋាភិបាល​ថៃ អនុវត្ត​តាម​ការ​តវ៉ា​របស់​ក្រុម​នោះ ​ដែលធ្វើឲ្យភ្លើង​សង្រ្គាមបានឆាបឆេះឡើង​» ។​​​​​​​​​​​​​​​​
​          បដាពាក្យស្លោករបស់ប្រជាជននៅខេត្តស៊ីសាកេត​ បានសរសេ៣ឃ្លា ក្នុង​ន័យ​ប្រឆាំង​ជាមួយ​ពួក​ក្រុម​អាវ​លឿង​ រួម​មាន​ ទី១- ពួកអ្នកឯងជាអ្នកបង្កើតសង្រ្គាម ​​​ទី២-ពួកអ្នកឯងធ្វើឲ្យគ្រួសារយើងពិបាកវេទនា និងទី៣-ពួកយើងមិនស្វាគមន៏ពួកអ្នកឯងទេ យើងស្អប់មុខអ្នកឯងណាស់»។ ​ពួកអ្នកស្រុកនៃ​ខេត្ត​ស៊ីសាកេត​ក៏បាន​ទាមទារ​ឲ្យរដ្ឋាភិបាល អាប់ភីស៊ីត ចរចាបញ្ចប់សង្រ្គាម​តាមព្រំដែនដោយសន្តិវិធី កុំយកសព្វាវុធទំនើបៗ   មកដោះស្រាយបញ្ហា។
          បើយោង​តាមការ «ស្ទង់មតិ»របស់អង្គការឯករាជ្យមួយនៅ​ប្រទេស​ថៃបានបង្ហាញឲ្យដឹងថា​មានតែ​ប្រជា​ជន២០%ប៉ុណ្ណោះដែលគាំទ្រលោកអាប់ភីស៊ីត ធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែប្រជាជន​ថៃ៨០%​មិន​គាំ​ទ្រឲ្យឲ្យ​មានការធ្វើសង្រ្គាមទេ ពួកគេ​ស្អប់ខ្ពើមសង្រ្គាម ពីព្រោះក្នុងសតវត្សនេះ​នៅលើពិភពលោក​គេគិតតែ​ពីបញ្ហា​សេដ្ឋកិច្ច និងសេចក្តីសុខ គេមិនដែលគិតពីការធ្វើសង្រ្គាមទេគឺមានតែលោកអាប់ភីស៊ីត មួយគត់ដែល​ជាជន​ល្មោភសង្រ្គាម ។​
          ជារួមប្រជាជនខ្មែរបានសាមគ្គីគ្នាគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសថ្នាក់​ដឹក​នាំនៃ​រាជ​រដ្ឋា​ភិបាលកម្ពុជា តែងតែខិតខំខ្នះខ្នែងក្នុងការរកជំនួយគ្រប់បណ្តាប្រទេសជាច្រើន តាមផ្លូវច្បាប់ និង​ការទូត និង​បាន​រាយ​ការណ៍​ទាន់​ពេល​វេលាជម្រាប​ជូន​ទៅប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិ​ភព​លោក អគ្គនាយិការ​អង្គការ​យូណេស្កូ បណ្តាស្ថាន​ទូត និង​ប្រទេស​មហាអំ​ណាចនានា​ដើម្បី​បាន​ដឹង​ពី​ការ​ពិត​ជុំ​វិញ​ការ​រំ​លោភ​ឈ្លាន​ពាន​ដោយ​យោធាថៃមក​លើ​ទឹក​ដី​កម្ពុជា​ ជាពិសេស​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​រាយ​ការណ៍​ជាបន្ទាន់​ជូន​ទៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សង្គ្រាម​ពីសំ​ណាក់​ភាគី​ថៃមកលើ​កម្ពុជា តាម​រយៈ​យន្ត​ការ​ត្រី​ភាគី ដែល​​បាន​ទទួល​ការ​ឯកភាពពី​ឯកឧត្តម​ បាន​ គី​មូន អគ្គ​លេខាធិការ​ អ.ស.ប. សម្រេច​កោះប្រជុំ​សមាជិក​ក្រុម​ប្រឹក្សាសន្តិ​សុខ ដើម្បី​ជជែក​ពិក្សាអំ​ពី​បញ្ហានេះ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១១​៕
                                                                                                                   រួម​ ជាតិ

បទវិចារណថា: អាប់ភីស៊ីត និង មហន្តរាយប្រទេសថៃ


អាប់ភីស៊ីត និង មហន្តរាយប្រទេសថៃ
ចាប់តាំងពីប្រទេសថៃដឹកនាំដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ធ្វើឲ្យប្រទេសថៃអាប់ អោនកិតិ្តយស​ និង ​បាត់បង់កិតិ្តស័ព្ទ​របស់ប្រទេស លើឆាកអន្តជាតិជាខ្លាំង ព្រមទាំង បង្ក សង្រ្គាមបង្កើត​ទំនាស់​​ផ្ទៃក្នុង​ និង ក្រៅ​ប្រទេសរបស់ខ្លួន ។ ម្យ៉ាងទៀត ធ្វើឲ្យជាតិសាសន៏ មានសត្រូវច្រើន​ ដែលនាំ​ឲ្យប្រទេសជិតខាង​ស្អប់​ខ្ពើម​ជាតិសាសន៏ខ្លួនកាន់តែខ្លាំង ដោយ សារតែទង្វើ​ល្ងីល្ងើ​របស់ខ្លួន​ជានាយករដ្ឋមន្រ្តី ។
អាប់ភីស៊ីត បានបណ្តោយឲ្យបាតុករបិទ​ព្រលាន​យន្តហោះ​បង្កការលំបាក ដល់ជន បរទេសគ្រប់ជាតិសាសន៍ ដែលធ្វើដំណើរ​ឆ្លងកាត់​ប្រទេសថៃ ធើ្វឲ្យ​ក្រុមហ៊ុនមានការខាតបង់ យ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់យ៉ាងខ្លាំងដល់​កិត្យានុភាព​ប្រទេសជាតិ​ទាំងមូល ​​មានបញ្ហា​ប៉ុណ្ណេះ​​ហើយ  អាប់ភីស៊ីត នៅតែមុខក្រាស់គឃ្លើន​ស្រែកថា​ជោគ​ជ័យ​ៗ​​  ។
ដើម្បីបានឡើងកាន់អំណាច​អាប់ភីស៊ីតហ៊ានសន្យា ដោយឥតអៀនខ្មាស់ដោយមិន​មើល​​​ប្រវត្តិ​សាស្រ្តថា​ នឹងយកទឹកដី និង បា្រសាទព្រះវិហារមកវិញឲ្យបាន ដោយបា្រប់​ជន​ជាតិ​របស់ខ្លួនថា នេះជាទឹកដី និង បា្រសាទ​របស់​ថៃ ជាពិសេស អាប់ភីស៊ីត  បាន​បញ្ជូន​កងទ័ព​របស់ខ្លួនមកឈ្លានពានទឹកដីកម្ពុជាទៀតផង នេះហើយជាដើមចមនៃជម្លោះ​រវាង​កម្ពុជា​​ និង​ថៃ ។ អាប់ភីស៊ីត មិនត្រឹមតែបោករាស្រ្តរបស់ខ្លួន ព្រមទាំងបោកមតិអន្តរជាតិទេ ថែម​ទាំង​​បោកខ្លួនឯងទៀតផង។​​ អាប់ភីស៊ីត ធ្វើមិនដឹងមិនឮ និងបានបំភ្លេចចំពោះសាលក្រម ដែល​ចេញ​ដោយតុលាការយុត្តិធម៌អន្តរជាតិនៅវិមានសន្តិភាពទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ​តុលាការយុត្តិធម៌អន្តរជាតិ​​​ បានសម្រេចដោយ​សម្លេង៩ទល់ នឹង៣ ថាបា្រសាទ​ព្រះវិហារ​ស្ថិតក្នុងទឹកដី​ក្រោម​អធិប​តេយ្យភាពរបស់ប្រទេសកម្ពុជា ថៃត្រូវមាន​កាតព្វកិច្ច​ដក​កងកម្លាំងទ័ព ​ឬប៉ូលិស ​ឬអ្នក​ថែរក្សា ​ឬឆ្មាំដទៃ​ទៀត ដែលថៃបានដាក់ក្នុងបា្រសាទនេះ ឬ ក៏តំបន់ក្បែរបា្រសាទ ដែលស្ថិតក្នុង​ទឹកដី​កម្ពុជា ហើយថៃមានកាតព្វកិច្ចប្រគល់មកកម្ពុជាវិញ នូវវត្ថុ​ទាំងឡាយតាមប្រភេទ ដែលបាន​បញ្ជាក់​នៅក្នុង​សេចក្តី​ស្នើសុំឲ្យវិនិច្ឆ័យ ទី៥ របស់ កម្ពុជាដែល​អាច​ត្រូវ​បានយកចេញពីបា្រសាទ ឬ តំបន់បា្រ​សាទ​ដោយ​អាជ្ញាធរពាក់ពន្ធ័របស់ ថៃ ចាប់តាំង​ពីកាលបរិច្ឆេទនៃការកាន់កាប់បា្រសាទនេះ ​ដោយថៃ​នាឆ្នាំ១៩៥៤។ ប៉ុន្តែរហូត បច្ចុប្បន្នវត្ថុ​បូរាណ​ទាំងអស់ដែលថៃបានយកពីបា្រសាទខ្មែរ ថៃមិនទាន់ទាំងប្រគល់មកឲ្យ​ខ្មែរ​ គ្រប់ចំនួន​តាមសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិផង ។
គ្រាន់តែកាន់អំណាចបានប៉ុន្មានឆ្នាំប៉ុណ្ណោះ អាប់ភីស៊ីត  ធ្វើឲ្យប្រទេសថៃបានធ្លាក់ចូល​ក្នុង​​ជម្លោះ​រវាងជាតិសាសន៏ឯងឥតឈប់ឈរ គឺដោយគ្រាន់តែ​ខុស​គណបក្សឬ ខុសពណ៌អាវ ក៏បង្កជាជម្លោះកាប់ចាក់គ្នាបង្ហូរឈាម​ បង្កើតជាចលាចលពាសពេញទីក្រុង​បាងកក និង បណ្តា​ខេត្តមួយចំនួន ជាពិសេសថៃភាគខាងត្បូង ដែល​ អាប់ភីស៊ីត ធ្លាប់តែបានអួតក្អេងក្អាង​ថា​ប្រសិនបើខ្លួនក្លាយជានាយករដ្ឋមន្រ្តី ឬ បានឡើងកាន់អំណាចនឹងធ្វើការដោះស្រាយ​វិបតិ្ត​ថៃ​ភាគ​ខាង​ត្បូងក្នុងរយៈពេលត្រឹមតែ ៩៩​ ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែជាក់ស្តែងអាប់ភីស៊ីតមិនអាច​បញ្ឈប់ការបង្ហូរឈាមនោះបានទេ ថែមទាំងធ្វើឲ្យជនជាតិថៃភាគខាងត្បូង ស្លាប់អស់ជាង ៩០០​​នាក់បន្ថែមទៀត នៅក្នុង ចំណោម ៤.០០០នាក់ ។​ តើនេះរឺមេដឹកនាំល្អ​របស់ប្រទេស​ថៃ? អាប់ភីស៊ីត គឺជាមេដឹកនាំ ដែលមាន ចរិតលក្ខណៈជាមនុស្សល្មោភអំណាច​ ល្មោភសង្គ្រាម និង​ ឃោរឃៅ ដោយធ្វើការបង្រ្កាបបាតុកម្ម យ៉ាងសាហាវយ៉ង់ឃ្នងកណ្តាលទីក្រុងបាងកក ទៅលើជាតិសាសន៏របស់ខ្លួន មិនគិតពិចារណាពី អាយុជីវិត សេចកី្តសុខ ឬ ទុក្ខវេទនា​របស់​ប្រជាជន​ខ្លួនឯងឡើយ គឺគិតតែផលប្រយោជន៏ខ្លួន និង ក្រុមបក្សពួកតែប៉ុណ្ណោះ ។
សរុបសេចកី្តមកបើប្រទេសថៃ នៅតែដឹកនាំដោយនាយករដ្ឋមន្រ្តីប្រភេទ អាប់ភីស៊ីត នោះប្រទេសថៃនឹងធ្លាក់ក្នុងគ្រោះមហន្តរាយ ដោយស្នាដៃដ៏ប៉ិនប្រសព្វខាងបំផ្លិចបំផ្លាញ និង បំផ្លៃ របស់ អាប់ភីស៊ីត បើប្រជារាស្រ្តថៃខ្លួនឯងមិនយល់ហើយនៅតែគាំទ្រទង្វើរបៀបនេះ ។
ស.ធារឹទ្ធ