លោក ស្វាយ កេតថាណា AKP ព្រះសីហនុ–
គោក្របីនៅខេត្តព្រះសីហនុ មានសង្កាត់ចំនួន១ និងឃុំ២នោះ ក៏មានជម្ងឺ ប៉ុន្តែត្រូវបានទទួលការ ព្យាបាល ទាន់ពេលវេលាពុំមានសត្វស្លាប់ឡើយ ។ នេះជាការអះអាងរបស់មន្រ្តីពេទ្យសត្វខេត្តប្រាប់មក AKP ។
គោក្របីនៅខេត្តព្រះសីហនុ មានសង្កាត់ចំនួន១ និងឃុំ២នោះ ក៏មានជម្ងឺ ប៉ុន្តែត្រូវបានទទួលការ ព្យាបាល ទាន់ពេលវេលាពុំមានសត្វស្លាប់ឡើយ ។ នេះជាការអះអាងរបស់មន្រ្តីពេទ្យសត្វខេត្តប្រាប់មក AKP ។
លោក ប៉ុន សុវណ្ណនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បាន ប្រាប់ AKP បន្ថែមថា សត្វគោចំនួន៩ក្បាលដែលមានជម្ងឺអុតក្តាមនេះ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុង ព្រះសីហនុ ឯសត្វក្របី១៩ក្បាលទៀតនៅភូមិសំរុងលើ ភូមិសំរុង៩ក្បាល និងភូមិកំពង់ស្មាច់តូច ឃុំទឹក ល្អក់ក្នុងស្រុកព្រៃនប់ចំនួន ១០ក្បាល ។ ប៉ុន្តែសត្វគោទាំង៩ក្បាល នៅក្រុងព្រះសីហនុ បានទទួលការ ព្យាបាលសះស្បើយ ចំណែកសត្វក្របីកំពុងតែព្យាបាល និងតាមដានប្រភេទជម្ងឺពីមន្ត្រីពេទ្យសត្វ ស្រុក។
លោកប្រធានការិយាល័យក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ ២០១០ មន្ត្រីពេទ្យសត្វបានចុះ ចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកដល់គោ-ក្របីបានជាង ១០.០០០ក្បាល ប៉ុន្តែវ៉ាក់សាំងការពារជម្ងឺអុត ក្តាមពុំបានចាក់ការពារឡើយ ដោយសារវ៉ាក់សាំងប្រភេទនេះមានតម្លៃខ្ពស់ពេក ។
ចំពោះសត្វគោ ក្របី ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកហើយ ទោះបីមានជម្ងឺអុតក្តាមក៏ពុំស្លាប់ដែរ វាអាចព្យាបាល ជាសះស្បើយឡើងវិញ តែបើសត្វណាដែលពុំបានចាក់វ៉ាក់សាំងការពារសត្វទេ ពេលមានជម្ងឺអុតក្តាម ចូលមេរោគនៃជម្ងឺទាំង២នោះ អាចនឹងឲ្យសត្វស្លាប់ភ្លាម ពុំអាចព្យាបាលបានឡើយ ។
មូលហេតុដែល នាំឲ្យសត្វមានជម្ងឺប្រភេទនេះ ដោយសារក្នុងតំបន់ទាំង៣នោះធ្លាប់មាន សត្វកើត ជម្ងឺប្រភេទ ពីមុនមក ហើយ មេរោគស្ថិតនៅជាប់ជាប្រចាំនៅលើដី ដែលមានធាតុអាកាសកើតកំដៅមេរោគអាចហើរតាម ខ្យល់មកទំលើសត្វដែលកំពុងរកចំណីធ្វើឲ្យផ្ទុះជម្ងឺឡើង ប្រការមួយទៀត ការនាំចូលសត្វមានជម្ងឺមក កាប់សាច់ ខេត្តជាច្រើនដែលនាំដោយមេរោគមកជាមួយឆ្លងដល់សត្វក្នុងស្រុក ហើយខេត្តកំពត ដែល ជាខេត្តជាប់ព្រំប្រទល់ និងខេត្តព្រះសីហនុ មានសត្វគោ ក្របី ជាច្រើនក្បាលកំពុងតែឈឹ និងស្លាប់ ៕
No comments:
Post a Comment