រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ វេលាម៉ោង៨ព្រឹក ព្រឹទ្ធសភាបានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ។
របៀបវារៈទី១ គឺជារបៀបវារៈពិសេសនៃកិច្ចប្រជុំព្រឹទ្ធសភា។ ព្រឹទ្ធសភា ត្រូវពិនិត្យ និងសំរេចលើបញ្ហាដូចមានចែងក្នុងមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលបានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាត្រូវធ្វើឡើង៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា ហើយក្នុងរយៈពេល៦ខែយ៉ាងតិចមុនបញ្ចប់នីតិកាលព្រឹទ្ធសភាត្រូវកំណត់ចំនួនអាសនៈ និងការបែងចែកអាសនៈតាមភូមិភាគនីមួយៗ សំរាប់នីតិកាលបន្ទាប់ ។
នៅក្នុងរបៀបវារៈនេះព្រឹទ្ធសភា បានអនុម័តយល់ព្រមចំនួន៥៨លើ៥៨សំឡេង លើសេចក្តីសំរេចស្តីពីកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតការកំណត់ចំនួនអាសនៈ និងការបែងចែកអាសនៈតាមភូមិភាគនីមួយៗសំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ដែលមានខ្លឹមសារសំខាន់ៗដូចតទៅ ៖
១-កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សំរាប់នីតិកាលទី៣ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ មករា ឆ្នាំ២០១២ ។
២-ចំនួនអាសនៈទាំងអស់របស់ព្រឹទ្ធសភា នីតិកាលទី៣ មានចំនួន៦១(ហុកសិបមួយ)។
៣-ចំនួនអាសនៈទាំងអស់របស់ព្រឹទ្ធសភា នីតិកាលទី៣ ដែលត្រូវបោះឆ្នោតជ្រើសតាំងត្រូវកំណត់ត្រឹម៥៧ (ហាសិបប្រាំពីរ) ដោយត្រូវបែងចែកតាមភូមិភាគដូចខាងក្រោម៖
-ភូមិភាគទី១ រាជធានីភ្នំពេញមាន៦អាសនៈ
-ភូមិភាគទី២ ខេត្តកំពង់ចាម មាន៨អាសនៈ
-ភូមិភាគទី៣ ខេត្តកណ្តាល មាន៥អាសនៈ
-ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ
-ភូមិភាគទី៥ ខេត្តតាកែវ កំពត និងខេត្តកែប មាន៧អាសនៈ
-ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ
-ភូមិភាគទី៧ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន៨អាសនៈ
-ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ ។
យោងតាមការប្រកាស នៅមានរបៀបវារៈចំនួន៤ទៀត ដែលព្រឹទ្ធសភាបន្តពិនិត្យនិងពិភាក្សា គឺ ១-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់កែតំរូវស្តីពីហិរញ្ញវត្ថុសំរាប់គ្រប់គ្រងឆ្នាំ២០១០។

២-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពហុភាគីអាស៊ាន សេរីភាវូបនីយកម្មពេញលេញនៃសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវអាកាស រួមទាំងពិធីសារចំនួន២ និងកិច្ចព្រមព្រៀង ពហុភាគីអាស៊ាន ស្តីពីសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរួមទាំងពិធីសារចំនួន៦។
៣-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ស្តីពីការអនុម័តយល់ព្រមស្តីពី ៖
-កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
-កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ។
-កិច្ចព្រមព្រៀង ស្តីពីយន្តការដោះស្រាយជម្លោះក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ។
៤-ពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ៕

ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment