ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតប៊ុន រ៉ានីហ៊ុនសែននៅរាត្រីថ្ងៃទី១៨ខែមករានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៣០នៅទីក្រុងកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១១ គឺជាឱកាសដ៏វិសេសវិសាល ដែលមិនត្រឹមតែអនុញ្ញាតឱ្យមានការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ របស់កម្ពុជា ក៏ដូចជារបស់អាស៊ានទៅកាន់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកស្ទួយ និងបង្ហាញថែមទៀតពីសារៈសំខាន់នៃ វិស័យទេសចរណ៍ និងបន្តជម្រុញសកម្មភាពនេះឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសម្រេចនូវគោលដៅអភិវឌ្ឍសហស្សវត្សរបស់ អ.ស.ប ព្រមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងតំបន់ និងនៅលើសកលលោកទាំងមូលផងដែរ» ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំមានជំនឿផងដែរថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជននឹងខិតខំសហការរួមគ្នាថែមទៀតក្នុងការជម្រុញ អភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ពិសេស កិច្ចសហការរួមគ្នាដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអាស៊ានឆ្នាំ ២០១៥អាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ទេសចរ» ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១១ លើកទី៣០ ដែលកម្ពុជាបាន និង កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ«អាស៊ានពិភពអច្ឆរិយៈ និង ពិពិជភាព(ASEAN. A World of Wonders and Diversity )នៅពេលដែលយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១១-២០១៥ ទើបត្រូវបានអនុម័តដោយរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានកាលពីថ្ងៃទី១៧ មករាមុនពេលដែលគណៈប្រតិភូនេះត្រូវបានអនុញ្ញាតឱ្យចូលជួបសំដែងលា គួរសមជាមួយសម្តេច នាយករដ្ឋមន្ត្រីនៅពេលរសៀលនោះ ។
នៅឆ្នាំ ២០១០ អាស៊ានសម្រេចបានកំណើនទេសចរណ៍ប្រមាណជាង១០%ឡើងវិញស្របពេលដែល ស្ថានភាព សេដ្ឋកិច្ចពិភពលោកបានបង្ហាញសញ្ញាងើបឡើងវិញ បន្ទាប់ពីវិបត្តិ ដែលលទ្ធផលនេះបានបង្ហាញកាន់តែច្បាស់ថែមទៀតអំពីភាពរឹងមាំនៃ សេដ្ឋកិច្ចអាស៊ាន ជាពិសេស ចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន ដែលមានចំណែកដល់ទៅ ៤៥% (ជាង២០លាននាក់)នៃចំនួនទេសចរសរុបដែលមកទស្សនាអាស៊ាន(ប្រមាណជាង ៦៥ លាននាក់)ហើយបាននិងកំពុងជម្រុញ សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងអាស៊ានយ៉ាងខ្លាំងនោះ ។ ឆ្នាំ២០១០ កម្ពុជាសម្រេចបានកំណើនទេសចរណ៍ ១៦%ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិប្រមាណជាង ២,៥ លាននាក់ និង ចលនាទេសចរណ៍ក្នុងស្រុកមានប្រមាណជាង៧លាននាក់ក្នុងកំណើន ៧%បន្ថែមទៀត ដែលសម្តេចនាយករដ្ឋមន្ត្រីថ្លែងថា សមិទ្ធផលជាវិជ្ជមានទាំងនេះ សម្រេចបាន ដោយមានកិច្ចខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍«កម្ពុជាព្រះរាជាណាចក្រមច្ឆរិយៈ»និង ចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង ប្រជាជន ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និង ផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយចាត់ទុកវិស័យនេះ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង១០ ក្នុងការកសាងសង្គម និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនស្របពេលដែល ផលិតកម្ម និង ការនាំចេញអង្ករ ដែលបានកំណត់ជា មាស«ស» ហើយវិស័យទេសចរណ៍ ក៏ត្រូវបានចាត់ទុកជា មាស«បៃតង»ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងចូលរួមដល់ការកសាង សេដ្ឋកិច្ចបៃតង ផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីនៃវិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការជម្រុញកំណើនតម្រូវការ ក្នុងតំបន់ និងការនាំចេញ ដែលជាកត្តារួមចំណែកជម្រុញកំណើនម៉ាក្រូ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និង ការកាត់បន្ថយភាពក្រីក្រនោះ ។ សម្តេចមានប្រសាសន៍បន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវនៅតាមមូលដ្ឋាន ដូចជា សហគមន៍ទេសចរណ៍ធម្មជាតិ សហគមន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និង ទេសចរណ៍ជនបទ ពិតជាបានចូលរួមចំណែកដល់កិច្ចការពារបរិស្ថាន និងប្រព័ន្ធជីវៈចម្រុះ និងរួមចំណែកទប់ទល់ការកើនឡើងកំដៅពិភពលោកផងដែរ ។
ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុង អត្រាមធ្យមប្រចាំឆ្នាំ១០,៦%ក្នុងអំឡុងឆ្នាំ ២០០៣-២០០៧ ។ នៅឆ្នាំ២០១០សេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកភាពល្អប្រសើរឡើង វិញក្នុងកំណើនប្រមាណ ៥,៥% ដោយ រួមចំណែកពីកំណើននៃវិស័យទេសចរណ៍ កសិកម្ម និង វិស័យកាត់ដេរ ។ ចំណែកឯអត្រានៃភាពក្រីក្ររបស់ប្រជាជន កម្ពុជាត្រូវបានកាត់បន្ថយពី ៥០% នៅក្នុងទសវត្សឆ្នាំ ១៩៩០ មកនៅត្រឹម ៣០% នៅឆ្នាំ ២០០៧ និង ២៧,៤%នៅឆ្នាំ ២០០៩ ហើយត្រូវបានប៉ាន់ស្មានថានឹងបន្តធ្លាក់ចុះដល់ ១៩,៥%នៅឆ្នាំ ២០១៥ ខាងមុខនេះ ។
សម្តេចតេជោបានអះអាងថា លទ្ធផល កម្ពុជាត្រូវបាន អ.ស.ប ចាត់ទុកថា ស្ថិតក្នុងចំណោមប្រទេសឆ្នើមចំនួន ៥ នៅក្នុងពិភពលោក ដែលទទួលបាននូវសមិទ្ធផលយ៉ាងខ្លាំងក្លាឆ្ពោះទៅសម្រេចបាននូវគោលដៅ សហសវត្សក្នុងឆ្នាំ ២០១៥ ហើយជាការពិតជោគជ័យនេះក៏បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនូវ ប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រ នានា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕