Monday, January 17, 2011

វិចារណកថា៖ បើ​ខ្លាច​តេ​ជោ​ ​សែន​ ​ប្រាប់​ថា​ខ្លាច​ ​កុំ​រក​លេស​

នៅ ​ក្នុង​ឱ​កាស​ប្រា​រ​ឰ​ពិធី​បុណ្យ​ខួប​ ​លើក​ទី​៣២ឆ្នាំ​ ​ថ្ងៃ​រំដោះ​៧មក​រា​១៩៧៩- ២០១១ សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល​ ​ជា​ ​ស៊ី​ម​ ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ប្រកាស​ជា​ ​ឱ​ឡា​រឹ​ក​គាំ​ទ្រ​បេ​ក្ខ​ភាព​សម្ដេច​អគ្គ​មហា​ ​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​ ​រដ្ឋ​ម​ន្ដ្រី​សម្រាប់​អា​ណ​ត្ដិ​៥ឆ្នាំ​ខាង​មុខ​ ​និង​សម្រាប់​អា​ណ​ត្ដិ​ក្រោ​យៗ​ទៀត​ ​។ ការ​ ​ប្រកាស​របស់​សម្ដេច​ប្រធាន​ ​ជា​ ​ស៊ី​ម​ ​គឺ​ស្រប​ពេល​ដែល​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​កាន់​អំណាច​ជា​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​គម្រប់​រ​យៈ​ពេល​២៦ឆ្នាំ​ ​ដែល​ជា​រ​យៈ​ ​ពេល​យូរ​ជាង​គេ​សម្រាប់​ថ្នាក់​ដឹកនាំ​នៅ​ ​តំបន់​អាស៊ី​នេះ​ ​។
ការ ​គាំ​ទ្រ​របស់​សម្ដេច​ប្រធាន​ ​ជា​ ​ស៊ី​ម​ ​និង​វ​ត្ដ​មាន​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​របស់​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​វា​មិន​មែន​ ​ជា​ការ​ចៃ​ដ​ន្យ​នោះ​ទេ​ ​មូល​ហេតុ​គឺ​ដោយ​ ​សារ​គុណ​ស​ម្ប​ត្ដិ​ និង​គុណ​បំណាច់​ដែល​ ​សម្ដេច​បាន​ក​សាង​កន្លង​មក​ច្រើន​លើស​ ​លប់​សម្រាប់​ប្រជា​ជាតិ​ ​និង​ប្រជា​ជន​ ​កម្ពុ​ជា​ ​។ ទី​១-សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ជា​ឥស្សរ​ជន​មួយ​រូប​ក្នុង​ចំណោម​៣រូប​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​ ​ដែល​បាន​ដឹកនាំ​ការ​រំដោះ​ជាតិ​ ​និង​ប្រជា​ជន​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​ ​សាសន៍​ ​ប៉ុ​ល​ ​ពត​ ​និង​ទប់​ស្កាត់​មិន​ឱ្យ​ របប​នេះ​វិល​មក​វិញ​ ​ផ្ដល់​នូវ​សិទ្ធិ​រស់​ ​រាន​មាន​ជីវិត​ជូន​ប្រជា​ពលរដ្ឋ​ ​។ ទី​២- រក្សា​បាន​នូវ​សមិទ្ធ​ផល​របស់​ជាតិ​ ​និង​ ​ប្រជា​ជន​ ​ហើយ​បាន​ចូល​រួម​ធ្វើ​ឱ្យ​មាន​ ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​ឯក​ភាព​ជាតិ​ ​នាំ​ទៅ​រក​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ ​ប្រជា​ធិ​ប​តេ​យ្យ​សេរី​ព​ហុ​បក្ស​នា​ឆ្នាំ​ ​១៩៩៣ ។ ទី​៣-ជា​ស្ថាបនិក​ស​ន្ដិ​ភាព​ ​តាម​រ​យៈ​នយោបាយ​ឈ្នះ​ឈ្នះ​ ​រំលាយ​បាន​ ​នូវ​អង្គ​ការ​ចាត់​តាំង​យោធា​ ​និង​ន​យោ​ ​បាយ​របស់​ ​ប៉ុ​ល​ ​ពត​ ​លុប​បំបាត់​តំបន់​ ​អប្ប​គម​ន៍​ដោយ​មិន​ឱ្យ​ស្រក់​ឈាម​ ​។ ទី​៤-កសាង​ ​អភិវឌ្ឍ​ន៍​ប្រទេស​ឱ្យ​មាន​ ​ការ​រីក​ចម្រើន​ធំ​ធាត់​ ​និង​ល្បី​ល្បាញ​ក្នុង​ ​ឆាក​អ​ន្ដរ​ជាតិ​ ​រហូត​ដល់​ប្រជា​ពលរដ្ឋ​ ​វាយ​តម្លៃ​ថា​ ​មាន​សម្ដេច​ ​ហ៊ុន​ ​សែន​ ​គឺ​ ​មាន​ការ​អភិវឌ្ឍ ​។
ដូច្នោះ ​វ​ត្ដ​មាន​សម្ដេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​តាម​រ​យៈ​នៃ​ការ​បោះ​ ​ឆ្នោត​ជាស​កល​ ​ដែល​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ទទួល​បាន​៩០អ​ស​នៈ​ ​មិន​មែន​ ​ជា​ការ​ចៃ​ដ​ន្យ​នោះ​ឡើយ​ ​។ ព្រោះ​បើ​ ​គ្មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​តាម​រ​យៈ​ ​នៃ​ការ​គិត​ត្រូវ​ ​ធ្វើ​ត្រូវ​របស់​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​ពិសេស​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក៏​គ្មាន​ដែរ​នូវ​ពាក្យ​ថា​ ​ជោគ​ ​ជ័យ​ ​។ រឿង​នេះ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ ​សាធារណ​រដ្ឋ​របស់​អា​មេ​រិ​កាំ​ង​(IRI) បាន​ទទួល​ស្គាល់​ ​។ ក៏​ប៉ុន្ដែ​ជោគជ័យ​របស់​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ដឹក​ ​នាំ​អភិវឌ្ឍ​ប្រទេស​នាំ​មក​នូវ​សេចក្ដី​សុខ​ ​សុភ​មង្គល​ជូន​ប្រជា​ពលរដ្ឋ​ ​រហូត​ដល់​ ​បង​ប្អូន​ភ្លេច​អស់​ពួក​អ្នក​នយោបាយ​ ​ប្រឆាំង​ ​ដែល​បាន​តែ​និយាយ​គ្មាន​ទ​ង្វើ​ មិន​ជា​ការ​សាទរ​របស់​ពួក​គេ​ទេ​ ​។
នៅ ​ក្នុង​ការ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ វិទ្យុ​អាស៊ី​សេរី​ ​ដែល​ ​ឧបត្ថម្ភ​ថវិកា​ដោយ​អ្នក​នយោបាយ​ ​អា​មេ​រិ​កាំ​ង​ ​ហើយ​ញឹ​ក​ញយ​វិទ្យុ​នេះ​តែង​ ​តែ​ផ្សព្វផ្សាយ​ថា​ ​កម្ពុ​ជា​ជា​ប្រទេស​ផ្ដាច់​ ​ការ​ ​គ្មាន​សេរី​ភាព​ក្នុង​ការ​និយាយ​ស្ដី​ ​បែរ​ជា​បើក​យុទ្ធនា​ការ​វាយ​ប្រហារ​ប​ន្ដុះ​ បង្អាប់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ទៅ​វិញ​ ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ងឿង​ ​ឆ្ងល់​ថា​ ​តើ​វិទ្យុ​អាស៊ី​សេរី​កំពុង​បើក​ ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​អ្នក​ ​នយោបាយ​ប្រឆាំង​ ​និង​ពួក​ជន​បរទេស​ ​មួយ​ក្ដាប់​តូច​ ​ដែល​ស៊ី​ឈ្នួល​ជេរ​ដើម្បី​​រស់​ ​? ។ ជាក់​ស្ដែង​ជាមួយ​នឹង​ការ​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​វាយ​ប្រហារ​ដោយ​ខ្លួន​ឯង​ ​វិទ្យុ​អាស៊ី​សេរី​ ​បាន​ធ្វើ​ពើ​ជា​ដក​ស្រង់​ ​សម្ដី​ជន​បរទេស​ជន​ជាតិ​អា​មេ​រិ​កាំ​ង​ ​ម្នាក់​ ​ឈ្មោះ​ ​ប្រេ​ដ​ ​អា​ដាម​ ​បុគ្គល​ដែល​ ​ជ្រក​ក្រោម​ស្លាក​ម​ន្ដ្រី​អង្គ​ការ​សិទ្ធិ​មនុស្ស​ ​អាស៊ី​មក​វាយ​ប្រហារ​ប្រមុខ​រាជ​រ​ដ្ឋា​ ភិ​បា​ល​កម្ពុ​ជាស​ម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​សន្លឹក​បៀ​អាត់​របស់​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​។ ប្រការ​ដែល​គួរ​ឱ្យ​ អស់​សំណើច​នៅ​ត្រង់​ថា​ ​ម្សៀ​ ​ប្រេ​ដ​ ​អា​ដាម​ ​ដែល​កំពុង​រស់​ក្រោម​តួ​នាទី​ ​ជា​នាយក​ប្រតិបត្ដិ​នៃ​អង្គ​ការឃ្លំមើល​សិទ្ធិ​មនុស្ស​ ​អាស៊ី​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ ​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ជា​មនុស្ស​ឆ្លាត​ ​វាងវៃ​ម្នាក់​ ​តែ​បែរ​ជា​ ​ប្រេ​ដ​ ​អា​ដាម​ ​ចង់​ឱ្យ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បោះ​ ​បង់​ចោល​តួ​នាទី​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​របស់​ ​សម្ដេច​ ​ដើម្បី​ឱ្យ​អ្នក​ផ្សេង​ ​ដែល​បើ​តាម​ ​ប្រេ​ដ​ ​អា​ដាម​ ​គឺ​ចង់​ ​សំដៅ​ទៅ​ដល់​មេ​ ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ដ៏​កំ​សោយ​ក្នុង​ ​ស្រុក​ខ្មែរ​ឡើង​កាន់​អំណាច​ជំនួស​ទៅ​វិញ​ ​? ។
ការ ​ពិត​ប្រេ​ដ​ ​អា​ដាម​ ​និង​ក្រុម​ដែល​ ​គាត់​គាំ​ទ្រ​ ​គឺ​ពួក​អ្នក​នយោបាយ​ប្រឆាំង​ ​នៅ​កម្ពុ​ជា​ ​បាន​ដឹង​ច្បាស់​ថា​ ​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​បើ​មាន​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ប្រាកដ​ជា​ខ្លាំង​ ​និង​ទទួល​បាន​ ​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ ​ដូច្នោះ​ម​ធ្យោ​ បាយ​ ​គឺ​ប​ន្ដុះ​បង្អាប់​មួល​បង្កាច់​ ​និង​សុំ​ឱ្យ​ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ឈប់​ធ្វើ​ជា​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ ។
សួរ ​ថា​ ​តើ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​ ​ដែល​បាន​នឹង​ ​កំពុង​ទទួល​ផល​អំពី​ការ​រីក​ចម្រើន​លូត​ ​លាស់​សេដ្ឋ​កិច្ច​ជាតិ​ ​ក្រោម​ការ​ដឹកនាំ​ ​របស់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​យល់​ ​ព្រម​ដែរ​ ​ឬទេ​ ​? ។ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​ជាញ​យៗ​មក​ហើយ​បាន​មាន​ ​ប្រសាសន៍​ថា​ ​សម្ដេច​ចង់​បាន​គណ​បក្ស​ ​ប្រឆាំង​ដែល​ខ្លាំង​ ​តែ​បើ​អ្នក​ឯង​ខ្សោយ​ ​ហើយ​បោះ​ឆ្នោត​គ្មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ ​ពលរដ្ឋ​ ​គួរ​តែ​លា​ឈប់​មិន​មែន​ឱ្យ​អ្នក​ ​ដែល​ឈ្នះ​ឈប់​នោះ​ទេ​ ​។
ឥឡូវ ​នេះ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​នៅ​ត្រង់​ថា​ការ​បើក​វេទិកា​វាយ​ប្រហារ​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​តាម​វិទ្យុ​អាស៊ី​សេរី​ ​ប្រៀប​បាន​នឹង​ការ​ច្រៀង​ខុស​ចង្វាក់​ ​ព្រោះ​មិន​មែន​ជា​រ​ដូ​វ​បោះ​ឆ្នោត​​។ ម្យ៉ាង​​ទៀត​ ​បើ​ក្រុម​ជ្រុល​និយម​បរទេស​ ​និង​ ​អ្នក​នយោបាយ​ប្រឆាំង​ខ្លាច​តេ​ជោ​ ​សែន​ ​ប្រាប់​ថា​ខ្លាច​ទៅ​ ​កុំ​ចេះ​តែ​រក​លេស​ឥត​ ​ឈប់​ឈរ​បែប​នេះ​ខ្មា​ស់​គេ​៕​
​ដោ​យៈ​ ​ជា​ ​ច័​ន្ទ​

បទវិចារណកថា៖ កម្ពុជាមិនអាចមានេហតុការណ៌កើតឡើងដូចនៅទុយណេស៊ីទេ

អ្នកវិភាគស្ថានការណ៍នយោបាយ និងមន្ដ្រីអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន បានបង្ហាញនូវ​សេចក្ដី​ព្រួយបារម្ភ ចំពោះស្ថានភាពអំពើពុករលួយ ការបំបិទសិទ្ធិសេរីភាព និងការបន្ដដឹក នាំប្រទេស ដោយ​មន្ដ្រីរដ្ឋាភិបាលដដែលៗអាចបង្កឱ្យប្រទេសកម្ពុជា កើតមានហេតុការណ៍ បះបោរប្រឆាំងរដ្ឋាភិបាល ។ ការអះអាងរបស់អ្នកវិភាគស្ថានការណ៍បែបនេះ បានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍បះបោរដោយ​ហិង្សាមួយ ដើម្បីទម្លាក់តំណែងប្រធានាធិបតី សាធារណរដ្ឋទុយណេស៊ី លោកឈីនអ៊ែលអាប៊ីឌីន បេនអាលី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១១កន្លងទៅថ្មីៗនេះ ។ ការប្រៀបធៀបរបស់អ្នក​វិភាគ​ស្ថានការណ៍នយោបាយកម្ពុជា ទៅនឹងស្ថានការណ៍ក្នុងប្រទេសទុយណេស៊ីនោះ គឺគេបាន​សំអាង​លើហេតុ​ផលថា ប្រទេស ទាំងពីរមានភាពប្រហាក់ប្រហែលគ្នា ដោយសារការគ្រប់គ្រងរបស់កម្ពុជា មានចំណុចជា ច្រើនប្រហាក់ប្រហែលនឹងការដឹកនាំប្រទេសទុយណេស៊ីរបស់ប្រធានាធិបតី​ឈីនអ៊ែលអាប៊ីឌីន បេនអាលី​នោះដែរ ។

ប្រធានាធិបតីទុយណេស៊ី លោកឈីនអ៊ែលអាប៊ីឌីន បេនអាលី បានកាន់កាប់អំណាច រយៈពេល​២៣ឆ្នាំ ហើយប្រទេសទុយណេស៊ី គឺជាសមាជិកសហភាពអាហ្វ្រិក ដែលមាន ប្រជាពលរដ្ឋ​ប្រមាណ​១០លាននាក់ ។ ការបះបោរប្រឆាំងនឹងការដឹកនាំរបស់ប្រធានាធិបតី រូបនេះធ្វើឡើង បន្ទាប់ពីនិស្សិត​សាកលវិទ្យាល័យម្នាក់បានដុតសម្លាប់ខ្លួន ដោយសារតែភាព អត់ការងារធ្វើនៅក្នុងប្រទេសនេះ ។ ការដុត​សម្លាប់ខ្លួនរបស់និស្សិតសាកលវិទ្យាល័យ បណ្ដាលឱ្យមានកុប្បកម្មប្រឆាំងនឹងប្រធានាធិបតី​បេនអាលី​ជាច្រើនលើក ហើយទាម ទារឱ្យចុះចេញពីតំណែងជាបន្ទាន់ ។ កូដកម្មដ៏ពុះកញ្ជ្រោល​នោះបានធ្វើ​ឱ្យលោកបេនអាលី សម្រេច រត់ចេញពីប្រទេសទុយណេស៊ី ហើយទៅសុំសិទ្ធិជ្រកកោន​នៅឯប្រទេស​អារ៉ាប៊ីសា អូឌីត ដើម្បី កុំឱ្យហេតុការណ៍ក្នុងប្រទេសមានសភាពកាន់តែដុនដាបថែមទៀត ។ ហេតុការណ៍​កើត ឡើងនោះធ្វើឱ្យប្រទេសទុយណេស៊ីបង្កើតឡើងនូវរដ្ឋាភិបាលបណ្ដោះ អាសន្នមួយ ដើម្បីដោះស្រាយ​វិបត្ដិក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតី បេនអាលី ត្រូវដួលរលំ។

អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា ខ្លះបានលើកឡើងថា ការផ្ទុះកំហឹងប្រឆាំង រដ្ឋាភិបាលនៅប្រទេសទុយណេស៊ី គឺជាមេរៀនមួយសម្រាប់អ្នកដឹកនាំនៅកម្ពុជា យកមក ពិចារណា​ផងដែរ ។ អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលកម្ពុជា មិនត្រូវគិតថា ប្រជាពលរដ្ឋ របស់ខ្លួនជា​មនុស្ស​មិនចេះដឹងនិងមិនចេះងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ។ ដោយ ហេតុថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ជួបប្រទះនិងវិបត្ដិសេដ្ឋកិច្ចនឹងកំណើនអ្នកអត់ការងារ ធ្វើកាន់តែកើតឡើងថែមទៀតនោះ គឺ​ប្រទេស​នេះ អាចមានបញ្ហាធ្ងន់ធ្ងរ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ត្រូវគិតគូរពង្រឹង កំណើនសេដ្ឋកិច្ច បង្កើតការងារតាមសេចក្ដីត្រូវការរបស់​ប្រជាពលរដ្ឋ និងត្រូវលុបបំបាត់ អំពើពុករលួយប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសសិទ្ធិសេរីភាពនៃការ​បញ្ចេញមតិដែល ជាគ្រឹៈនៃលទ្ធិប្រជាធិបតេយ្យ គឺរដ្ឋាភិបាលមិនត្រូវរឹតត្បិតឡើយ ព្រោះអាចធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋ។

មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងបញ្ហាខាងលើនេះថា រដ្ឋាភិ បាលកម្ពុជា មិនអាចមានហេតុការណ៍អាក្រក់កើតឡើងដូចនៅប្រទេសទុយណេស៊ី ក្នុង សហភាពអាហ្វ្រិកនោះទេ ។ ថ្វីបើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់អំណាច រយៈពេល២៦ឆ្នាំមកហើយក៏ដោយ ក៏សម្ដេចហ៊ុន សែន កាន់អំណាចដោយស្របច្បាប់ មាន ការបោះឆ្នោត គាំទ្រពីសំណាក់ប្រជាពលរដ្ឋ​ភាគច្រើនលើសលប់ ។ ម្យ៉ាងទៀតសេដ្ឋកិច្ច កម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយការកាត់​បន្ថយភាពក្រីក្រតាមយុទ្ធសាស្ដ្រ ចតុកោណបានទទួលជោគជ័យ គួរឱ្យកត់សម្គាល់ថែមទៀត ។ ជាងនេះ​ទៅទៀតប្រមុខរដ្ឋា ភិបាលនិងមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការបម្រើប្រយោជន៍​ប្រជាពលរដ្ឋនិង ការពារប្រយោជន៍ជាតិ ដោយយកចិត្ដទុកដាក់ដូច្នេះពុំមានហេតុផលអ្វី ដែលប្រជាពលរដ្ឋ ងើបឡើងធ្វើកុប្បកម្មប្រឆាំងមេដឹកនាំដូចហេតុការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេស ទុយណេស៊ី កាលពីប៉ុន្មានថ្ងៃកន្លងមកនោះ ។

អ្នកតាមដានស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមួយចំនួន បានវាយ តម្លៃថា រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការ គាំទ្រយ៉ាងខ្លាំងក្លា​ពីអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចធំៗលើសកលលោក។

ដំណើរទស្សនកិច្ចរបស់លោកបាន គីមូន មកកាន់ប្រទេសកម្ពុជា កាលពីចុងខែតុលា និង ដំណើរទស្សនកិច្ចរបស់លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កាល​ពីចុងខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០១០ គឺជាសក្ខីភាពបញ្ជាក់ថា រដ្ឋាភិបាល កម្ពុជា មានការគាំទ្រ​ពីសហគមន៍អន្ដរជាតិយ៉ាងពិតប្រាកដ។ បន្ថែមពីលើនេះកំណើនសេដ្ឋ កិច្ចកម្ពុជា មានការកើនឡើង​ជារៀងរាល់ឆ្នាំ ហើយវិស័យសំខាន់ៗសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ជាតិ ត្រូវបានរដ្ឋាភិបាលកម្ពុជាយក​ចិត្ដទុកដាក់ពង្រឹងកាន់តែខ្លាំង ដូច្នេះពុំមានហេតុផលអ្វី ដែលកម្ពុជាត្រូវកើតគ្រោះអាក្រក់ដូចនៅប្រទេស​ទុយណេស៊ីទៅរួចឡើយ។
ដោយ ៖ ជ័យ តារា

វិចារណកថា​ ​៖ មិន​មែន​ជា​មតិ​រិះ​គន់​ដើម្បី​ស្ថា​ប​នា​ ​តែ​ជា​ការ​ជេរ​ប្រមាថ​របស់​ជន​អគតិ​ប្រេត​ ​ដា​អាម​

ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ ​លោក​ ​ប្រេត​ ​អា​ដាម​ ​បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​សម្បើម​មក​លើ​ប្រមុខ​ដឹកនាំ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ដោយ​ផ្ដោត​ចោទ​ប្រកាន់​ខ្លាំ​ងៗ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​ការ​ក្រាញ​កាន់​អំណាច​ផ្ដាច់​ការ​នៅ​កម្ពុ​ជា​។​ ​ការ​រិះ​គន់​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គ​ការ​សមាគម​ក្រៅ​រ​ដ្ឋា​ ភិ​បា​ល​ ​និង​អង្គ​ការ​សមាគម​ពាក់​ព័ន្ធ​នានា​ពិ​និត្យ​ពិចារណា​និង​ផ្ដល់​អនុ​សាសន៍​លើ​ ​អត្ថ​បទ​ខ្លឹម​សារ​នៃ​ច្បាប់​ថ្មី​មួយ​នេះ​ ​។ ប្រតិកម្ម​របស់​អា​ដាម​នេះ​ ​ក៏​ធ្វើ​ឡើង​នៅ​ ​ក្រោយ​គណ​បក្ស​ប្រឆាំង​សម​ ​រ​ង្ស៊ី​ កំពុង​ទន់​ដៃ​ទន់​ជើង​ក្នុង​ការ​ប្រតិដ្ឋ​រឿង​ចោទ​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​អំពី​បញ្ហា​ព្រំ​ដែន​ ​ជាមួយ​ប្រទេស​វៀ​ត​ណា​ម​ដែល​គ្មាន​ភស្ដុ​តាង​ ​ជាក់​លាក់​នោះ​ដែរ​ ​។
តាម ​រ​យៈ​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ជា​ខេមរភាសា​ ​លោក​ប្រេត​ ​អា​ដាម​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ជា​ពិសេស​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ថា​បាន​និង​ប​ន្ដ​ ​នយោបាយ​ផ្ដាច់​ការ​នៅ​ប្រទេស​កម្ពុ​ជា​ ​។ ការ​អធិប្បាយ​វែក​កំហុស​របស់​លោក​ ​អា​ដាម​មក​លើ​ថ្នាក់​ដឹកនាំ​កំ​ពូ​លៗ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ លើក​នេះ​ ​បាន​ប្រើ​ ​ពាក្យ​ពេចន៍​ដូច​គណ​បក្ស​ប្រឆាំង​ធ្លាប់​និង​កំពុង​ប្រើ​ប្រឆាំង​នឹង​រាជ​រ ​ដ្ឋា​ភិ​បា​ល​ដែរ​ ​ដែល​មាន​លក្ខ​ណៈ​ថ្លោ​សៗ​គ្រោត​គ្រា​ត​ ​មើល​តែ​មេ​ដឹកនាំ​ខ្មែរ​ទាំង​នោះ​ជាស​ត្រូវ​ ​សួ​ពូជ​របស់​លោក​អា​ដាម​ជាប់​ច្រើន​រយ​ជាតិ​មក​ហើយ​ ​។ តើ​ហេតុ​អ្វី​បាន​ជា​ ​លោក​ប្រធាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​ពាក្យ​ច្រឡោងខាម​ទទឹងទិស​មក​លើ​មេ ​ ​ដឹកនាំ​ខ្មែរ​យ៉ាង​នេះ​? តាម​មើល​រាជ​រ​ដ្ឋា​ភិ​បា​ល​ហាក់​ពុំ​មាន​រឿងរ៉ាវ​អ្វី​ធំ​ដុំ​ទាក់ទង​ ​នឹង​លោក​អា​ដាម​នៅ​ពេល​នេះ​ទេ​ ​។
បើ​ពិ​និត្យ​លើ​បុគ្គល​អា​ដាម​នេះ​ ​គឺ​គាត់​បាន​ចង​អាឃាត​ប្រ​ទូ​ស្ដ​រ៉ា​យ​ចំពោះ​ ​ថ្នាក់​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជា​យូរ​ឆ្នាំ​មក​ហើយ​ ​ដោយ​មក​ពី​លោក​មាន​ ​កំហុស​ច្រើន​ពេល​នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុ​ជា​ពី​មុន​ ​ហើយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ឈប់​ស្វាគមន៍​វ​ត្ដ​មាន​គាត់​នៅ​នឹង​កម្ពុ​ជាត​ទៅ​ទៀត​ ​។ ដូច្នេះ​ហើយ​នៅ​ពេល​នេះ​ ​ខ​ណៈ​ដែល​ដៃ​គូ​ប្រឆាំង​របស់​គាត់​នៅ​កម្ពុ​ជា​មាន​ដូច​ជា​គណ​បក្ស​សម​ ​រ​ង្ស៊ី​ជា​ដើម​ ​ដែល​កំពុង​លិច​លង់​ផុត​ដៃ​ផុត​ជើង​ក្នុង​សកម្មភាព​ប្រឆាំង​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ពិសេស​ការ​ប្រឆាំង​ដ៏​សែន​បរាជ័យ​លើ​បញ្ហា​បោះ​បង្គោល​ព្រំ​ដែន​កម្ពុ​ជា​-វៀ​ត​ ​ណា​ម​ ​ក្នុង​ពេល​ថ្មី​ៗកន្លង​មក​នេះ​ ​ញុំាង ​ឱ្យ​លោក​អា​ដាម​ស្ទើរ​ក្អួត​ឈាម​ស្រស់​ ​ទើប​គាត់​ចាំបាច់​ត្រូវ​បញ្ចេញ​ទ​ស្ស​នៈ​ផ្ទាល់​ខ្លួន​វាយ​ប្រហារ​រាជ​រ​ ដ្ឋា​ភិ​បា​ល​ទាំង​ទទឹង​ ​ទិស​យ៉ាង​នេះ​ ​ដើម្បី​ជួយ​លុប​ដាន​បរាជ័យ​ដ៏​សែន​អា​ម៉ា​ស​របស់​គណ​បក្ស​ប្រ​ឆាំ​ង​។​ ​មក​ដល់​ចំណុច​នេះ​ ​យើង​គួរ​រំលឹក​ប​ន្ដិ​ច​ថា​ ​កាល​ពី​ពាក់កណ្ដាល​ខែ​មុន​ ​(ឆ្នាំ​២០១០) ម​ន្ដ្រី​គណ​បក្ស​សមរ​ង្ស៊ី​មួយ​ហ្វូង​បាន​ចុះ​ពិ​និត្យ​បង្គោល​ព្រំ​ដែន​ កម្ពុ​ជា​-វៀ​ត​ណា​ម​ ​ ​នៅ​ស្រុក​មេមត់​ ​ខេ​ត្ដ​កំពង់​ចាម​ ​ហើយ​បាន​អះអាង​យ៉ាង​ឧឡា​រិ​កថា​ ​ការ​បោះ​ ​បង្គោល​ព្រំ​ដែន​នៅ​ទី​នោះ​ ​ធ្វើ​ឱ្យ​ភូមិ​ចំនួន​១៤របស់​កម្ពុ​ជា​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀ​ត​ណា​ម​ ​(គឺ​បាត់​ភូមិ​ខ្មែរ​ចំនួន​១៤)។ ក្រុម​ប្រឆាំង​បាន​ប្ដេជ្ញា​ធ្វើ​របាយ​ការណ៍​នេះ​ជូន​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ដើម្បី​ជា​ការ​តវ៉ា​ឱ្យ​ពិ​និត្យ​ការ​បោះ​បង្គោល​ឡើង​វិ​ញ​។​ ​ប៉ុន្ដែ​រហូត​មក​ទល់​ ​ពេល​នេះ​ ​ក្រុម​នេះ​ពុំ​ទាន់​បង្ហើយ​របាយ​ការណ៍​នៅ​ឡើយ​ ​ដែល​តាម​សេចក្ដី​ឱ្យ​ការណ៍​ ​ពី​ប្រភព​មួយ​ថា​ ​ក្រុម​ប្រឆាំង​មិន​មាន​ភស្ដុ​តាង​ជាក់​លាក់​តាម​ដូច​ការ​ស្រែក​ ​ចោទ​របស់​ពួក​គេ​នោះ​ឡើយ​ ​។ ដូច្នេះ​ ​ប្រតិកម្ម​របស់​លោក​អា​ដាម​ក្នុង​ ​ពេល​នេះ​ ​វា​អាច​ជា​ការ​ជួយ​បង្វិល​ទិស​ ​កុំ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ពី​សាធារណ​ជន​លើ​រឿង​ ​សាំំ​ញុំាភូត​កុហក​របស់​ក្រុម​ប្រឆាំង​នោះ​ ​។
រឿង​បន្ទាប់​មួយ​ទៀត​គឺ​ ​បច្ចុប្បន្នកាល​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​និង​អង្គ​ការ​ ​សមាគម​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​កំពុង​ជួយ​គ្នា​ក្នុង​ការ​តាក់តែង​ច្បាប់​ស្ដី​ពី​អង្គ​ការ​សមាគម​ ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ដែល​ក្នុង​គោល​បំណង​ឱ្យ​អង្គ​ការ​សមាគម​ទាំង​អស់​នៅ​ព្រះ​រាជា​ ​ណា​ចក្រ​កម្ពុ​ជា​ ​ធ្វើ​សកម្មភាព​នានា​ឋិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ ​។ គោល​បំណង​នេះ​ ​មិន​ជា​អាក្រក់​ប្រាស​ចាក​ពី​គន្លង​គ្រប់គ្រង​តាម​បែប​នីតិ​រដ្ឋ​ដូច​បណ្ដា​ប្រទេស​នៅ​ ​លើស​កល​លោក​ទេ​, ប៉ុន្ដែ​ក្រុម​ប្រឆាំង​និង​រាប់​ទាំង​អា​ដាម​ផង​ ​បាន​យល់​ផ្ទុយ​ឆ្វេង​ ​ថា​ជា​វិធាន​នៃ​ការ​រឹត​ប​ន្ដឹ​ង​ដាក់​កំហិត​បេសកកម្ម​របស់​អង្គ​ការ​ ​សមាគម​ក្រៅ​ ​រ​ដ្ឋា​ភិ​បា​ល​ទៅ​វិញ​ ​។ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ក៏​មាន​កង្វល់​អំពី​ច្បាប់​ ​ថ្មី​មួយ​នេះ​ ​ហើយ​បាន​អំពាវ​នាវ​កម្ពុ​ជា​តាក់តែង​ច្បាប់​ឱ្យ​ស្រប​តាម​បទដ្ឋាន​ ​និ​យាម​អ​ន្ដរ​ជាតិ​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ​របស់​អង្គ​ការ​ ​សមាគម​ក្រៅ​ ​រ​ដ្ឋា​ភិ​បា​ល​នានា​នៅ​កម្ពុ​ជា​ ​។ ដោយ​ទំនងជា​បញ្ហា​តាក់តែង​ច្បាប់​ថ្មី​នេះ​ ​ទើប​ ​អា​ដាម​ចេញ​មុខ​បរិហារ​ថ្កោល​ទោស​ប្រមុខ​ដឹកនាំ​កម្ពុ​ជា​នៅ​ពេល​នេះ​ដែរ​ ​ហើយ​ ​មិន​មែន​ជា​ការ​បង្ហាញ​ទ​ស្ស​នៈ​របស់​គាត់​ដើម្បី​ទាញ​តម្រង់​ច្បាប់​ឱ្យ​ត្រឹម​ត្រូវ​ល្អ​ ​ជា​ទេ​ ​តែ​ជា​ការ​ជេរ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​យ៉ាង​ខ្លាំង​ទៅ​វិញ​ ​។ គាត់​នេះ​អះអាង​យ៉ាង​ ​ដាច់​សាច់​ថា​ ​អំណាច​នៅ​កម្ពុ​ជា​ប្រមូល​ផ្ដុំ​ ​ទៅ​លើ​ជន​ផ្ដាច់​ការ​មួយ​ក្ដាប់​ ​និង​ថា​ ​អ្នក​កាន់​អំណាច​យូរ​ជា​ជន​ពុក​រលួយ​ផ្ដាច់​ការ​ ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ជា​ដើម​ ​។
ការ ​ចេញ​មុខ​វាយ​ប្រហារ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ទាំង​ក​ម្រោ​ល​៤ជ្រុង​ពី​ សំណាក់​ ​លោក​អា​ដាម​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​នៅ​ពេល​ នេះ​ ​វា​កើត​ឡើង​ដូច​ជា​តក់ក្រហល់​អន្ទះសា​ហួស​ហេតុ​ណាស់​ ​។ ស្ដាប់​ប្រតិកម្ម​របស់​ ​អា​ដាម​តាំង​ពី​ដើម​ទល់​ចប់​ក្នុង​បទ​សម្ភាស​ន៍​មួយ​ឈុត​ជាមួយ​បណ្ដាញ​ ផ្សព្វផ្សាយ​ ​បរទេស​នៅ​ស​បា្ដ​ហ៍​នេះ​ ​គេ​នឹក​គិត​ថា​គាត់​នេះ​ទំនងជា​មាន​គំនុំ​បុគ្គល​យ៉ាង​ ​ជ្រាល​ជ្រៅ​ជាមួយ​ម​ន្ដ្រី​រាជ​រ​ដ្ឋា​ភិ​បា​ល​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ជា​ជាង​ការ​ផ្ដល់​ ​មតិ​ដើម្បី​កែ​លម្អ​រាជ​រ​ដ្ឋា​ភិ​បា​ល​ឱ្យ​ស្រប​តាម​នីតិ​វិធី​ ​ពីព្រោះ​គ្រប់​សំដី​របស់​គាត់​ ​គឺ​សុទ្ធតែ​ជា​សំដី​ទោ​សៈ​ហិង្សា​ជេរ​បញ្ចោរ​ព្យាបាទ​តែ​ទៅ​លើ​ថ្នាក់​ ដឹកនាំ​កម្ពុ​ជា​ ​ប៉ុន្មាន​នាក់​ខាង​លើៗ​ ​ដោយ​ពុំ​មាន​មួយ​ម៉ាត់​ណា​សម​រម្យ​សម្រាប់​យក​ធ្វើ​ជា​គតិ​ ​បាន​ឡើយ​ ​។ ទោះ​យ៉ាង​ណា​ប្រតិកម្ម​ឆ្កួ​តៗ​ខុស​ទំនង​បែប​នេះ​ ​វា​ជា​អំពើ​បន្ថោក​ ​បន្ទាប​ខ្លួន​ឯង​របស់​លោក​អា​ដាម​តែ​ប៉ុណ្ណោះ​, ឯ​កម្ពុ​ជា​វិញ​ក្រោម​ការ​ដឹកនាំ​របស់​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នៅ​តែ​ប​ន្ដ​នយោបាយ​ក​សាង​និង​ការពារ​ជាតិ​ មាតុភូមិ​ ​របស់​ខ្លួន​ជា​ប្រក្រតី​ ​ដោយ​ពុំ​ខ្វល់​នឹង​ក្រុម​អគតិ​នានា​ដោយ​រាប់​ទាំង​លោក​អា​ដាម​ ​ផង​នោះ​ឡើ​យ​៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
ដោ​យៈ​អា​ចា​រ្យ​ ​កេ​ត​

បទអត្ថាធិប្បាយ៖ កម្ពុជាមានមោទភាពដែលសម្ដេច ហ៊ុន សែន ជាមេដឹកនាំ

ថ្ងៃទី១ ខែ មករា ឆ្នាំ ២០១១

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១ ដោយបាន ដកស្រង់សំដីរបស់ប្រេដ អាដាម (Brad Adam) នាយកប្រតិបត្ដិទទួលបន្ទុកតំបន់អាស៊ី នៃអង្គការ​ឃ្លំមើល សិទ្ធិមនុស្ស (Human Right Watch) ដែលបានលើកឡើងថា ហ៊ុន សែន បានកាន់ អំណាចយូរពេក ដែលអាចបណ្ដាលឱ្យប្រទេសកម្ពុជាជួបប្រទះគ្រោះថ្នាក់ទៅថៃអនាគត។ ប្រេដ អាដាម រៀបរាប់ថា លោក ហ៊ុន សែន អាចរក្សាតំណែងរបស់លោកបានដោយសារគំរាមគំហែង និងអំពើពុក រលួយដែលបានអនុញ្ញត អោយលោក ហ៊ុន សែន ប្រើប្រាស់ទឹកប្រាក់របស់លោកទឹញមន្ដ្រី ដែល ប្រឆាំងនឹងរូបលោក។ ប្រេដ អាដាម បន្ដរៀបរាប់ថា លោក ហ៊ុន សែន បានប្រើប្រាស់វិធី បំបែក និងត្រួតត្រាបានយ៉ាងល្អ។ តើការធ្វើសេចក្ដី អត្ថាធិប្បាយរបស់ប្រេដ អាដាម ផ្ដល់ឱ្យប្រជាជនកម្ពុជា បានទទួលចំណេញអ្វីខ្លះ ក្រៅពីទិសដៅខាង នយោបាយ បំរើផលប្រយោជន៏ឱ្យគណបក្សប្រឆាំង នៅកម្ពុជា?
ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់ ប្រេដ អាដាម លើសម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ដ្រី ជាប់ឆ្នោតតាមរយៈការបោះឆ្នោតជាសាកល ដោយសេរី និងត្រឹមត្រូវ និងទទួលបានការផ្ដល់សេចក្ដីទុក ចិត្ដដោយសភាជាតិនៃប្រទេសកម្ពុជា គឺ មានភាពមិនត្រឹត្រូវ អយុត្ដិធម៌ និងមិនអាចទទួលយកបាន ដោយ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។ ការវាយលុករបស់ប្រេដ អាដាម លើបុគ្គលភាព របស់សម្ដេច ហ៊ុន សែន គឺជាទិសដៅខាងនយោបាយសុទ្ធសាធដែលបំរើឱ្យគណៈបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា ហើយការលើកឡើង របស់ប្រេដ អាដាម បានផ្ទុយពីការពិតក្នុងជីវភាពនយោបាយ របស់សម្ដេច ហ៊ុន សែន ក្នុងសង្គមកម្ពុជា ពិសេស ប្រព័ន្ធនយោបាយដឹកនាំ និងច្បាប់របស់ កម្ពុជាតែម្ដង។

ក្នុងជីវភាពនយោបាយ សម្ដេច ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុតក្នុងការតស៊ូដឹកនាំរំដោះ ប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ០៧ មករា ឆ្នាំ ១៩៧៩ ដោយបានដណ្ដើម មកជូនប្រជាជនកម្ពុជារាល់រូបនូវសិទ្ធិ សេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូរដែល ត្រូវបាត់បង់ទាំងស្រុង ក្នុងរបប ប៉ុល ពត ធ្វើ់ឱ្យប្រជាជនរាល់រូបមានសិទ្ធិធ្វើជាម្ខាស់លើជោគវាសនា ប្រទេសជាតិមាតុភូមិ និងជោគ វាសនារបស់ខ្លួនផ្ទាល់។

សម្ដេច ហ៊ុន សែន បានដើរតួដ៏សំខាន់បំផុតក្នុងការបង្រួបង្រួមជាតិដែលនាំទៅដល់ការសម្រេច កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ការកសាងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងបង្កើត ព្រះរាជា ណាចក្រកម្ពុជាទី ដែលមានរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងប្រកាន់យកប្រព័ន្ធ នយោប្រជាធិប តេយ្យសេរីហុបក្ស និងសេដ្ឋកិច្ចទីផ្សារ។ បើទោះបីកម្ពុជាមានការបោះឆ្នោត ជាសកល លើកដំបូងក្នុង ឆ្នាំ១៩៩៣ ឧបត្ថម្ភដោយអង្គការសហប្រជាជាតិមែនពិត ក៏ប៉ុន្ដែ កម្ពុជានៅ តែមិនទាន់ មានសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខទូទាំងប្រទេសឡើយ អាស្រ័យដោយភាគីកម្ពុជា ប្រជាធិបតេយ្យបដិសេធ មិនចូលរួមការបោះឆ្នោតនោះ ហើយបានបន្ដការតស៊ូប្រឆាំង នឹងរដ្ឋាភិបាល នៅក្នុងព្រៃ។ ក៏ប៉ុន្ដែ អាស្រ័យដោយការដឹនាំដ៏ឈ្លាសវៃរបស់សម្ដេច ក្រោមការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បានធ្វើឱ្យ អង្គការចាត់តាំងរបស់របបប្រល័យពូជសាសន៍ដែលនៅសេសសល់ ត្រូវរលំរលាយ ទាំងស្រុងទាំងខាងនយោបាយ និងយោធា ធ្វើឱ្យប្រទេសកម្ពុជាមានសន្ដិភាពពេញលេញទាំងស្ថិរភាព នយោបាយ និងសន្ដិសុខទូទាំង ប្រទេស ពិសេសបាននាំមកនូវការឯកភាពជាតិពេញលេញលើក ដំបូងចាប់ពីចុងឆ្នាំ ១៩៩៨ មក។  

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ខឿនសេដ្ឋកិច្ច សង្គមរបស់កម្ពុជាកាន់តែមានភាពរីកចម្រើនរឹងមានឡើងជាលំដាប់ ធ្វើ់ឱ្យកម្ពុជា មានមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រី ក្ររបស់ ប្រជាជន។ ជាក់ស្ដែង ពីឆ្នាំ ២០០៤-២០០៧ កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំមាន ១១.១ភាគរយ ដោយឡែកឆ្នាំ២០០៥ មាន កំណើន១៣.៥ ភាគរយ  ហើយក្នុងឆ្នាំ២០០៨ មាន៧ភាគរយ ហើយ បើទោះបីមានវិបត្ដិហិរញ្ញវត្ថុសាកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវកំណើន ៥ភាគរយ ក្នុងឆ្នាំ ២០១០ ហើយលើមូលដ្ឋាននេះ ការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១១ គឹអាចនឹងសម្រេច បាន៦ភាគរយ។ អាត្រាក្រីក្របានធ្លាក់ចុះពី៤៧ភាគរយ នៅឆ្នាំ១៩៩៣ មកត្រឹម ៣០ភាគរយ ក្នុងឆ្នាំ ២០០៧ និងមកនៅប្រមាណ២៦ភាគរយ នៅឆ្នាំ២០១០ គឺកម្ពុជាសម្រេច បានការកាត់បន្ថយ ភាពក្រីក្រជាង១ភាគរយ ក្នុង១ឆ្នាំៗ តាមគោលដៅបានកំណត់។ 

កំណើនសេដ្ឋកិច្ចនេះ ត្រូវបានបង្ករដោយបរិយាកាសនយោបាយស្ថិរភាព សន្ដិភាព និង សន្ដិសុខ ទូទាំងប្រទេស និងបង្កើតឱ្យមានជំនឿទុកចិត្ដពីវិនិយោគិនបរទេសដែលមករកស៊ីបណ្ដាក់ ទុននៅកម្ពុជា។ កំណើនសេដ្ឋកិច្ចកម្ពុជា ផ្សារភ្ជាប់គ្នាទៅវិញទៅមកជាមួយនឹងការអនុវត្ដនូវនយោបាយ កំណែទម្រង់ស៊ីជជ្រៅ ក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលដោយផ្ដោតយកចិត្ដទុកដាក់លើ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលក្នុងនោះ អភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ដ្រ ចតុកោណ។ ផែនការសកម្មភាព អភិបាលកិច្ចល្អយកចិត្ដទុកដាក់លើ ទី១៖ ការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ទី២៖ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ទី៣៖ កំណែទម្រង់រដ្ឋបាលសាធារណៈ និងទី៤៖ កំណែទម្រង់កងកំលាំងប្រដាប់អាវុធ។

រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដដោយឥតងាករេ ក្នុងការអនុវត្ដនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ដែលជាមាគ៌ាតែមួយគត់សម្រាប់ធ្វើដំណើទៅមុខ តាមរយៈវិធានការបន្ដកសាង  និងពង្រឹង ការអនុវត្ដ នូវនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។
ដូច្នេះ តើប្រេដ អាដាម បានរៀនសូត្រ យល់ដឹង និងទទួលនូវការពិតដូចម្ដេចទៅ សំរាប់ ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់លោកលើបុគ្គលភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយគ្មាន ការទទួលខុសត្រូវ ហើយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត បានបោះឆ្នោតជូន សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី។ ប្រេដ អាដាម ត្រូវយល់ដឹងឱ្យបាន ច្បាស់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់អាណត្ដិនៃនាយករដ្ឋមន្ដ្រីឡើយ ហើយកម្ពុជា បានធ្វើការ បោះឆ្នោតរៀង រាល់ប្រាំឆ្នាំម្ដងមិនដែលអាក់ខាន ដូច្នេះហើយ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នៅតែមាន សិទ្ធិឈឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ដ្រី តាមការផ្ដល់សេចក្ដីទុកចិត្ដ និងឯកភាព របស់គណបក្សប្រជា ជនកម្ពុជា និងស្របតាមច្បាប់របស់កម្ពុជា។ អាស្រ័យដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានគុណសម្បត្ដិខ្ពស់បំផុតក្នុងការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិបានរីក ចម្រើនរឹងមាំ និងពិសេស តស៊ូខាងការទូតទទួលបានជោគជ័យក្នុងការ ចុះបញ្ជីប្រាសាទព្រះវិហារក្នុង បញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងបានដោះស្រាយ ក្នុងការងារខណ្ឌសីមា និងបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងជាមួយប្រទេសឡាវ។ បន្ថែម លើដំណើទស្សនៈកិច្ចរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី ហ៊ីលឡារី ក្លីនតុន មកកាន់កម្ពុជាថ្មីៗនេះ  ហើយ ជាមោទនភាពបំផុតសំរាប់ប្រជាជនកម្ពុជា និងមុខមាត់កម្ពុជាលើឆាកអន្ដរជាតិនោះ គឺ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានជោគ ជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំកំពុលកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) កិច្ចប្រជុំកំពូលស្ដីពី យុទ្ធសាស្ដ្រសហ ប្រតិបត្ដិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចាវប្រាយ៉ាមេគង្គលើកទី៤ (ACMECS) និងមហាសន្និបាតលើកទី៦ នៃគណបក្សនយោបាយនៅ អាស៊ីដែលមានគណបក្សចំនួន៩៤ និងអង្គការអន្ដរជាតិធំៗចំនួន៦ ចូករួម គឺអង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់កម្ពុជា ក្នុងដំណើការបង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះឈ្នះ។  កម្ពុជាត្រូវបានចាត់ទុកជាគំរូមួយសម្រាប់ពិភពលោក ក្នុងការដោះស្រាយ វិវាទដោយ សន្ដិវិធី ការបង្រួបបង្រួមជាតិ ផ្អែកលើដំណោះស្រាយនយោបាយ និងកសាងបាននូវស្ថិរភាព នយោបាយមួយយ៉ាងរឹងមាំ ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យមាតុភូមិកម្ពុជា បានរីកចម្រើនលូតលាស់រហូត ដល់ សព្វថ្ងៃ។

ដូច្នេះ ប្រេដ អាដាំត្រូវយល់ដឹងឱ្យបានច្បាស់ថា វាមិនសំខាន់លើរយៈពេលយូរប៉ុណ្ណាក្នុងការ ដឹនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ ក៏ប៉ុន្ដែ នេះ ជាច្បាប់ និងប្រព័ន្ធ នយោបាយដឹកនាំ របស់កម្ពុជា ពិសេស ប្រជាជនកម្ពុជា នៅតែបោះឆ្នោតគាំទ្រសម្ដេចធ្វើជា នាយករដ្ឋមន្ដ្រីកម្ពុជា ហើយសូម្បី សម្ដេច នរោត្ដម សីហនុ វរៈមហាក្សត្រកម្ពុជា ព្រះអង្គក៏បានគាំទ្រ សម្ដេច ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ដ្រីរៀងរហូត ក្នុងពេលព្រះអង្គមានព្រះជន្ន។

 ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់ប្រេដ អាដាម បានដើរចាកឆ្ងាយពីបរិបទនយោបាយដឹកនាំ និងច្បាប់របស់កម្ពុជា ហើយការអធិប្បាយរបស់លោកបាននិងកំពុងបំរើផលប្រយោជន៍ ដល់គណបក្ស ប្រឆាំងនៅកម្ពុជា ដែលប្រជាជនកម្ពុជាជាម្ងាស់ឆ្នោតមិនអាចទទួលយកបានឡើយ។ ប្រេដ អាដាម ត្រូវយល់ ដឹងឱ្យបានច្បាស់លាស់ថា ការដឹកនាំប្រទេសនិមួយៗ ក្នុងពិភពលោកមិនទាន់ឃើញ​ប្រទេសណាមួយមានការ ដឹកនាំសុក្រិត្យឡើយ ហើយក្នុងនោះ ការដឹកនាំរបស់សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីកម្ពុជា មិនទាន់ មានសុក្រិត្យទាំងស្រុងឡើយ។ ក៏ប៉ុន្ដែអ្វីដែលជាចំណុចខ្វះខាត នៅសេសសល់កំពុងកើតមាននៅកម្ពុជា នាពេលបច្ចុប្បន្ន មិនមែនជាកត្ដាបង្ករឱ្យមានអស្ថិរភាព​នយោបាយ គ្រោះថ្នាក់ដល់ប្រទេសជាតិទៅ អនាគតឡើយ។ សូម្បីសហរដ្ឋអាមេរិកបានចំណាយ​រយៈពេលជាង២០០ឆ្នាំ ដើម្បីកសាងសហរដ្ឋអាមេរិកជា សង្គមប្រជាធិបតេយ្យផ្ដល់នូវការគោរពសេរីភាព និងសិទ្ធិមនុស្ស ក៏ប៉ុន្ដែសហរដ្ឋអាមេរិកមិនទាន់មាន សុក្រិត្យភាព ក្នុងការដឹកនាំដែរ។
ដោយ សេកស