ភ្នំពេញ: នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ សម្តេចហ៊ុន សែនបានអំពាវនាវជាថ្មីម្តងទៀតឱ្យមន្ត្រីរដ្ឋាភិបាលទាំងឡាយដកខ្លួនចេញជាបន្ទាន់ពីអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការរំលោភដីធ្លី និងការកាប់បំផ្លាញព្រៃឈើ។
សម្តេចព្រមានថា ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងមិនអាចចៀសផុតពីការផ្តន្ទាទោសនោះឡើយបើទោះបីជាពួកគេជាមន្ត្រីស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចេញផ្សាយនៅរសៀលថ្ងៃទី២១មករានេះ។
ការព្រមានជាថ្មីម្តងទៀតរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងនៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងចាត់ការមន្ត្រីប៉ូលិសធំៗជាច្រើននាក់ក្នុងស្ថាប័នប្រឆាំងគ្រឿងញៀនពីបទពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើសន្និសីទកាសែតនៅរសៀលនេះ៕
ដោយ : បញ្ញវន្ត CEN
No comments:
Post a Comment