Saturday, January 15, 2011

ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស

(​រូបថត ចក្រី​)

 ខេត្ត​ព្រៃវែង​ ៖ កាលពី​ព្រឹក​​ថ្ងៃទី​១៣ មករា នៅវាល​ស្រែ​ក្នុង​ភូមិ​សំរោង​ ឃុំ​ល្វា​ ស្រុក​​ព្រះ​​ស្តេច​ មាន​រៀបចំ​​ពិធី​ទិវា​ស្រែ​​បង្ហាញ​​អំពី​​ការ​ដាំដុះ​​​តាម​បែប​​បច្ចេកទេស​​និង​​តាម​​ទំលាប់​ ​ដែល​រៀបចំ​​និងឧបត្ថ​ម្ភ​​ថវិកា​ដោយ​​សហភាព​​អឺរ៉ុប​​ ​ក្រោម​​អធិបតីភាព​លោក​​យស់ ​មុន្នី​ ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​រួម​មាន​​លោក​បណ្ឌិត​​អ៊ាន រ៉ូសែល ទីប្រឹក្សា​​​ម្ចាស់​គំរោង​​ដែល​ជា​តំណាង​ឱ្យ​ម្ចាស់​​ជំនួយ​សហភាព​អឺរ៉ុប អ្នក​ស្រី​ឃុន គីម​លន់ ប្រធាន​ការិយាល័យ​​កសិ​កម្ម​ស្រុក លោក​មេភូមិ​​​ មេឃុំ​ និង​ប្រជា​កសិករ​​​ជា​ច្រើន​នាក់​ទៀត​​ ។​
ក្រោយ​ពី​បាន​ស្តាប់​​របាយការណ៍​​របស់​លោក​​អាន ព័រ​ ជា​​​ជំទប់​ទី១ ឃុំ​ល្វា​រួច​មក​ អ្នក​ស្រី​​​ឃុន គីម​លន់ ប្រធាន​​ការិយាល័យ​​កសិកម្ម​​ស្រុក​​​បាន​​ធ្វើ​ការ​​​បក​ស្រាយ​ពន្យល់​​​ដល់​ប្រជា​កសិករ​​ស្តីពី​សញ្ញា​និង​រោគ​សញ្ញា​ថ្នាំពុល​​កសិកម្ម​ការដុះ​លូត​លាស់​របស់​ដំណាំ​​ស្រូវ​​​ និង​មតិ​របស់​​ប្រជា​កសិករ​ដែល​ជា​តំណាង​​តាម​ភូមិ​នីមួយៗ​ធ្វើ​​ការ​​ពន្យល់​និង​​ណែនាំ​បន្ថែម ។ អ្នក​ស្រី​​ឃុន គីមលន់ ​បាន​សំណូមពរ​​ដល់​ប្រជា​កសិករ​ឱ្យ​ចេះ​ប្រើ​ប្រាស់​​ថ្នាំដែល​ផ្សំ​ឡើង​ដោយ​ធម្ម​ជាតិ​ ដូចជា​ ពពួក​រុក្ខ​ជាតិ​ដែល​មាន​ជាតិ​​ល្វីង​ និង​រុក្ខជាតិ​ដែល​មាន​ជាតិ​​ពុល​បុក​បញ្ចូល​គ្នា​​ត្រាំ​ឱ្យ​បាន​កន្លះ​ខែ ទើប​យក​ទៅ​​បាញ់​ ឬប្រើ​ប្រាស់​សំរាប់​​កំចាត់​សត្វ​មមៀច​ត្នោត​និង​​សត្វ​ដង្កូវ​ជា​ដើម ។ ​នេះ​ជា​វិធី​ងាយ​មាន​​ប្រសិទ្ធភាព​​ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ហើយ​មិន​ខាត​បង់​​ថវិកា​ផង ។
លោក​បណ្ឌិត​អ៊ាន រ៉ូសែល តំណាង​​ឱ្យ​ម្ចាស់​​​ជំនួយ​សហភាព​​អឺរ៉ុប​បាន​​​មាន​ប្រសាសន៍​ថា ជួស​មុខ​​ឱ្យ​ម្ចាស់​ជំនួយ​ក្រោយពី​បាន​ដើរ​​ពិនិត្យ​មើល​​​ការ​ធ្វើ​ស្រែ​របស់​បងប្អូន​​ប្រជាកសិករ​តាំងពី​ពេល​សាប​ ដក​ស្ទូង​​រហូត​មក​ដល់​ស្រូវ​ទុំ​ លោក​សប្បាយ​ចិត្ត​ណាស់​ព្រោះ​​​ឃើញ​ស្រូវ​មានទិន្ន​​ផល​ល្អ​​បងប្អូន​សប្បាយ​ចិត្ត​ នេះ​ដោយ​សារ​បងប្អូន​ចេះ​ងាក​មក​ធ្វើ​ស្រែ​​តាម​បច្ចេកទេស​បាន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា លោក​នឹងពាំនាំ​សេចក្តី​​​សប្បាយ​​​រីករាយ​​របស់​​ប្រជា​កសិករ​ក៏ដូចជា​​សេចក្តី​ស្នើ​សុំ​របស់​បងប្អូន​​កសិករ​​ដែល​​មាន​ការ​ខ្វះ​ខាត​ដូចជា​ពូជ​​ល្អៗ​ ឬអ្នក​បច្ចេក​ទេស​ផ្នែក​​ដំណាំ ប្រាប់​ម្ចាស់​ជំនួយ​ឱ្យ​មក​ជួយ​ដល់​បងប្អូន​បន្ត​ទៀត ។​
លោក​យស់ មុន្នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រៃវែង​​​បាន​មាន​មតិ​សំណេះ​សំណាល​​ជាមួយ​ប្រជា​កសិករ​​ថា ការ​ធ្វើ​ស្រែ​​បាន​ផល​ល្អ​បែប​នេះ​​​ក៏ដោយ​សារ​ការ​យក​ចិត្ត​ទុកដាក់​ពីរាជរដ្ឋា​ភិ​បាល​​ដែល​មាន​សម្តេច​ទាំង៣ ជាប្រមុខ​ដឹកនាំ​ ។​សម្តេច​លោក​​បាន​ខិតខំ​​រក​វិធី​សាស្ត្រ​គ្រប់​បែប​យ៉ាង​តាំងពី​រក​អ្នក​ផ្តល់​​​ជំនួយ អ្នក​បច្ចេក​ទេស​ផ្នែក​​កសិកម្ម​ ស្រូវ​ពូជ​ជាដើម ​ដើម្បី​​ជួយ​ឱ្យ​បង​ប្អូន​ធ្វើ​ស្រែ​បាន​ផល​ច្រើន​ ។ លោក​បាន​​មាន​ប្រសាសន៍​​​បន្ត​ថា ឥឡូវ​នេះ​លោក​ហ៊ី បាវី​ ​ប្រធាន​​កំពង់​ផែ​រាជធានីភ្នំពេញ ក៏​បាន​ជួយ​ជ្រោម​ជ្រែង​គ្រប់​បែប​យ៉ាង​តាំងពី​​ប្រឡាយ​មេ ទឹក​ បង្គោល​​ភ្លើង​ តភ្លើង​ពី​ប្រទេស​វៀតណាម​មក​ឱ្យ​បងប្អូន​ប្រើ​ប្រាស់ ​។ ​ក្នុងនោះ​​ដែរ លោក​បញ្ជាក់​ថា ស្រូវ​​យើង​ឆ្នាំនេះ​ក្នុង​ទឹកដី​​ខេត្ត​ព្រៃវែង​ វ៉ាដាច់​ខេត្ត​តាកែវ និង​បាត់​ដំបង​ ​ដោយ​សារ​ខេត្ត​​​បាត់​ដំបង​ត្រូវ​បាន​​ចែកជា​ពីរ​ផ្នែក​ ទៅជា​ខេត្ត​បន្ទាយ​មាន​ជ័យមួយ​ទៀត ។
លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រៅពីទុក​ហូប​និង​ការ​នាំចេញ​ទៅ​លក់​​​នៅ​ប្រទេស​​វៀត​ណាម​ដែល​ក្នុង​១ឆ្នាំៗ​ ក្នុង​ខេត្ត​​ព្រៃវែង​នាំ​ស្រូវ​ចេញ​ទៅ​លក់​​បានពី១លាន​ទៅ​២​លាន​តោន ហើយ​នៅ​សល់​ស្រូវ​​រាប់​ពាន់តោន​ទៀត ​។ លោក​បាន​ឱ្យ​ដឹងថា ​ស្រូវ​ដែល​យើង​ធ្វើ​បាន​​ផល​ល្អ​ច្រើន​មាន​៣​ប្រភេទ គឺ១-​ពូជស្រូវ​ស្រាល មាន​អ៊ីអ៊ែរ​ 66 ​សែន​ពិដោរ​ ជលសារ​ ២-ពូជ​ស្រូវ​កណ្តាល​មាន​ ផ្កា​រំដួល ផ្ការំដេង ផ្កា​រមាត់ ផ្កាចន្ទ​សែនស (ហៅ​ផ្កា​ខ្ញី​) និង​៣-ស្រូវ​​ធ្ងន់​ មាន រាំងជ័យ​ ៥៤,៥៦ សំរាប់​ឱ្យ​បងប្អូន​ជ្រើស​រើស​​​យក​មក​ធ្វើ​ទៅ​តាម​​លក្ខណៈ​​នៃដី​និង​ពេល​វេលា ។ ​លោក​បាន​ផ្តាំ​ផ្ញើ​​ឱ្យ​បងប្អូន​​ប្រជាកសិករ​ទាំង​​អស់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​ស្រែ​​តាម​​បែប​បច្ចេកទេស​ទើប​បាន​ផល​ច្រើន​ និងត្រូវ​ចេះ​ប្រមូល​ផល​ស្រូវ​ឱ្យ​បានទាន់​ពេល​​វេលា​ដូ​ច​ពាក្យ​​ចាស់​លោក​ថា «ច្រូត​ស្រូវ​ទុំ​បាន​៣ ច្រូត​​ស្រូវ​ខ្ចី​បាន​៤» ៕

(​រូបថត ចក្រី​)

ដោយ ៖ កោះឯករាជ្យ

មន្ត្រី​ប៉ូលិស២៣៤នាក់ បាន​ទទួល​វិញ្ញា​បន​បត្រ​​ក្រោយ​ការ​សិក្សា​អំពី​​ក្រម​​ព្រហ្ម​ទណ្ឌ​​ថ្មី


 រាជធានីភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ចំនួន​២៣៤​នាក់ បាន​ទទួល​វិញ្ញា​បន​បត្រ​ពី​លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្តាល យុត្តិ​ធម៌​​ តំណាង​​ឱ្យ​លោក​​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​ ដែល​បាន​ចូល​រួម​បិទ​វគ្គ​​គ្រូ​បង្គោល​ស្តី​ពី​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​វគ្គ​២ ដែល​បាន​​សិក្សា​​​អស់​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក ។ ពិធី​នេះ​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃ​​ទី​១៤ មករា នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ។
លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ជំនួស​មុខ​ឱ្យ​​​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​​ថា ក្រម​ព្រហ្ម​ទណ្ឌ​​​ជា​អត្ថ​បទ​​ច្បាប់​មួយ​ដែល​ប្រមូល​ផ្តុំ​នូវ​បទ​​ប្បញ្ញត្តិ​​​ព្រហ្ម​ទណ្ឌ​សម្ព័ន្ធ​ត្រឹម​ត្រូវ​ មាន​ភាព​រលូន និង​ស៊ី​សង្វាក់​គ្នា​​ ជា​ឧបករណ៍​​ជំនួយ​ដ៏​មាន​សារ​សំខាន់​​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​សំរាប់​កំលាំង​​អនុ​វត្ត​ច្បាប់ ។ លោក​ឧត្តម​សេនីយ៍​ បាន​​សំណូម​ពរ​ដល់​សិក្ខា​កាម​ទាំង​​អស់​ដែល​បាន​សិក្សា​​យល់​ដឹង​អំពី​គោល​​ការណ៍​ទូទៅ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ត្រូវ​បន្ត​ធ្វើ​​​ស្វ័យ​សិក្សា​ឱ្យ​​បាន​ចាំ​ស្ទាត់​នូវ​មាត្រា​ដែល​ចែង​អំពី​​ទោស​ទណ្ឌ ដើម្បី​​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត ។
លោក​ឧត្តម​សេនីយ៍​​បន្ត​ថា ដើម្បី​ធានា​ឱ្យ​មាន​​​ប្រសិទ្ធ​​ភាព​នៃ​ការ​អនុ​វត្ត​ច្បាប់​​នេះ ការ​ងារ​អប់រំ​​ផ្សព្វ​ផ្សាយ និង​បណ្តុះ​បណ្តាល​​ជា​​កិច្ច​ការ​បន្ទាន់ ​ហេតុ​នេះ​ទើប​លោក​នាយ​ឧត្តម​សេនីយ៍​​នេត សាវឿន បាន​​ដាក់​បញ្ជា​ឱ្យ​​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​​ជា​លក្ខណៈ​បន្ទាន់​ ដើម្បី​ឱ្យ​គ្រូ​បង្គោល​ទាំង​អស់​មាន​លទ្ធ​ភាព​យក​ចំណេះ​ដឹង​​ដែល​​ទទួល​បាន​​ពី​ការ​សិក្សា​នេះ ទៅ​បណ្តុះ​បណ្តាល​​បន្ត​ដល់​មន្ត្រី​នៅ​ក្នុង​អង្គ​ភាព​របស់​ខ្លួន​តាម​បណ្តា​​មូល​ដ្ឋាន​ឱ្យ​បាន​ឆាប់​រហ័ស ។
គួរ​បញ្ជាក់​​ថា ក្នុង​ពិធី​បិទ​វគ្គ​នេះ​ក៏​មាន​ការ​​ចូល​រួម​ពី​លោក​​ប៊ុន ហុន ​អនុ​រដ្ឋ​​លេខា​ធិការ​​ក្រសួង​យុត្តិ​ធម៌​ និង​លោក​ផូវ សុភី អគ្គ​នាយក​នៃ​​អគ្គ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​​អភិ​វឌ្ឍន៍​វិស័យ​យុត្តិ​​ធម៌​ និង​​ជា​គ្រូ​ឧទ្ទេស​នាម​ផង​ដែរ ។ នេះ​ក៏​ជា​វគ្គ​ទី​២ ​ផង​ដែរ បន្ទាប់​ពី​វគ្គ​សិក្សា​​គ្រូ​បង្គោល​​ស្តី​អំពី​​ក្រម​ព្រហ្ម​ទណ្ឌ​​ថ្មី​ទី​១ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១០ កន្លង​​ទៅ​នេះ ៕

ដោយ ៖ កោះឯករាជ្យ

ពិធីសម្ភោធដាក់អោយប្រើប្រាស់ទីស្នាក់ការ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង

ទីស្នាក់ការកណ្តាលសមាគម យុវជន កម្ពុជាខេត្តស្វាយរៀងបានធ្វើពិធី សម្ភោធដាក់អោយប្រើប្រាស់ក្រោម អធិបតីភាព លោកជំទាវ បណ្ធិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ។នៅព្រឹកថ្ងៃសៅរ៏ទី១៥ខែមករា២០១១ នេះ ។មានមន្ត្រីសំខាន់ៗអភិបាលខេត្ត មន្រ្តីទូទាំងខេត្តនិងសមាជិក សមាគន យុវជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋសរុបជិត២នាក់ចូលរួម សម្ផោធដាក់អោយប្រើប្រាស់នូវ ទីស្នាក់ការសមាគមយុវជនកម្ពុជានេះ។

លោក ឌី វិជ្ជា ប្រធានសមាគមយុវជនកម្ពុជាខេត្តស្វាយ រៀងបានបញ្ជាក់អោយដឹងថា សមាគមយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបានបន្តសកម្មភាព ការងារពីសមាគមសង្រ្គោះជាតិកម្ពុជា ។សមាគមនេះចាប់បដិសន្ធិឡើងនៅថ្ងៃទី២ខែធ្នូ ឆ្នាំ១៩៧៨ ។សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង ជាសាខាថ្នាក់ខេត្តរបស់សមាគមយុវជនកម្ពុជាដែលគណៈកម្មាធិការអាណត្តិនេះ ត្រូបានទទួលការតែងតាំង ពីគណៈកម្មាធិការកណ្តាលនៅក្នុងខែ កុម្ភៈឆ្នាំ២០១០កន្លងមកនេះ។ចាប់ពីខែឧសភា ឆ្នាំ២០១០ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង បានចាប់ផ្តើមកៀងគរធនធានមនុស្ស រៀបចំផែនការសកម្មភាព លិខិតទដ្ឋាននានា និងបង្កើតលេខាធិការដ្ឋាន ដែលបែងចែកជា ៤ការិយាល័យរួមមាន ការតិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយល័យធនធានមនុស្ស ការិយាល័យសកម្មភាពយុវជននិងការិយាល័យ ទំនាក់ទំនងសាធារណៈ ។ជាមួយគ្នានោះដែរដើម្បីធានាបរសិទ្ធិភាពការងារ សមាគមបានរៀបចំអោយមានក្រុមការងារ ប្រចាំក្រុងនិងស្រុកទាំង៨ ដែលមានភារៈកិច្ចជាអ្នក ទ្រទ្រធ្វើសកម្មភាពនានា ដូចជាការកសាង ព្រឹងពង្រីក និងថែទាំរចនាសម្ព័ន្ធយុវជន នៅតាមូលដ្ឋាន ថ្នាក់ ស្រុក ក្រុងឃុំសង្កាត់ជាដើម។
សមាគមយុវជនកម្ពុជាខេត្តស្វាយរៀងមាន ក្រុមការងារបានចុះធ្វើសក្មភាពជ្រើសរើស ប្រឡងសាកល្បងសម្ថភាពចំណេះដឹងទូទៅនិងបោះឆ្នោត ជ្រើសតាំងគណៈកម្មធិការសមាគមយុវជនថ្នាក់ឃុំ សង្កាត់ទាំង៨០ថ្នាក់ស្រុក ទាំង៨ហើយទទួលបានសមាជិកសរុបចំនួន ៤៩៨៦នាក់ ស្រី១៥៥នាក់ ទូទាំង៦៩០ភូមិក្នុងខេត្តស្វាយរៀង។


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្អូនៗ និងជាក្មួយៗ ដែលជាថ្នាក់ដឹកនាំសមាជិក សមាជិការ សមាគមយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំរួមចំណែកជាមួយគណបក្សប្រជាជនក្នុងការជួសជុល និងបំពាក់សម្ភារៈបរិក្ខាដល់អគារ សរាប់បំរើជាទីស្នាក់ការសមាគមយុវជនកម្ពុជា ខេត្តស្វាយរៀងនៅពេលនេះ។និងជាពិសេស លោកជំទាវ ក៏បានថ្លែងអំណរអគុណ ដល់សប្បុរសជន ដែលតែងតែជួយឧបត្ថម និងអរគុណដល់លោកឌី វិជ្ជា ក្នុងការជួសជុលទីស្នាក់ការ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀងនេះផងដែរ។

ខេត្ត​ប៉ៃលិន​កំពុង​ប្រឈម​ខ្លាំង​នឹង​ជំងឺគ្រុនចាញ់

ប៉ៃលិន: បៃលិនជា​អតីត​តំបន់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ភាគី​រដ្ឋាភិបាល និង​កងទ័ព​ភាគី​ខ្មែរក្រហម​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៩៦​។ ប៉ុន្តែ​អ្វី​ដែល​យើង ត្រូវ​បន្ត​ប្រយុទ្ធ​រួមគ្នា នៅពេលនេះ​គឺ​ជំងឺគ្រុនចាញ់​ដែល​បាន​យាយី​ដល់​ប្រជាពលរដ្ឋ នៅ​តំបន់​នេះ​នា​ពេលបច្ចុប្បន្ន ។​

​ខេត្ត​ប៉ៃលិន​ត្រូវបាន​អ្នកឯកទេស​ជំឯឺគ្រុនចាត់​ទុកថា ជា​តំបន់​ដែល​ប្រឈមមុខ​ខ្លាំង​នឹង​ការឆ្លង​ជំងឺ​នេះ ។ លើសពី​នេះ​តំបន់​នេះ​ត្រូវ​ចាត់ទុកថា ជា​តំបន់​ដែល​មេរោគ​ជំងឺគ្រុនចាញ់​ស៊ាំ ទៅ​នឹង​ឱសថ​ព្យាបាល ដែល​ធ្លាប់​ប្រើ​ព្យាបាល​អ្នកជំងឺ​នា​ពេលកន្លងមក ។​
 
​អតីត​ទាហាន​ខ្មែរក្រហម​លោក មាស លឿន អាយុ​៥៣​ឆ្នាំ បាន​ចំណាយពេល​ជាង​បី​ទសវត្ស កាន់​កាំភ្លើង​ប្រយុទ្ធ​ក្នុង​សមរភូមិ​ខេត្ត​ប៉ៃលិន ដោយ​គ្មាន​ការ​រាថយ​។ ទោះបីជា​ធ្លាប់​ច្បាំង​គ្នា​ក្នុង​សមរភូមិ​យ៉ាង​អង់អាច​ក៏ដោយ អ្វី​ដែល​លោក​មាស លឿន មិន​សង្ឃឹមថា​នឹង​ច្បាំង​ឈ្នះ​នោះ គឺ​ជំងឺគ្រុនចាញ់​ដែល​លោក​បាន​ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​ជាច្រើនលើក តាំងពី​ជាង​៣០​ឆ្នាំ​មុន​មក​ហើយ​។​

​ទោះបី​សប្បាយចិត្ត​រួចផុត​ពី​សង្គ្រាម លោក​មាស លឿន​ជា​ម្ចាស់​ចំការ​ទំហំ​ហាសិប​ហិច​តា ហើយ​ឆ្នាំ​នេះ​លោក​សប្បាយចិត្ត​នឹង​ផល​ពោត ដែល​ទទួល​ទិន្នផល​ខ្ពស់​។​ប៉ុន្តែ អ្វី​ដែល​លោក​នៅតែ​ពិបាកចិត្ត នៅពេលនេះ គឺ​មេរោគ​ជំងឺគ្រុនចាញ់ ។ “ ច្បាំង​គ្នា​ដូច​ជា​ស្រួល​ជាង លី​កាំភ្លើង​ទៅ បាញ់​គ្នា អាហ្នឹង​មើលឃើញ ចំពោះ​មេរោគ គ្រុនចាញ់​មិនដឹង​វា​នៅ​ឯណា​? ខ្ញុំ​ហាក់ដូចជា​លើ​កទង់​ស​ចាញ់​វា​ទៅ​ហើយ ” ។​

​រំឭក​ដល់​អតីតកាល លោក​មាស លឿន បាន​និយាយ​ដោយ​ស្រងូតស្រងាត់​ថា​៖ “ ខ្ញុំ​សំណាង​ជាងគេ ដែល​រួចផុត​ពី​ជំងឺគ្រុនចាញ់ ។ មនុស្ស​រាប់ពាន់​រាប់​ម៉ី​ន​នាក់​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ពេលនោះ​យើង​អត់​អី​ហូប​ផង ដេក​អត់​មុង​ទៀត​! ” ។ ទោះបីជា​លោក​មាស លឿន គិតថា ជា​មនុស្ស​មាន​សំណាង​ជាង​គេ ដែល​រួចផុតជីវិត ពី​ជំងឺគ្រុនចាញ់​ក៏ដោយ ប៉ុន្តែ លោក​បាន​និយាយថា ជំងឺគ្រុនចាញ់​នៅតែ​បន្ត​យាយី​រូបលោក រហូត​សព្វថ្ងៃ​។ “ គ្រុនចាញ់​មិនចេះ​ស៊ាំ​ទេ បើ​សំរាក​ធ្វេសប្រហែស គឺ​ត្រូវតែ​ឆ្លង ” ។​

​ជំងឺគ្រុនចាញ់​បន្ថែម​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​លោក​មាស លឿន​បាន​និយាយថា ជំងឺគ្រុនចាញ់​បាន​បន្ថែម​ភាពក្រីក្រ ដល់​ប្រជាពលរដ្ឋ​ច្រើនណាស់ ។ លោក​និយាយថា​៖ “ ទិញ​ត្រាក់ទ័រ​មួយ​គ្រឿង​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លា​អាមេរិក ប៉ុន្តែ ចំណាយ​លើ​ជំងឺគ្រុនចាញ់​អាច​ទិញ​ត្រាក់ទ័រ​បាន​ពីរ​គ្រឿង ”​។​
​បើ​តាម​លោក​មាស លឿន បានឲ្យដឹងថា គួរឲ្យ​អាណិត​នោះ​ចំពោះ​ប្រជាពលរដ្ឋម​ក​ពី​បណ្តា​ខេត្ត​នានា ដែល​មក​ស៊ីឈ្នួល​ធ្វើ​ចំការ​នៅ​ខេត្ត​ប៉ៃលិន ដែល​ងាយ​ឆ្លង​ជំងឺ​គ្រុនចាញ់ ដោយសារ​ពួកគេ​មិនសូវ​មាន​ការយល់ដឹង​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់​នេះ ។ “​ស៊ីឈ្នួល​គេ​បាន​លុយ​ពីរ​បី​រយ​ដុល្លារ អាមេរិក ពេល​ត្រឡប់​ទៅដល់​ស្រុក​វិញ​លក់​គោ​បន្ថែម​មើល​គ្រុនចាញ់ ” ។​

​លោក​វេជ្ជបណ្ឌិត​យក់ សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​អ្នកសម្របសម្រួល ជម្ងឺគ្រុនចាញ់​ខេត្ត​ប៉ៃលិន​បាន​ទទួលស្គាល់ថា ជម្ងឺគ្រុនចាញ់ ភាគច្រើន​កើត​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចំណាកស្រុក ស៊ីឈ្នួល​ធ្វើ​ចំការ​ឲ្យគេ នៅក្នុង​ខេត្ត​ប៉ៃលិន ។ ចំណាយ​២២.៥​លាន​ដុល្លារ​អាមេរិក ប្រយុទ្ធ​មេរោគ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​កន្លងមក អង្គ​សុខភាព​ពិ​លោក រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​ប្រទេស​ថៃ និង​អង្គការ អន្តរជាតិ មួយចំនួន ដោយ​មាន​ការផ្តល់​ថវិកា​២២.៥​លាន​ដុល្លា​អាមេរិក​ពី​មូលនិធិ​ប៊ីល​និង​ម៉ាលី​នដា​ហ្គេត បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​នឹង ការឆ្លង ជំងឺគ្រុនចាញ់ នៅតាម​បណ្តា​ខេត្ត​ចំនួន​១០​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​និង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​ជាប់​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ ។​

​លោក​អ៊ុត សុផល មន្ត្រី​មូលដ្ឋាន​ក្រុម​អ្នកឯកទេស ជំងឺគ្រុនចាញ់ ដែលជា​អង្គការ​អន្តរជាតិ បានឲ្យដឹងថា កម្មវិធី​ទប់ស្កាត់​ភាព​ស៊ាំ ថ្នាំ​ព្យាបាល ជំងឺគ្រុនចាញ់ ទទួល​មូលនិធិ​២២​លាន​ដុល្លា​អាមេរិក​ពី​មូលនិធិ​ប៊ីល​និង​ម៉ាលី​នដា​ហ្គេត ត្រូវបាន​ប្រើ​រួម​គ្នា​ប្រទេស​ថៃ ហើយ​កម្ពុជា​បាន​ទទួល ប្រហែល ៧០​ភាគរយ នៃ​ចំនួន​ថវិកា​ទាំងនោះ ។​

​បើ​តាម​លោក​អ៊ុត សុផល បានឲ្យដឹង​ទៀតថា កម្មវិធី​កន្លងមក បាន​ធ្វើ​ទៅ​លើ​ការអប់រំ ចំណាកស្រុក អោយ​គាត់​បាន​យល់​ពី​ការឆ្លង​មេរោគ ជំងឺគ្រុនចាញ់ ការអភិវឌ្ឍន៍​សមត្ថ​ភាព បុគ្គលិក​ពេទ្យ ចែក​មុង​ដល់​អ្នក​ចំណាកស្រុក តាមរយៈ​ម្ចាស់​ចំការ ការ ការពារ ការផ្លាស់​ឥរិយាបថ របស់​អ្នកជំងឺ បង្កើត​បណ្តាញ​អ្នកស្ម័គ្រចិត្ត​ភូមិ ដើម្បី​ឲ្យ​ពួកគាត់​ជួយ​ព្យាបាល អ្នកភូមិ ដោយ​ធ្វើការ​ជុះ​ឈាម រក​មេរោគ​កាត់បន្ថយ គ្រុនចាញ់ ធ្ងន់ធ្ងរ​ជា​ដើម ។​

​លោក​វេជ្ជបណ្ឌិត​យក់ សុវណ្ណ បានឲ្យដឹងថា ការ​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​របស់​មេរោគ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​២០០៣ ។ ក្នុង​យុទ្ធនាការ​រយៈពេល​២​ឆ្នាំ កន្លងមកនេះ បាន​កាត់បន្ថយ​អត្រា​ការឆ្លង​ជំងឺ​គ្រុនចាញ់​នៅ​បណ្តា​ខេត្ត​នូវ​កម្រិត​ទាប​បំផុត ជាពិសេស នៅ​ខេត្ត​ប៉ៃលិន អាច​ទប់​ស្តាត់ បាន​ពុំមាន​អ្នក ស្លាប់​ដោយ​ជំងឺ​នេះ​ទៀត​ទេ ។ ចំពោះ​ការ​ស៊ាំ​ថ្នាំ​នេះ​អាចមកពី​តំបន់​ជា​តំបន​ផ្តាច់ខ្លួន​ព្យាបាល​យឺតយ៉ាវ ការប្រើ​ថ្នាំ​មិន​ត្រឹមត្រូវ ឪ​សថ​ក្លែងក្លាយ មាន​ជាតិ​ថ្នាំ​មិន​គ្រប់​កម្រិត ។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា កន្លង​មក​មន្ត្រី​មន្ទី​សុខាភិបាល​ខេត្ត​ប៉ៃលិន បានបង្ហាញ​ថា​ជំងឺ​គ្រុនចាញ់ នៅក្នុង​ឆ្នាំ​២០១០​កន្លងមកនេះ មាន​ប្រមាណ ជា ១១០០​ករណី ដែល​ចំនួន​នេះ​ប្រហាក់ប្រហែល​នឹង ជំងឺគ្រុនចាញ់ ដែល​កើតឡើង​នៅក្នុង​ឆ្នាំ​២០០៩ ដែល​មាន​ចំនួន ជាង​១៣០០​ករណី ។​
​ជាមួយគ្នា​នោះ​ដែរ អ្នកស្ម័គ្រចិត្ត​ភូមិ និង​ជា​មន្ត្រី​មូលដ្ឋាន ក្រុម​ឯកទេស​ជម្ងឺគ្រុនចាញ់ បានបង្ហាញ​ថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​១០ ខេត្ត ដែល​កំពុងតែ មាន​ជម្ងឺគ្រុនចាញ់ ក្នុងនោះ ព្រះវិហារ សៀមរាប កំពត និង​កំពង់ស្ពឺ ជាដើម ប៉ុន្តែ​មាន​ខេត្ត​ចំនួន​៤ នៅ​ជាប់​ព្រំដែន​ថៃ មួយចំនួន ដូចជា បាត់ដំបង់ ប៉ៃលិន ពោធិសាត់ និង​កោះកុង កំពុងតែ​កើតមាន ភាពស៊ាំ​នៃ​ជម្ងឺគ្រុនចាញ់ ដែល​ក្រុម​ការងារ​លោក កំពុងតែធ្វើការ ដើម្បី​កាត់បន្ថយ នូវ​ជម្ងឺ​គ្រុនចាញ់​ដែល​មាន​ភាពស៊ាំ​នេះ ។​

​តាម​ការបង្ហាញ របស់​អ្នកជំនាញ​នៃ​ជម្ងឺ​គ្រុនចាញ់​បានបញ្ជាក់​ថា ជំងឺគ្រុនចាញ់​មាន​ពីរ​ប្រភេទ ទី​មួយ​គឺ​ជំងឺគ្រុនចាញ់​ធម្មតា ដែល​អាច​ព្យាបាល ជាសះស្បើយ និង​មួយទៀត ជម្ងឺគ្រុនចាញ់​ដែលមាន ភាព​ស៊ាំ​។ ជម្ងឺគ្រុនចាញ់ ដែល​មាន​ភាពស៊ាំ​នេះ កើតឡើង​ពី​ការប្រើប្រាស់​ថ្នាំ​មិនបាន ត្រឹមត្រូវ ហើយ​អាច​បណ្តាលឲ្យ​ស្លាប់ ។​
 
​វេជ្ជបណ្ឌិត តុ​ប សំភ័ណ្ណារ៉ា​ន់ មន្ត្រី​គម្រោង​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់ អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ មាន​អត្រា​ស្លាប់ ខ្ពស់ជាង មនុស្ស​ធម្មតា​បី​ដង​។ “ អ្នក​មិន​ធ្លាប់​រស់នៅ​តំបន់​គ្រុនចាញ់​មាន​អត្រា​ឆ្លង​ខ្ពស់ ” ។ ហើយ​ការឆ្លង​ជំងឺគ្រុនចាញ់ នៅ​ខេត្ត​ប៉ៃលិន ការ​ស៊ាំ​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​បាន​កើនឡើង រហូត​លើស ១០​ភាគរយ ឥឡូវ​ភាពស៊ាំ​នឹង​ថ្នាំ​ថ្មី​ទៀត​ហើយ ។​

​លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យដឹងថា ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​គ្រុនចាញ់​ចំនួន​៥​ម៉ឹន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ គ្រុនចាញ់​នេះ ប្រហែល​២០០​នាក់ ។ ចំពោះ​ឱសថ​ក្លែងក្លាយ ត្រូវបាន​ដាក់​លក់ នៅ​កន្លែង​លក់​ឱសថ​ខុសច្បាប់ ដែល​មិន​មាន ឱសថការី​ឈរឈ្មោះ ហើយ​ជាពិសេស ការតាមដាន មិនទាន់​មាន​ប្រសិទ្ធភាព​ការដាក់ទោស ។​
​លោក តុ​ប សំភ័ណ្ណារ៉ា​ន់ បានឲ្យដឹង​ទៀតថា អង្គការ​សុខភាព​ពិភពលោក និង​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​លុបបំបាត់​ការលក់​ឱសថ​ក្លែងក្លាយ​នេះ ដោយ​បង្កើត​គណៈកម្មការ​អន្តរក្រសួង បង្កើន​ការយល់ដឹង​ដល់​សាធារណជន បង្កើត​ស្ទិក​គរ័ បង្កើត​ប៉ូលីស​យុត្តិធម័ សហការ​ជាមួយ​គយ ប៉ូ​លី​សេសដ្ឋកិច្ច តាមដាន​ពង្រឹងគុណភាព​ឳ​សថ​ទីផ្សារ និង​តាម​ខេត្ត ។​

​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ មូលនិធិ​សកល​(GLOBAL FUND) បាន​ផ្តល់​ថវិកា ចំនួន​១០៣​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី និង គម្រោង​នានា របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​បណ្តា​អង្គការ​ជាតិ អន្តជាតិ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។​
​លោក​យក់ សុវណ្ណ បានឲ្យដឹងថា ថវិកា​១០៣​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ត្រូវ​បែងចែក​ទៅ​បណ្តា​ក្រសួង រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ទូទាំង​ប្រទេស​កម្ពុជា ។​

​លោក​អនុប្រធាន​បញ្ជាក់ថា នៅខាងមុខ​ដ៍​ឆាប់​នេះ មន្ទីរ​សុខាភិបាល​ខេត្ត នឹង​ធ្វើ​យុទ្ធនាការ​ធ្វើ​តេស​ឈាម​ដើម្បី​រក​មេរោគ​គ្រុនចាញ់ ហើយ​ដើម្បី ឈានទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់​ឲ្យបាន​នៅក្នុង​ឆ្នាំ​២០២៥ ។​
​សម្រាប់​លោក​មាស លឿន ទោះបីជា​លោក​ចង់​លើក “ ទង់​ស ” ចុះចាញ់​នឹង​មេរោគ​ជំងឺគ្រុនចាញ់​នេះ​ក្តី ប៉ុន្តែ​លោក​បាន​កត់សម្គាល់ឃើញ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មណ្ឌល​សុខភាព​នានា​សស្រាក់សស្រាំ​ក្នុង​ការប្រយុទ្ធ​ជាមួយ​មេរោគ​គ្រុនចាញ់​នេះ ។ ទោះបីយ៉ាងណា លោក​មាស លឿន មានប្រសាសន៍ថា​៖ “ សុំឲ្យ​រដ្ឋាភិបាល​ជួយ​រឿង​គ្រុនចាញ់​នេះ ដូច​ជួយ​កាត់បន្ថយ ភាពក្រីក្រ ដល់​ប្រជាពលរដ្ឋ ” ៕
 
ដោយ : មង្គល​

បន្ទាយមានជ័យ​: ផ្លាស់ប្ដូរ​មន្ត្រី​មន្ទីរអប់រំ​

លោក​បណ្ឌិត អ៊ឹម សិទ្ធី ប្រគល់ត្រាជូនលោក លោក ឈើ​យ ចាន់ណា ប្រធាន​ថ្មី​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ
បន្ទាយមានជ័យ​: ក្រសួង​អប់រំ​បាន​ធ្វើ​ការតែងតាំង​ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​លោក​ប្រធាន​មន្ទីរ​ចាស់​បាន​ចូលនិវត្តន៍​។​

ពិធី​ចូល​កាន់ដំណែង​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៣ មករា ២០១១ និង​មាន​ការចូលរួម​ពី​សំណាក់​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​, រដ្ឋលេខាធិការ លោក ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក អ៊ុង អឿន អភិបាលខេត្ត មន្ត្រី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​រាប់រយ​នាក់​ផងដែរ​។​

លោក នៀ សុ​ផន ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​អប់រំ បាន​អាន​ប្រកាស​ក្រសួង​អប់រំ យុវជន និង​កីឡា លេខ​៣៣៧៦ អ​.​យ​.​ក​./​ប្រ​.​ក​. ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១០ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី អ៊ឹម សិទ្ធី ដែល​តែងតាំង លោក ឈើ​យ ចាន់ណា ពី​អនុប្រធាន​ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ ជំនួស លោក ប្ល៉ែ​ង សា​រុត ប្រធាន​ដែល​ចូលនិវត្តន៍​។​

លោក ប្ល៉ែ​ក សា​រុត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ ដែល​ចូល​និវត្តន៍​បាន​លើក​ពី​លទ្ធផល និង​សមិទ្ធផល​ការងារ​ក្នុង​អំឡុង​លោក​កាន់ការ​នៅ​ខេត្ត​នេះ ដែល​មាន​ការអភិវឌ្ឍ​ន៍​ឈានឡើង ហើយ​ត្រូវ​ជំរុញ​បន្តទៀត​។​

លោក ឈើ​យ ចាន់ណា ប្រធាន​ថ្មី​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ បាន​ឡើង​ប្ដេជ្ញា​ចិត្ត​យ៉ាង​ក្លៀវក្លា​ថា នឹង​ទទួលខុសត្រូវ​ចំពោះមុខ​នាទី ភារកិច្ច​ដូច​ដែល​ថ្នាក់លើ អង្គភាព​ពាក់ព័ន្ធ​ដឹកនាំ ​ណែនាំនិង​សហការ​ដើម្បី​ឲ្យ​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្ត​នេះ បាន​លទ្ធផល និង​ប្រសិទ្ធភាព​ថែម​ទៀត​។​

លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​និយាយថា ថ្នាក់ដឹកនាំ​ថ្មី​របស់​មន្ទីរ​អប់រំ​ខេត្ត​ នឹង​ដឹកនាំ​អនុវត្ត​ការងារ​ឲ្យ​រលូន​ជាមួយ​មន្ត្រី​ក្នុង​អង្គភាព និង​ពន្លឿន​នូវ​ការបំពេញ​បន្ថែម​ចំណុច​ខ្វះ​ចន្លោះ​កន្លងមក ចៀសវាង​ភាព​លំ​អៀង ។ ទី​២ ធានា​គុណភាព​ប្រសិទ្ធភាព និង​ការទទួល​នូវ​សេវា​អប់រំ​ល្អ និង​ទី​៣ ធានា​កសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ស្ថាប័ន​រដ្ឋ​ស្រប​តាម​អទិភាព​នៃ​គោលនយោបាយ​អប់រំ រួម​មាន​ចក្ខុវិស័យ និង​ការកសាង​ធនធានមនុស្ស​។​

លោក​បណ្ឌិត អ៊ឹម សិទ្ធី ថ្លែងថា ប្រធាន​មន្ទីរ​អប់រំ​ថ្មី​ត្រូវ​តែ​បង្កើប​នូវ​បទពិសោធន៍​ស្នាដៃ​ច្រើន​ថែមទៀត​ក្នុង​បេសកកម្ម​ពី​ពេល​នេះ​ត​ទៅ​របស់​ខ្លួន​។ ត្រូវ​ជួសជុល​ចំណុច​ខ្វះខាត​ក្នុង​អង្គភាព​កន្លងមក ដើម្បី​ឲ្យ​ការងារ​ទីនោះ បាន​ជោគជ័យ​ថ្មីៗ​ទៀត ត្រូវ​អនុវត្តឲ្យ​វិស័យ​អប់រំ​បាន​បំរើ​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ប្រកបដោយ​សមធម៌​៕
​​​​​​
ដោយ : សុផុន

សមាគម​និ​សិ្សត​-សិស្ស​ខេ​ត្ដ​ក្រចេះ​រៀបចំ​សិក្ខា​សាលា​ស្ដី​ពី​មេ​រៀន​ជីវិត​សម្រាប់​យុ​វ​ជន​

សមាគម​និ​សិ្សត​-សិស្ស​ខេ​ត្ដ​ក្រចេះ​រៀបចំ​សិក្ខា​សាលា​ស្ដី​ពី​មេ​រៀន​ជីវិត​សម្រាប់​យុ​វ​ជន​
ដោយ​ ៖ សា​គុណ​

ខេ​ត្ដ​ក្រចេះ​៖ សមាគម​និ​សិ្សត -សិស្ស​ខេ​ត្ដ​ក្រចេះបាន​រៀបចំ​សិក្ខា​សា​លា​ស្ដី​ពី​មេ​រៀន​ជីវិត​សម្រាប់​យុ​វ​ជន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា​ ​២០១១ នៅ​ ​សាល​សន្និសីទ​ចតុ​មុខ​ក្រោម​អធិបតី​ភាព​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី គាត​ ​ឈ​ន់​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​ ​និង​មាន​ការ​ចូល​រួម​ពី​សំណាក់​អស់លោក​ ​លោក​ស្រី​ ​និង​ប្អូ​នៗ​ជា​និ​សិ្សត -សិស្ស​ ​ដែល​មាន​ដើម​កំណើត​នៅ​ខេ​ត្ដ​ក្រចេះ​ប្រមាណ​ជាង​១ពាន់​នាក់​ ​។
បន្ទាប់​ប្រធាន​សមាគម​បាន​បង្ហាញ​ពី​គោល​ដៅ​ ​សកម្មភាព​ ​និង​សមិទ្ធ​ផល​ ​របស់​សមាគម​ ​ព្រម​ទាំង​រមណី​ដ្ឋា​ន​ ​ទេសចរណ៍​នានា​ក្នុង​ខេ​ត្ដ​ក្រចេះ​ ​តាម​រ​យៈ​ ​ខ្សែ​វី​ដេ​អូ​ខ្លី​រួច​មក​ ​លោក​ ​ងី​ ​តា​យី​ ​រដ្ឋ​ ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​ ​វត្ថុ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​សមាគម​និស្សិត -សិស្ស​ខេ​ត្ដ​ក្រចេះ​ ​បាន​ថ្លែង​ថា​ ​ដោយសារ​រូប​លោក​ជា​កូន​ ​កសិករ​មួយ​រូប​ ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ ​លំបាក​ក្នុង​ការ​ប​ន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​ ​ហេតុ​ដូច្នេះ​ ​ហើយ​ទើប​បាន​ជា​លោក​ ​មាន​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​សមាគម​នេះ​ឡើង​នៅ​ឆ្នាំ​២០០០ ជាមួយ​អតីត​សិស្ស​ ​វិទ្យា​ ​ល័​យ​ចំបក់​ប្រមាណ​ជា​ ​១០រូប​ ​ក្នុង​ ​គោល​ដៅ​ចម្បង​ដើម្បី​ធ្វើ​ជា​ស្ពាន​មិ​ត្ដ​ ​ភាព​រវាង​និស្សិត -សិស្ស​ ​ខេ​ត្ដ​ក្រចេះ​ ​ជំនាន់​មុន​ ​និង​ជំនាន់​ក្រោយ​ ​ទាំង​ការ​ ​អប់រំ​ ​ទាំង​ការ​រស់​នៅ​និង​ទាំង​ការងារ​ ​ជា​ពិសេស​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ ​ការ​លំបាក​របស់​ក្មួ​យៗ​ជា​និស្សិត​ដែល​ ​ត្រូវ​មក​ប​ន្ដ​ការ​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដែល​លោក​យល់​ថា​ជា​ធម្ម​តា​ ​តែង​តែ​ ​ជួប​ការ​លំបាក​មួយ​ចំនួន​ ​ដូច​ជា​ការ​ ​ស្វែង​រក​កន្លែង​ស្នា​ក់​នៅ​ការ​សិក្សា​ ​និង​ ​ការងារ​ក៏​ដូច​ជា​ការ​សម្រេច​ចិ​ត្ដ​ក្នុង​ ​ការ​ចាប់​យក​ជំនាញ​ផ្សេ​ងៗ​សម្រាប់​ ​អនាគត​ ​។ លោក​ងី​ ​តា​យី​ ​បាន​ថ្លែង​ ​បន្ថែម​ទៀត​ថា​ ​សមាគម​មាន​ ​គោល​ ​បំណង​ជួយ​ធ្វើ​ឱ្យ​និស្សិត​មក​ពី​ខេ​ត្ដ​ក្រចេះ​ ​មាន​ការ​ផ្សា​ភ្ជាប់​ខ្លួន​ ​និង​លែង​មាន​ភាព​ ​ឯ​កោ​ជាមួយ​ទី​ក្រុង​ ​។
មាន​ប្រសាសន៍​បើក​អង្គ​សិក្ខា​សាលា​នោះ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី គាត​ ​ឈ​ន់​ ​បាន​ថ្លែង​ថា​ ​ក្នុង​នាម​ ​ជា​អ្នក​មាន​ ​ដើម​កំណើត​នៅ​ខេ​ត្ដ​ក្រចេះ​មួយ​រូប​ ​លោក​សូម​សំដែង​នូវ​អំណរ​គុណ​ ​និង​ ​សរសើរ​ដោយ​ស្មោះ​ចំពោះ​ ​លោក​ងី​ ​តា​យី​ ​ដែល​មាន​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​ ​ជា​សមាគម​នេះ​ឡើង​ ​ក្នុង​ស្មារតី​ពង្រឹង​ ​នូវ​វប្ប​ធ​ម៍​ចែក​រំលែក​សម្រាប់​ជា​គុណ​ ​ប្រយោជន៍​ប្រកបដោយ​ធម៌​ ​ដល់​សមា​ ​ជិ​ក​សមាជិកា​រ​របស់​ខ្លួ​ន​។​ ​លោក​ឧ​ប​នាយ​ ​រ​ដ្ខម​ន្ដ្រី​បាន​លើក​ឡើង​ថា​ ​រូប​លោក​មាន​ ​មោ​ទ​នភា​ព​ណាស់​ចំពោះ​ការ​ចូល​រួម​ ​ចំណែក​របស់​អ្នក​ខេ​ត្ដ​ក្រចេះ​ ​រួម​ជាមួយ​ ​បង​ប្អូន​ជា​ប្រជា​ពលរដ្ឋ​ក្នុង​បណ្ដា​ខេ​ត្ដ​ ​ដទៃ​ទៀត​ ​ក្នុង​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​ ​នៅ​ក្នុង​គ្រប់​ដំណាក់​កាល​ ​និង​គ្រប់​កិច្ច​ ​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ន៍​សង្គម - សេដ្ឋ​កិច្ច​កម្ពុ​ជា​ ​នៅ​ក្នុង​គ្រប់​សម័យ​ ​កាល​និង​គ្រប់​ជំនាន់​ ​។
ឆ្លៀត​ឧិ​កាស​នោះ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី ក៏​បាន​ញំ​នាំ​ការ​ផ្ដាំ​ផ្ញើ​សាកសួរ​សុខ​ ​ទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​និង​លោក​ជំទាវ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ជូន​ចំពោះ​ក្មួ​យៗ​ ​ជា​និស្សិត -សិស្ស​ទាំង​អស់​ដែល​បាន​ ​ចូល​រួម​សិក្ខា​សាលា​នេះ​ផង​ដែ​រ​។
ជា​ការ​ចែក​រំលែក​នូវ​មេ​រៀន​ជីវិត​ ​សម្រាប់​យុ​វ​ជន​ជួន​ក្មួ​យៗ​ជា​និស្សិត -សិស្ស​នា​ពេល​នេះ​ ​លោក​ឧបនាយក​រដ្ឋ​ ​ម​ន្ដ្រី គាត​ ​ឈ​ន់​ ​បាន​លើក​ឡើង​អំពី​គំរូ​ ​វី​រៈ​ភាព​ក្នុង​ភាព​ជា​យុ​វ​ជន​ដ៏​ឧត្ដុង្គ​ឧត្ដម​ ​បំផុត​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី ហ៊ុន​ ​សែន​ ​កាល​ពី​ជាង​៣០ឆ្នាំ​មុន​ ​ដែល​ពេល​ ​នោះ​សម្ដេច​តេ​ជោ​ ​បាន​ក្រោក​ឡើង​ដឹក​ ​នាំ​កម្លាំង​ចលនា​តស៊ូ​ ​រហូត​ឈាន​ទៅ​ ​បង្កើត​ជា​រ​ណ​សិរ្ស​សាមគ្គី​ស​ង្គ្រោះ​ជាតិ​ ​កម្ពុ​ជា​ ​ហើយ​បាន​រំដោះ​ប្រទេស​ជាតិ​ឱ្យ រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ទៀត​ ​ផង​ ​ដូច្នេះ​យុ​វ​ជន​ខ្មែរ​យើង​គ្រប់​ជំនាន់​ ​ត្រូវ​តែ​ចង​ចាំ​នូវ​វី​រ៉​ភាព​ជា​យុ​វ​ជន​របស់​សម្ដេច​តេ​ជោ​ទុកជា​ប្រ​វ​ត្ដ​សា​ស្ដ្រ​ខ្មែរ​ ​យើង​ ​។
លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ក៏​បាន​ណែ​ ​នាំ​ដល់​ក្មួ​យៗ​ជា​យុ​វ​ជន​ទាំង​អស់​ ​ត្រូវ​ ​ចេះ​ខំ​ប្រឹង​ប្រែង​ខ្លួន​ឯង​ ​ធ្វើ​ជា​ម្ចាស់​លើ​ ​វាសនា​ខ្លួន​ឯង​ ​ធ្វើ​ឱ្យ​ប្រទេស​យើង​ជា​ ​ម្ចាស់​លើ​កិច្ច​អភិវឌ្ឍ​ន៍​ ​។ ជាមួយ​គ្នា​ ​នេះ​ដែរ​ ​លោក​ឧបនាយក​រដ្ឋ​ ​ម​ន្ដ្រី​ក៏​បាន​ ​លើក​ទឹក​ចិ​ត្ដ​ដល់​យុ​វ​ជន​ ​ឱ្យ​ចូល​រួម​ ​ចលនា​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​កាយ​រិ​ទ្ធិ​កម្ពុ​ជា​ទាំង​ក្នុង​ជួរ​សិស្ស​ ​និង​ ​ជួរ​និ​សិ្សត​ឱ្យ​បាន​សកម្ម​ខ្លាំង​ក្លា​ក្នុង​គោល​ដៅ​បំផុស​និង​លើក​ស​ម្ពស់​ស្មារតី​យុ​វ​ជន​ឱ្យ​មាន​បេះ​ដូង​មនុស្ស​ធម៌​ ​និង​ចេះ​ចែក​ ​រំលែក​គ្នា​ ​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ ​ភាព​អវិជ្ជមាន​នានា​ក្នុង​សង្គម​ជាតិ 

អាប់ភីស៊ីត​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​ដំណើរ​ការ​ធានា​អ្នក​ទោស​ថៃ​ទាំង​៥​រូប​ដែល​នៅ​សល់​ឲ្យ​បាន​ឆាប់​បំផុត

នៅ​សមាគម​អ្នក​សារព័ត៌មាន​ថៃ​លោក​អាប់​ភីស៊ីត​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ពី​ករណី​តុលាការ​កម្ពុជា​មិន​ឲ្យ​ធានា​ខ្លួន​អ្នក​ទោស​ថៃ​៥​នាក់​ដែល​នៅ​សល់​នោះ​ថា​ក្រោយ​ពេល​តុលាការ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ធានា​អ្នក​ទោស​នៅ​សល់​៥​នាក់​នោះ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ពាក្យ​ឧទ្ធរណ៍​រួច​រាល់​ហើយ​ព្រោះ​រដ្ឋាភិបាល​ថៃ​ត្រូវ​ការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​ថៃ​គ្រប់​រូប​។
ដោយ​ឡែក​ចំពោះ​ហេតុផល​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ធានា​អ្នក​ទោស​ថៃ​នៅ​សល់​៥​នាក់​នោះ​លោក​អាប់ភីស៊ីត​បាន​ថ្លែង​ថា​ការ​ពិត​យើង​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​រឿង​នេះ​នៅ​អូស​បន្លាយ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​ឡើយ​។ក៏​ប៉ុន្តែ​ទាំង​អស់​នេះ​គឺ​ជា​រឿង​ប្រព័ន្ធ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ក្រសួង​ការ​បរទេស​ក៏​បាន​រាយការណ៍​ថា​​ភាគី​កម្ពុជា​នៅ​ស្ដាប់​ជំហរ​របស់​ភាគី​ថៃ​នៅ​ឡើ​យ​ដែរ៕

ហ្វ៊ុនស៊ិនប៉ិច​ប្រជុំ​ពង្រឹង​ផ្ទៃក្នុង​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​

ភ្នំពេញ​: ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ​នៅ​ឯ​ទីស្នាក់ការ​គណបក្ស ភ្នំពេញ​ដើម្បី​ពង្រឹង​ផ្ទៃក្នុង​គណបក្ស​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​មកពី​បណ្តា​ខេត្ត​ជាច្រើន​ក្រោម​អធិបតីភាព​របស់ លោក​កែវ ពុធ​រស្មី​ប្រធាន​គណបក្ស​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​ខាងមុខ​។​

​លោក​កែវ ពុធ​រស្មី​បានឲ្យដឹងតា​មទូរស​ព្ទ័​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​របស់​លោក​កំពុង​ពង្រឹងកម្លាំង​នៅ​មូលដ្ឋាន​។ កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​ដែល​មេដឹកនាំ​គណបក្ស​បាន​ជំរាប​ជូន​សមាជិក​របស់ខ្លួន អំពី​គោលជំហរ និង​ការវិវត្ត​ចុងក្រោយ​ទាក់ទង​នឹង​សម្ពន្ធ័ភាព​ជាមួយ​គណបក្ស​ជាតិនិ​យមដែ​ល ទើបតែ​ដូរ​ឈ្មោះ​ជា​គណបក្ស នរោត្តម រណប្ញ​ទ្ធិ​វិញ​។​

​លោក​កែវ ពុធ​រស្មី​អះអាងថា ហ្វ៊ុន​ស៊ិនប៉ិច​នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្អែក​លើ​អនុស្សារណៈ យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គណបក្ស​ជាតិនិយម​កន្លងទៅ​។ ឥឡូវនេះ ហ្វ៊ុន​ស៊ិនប៉ិច​នៅ​តែ​បើកទ្វារ​ចំហរ​រង់ចាំ​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ មក​អង្គុយ​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​កាលពី​ពេល​ថ្មីៗ​នេះ លោក​លឺ ឡាយស្រេង និង​លោក​ញ៉ឹក ប៊ុនឆៃ បាន​អះអាង​យ៉ាង​ច្បាស់​ថា ហ្វ៊ុនស៊ិនប៉ិច​មិន​អាច​ប្តូរ​ឈ្មោះ​ជា​ហ្វ៊ុនស៊ិនប៉ិច​៨១​តាម​សំណើរ​របស់​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ បាន​ទេ​ព្រោះ​គណបក្ស​នេះ​ជា​គណបក្ស​ដែល​មាន​ប្រវត្តិ​របស់​ខ្លួន​៕​

ដោយ : រតនា

ខេត្ត​កែប កំពុង​ស្ថាបនា​វិមានឯករាជ្យ និង​សួនច្បារ ដើម្បី​វិស័យ​ទេសចរណ៍

កែប: ​អាជ្ញាធរ​ធ្លាប់បាន​ប្រកាស​ដល់​ម្ចាស់ ដែល​ទុក​ដី​ឡូ​របស់ខ្លួន​ឲ្យ​នៅ​ទំនេរ ឲ្យ​មក​កែលំអ និង​ថែរក្សា ក្នុង​គោលបំណង​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ ប៉ុន្ដែ​បាន​លទ្ធផល​តិចតួច​ណាស់ ។ ដោយ​អ្នក​ទាំងនោះ​រង់ចាំ​មើលបំណាំ​គ្នា ធ្វើ​ឲ្យ​ទីក្រុង​មាត់សមុទ្រ​ដែលមាន​សក្តានុពល​ផ្នែក​វិស័យ​ទេសចរណ៍ ស្ថិតក្នុង​ស្ថានភាព​ដុះ​ព្រៃ​ស៊ប់​ទ្រុប នាំ​ដល់​ការប៉ះពាល់​សោភ័ណភាព ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ។  តែ​ពេលនេះ​អាជ្ញាធរខេត្ត​កែប​បាន​ស្ថាបនា​សួនច្បារ​ប្រវែង ៤០៤ ម៉ែត្រ និង​សំណង់​វិមានឯករាជ្យ​មួយ ស្ថិតនៅ​ចំណុច​រដ្ឋបាល ២ ក្នុង​ទឹកដី​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដែល​នេះ​ជា​គំរូ​បង្ហាញ​ដល់​ម្ចាស់​ដី​ឡូ​ឲ្យ​ភ្ញាក់រលឹក មក​ចូលរួម​ធ្វើការ​អភិវឌ្ឍន៍​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា ។ 

​    ​លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបរាប់ថា ដោយ​ប្រើប្រាស់​ថវិកាខេត្ត​ពេលនេះ​អាជ្ញាធរ​កំពុង​ស្ថាបនា​សំណង់​វិមានឯករាជ្យ និង​សួនច្បារ​ប្រវែង ៤០៤ ម៉ែត្រ ស្ថិតនៅ​ទីតាំង​រដ្ឋបាល​២ ។ កន្លងមក​ព្រោះតែ​គ្មាន​វិមានឯករាជ្យ ពេល​បុណ្យជាតិ ឬ​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ម្តងៗ​តែងតែ​ប្រារព្ធ​ធ្វើ​នៅតាម​ទី​អារាម​នានា ។​

​    ​ចំណែក​ការស្ថាបនា​សួនច្បារ​ជា​គម្រោង​កែលំអ​សោភ័ណភាព​ក្រុង​ការរក្សា បរិស្ថាន ក៏ដូចជា ការយកចិត្តទុកដាក់​លើ​ការងារ​អនាម័យ ។ ការងារ​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១០ ដែល​តាម​គម្រោង​សួនច្បារ​នឹង​ហើយ​រួចរាល់​ក្នុង​រយៈពេល ៦ ខែ ឯ​វិមានឯករាជ្យ​ចន្លោះ​ពី ៦ ទៅ ៩ ខែ ដោយសារ​សំណង់​នេះ​មាន​ក្បាច់​មាន​រចនា​ច្រើន ។ នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែម​លើ​សមិទ្ធផល​ទាំងឡាយ ដែល​បាន​កើតឡើង​រួចមកហើយ ក្រោម​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​ខេត្ត ដូចជា បណ្តាញ​អគ្គិសនី​មានប្រើ​ប្រាស់​គ្រប់គ្រាន់ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​កើតឡើង​ខ្វាត់ខ្វែង​ក្នុង​ក្រុង​ទាំងមូល ពិសេស​ផ្លូវ​មួយ​ខ្សែ បម្រើ​ផ្នែក​វិស័យសេដ្ឋកិច្ច​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល នោះ​គឺ​ផ្លូវ​ខេត្ត​លេខ ១៣៣២ ត​ភ្ជាប់​ទៅ​ព្រំដែន​នៃ​ប្រទេស​វៀតណាម ។​

​    ​ជាមួយនឹង​សមិទ្ធផល​ទាំងនេះ វា​ជា​គំនាស់​មួយ​ដាស់​ដល់​បណ្តា​ម្ចាស់​ដី​ឡូ​ត៍​ទាំងឡាយ ឲ្យ​ពួកគាត់​រួសរាន់​មក​កែលំអ ឬ​សង់​ជា​សំណង់​ផ្សេងៗ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ក្នុង​បំណង​ផលប្រ​យោជន៍​ទាំងអស់គ្នា ។ តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០០៩ ក្នុងឱកាស​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ឲ្យ​រៀបចំ​សម្អាត​ភូមិឋាន ធ្វើ​របង​ផ្ទះ និង​ប្រមូល​ពន្ធ​លើដី​មិន​ប្រើប្រាស់ គណៈកម្មការ​បាន​រក​ឃើញថា ដី​ចំនួន ១.២១៥​ឡូត៍ ដែល​ប្រជាពលរដ្ឋ​ទិញ​ទុកចោល​ទំនេរ បណ្តាល​ឲ្យ​ដុះ​ព្រៃ​ទ្រប់​ទ្រុល ប៉ះពាល់​សោភ័ណភាព​ទីក្រុង ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ជា​សាធារណៈ​លើ​ការដឹកនាំ​របស់​ខេត្ត ។ ក្រោយពី​រកឃើញ​បញ្ហា​នេះ​អាជ្ញាធរ​បាន​អំពាវនាវឲ្យ​ម្ចាស់​ដី​ទាំង​នោះមក​កែលំអ តែ​ជា​លទ្ធផល​ទទួលបាន​តិចតួច​បំផុត ដោយ​ម្ចាស់​ដី​ទាំងនោះ​ភាគច្រើន​ជា​អ្នករស់នៅ​ក្រៅ​ខេត្ត​កែប ៕

ដោយ : សិលា

សា​មិត្ត វីរៈ និង​ពើយ ប៉ែល​ត្រូវ​តុលាការយោធា​ចោទប្រកាន់​៦​បទល្មើស​

ភ្នំ​ពេញ: ឧត្តមសេនីយ៍​យោធា​២​នាក់​គឺ​សា​មិត្ត វីរៈ និង​ពើយ ប៉ែល និង​អនុសេនីយ៍ត្រី​ម្នាក់​ជា​អ្នកបើកបរ ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​សំណាក់​តំណាង​អយ្យការ​អម​តុលាការ​យោធា​ចំនួន​៦ បទល្មើស​។ 

​បទល្មើស​ទាំងនោះ​រួមមាន បទ​កាប់​គាស់​រាន​ដីព្រៃ​ខុសច្បាប់ បទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បទ​បង្កើត កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ បទ​សន្និធិ​(​ស្តុក​)​គ្រឿង​ផ្ទុះ​និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដោយ​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ ព្រមទាំង​បទ​សន្និធិ​រូបីយ៍វត្ថុ​និង​រូបីយ៍ប័ណ្ណ​ក្លែងក្លាយ​។ 

​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ តុលាការយោធា​ពុំ​ទាន់​សម្រេច​ចាត់ការ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​រង់ចាំ​ការសាកសួរ​បន្ត​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១១ ខាងមុខ​នេះ​ទៀត​។ យោង​តាម​ការ ចោទប្រកាន់​ទាំង​អស់​ខាងលើនេះ ឧត្តមសេនីយ៍​យោធា​២​នាក់​និង​អនុសេនីយ៍ត្រី​យោធា​ម្នាក់នេះ អាច​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​រាប់សិប​ឆ្នាំ បើសិនជា​តុលាការ​រក​ឃើញថា​មាន​ពិរុទ្ធ​ដូច​ការ​ចោទ ប្រកាន់​នេះ​មែន​។​

​គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១ នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​សហការ​និង​ប៉េអឹម​រាជធានី ភ្នំពេញ​ឃាត់ខ្លួន​ឈ្មោះ​សា​មិត្ត វិរៈ​ហៅ​ពេជ្រ ធឿន អាយុ​៤៨​ឆ្នាំ​មុខងារ​ជា​ឧត្តមសេនីយ៍ត្រី យោធា​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផលិត​សម្ភារៈ​យោធា​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ បច្ចេកទេស​ក្រសួង​ការពារជាតិ ឈ្មោះ​អ៊ុក ប៊ុណ្ណា រិ​ទ្ឋ អាយុ​៤៧​ឆ្នាំ ឈ្មោះ​ជា សុភា អាយុ​៤៧​ឆ្នាំ មុខងារ​អ្នក​ទាំង​ពីរ​ជា វិរៈសេនីយ៍ ត្រី​នៅ​អង្គភាព​ទី​ចាត់ការព្រំដែន​នៃ​អគ្គមេបញ្ជាការ​កង យោធពល ខេមរភូមិន្ទ និង​ឈ្មោះ​រុន សារ៉ាត់ អាយុ​៣១​ឆ្នាំ មុខងារ​អនុសេនីយ៍ត្រី​យោធា ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ឈ្មោះ​សា​មិត្ត វិរៈ តាម​ដីកា​របស់​លោក​ម៉ក់ សីហា​ព្រះរាជអាជ្ញា រងអម​អយ្យការ​តុលាការយោធា​។​

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​ចំនួន​៥​ដើម ក្នុងនោះ​មាន​កាំភ្លើងខ្លី​៤​ដើម កាំភ្លើង អាកា​មួយ​ដើម​សម្ភារៈ​យោធា​មួយ​ចំនួន ប្រាក់​រាប់​លាន​អឺរ៉ូ​និង​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ដីធ្លី​ទុក​ជា​វត្ថុតាង​។ ក្រៅពី​រកឃើញ​វត្ថុតាង​ទាំងអស់នេះ​សមត្ថកិច្ច​បាន​ឆែរឆេរ រកឃើញថា ឈ្មោះ​សា​មិត្ត វិរៈ ក្លែងបន្លំ​សក្តិ ពោល​គឺ​គាត់​ជា​ឧត្តមសេនី​យ៍ត្រីតែ​គាត់​ពាក់ស័ក្តិ ដល់​ឧត្តមសេនីយ៍ឯក​។ 

​បន្ទាប់មក សមត្ថកិច្ច​បាន​បញ្ជូន​យោធិន​ទាំង​៤​នាក់​នេះ​ទៅ​ទីបញ្ជាការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដើម្បី ធ្វើការ​សាកសួរ​។ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ប៉េអឹម​បាន​កសាង​សំណុំរឿង និង បញ្ជូន​ឈ្មោះ​សា​មិត្ត វិរៈ និង ឈ្មោះ​រុន សារ៉ាត់ ទៅ​អយ្យការ​អម​តុលាការ​យោធា​ដើម្បី ចាត់ការ​តាមច្បាប់​ចំណែក​ឈ្មោះ​អ៊ុក ប៊ុណ្ណា​រិ​ទ្ឋ និង ឈ្មោះ​ជា សុភា​បាន​ត្រូវ​ដោះលែង​ឱ្យ​មាន សេរីភាព​វិញ​ដោយ​សំអាង​ថា ពួកគេ​ទាំង​ពីរ​ពុំ​មាន​ជាប់​ពាក់​ព​ន្ឋ័​នឹង​បញ្ហា​នេះ​ទេ​ពោល​គឺ​គ្រាន់តែ មក​លេង​ជាមួយ​ឈ្មោះ​រុន សារ៉ាត់ តែ​គាប់​ជួន​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ យោធា​ប៉ុណ្ណោះ​។​
 
​ទន្ទឹម​នឹង​បញ្ហា​ខាងលើ​នេះ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​សហការ ជាមួយ​ប៉េអឹម​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ឈ្មោះ ពើ​យ ប៉ែល មុខងារ​ឧត្តមសេនីយ៍ត្រី​យោធា​នៅ ចំណុច​ភូមិ​ទួល ក្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​រួច​បញ្ជូន​មក​ទីបញ្ជាការ​ប៉េអឹម ខេត្ត​សៀមរាប​ដើម្បី​ធ្វើកា​រសាក សួរ​។​
  
​នៅពេល​សាកសួរ​ឈ្មោះ​ពើយ ប៉ែល​បាន​សារភាព​ថា​កាលពីមុន​ជា​អតីត​នាយទាហាន ពាក់​សក្តិ​អនុសេនីយ៍ទោ មាន​មុខងារ​ជា​មេបញ្ជាការរង​កងវរៈសេនាតូច​ស៊ើប​ការ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២​។ នៅ​ចន្លោះ​ឆ្នាំ ២០០៧-២០០៨​អង្គភាព​បាន​កាត់ឈ្មោះ ចេញ​ដោយ​សារ​រូប​ខ្លួន​ឡើង​ធ្វើ​ជា​ទីប្រឹក្សា ហើយ​ពុំ​ដែល​ចូល​អង្គភាព​។​
 
​ក្រៅ​ពី​បញ្ហា​នេះ សមត្ថកិច្ច​រកឃើញ​ថា​ឈ្មោះ​ពើ​យ ប៉ែល មាន​ពាក់ព័ន្ធ​នឹង​ការកាប់​គាស់​ដីព្រៃ​ទំហំ ១.៧០០​ហិកតា នៅ​ចំណុច​ភូមិ​ទួល​ក្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ពិសេស​សមត្ថកិច្ច​ដក​ហូត​បាន​រូបថត​មួយ​សន្លឹក​របស់​ឈ្មោះ​ពើ​យ ប៉ែល ដែល​ថត​ពាក់​សក្តិ​ឧត្តមសេនីយ៍ឯក​។ 

​ប៉ុន្តែ​ដោយសារ​ករណី​នេះ​ជា​បទល្មើស​យោធា​និង​មាន​អង្គហេតុ​ដូចគ្នា​នឹង​ករណី​ឈ្មោះ 
​សា​មិត្ត វិរៈ  សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជូន​ឈ្មោះ ពើ​យ ប៉ែល មក​រាជធានី​ភ្នំពេញ​តែម្តង​ដើម្បី​រង់ចាំ​ឱ្យ​តុលាការ​យោធា​ចាត់ការ​តាមច្បាប់​។​
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យដឹងថា ឈ្មោះ​សា​មិត្ត វិរៈ និង​បក្ខពួក​មាន​ជាប់​ពាក់ ព​ន្ឋ័​នឹង​ចលនា ស៊ីអេ​ហ្វអេ​ហ្វ (CFF) ដែល​កសាង​កម្លាំង ប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០០០ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា​។​

​បន្ទាប់ពី​ទទួល​បរាជ័យ​ឈ្មោះ​សា​មិត្ត វិរៈ បាន​គេចខ្លួន​ប្តូរ​ឈ្មោះ ប្តូរ​ត្រកូល​ជ្រៀត​ជ្រកចូល​បម្រើ​ក្នុង​ក្របខណ្ឌ​យោធា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕

 ដោយ : សម្បត្តិ

ប៉ូលិស​ខេត្ត​ស្ទឹង​ត្រែង​ត្រួត​ពិនិត្យ​អ្នក​បើក​បរ​យាន​យន្ត​មាន​ជាតិ​អាកុល

ស្ទឹងត្រែង​ ៖ ប៉ូលិស​ចរាចរ​ខេត្ត​ស្ទឹង​ត្រែង​បាន​បើក​យុទ្ធនា​ការ​ត្រួត​ពិនិត្យ​អ្នក​បើក​បរ​យាន​យន្ត​មាន​ជាតិ​​អាកុល​និង​មិន​ពាក់​មួក​សុវត្ថិភាព​​។ក្នុង​នោះ​មាន​អ្នក​បើក​បរ​យាន​យន្ត​និង​អ្នក​ជិះ​ម៉ូតូ​ប្រហែល​ជិត​១​រយ​នាក់​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ឃើញ​មាន​អ្នក​បើក​បរ​មាន​ជាតិ​អាកុល​ចំនួន​៤​នាក់​។
លោក​ណា វន្នី​ នាយ​រង​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា​កាល​ពី​យប់​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១១​កម្លាំង​របស់​លោក​មាន​ចំនួន​១៣​នាក់​បាន​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​ទៅ​លើ​អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ​ដែល​មាន​ជាតិ​អាកុល​និង​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ត្រង់​ចំណុច​មុខ​​មន្ទីរ​អប់​រំ​ខេត្ត​កាច់​ជ្រុង​ទី​លាន​ក្រហម​ចាប់​ពី​ម៉ោង​១៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១១​រហូត​ដល់​ម៉ោង​២១​និង​២០​នាទី​៕
ងិនលីម

ធនាគារ​អភិវឌ្ឍន៍ជនបទ​ផ្តល់​ឥណទាន​ពិសេស​ដល់​កងទ័ព​២០០០​គ្រួសារ​

ភ្នំពេញ: ​ធនាគារ​អភិវឌ្ឍន៍ជនបទ បានផ្តល់​ប្រាក់​ឥណទាន​ពិសេស សំរាប់​យកទៅ​ធ្វើការ​អភិវឌ្ឍ​ន៍​កសិកម្ម​ពង្រីក​ជីវភាព​គ្រួសារ​កងទ័ព​ប្រមាណ ២០០០​គ្រួសារ ឱ្យបាន​ប្រសើរឡើង​នៅ​តំបន់​ព្រះវិហារ​។ 

​ទឹកប្រាក់​ប្រមាណ ៦០​ម៉ឺន​ដុល្លា​អាមេរិក ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​កងទ័ព រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣ មាន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លា​អាមេរិក​។ កងពលតូច​អន្តរាគមន៍​លេខ​៧  ២០​ម៉ឺន​ដុល្លា​អាមេរិក​។ កងពលតូច​អន្តរាគមន៍​លេខ​៨ ១០​ម៉ឺន​ដុល្លា​អាមេរិក និង​កងពលតូច​អន្តរាគមន៍​លេខ​៩ បានទទួល​ទឹកប្រាក់ ២០​ម៉ឺន​ដុល្លា​អាមេរិក​។ នេះ​ជា​ឥណទាន​សម្រាប់​ឲ្យ​បងប្អូន​កងទ័ព យកទៅ​ទិញ​ឧបករណ៍​ភ្ជូ​រ​រា​ស់ដី យកទៅ​ពង្រីក​មុខរបរ​ចិញ្ចឹមសត្វ ទិញ​ពូជ​ដំណាំ​ពង្រីក​ផ្ទៃដី​ធ្វើស្រែ និង​ធ្វើ​ចំការ​ដំឡូង​មី​៘ 
​    ​
​លោក​សុន គន្ធរ​ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា ទឹកប្រាក់​ដែល​ផ្តល់ជូន​គ្រួសារ​កងទ័ព​នៅ​តំបន់​ព្រះវិហារ ក៏បាន​ទទួល​ឯកភាព​យល់ព្រម​ពី សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៀតផង​។ បច្ចុប្បន្ននេះ​លុយ​ឥណទាន​ពិសេស​នេះ យកទៅ​ប្រើប្រាស់​ចំ​គោលដៅ ហើយ​ពេល​បាន​ប្រមូល​ផល ហើយ​ពួកគេ​នឹង​ធានា​សន្យា​សង​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ​វិញ​ទាំង​ការ​ទាំង​ដើម តាម​ពេលវេលា​កំណត់​។​

​លោក​បាន​បន្ថែមថា ក្នុងការ​ផ្តល់​ឥណទាន​ពិសេស​សំរាប់​អភិវឌ្ឍន៍​កសិកម្ម​ ដល់​គ្រួសារ​កងទ័ព​ប្រមាណ​២០០០​គ្រួសារ​នេះ ​ក៏ត្រូវ​បាន​ឯកភាព​និង​ទទួលខុសត្រូវ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ គន់ គីម លោក​ឧ​ត្ត​ម​សេនីយ៍​ជា តារា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រី ឌឹ​ក​ផងដែរ ៕
 

ដោយ : សេរី

អចលនៈទ្រព្យ​រដ្ឋ​ក្លាយជា​កម្ម​សិទ្ធ​ឯកជន នៅ​ឆ្នេរសមុទ្រ​ព្រែកត្រែង

ព្រះសីហនុ: ​ក្រុម​អ្នកមាន​លុយ​មួយចំនួន បាននាំគ្នា​អង្កន់​ឆ្នេរសមុទ្រ ក្នុង​តំបន់​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​គ្រប់គ្រង ដោយ​ពួកគេ​បាន​ប្រើប្រាស់​រូបភាព​ស្នើរ​សុំ ស​.​ជ​.​ណ វិនិយោគ​ពី​រាជរដ្ឋាភិបាល​ទាំងអស់ និង​ច្បាប់ទម្លាប់​វិនិយោគ​រួចរាល់​ហើយ តំបន់ឆ្នេរ​ទាំងនោះ​បាន​ត្រឹមតែ​សាងសង់​ខ្ចូ​ស ឬក៏​បោះ​បង្គោលរបង​ហ៊ុំ​ព​ទ្ធ័​កំណត់សំគាល់​ព្រំ​ទុក សម្រាប់​រក​ម៉ូយ​លក់​ច្បាប់​វិនិយោគ​បន្ត​តែប៉ុណ្ណោះ ។​

​    ​ពី​ក្បាលស្ពាន​ព្រែកត្រែង​ដល់​ចំណុច​ថ្នល់​បទ មាន​ចម្ងាយ​ជិត ២ គីឡូម៉ែត្រ មាន​ក្រុមហ៊ុន​មួយ​បាន​បោះ​បង្គោលរបង​រក្សាទុក​ដី​នេះ​ជា​យូរយា​មកហើយ នៅ​មិនទាន់មាន​ការកសាង ឬ​អភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ ចំពោះ​ក្រុមហ៊ុន​មួយ​នោះ ក៏​ប្រើប្រាស់​រូបភាព​វិនិយោគ​ដោយមាន ស​.​ជ​.​ណ​ពី​រាជរដ្ឋាភិបាល​ដែរ ។ កន្លងមក គេ​កសាង​ជា​សួនច្បារ​មួយ មាន​ដាំ​ផ្កា​បួនដប់​ដើម ហើយ​គេ​បាន​ជំ​ទាល​ប្រាប់​មហាជន​ថា ជា​សួនច្បារ​សម្តេច ហ៊ុន សែន លុះ​ក្រោយមក​សួនច្បារ​នោះ​ពុំមាន​អ្នក​ថែទាំ​ក៏​ខ្ទេចខ្ទី​អស់​ទៅ ។​

​    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​រោងចក្រ​ប្រេងកាត​មកដល់​ឆ្នេរ​អូរត្រេះ​ក្រុងព្រះសីហនុ មាន​បណ្តោយ​ប្រមាណ​រាប់គីឡូម៉ែត្រ ពុំមាន​ចំណុច​ឆ្នេរ​កន្លែង​ណាមួយ ដែលជា​អចលនៈទ្រព្យ​របស់​រដ្ឋ ហើយ​គ្រប់គ្រង​ដោយ​រដ្ឋ​នោះទេ គឺ​មានតែ​ចំណុច​ឆ្នេរ​អូរ​ឈើទាល​មួយគត់ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​សាលាខេត្ត​ព្រះសីហនុ ក្រៅពីនោះ​កុំថាឡើយ​តែ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេចរ សូម្បីតែ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​ពិបាក​ចូលទៅ​ជិត​តំបន់ឆ្នេរ​ទាំងនោះ​ដែរ ។ ចំពោះ​ករណី​ទាំងអស់នេះ សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល គប្បី​ចំណាត់​ការសើរើ​នូវ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​វិនិយោគ តាម​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​ដើម្បី​ចៀសវាង កុំ​ឲ្យ​មានការ​ជួញដូរ​ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​    ​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ការស្នើសុំ ស​.​ជ​.​ណ វិនិយោគ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ សុទ្ធ​ស៊ឹង​តែមាន​ដី​ជាប់មាត់​សមុទ្រ ដើម្បី​ទុក​ដី​របស់​ពួកគេ​លក់បាន​ថ្លៃ គឺ​មានតែ​ការដណ្តើមយក​ដី​ចំណី​សមុទ្រ ដែលជា​អចលនៈទ្រព្យ​របស់​រដ្ឋ មក​ភ្ជាប់​លក់​ជាមួយគ្នា​តែម្តង ដូច្នេះ​ការ​លោភលន់​របស់​ក្រុមអ្នកមានអំណាច និង​អ្នកមាន​លុយកាក់​ទាំងនោះ​គេ​បាន​ប្រើប្រាស់​គ្រប់​រូបភាព ទាំងអស់ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ពុករលួយ​កម្រាស់​ណាក៏ដោយ​ចុះ ៕

ពិធី​បញ្ជូល​សមាជិក​គណបក្ស​ប្រជាជន ៣៣២ នាក់ និង​បញ្ចុះ​បឋម​សិលា​កសាង​ព្រះវិហារ​ថ្មី

កំពង់ធំ ៖ ពិធី​អបអរសាទរ ទទួល​សមាជិក​ថ្មី​ចំនួន​៣៣២​នាក់​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង ៩​​ព្រឹក ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រែ​ក្រសាំង ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។
លោក ឈឹម កៃលាង រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ និង​ជា ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ស្ទោង និង​លោក ខោល យុទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ និង​លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង លោក ព្រំ រដ្ឋា ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្ទោង ព្រម​ទាំង​ប្រជាពលរដ្ឋ និង​លោកតា​លោក​យាយ សិស្សានុសិស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ ។
លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើរ ដល់​ប្រជាពលរដ្ឋ​អោយ​តាំង​ចិត្ត​សាមគ្គី​គ្នា រួប​រួម​កសាង​ប្រទេស​ជាតិ​របស់​យើង នៅ​ក្នុង​កម្ម​ពិធី មាន​ការ​បំពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ ដែល​មាន​ស្លាក​សញ្ញា​ទេវតា​បាច​ផ្កា ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។
ស្រប​ពេល​នោះ​ដែរ​ក៏​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ព្រះ​វិហារ​ថ្មី នៅ​វត្ត​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រែ​ក្រសាំង ដែល​ជា​ចំណង​ដៃ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​កន្លង​មក​ពុំ​ដែល​មាន​ព្រះវិហារ​ឡើយ៕
ប៊ុន រដ្ឋា

ឡាន​ដឹកស្រូវ​កកស្ទះ​នៅ​ព្រំដែន​ដោយសារ​ថៃ​បិទ​ច្រក​មិន​ឲ្យ​ចូល

បន្ទាយមានជ័យ​: ការបិទ​ព្រំដែន​រយៈពេល​មួយ​សប្តាហ៍ ធ្វើអោយ​ពលរដ្ឋ​ថៃ​ពុំ​អាច​នាំ​ទំនិញ​ម្ហូបអាហារ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​មក​កម្ពុជា​បាន​។ ឯ​ស្រូវ​របស់​កម្ពុជា ដែល​ប្រមូល​ទិញ​ក្នុង​ខេត្តបន្ទាយមានជ័យ​រាប់សិប​ឡាន ត្រូវ​កកស្ទះ​នៅត្រង់​ព្រំដែន រួម​មាននៅ​ច្រករបៀង​៣ តំបន់​១, ច្រករបៀង​តំបន់ ៥ និង​ច្រករបៀង​អូរ​បី​ជាន់​។​

    ​ភ្នាក់ងារ និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ភូមិ​.​ឃុំ និង​ស្រុក​បាន​ឲ្យ​ដឹងថា ថ្ងៃទី​១៥ មករា ឆ្នាំ​២០១១​ថា​ច្រករបៀង​តំបន់​១ នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ឈម​នឹង​ភូមិ​ចាក់​សាន់ (​ណង​ឆៃ​កែវ​) ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ បាន​បិទ​បន្ទាប់ពី​មានការ​ផ្ទុះ​ធុង​ហ្គាស​ផ្ទុក​លើ​រថយន្ត​ធំ ១​គ្រឿង លាន់​ដូច​ផ្ទុះអាវុធ ហើយ​ច្រករបៀង​តំបន់​៥ ក្បែរ​គ្នា​នោះ ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ឈម​នឹង​ឃុំ​ណូន​ម៉ាក​មុន ស្រុក​គោក​ធ្យូង​ដែរ​ក៏បាន​បិទ​។​
​    ​
    ថ្នាក់លើ​ថៃ​ទាំង​ខាង​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធដែល​ត្រួតត្រា​ជាយដែន បាន​បញ្ជា​អោយ​ត្រួតពិនិត្យ​និង​បិទ​ព្រំដែន ព្រោះតែ​មានរឿង​អាស្រូវ​នាំ​ឧស្ម័ន​ហ្គាស គេចពន្ធ​ពី​ថៃ​មក​កម្ពុជា ហើយ​ធ្លាយ​រឿងអាស្រូវ​នៅពេល​ផ្ទុះ​ធុង​ហ្គាស​។​
​    ​
    ច្រករបៀង​តំបន់​១ និង​ច្រករបៀង​តំបន់​៥ ជា​ច្រករបៀង​តែ ២​គត់ នៅ​ព្រំដែន​ក្នុងស្រុក​ស្វាយចេក​ និង​ស្រុក​អូរជ្រៅ​ដែល បាន​បើក​កាលពី​ថ្ងៃទី​៦ មករា ឆ្នាំ​២០១១ បន្ទាប់ពី​ពួក​បាតុករ​អាវ​លឿង ជាតិនិយម​ជ្រុល​ថៃ បានបញ្ចប់​ការប៉ុនប៉ង​មក​ធ្វើបាតុកម្ម​នៅ​ព្រំដែន​នា​បង្គោល​ព្រំដែន​លេខ​៤៦ និង​ភូមិ​ជោគជ័យ​របស់​កម្ពុជា​។​
​    ​
​    ​ឈ្មួញកណ្ដាល​រកស៊ី​ស្រូវ​មួយចំនួន​បាន​បង្ខំចិត្ត​ទំលាក់​ការុង ​ឬ​បាវស្រូវ​ចុះ ហើយ​អោយ​រថយន្ត​ផ្ទុក​ត្រឡប់​ទៅវិញ ​។ ឯ​ខ្លះទៀត​បញ្ឈរ​រថយន្ត​ចោល​ត្រាំត្រែង​ ។​
​    
    ​ពួកគេ​អំពាវនាវ​ឲ្យ​អាជ្ញាធ​រ​ដែនដី​ឈម​ភូមិសាស្ត្រ​និង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ជុំរុញ​បើក​ច្រកព្រំដែន​ឡើងវិញ​អោយ​ឆាប់ ​៕

ដោយ : សុផុន

ស ខេង ៖ អ្នក​ណា​ធ្វើ​អ្វី​ខុស អ្នក​នោះ​ត្រូវ​តែ​ទទួល​ខុស​​ចំពោះ​មុខ​ច្បាប់


ព្រៃវែង ៖ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​សាកល​វិទ្យាល័យ​នៅ​ស្រុក កញ្ចៀច ខេត្ត​ព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០១១​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​​ស ខេង រដ្ឋមន្រ្តី ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា អ្នក​ណា​ធ្វើ​អ្វី​ខុស អ្នក​ហ្នឹង​ត្រូវ​តែ​ទទួល​ខុស​​តាម​ផ្លូវ​ច្បាប់។
ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​ថា តើ​ឯកឧត្ដម​គិត​យ៉ាងណា​ចំពោះ​មន្រ្តី ជាន់ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ដែល​ស្និទ្ធ​ជាមួយ​ឯកឧត្ដម ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ជាប់​ៗ​គ្នា​នេះ​ ឯកឧត្ដម ឧបនាយក​រដ្ឋមន្រ្តី​ស ខេង ថ្លែង​ថា«ខ្ញុំ​គិត​ថា​ទាំងអស់​គ្នា ត្រូវ​ធ្វើ​តាម​ច្បាប់ ត្រូវ​គោរព​ច្បាប់ ត្រូវ​ធ្វើ​អ្វី ទៅ​តាម​​តួនាទី​ភារកិច្ច។ អ្នកណា​ធ្វើ​អ្វី​ខុស អ្នក​ហ្នឹង​ត្រូវ​អនុវត្តន៍​តាម​ច្បាប់»។
គួរ​បញ្ជាក់​ថា មន្រ្តី​​ជាន់ខ្ពស់​អតីត​ផ្កាយ​៣​នៃ​ក្រសួង​មហា​ផ្ទៃ លោក​ម៉ឹក​ ដារ៉ា​ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ពាក់ព័ន្ធ នឹង​គ្រឿង​ញៀន និង​អំពើ​ពុក​រលួយ, អតីត​ស្នង​ការ​លោក​ហ៊ុន ហ៊ាន, អតីត​ស្នង​ការ​រង​លោក​ឈៀង សុន និង មន្រ្តី​នគរបាល​ជាច្រើន​រូប​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​រក​ឃើញ​កំហុស​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន និង​អំពើ​ពុករលួយ​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​៕
ស្នាយពល

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​យុត្តិធម៌​


 ភ្នំពេញ​: ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ​នៅ​ភ្នំពេញ លោក​យន្ត ថា​រ៉ូ ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី បាន​អះអាង​ថា​មាន​​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់​ក្នុង​ខេត្ត​ព្រះ​ត្រពាំង​ត្រូវគេ​ធ្វើឃាត​យ៉ាង ​អាថ៌កំបាំង​កាលពី​ថ្ងៃ​ទី​៦​មករា​។​

​លោក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលខុសត្រូវ​នឹង​ស្វែងរក​ឃាតករ​មក​ផ្តន្ទាទោស​តាម​​ផ្លូវច្បាប់​។ ជាមួយគ្នា​នោះ លោក​យន្ត ថា​រ៉ូក៏​បាន​សំណូមពរ​ដល់​ រដ្ឋាភិបាល​កម្ពុជា​ឲ្យជួយ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការស្វែងរក​យុត្តិធម៌ ​ដល់​ជនជាតិ​ខ្មែរ​ក្រោម​ទាំងពីរ​​នោះ​ផង​។​

​លោក​យន្ត ថា​រ៉ូ​អះអាងថា​បាន​ដាក់​លិខិត​ទៅ​តំណាងរាស្ត្រ​វៀតណាម​ប្រចាំ​ទីក្រុង​ហូ​ជៅ​មិញ​​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៤​មករា​។ លោក​គ្រោង​ដាក់​លិខិត​មួយ​ទៅ​ក្រសួង ការបរទេស​កម្ពុ​ជា​ក្នុង​ពេល​ឆាប់ៗ​នេះ​តាមរយៈ​ប្រធានរដ្ឋសភា​សម្តេច ហេង សំរិន​។ 

​លោក​ថាច់ សេដ្ឋា សមាជិក​គណបក្ស​សម រង្ស៊ី ម្នាក់ទៀត និង​ជា​តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​មួយ​ដែរ​នោះ​បាន​អះអាងថា លោក​នឹង​ធ្វើ​ការតវ៉ា​មួយ​នៅមុខ​ស្ថានទូត ​វៀតណាម​នៅ​ភ្នំពេញ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ​៕

ដោយ : សុពិសិដ្ឋ

បាក់​ស្ពាន​បាឡេ​នៅ​ស្រុក​កោះធំ ស្ទះ​ចរាចរ​រថយន្ត​ដឹក​ទំនិញ​មិន​អាច​ធ្វើ​ដំណើរ​បាន​រាប់​ម៉ោង

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១​នេះ ចរាចរ​ត្រូវ​បាន​កក​ស្ទះ​នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ លេខ​២១B នៅ​ក្នុង​ភូមិ​ព្រែក​ធុន ឃុំ​កោះ​ធំ​២ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ដោយ​សារ​តែ​រថយន្ត​ដឹក​ពោត​របស់ អាជីវករ​ដឹក​លើស​ចំណុះ​ឆ្លង​កាត់​ស្ពាន​ទ្រុឌទ្រោម​មួយ បណ្ដាល​ឲ្យ​បាក់​ធ្នឹម​ក្បាល​ស្ពាន​ខាង​ត្បូង​ មិន​អាច​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន។
សេចក្ដី​រាយ​ការណ៍​ពី​ស្រុក​កោះ​ធំ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​បាឡេ​នេះ​កើត​ឡើង​អំឡុង​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ បង្ក​ដោយ​រថយន្ត​ធុន​ធំ ដឹក​ពោត​ទៅ​លក់​នៅ​ជ្រៃ​ធំ​ព្រំដែន​កម្ពុជា វៀតណាម ប៉ុន្តែ​ដោយ​ការ​ដឹក​នោះ​ឈ្មួញ​បាន​ឃុប​ឃិត​គ្នា​ជាមួយ​ខាង​សមត្ថកិច្ច​ថ្លឹង​រថយន្ត​ទើប​ដាក់​លើស​ចំណុះ បណ្ដាល​ឲ្យ​ស្ពាន​ទ្រុឌទ្រោម​មិន​អាច​ទ្រាំ​ទ្រ​បាន​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​នេះ បាន​ខឹង​សម្បារ​ដោយ​សារ​តែ​មន្រ្តី​កាន់​ជញ្ជីង ថ្លឹង​រថយន្ត​បាន​ឃុប​ឃិត​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ​តាម​ចិត្ត​ទើប​បង្ក​ឲ្យ​បាក់​ស្ពាន​យ៉ាង​នេះ។ ណា មួយ​ស្ពាន​មាន​សភាព​ទ្រុឌទ្រោម និង​មាន​បណ្ដោយ​ប្រវែង​ជាង​២០​ម៉ែត្រ ទទឹង​ប្រមាណ​៤​ម៉ែត្រ​ប៉ុណ្ណោះ ជា ប្រភេទ​ស្ពាន​បាឡេ ហើយ​ធ្លាប់​បាក់​ម្ដង​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​សារ​ការ​ដឹក​ទំនិញ​ហួស​ចំណុះ បែប​នេះ។
រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​គមនាគមន៍​ស្រុក​កោះធំ ស្ទូច​យក​ទៅ​រក្សា​ទុក ដោយ ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​សង​ជា​សំណង​៥០០​ដុល្លារ​ ដើម្បី​ជួស​ជុល​ស្ពាន​ឡើង​វិញ។
សា្ថន​ភាព​ចរាចរ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​21B ស្ថិត​ក្នុង​ភូមិ​ព្រែក​ធុន ឃុំ​កោះ​ធំ​ខ ស្រុក​កោះធំ ខេត្ត កណ្ដាល កំពុង​តែ​ស្ទះ​ចរាចរ​សង​ខាង​ផ្លូវ​រាប់​គីឡូម៉ែត្រ មាន​តែ​ម៉ូតូ​និង​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តិច​តួច​ប៉ុណ្ណោះ ដែល​ឆ្លង​កាត់​បាន៕
ធាម សំបូរ

ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១១ បើក​ធ្វើ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​មករា​នេះ

ភ្នំពេញ​: ​ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​បាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​នៅ​​ទីក្រុង​ភ្នំពេញ​។ ទិវា​នេះ​ដែល​មាន​រយៈ​មួយ​សប្តាហ៍​ត្រូវគេ​គ្រោង​នឹង​បិទ​បញ្ចប់​
នៅ​ថ្ងៃ​ទី​២១​មករា​ខាងមុខ​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រទេស​អាស៊ាន​ទាំង​១០​បូក​ ជាមួយ​កូរ៉េ ចិន ជប៉ុន ​និង​ឥណ្ឌា​។​

​លោក​ថោង​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ឲ្យដឹង​ថា​កិច្ចប្រជុំ​នេះ​ផ្តោត​លើ​បញ្ហា​សំខាន់​៣​គឺ​៖ ទី​១​ការជំរុញ​ឲ្យបាន​ខ្លាំង​ក្លា​អំពី​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ​ដើម្បី​ពង្រីក​ទីផ្សារ​ទេសចរណ៍​​អាស៊ាន​ឲ្យ​កាន់តែ​ធំ​។ 

​ទី​២​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បង្កើន​សមត្ថភាព​តាមរយៈ​ការបង្កើត​កម្មវិធីសិក្សា​​រួម​មួយ​លើ​មុខជំនាញ​ចំនួន​៣២​ដើម្បី​ជំរុញ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ពង្រឹង​សន្តិសុខ និង​ការ​ប្រែក្លាយ​ទេសចរណ៍​អាស៊ាន​ឲ្យទៅ​ជា​ទេសចរណ៍​កម្រិ​ត​ ពិភពលោក​។​

​និង​ទី​៣ សម្រួល​ដល់​ការធ្វើដំណើរ​និង​ការដឹកជញ្ជូន​ក្នុង​តំបន់​អាស៊ាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​នៅ​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះដែរ ទេសចរ​បរទេស​អាច ​នឹង​ប្រើ​ទិដ្ឋាការ​ប្រទេស​អាស៊ាន​ណាមួយ​ក៏​បាន​សម្រាប់​ការធ្វើដំណើរ​ក្នុង​អាស៊ាន ​ទាំងមូល​។​

​លោក​ថោង ខុន​ឲ្យដឹង​ទៀតថា ទេសចរណ៍​អាស៊ាន​អាច​ស្រូប​អ្នកទេសចរ​បាន​៦៥​លាន​នាក់​​ក្នុង​១​ឆ្នាំ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាង​៤០​ភាគរយ​ជា​ទេសចរ​ក្នុង​បណ្តា ​ប្រទេស​អាស៊ាន​ខ្លួនឯង​ឬ​ស្មើ​​នឹង​២០​លាន​នាក់​។ ក្រៅពីនោះ​មាន​អ្នកទេសចរ​មក​ពី​ចិន កូរ៉េ និង​ជប៉ុន​ជាង​២០​ភាគរយ មក​ពី​អឺរ៉ុប​២០​ភាគរយ និង​ជាង​១០​ភាគរយ​ទៀត​មកពី​សហរដ្ឋ អាមេរិក​។​

​បើ​តាម​ប្រសាសន៍​លោក​ថោង ខុន កម្ពុជា​ជា​ទីផ្សារ​ទេសចរណ៍​ធំ​ជាងគេ​ក្នុង​អាស៊ី​ដែល​អាច​ស្រូប​បាន​អ្នកទេសចរ​ដល់​ទៅ​៦០​ភាគរយ​។ កម្ពុជា​ក៏​បាន​ស្រូបយក​អ្នកទេសចរ ​មក​ពី​ចិន ជប៉ុន ​កូរ៉េ និង​មក​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ចំនួន​២០​ភាគរយ​ឬ​ស្មើនឹង ​ជាង​៤០​ម៉ឺន​នាក់​។​

​នៅ​ឆ្នាំ​២០១០ កម្ពុជា​ទទួលបាន​ចំណូល​ពី​ទេសចរណ៍​ចំនួន ១៧០០ លាន​ដុល្លារ​អាមេរិក​ដោយ​មាន​អ្នកទេសចរ​ចំនួន​២​លាន​៥​សែន​នាក់​។ វិស័យ​ទេសចរណ៍​បាន​ បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ប្រមាណ​ជា​ជាង​៤០​ម៉ឺន​នាក់​។ នៅ​ឆ្នាំ​២០១៣ ចំនួន​ទេសចរ​មក​កម្ពុជា​នឹង​កើន​ដល់​៣​លាន​៥​សែន​​នាក់​៕

ដោយ : រតនា

វិចារណកថា៖ បណ្ដា​ជន​ថៃ​វាយ​បំបាក់​ចលនា​សៀម​ ​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​នៅ​ព្រំ​ដែន​កម្ពុ​ជា​

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​
បណ្ដាញ​ស​ម្ព័​ន្ធ​អ្នក​ស្នេហា​ជាតិ​សៀម (ក្រុម​អាវ​លឿង ) កាន់តែ​ពុះ​កញ្ជ្រោល​ខ្លាំង​តាំង​ពី​ម្សិល​ម្ង៉ៃ​ ​គឺ​នៅ​ក្រោយ​ពេល​តុលាការ​កម្ពុ​ជា​អនុញ្ញាត​ជន​ជាប់​សង្ស័យ​ ​ជនជាតិ​សៀម​២នាក់​ក្នុង​ចំណោម​៧នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​រង់​ចាំ​បើក​សវ​នា​ការ​នៅ​ពេល​ខាង​មុខ​ ​។ ក្រុម​អាវ​លឿង​ដែល​គ្នា​គេ​៥នាក់​នៅ​តែ​ជាប់​គុក​ព្រៃ​ស​នៅ​ឡើយ​ ​នោះ​ ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​និង​រដ្ឋ​ម​ន្ដ្រី​អ​ន្ទ្រើ​សៗ​គ្នា​ ​គាត់​ប៉ុន្មាន​នាក់​ថា​បាន​ឃុ​ប​ឃិ​ត​ជាមួយ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​តែ​ ​សមាជិក​សភា​ ​និង​ស្ដ្រី​ម្នាក់​ដែល​ជា​សមាជិក​គណ​បក្ស​ប្រជា​ធិ​ប​តេ​យ្យ​កំពុង​គ្រប់​ ​គ្រង​អំណាច​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ហើយ​ប​ណ្ដោ​យ​ឱ្យ​សមាជិក​ក្រុម​អាវ​លឿង​៥នាក់​នៅ​ ​ជាប់​ក្នុង​គុក​ជា​ដដែល​ ​ដែល​នេះ​ជា​ការ​រើសអើង​មួយ​ទទួល​យក​មិន​បាន​ ​។ ដោយ​ ​សារ​កំហឹង​ពេញ​ទ្រូង​បែប​នេះ​ ​ក្រុម​អាវ​លឿង​បាន​ប្រមូល​គ្នា​នៅ​ក្រុង​បាងកក​ ​ស្រែក​ចំទាល​ឱ្យ​ក្រុម​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញ​ពី​តំណែង​ផង​ ​និង​ក្រុម​អាវ​លឿង​ ​ដដែល​នេះ​ប្រមូល​គ្នី​គ្នា​ពី​ក្រុង​បាងកក​និង​ស្រុក​ស្រែ​ចម្ការ​ ​ដើម្បី​មក​ផ្ដុំ​គ្នា​ធ្វើ​បា​តុ​ ​កម្ម​នៅ​ពី​មុខ​ទី​ដែល​កម្ពុ​ជា​ចាប់​ពួក​គេ​ទាំង​៧នាក់​កាល​ពី​ចុង​ឆ្នាំទៅ​នោះ​ផង​ ​។ ប៉ុន្ដែ​គោល​បំណង​មួយ​ក្រោយ​នេះ​បាន​រង​ឧបសគ្គ​ ​ដោយសារ​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​ ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​និង​ក្រុម​ល្បាត​ព្រំ​ដែន​ថៃ​ ​រាំង​ខ្ទប់​ដំណើរ​អ​នា​ធិ​ប​ ​តេ​យ្យ​នេះ​យ៉ាង​រឹង​មាំ​ ​។
ពេល​នេះ​យើង​អាច​មើល​ឃើញ​ទៀត​ហើយ​ថា​ ​ក្រុម​មនុស្ស​សៀម​ទាំង​៧នាក់​ ​ដែល​កម្ពុ​ជា​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​កម្ពុ​ជា​ដោយ​ខុស​ច្បាប់​និង​ចូល​ទី​លាន​ ​យោធា​កម្ពុ​ជា​ក្នុង​បំណង​ទុច្ចរិត​ស៊ើប​ការណ៍​សម្ងាត់​នោះ​ ​ជា​ប្រភព​ដើម​ចម​នៃ​ ​ស​ង្គ្រា​ម​ហែក​ហួរ​នយោបាយ​ថ្មី​មួយ​ទៀត​រវាង​ក្រុម​អាវ​លឿង​នឹង​ក្រុម​អ្នក​ក្ដាប់​ ​អំណាច​ក្រុង​បាងកក​ ​ហើយ​ក៏​ស្រប​ពេល​ក្រុម​ប្រឆាំង (អាវ​ក្រហម ) កំពុង​ទាម​ ​ទារ​រ​ដ្ឋា​ភិ​បា​ល​អាប់​ភី​ស៊ី​ត​ឱ្យ​ដោះ​លែង​សហ​ការី​របស់​ខ្លួន​ជា​ច្រើន​សិ​ប​នាក់​ចេញ​ ​ពី​បទ​ចោទ​ករណី​ភេ​រ​វ​កម្ម​នោះ​ដែរ​ ​។ ដូច្នេះ​ ​ក្រុង​បាងកក​កំពុង​វិល​ស​ន្សឹ​មៗ​ ​មករ​ក​ស​មុ​ទ្រ​បា​តុ​ករ​ម្ដង​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ​ ​ដែល​គេ​មិន​រំពឹង​ថា​ ​មិន​អាច​ ​រលត់​ស្ងប់​ស្ងាត់​ក្នុង​ពេល​ឆា​ប់ៗ​បាន​ឡើយ​ ​។ក្រៅ​ពី​អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម​ ​ផ្ដន្ទា​ទោស​នាយក​រដ្ឋ​ម​ន្ដ្រី​និង​បក្ស​ពួក​យ៉ាង​ស្មើ​ដៃ​គ្នា​ដូច​នេះ , គេ​សង្កេត​ឃើញ​ ​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​ជាប់​ព្រំ​ដែន​កម្ពុ​ជា​ ​ក៏​បាន​ចូល​ដៃ​ជាមួយ​កង​ល្បាត​ព្រំ​ដែន​ថៃ​រាំង​ ​ខ្ទប់​ចលនា​ក្រុម​អាវ​លឿង​ ​មិន​ឱ្យ​រំកិល​មក​ក្បែរ​ព្រំ​ដែន​ដែរ​ ​ប្រយោជន៍​កុំ​ឱ្យ​រំខាន​ដល់​ ​មុខ​របរ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ​និង​កុំ​ឱ្យ​បង្ក​អុកឡុក​ក្រែងលោ​ភ្លាត់​ជើង​ ​ជ្រុល​ចូល​ទឹក​ដី​ខ្មែរ​ ​ហើយ​ត្រូវ​ចាប់​ខ្លួន​នាំ​តែ​អំពល់​ទុក្ខ​ដល់​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាង​ក​ក​។
តាម​ប្រភព​ជា​ច្រើន​និយាយ​ថា​ ​ក្រុម​អាវ​លឿង​សៀម​នឹង​ច្បាម​យក​ករណី​ជន​ ​ជាតិ​សៀម​ទាំង​៧នាក់​ ​ដែល​កំពុង​ជាប់​ខ្លួន​នៅ​កម្ពុ​ជា​នោះ​ ​ធ្វើ​ជា​វិញ្ញាសា​ចម្បង​ក្នុង​ ​ការ​សាក​ល្បង​ស្ទាប​ស្ទង់​កម្លាំង​ស្នេហា​ជាតិ​របស់​ក្រុម​ខ្លួន​ទៅ​លើ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ ​បាងកក​ ​និង​ជា​ឈ្នួ​ន​បង្ក​ស​ង្គ្រា​ម​ព្រំ​ដែន​ជា​ថ្មី​ជាមួយ​កម្ពុ​ជា​ ​ដោយ​រាប់​ទាំង​ការ​ធ្វើ​ ​អ​ន្ដ​រាគ​ម​ន៍​បង្ខូច​គម្រោង​អភិវឌ្ឍ​ន៍​ ​និង​អភិ​រក្ស​ប្រាសាទ​ព្រះ​វិហារ​ពី​អង្គ​ការ​បេ​តិក​ ​ភណ្ឌ​ពិភព​លោក​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​ផង​ ​។ ប៉ុន្ដែ​ចលនា​របស់​ក្រុម​អាវ​លឿង​ ​លើក​នេះ​ ​មិន​សូវ​រស់​រវើក​សា​ហាវ​ឃោរឃៅ​ដូច​កាល​ពី​ជាង​៤ឆ្នាំ​មុន​ទេ , ម្យ៉ាង​ ​មក​ពី​បណ្ដា​ជន​ថៃ​កាន់តែ​យល់​អំពី​ច្បាប់​កំណត់​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​និង​ដឹង​ថា​ ​ប្រាសាទ​ព្រះ​វិហារ​ជា​កម្ម​សិទ្ធិ​របស់​ប្រជា​ជន​កម្ពុ​ជា​។​ ​ពិសេស​គេ​កាន់តែ​មើល​ឃើញ​ ​ចលនា​ស្នេហា​ជាតិ​របស់​ក្រុម​អាវ​លឿង​ជា​ឈុត​ឆាក​បោក​ប្រាស់​ដើម្បី​កេង​ចំណេញ​ ​នយោបាយ​ឱ្យ​បក្ស​ពួក​ខ្លួន​ ​ក្នុង​ពេល​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​បោះ​ឆ្នោត​ ​នា​ពេល​ខាង​មុខតែ​ប៉ុណ្ណោះ​ ​។ ដូច្នេះ​ល្បិច​របស់​ក្រុម​អាវ​លឿង​នេះ​ ​ពុំ​មែន​ជា​ ​ចលនា​ស្នេហា​ជាតិ​អ្វី​ទេ​ ​ប៉ុន្ដែ​ជា​ទ​ង្វើ​បំផ្លិច​បំផ្លាញ​បំបែក​បំបាក់​សាមគ្គី​ក្នុង​ ​សង្គម​ថៃ​ទៅ​វិញ​ ​។ ដោយ​មក​ពី​ឃើញ​ចលនា​ស្នេហា​ជាតិ​វង្វេង​វង្វាន់​របស់​ក្រុម​ ​អាវ​លឿង​នេះ​ ​ទើប​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​តាម​ព្រំ​ដែន​បាន​ត្រៀម​ខ្លួន​គ្រប់​វិ​នាទី​ដើម្បី​ ​សហ​ការ​ទប់​ស្កាត់​ការ​មក​កាន់​ព្រំ​ដែន​នៃ​ពួក​ជ្រុល​និយម​សៀម​មួយ​ក្ដាប់​នេះ​ជា​ ​រៀង​រហូត​ ​។
យ៉ាង​ណា​ក៏​ដោយ​ចុះ​ ​រហូត​មក​ទល់​ថ្ងៃ​សៅរ៍​នេះ​ ​ស្ថាន​ការណ៍​ទូទៅ​នៅ​តាម​ ​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​ពុំ​មាន​ព្រឹត្ដិ​ការណ៍​ចម្លែក​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​ឡើយ​ ​ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ​ក្រុម​អាវ​លឿង​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​នឹង​ ​សម្រុក​មក​តំបន់​ព្រំ​ដែន​ដើម្បី​តវ៉ា​ទាមទារ​កម្ពុ​ជា​ឱ្យ​ដោះ​លែង​គ្នា​គេ​៧នាក់​ពី​ ​ភ្នំពេញ​និង​គ​ម្រាម​បិទ​ច្រក​ព្រំ​ដែន​ទាំង​អស់​ជាមួយ​កម្ពុ​ជា​ក៏​ដោយ​ ​។
បើ​យើង​ឈរ​ពី​កម្ពុ​ជា​ក្រឡេក​មើល​ទៅ​ប្រទេស​ថៃ​ ​នឹង​មាន​អារម្មណ៍​ព្រួយ​ ​ជួស​បណ្ដា​ជន​ថៃ​ ​ពីព្រោះ​ក្រុម​អ្នក​នយោបាយ​ថៃ​ច្រើន​ពណ៌​សម្បុរ​កំពុង​វក់​វី​នឹង​ ​ល្បែង​ប្រជា​ភិ​ថុ​តិ​នយោបាយ​យ៉ាង​លេលា​ខុស​ទំនង​ ​ដែល​មិន​ដឹង​ពេល​ណា​ទើប​ ​ស្ថាន​ភាព​ក្រឡាប់​ចាក់​នេះ​ស្ដារ​ឡើង​វិញ​ ​ឱ្យ​មាន​ប្រក្រតី​ភាព​នោះ​ឡើយ​ ​។ អំពី​ ​ការ​ព្យាបាទ​មក​លើ​កម្ពុ​ជា​ពី​សំណាក់​អ្នក​នយោបាយ​លេលា​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​អាវ​ ​លឿង​ថៃ​មួយ​ក្ដាប់​នោះ​វិញ​ ​វា​នឹង​ពុំ​បណ្ដាល​ឱ្យ​មាន​អរិ​ភាព​អ្វី​ជា​ដុំ​កំភួន​ទៅ​លើ​ ​ទំនាក់​ទំនង​ការ​ទូត​រ​យៈ​ពេល​៦០ឆ្នាំ​រវាង​កម្ពុ​ជា​នឹង​ថៃ​ ​ដែល​ទើប​បាន​នាំ​គ្នា​ប៉ះ​ប៉ូវ​ ​កែ​លម្អ​យ៉ាង​ល្អ​ប្រពៃ​ឡើង​វិញ​នា​ពេល​ថ្មី​ៗនេះ​។​ ​មែន​ទែន​ទៅ​កម្ពុ​ជា​ពុំ​មាន​ ​ជំពាក់​ជំ​ពិន​អ្វី​នឹង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ក្រុង​បាងកក​ទេ​ ​ឯកា​រ​ចាប់​ខ្លួន​ពួក​ជ្រុល​ ​និយម​សៀម​ទាំង​៧នាក់​យក​មក​កាត់​ទោស​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​និង​ចូល​ស៊ើប​ ​ការណ៍​ក្នុង​ទី​លាន​យោធា​កម្ពុ​ជា​កាល​ចុង​ឆ្នាំទៅ​នោះ​ ​វា​គ្រាន់​តែ​ជា​ការ​អនុ​វ​ត្ដ​ ​តាម​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​និង​ច្បាប់​ព្រហ្ម​ទណ្ឌ​ខ្មែរ​ក្នុង​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​តែ​ ​ប៉ុណ្ណោះ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​ក្រុម​អាវ​លឿង​ដែល​ខំ​ត្រដរ​លើក​យក​ករណី​មនុស្ស​ ​៧នាក់​នេះ​ ​ធ្វើ​ជា​អាវុធ​ប្រកាប់​ប្រចាក់​គ្នា​ជាមួយ​ក្រុម​អ្នក​នយោបាយ​ថៃ​យ៉ាង​ណា​ ​នោះ​ ​វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ថៃ​សុទ្ធ​សាធ​ ​រី​ឯ​កម្ពុ​ជា​ពិត​ជា​ពុំ​មាន​ភាគ​ហ៊ុន​ជាមួយ​ ​សោះ​នោះ​ឡើយ​ ៕