គំរោងជំនួយសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន ដែលមានទឹកប្រាក់ចំនួន៤០លានយ័ន ត្រូវបានយកមកប្រើប្រាស់សំរាប់ ការជួសជុលប្រាសាទ តាកែវស្ថិតនៅខេត្តសៀមរាប។
ពិធីបើកការដ្ឋានជួសជុលប្រាសាទតាកែវនេះប្រារព្វធ្វើឡើងនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជាប្រធានអជ្ញាធរជាតិអប្សរានិងឯកឧត្តម ឆៃ អ៊ូ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមប៊ុន ណារិទ្ធ អគ្គនាយកអជ្ញាធរអប្សរាបានមានប្រសាសន៍ឲ្យដឹងថា តាមការស្នើរ សុំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ ថវិកា ចំនួយ ៤០លានយ័ន សំរាប់គំរោងជួសជុលប្រាសាទតាកែវ ចាប់ពីឆ្នាំ២០១១ដល់ ឆ្នាំ២០១៨។
ឯកឧត្តមបានឲ្យដឹងទៀតថាបន្ទាប់ពី ប្រសាទអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ រួចមក ការសង្គ្រោះ និងអភិវឌ្ឍន៍តំបន់អង្គរ ត្រូវបានធ្វើ ឡើងដោយរាជរដ្ឋាភិបាលកម្ពុជារួមសហការជាមួយគណកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា(អាយ ស៊ី ស៊ី អង្គរ)។ នៅក្នុងនោះមានប្រទេសជាង១០ក្នុងនោះក៍មានប្រទេសចិនផងដែរបានចូលមកជួយបណ្តុះ បណ្តាល អ្នកជំនាញខ្មែរ ជួយធ្វើការអភិរក្ស និងជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ។
លោក តុង ម៉ីងគាំង អគ្គនាយករងនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ចិនបានឲ្យដឹងថាក្រុម អ្នក បច្ចេកទេសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសិក្សាគំរោងជួសជុល ប្រាសាទនៅ រមណីយដ្ឋានអង្គរក្នុងឆ្នាំ១៩៩៨ ហើយបានផ្តើមធ្វើការជួសជុលប្រាសាទ ចៅសាយទេវតា នៅឆ្នាំ២០០០ ដោយប្រើប្រាស់ថវិកា១៤ លានយ័ន និងបានបញ្ចប់ការងារ ក្នុងឆ្នាំ២០០៨ ប្រកបដោយលទ្ធល្អ។
ឯកឧត្តម ឆៃ អ៊ូ បានថ្លែងដោយចាត់ទុកថាកិច្ចសហការរវាងរាជរដ្ឋាភិបាល កម្ពុជានិង រដ្ឋាភិបាលចិនលើគំរោងជួសជុលឡើងវិញ ប្រាសាទតាកែវនឹងក្លាយជាគំរូមួយនៃ កិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងវិស័យថែរក្សា និងអភិរក្ស បេតិកភណ្ឌពិភពលោក។ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបាន ជួយថែរក្សានិងជួសជុលឡើងវិញប្រាសាទតាកែវ ដែលជាតំណាក់កាលទី២ នៃគំរោងដែលចិនជួយថែរក្សាអង្គរ ដើម្បីថែរក្សាបេតិកភណ្ឌ ពិភពលោកនេះ ឲ្យបានល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិនបានចាត់ទុកការចូលរួមផ្តល់ថវិកា ជួយជួសជុលប្រាសាទ តាកែវនេះជាឱកាស ដើម្បីពង្រីកសហប្រតិបត្តិការនិងរួមវិភាគទាន ដើម្បីជំរុញចំណង មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាឲ្យបានកាន់តែរឹងមាំប្រសើរឡើងថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបាន ផ្តល់ជំនួយចូលរួមចំណែកជួយអភិរក្សសម្បត្តិវប្បធម៌ ដ៍មានតម្លៃ មិនអាចកាត់ថ្លៃបានសំរាប់ មនុស្សជាតិ។ ឯកឧត្តមមានប្រសាសន៍ថាប្រាសាទបុរាណ គឺជាមរតកដ៍ឧត្តុង្គឧត្តម នៃ បុព្វការីជន ខ្មែរនាសម័យដើមដ៏រុងរឿង និងតំណាងឲ្យព្រលឹងជាតិខ្មែរទាំងមូល ហើយក៍ជា ប្រភពដ៍រស់រវើកសំរាប់ការអភិវឌ្ឍវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា។ គំរោង ជួសជុល ប្រាសាទតាកែវថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវជោគជ័យ នៃការអនុវត្ត គោលនយោបាយក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព ទ្វេភាគីជាមួយបណ្តាប្រទេសនានាក៍ដូចជាអង្គការអន្តរជាតិជាពិសេស ជាមួយប្រទេសចិន ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសង្គ្រាមផ្ទៃក្នុង។ ឯកឧត្តម សុខ អាន បានលើកឡើងថា ចិនបានផ្តល់គំរោង ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាជាច្រើនមាន ផ្លូវគមនាគមន៍ ស្ពាន ប្រព័ន្ធធារា សាស្ត្រ សាលារៀន មន្ទីរពេទ្យ និង គំរោងជួសជុលប្រាសាទចៅសាយទេវតា។ តាមរយៈជោគជ័យនិងបទពិសោធន៍កន្លងមក ឯកឧត្តមមានជំនឿថា ការដ្ឋានជួសជុល ប្រាសាទតាកែវនេះ គឺជាមូលដ្ឋានចំណេះដឹងសំរាប់អជ្ញាធរអប្សរា យកទៅអនុវត្ត ក្នុង គំរោងអភិរក្សនិងជួសជុលប្រាសាទបុរាណ្យដ៍ទៃៗទៀតនៅក្នុងតំបន់អង្គរនេះ។