Tuesday, November 23, 2010

លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សម្តែង​ស​មានទុក្ខ ចំពោះ​សោកនាដកម្ម​ក្នុង​ពិធី​បុណ្យ​អុំទូក​

CEN;  សេរី (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: ​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​សម្តែង​ស​មានទុក្ខ​ក្រៀមក្រម​ចំពោះ​សោកនាដកម្ម​នៅ​កម្ពុជា ​។​

​លោកស្រី​សរសេរថា តាំងនាម​អោយ​លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ប្រជាជនអាមេរិក ខ្ញុំ​សូម​សម្ដែង​នូវ​ស​មានទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ការរង​របួស​​ដោយ​សោកនាដកម្ម​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​បុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។​

យើង​សូម​ធ្វើការ​បន់​ស្រន់​អោយ​ប្រកប​តែ​សេចក្តីសុខ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​ជនរងគ្រោះ ហើយ​និង​ប្រជាជន​គ្រប់​គ្នា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខ្ញុំ​បាន​ឃើញ​ដោយផ្ទាល់​នូវ​ភាពខ្លាំង និង​ស្មារតី​រឹងប៉ឹង​របស់គេ ក្នុងអំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ នៅក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ពួកគេ​នឹង​ប្រឹងប្រែង​តស៊ូ​រួមគ្នា​ក្នុង​រយៈកាល​ដ៏​លំបាក​នេះ ​៕

សាលាក្រុង​កំពុង​រៀបចំ​មឈូស​ចំនួន ៤០០ សម្រាប់​ដាក់​សាកសព

CEN; បញ្ញវន្ត (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​មឈូស​ចំនួន ៤០០ សម្រាប់​ដាក់​សាកសព​ដែល​បាន​ស្លាប់​កាល​ពី​យប់មិញ ។ មឈូស​នីមួយៗ​មានតម្លៃ​ចាប់ពី ១៧០ ដល់ ៣០០ ដុល្លារ​អាមេរិក​។​

​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​ដឹក​សព និង​ចេញថ្លៃ​ធ្វើបុណ្យ​ឲ្យ​ស​ពម្នាក់ៗ​ចំនួន ៥​លាន​រៀល​។ ការដឹកជញ្ជូន​សាកសព​ដោយ​ប្រើប្រាស់​រថយន្ត​របស់​ក្រសួង​ការពារជាតិ​ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​។ 

​ក្រៅ​ពី​មន្ទីរពេទ្យ​ធំៗ​ទាំង​៤ គឺ កាល់ម៉ែ​ត្រ ពេទ្យរុស្ស៊ី ពេទ្យ​លោកសង្ឃ និង​ពេទ្យ ព្រះ​កេតុមាលា នៅ​មាន​មន្ទីរពេទ្យ​រណប​៣​ទៀត​ដែល​ទទួល​អ្នក​រងគ្រោះ​ផងដែរ​គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ច្បារអំពៅ​។ សាកសព កំពុង​ត្រូវ​គេ​រៀបចំ​ដឹក​ចេញ​។ 

​គ្រួសារ​សព​កំពុង​តែ​ពិនិត្យ​មើលរូប​ថត​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ក្រុមគ្រួសារ​របស់​ខ្លួន​។ នៅ​មាន​ក្មេង​ដែល​វង្វេង​ជាច្រើន​នាក់​ទៀត​កំពុងស្ថិត​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​ទាន់​រកឃើញ​សាច់ញាតិ​របស់​ខ្លួន​នៅឡើយ​៕

ចំនួន​មនុស្ស​ស្លាប់​កើន​ដល់ ៣៤៩ នាក់​គិត​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​ព្រឹក

CEN; បញ្ញវន្ត (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: សោកនាដកម្ម​នៅលើ​ស្ពាន​កោះ​ពេជ្រ​បានធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ជា​បន្តបន្ទាប់ និង​គួរឲ្យ​រន្ធត់​បំផុត​មិន​ធ្លាប់​មាន​។ 
​តួលេខ​ដែល​ផ្តល់​ដោយ​សមត្ថកិច្ច​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​បង្ហាញថា មាន​មនុស្ស​ស្លាប់​កើន​ដល់​៣៤៩​នាក់ និង​អ្នករបួស​ចំនួន​ជាង​៥០០​នាក់​កំពុង​តែ​សម្រាក​ព្យ​បាល​នៅ​ឯ​មន្ទីរពេទ្យ​។ ចំនួន​អ្នក​ស្លាប់​និង​របួស​ចេះតែ​បន្ត​កើនឡើង​ជា​លំដាប់​។ 

 សមត្ថកិច្ច​នៅ​មិន​ទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​ដែល​នាំឲ្យ​កើត​មាន​បញ្ហា​នេះ​នៅឡើយ​ទេ​។ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា នឹង​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់លាស់​ដើម្បី​រក​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​មហា​សោកនាដកម្ម​នេះ​។ 

​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​២៥​ វិច្ឆិកា​ ជា​ថ្ងៃ​កាន់ទុក្ខ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្រប់​ក្រសួង​មន្ទីរ​និង​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង​។ សមត្ថកិច្ច​កំពុងតែ​អំពាវនាវ ឲ្យមាន​ការចូលរួម​ដើម្បី​ស៊ើបអង្កេត​ឲ្យឃើញ​មូលហេតុ​ពិតប្រាកដ​។​

​សូមបញ្ជាក់​ថា ភាពចលាចល​មួយ​បាន​កើតឡើង​នៅ​ល្ងាច​ ថ្ងៃ​ទី​២២ ​វិច្ឆិកា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ចូលរួម ​។  សោកនាដកម្ម​បានកើត​ឡើង នៅលើ​ស្ពាន​ចេញពី​កោះ​ពេជ្រ ​។ ការកកស្ទះ​ និង​ភាពចលាចល​បាន​បណ្តាលឲ្យ​មនុស្ស​ផ្អើល​ជាន់គ្នា បណ្តាលឲ្យស្លាប់​និង​របួស​បែបនេះ​ ៕

Cambodia festival stampede leaves more than 340 dead


PHNOM PENH (AFP) – A stampede in the Cambodian capital has left more than 340 people dead and hundreds injured after panic erupted at a water festival that had attracted millions of revellers.
Dozens of ambulances with their sirens blaring raced to the scene of the incident, which occurred late Monday on a narrow bridge to an island in Phnom Penh where festivities were being held to mark the end of the annual event.
Prime Minister Hun Sen described it as Cambodia's darkest hour since the Khmer Rouge, whose 1975-1979 rule left up to a quarter of the population dead.
"This is the biggest tragedy since the Pol Pot regime," Hun Sen said in a live television broadcast, referring to the Khmer Rouge's late leader.
He said Cambodia would hold a national day of mourning on Thursday.
"I would like to share my condolences with my compatriots and the family members of the victims," he said.
The prime minister said arrangements would be made for the bodies of out-of-town visitors to be sent home.
The stampede left at least 345 people dead and 410 injured, a government spokesman told AFP.
"Most of the deaths were as a result of suffocation and internal injuries," Khieu Kanharith said.
It was not immediately clear what triggered the stampede, but he said a rumour had spread among the revellers that the bridge was unstable.
"So panic started. It was too crowded and they had nowhere to run," he said.
Witnesses reported people pushing and shoving in the crowd.
"We were crossing the bridge to Diamond Island when people started pushing from the other side. There was lots of screaming and panic," 23-year-old Kruon Hay told AFP at the scene.
"People started running and were falling over each other. I fell too. I only survived because other people pulled me up. Many people jumped in the water," he said.
Sunglasses and flip-flops were left scattered on the ground among lifeless bodies of people.
Police were seen carrying away some of the victims while others were laid in a row on the ground. Many of the dead appeared to be young Cambodians.
"This is the biggest tragedy we have ever seen," said Sok Sambath, governor of the capital's Daun Penh district.
Dozens of people gathered outside the city's Calmette hospital, where at least 105 people were confirmed dead, according to a police officer.
More bodies were taken to other hospitals across the city, he said.
Many festivalgoers were left in tears after the tragic end to the three days of boat races, concerts and fireworks.
The annual festival, one of Cambodia's largest and most exuberant, marks the reversal of the flow between theTonle Sap and Mekong rivers.
It is also seen as a way of giving thanks to the river for providing the country with fertile land and abundant fish.
The event -- which saw hundreds of brightly coloured boats take part in races on the Tonle Sap river -- is popular with tourists but there were no immediate reports that foreigners were among the victims.
The last time the festival was marred by tragedy was in 2007 when five Singaporeans were killed after their dragon boat, carrying 22 men, capsized at the end of their race.
Accidents are common during the races, which involve long, thin boats crewed by as many as 70 rowers, which compete against each other in the sometimes choppy waters in front of Phnom Penh's royal palace.

Hundreds dead as popular water festival ends in tragedy


International News 24/7 (France 24)
Hundreds were killed in the Cambodian capital of Phnom Penh on Monday, as a deadly stampede during a concert on the Koh Pich island put a tragic end to a three-day water festival.
A stampede during an annual water festival in the Cambodian capital Phnom Penh on Monday evening left at least 339 people dead and as many wounded, state television reported, with officials warning that the death toll was likely to rise.
The panic started on Koh Pich - Diamond Island - a long spit of land in the river where a concert was being held. Soft drink vendor So Cheata told reporters the trouble began when about 10 people fell unconscious in the press of the crowd. She said that set off a panic, which then turned into a stampede, with many people caught underfoot.
Government spokesman Khieu Kanharith said it was not immediately clear what triggered the stampede, but a rumour had spread among the revellers that the large bridge linking the island to the mainland was unstable.
"We were crossing the bridge to Diamond Island when people started pushing from the other side. There was lots of screaming and panic," 23-year-old Kruon Hay told AFP at the scene.
"People started running and were falling over each other. I fell too. I only survived because other people pulled me up. Many people jumped in the water," he said.
Hundreds of hurt people lay on the ground afterward.
“An hour after it happened there were about 30 bodies left on the bridge,” GRN correspondent Robert Carmichael told FRANCE 24 by phone from Phnom Penh. “All the dead and injured were taken in fleets of ambulances and private cars to five of the hospitals around Phnom Penh.”"This is the biggest tragedy since the Pol Pot regime," Prime Minister Hun Sen declared in a live television broadcast, referring to the Khmer Rouge's late leader. Hun Sen also said a committee would be set up to investigate the incident.


Journalists had difficulty reaching the scene after police set up a series of security cordons.
The annual festival, one of Cambodia's largest and most exuberant, marks the reversal of the flow between the Tonle Sap and Mekong rivers.
Freelance journalist Anne-Laure Poret said the festival is known as a lively event, where families gathered and young people attended concerts on Koh Pich. “It’s the equivalent of New Year’s for the French,” she said by phone from the Cambodian capital.
Authorities had estimated that upward of two million people would descend on Phnom Penh for the annual festival, whose main attraction is traditional boat races along the Tonle Sap river. Monday night marked the end of the holiday.
“It does mark a sad end to the annual water festival,” said Carmichael. “A lot of people come to Phnom Penh from the countryside for the three-day festival, and many won’t be coming back.”
 

មនុស្ស​ដួល​សន្លប់​នៅក្នុង​ស្ថានភាព​ចង្អៀត​ខ្លាំង​ដោយសារ​ខ្វះ​អុកស៊ីសែន​

CEN; សេរី (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: លោក​វេជ្ជបណ្ឌិត លី ចេង​ហ៊ុយ បាន​ពន្យល់ថា នៅពេលដែល​មនុស្ស​ដើរ​ច្រើន មនុស្ស​ត្រូវការ អុកស៊ីសែន​កាន់តែច្រើន​។ នៅក្នុង​ស្ថានភាព​ដែល​មាន​មនុស្ស​កកកុញ​ខ្លាំង​ក្នុង​ករណី​នៅ​លើ ស្ពាន​ពេជ្រ​នោះ កំហាប់​អុកស៊ីសែន​មាន​កម្រិត​ទាប​។ 

​លោក លី ចេង​ហ៊ុយ បន្ត​ថា​ការ​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក​ធ្វើអោយ​សន្ទះ​ទ្រូង​មនុស្ស​ណែន ពិបាក​ដកដង្ហើម​។ នៅ​កន្លែង​ដែល​មាន​មនុស្ស​ប្រជ្រៀត​គ្នា​ខ្លាំង​យ៉ាងនេះ កំហាប់​អុកស៊ីសែន​ថយចុះ ហើយ​នៅពេល​ជាមួយគ្នា​នោះ ឧស្ម័ន​កាបូនិច​ដែល​បញ្ចេញ​ពី​មនុស្ស​ម្នាក់ៗ​នៅ​ទីនោះ កាន់តែច្រើន​។ ដូច​ច្នេះ មនុស្ស​ដែល​នៅក្នុង​កន្លែង​ចង្អៀត​នោះ អាច​ស្រូប​យក​អុកស៊ីសែន​ទៅ​ខួរក្បាល​បាន​តិច គឺ​វា​បង្ក​អោយ​មនុស្ស​ខ្សោយកំលាំង និង​អាច​សន្លប់​បាន​។ នេះ​ជា​ផលប៉ះពាល់​មួយ​ដែល​កើត​មក​ពី​ការ​ថយ​កំហាប់​អុកស៊ីសែន​"​។​

​    ​លោក​វេជ្ជបណ្ឌិត​ពន្យល់​ទៀត​ថា កត្តា​ផ្លូវចិត្ត​ក៏​អាច​បង្ក​អោយមាន​មនុស្ស​ដែល​ស្ថិតនៅក្នុង ស្ថានភាព​ប្រជ្រៀត​គ្នា​នោះ​ដួល​សន្លប់​ផង​ដែរ​។ ការ​ភ័យ​ស្លន់ស្លោ របស់​មនុស្ស​នៅក្នុង​កន្លែង​ចង្អៀត​ដែល​អស់កំលាំង​ដោយសារ​ការរើបម្រាស់​ខ្លួន ហើយ​ដែល​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​នោះ ក៏​ជា​កត្តា​បង្ក​អោយ​ពួកគេ​សន្លប់​ផងដែរ​។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ពេល​មនុស្ស​ភ័យ បេះដូង និង​សួត​ដើរ​កាន់តែ​ញាប់ បូកផ្សំ​ជាមួយ​ការ​ស្រូប​យក​អុកស៊ីសែន​មិន​គ្រប់គ្រាន់​ទៀត​នោះ ប្រការនេះ​បាន​ធ្វើអោយ​មនុស្ស​កាន់តែ​ខ្សោយ​។​

​    ​នៅក្នុង​ហេតុការណ៍​នៃ​ការ​ប្រជ្រៀត​គ្នា​នោះដែរ ជនរងគ្រោះ​មួយ​ចំនួន​ដែល​បាន​រួចផុត​ពី​សេចក្តីស្លាប់​បាន​រៀបរាប់​អោយដឹងថា នៅពេល​មនុស្ស​ប្រជ្រៀត​គ្នា​ខ្លាំង​រើ​មិន​រួច នៅក្នុង​បរិយាកាស​ថប់ដង្ហើម​នោះ ពួកគេ​បាន​ត្រឹមតែ​ងើយ​ក្បាល​ឡើង​លើ​ដើម្បី​រកខ្យល់​ដកដង្ហើម និង​ទទួល​ទឹក​ដែល​ក្រុម​ប៉ូលីស​បាច​ដាក់​។ ក្នុងករណីនេះ តើ​ទឹក​អាច​មាន​សារៈសំខាន់​ប៉ុណ្ណា​?

​    ​លោក​វេជ្ជបណ្ឌិត​លី ចេង​ហ៊ុយ​បាន​ពន្យល់ថា នៅក្នុង​សារធាតុ​ទឹក​មាន​អុកស៊ីសែន  ទឹក​ជួយ​ដាស់​អារម្មណ៍​មនុស្ស​ដែល​មាន​កម្រិត​សន្លប់​ល្មមៗ​ក៏ពិតមែន​។ ប៉ុន្តែ​ទឹក​មិន​អាច​ជួយ​មនុស្ស​ដែល​អា​ការៈសន្លប់​ធ្ងន់ធ្ងរ​ខ្លាំង​នោះឡើយ​។ សម្រាប់​លោក​វេជ្ជបណ្ឌិត ក្នុងករណី​ដែល​ប្រើប្រាស់​បរិមាណ​ទឹក​ច្រើន​ជ្រុល​វិញ​នោះ ទឹក​នឹង​អាច​បង្ក​អោយមាន​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​ទៅវិញ​ទេ​៕

អ្នក​រួច​ជីវិត​ពី​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​អះអាង​ថា​ផ្អើល​ត​គ្នា​មិនដឹង​មូលហេតុ​ច្បាស់​

CEN; សុភ័ក្ត្រ​ (ថ្ងៃទី 23 វិច្ឆិកា 2010
ភ្នំពេញ: ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​ កាលពី​យប់​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១០​បណ្តាល​ឱ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់​ នឹង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស​នោះ​មក​ដល់​ពេល​នេះ​នៅ​ពុំទាន់​មាន​ស្ថាប័ន​អាជ្ញាធរ​ធ្វើ​ការអះអាង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​ជា​ដើម​ហេតុ​បង្ក​ឱ្យ​កើតមាន​មហា​សោកនាដកម្ម​ដ៏រន្ធត់​នេះ​នៅឡើយ​ទេ​ ។​
​    ​
​កញ្ញា​ ឈៀង ​ថា​រី ​អាយុ ​២០​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​មុខរបរ​កម្មករ​កាត់ដេ​រ​នៅ​រោងចក្រ​ហុង​វ៉ា​ថ្មី ​ដែល​រួច​ជីវិត​ពី​ក្រុម​ហ្វុង​មនុស្ស​នៅលើ​ស្ពាន​ពេជ្រ​នោះ​បាន​និយាយ​ប្រាប់​ឱ្យដឹងថា ​នៅ​យប់​ថ្ងៃទី​២២ ​ខែ​វិច្ឆិកា​នោះ​រូប​នាង​មិន​ដឹង​ពី​មូលហេតុ​អី​កើត​ទេ​ គឺ​ផ្អើល​រត់​តាម​គេ​ស្រាប់តែ​ដល់​លើ​ស្ពាន​មនុស្ស​ណែន​ប្រជ្រៀត​គ្នា​ទៅ​មុខ​មិន​រួច​ថយ​ក្រោយ​មិន​រួច ​។ 

​រូប​នាង​ត្រូវ​គេ​ជាន់​ពី​លើ​ហើយ​នាង​ក៍ជាន់​ពី​លើ​មនុស្ស​ខាងក្រោម​ដែរ ​និង​មាន​មនុស្ស​គរ​គ្នា​ហើយ រូប​នាង​ត្រូវ​មិត្តភិក្ត​ជួយ​ទាញ​ចេញ​ទើប​នៅរ​ស់​ជីវិត ​។ ​កញ្ញា​ថា​រី ​ត្រូវបាន​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​រុស្ស៊ី​ ដោយ​នាង​មាន​អាការៈ​ស្ពឹ​កមួយ​ចំហៀងខ្លួន​ខាងស្តាំ​ ។​នៅ​យប់​នោះ​នាង​ដើរលេង​ជាមួយ​មិត្តភិក្ត​ចំនួន ​៥​នាក់​តែ​ពួកគេ​អត់​មាន​គ្រោះថ្នាក់​ទេ​ ។​

​​អ្នកស្រី ទូច ធា​រី អាយុ ​៣៨​ឆ្នាំ ​មក​ពី​ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​រួច​ជីវិត​នៅក្នុង​ហេតុការណ៍ រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​បានឱ្យដឹងថា ​អ្នកស្រី​នៅជាប់​កណ្តាល​ស្ពាន​ពេជ្រ​ហើយ​មនុស្សម្នា ប្រជ្រៀត​គ្នា​ឯ​រូប​អ្នកស្រី​ខំ​ត្រដរ​រើ​ចេញ​មក​ក្រៅ​ ពី​ព្រោះ​ហប់​ខ្យល់ ​។​ នៅលើ​ខ្លួន​អ្នកស្រី​មាន​ស្លាកស្នាម​ជាំខ្មៅ​ និង​ដាច់​សាច់​ពេញមុខ​ និង​លើ​ខ្លួន​ ។ ​អ្នកស្រី​បន្ត​ថា ​មិត្ត​ភិ​ក្ត​របស់ខ្លួន ​២​នាក់ ​ដែល​ជាប់​នៅក្នុង​ហេតុ​ការ​នោះ​ស្លាប់​ចំនួន ​២​នាក់ ​ផង​ដែរ ​៕

ថ្ងៃ​ដ៏​សោកសៅ​នៅឯ​មន្ទីរ​ពេទ្យរុស្ស៊ី​

 CEN; ចក្ខុ (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: ហ្វូង​មនុស្ស​កកកុញ​បាន​សម្រុកចូល​ក្នុង​អគារ​តម្កល់​សព​ នៃ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ស្វែងរក​សាច់ញាតិ​ ដែល​បាន​បាត់​ខ្លួន​ដោយ​ឧប្បត្តិហេតុ​ជាន់​គ្នា​ស្លាប់ និង​របួស ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​ទី​២២ នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ នៅលើ​ស្ពាន​ពេជ្រ ។​

​    ​សាកសព​ជាច្រើន​ត្រូវបាន​ដាក់​តំរៀប​គ្នា ដើម្បី​ទុក​ឲ្យ​ក្រុមគ្រួសារ​មក​រក ។ ចំណែកឯសមត្ថកិច្ច​ពាក់ព័ន្ធ ​រួម​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ​កំពុង​មមាញឹ​កក្នុងការ​រៀបចំ​ក្តារ​មឈូស ដើម្បី​ដាក់​សាកសព​បញ្ចូនទៅ​លំនៅស្ថាន ។ សាកសព​មួយ​ចំនួន​ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​លំនៅស្ថាន ដើម្បី​ធ្វើបុណ្យ​ជា​បណ្តើរៗ​ហើយ ។​

​    ​បងស្រី​ម្នាក់​កំពុង​អង្គុយ​ទ្រហោយំ​ ជាមួយ​សំដី​រៀបរាប់​គួរឲ្យ​សង្វេគ​ដោយ​ការសោកស្តាយ កូនប្រុស​ឈ្មោះ តាំង មុនីប្រណីត អាយុ ១៨​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​បញ្ញា​សាស្ត្រ​ ។ អ្នកស្រី​រៀបរាប់ថា គាត់​មានកូន​ប្រុស​តែ ២​នាក់ ឥឡូវ​បាត់បង់​ម្នាក់​ទៅ​ហើយ ។ ចំណែក​ស្ត្រី ម្នាក់ទៀត​ឈ្មោះ បុ​ង វិ​ចន្នី មកពី​ឃុំ​កណ្តាល ស្រុក​កំពុងរោទិ៍ ខេត្ត​ស្វាយរៀង រួម​ជាមួយ​បងប្អូន​ចំនួន ៤-៥ ​នាក់ អង្គុយ​បង្ហូរទឹកភ្នែក​ដោយសារ​បាត់បង់​បី្ត​ជាទី​ស្រ​សាញ់ ​។ 

​    ​​វិ​ចន្នី និយាយថា នៅ​យប់​អុំទូក​ថ្ងៃទី​៣ ប្តី​របស់​នាង​បាន​ដើរលេង​ជាមួយ​ពួកម៉ាក​ចំនួន ៦​នាក់ ហើយ​នាង​មិន​បាន​ទៅ​ជាមួយ​ប្តី​ទេ​ ។ ក្នុងចំណោម ៦​នាក់​នោះ ស្លាប់​៤​នាក់​ក្នុងនោះ​ក៏មានប្តី​របស់​នាង​ផង​ដែរ​ ។ នាង​និយាយថា មាន​ការតក់ស្លុត និង​សោកស្តាយ​ជាខ្លាំង ។​

​    ​ប្រភព​ពី​មន្ទីរពេទ្យ​រស្ស៊ី​បាន​ឲ្យ​ដឹងថា មាន​សាកសព​ចំនួន ១៣៩ ​កំពុង​តម្កល់​ក្នុង​មន្ទីរពេទ្យ​នេះ ​ក្នុងនោះ​ប្រុស ៦៣​នាក់ ស្រី ៧៦​នាក់ និង​អ្នករបួស ៥០​នាក់ ។ ក្នុងឱកាស​នោះ​ក៏មានវត្តមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​របស់​អ្នក​ជំងឺ ​ដើម្បី​ពង្រឹង​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​ឲ្យមាន​ប្រសិទ្ធភាព ។ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា រាល់​ការខ្វះខាត​ក្រសួង​ជា​អ្នកទ្រទ្រង់ ដូច្នេះ​គ្មាន​ការខ្វះខាត​ទេ ។ ​ការព្យាបាល​មិន​ត្រូវ​បាន​គិត​ថ្លៃ​ទេ ។​

​    ​លោក ប្រាក់ ចាន់​ធឿន ​ជា​អគ្គនាយក​បច្ចេកទេស​ក្រសួង​សង្គមកិច្ច​ ក៏​បាន​មានប្រសាសន៍​ដែរ​ថា អ្នក​ដែល​ស្លាប់​ជាគោលការណ៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ឲ្យ​ម្នាក់ ៥ ​លាន​រៀល ពេល​ដែល​មាន​អ្នក​មក​ទទួល​សាកសព គឺ​បងប្អូន​ត្រូវ​សម្គាល់​អត្តសញ្ញាណ​ ដើម្បី​រៀបចំ​ឡាន ដឹកជញ្ជូន​ទៅ​ដល់​ផ្ទះ ។ ចំណែក​ថវិកា​បញ្ជូន​តា​ម​ក្រោយ ​ព្រោះ​រៀបចំ​មិន​ទាន់​ ។ ចំណែក​ក្តារមឈូស​ខាង​សាលាក្រុង​ជា​អ្នក​ជួយ ហើយ​មាន​ឡាន​យោធា​ត្រៀម​សម្រាប់​ដឹក​មាន​ចំនួន ៣០ គ្រឿង ។​

​    ​លោក​បន្ថែម​ទៀត​ថា តួលេខ​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា​ នោះ​ឡើង ៣៧៥ ​នាក់ ចំណែក​អ្នក​របួស​ត្រូវបាន​អង្គការ​មួយ​ចំនួន ​រួម​ជាមួយ​រដ្ឋាភិបាល​ជួយ​ព្យាបាល​នៅ​តាម មន្ទីរពេទ្យ​មួយ​ចំនួន​ដូចជា :

​    ​-​មន្ទីរពេទ្យ ព្រះ​កេតុមាលា ៤២ ​នាក់ 
​    ​-​មន្ទីរពេទ្យ កាល់ម៉ែ​ត  ១៩៦​ នាក់​
​    ​-​មន្ទីរពេទ្យ សូ​វៀត ៤៩​ នាក់ 
​    ​-​មន្ទីរពេទ្យ កុសុ​មៈ ១០០​ នាក់ 
​    ​-​មន្ទីរពេទ្យ​សម្ភព​ក្រុង ២១ ​នាក់​
​    ​-​មន្ទីរពេទ្យ កុមារ​ជាតិ និង​គន្ធបុប្ផា ១​ នាក់​

​    ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នៃ​ការ​ជាន់គ្នា​ស្លាប់​នេះ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ ៕​

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ​ទទួល​បន្ទុកដោះស្រាយ ករណីឧបទ្ទវហេតុលើស្ពានកោះពេជ្រ និងប្រកាស​កាន់ទុក្ខទូទាំងប្រទេស នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះ​ហត្ថលេខា​លើសេចក្តីសម្រេចលេខ ៦៧ សសរ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០ បង្កើតគណៈកម្មការ និងអនុគណៈកម្មការ​ទទួល​បន្ទុកដោះស្រាយករណីឧបទ្ទវហេតុ ដែល បានកើតឡើងនារាត្រីថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១០ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅ​លើ​ស្ពាន​ពេជ្រ នៃតំបន់កោះពេជ្រ ដែលមានឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រីជាប្រធាន និងមាន ឯកឧត្តមដែលជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមួយ​ចំនួន​ជា​អនុប្រធាន និង​សមាជិក ចំនួន ១៣ រូបផ្សេងទៀត។
   ក្នុងអង្គប្រជុំ​នៅ​សាលារាជធានីភ្នំពេញ នារាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា គណៈកម្មការ​ និង អនុគណៈ​កម្មការ​ចំនួន ៣ ដែលមានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃជាប្រធាន មានភារកិច្ច ៖ ចាត់ចែង សង្គ្រោះបន្ទាន់ជនរងគ្រោះ, រៀបចំចាត់ចែងបញ្ជូន​សព​ដ​ល់គ្រួសារ ដើម្បីរៀបចំពិធីបុណ្យ តាមប្រពៃណី, រៀបចំចាត់ចែងឧបត្ថម្ភដល់គ្រួសារសព, ធ្វើ​កោ​សល្យ​​វិច្ច័យសាកសព និង ស៊ើបអង្កេតអំពីំមូលហេតុនៃឧបទ្ទវហេតុ, រាយការណ៍​អំពីករណីឧបទ្ទវហេតុ​ជូន​ប្រមុខ​ រាជរដ្ឋាភិបាល, និងបំពេញភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
  ដោយបានចាត់ទុកថាឧបទ្ទវហេតុនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រជាសោកនាដកម្ម ដែល​មិន​ធ្លាប់មាន​ ក្នុងរយៈពេលជាងសាមសិបមួយឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​សូម្បីតែទឹកជំនន់កាលពីឆ្នាំ២០០០ ក៏មិនបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន​ដូច ឧបទ្ទវហេតុរយៈពេល​តែ​ប៉ុន្មានម៉ោងកន្លងមកនេះដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​បាន​តាម​ដាន​សភាព​ការណ៍​ជាប់តាំងពីរាត្រីថ្ងៃទី២២ រហូតដល់ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ បានមាន​ប្រសាសន៍​នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា “ ដើម្បីរកឲ្យឃើញនូវមូលហេតុនៃគ្រោះ​ថ្នាក់​ដ៍​រន្ធត់​នេះ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចាត់តាំង គណៈកម្មការពិសេសមួយ ដើម្បីធ្វើការអង្កេតស្រាវជ្រាវ និងចាត់ចែងបញ្ហានេះឲ្យបាន សមស្រប។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយ ប្រកាសយក​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស “ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជា ណែនាំ​ឲ្យ​ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា ចាត់ចែងការគ្រប់គ្រង ធ្វើអត្តសញ្ញាណកម្ម ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណី និងសូម ឲ្យអាជ្ញាធរ​ថ្នាក់ក្រោម​ជាតិចូលរួម​ចាត់​ចែង​​សម្រួលពិធីបុណ្យសពនេះ នៅតាមមូលដ្ឋាន របស់ខ្លួន។ ស្របជាមួយនេះ មន្ទីរពេទ្យ​នានា​ត្រូវ​ផ្តល់​ការ​ព្យាបាលឲ្យបានដិតដល់ ចំពោះអ្នក រងរបួសទាំងឡាយពីឧបទ្ទវហេតុដ៍អាក្រក់មួយនេះ ដោយ​ចាត់​ចែង​​ឲ្យមានគោលនយោបាយ សមស្របជូនដល់អ្នកទាំងនោះ។
  ទាក់ទងនឹងឧបទ្ទវហេតុនេះ សម្តេចតេជោ បញ្ជាក់ថា មកដល់ពេលនេះពុំមានសញ្ញាណា មួយ​បង្ហាញ​ឲ្យឃើញថាឧបទ្ទវហេតុនេះកើតឡើងដោយសារភេវរកម្មនោះឡើយ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក្រសួងស្ថាប័នមានសម្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងប្រឹងប្រែង ដោយយកអស់ ពីសមត្ថភាពដើម្បីស្រាវជ្រាវ​រក​មូល​ហេតុនៃសោកនាដកម្មនេះ។ ដោយហេតុនេះ រាជរដ្ឋា ភិបាលកម្ពុជា សូមអំពាវនាវ​ឲ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ ក៏ដូចជាធុរៈជនទាំងឡាយបន្តរក្សាភាព ស្ងាត់ស្ងៀម បំពេញការងារ និងប្រកបរបរ​តាមធម្មតា​បន្ត​ទៀត​។
  សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនិងការចូលរួមរំលែកទុក្ខ និងបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ អ្នក​ដែល​បាន​បាត់បង់ជីវិតបានទៅកាន់សុគ្គតិភពនោះ បានមានប្រសាសន៍ថា “ ខ្ញុំព្រះករុណា ខ្ញុំ សូមបង​ប្អូន​​ជន​រួមជាតិទាំងអស់មេត្តាយោគយល់ និងខន្តីអភ័យទោស ចំពោះសភាព ការណ៍ដ៍អាក្រក់នេះ និងសូមចូលរួមកាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ខាងមុខនេះ “ ។
  ដោយឡែក ឯកឧត្តម ព្រំ សុខា ប្រធានអនុគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណី​ឧបទ្ទវហេតុ​លើស្ពានកោះពេជ្រ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែល បានឃើញនិងដឹង​ហេតុ​ការណ៍មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីអនុគណៈ កម្មការសម្រេចភារកិច្ច
  ស៊ើប​​​អង្កេតអំពីមូលហេតុពិតប្រាកដ នៃសោកនាដកម្មនេះជូនរាជរដ្ឋាភិបាលបានទាន់ ពេលវេលា។
  ឯកឧត្តម អ៊ិត សំហេង ប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់ ក៍បាន​ចេញ​សេចក្តី​ជូន​ដំណឹងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងជួយរៀបចំការដឹកជញ្ជូនសាកសព ដល់លំនៅដ្ឋាន និងជួយ​ឧបត្ថម្ភ​ថវិការចំនួន ៥ លានរៀលជូនដល់សពនីមួយៗផងដែរ។
  សូមបញ្ជាក់ថាឧបទ្ទវហេតុនៃសោកនាដកម្មនៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ​ រាជធានី​ភ្នំពេញ​​ដែលបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ រហូតមកដល់ ព្រឹកថ្ងៃទី២៣  ខែ​វិច្ឆិកា ឆ្នាំ២០១០នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ចំនួន៣៤៧នាក់ (ប្រុស ១២៦ និងស្រី ២២១នាក់) អ្នករបួសធ្ងន់ និង​ស្រាល​មាន​ចំនួន៣៩៥នាក់។