នៅសណ្ឋាគារអង្គរ ANGKOR HOTEL ខេត្តសៀមរាបមានបើកកិច្ច ប្រជុំត្រួតពិនិត្យការ និងលទ្ធផលការអនុវត្តន៍ គោល នយោបាយ ភូមិ ឃុំមានសុត្ថិភាព 1ត្រីមាសចុង ឆ្នាំ២០១០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក អ៊ុក គឹម លេខ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ឯកឧត្តម ឧត្តមសេនីយ៏ឯក ម៉ៅ ប៊ុណ្ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, ឯកឧត្តម ឧត្តមសេនីយ៏ឯក យុន ឈុន្នី អគ្គស្នងការ រងនគរ បាលជាតិ ទទួលបន្ទុក នាយកដ្ឋាន កណ្តាល សណ្តាប់ធ្នាប់, ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកស្នង ការ-ស្នងការ រង, មេបញ្ជាការ-មេបញ្ជាការរង ផ្នែកសឹករងក្រុង មេបញ្ជាការកងរាជ អាវុធក្រុង ស្រុកទាំង១២ ,លោក អភិបាល-អភិបាល រង ក្រុង- ស្រុកទាំង១២ សរុបចំនួនប្រមាណ ៥៦នាក់ ។ លោក ឧត្តម សេនីយ៍ត្រី សត ណាឌី ស្នងការ នគរបាល ខេត្តសៀមរាប បានឡើងអាន របាយការណ៍ បូកសរុបស ភាពការណ៍ និងលទ្ធផលការងារ អនុវត្តគោល នយោបាយ ភូមិ,ឃុំមាន សុវត្ថិភាព 1ត្រីមាសចុង ឆ្នាំ២០១០ បានបញ្ជាក់ ឲ្យដឹងថា៖ សភាពការណ៍ សន្តិសុខ និងបទល្មើស ព្រហ្មទ័ណ្ឌ មានការកើតឡើង សរុប០៤/១៦លើក ប្រៀបធៀបត្រីមាស ទី៤ឆ្នាំ២០០៩ ថយចុះ ១២លើក, បទល្មើស គ្រឿងញៀនកើតឡើង០២/១១លើក ថយចុះ០៩លើក, បទល្មើសជួញដូរមនុស្សកើត ឡើង០១/១០ លើក ថយចុះ ០៩ លើក រីឯបទល្មើសក្មេងទំនើង និងបទល្មើសល្បែងស៊ីសង រួមទាំងបទល្មើសផ្សេងៗ គ្មានការកើត ឡើង។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៏ឯក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការ ក្រសួងមហា ផ្ទៃមាន ប្រសាសន៍ ថា គោល នយោបាយជាតិ ភូមិឃុំមានសុវត្ថិភាព ដែលមាន៥ចំណុចនោះ គឺជាវិធានការមួយដែលមានប្រសិទ្ធិភាព ក្នុងការ រក្សាសុវត្ថិភាព ជូនប្រជាជន ប៉ុន្តែទន្ទឹមនិងយើងត្រូវបើកធ្វើវេទិកា សាធារណៈមួយដើម្បីប្រសិទភាពក្នុងកា រអនុវត្តកម្ម វិធី គោលនយោបាយ ជាតិភូមិឃុំមានសុវត្ថិភាពដើម្បី អោយប្រជាពលរដ្ឋបានលើក ឡើងពីចំណុចអវិជ្ជាមានមួយចំនួន របស់ មន្រ្តីនគបាល ឯកឧត្តម បានបន្តទៀតថា ការរួបរួមកំលាំងជាធ្លុងមួយគឺជា បញ្ហាមួយកាន់តែ សំខាន់របស់ យើងផង ដែរ ។ដូចេ្នះកងកំលាំងដែលពាក់ពាន់ទៅនិងការនេះ ទាំងអស់ត្រូវសហការគ្នាអោយបានល្អ ដើម្បីអោយការ នេះកាន់តែ ជោគជ័យបនែ្ថមទៀត។
ដោយ , មហាអង្គរ