Sunday, December 19, 2010

​មន្ត្រី​សន្តិសុខ​អង្គការ​មួយ​ដែល​ចែកចាយ​ខិត្តប័ណ្ណ​ប្រមាថ​ថ្នាក់ដឹកនាំ,​តុលាការ​ឲ្យ​ជាប់គុក​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល

កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ​នេះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសំរេច​ដាក់ទោស​បុរស​ជា​ប្រធាន​សន្ដិសុខ​ឃ្លាំង​អង្ករ​នៃ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ម្នាក់​ដែល​ជាប់​ពាក់​ព​ន្ឋ័​នឹង​ករណី​ចែកចាយ​ខិត​បណ្ណ័​ដែល​មាន​ខ្លឹមសារ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ជាប់គុក​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​។​
​    ​
​    ​លោក កោ វណ្ឌី ដែល​ជា​ចៅក្រម​ជុំ​រះ​ជម្រះ​ផ្ទាល់​នៅ​ក្នុង​រឿងក្តី​នេះ​បាន​ប្រកាស​នូវ​ការសំរេច​ដាក់​ពន្ធនាគារ​ចំពោះ​ឈ្មោះ សេង គុណ​ការ ចំនួន​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​មានចែង​និង​ផ្ដន្ទាទោស​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​    ​បុរស​រូប​នេះ​ឈ្មោះ សេង​គុណ​ការ​អាយុ​៤០​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១០​ដើម្បី​យក​មក​ធ្វើការ សាកសួរ និង​បញ្ជូន​មក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែ​ធ្នូ​។​បុរស​រូបនេះ​បាន​ព្រីន​ខិត្តបណ្ណ័​មាន​ខ្លឹមសារ​ជេរប្រមាថ​រាជរដ្ឋាភិបា​ល​ចេញពី​វែបសាយ​ឈ្មោះថា ki-media​កាលពី​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១០​រួច​យក​មក​ចែកចាយ​ឱ្យ​បុគ្គលិក​និង​អ្នកធ្វើការ​ជាមួយ​គ្នា​មើល​ក្រោយ មក​បណ្ដាល​ឱ្យ​ធ្លាយ​បែកខ្ចាយ​ចេញមកក្រៅ​ទើប​សមត្ថកិច្ច​ប៉ូលីស​ស្រាវជ្រាវ​វែកមុខ​រក​អ្នក​ចែកចាយ​ខិតប័ណ្ណ​នេះហើយ​បាន​ឃាត់ខ្លួន​បុរស​រូប​នេះ​។​
​    ​ក្នុង​សវនាការ​បុរស​រូបនេះ​បាន​បដិសេធថា ខ្លួន​ពុំ​មាន​បំណង​ចែកចាយ​ខិត្តប័ណ្ណ​ទេ ដោយ​គ្រាន់តែ​ព្រីន​ចែក​គ្នា​មើលតែប៉ុណ្ណោះ​។​ទោះជា​យ៉ាងនេះក្តី តាម​សាក្សី​បាន បញ្ជាក់​ថា សេង គុណ​ការ បាន​ព្រីន​ចែកចាយ​នូវ​ខិត្ត​ប័ណ្ណ​នេះ​យ៉ាង​ពិតប្រាកដ​។​

កម្ពុជា​-​ថៃ​សម្តែង​សិល្បៈ​រួមគ្នា​លើកដំបូង ​បន្ទាប់ពី​ជម្លោះ​

Mtvly2m4nz Zdbin2u2ym
សិល្បករ​សិល្បការ​នី​កម្ពុជា​ថៃ​បាន​សម្តែង​សិល្បៈ​រួមគ្នា​កាលពី​រសៀល​ថ្ងៃទី​១៨ ​ខែធ្នូ​ ២០១០ នៅ​សាល​មហោស្រព​ចតុមុខ​។ ​ការសម្តែង​នេះ​បាន​ត្រូវគេពណ៌នា​ជាការ​ធ្វើឡើង​ដើម្បី​អបអរសាទរ​នៃ​ចំណង​ការទូត​ រវាង​ប្រទេសជិតខាង​ទាំងពី​គម្រប់​ខួប​៦០​ឆ្នាំ​។ ប៉ុន្តែ​មានការ​កត់សំគាល់ថា​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​ខណៈដែល​ស្ថានភាព​នយោបាយ និង យោធា រវាង​ប្រទេស​ទាំង​ពីរបាន​ធូរស្រាល​ទៅវិញ​ចាប់ពី​ដើមខែ​ធ្នូ​មកនេះ​។​

     ក្នុង​ពី​ធី​នេះ​ ភាគី​កម្ពុ​ជាមាន​លោក ឃឹម​ សារិទ្ធ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។ ​ឯខាង​ភាគី​ថៃ​មាន​មាន​លោក និ​ភី​ត ឥ​ន្ត្រ​សម្បត្តិ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​របស់​ប្រទេស​ថៃ លោក ប្រា​សាស ប្រា​សា​វី​នី​ឆ័យ​(Pra sas  prasavini chit) ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​។​ ថ្លែងប្រាប់ ទៅកាន់​អ្នកចូលរួម​មុនពេល​ការ សម្តែង​ចាប់ផ្តើម​លោក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​និយាយថា ក្នុងនាម ប្រជាពលរដ្ឋ​ថៃ​លោក​សម្តែង​សេចក្តី​សោម​មន​ស្ស​យ៉ាង​ក្រៃលែង​ដែលមានឱកាស បានធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួ​ល​លើក​ទី ​៦០ ​នៃការបង្កើតទំនាក់ ទំនងការទូត​រវាង​ព្រះរាជាណាចក្រ​ថៃ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែលនឹង​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១០​នេះ​។ ​លោក​បាន​បន្តថា ព្រះរាជាណាចក្រ​ថៃ​ និង​ព្រះរាជាណាចក្រ​កម្ពុជា ​គឺជា​មិត្ត​ជិតខាង​ដែលមានភាព​ស្និទ្ធស្នាល​គ្នា​អស់កាល​ជា​យូរលង់​មកហើយ​។ ​ប្រជាជន​នៃ​ប្រទេស​ទាំងពី​មានទំនាក់ទំនង​គ្នា​យ៉ាង​ល្អប្រសើរ ​ជាពិសេស​ក្នុង​ផ្នែក​វប្បធម៌​ប្រពៃណី​ និងភាពជឿនលឿនផ្នែក​ព្រះពុទ្ធសាសនា​ដែលជា​ចំណង​ចងភ្ជាប់​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេសទាំងពី​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​។ ​លោក​ជឿជាក់ថា​ការសម្តែង​សិល្បៈ ក្នុងថ្ងៃនេះ​នឹង​បង្កើត​នូវ​ភាព​កា​រព​ង្រកិច្ចសហប្រតិបត្តិ ការយ៉ាង​ជិតស្និទ្ធ​រវាង​ប្រជាជាតិ​ទាំងពីរ​លើ​គ្រប់​វិស័យ​ហើយ​នេះ​វា​ក៏ ស្តែង​ឲ្យ​ឃើញ​នូវ​សេចក្តីស្រឡាញ់​សាមគ្គីភាព​និង​ការយោគយល់​គ្នា​រវាងប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

    ចំណែក​លោក​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា លោក​បាន​ថ្លែងថា​ការ​មក​ចូលរួម​សម្តែង​រួមគ្នា​នៃ​សិល្បៈ​ប្រទេស​ទាំងពីរ នេះ​នាំ​ឲ្យ​ប្រទេស​យើង​កាន់​តែមាន​ភាពស្និទ្ធស្នាល​ក្នុងនាម​ជា​អ្នកជិតខាងល្អ​។ ​លោក​បាន​បន្តថា​ ចំណងមិត្តភាព​និង​ចំណង​ការទូត​នៃ​ប្រទេស​ទាំងពី ​មានភាពល្អប្រសើរ​ដែល​ក្នុងនេះ​នឹងមាន​ទាំង​សិល្បៈ​ជា​ចំណែក​ចូលរួម​ផង​។​
   
    គួរ​បញ្ជាក់ថា​ ក្នុងការ​សម្តែង​សិល្បៈ​វប្បធម៌​រួមគ្នា​នេះ​ខាង​ក្រសួងវប្បធម៌​ថៃ​បាន​លើកយក​ល្ខោនខោល​រឿង​រាម​កេ​រ្ត៍ ​និង​របាំ​ទើប​បង្កើត​ថ្មី​មួយ ដែលមាន ឈ្មោះថា​ របាំ​៤​ភូមិភាគ​ថៃ​។ ​ចំណែក​ខាង​កម្ពុជា​ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ​បាន​លើកយក​របាំ​អ​ប្សា​រា​, ​របាំ​ក្ងោក​ពោធិសាត់​, ​របាំសុវណ្ណ​មច្ឆា, របាំ​គោះអង្រែ, របាំបេះ​ក្រវាញ​។​
   
    កាលពី​ខែ​មុន​ក្រុម​សិល្បករ​កម្ពុជា​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ​សម្តែង​រួមគ្នា​ជាមួយ​សិល្បករ​ថៃ​ម្តងមកហើយ​។ ​ក្រៅពី​នាំសិល្បករ​មក​សម្តែង​នៅ​កម្ពុជា ​ថៃ​ក៏បាន​ស្នើសុំ​មក​កម្ពុជា​ក្នុងការ​រៀបចំប្រគុំ​តន្ត្រី​រួមគ្នា​នៅ​តំបន់​ព្រំដែន​ច្រក​ចាំ​យាម​ខេត្តកោះកុង​ផងដែរ​។​
   
    កម្ពុជា ថៃ មានការ​ល្អក់កករ​ផ្នែក​ការទូត​និង​ការតឹងតែង​ខ្លាំង​ខាង​យោធា ចាប់​តាំងពីថ្ងៃ​ទី​១៥ ​ខែកក្កដា ​២០០៨​ បន្ទាប់​ថៃ​បាន​បញ្ជូនទាហាន​ចូលមកលុកលុយ​ក្នុង​ទឹកដីកម្ពុជា​ នៅ​តំបន់​ប្រាសាទព្រះវិហារ​។ ​ប៉ុន្តែ​ស្ថានភាព​នយោបាយ​និង​យោធា​បាន
ធូរស្រាល​ទៅវិញ​បន្ទាប់ពី​ជំនួប​ ៤ ដង​រវាង​នាយករដ្ឋមន្ត្រី​ប្រទេស និង វត្តមាន​ទាហាន​ថៃ​នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​បញ្ចប់​៕