The budget of 25,000 USD, the 3rd phase donation for the Project of 25-houses construction, has been given to Urban Poor Development Fund (UPDF) by the representative of the People for Care and Learning on December 13, 2010 at Phnom Penh Capital Hall under chairmanship of Mr. NUON Someth, Deputy Governor of Phnom Penh and H.E MANN Chheourn, Deputy Director of National Committee for People and Development and the Chairman of UPDF.
The 1st and 2nd phase of the Project has constructed 50 houses for people in Andoung Community, Sangkat Kork Rorka, Khan Dangkor and has already been transferred to 50 households relocated from Sambok Chab Community of Khan Chamkarmon, H.E MANN Chheourn mentioned. Remarkably, the People for Care and Learning, having its Head Quarter in the United States, promised to build 100 houses for the budget of100,000 USD divided into 4 phases, 25,000 USD per phase which this NGO donated to Phnom Penh Capital Hall via UPDF.
Finally, Mr. NUON Someth, in the name of the people in all communities, expressed profound gratitude to the People for Care and Learning who always pays very much attention to the poor in Phnom Penh; this will be memorized by the people in Phum Andoung.
Wednesday, December 15, 2010
Condolence Letter from Hanoi for Koh Pich Incident
After receiving miserable information about the November 22nd unpredicted incident on Pich bridge H.E Mr. PHAM QUANG NGHI member of Central Committee of the Communist Party of Vietnam and the Secretary of Hanoi's People Committee has sent the condolence letter and a donation of 2,000 Million Dong (10,000 USD) for victims in Phnom Penh.
Renovation work to be started at Wat Phnom Temple
Wat Phnom resort, the historical heritage building, established in 1372, is presently too old; particularly the temple itself. By receiving a principle approval from the Royal Government to renovate that temple, Phnom Penh Capital Hall celebrated Krong Pali (Mother of the Earth Ceremony) as the commencement of its rehabilitation on December 15, 2010 presided over by Mrs. TOUCH Sarom, Deputy Governor of Phnom Penh Capital City, the highly representative ofH.E Governor KEP Chuk Tema, H.E HAB Touch, Director General of Technique, the Ministry of Culture and Fine Arts and some city officers. It is remarkable that the renovation work will take 06 months starting from February 2011.
សម្ដេចនាយករដ្ឋមន្ដ្រី ចូលបង្គំគាល់ ព្រះមហាវិរក្សត្រនិងសម្ដេចព្រះវររាជមាតានៅប៉េកាំង
ដោយ : សំអូន
ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រតិភូអមដំណើរបានចូលបង្គំគាល់ព្រះករុណា អតីតព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តមសីហនុនិងសម្តេចព្រះមហាក្សត្រី នាព្រះរាជដំណាក់នៅទីក្រុងប៉េកាំង។
សេចក្តីរាយការណ៍ពីប៉េកាំងបានឲ្យដឹងថា នៅវេលាម៉ោង១៨ និង៥០នាទីរាត្រីថ្ងៃទី១៤ធ្នូ ដែលជាថ្ងៃទី២នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្ដេចព្រះមហាវរក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អនុញ្ញាតិចូលក្រាបបង្គំគាល់ នៅព្រះរាជតំណាងលេខ១៥ ដុងចៅមីនស៊ាង។ អញ្ជើញ អមដំណើរសម្ដេចតេជោ មាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី សមាជិកក្រុមលេខា សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
ប្រភពបន្តថានៅក្នុងខណៈពេលនោះសម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណាព្រះមហាវិរក្សត្រ និងសម្ដេចព្រះមហាក្សត្រី ពីលទ្ធផលដ៏ត្រចះត្រចង់ ដែលសម្ដេចដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោបានទូលថា ដំណើរទស្សនកិច្ចមកកាន់ ប្រទេសចិននៅពេលនេះ បាននាំមកនូវឧត្ដមប្រយោជន៍ខ្លាំងណាស់ សំរាប់ប្រទេសនិងប្រជាពល រដ្ឋកម្ពុជា ពិសេសនៅក្នុងជំនួបចរចារជាមួយនិងលោកនាយករដ្ឋមន្ដ្រីចិន វេន ជាប៉ាវ កាលពីល្ងាចថ្ងៃទី១៣ធ្នូ លោកនាយករដ្ឋមន្ដ្រីចិន បានប្រកាសយ៉ាង មហោឡារិកថា ប្រទេសចិនសូមចាត់ទុកប្រទេសកម្ពុជា គឺជាមិត្ដដ៏ល្អបំផុតរបស់ប្រទេសនិងប្រជាជនចិន តាមរយៈការប្រកាសលើកកំពស់ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ពីដៃគូគួរឱ្យទុកចិត្តគ្នា ទៅកាន់កំរិតដៃគូយុទ្ធសាស្ដ្រខ្ពស់បំផុត។
ព្រះមហាវិរក្សត្រនិងសម្ដេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលនិងព្រះរាជសុវណ្ណី វាយតំលៃខ្ពស់និងកោតសរសើរ ចំពោះសមិទ្ធផលលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វបំផុត របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា មានការរីកចំរើន ពិសេសការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទំនាក់ទំនងជាមួយនិងប្រទេសនានាលើសកលលោក សំដៅលើកកំពស់កិច្ចសហប្រតិបត្ដិការជាមួយគ្នា និងការខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីរកប្រភពធនធានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការ កសាងប្រទេសជាតិឡើងវិញ។
ព្រះមហាវិរក្សត្រ និងសម្ដេចព្រះមហាក្សត្រី មាន ព្រះរាជបន្ទូលបន្ដថា ចាប់តាំងពីដើមរៀងមកប្រទេសចិន គឺជាមិត្ដដ៏ល្អរបស់ព្រះអង្គ និងសំរាប់ប្រទេសកម្ពុជា។ ក្នុងន័យ នេះព្រះអង្គ មានហឬទ័យរំភើបជាពន់ពេក ចំពោះគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបន្ដអនុវត្ដន៍កាន់តែស៊ីជំរៅ និងកាន់តែសកម្មខ្លាំងក្លាថែមទៀត នូវនយោបាយចិនមួយ ពិសេស ចំពោះការប្ដេជ្ញាចិត្ដរួមគ្នាពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការជួយគាំទ្រ គ្នាទៅវិញទៅមកលើគ្រប់វេទិកាទាំងអស់ ដើម្បីបំរើសន្ដិភាពនិងភាពសុខដុរមនា សំរាប់ប្រជាជាតិទាំងអស់ ៕

បទវិចារណកថាៈ ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រមួយក្រុមតូចនៅតែបន្ដចិញ្ចឹមចិត្ដចង់បានទឹកដីខ្មែរ
ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីធ្វើអោយសភាពការណ៍ វិលទៅជាធម្មតា វិញ ដូចមុនថ្ងៃ១៥ កក្កដា ២០០៨ ជាពិសេសនៅតំបន់ព្រំដែន ដោយតំរូវអោយទាហានថៃ ដែលកំពុងតែឈរជើង នៅ វត្ដកែវសិក្ខាគីរីស្វារៈ ដកចេញពីទឹកដីខ្មែរ ហើយសភាពការណ៍បានវិលទៅរកភាពដើមវិញហើយ។ រីឯកងទ័ពនៃប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងល្អជាមួយគ្នាជាមិត្ដភាពក្នុងនាមជាប្រទេសជិតខាងល្អជាបងប្អូនល្អសហការល្អ។
ក្នុងខណៈពេលដែលសន្ដិភាពកំពុងតែកើតមានរវាងប្រទេសទាំងពីរ មិនបានប៉ុន្មានផងស្រាប់តែលេចមុខពួកជ្រុល និយមមួយក្ដាប់តូចមានគ្នាមួយតំបរស្វារ ដែលមានខួរក្បាលជាអ្នកវង្វេងប្រវត្ដិសាស្ដ្រ ពួកនេះបានបបួលគ្នាបង្កើតចលនា មួយហៅថា ៉បណ្ដាញទាមទារទឹកដីម៉ែ! ៉តាមប្រភព ASTV Manager Online ចេញផ្សាយថ្ងៃ០៨ធ្នូ ២០១០ ម៉ោង ១៨ៈ៤៩នាទី ដែលដឹកនាំដាយលោក ស៊ីមឿង វឌ្ឍនាឈីប បានដើររើសអ្នកវង្វេងដូចគ្នាមកពីប្រាំពីរខេត្ដ តាមបណោ្ដាយ ព្រំដែនបានប្រហែល១៥០នាក់ដើម្បីប្រជុំគ្នាស្រែកទាមទារ មិនដឹងជាដីម៉ែ!ពួកនោះអីនៅក្នុងទឹកដីខ្មែរទៅវិញ ការពិតដីខ្មែរ គ្មានកន្លែងណាជាកេរ្ដិ៍ម៉ែរបស់ពួកសៀមមួយក្រុមតំបរស្វារនោះទេ។ ប៉ុន្ដែនៅប្រទេសថៃមានទឹកដីកេរ្ដិ៍ ដូនតាខ្មែរដ៏ធំ ល្វឹងល្វើយដែលចោរសៀមបានប្លន់យក ហើយកន្លែងដែលក្រុមសៀមមួយតំបរស្វារឈរស្រែកនោះ គឺជាដីដូនតាខ្មែរ។ ពួកនេះអាងតែមានមាត់ធំ នាំគ្នានិយាយមិនចេះខ្មាស់ខ្មោចម៉ែ !របស់ខ្លួនឯង និងប្រទេសជិតខាង ជាពិសេសគួរខ្មាស់ខ្មែរ ម្ចាស់ស្រុកតែម្ដង។
ជាតិនិយមឬស្នេហាជាតិប្រទេសណាក៏មានដែរ ប៉ុន្ដែត្រូវឈរលើគោលការណ៍ច្បាប់អន្ដរជាតិជាមូលដ្ឋាន មិន មែនធ្វើចរិតដូចពួកសៀមវង្វេងព្រំដែនសីមាមួយក្ដាប់តូចនោះទេ។ ការខំប្រឹងប្រែងរបស់ថា្នក់ដឹកនាំកម្ពុជា ដោយមាន ការអត់ធ្មត់ជាអតិបរិមាជាមួយនិងចរិតច្រលើសបើសរបស់ពួកអស់នេះ ដោយមានគោលបំណងច្បាស់លាស់ គឺដើម្បី នាំយកសន្ដិភាពជូនប្រជាជាតិនៃប្រទេសទាំងពីរក៏ដូចជាប្រទេសក្នុងតំបន់ដែរ ហើយសន្ដិភាពកំពុងតែកើតឡើងនឹងបាន ធ្វើដំណើរឆ្ពោះទៅកាន់សន្ដិភាពពេញបរិបូរ។ ចុះបើក្រុមទាមទារទឹកដីម៉ែ! កំពុងតែបង្កើតទំនាស់អុកឡុកសង្គមថៃ បញ្ចុះបញ្ចូលអោយប្រជាជនថៃ អ្នកដែលស្រលាញ់សន្ដិភាព អ្នកយល់ពីប្រវត្ដិសាស្ដ្រអោយមានគំនិតច្របូកច្របល់ តើនេះមិនមែនជាកាបង្ករការបែកបាក់ និងការបំផ្លាញសន្ដិភាពទេឬអី? ពួកនេះគួរតែនាំគ្នាជួយថ្នមថែនូវសន្ដិភាពដែល ថា្នក់ដឹកនៃប្រទេសទាំងពីររកបានយ៉ាងលំបាក។ គិតសព្វៗទៅមិនដឹងជាដីម៉ែ !ពួកនេះនៅកន្លែងណា? បានចេះតែដើរទាមទារ តែផ្ដេសតែផ្ដាស់ប៉ះពាល់អធិបតេយ្យភាពប្រទេសជិតខាងដូច្នេះទៅវិញ។
បើតាមប្រវត្ដិសាស្ដ្រ ដីម៉ែ!ពួកនេះ នៅឯខេត្ដយូណានប្រទេសចិនឯណោះទេ ម្ដេចមិននាំគ្នាទៅទាមទារយកទៅ? យ៉ាងម៉េចបានជានាំគ្នានិយាយកុហក់ជាតិខ្លួនឯងថា នៅក្នុងប្រទេសកម្ពុជាមានដីកេរ្ដិ៍ម៉ែ! របស់ខ្លួនទៅវិញ ឱ!សៀមវង្វេង ប្រវត្ដិសាស្ដ្រល្មមដល់ពេលភ្ញាក់ដឹងខ្លួនហើយ មិនគួរណាវង្វេងយូរយ៉ាងនេះសោះ តើនិងវង្វេងដល់កាលណាទៀត?
មើលមួយជ្រុងទៀត ពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ គឺមានចេតនាស្អប់សន្ដិភាព ស្អប់ភាពជាអ្នកជិតខាងល្អ តែផ្ទុយ ទៅវិញពួកនេះបង្កបង្កើតអោយមានទំនាស់រវាងជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត នៅពេលថ្នាក់ដឹកនាំប្រទេស ទាំងពីរ គឺ កម្ពុជា និងថៃបានស្វែងរកសន្ដិភាពឃើញ ព្រមទាំងបានអនុវត្ដឆ្ពោះទៅកាន់សន្ដិភាពពេញបរិបូរណ៍ បែរជា ពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ មិនសប្បាយចិត្ដ ដោយបបួលគ្នាបង្កើតអោយមានជម្លោះបន្ដទៀត បញ្ចុះបញ្ចូលប្រជាជនថៃ អោយចូលរួមអំពើរឆ្កួតលីលាររបស់ក្រុមខ្លួនដែរ។ ពួកវង្វេងកេរ្ដិ៍អស់នេះតែងតែបញ្ឆេះរដ្ឋាភិបាលថៃ អោយប្រើប្រាស់ កំលាំងអាវុធ ដើម្បីរំលោភលើបូរណភាពដែនដីខ្មែរ នឹងបានដុតបញ្ឆេះកំហឹងប្រទេសជាតិ អោយធ្លាក់ចូលទៅក្នុងភ្លើង សង្គ្រាមដោយយកលេសថាដីកេរ្ដិ៍ម៉ែ!របស់ខ្លួននៅកន្លែងនេះដីកេរ្ដិ៍ម៉ែ!នៅកន្លែងនោះ ពេលដោះស្រាយរួចបញ្ហាមួយ បានលើកយកបញ្ហាមួយទៀត ធ្វើបែបនេះជាបន្ដបន្ទាប់ ក្នុងចរិតឡប់ឡែបំពុលបរិកាស ប៉ុន្ដែអ្វីដែលពួកគេនិយាយគឺ គ្មានមូលដ្ឋានគ្រឹះណាមួយដែលអាចយកមកធ្វើការពិចារណាបានឡើយនិយាយតែរឿងមិនបានការ ដីខ្មែរសោះបែរជាថា ដីកេរ្ដិ៍ម៉ែ!ពួកខ្លួនទៅវិញ។ ទង្វើលាមកបែបនេះគឺបានបង្ហាញយ៉ាងច្បាស់ ពួកគេកំពុងតាំងខ្លួនធ្វើជាចោរ អន្ដរជាតិ យ៉ាងពេញទី។ គេលើកឡើងពី MOU និងបង្ខំអោយខ្មែរចេញពីដី ៤.៦គម២ ទាមទារយកប្រាសាទព្រះវិហាររបស់ខ្មែរ។ ចំពោះរឿងប្រាសាទព្រះវិហារគឺបានបញ្ចប់ក្នុងភាពឥតខ្ចោះតាំងពីឆ្នាំ១៩៦២នៅទីក្រុងឡាអេ ដោយតុលាការអន្ដរជាតិ ICJ រួចរាល់ទៅហើយ ចំណែកឯ MOU គឺមានការពិភាក្សានិងសិក្សាយ៉ាងច្បាស់លាស់ដោយអ្នកជំនាញនៃប្រទេស ទាំងពីរ ហើយបានចុះហត្ថលេខាតាំងពីឆ្នាំ ២០០០មកម្លេះ ក៏ពួកសៀមវង្វេងមួយក្ដាប់តូចនេះ លើកយកមកនិយាយដែរ។ រីឯរឿងគួរអោយអាម៉ាស់ គឺពួកនេះនាំគ្នានិយាយដដែលៗថា និងប្រាប់រដ្ឋាភិបាលថៃអោយបណ្ដេញប្រជាជនខ្មែរ ចេញពី តំបន់ ៤.៦គម២ ដោយអះអាងថាជាដីកេរ្ដិ៍ម៉ែ!ក្រុមខ្លួន។ ពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ត្រូវចាំថា ខ្មែរនៅក្នុងទឹកដីខ្មែរ ជា កេរ្ដិ៍ដូនតារបស់ខ្មែរ កុំច្រឡំជ្រុលពេក តែផ្ទុយទៅវិញពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ទាំងនោះទេដែលកំពុងតែរស់នៅយ៉ាង សុខសាន្ដលើដីដូនតាខ្មែរ។
ជាការឆ្លើយតបពី ខ្ញុំបាទ អានន្ទ ជាកូនខ្មែរដែលបានតាមដានសភាពការណ៍ ខ្មែរ-ថៃ សូមផ្ដាំទៅពួកអាវលឿង ជ្រុលនិយម គួរលាងខួរក្បាលអោយជ្រះស្រឡះ ពុំគួរគប្បីជ្រើសរើសយកអកប្បកិរិយាច្រលើសបើសឡប់សតិ មានគំនិត វាទីនិយមចង់បានទឹកដីខ្មែរដោយរំលេភច្បាប់អន្ដរជាតិ នោះក្លិនស្អុយអាសោចនឹងប៉ះត្រឡប់ទៅព្រះមហាក្សត្រ ឫក៏ ប្រទេសខ្លួនវិញជាក់ជាពុំខាន សូមកុំសុបិន្ដចង់បានដីខ្មែរទៀតពីព្រោះ សម្ដេចតេជោ មិនអនុញ្ញាតិអោយអស់លោក ធ្វើតាមទំនើងចិត្ដបានឡើយ។
អានន្ទ
Subscribe to:
Posts (Atom)