បន្ទាយមានជ័យ: កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងប្លង់មេគ្រប់គ្រងប្រាសាទបន្ទាយឆ្មារបានរៀបចំឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩. ២០ ខែមករាឆ្នាំ២០១១ និងមានកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាជ្ញាធរអប្សរា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអង្គការគាំពាកេមរតក ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្ត ដោយមានការឧបត្តម្ភពី មូលនិធិអង្គការ HERITAGE WATH ។
ក្រោយពីធ្វើកិច្ចស្វាគមន៍ លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងថា ទីទួលនឹងប្រាសាទបុរាណនៅទូទាំងខេត្តសរុបចំនួន៤៣២ ប្រាសាទ ក្នុងនោះប្រាសាទដែលអាចបង្ហាញជូនភ្ញៀវទេសចរណ៍បានទស្សនាមានដូចជា ប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័ព, ប្រាសាទព្រាវខាងត្បូង, និងប្រាសាទចារលើ ចំពោះប្រាសាទពីរគឺប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ក្រសួងនិងអង្គការគាំពារកេរមរតកកំពុងធ្វើការជួសជុលឡើងវិញ ។
លោក Michael Tomlan នៃអង្គការ Heritage Wacth និយាយថា៖ លោកនិងធ្វើការកៀងគូររកជំនួយសប្បុរសធម៌ពីបរទេស មកធ្វើការជួសជុលប្រាសាទពីរ ដែលរងការបែកបាក់ឌ្រុតទ្រោមនេះឡើងវិញ។គាំពារនិងរក្សាការពារបិតិកភ័ណប្រាសាទ ទីទួលបុរាណគឺដើម្បីវប្បធម៌មនុស្សជាតិទាំងកម្ពុជាទាំងពិភពលោក។ រាល់របាយការណ៍មតិយោបល់ទាំងអស់នេះនិងត្រូវបានរាយការណ៍ជូនទៅក្រសួងជំរុញការដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារចូលជាបេតិកភ័ណ្ឌពិភពលោកនៅពេលឆាប់ៗខាងមុខ។
កិច្ចប្រជុំពិគ្រោះយោបល់ ក៏មានការចូលរួមពី លោក អ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឱក សុផុន អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភ័ណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អភិបាលរងខេត្ត. ក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការជាតិ. អន្តរជាតិ ជាច្រើនរូបទៀតបានចូលរួម ។
លោក អ៊ុង អឿន លោក ឱក សុផុនអគ្គនាយកនៃអគ្គនាយកដ្ឋានបិតិកភ័ណនិយាយថា៖ កិច្ចប្រជុំនាពេលនេះនិងមានការបង្ហាញមតិយោបល់របស់មន្ត្រីពាក់ព័ន្ធជុំវិញផលប៉ះពាល់និងការអភិរក្សប្រាសាទបន្ទាយឆ្មារដែលរួមមានបញ្ហាទឹក ការរៀបចំប្រើប្រាស់ដីធ្លីនិងសំណង់ក្នុងតំបន់ប្រាសាទ ការរៀបចំផ្លូវតំបន់ការពារប្រព័ន្ធអេកូឡូស៊ី ដោយមន្ទីរបរិស្ថាននិងសង្កាត់រដ្ឋបាលព្រៃឈើ, វិធានការការពារតំបន់ប្រាសាទនិងការរៀបចំផែនការសង្គ្រោះនិងការពារស្ថានីយបុរាណ ៕
ដោយ : សុផុន CEN
No comments:
Post a Comment