ព័ត៌មានថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ ដោយៈ សយ សុភាព
មេទ័ពភូមិភាគ២សៀម សុំចរចាម្ដងទៀត នៅម៉ោង ១០ព្រឹកស្អែក
- លោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ ដែលទទួលបញ្ជាប្រយុទ្ធផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ៣ និង៤០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឱ្យដឹងដឹងថា លោក ឆាវ៉ាលីត មេបញ្ជាការភូមិភាគ២សៀម ដែលស្ថិតនៅខេត្ដស៊ីសាកេត បានធ្វើការទាក់ទងមកខាងភាគីកម្ពុជា ដើម្បីសុំធ្វើការចរចាម្ដងទៀត នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះ នៅតំបន់សំបុកឃ្មុំ ចំណុច ៥បូក៥ (ចំណុចឈរជើងរួមរវាងកងទ័ពកម្ពុជា៥នាក់ និងកងទ័ពសៀម៥នាក់)។ ក្នុងនោះភាគីកម្ពុជាក៏ឯកភាពតាមក្នុងការស្នើសុំជួបចរចានេះ។
លោកឧត្ដមសេនីយ៍ ក៏បានឱ្យដឹងទៀតថា ទាហានសៀមម្នាក់ទៀត ដែលកងទ័ពកម្ពុជាចាប់ជាឈ្លើយសឹកក្រោយគេនោះ ភាគីកម្ពុជាក៏គ្រោងនឹងប្រគល់ទៅឱ្យភាគីសៀមវិញ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះដែរ។
លោកឧត្ដមសេនីយ៍ឱ្យដឹងបន្ថែមទៀតថា ទោះបីជាមេភូមិភាគ២របស់សៀម សុំចរចាជាលើកទី២ទៀតក៏ដោយ តែកងទ័ពសៀមនៅតែបន្ថែមកម្លាំងមកតំបន់ព្រំដែនដដែល ជាពិសេសនៅតំបន់ជាំតែ និងបុស្សស្បូវ ដែលទង្វើខាងលើនេះ នៅតែធ្វើឱ្យស្ថានការណ៍ព្រំដែនមានសភាពតានតឹងដដែល។
ផ្កាយ៤ ជា តារាៈ ផ្ទុះអាវុធ២ថ្ងៃ កម្ពុជាកម្ទេចទាហានសៀមស្លាប់ នៅនឹងកន្លែង៣២នាក់
- នាយឧត្ដមសេនីយ៍ ជា តារា មេបញ្ជាការទទួលទិសតំបន់ប្រាសាទព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ នេះ ឱ្យដឹងថា ការផ្ទុះអាវុធរយៈពេលជិត៣ម៉ោង កាលពីថ្ងៃទី០៤ ខែកុម្ភៈ និងនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែកុម្ភៈ នេះ ជាលទ្ធផលកងទ័ពកម្ពុជា បានកម្ទេចទាហានឈ្លានពានសៀមឱ្យស្លាប់នៅនឹងកន្លែងសរុបចំនួន៣២នាក់ និងរបួសជាច្រើននាក់ទៀត ដោយក្នុងនោះបានចាប់ខ្លួនជាឈ្លើយសឹកចំនួន៥នាក់។ នាយឧត្ដមសេនីយ៍ ជា តារា បានរៀបរាប់របាយការណ៍លម្អិតពីការប្រយុទ្ធគ្នារយៈពេល២ថ្ងៃនេះឱ្យដឹងថា ការផ្ទុះអាវុធនៅថ្ងៃទី០៤ ខែកុម្ភៈ បានចាប់ផ្ដើមនៅវេលាម៉ោង ៣ និង១០នាទី ហើយបញ្ឈប់នៅវេលាម៉ោង ៥ និង៣០នាទីល្ងាច។ ក្នុងនោះភាគីកម្ពុជាបានកម្ទេចឱ្យកងទ័ពសៀមស្លាប់នៅនឹងកន្លែងរួមមាន នៅចំណុចសំបុកឃ្មុំ ចំនួន៥នាក់ នៅចំណុចផ្ទះក្រហម ចំនួន១១នាក់ រួមទាំងចាប់ជាឈ្លើយសឹក ចំនួន៤នាក់។ ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ ការផ្ទុះអាវុធបានកើតឡើងនៅវេលាម៉ោង ៦ និង១៥នាទីព្រឹក ហើយបញ្ចប់ទៅវិញនៅវេលាម៉ោង ៦ និង៣៥នាទីព្រឹក ដោយកងទ័ពកម្ពុជា បានកម្ទេចទាហានសៀមឱ្យស្លាប់នៅចំណុចសំបុកឃ្មុំចំនួន៦នាក់ ចំណុចផ្ទះក្រហមចំនួន៧នាក់ និងចំណុចភ្នំទ្រព្យចំនួន៣នាក់ ដោយក្នុងនោះក៏ចាប់ខ្លួនម្នាក់ នៅចំណុចភ្នំទ្រព្យ។ ដោយឡែកការខូចខាតរបស់ភាគីសៀម គឺភាគីកងទ័ពកម្ពុជា បានបាញ់ឱ្យឆេះរថយន្ដសណ្ដោងកាំភ្លើងធំមួយគ្រឿង ឆេះផ្ទះចំនួន១២ខ្នង ឆេះផ្សារមួយកន្លែង ឆេះស្ថានីយប្រេងមួយកន្លែង អណ្ដូងទឹកមួយ និងចំណុចផ្ទះក្រហម ដែលមានអាគារចំនួន៤ខ្នង ត្រូវបានកម្ទេចទាំងស្រុង។ នាយឧត្ដមសេនីយ៍ ជា តារា បានបន្ដឱ្យដឹងថា ក្រៅពីទាហានសៀមស្លាប់ របួស និងចាប់ខ្លួន ដូចមានតួលេខខាងលើនេះ គឺនៅមានបន្ទាយយោធា រថក្រោះ និងទីតាំងឈរជើង នៃកងទ័ពសៀមជាច្រើនគ្រឿង និងច្រើនកន្លែងទៀត ក៏ត្រូវបានកងទ័ពកម្ពុជាវាយកម្ទេច បណ្ដាលឱ្យខូចខាត ជាដំណំផងដែរ។ ដោយឡែកភាគីកម្ពុជាវិញ គឺតំបន់វត្ដកែវសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ ក៏ត្រូវបានរងនូវការខូចខាត ជាច្រើនផងដែរ ដោយសារតែកងទ័ពសៀម បានប្រើប្រាស់កាំភ្លើងធុនធ្ងន់ប្រភេទ១០៥, ១៣០ និង១៥០ មីលិម៉ែត្រ ធ្វើការបាញ់ផ្លោងដាក់យ៉ាងសន្ធាប់ ដើម្បីឱ្យកងទ័ពថ្មើរជើងរបស់ពួកវារុលចូល ក្នុងគោលបំណងចូលកាន់កាប់វត្ដកែវសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ។ ប៉ុន្ដែកងទ័ពកម្ពុជា ដែលមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាម ជាយូរមកហើយនោះ ក៏បានស្វាគមន៍៍ទៅវិញ យ៉ាងចាស់ដៅ ធ្វើឱ្យកងទ័ពសៀមរាប់រយអ្នករត់បកក្រោយវិញ ហើយខ្លះទៀតត្រូវបានស្លាប់ របួស និងលើកដៃសុំចុះចូលឱ្យកងទ័ពកម្ពុជាធ្វើការចាប់ខ្លួនតាមសម្រួល។
នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរំលឹកឱ្យដឹងផងដែរថា ការផ្ទុះអាវុធដាក់គ្នាអស់រយៈពេលជិត៣ម៉ោង ដែលផ្ដើមចេញពីកងទ័ពឈ្លានពានសៀម ធ្វើការបាញ់ប្រហារជាមុន ដោយមិនឱ្យភាគីកម្ពុជាដឹងខ្លួនមុននោះ បានធ្វើឱ្យអ្នកទេសចរណ៍ជាតិ និងអន្ដរជាតិ ជាច្រើននាក់មានការភ័យតក់ស្លុតយ៉ាងខ្លាំង ដោយសារតែពួកគេ ស្ថិតនៅលើប្រាសាទព្រះវិហារ ពេលមានការប្រយុទ្ធគ្នានោះ តែកងទ័ពកម្ពុជាបានការពារក្រុមអ្នកទេសចរទាំងអស់នោះ ហើយជម្ល្រៀសពួកគេឱ្យទៅពួននៅកន្លែងមានសុវត្ថិភាព តែអ្នករកស៊ីថតរូបនៅលើប្រាសាទម្នាក់ បានបាត់បង់ជីវិត ដោយសារតែកងទ័ពសៀម បានសម្រុកបាញ់មកកាន់ប្រាសាទព្រះវិហារច្រើនពេក។
រហូតមកដល់ម៉ោង ៣រសៀលថ្ងៃនេះ នាយឧត្ដមសេនីយ៍ ជា តារា នៅតែអះអាងថា ស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារនៅតែតានតឹងដដែល ដោយសារតែកងទ័ពសៀម បានបន្ថែមកម្លាំងពី ១៨.០០០-២០.០០០នាក់ រួមទាំងគ្រឿងសព្វាវុធជាច្រើនផងដែរ។ ក្នុងនោះនាយឧត្ដមសេនីយ៍ ជា តារា បានឱ្យដឹងបន្ថែមថា ម៉ោងនេះ កងទ័ពកម្ពុជាស្ថិតនៅក្នុងការប្រុងជើងការខ្ពស់ដដែល ដោយមិនមានការតក់ស្លុតអ្វីនោះឡើយ។
- ច្រក ជាំ-ស្រងាំ និងអន្លង់វែង ត្រូវបានបើកឱ្យដំណើរការឡើងវិញហើយ នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃសៅរ៍ ទី០៥ នេះ។ គួរបញ្ជាក់ថា ការបើកឱ្យដំណើរការច្រកទាំងពីរនេះឡើងវិញ បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយពី កិច្ចប្រជុំរវាងមេទ័ពកម្ពុជា-សៀម។
- ក្រោយជំនួបពិភាក្សារយៈពេល ១ៈ៣០នាទី ទាហានកម្ពុជា បានប្រគល់ចំណាប់ខ្មាំងចំនួន ៤នាក់ ទៅភាគីសៀមវិញ ។
- លោក ស្រី ឌឹក បានបញ្ជាក់ថា ខាងភាគីសៀម បានសន្យាថាមិនផ្ទុះអាវុធ ប៉ុន្ដែបើភាគីសៀម នៅតែបន្ដរុលចូល នោះការផ្ទុះអាវុធ នឹងកើតឡើង ដែលកម្ពុជាប្រើសិិទ្ធិការពារបូរណភាពទឹកដី ។
- មេទ័ពសៀម បដិសេធមិនឆ្លើយសំណួរអ្នកកាសែត ថាតើហេតុអ្វីបានជាសៀម បាញ់ចូលទឹកដីកម្ពុជា ហើយនឹងមានការផ្ទុះអាវុធ សារជាថ្មីទៀតឬយ៉ាងណា ក្រោយជំនួបចរចា រវាងមេទ័ពភូមិភាគទាំងពីរ ។
- លោក ស្រី ឌឹក បានឱ្យដឹងនៅពេលក្រោយបញ្ចប់ជំនួបនៅវេលាម៉ោង ១២ៈ០០នាទី ថ្ងៃត្រង់នេះថា ភាគីទាំងពីរ បានឯកភាពគ្នា ៣ចំណុច ទី១ ផ្អាកការឈូសឆាយផ្លូវ, ទី២ ជំរុញឱ្យគណៈកម្មាធិការដោះស្រាយវាស់វែង ទី៣ ភាគីទាំងពីរ ឯកភាពគ្នាមិនចល័តកងទ័ព នឹងការមិនផ្ទុះអាវុធ ។
- លោក ស្រី ឌឹក បានបញ្ជាក់ថា ស្ថានការណ៍នៅតែងតានតឹងដដែល ប្រសិនបើភាគីសៀម នៅតែចូល នោះនឹងមានការផ្ទុះអាវុធ បើមិនចូលទេ ក៏គ្មានការផ្ទុះដែរ ។
- ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិត ទៅក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះហើយ ។
- ទាក់ទងទៅនឹងភាគីសៀម ស្នើសុំធ្វើផ្លូវមកក្បែរវត្ដ កែវសិក្ខាគីរីស្វារៈ ពីខាងទឹកដីសៀម លោក ស្រី ឌឹក បានបញ្ជាក់ថា មិនមែនជាភារៈកិច្ចរបស់លោកទេ គឺពាក់ព័ន្ធនឹងអង្គការយូណេស្កូ និង រដ្ឋាភិបាល ដូច្នេះសុំឱ្យរដ្ឋាភិបាលទាំងពីរដោះស្រាយគ្នាចុះ ។
- រហូតមកដល់វេលាម៉ោង ១១ៈ០០នាទី កិច្ចប្រជុំកំពុងបន្ដ
- លោកឧត្ដមសេនីយទោ ស្រី ឌឹក បានប្រាប់ទៅមេទ័ពសៀមថា ឱ្យរក្សាតំបន់សំបុកឃ្មុំគ្មាន កងទ័ពទាំងសងខាង ។ ខាងកម្ពុជាក៏មិនបញ្ជូនទ័ពទៅដែរ បើចូលទៅក្នុងទឹកដីសៀម ឱ្យភាគីសៀម បាញ់ចុះ ប៉ុន្ដែភាគី សៀម ត្រូវគោរពដូចគ្នា បើចូលតំបន់នោះ ទាហានខ្មែរក៏បាញ់ដែរ ។
- មេទ័ពសៀម បានបញ្ជាក់ថា ការបាញ់ផ្លោងចូលទឹកដីខ្មែរ គឺជាការសមយុទ្ធរយៈពេល ១០ថ្ងៃ នៅក្នុងទឹកដីសៀម ។
- លោក ស្រី ឌឹក បានបន្ដថា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យកសាងផ្ទះ ដែលឆេះក្នុងប៉ះទង្គិចគ្នា ក្នុងទឹកដីខ្មែរ ដើម្បីឱ្យទាហានទាំងពីរ ភាគីស្នាក់នៅទីជាមួយគ្នា (៥នាក់ម្ខាង) ។
- ក្នុងរយៈពេល ១៥នាទីដំបូង នៃកិច្ចចរចា លោក ស្រី ឌឹក បានប្រាប់ទៅភាគីសៀម ឱ្យរក្សាស្ថានភាពដូចដើម ដែលកងទ័ពទាំងពីរធ្លាប់ឈរជើង ។
- កិច្ចប្រជុំចរចា បានចាប់ផ្ដើមហើយនៅវេលាម៉ោង ១០ៈ២០នាទី ដោយភាគីកម្ពុជាមានចំនួន ១០នាក់ និង ភាគីសៀមមានចំនួន ៨នាក់ ។
- ភាគីសៀម ចូលមកចរចា តាមច្រកមិនផ្លូវការ ដែលមានតែកម្លាំងការពារឯកតោភាគី ព្រោះគ្មានភាគីកម្ពុជាប្រចាំការទីនោះទេ ។ សៀមឆ្លៀតប្រើល្បិចខូច ស្មើនឹងចោរចូលមកចរចា ជាមួយភាគីខ្មែរ ។
- រហូតមកដល់វេលាម៉ោង ១០ៈ១២នាទី នេះ ភាគីនៅមិនទាន់ជួបគ្នានៅ ឡើយទេ ប៉ុន្ដែមន្ដ្រី យោធាបានបញ្ជាក់ថា មេបញ្ជាការទាំងពីរ ដែលដឹកនាំការ ប្រជុំកំពុងតែធ្វើដំណើរមកហើយ ។
- ការចរចាដែលធ្វើឡើង នៅវេលាម៉ោង ១០ៈ០០នាទី នោះ ខាងភាគីសៀមគឺដឹកនាំដោយមេបញ្ជាការ ភូមិភាគ២ និង មេបញ្ជាការកងពលលេខ ៦ រីឯភាគីកម្ពុជា ដឹកនាំដោយលោកឧត្ដមសេនីយ៍ ផ្កាយ ២ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ ៣ និង លោក ជា ម៉ន មេបញ្ជាការភូមិភាគ ៤ ។
- លោក ជា តារា មេទ័ពខ្មែរ ប្រចាំតំបន់ប្រាសាទព្រះវិហារ បានឱ្យដឹងថា ការចរចារវាងមេទ័ពទាំងពីរ នឹងធ្វើឡើងនៅវេលាម៉ោង ១០ៈ០០នាទី ស្ថិតនៅច្រកជាំ-សងាំ ក្នុងទឹកដីខ្មែរ។ ភាគីខ្មែរដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ ៣ ។
- ដោយឡែកយោងតាមបណ្ដាសារព័ត៌មាន សៀម បានឱ្យដឹងថា នៅច្រកអូរស្មាច់ ភាគីសៀម បានបន្ថែមកម្លាំងទាហានចំនួន ២០ទៀត ។
- លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា រហូតមកដល់វេលាម៉ោង ៨ៈ៥៥នាទី បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មិនមានអ្វីប្រែប្រួលនោះឡើយ ។ បើទោះបីមានភាពតានតឹងផ្នែកយោធាក៏ដោយ ។
-ចៅហា្វយខេត្ដស៊ីសាកេត បាននិយាយថា ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ នៅក្នុងភូមិចំនួន ៥ ត្រូវបានជន្លៀសចេញ ។
-សេចក្ដីរាយការណ៍ពីទីក្រុងបាងកក បានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចសៀមប្រមាណ ជាង១០០០ នាក់ ក្នុងនោះមាន មានកងកម្លាំងកម្មង់ដូរ ផងនោះ ត្រូវដាក់ ពង្រាយការពារស្ថានទូតខ្មែរ ការពារក្រែងលោមានបាតុភាពណាមួយកើតឡើង ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងឱ្យដឹងថា ស្ថានទូតខ្មែររហូតមកដល់ម៉ោង ៨ ៖ ៤០ នាទីនេះ ពុំមានបញ្ហាអ្វីកើតឡើងនៅទីនោះទេ ដោយរដ្ឋាភិបាលក្រុងបាងកក បានសន្យា ការពារយ៉ាងតឹងរ៉ឹង។
- មន្ដ្រីគយ សៀម ប្រចាំច្រក ជាំ-សងាំ បានប្រាប់ដើមអម្ពិលថា មេរបស់គេបានបញ្ជាឱ្យបិទច្រកនេះជាបណ្ដោះអាសន្ន ហើយនឹងបើកឱ្យដំណើរឡើងវិញ នៅពេលសកម្មភាពវិលត្រឡប់មករកភាពប្រក្រតី ។ ដូច្នេះការបិទច្រកជាំ-សងាំ ជាបណ្ដោះអាសន្នខាងលើនេះ ធ្វើឡើងដោយ ឯកតោភាគី ពីសំណាក់ភាគីសៀមប៉ុណ្ណោះ ។
- លោក ជា តារា មេទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារ បានឱ្យដឹងថា នៅវេលាម៉ោង ៧ៈ៤៥នាទី ទាហានសៀម កំពុងសែងខ្មោចទាហានឈុតខ្មៅ-ប៉ារ៉ា របស់ខ្លួន ចំនួន ៦នាក់ថែមទៀត ចេញពីចំណុចសំបុកឃ្មុំ ក្នុងទឹកដីខ្មែរ ។
- ទីតាំង ២កន្លែង ត្រូវបានត្រៀម សម្រាប់ការចរចារវាងមេទ័ពខ្មែរ- សៀម ក្បែរចំណុចព្រំដែន ច្រកជាំ-ស្រងាំ ។
- មេទ័ពខ្មែរ និង មេទ័ពសៀម គ្រោងនឹងជួបគ្នា នៅវេលាម៉ោង ៨ៈ០០នាទី ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ០១១ នៅច្រកជាំ-ស្រងាំ ។
- ទាហានខ្មែរ ចាប់បានឈ្លើយសឹកម្នាក់ អាវុធអ៊ឹមសីមួយដើម និង សម្ភារៈសឹកជាច្រើនទៀត ព្រមទាំងងាប់ទាហានឈុតខ្មៅសៀម ២-៣នាក់ថែមទៀត ។
- ច្រកឆ្លងដែន អូរស្មាច់ និង អន្លង់វែង ត្រូវបានបិទ មិនឱ្យដំណើរការឆ្លងកាត់ជាបណ្ដោះអាសន្ន តាំងពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពទាំងពីរ នៅតំបន់ប្រាសាទព្រះវិហារ ។
- ៦ៈ៥០នាទី ឆាកប្រយុទ្ធរវាងទាហានខ្មែរ និង សៀម បានបញ្ចប់ហើយ នៅទីលានវាលឥន្ទ្រីយ៍ ។ ក្នុងនោះទាហានខ្មែរចាប់ទាហានឈុតខ្មៅ បានម្នាក់ ។ ការប្រយុទ្ធនេះបានកើនឡើងនៅពេលដែលពួកទាហាន ព្យាយាមយកខ្មោច ពួកគេដែលងាប់ កាលពីថ្ងៃម្សិលមិញ ចេញពីទឹកដីខ្មែរ ។
-អាជ្ញាធរ និង ទាហានសៀម កំពុងជម្លៀសប្រជាជនរបស់គេ ចេញតំបន់ប្រយុទ្ធ នៅតំបន់ក្បែរប្រាសាទព្រះវិហារ ។
- ឆាកប្រយុទ្ធរវាងកងទ័ពកម្ពុជា-សៀម បានចាប់ផ្ដើមទៀតហើយ ចាប់តាំងពីវេលាម៉ោង ៦ៈ២០នាទី ទៀបភ្លឺ ថ្ងៃទី ០៥ ខែ កុម្ភៈ នៅចំណុច ក្បែរប្រាសាទព្រះវិហារ ។
----------------------------------------------------------------------------------------------
- យោងតាមប្រភពព័ត៌មានពីមន្ដ្រីយោធាជាន់ខ្ពស់ នៅតំបន់ប្រាសាទព្រះវិហារ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងនៅវេលាម៉ោង ១០ និង១២ នាទីយប់ថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១១ នេះថា របាយការណ៍ជាជំហានដំបូង នៃការប៉ះទង្គិចគ្នារយៈពេលប្រមាណជិត៣ម៉ោង បណ្ដាលឱ្យកងទ័ពសៀម៨នាក់បានស្លាប់ ក្នុងនោះ៤នាក់ស្លាប់នៅក្នុងផ្ទះក្រហម និង៤នាក់ផ្សេងទៀតស្លាប់នៅវាលឥន្ទ្រីយ៍ ហើយរាប់សិបនាក់ទៀតរងរបួស ទោះជាយ៉ាងនេះគ្រាន់តែជារបាយការណ៍ជំហានដំបូងតែប៉ុណ្ណោះ តែគេសន្និដ្ឋានថា ការស្លាប់ និងរងរបួសរបស់កងទ័ពសៀមអាចច្រើនជាងនេះ។ ដោយឡែកភាគីកម្ពុជាវិញ កងទ័ពម្នាក់បានស្លាប់ ហើយអ្នកថតរូបម្នាក់ក៏បានស្លាប់ផងដែរ និងមានអ្នករងរបួស១៥នាក់ ក្នុងនោះមន្ដ្រីនគរបាលបេតិកភណ្ឌ២នាក់ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅកងពលអន្ដរាគមន៍លេខ៣។ មន្ដ្រីយោធាជាន់ខ្ពស់ដដែលបានឱ្យដឹងទៀតថា ជំរុំទាហានប៉ារ៉ាសៀមមួយកន្លែងភ្លើងកំពុងតែឆាបឆេះនៅវេលាម៉ោង ១០ និង១២នាទីយប់ថ្ងៃសុក្រ នេះ។
- កាសែតបាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ការប៉ះទង្គិចគ្នាជិត៣ម៉ោង រវាងកងទ័ពកម្ពុជា-សៀម នៅតំបន់ប្រាសាទព្រះវិហារ បានធ្វើឱ្យអ្នកភូមិជាជនជាតិសៀម នៅស្រុកខាត់តាឡាក់ ខេត្ដស៊ីសុកេត ស្លាប់ពីរនាក់ និងផ្ទះប្រជាពលរដ្ឋ៤កន្លែងផ្សេងទៀត បានឆេះទាំងស្រុង។
- ថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុងបាងកករួមមាននាយករដ្ឋមន្ដ្រី អាប់ភីស៊ីត, ឧបនាយករដ្ឋមន្ដ្រី ស៊ូថេប និងរដ្ឋមន្ដ្រីការពារជាតិ ប្រាវីត វង្សសាវុន នៅវេលាម៉ោង ៦ និង២០នាទី បានចេញសេចក្ដីថ្លែងការណ៍សុំចរចាជាមួយរដ្ឋាភិបាលកម្ពុជា ហើយនិយាយថា ពួកគេមិនខ្វល់ខ្វាយពីការបាត់បង់ទឹកដីនៅតាមព្រំដែន។
- មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា បានច្រានចោលទាំងស្រុងនូវការលើកឡើង របស់ឧបនាយករដ្ឋមន្ដ្រីសៀម ស៊ូថេប ថងស៊ូបាន ដែលបានធ្វើសេចក្ដីថ្លែងការណ៍កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃនេះថា កងទ័ពកម្ពុជាជាអ្នកបាញ់ទៅភាគីសៀមមុន។ មន្ដ្រីយោធាដដែលនេះ បានចាត់ទុកថា ជាការលើកឡើងផ្ដេសផ្ដាស ការផ្ទុះអាវុធនេះ គឺភាគីសៀមជាអ្នកបង្កឡើងមុន។
- មន្ដ្រីយោធាពីប្រាសាទព្រះវិហារ បានបញ្ជាក់ថា កងទ័ពកម្ពុជាតិចតួចបំផុត ដែលរងរបួស និងគ្មានអ្នកស្លាប់នោះឡើយ ផ្ទុយទៅវិញទាហានសៀមជាច្រើននាក់បានរងរបួស និងមិនតិចនោះទេបានស្លាប់។ ជាមួយគ្នានេះ ប្រាសាទព្រះវិហារបានទទួលការខូចខាតផងដែរ នៅពេលដែលកងទ័ពសៀមបាញ់មកលើនោះ។
- មន្ដ្រីយោធាជាន់ខ្ពស់ពីតំបន់ប្រាសាទព្រះវិហារ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៦ និង២០នាទីល្ងាចថ្ងៃសុក្រ នេះ ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរកម្ពុជា-សៀម បានថមថយទៅវិញហើយ មានន័យថា ស្ទើរតែចប់ទាំងស្រុង គ្រាន់តែនៅទីតាំងភ្នំទ្រព្យ មានការបាញ់ដាក់គ្នាក្នុងកម្រិតតិចតួចបំផុត។ ជាថ្មីម្ដងទៀតមន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ដដែលនៅតែបញ្ជាក់ពីការកាន់កាប់សមរភូមិ ហើយទាហានកម្ពុជាបានបាញ់ទៅលើទាហានសៀម និងទីតាំងយុទ្ធសាស្ដ្រយោធាសៀម ជាច្រើនកន្លែង។
- លោក ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្ដហោះថា នៅថ្ងៃសៅរ៍ ទី០៥ ស្អែកនេះ កម្ពុជានឹងធ្វើលិខិតប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងបញ្ហាទាហានសៀមប្រើកាំភ្លើងធំបាញ់មកលើទឹកដីកម្ពុជា ក្នុងរយៈចម្ងាយ ១៨-២០គីឡូម៉ែត្រ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ទាហានសៀមប្រមាណ៣០០នាក់ បានបាញ់អាវុធប្រភេទ១០៥, ១៣០ និង១៥០មីលិម៉ែត្រ ចូលក្នុងទឹឹកដីកម្ពុជា។
- មន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់ បានឱ្យដឹងថា រដ្ឋាភិបាលក្រុងបាងកកបានសុំចរចាជាមួយរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីកងទ័ពកម្ពុជាបានវាយសង្គ្រប់លើសមរភូមិ។
- លោក នូ សារ៉ាត មេបញ្ជាការតំបន់វាលឥន្ទ្រីយ៍ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃសុក្រ នេះ ការបាញ់គ្នានៅតំបន់វាលឥន្ទ្រីយ៍ និងសំបុកឃ្មុំបានផ្អាកហើយ រួមទាំងតំបន់មួយចំនួនទៀត លើកលែងតែនៅតំបន់ភ្នំទ្រព្យ មានការបាញ់ក្នុងលក្ខណៈទ្រង់ទ្រាយតូច។
លោក នូ សារ៉ាត បានបញ្ជាក់ថា កងទ័ពកម្ពុជាគ្រប់គ្រងសមរភូមិបានទាំងអស់។
មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា កងទ័ពកម្ពុជាបានប្រើកម្លាំងធំ បាញ់ទៅលើទីតាំងយុទ្ធសាស្ដ្រសៀមទាំងអស់ បណ្ដាលឱ្យឆេះ ហើយរថក្រោះសៀមជាច្រើនគ្រឿងបានឆេះផងដែរ។
មន្ដ្រីដដែលបានបញ្ជាក់ថា កម្ពុជាទទួលរងការខូចខាតតិចតួចប៉ុណ្ណោះ។ ផ្ទុយទៅវិញភាគីសៀម បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងទាហានរបស់ខ្លួនរងរបួសជាច្រើននាក់។
- យោងតាមមន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់ បានឱ្យដឹងថា រដ្ឋាភិបាលក្រុងបាងកក បានសុំចរចាជាមួយរដ្ឋាភិបាលកម្ពុជា នៅក្នុង រយៈពេលកន្លះម៉ោងក្រោយទៀត បន្ទាប់ពីទាហានទាំងពីរ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដែលកងទ័ពកម្ពុជា បានប្រើប្រាស់កាំភ្លើងធំ បាញ់ទៅលើរថពាសដែកសៀម និងជំរុំយោធាសៀម ឱ្យឆេះអស់ជាច្រើនគ្រឿង និងជាច្រើនកន្លែង ។
ជាមួយគ្នានេះ សៀមបានបាញ់កាំភ្លើងធំរបស់ខ្លួន មកកាន់តំបន់ស្រអែម នៅខេត្ដព្រះវិិហារផងដែរ ប៉ុន្ដែ មិនបណ្ដាលឱ្យទាហាន ឬ ប្រជាពលរដ្ឋខ្មែរណាម្នាក់ រងរបួស និងស្លាប់នោះទេ ។
ប្រភពព័ត៌មានពីមន្ដ្រីយោធាជាន់ខ្ពស់ បានឱ្យដឹងថា កងទ័ពកម្ពុជាបានវាយទៅលើខ្មាំងសត្រូវសៀម ដោយគ្រប់គ្រងសមរភូមិស្ទើរតែ មួយរយភាគរយ ធ្វើឱ្យសត្រូវសៀមចុះចាញ់ និងសុំចរចា ។
ងាកទៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីវិញ សៀមបានបន្ថែមកម្លាំង និងរថក្រោះរបស់ខ្លួនជាច្រើនគ្រឿង ប៉ុន្ដែ នៅទីនោះ មិនទាន់មានការប៉ះទង្គិចគ្នា នៅឡើយទេ ។ ប្រភពបានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៥ និង ៤០ នាទី ល្ងាចថ្ងៃសុក្រនេះ ការ ផ្ទុះអាវុធនៅតែបន្ដ ខណៈដែលកងទ័ពកម្ពុជា មានប្រៀបយ៉ាងខ្លាំងលើសមរភូមិ ។
ប្រភពព័ត៌មានពីមន្ដ្រីយោធាជាន់ខ្ពស់ បានឱ្យដឹងថា កងទ័ពកម្ពុជាបានវាយទៅលើខ្មាំងសត្រូវសៀម ដោយគ្រប់គ្រងសមរភូមិស្ទើរតែ មួយរយភាគរយ ធ្វើឱ្យសត្រូវសៀមចុះចាញ់ និងសុំចរចា ។
ងាកទៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីវិញ សៀមបានបន្ថែមកម្លាំង និងរថក្រោះរបស់ខ្លួនជាច្រើនគ្រឿង ប៉ុន្ដែ នៅទីនោះ មិនទាន់មានការប៉ះទង្គិចគ្នា នៅឡើយទេ ។ ប្រភពបានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៥ និង ៤០ នាទី ល្ងាចថ្ងៃសុក្រនេះ ការ ផ្ទុះអាវុធនៅតែបន្ដ ខណៈដែលកងទ័ពកម្ពុជា មានប្រៀបយ៉ាងខ្លាំងលើសមរភូមិ ។
- មេបញ្ជាការ នៅតំបន់វាលឥន្ទ្រីយ៍ លោក នូ សារ៉ាត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលយ៉ាងខ្លីតាមទូរស័ព្ទថា រហូតមកដល់វេលាម៉ោង ៥ និង ១៥ នាទី ល្ងាចថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ ការបាញ់គ្នាទៅវិញទៅមក រវាងកងទ័ពកម្ពុជា និងសៀម នៅតែបន្ដ ប៉ុន្ដែ លោក នូ សារ៉ាត់ អះអាងនូវការគ្រប់គ្រងសមរភូមិមួយរយភាគរយ ។
រហូតមកដល់ម៉ោងនេះ មិនទាន់មានរបាយការណ៍ និងប្រភពព័ត៌មានច្បាស់ ពីការខូចខាត និងគ្រោះថ្នាក់ទាំងសងខាងនោះទេ ប៉ុន្ដែ គ្រាន់តែដឹងថា កងទ័ពកម្ពុជាកំពុងតែប្រយុទ្ធជាមួយទាហានសៀមនេះ មិនមានរងរបួស និងស្លាប់នោះទេ ខណៈដែលទាហានសៀម ជាច្រើននាក់រងរបួស និងផ្សេងទៀត អាចស្លាប់ផងដែរ ។
នៅពេលនេះ កងទ័ពកម្ពុជានៅតំបន់ជួរមុខ កំពុងតែវាយសង្គ្រប់ទៅលើទាហានសៀម ដោយគ្រប់គ្រងសមរភូមិបានទាំងស្រុង ដោយឡែកទាហានសៀម បានរត់ចោលសមរភូមិអស់ជាច្រើនកន្លែង។
រហូតមកដល់ម៉ោងនេះ មិនទាន់មានរបាយការណ៍ និងប្រភពព័ត៌មានច្បាស់ ពីការខូចខាត និងគ្រោះថ្នាក់ទាំងសងខាងនោះទេ ប៉ុន្ដែ គ្រាន់តែដឹងថា កងទ័ពកម្ពុជាកំពុងតែប្រយុទ្ធជាមួយទាហានសៀមនេះ មិនមានរងរបួស និងស្លាប់នោះទេ ខណៈដែលទាហានសៀម ជាច្រើននាក់រងរបួស និងផ្សេងទៀត អាចស្លាប់ផងដែរ ។
នៅពេលនេះ កងទ័ពកម្ពុជានៅតំបន់ជួរមុខ កំពុងតែវាយសង្គ្រប់ទៅលើទាហានសៀម ដោយគ្រប់គ្រងសមរភូមិបានទាំងស្រុង ដោយឡែកទាហានសៀម បានរត់ចោលសមរភូមិអស់ជាច្រើនកន្លែង។
- កងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងក្លាហាន ជាមួយទាហានសៀម បានប្រើកាំភ្លើងធំ ប្រភេទបេអឹម ៤០ បាញ់ទៅលើ ទាហានសៀម យ៉ាងខ្លាំង ធ្វើឱ្យសត្រូវសៀមបោះបង់សមរភូមិ ជាច្រើនកន្លែង ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៤ និង ៥៨ នាទី រសៀលថ្ងៃទី ០៤ ខែកុម្ភៈ នេះ សង្គ្រាមនៅតែបន្ដផ្ទុះ ដែលទាហានកម្ពុជាបានមានប្រៀបទៅលើសមរភូមិ ធ្វើឱ្យសៀមលើកទង់ជ័យស សុំចរចា ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៤ និង ៥៨ នាទី រសៀលថ្ងៃទី ០៤ ខែកុម្ភៈ នេះ សង្គ្រាមនៅតែបន្ដផ្ទុះ ដែលទាហានកម្ពុជាបានមានប្រៀបទៅលើសមរភូមិ ធ្វើឱ្យសៀមលើកទង់ជ័យស សុំចរចា ។
- ក្រោយពីមានការ លើកទង់ជ័យស និងសុំចរចាពីសំណាក់ទាហានសៀម កងទ័ពកម្ពុជា បានទទួលយកការចរចា ប៉ុន្ដែ ការ ផ្ទុះអាវុធនៅតែបន្ដ ក្នុងលក្ខណៈទ្រង់ទ្រាយតូច ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថា កងទ័ពកម្ពុជាបានចាប់ទាហានសៀម ចំនួន ៤ នាក់ បញ្ជូនមកកាន់ខេត្ដសៀម រាប ។
ជាមួយគ្នានេះ កងទ័ពសៀមជាច្រើននាក់ បានរត់ចោលសមរភូមិ ខណៈដែលកងទ័ពកម្ពុជាបានវាយសង្គ្រប់យ៉ាងខ្លាំង គ្រប់គ្រងទៅលើ ទីតាំងយោធារបស់សត្រូវ ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថា កងទ័ពកម្ពុជាបានចាប់ទាហានសៀម ចំនួន ៤ នាក់ បញ្ជូនមកកាន់ខេត្ដសៀម រាប ។
ជាមួយគ្នានេះ កងទ័ពសៀមជាច្រើននាក់ បានរត់ចោលសមរភូមិ ខណៈដែលកងទ័ពកម្ពុជាបានវាយសង្គ្រប់យ៉ាងខ្លាំង គ្រប់គ្រងទៅលើ ទីតាំងយោធារបស់សត្រូវ ។
- បន្ទាប់ពីមានការ វាយសង្គ្រប់យ៉ាងខ្លាំង ពីកងទ័ពដ៏អង់អាចក្លាហាន របស់កម្ពុជានោះ កងទ័ពសៀមបានលើកទង់ជ័យស សុំចរចា ជាមួយភាគីកម្ពុជា ហើយផ្ទះក្រហមរបស់សៀម ត្រូវបានកងទ័ពកម្ពុជា បាញ់ឱ្យឆេះផងដែរ ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់ នៅតំបន់ប្រាសាទព្រះវិហារ បានបញ្ជាក់ថា ទាហានរបស់យើងបានមានប្រៀបលើសមរភូមិ យ៉ាងខ្លាំង និងបាញ់កងទ័ពសៀម ឱ្យដកថយទៅវិញយ៉ាងលឿន ហើយពួកគេបានលើកទង់ជ័យស សុំចរចាជាមួយយើង ។
ប្រភពព័ត៌មាន ពីកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយកងទ័ពសៀម បានប្រាប់ដើមអម្ពិល យ៉ាងខ្លីថា រហូតមកដល់វេលាម៉ោង ៤ និង ១៣ នាទី រសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ នេះ សង្គ្រាមនៅតែផ្ទុះបន្ដ នៅគ្រប់ទីតាំងទាំងអស់ លើកលែងតែតាថាវ ដែលមិនមាន ការប៉ះទង្គិចគ្នា ។
ប្រភពបានបន្ដថា កងទ័ពកម្ពុជាមិនទាន់បានប្រើកាំភ្លើងធំនៅឡើយទេ គ្រាន់តែប្រើនូវកម្រិតកាំភ្លើងប្រភេទ ដេកា ប៉ុន្ដែ ធ្វើឱ្យសត្រូវ សៀម ចុះចាញ់ និងដកថយយ៉ាងលឿន ពីសមរភូមិ ។
ប្រភពព័ត៌មាន ពីមន្ដ្រីយោធាជាន់ខ្ពស់ នៅតំបន់ប្រាសាទព្រះវិហារ បានបញ្ជាក់ថា ទាហានរបស់យើងបានមានប្រៀបលើសមរភូមិ យ៉ាងខ្លាំង និងបាញ់កងទ័ពសៀម ឱ្យដកថយទៅវិញយ៉ាងលឿន ហើយពួកគេបានលើកទង់ជ័យស សុំចរចាជាមួយយើង ។
ប្រភពព័ត៌មាន ពីកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយកងទ័ពសៀម បានប្រាប់ដើមអម្ពិល យ៉ាងខ្លីថា រហូតមកដល់វេលាម៉ោង ៤ និង ១៣ នាទី រសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ នេះ សង្គ្រាមនៅតែផ្ទុះបន្ដ នៅគ្រប់ទីតាំងទាំងអស់ លើកលែងតែតាថាវ ដែលមិនមាន ការប៉ះទង្គិចគ្នា ។
ប្រភពបានបន្ដថា កងទ័ពកម្ពុជាមិនទាន់បានប្រើកាំភ្លើងធំនៅឡើយទេ គ្រាន់តែប្រើនូវកម្រិតកាំភ្លើងប្រភេទ ដេកា ប៉ុន្ដែ ធ្វើឱ្យសត្រូវ សៀម ចុះចាញ់ និងដកថយយ៉ាងលឿន ពីសមរភូមិ ។
- សេចក្ដីរាយការណ៍ ពីមន្ដ្រីយោធាជាន់ខ្ពស់ នៅប្រាសាទព្រះវិហារ បានឱ្យដឹងថា កងទ័ពកម្ពុជានៅតែគ្រប់គ្រងសមរភូមិ ដោយវាយកំចាត់ខ្មាំងសត្រូវសៀម បណ្ដាលឱ្យងាប់ និងរងរបួសជាច្រើននាក់ ។
ប្រភពបានបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងតែបាញ់កាំភ្លើងធំជាបណ្ដើរៗ ហើយវាយប្រហារយ៉ាងចាស់ដៃ ទៅលើសត្រូវសៀម ។ ជាមួយគ្នានេះ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលស្ថិតនៅជួរមុខ កំពុងតែវាយសង្គ្រប់ទៅលើកងទ័ពសៀម មិនឱ្យបុករុកចូលទឹកដី កម្ពុជាបានឡើយ ។
ប្រភពបានបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងតែបាញ់កាំភ្លើងធំជាបណ្ដើរៗ ហើយវាយប្រហារយ៉ាងចាស់ដៃ ទៅលើសត្រូវសៀម ។ ជាមួយគ្នានេះ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលស្ថិតនៅជួរមុខ កំពុងតែវាយសង្គ្រប់ទៅលើកងទ័ពសៀម មិនឱ្យបុករុកចូលទឹកដី កម្ពុជាបានឡើយ ។
- សង្គ្រាមបានផ្ទុះហើយ នៅតំបន់ព្រំដែន ដែលកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-សៀម បានប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ កាលពី វេលាម៉ោង ៣ និង ១០ នាទី រសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ ។
ប្រភពព័ត៌មាន ពីមន្ដ្រីជាន់ខ្ពស់យោធាកម្ពុជា បានឱ្យដឹងថា នៅពេលនេះកងទ័ពអង់អាចក្លាហាន របស់កម្ពុជាជាច្រើននាក់ កំពុងតែវាយទៅ លើកងទ័ពសៀមដែលគ្រប់គ្រងសមរភូមិបានយ៉ាងច្រើន ហើយកម្លាំងជួរមុខ របស់កម្ពុជាបានវាយកងទ័ពសៀម ចាប់ពីភ្នំទ្រព្យទៅ ។
ជាមួយគ្នានេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ពុំមានការតក់ស្លុតនៅក្នុងការវាយទៅលើកងទ័ពសៀមទេ ។
ប្រភពព័ត៌មាន ពីមន្ដ្រីជាន់ខ្ពស់យោធាកម្ពុជា បានឱ្យដឹងថា នៅពេលនេះកងទ័ពអង់អាចក្លាហាន របស់កម្ពុជាជាច្រើននាក់ កំពុងតែវាយទៅ លើកងទ័ពសៀមដែលគ្រប់គ្រងសមរភូមិបានយ៉ាងច្រើន ហើយកម្លាំងជួរមុខ របស់កម្ពុជាបានវាយកងទ័ពសៀម ចាប់ពីភ្នំទ្រព្យទៅ ។
ជាមួយគ្នានេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ពុំមានការតក់ស្លុតនៅក្នុងការវាយទៅលើកងទ័ពសៀមទេ ។
No comments:
New comments are not allowed.