Friday, January 21, 2011

សិក្ខាសាលាស្ដីពីការ​ប៉ាន់ប្រមាណ​សមត្ថភាព​ ត្រៀប​បង្ការ​និង​ឆ្លើយតប​ជម្ងឺរាតត្បាតជាសាកល ​និង​ការជំរុញ​ឱ្យមាន​ផែនការណ៍​និរន្ដរភាព​ធុរកិច្ច

សិក្ខាសាលានេះបានដំណើ ការបិទក្រោមវត្ដមានឯឧ.លី ធុច ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអនុប្រធានទី២នៃ គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ និងដោយមានការចូលរួមពីអាជ្ញាធរ ដែនដីខេត្ដសៀមរាបរួមនិងពី លោក ណូអ៊ែលម៉ីរ៉ាន់ដា តំណាងក្រុមការងារបច្ចេកទេសអាស៊ាន លោក លីវីយូ វេដ្រាស្កូ តំណាងអង្ការអីនធឺណាស់ សូណល មេដីឃល់ឃប (International Medical Corps) ជៀរផសប ក្រោមគំរោងព្រីភែនៅកម្ពុជា (Cambodia PRE PARED project)ដើម្បីឆ្ពោះ ទៅរក ការត្រៀមជាស្រេចរបស់សហគមន៍ ទាំងស្រុងទៅនិងជម្ងឺឆ្លង រាតត្បាតជាសា កលរបស់ស្ថាប័ International Medical Corps ដោយសហការជាមួយ ក្រុមការងារបច្ចេកទេស អាស៊ាន ដែលរួម មាន៥ដំណាក់កាល។ ហើយនៅក្នុងដំណាក់ កាលទី១គឺ ការកសាងផែនការ យុទ្ធសាស្ដ្រស្ដីពីការត្រៀមងង្ការ និងឆ្លើយតប ជាពហុវិស័យ លើគ្រោះអាសន្នសុខភាព សាធារណៈនិងជម្ងឺឆ្លងរាតត្បាត ជាសាកល។ 

ដំណាក់កាលទី២ គឺជាការប៉ាន់ប្រមាណ សមត្ថភាពត្រៀបបង្ការ និងឆ្លើយតបជម្ងឺ រាតត្បាតជាសាកល និងការជំរុញ ឱ្យមានផែនការណ៍ និរន្ដរភាពធុរកិច្ច។ទី៣ ការអភិវឌ្ឍន៍ផែនការណ៍ ទី៤ ការអភិវឌ្ឍន៍ ផែនការណ៍ដើម្បី ឱ្យមានសុខភាព និងការបណ្ដុះ បណ្ដាលដោយ ត្រួតពិនិត្យផែនការណ៍ តាមវិស័យនិមួយៗ និងទី៥គឺជា លំហាត់សមយុទ្ធថ្នាក់ ជាតិជាពហុវិស័យ។
 

ព្រោះថាលំហាត់ សមយុទ្ធស្ដីពីការ ត្រៀមបង្ការនិងឆ្លើយតប ជម្ងឺរាតត្បាត ជាសាកលជា ពហុវិស័យនៃតំបន់ អាស៊ីអាគ្នយ៍ៈ ការរៀបចំផល ប៉ះពាល់នៃជម្ងឺឆ្លងរាត ត្បាត ជាសាកល ទៅលើសង្គម រដ្ឋាភិបាល និងអង្គភាពនានា។ ហើយដំណោះស្រាយ អនុសាស និងផ្លូវឆ្ពោះទៅមុខគឺ អាស៊ាន ក្នុងកិច្ចសហការជា មួយអង្កាសហប្រជាជាតិ និង យូអេស អេអាយឌី បានធ្វើលំហាត់ សមយុទ្ធស្ដីពីការត្រៀបបង្ការ និងឆ្លើយតបជម្ងឺរាតត្បាត ជាសាកល ជាពហុវិស័យនៃ តំបន់អាស៊ីដើម្បី ត្រួតពិនិត្យបញ្ហា ដែលទាក់ទងជាមួយជម្ងឺរាត ត្បាតជាសាកលដ៍ធ្ងន់ធ្ងរ ដើម្បីស្វែងយល់ពីទស្សនៈ វិស័យរបស់រដ្ឋាភិបាលផ្នែកពានិជ្ជកម្ម សង្គមស៊ីវិលទៅលើការ បង្ការឆ្លើយតបនិងការ បន្ដនូវប្រតិបត្ដិការនិង សេវានានានៅកំរិតថ្នាក់ជាតិ និងថ្នាក់តំបន់។ ហើយលំហាត់សមយុទ្ធ នេះដែរ មានគោលដៅ ដើម្បីពិនិត្យមើលការ ត្រៀម បង្ការនិងឆ្លើយតបរបស់ អាស៊ានទៅ និងជម្ងឺរាតត្បាតជាសាកល ដែលប៉ពាល់ដល់វិស័យដែល មិនមែនជាផ្នែកសុខាភិបាល និងវិស័យសេវាសំខាន់ៗ ដ៍ទៃទៀតក្នុងបណ្ដា ប្រទេសជាសមាជិក អាស៊ានមួយចំនួន ក្នុងការលើក កំពស់ការត្រៀប បង្ការនិងឆ្លើយ តបជាពហុវិស័យនៅកំរិតប្រទេស តំបន់និងកំរិតធំទូលាយ នៃសមាជិកអាស៊ានហើយ និងដៃគូរអន្ដរជាតិ ដ៍ទៃទៀត ដើម្បីឆ្លើយតបជម្ងឺរាតត្បាតជាសាកលដ៍ធ្ងន់ធ្ងរ ដែលបង្ករឱ្យមានផលប៉ះពាល់នៅថ្នាក់តំបន់។ ហើយបញ្ហានេះ មានគោលបំណងដើម្បីអភិវឌ្ឍន៍ នូវការវិភាគចន្លោះខ្វះខាត ជាក់លាក់តាមវិស័យនិមួយៗនិងការកែ នូវទំរង់នៃការ កសាងផែនការ សំរាប់ប្រើប្រាស់ ក្នុងសិក្ខាសាលា រួមនិងការវាយតំលៃសមត្ថភាព ជាមូលដ្ឋានដែលមាន ស្រាប់សំរាប់ ការទប់ទល់បានទៅនិង ជម្ងឺរាតត្បាតជាសាកលតាម វិស័យនិមួយៗដោយប្រើប្រាស់ ឧបករណ៍វាយតំលៃ លើការកសា ងផែនការត្រៀមបង្ការ និងឆ្លើយតបជម្ងឺរាតត្បាតជាសាកល ដោយធ្វើការបង្រៀប និងចែករំលែក នូវមេរៀនជាបទ ពិសោធន៍សំរាប់ការកសាង ដែនការប្រតិបត្ដិការ ជានិរន្ដរភាពធុរកិច្ច រួមនិងការបង្ហាញ ពីទម្រង់និង រចនាសម្ព័ន្ធនៃការ អភិវឌ្ឍន៍ផែនការ ដើម្បីពង្រឹងការអភិវឌ្ឍន៍ ជាក់លាក់តាមវិស័យនិមួយៗ ដែលនិងប្រព្រឹត្ដ ទៅនៅដំណាក់កាលទី៣ ដោយធ្វើការកំណត់នូវ កាលបរិច្ឆេត និងរយៈពេលនៃ ការអភិវឌ្ឍន៍ផែនការ។

No comments: