រាជធានីភ្នំពេញ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ចង់ឱ្យទេសចរណ៍អាស៊ានមានការរីកចំរើនត្រូវមានសកម្មភាពទំនាក់ទំនងការតភ្ជាប់ក្នុងតំបន់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺមានសារសំខាន់ណាស់។ ដូច្នេះប្រទេសនីមួយៗក្នុងអាស៊ានបើប្រទេសណាមួយមិនទាន់មានការតភ្ជាប់ទំនាក់ទំនងនេះទេ ត្រូវតែខិតខំប្រឹងប្រែង។ នៅពេលនេះប្រទេសមីយ៉ាន់ម៉ាកំពុងចាប់ផ្តើមភ្ជាប់ផ្លូវអាកាសជាមួយប្រទេសកម្ពុជាតាមរយៈការហោះហើរ។
ក្នុងឱកាសនៃទិវាទេសចរណ៍អាស៊ានឆ្នាំ២០១១ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោករដ្ឋមន្ត្រីថោង ខុន បានអនុញ្ញាតឱ្យប្រតិភូទេសចរណ៍អាស៊ានជាច្រើនប្រទេសចូលជួបពិភាក្សាការងារ និងមានការចុះហត្ថលេខាផងដែរ។ ជាក់ស្តែងនៅសណ្ឋាគារ Sofitel Phnom Penh Phokee Thra កាលពីថ្ងៃទី១៨ មករា មានការជួបពិភាក្សា និងចុះហត្ថលេខាជាមួយបណ្តាប្រទេសអាស៊ានជាច្រើនក្នុងទំនាក់ទំនងវិស័យទេសចរណ៍ ក្នុងនោះមានការចុះហត្ថលេខារវាងលោករដ្ឋមន្ត្រីថោង ខុន ជាមួយលោករដ្ឋមន្ត្រីទេសចរណ៍សហភាពមីយ៉ាន់ម៉ា ស្តីពីផែនការសកម្មភាពអនុវត្តកិច្ចព្រមព្រៀងលើវិស័យទេសចរណ៍ដែលកម្ពុជា និងមីយ៉ាន់ម៉ាធ្លាប់បានអនុវត្តជាបន្តបន្ទាប់រួចមកហើយ ។ ពេលនេះត្រូវបន្តសកម្មភាពផែនការថ្មីមួយទៀតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីតំណាងរដ្ឋាភិបាលនៃប្រទេសទាំង២។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងជំរុញឱ្យមានការហោះផ្ទាល់ពីមីយ៉ាន់ម៉ាមកកម្ពុជា។
បន្ទាប់មកមានពិធីចុះហត្ថលេខាមួយទៀតរវាងលោកទិត្យ ចន្ថា អគ្គនាយកទេសចរណ៍តំណាងក្រសួងទេសចរណ៍កម្ពុជាជាមួយតំណាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍ដែលជាផ្នែកមួយរបស់អង្គការទេសចរណ៍ពិភពលោក។ ក្នុងកិច្ចចុះហត្ថលេខានេះ គឺផ្តោតការសំខាន់ជំរុញឱ្យមានកិច្ចសហការរវាងកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍នេះដើម្បីទាក់ទាញឱ្យមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិឱ្យជួយអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានបញ្ហាធនធានមនុស្សជាដើម។
បន្ទាប់មកមានពិធីចុះហត្ថលេខាមួយទៀតរវាងលោកទិត្យ ចន្ថា អគ្គនាយកទេសចរណ៍តំណាងក្រសួងទេសចរណ៍កម្ពុជាជាមួយតំណាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍ដែលជាផ្នែកមួយរបស់អង្គការទេសចរណ៍ពិភពលោក។ ក្នុងកិច្ចចុះហត្ថលេខានេះ គឺផ្តោតការសំខាន់ជំរុញឱ្យមានកិច្ចសហការរវាងកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍នេះដើម្បីទាក់ទាញឱ្យមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិឱ្យជួយអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានបញ្ហាធនធានមនុស្សជាដើម។
នៅក្នុងពេលបន្ទាប់មកទៀតមានការជួបប្រជុំរវាងលោករដ្ឋមន្ត្រីថោង ខុន ជាមួយភាគីនៃប្រទេសរុស្ស៊ី គឺតំណាងទីភ្នាក់ងារទេសចរណ៍រុស្ស៊ី ក្នុងនោះក៏មានលោកឯកអគ្គរដ្ឋទូតរុស្ស៊ីចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំនេះផ្តោតលើការពង្រឹងកិច្ចការប្រតិបត្តិការទេ្វភាគី ក្នុងនោះរុស្ស៊ីក៏ធ្លាប់បានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ ភាគីរុស្ស៊ី បានអញ្ជើញលោករដ្ឋមន្ត្រីថោង ខុន ទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងនិងការចុះហត្ថលេខាលើអនុស្សរណៈ ហើយលោកថោង ខុន បានជំរាបជូនភ្ញៀវពីពេលវេលាសមស្របមួយសំរាប់បំពេញការងារនេះ។ កម្ពុជាបានស្នើដល់ប្រទេសរុស្ស៊ីឱ្យជួយបណ្តុះបណ្តាលធនធានមនុស្ស ពិសេសគឺមគ្គុទេ្ទសក៍ទេសចរណ៍ភាសារុស្ស៊ី ព្រោះបច្ចុប្បន្នភ្ញៀវរុស្ស៊ីមានកំណើនគួរឱ្យចាប់អារម្មណ៍បំផុត គឺកើនរហូតដល់៧៦ភាគរយ។
នៅក្នុងឱកាសនៃទិវាទេសចរណ៍អាស៊ានលើកទី៣០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅមជ្ឈមណ្ឌលកោះពេជ្របានរៀបចំកម្មវិធីជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍ខាងលើនេះ។ ព្រឹត្តិការណ៍ដែលធ្វើឱ្យប្រតិភូអាស៊ានទាំងអស់មានការចាប់អារម្មណ៍គឺការដាក់តាំងពិព័រណ៍រយៈពេល៣ថ្ងៃ ស្តីពីឧស្សាហកម្មទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូទាំងអស់បានផ្តោតការចាប់អារម្មណ៍ចំពោះស្តង់មួយរបស់សណ្ឋាគារបុរីអង្គររីហ្សត និងស្ប៉ាដែលបានរំលេចដោយប្រពៃណីវប្បធម៌ខ្មែរសុទ្ធសាធ។ សណ្ឋាគារលំដាប់ផ្កាយ៥នេះស្ថិតនៅផ្លូវជាតិលេខ៦ចំងាយ៥០០ម៉ែត្រពីស្ទឹងសៀមរាបខេត្តសៀមរាប។ សណ្ឋាគារបុរីអង្គររីហ្សត និងស្ប៉ាមាន១៨៨បន្ទប់ និងមានបុគ្គលិកបំរើការងារចំនួន២៧០នាក់ដែលសុទ្ធតែជាជនជាតិខ្មែរ មិនមានបរទេសទេ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment