Sunday, January 09, 2011

ក្រុម​សាច់​ញាតិ​ពួក​អាវ​លឿង​១១​នាក់ មក​កម្ពុជា​ជួប​មេធាវី​រក​វិធី​ដោះ​លែង​ក្រុម​ជ្រុល​និយម​៧​នាក់

ភ្នំពេញ នៅ​ព្រឹក​ថៃ្ង​ទី​០៩ ខែ​មករា ឆ្នាំ​២០១១ នេះ​ពួក​អាវ​លឿង​ថៃ​៧​នាក់ និង​សាច់​ញាតិ​ចំនួន​១១​នាក់ បាន​មក​ដល់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​បំណង​ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ឲ្យ​ពួក​៧​នាក់ ដើម្បី​រក​មធ្យោបាយ​ដោះ​លែង​បក្ខ​ពួក​គេ​ទាំង​៧​នាក់​​ឲ្យ​មាន​សេរីភាព​។
លោក Nataporn toprayoou ដែល​អះអាង​ខ្លួន​ឯង​ថា ជា​ក្រុម​ទី​ប្រឹក្សា​អ្នក​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ឯ​សណ្ឋាគារ regent ​រាជធានី​ភ្នំពេញ​ថា ពួក​គាត់​មាន​គ្នា​៧​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ចំនួន​៤​នាក់​ និង​អ្នក​ច្បាប់​៣​នាក់ ហើយ​បើ​តាម​អ្នក​សារពត៌មាន​ខ្លះ​និយាយ​ថា មាន​សាច់​ញាតិ​របស់​ពួក​៧​នាក់​ចំនួន​៤​នាក់​ផ្សេង​ទៀត សរុប​១១​នាក់ ដែល​ពួក​គេ​ជា​ក្រុម​អាវ​លឿង មក​រក​វិធី​ដោះ​ស្រាយ​ជាមួយ​កម្ពុជា។

បើ​តាម​លោក Nataporn toprayoou អះអាង​ថា លោក​នឹង​ចូល​ជួប​ជាមួយ​ពួក​៧​នាក់
នៅ​ថៃ្ង​ទី​១០ ខែ​មករា​ខាងមុខ ហើយ​លោក​ស្នាក់​នៅ​កម្ពុជា​ចំនួន​៣​ថ្ងៃ។
ទោះ​ជា​យ៉ាង​ណា​លោក ទិត សុធា ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​​ជា​រឿង​ច្បាប់​សុទ្ធសាធ មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​ពេល​នេះ​តុលាការ​កំពុង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ក្រុម​សាច់​ញាតិ​ពួក​អាវ​លឿង​១១​នាក់ មក​កម្ពុជា​ជួប​មេធាវី​រក​វិធី​ដោះ​លែង​ក្រុម​ជ្រុល​និយម​៧​នាក់

ភ្នំពេញ នៅ​ព្រឹក​ថៃ្ង​ទី​០៩ ខែ​មករា ឆ្នាំ​២០១១ នេះ​ពួក​អាវ​លឿង​ថៃ​៧​នាក់ និង​សាច់​ញាតិ​ចំនួន​១១​នាក់ បាន​មក​ដល់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​បំណង​ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ឲ្យ​ពួក​៧​នាក់ ដើម្បី​រក​មធ្យោបាយ​ដោះ​លែង​បក្ខ​ពួក​គេ​ទាំង​៧​នាក់​​ឲ្យ​មាន​សេរីភាព​។
លោក Nataporn toprayoou ដែល​អះអាង​ខ្លួន​ឯង​ថា ជា​ក្រុម​ទី​ប្រឹក្សា​អ្នក​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ឯ​សណ្ឋាគារ regent ​រាជធានី​ភ្នំពេញ​ថា ពួក​គាត់​មាន​គ្នា​៧​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ចំនួន​៤​នាក់​ និង​អ្នក​ច្បាប់​៣​នាក់ ហើយ​បើ​តាម​អ្នក​សារពត៌មាន​ខ្លះ​និយាយ​ថា មាន​សាច់​ញាតិ​របស់​ពួក​៧​នាក់​ចំនួន​៤​នាក់​ផ្សេង​ទៀត សរុប​១១​នាក់ ដែល​ពួក​គេ​ជា​ក្រុម​អាវ​លឿង មក​រក​វិធី​ដោះ​ស្រាយ​ជាមួយ​កម្ពុជា។

បើ​តាម​លោក Nataporn toprayoou អះអាង​ថា លោក​នឹង​ចូល​ជួប​ជាមួយ​ពួក​៧​នាក់
នៅ​ថៃ្ង​ទី​១០ ខែ​មករា​ខាងមុខ ហើយ​លោក​ស្នាក់​នៅ​កម្ពុជា​ចំនួន​៣​ថ្ងៃ។
ទោះ​ជា​យ៉ាង​ណា​លោក ទិត សុធា ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​​ជា​រឿង​ច្បាប់​សុទ្ធសាធ មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​ពេល​នេះ​តុលាការ​កំពុង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕

លោក​កែប ជុតិមា ប្រារព្ធ​ទិវា​អប​អរ​ថ្ងៃ៧​ មករា និង​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​មុំ៣


ខេត្ត​ព្រះ​វិហារ​ ៖ ឆ្នាំ​២០១១​នេះ ​មន្ត្រី​សា​លា​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​កែប ជុតិមា​ ​អភិ​បាល​រាជ​ធានី​​ និង​លោក​ម៉ប់ សារិន​ ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ ​បានអញ្ជើញ​​ទៅ​ធ្វើ​មីទ្ទីង​រំលឹក​ខួប​ទី​៣២​នៃ​ទិវា​ជ័យ​ជំនះ​៧​មករា ដោយ​ភ្ជាប់​ជាមួយ​ការ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ដល់​នាយ​-​នាយ​រង​​ និង​ពល​ទាហាន​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩​​​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​តំបន់​មុំ​៣​ ក្នុង​ទឹក​ដី​ខេត្ត​ព្រះ​វិហារ​។ លោក​ឧត្តម​សេនីយ៍​ត្រី​ គល់ វ៉ៃ​ មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩ បាន​ឱ្យ​ដឹង​ថា ​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​សារ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​បណ្តា​អង្គ​ភាព​ ក្រសួង​ មន្ទីរ​នានា​ជា​ពិសេស​សាលា​រាជ​ធានី​ភ្នំពេញ​ កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​បន្ត​​បន្ទាប់​ ក្នុង​នោះ​មាន​ស្រះ​ទឹក ផ្ទះ​ទទួល​ភ្ញៀវ ស្រូវ​ពូជ​៨០​តោន​ បាន​ទទួល​ទិន្ន​ផល​៣៧៥​តោន​។
​មេ​គោ​ពូជ​៤០​ក្បាល​កើត​កូន​​បាន​១៤០​ក្បាល​​ ជ្រូក​ពូជ​២៥​ក្បាល​ វិទ្យុ​ទាក់​ទង​ ម៉ាសីុន​ភ្លើង​ ថ្នាំ​ពេទ្យ​៣៧​​មុខ គ្រាប់​ពូជ​គ្រប់​ប្រភេទ​ចំនួន​១០០​គីឡូ​ក្រាម ​​កាំ​បិត​​១០០​ ពូថៅ​១០០​ ចប​កាប់​១០០ ​រួម​ជាមួយ​​គ្រឿង​​ឧប​ភោគ បរិ​ភោគ​​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក​ឧត្តម​សេនីយ៍​ត្រី​បាន​បន្ថែម​ទៀត​ថា រាល់​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​ជា​ជំនួយ​ដ៏​ថ្លៃ​ថ្លា​របស់​សាលា​រាជ​ធានី​ភ្នំពេញ​កន្លង​មក​នេះ​ បាន​លើក​ស្ទួយ​​ដល់​ជីវ​ភាព​រស់​នៅ​របស់​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​​ជា​ការ​​រួម​ចំណែក​យ៉ាង​ធំ​ធេង​ណាស់​​​ធ្វើ​ឱ្យ​​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ការ​ដឹង​គុណ​ចំពោះ​ភាព​ចែក​រំលែក​ដ៏​ស្មោះ​ស្ម័គ្រ​​នេះ​។ បច្ចុ​ប្បន្ន​​ភូមិ​ដែល​ស្ថិត​​នៅក្នុង​ភូមិ​សាស្ត្រ​​​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩ ​​សុទ្ធ​តែ​មាន​ដំណាំ​ដាំ​ដុះ ​សួន​បន្លែ​គ្រប់​ប្រភេទ​ ហើយ​ក៏​បាន​ទទួល​ផល​ស្រូវ​សំរាប់​ដោះ​ស្រាយ​ជីវ​ភាព​រស់​នៅ​បាន​មួយ​កំរិត​ និង​បន្ត​ទុក​សំរាប់​ធ្វើ​ពូជ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

លោក​មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​បាន​រំលឹក​ថា គុណ​បុណ្យ​ថ្ងៃ​៧​មករា គឺ​ជា​ថ្ងៃ​រស់​ឡើង​វិញ​នូវ​ជីវិត​ថ្មី​មួយ​ទៀត​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ផ្តល់​ឱ្យ ​ពិសេស​ពី​សំណាក់​សម្តេច​ទាំង​បី​ដែល​បាន​ផ្តល់​នូវ​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា​ ចំណេះ​ដឹង​ទូ​ទៅ និង​ការ​អភិ​វឌ្ឍ​​ដល់​ជន​គ្រប់​រូប​មិន​អាច​​ខ្វះ​បាន​។ ជាក់​ស្តែង​ពេល​ថ្មីៗ​កន្លង​មក​នេះ​ គណ​បក្ស​ប្រជា​ជន​បាន​ផ្តល់​នូវ​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​​ដែល​ធ្វើ​ឱ្យ​កង​ទ័ព​ ព្រម​ទាំង​ក្រុម​គ្រួសារ​​រឹត​តែ​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ផ្តល់​ទី​លំនៅ​បង្ក​បង្កើន​ផល​ ព្រម​ទាំង​ផ្តល់​លំនៅ​ឋាន​ដ៏​សម​រម្យ​​តាម​រចនា​បថ​ខ្មែរ​​ដែល​ក្រុម​គ្រួសារ​កង​ទ័ព​កំពុង​រស់​នៅ​នា​ពេល​នេះ​មាន​ចំនួន​៦២៦​ខ្នង​សំរាប់​ភូមិ​ចំនួន​៥​របស់​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​។ 
ក្នុង​ឱកាស​នោះ​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ចំពោះ​​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​របស់​នាយ-នាយ​រង​ និង​ពល​ទាហាន​ក៏​ដូច​ក្រុម​គ្រួសារ​កង​ទ័ព​ ដែលបាន​តស៊ូ​ក្រាញ​ននៀល​នៅ​ឈរ​ជើង​​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​តាម​ខ្សែ​បន្ទាប់​ព្រំ​ដែន​របស់​យើង​។ សាលា​រាជ​ធានី​ភ្នំពេញ​​ដែល​ជា​សមរ​ភូមិ​ក្រោយ​មាន​ជំហរ​យ៉ាង​មុត​មាំ ​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​ស្មារតី​ និង​សំភារ​ ជា​ពិសេស​ធ្វើ​ការ​ជំរុញ​ក្រុម​គ្រួសារ​កង​ទ័ព​ឱ្យ​កាន់​តែ​មាន​ជីវ​ភាព​ធូរ​ធារ​ថែម​មួយ​កំរិត​ទៀត​។
លោក​កែប ជុតិមា បាន​លើក​ឡើង​ថា ក្រោម​នយោ​បាយ​ឈ្នះ​=​ឈ្នះ​ របស់​សម្តេច​តេជោ​ ហ៊ុន សែន​ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​យើង​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ដេក​ផ្លូវ​ ២ ឬ​៣​យប់​ តែ​ពេល​នេះ​យើង​​អាច​ធ្វើ​ដំណើរ​​ដោយ​វិល​ល្ងាច​បាន ​ហើយ​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដូច​គ្នា​ផង​ដែរ​។ កំរិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ពិត​ជា​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង ​ដែល​យើង​ទាំង​អស់​គ្នា​នឹក​ស្មាន​មិន​ដល់​ នេះ​គឺ​ផ្តើម​ចេញ​ពី​ការ​ដឹក​នាំ​ល្អ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​ទាំង​បី​។​ នៅ​ក្នុង​ឱកាស​នោះ ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​នាំ​អំណោយ​ទៅ​ចែក​ជូន​ដល់​នាយ-នាយ​រង​ ​ពល​ទាហាន​ ព្រម​ទាំង​នាយ-​នាយ​រង​ពល​នគរ​បាល​ ព្រម​ទាំង​ក្រុម​គ្រួសារ​ដែល​ឈរ​ជើង​ការ​ពារ​នៅ​តំបន់​មុំ​៣​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ៕

ក្រុម​សាច់​ញាតិ​ពួក​អាវ​លឿង​១១​នាក់ មក​កម្ពុជា​ជួប​មេធាវី​រក​វិធី​ដោះ​លែង​ក្រុម​ជ្រុល​និយម​៧​នាក់

ភ្នំពេញ នៅ​ព្រឹក​ថៃ្ង​ទី​០៩ ខែ​មករា ឆ្នាំ​២០១១ នេះ​ពួក​អាវ​លឿង​ថៃ​៧​នាក់ និង​សាច់​ញាតិ​ចំនួន​១១​នាក់ បាន​មក​ដល់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​បំណង​ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ឲ្យ​ពួក​៧​នាក់ ដើម្បី​រក​មធ្យោបាយ​ដោះ​លែង​បក្ខ​ពួក​គេ​ទាំង​៧​នាក់​​ឲ្យ​មាន​សេរីភាព​។
លោក Nataporn toprayoou ដែល​អះអាង​ខ្លួន​ឯង​ថា ជា​ក្រុម​ទី​ប្រឹក្សា​អ្នក​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ឯ​សណ្ឋាគារ regent ​រាជធានី​ភ្នំពេញ​ថា ពួក​គាត់​មាន​គ្នា​៧​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ចំនួន​៤​នាក់​ និង​អ្នក​ច្បាប់​៣​នាក់ ហើយ​បើ​តាម​អ្នក​សារពត៌មាន​ខ្លះ​និយាយ​ថា មាន​សាច់​ញាតិ​របស់​ពួក​៧​នាក់​ចំនួន​៤​នាក់​ផ្សេង​ទៀត សរុប​១១​នាក់ ដែល​ពួក​គេ​ជា​ក្រុម​អាវ​លឿង មក​រក​វិធី​ដោះ​ស្រាយ​ជាមួយ​កម្ពុជា។
បើ​តាម​លោក Nataporn toprayoou អះអាង​ថា លោក​នឹង​ចូល​ជួប​ជាមួយ​ពួក​៧​នាក់
នៅ​ថៃ្ង​ទី​១០ ខែ​មករា​ខាងមុខ ហើយ​លោក​ស្នាក់​នៅ​កម្ពុជា​ចំនួន​៣​ថ្ងៃ។
ទោះ​ជា​យ៉ាង​ណា​លោក ទិត សុធា ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​​ជា​រឿង​ច្បាប់​សុទ្ធសាធ មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​ពេល​នេះ​តុលាការ​កំពុង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ទាហាន​ខ្មែរ​ ​នៅ​ប្រាសាទ​ព្រះ​វិហារ​ ​ប​ណ្តេ​ញ​ទាហាន​ថៃ​ ​ដែល​ចង់​ចូល​មក​ ​វត្ត​ខ្មែរ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​

ទាហាន​ថៃ​ប្រមាណ​៥ទៅ​៦នាក់​ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ទ្វារ​ដែក​ ​នៅ​ច្រក​ទល់​មុខ​ប្រាសាទ​ព្រះ​វិហារ​ ​ក្នុង​បំ​ន​ង​ប៉ុន​ប៉ង​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​ប៉ុន្តែ​ត្រូវ​កង​កម្លាំង​ទាហាន​ខ្មែរ​ ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​បាន​ប​ណ្តេ​ញ​ចេញ​ទៅ​វិញ​ ​កាល​ពី​ព្រឹក​មិ​ញ​។​
ប្រភព​ពី​ម​ន្ត្រី​យោធា​ ​ប្រចាំ​ការ​នៅ​ទី​នោះ​ ​បាន​រាយ​ការណ៍​ថា​ ​ស្ថាន​ភាព​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​មាន​លក្ខ​ណៈ​តឹង​តែង​ជា​ធម្ម​តា​ ​ដោយសារ​តែ​ក្រុម​ទាហាន​ថៃ​ ​បាន​ខឹង​នឹង​ទាហាន​ខ្មែរ​ ​នៅ​ពេល​មិន​អាច​ធ្វើ​ដំណើរ​ ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​បា​ន​។​
សេ​ច​ក្តី​រាយ​ការណ៍​ ​បាន​អោ​យ​ដឹង​ថា​ ​ទាហាន​ថៃ​ទាំង​នោះ​ ​បាន​យក​លេស​ថា​ ​ចង់​ចូល​មក​ក្នុង​វត្ត​ខ្មែរ​ ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​ ​ប៉ុន្តែ​កម្ពុ​ជា​ ​បាន​បង្ហាញ​ជំហរ​ដាច់​ខាត​ថា​ ​មិន​អោ​យ​ក្រុម​ទាំង​នោះ​ ​បាន​ចូល​មក​ឡើ​យ​។​
ការ​ប៉ុន​ប៉ង​របស់​ទាហាន​ថៃ​ ​ចង់​ចូល​មក​ក្នុង​បរិវេណ​ ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​គឺ​នៅ​ស្រប​នឹង​ស្ថាន​ការណ៍​មួយ​ ​ដែល​ក្រុម​ថៃ​អាវ​លឿង​ ​ក្នុង​ក្រុង​បាងកក​ ​បាន​ចេញ​សេ​ច​ក្តី​ថ្លែង​ការណ៍​មួយ​ ​អំពាវ​នាវ​ដល់​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​អោ​យ​ធ្វើ​សកម្មភាព​បង្ខំ​ ​កម្ពុ​ជា​ ​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧ ដោយ​គ្មាន​លក្ខ​ខ​ណ្ឌ​។

សម្តេច​តេជោ​គាំ​ទ្រ​ដំណើរ​ការ​ថត​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត



តួអង្គសំខាន់ៗក្នុងរឿងថតរូបរួមគ្នា
 រាជធានីភ្នំពេញ​ ៖ ខ្សែ​វី​ដេអូ​ភាគ​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​ ជា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​​ត្រូវ​​ផលិត​កម្ម​ពន្លឺ​ព្រះអាទិត្យ​ យក​មក​រៀប​រៀង​ថត​ប្រមាណ​៦៤​ភាគ​ដោយ​​ចាប់​ផ្តើម​ដំណើរ​ការ​ថត​តាំង​ពី​ដើម​ខែ​ឧស​ភា ឆ្នាំ​២០១០ ​រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​ជាង​៤០​ភាគ​រយ​ហើយ​។ រឿង​រាម​រាជ​តេជោ​យ៉ត​នេះ​ផលិត​ករ​ត្រៀម​ដាក់​បញ្ចាំង​នៅ​តាម​កញ្ចក់​​ទូរ​ទស្សន៍​នា​ពេល​ខាង​មុខ​នេះ​។ ផលិត​ករ​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ការ​ថត​​រឿង​នេះ​បាន​ជ្រើស​រើស​ទី​តាំង​ប្រវត្តិ​សាស្ត្រ​ពិត​ និង​ទី​តាំង​ប្រកប​ដោយ​ទេស​ភាព​ប្រណីត​ជា​ច្រើន​សំរាប់ថត​។
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​ផលិត​កម្ម​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​លោក​ជូ ឆាយ ជា​ចាង​ហ្វាង​ក្នុង​ការ​ផលិត​រឿង​ប្រវត្តិ​សាស្ត្រ​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​នេះ​​។ ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ជូ ឆាយ ចាង​ហ្វាង​ផលិត​កម្ម​ពន្លឺ​ព្រះ​អាទិត្យ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន បាន​ជូន​ពរ​ដល់​ផលិត​កម្ម​នេះ​​ដំណើរ​ការ​ថត​ខ្សែ​វី​ដេ​អូ​ភាគ​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។


ឈុតឆាកប្រយុទ្ធរវាងកងទ័ពតេជោមាស និងទ័ពសៀម
 លោក​ជូ ឆាយ​ ចាង​ហ្វាង​ផលិត​កម្ម​ ​លោក​ជា វណ្ណា អ្នក​ដឹក​នាំ​រឿង​ ព្រម​ទាំង​​លោក​ទេព រិន​ដា​រ៉ូ តួ​អង្គ​តេជោ​មាស លោក​រឿម រ៉ា​មូ តួ​អង្គ​តេជោ​យ៉ត លោក​គន្ធ​ តារា​វណ្ណ តួ​អង្គ​ព្រះ​បាទ​ស្រី​សុរិយោ​ពណ៌​ និង​អ្នក​នាង​ហុក អមរា តួ​អង្គ​ជំទាវ​ស្រែន​បាន​ថ្លែង​​អំណរ​គុណ​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ប្រមុខ​នៃ​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ដែល​បាន​គាំ​ទ្រ​ចំពោះ​ការ​ផលិត​​ភាព​យន្ត​ប្រវត្តិ​សាស្ត្រ​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​។
នេះ​ជា​​កាយ​វិការ​​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​សិល្បៈ​ភាព​យន្ត​នៅ​កម្ពុជា ​ក៏​ដូច​ជា​​​ការ​គិត​គូរ​ដល់​សិល្បករ​ សិល្បការិនី​កំពុង​ជួប​ការ​លំបាក​ក្នុង​អាជីព​។ ជំនួស​មុខ​តួ​សំដែង​ក្នុង​រឿង​ប្រវត្តិ​សាស្ត្រ​នេះ​ លោក​ជូ ឆាយ ​បាន​សំដែង​នូវ​ការ​ដឹង​គុណ និង​គាំ​ទ្រ​ជានិច្ច​រាល់​បុព្វ​ហេតុ​នៃ​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ និង​លោក​ជំទាវ​ និង​សូម​ជូន​ពរ​ឱ្យ​សម្តេច​ និង​លោក​ជំទាវ​ ​​ប្រកប​ដោយ​សេចក្តី​សុខ​គ្រប់​ប្រការ​ ឈ្នះ​អស់​មារ​សត្រូវ​ ៕

  ឈុតឆាកប្រយុទ្ធរវាងកងទ័ពតេជោមាស និងទ័ពសៀម
 ឈុតក្នុងរឿង
 ឈុតឆាកប្រយុទ្ធរវាងកងទ័ពតេជោមាស និងទ័ពសៀម
 ឈុតឆាកប្រយុទ្ធរវាងកងទ័ពតេជោមាស និងទ័ពសៀម


ក្រុមអាវ​ក្រហម​​ប្រមូលផ្តុំ​​​​គ្នា​ទ្រង់ទ្រាយ​ធំទាមទារ​​ឱ្យដោះលែង​​មេដឹកនាំ​​ពួកគេ


ទិដ្ឋភាពនៃបាតុកម្មរបស់ពួកអាវក្រហម
 ក្រុមបាតុករអាវ​ក្រហម​នៅ​ថ្ងៃទី​៩ មករា ​បានប្រមូលផ្តុំគ្នា​តាម​ការ​គ្រោងទុក​របស់ពួកគេ ក្នុងទ្រង់ទ្រាយ​​ធំបំផុតមួយ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌​​សំរាប់មេដឹកនាំ​​របស់ពួកគេ និង​ទាមទារ​ឱ្យ​ដោះលែង​​មេដឹកនាំ​​ទាំងនោះដែល ត្រូវឃុំ​ខ្លួន​​ចាប់​តាំង​ពី​បញ្ចប់​​ការធ្វើបាតុកម្ម​​ប្រឆាំង​លោក​អាប់ភី​ស៊ីត កាលពីខែ​ឧសភា ​ឆ្នាំ​២០១០ កន្លង​មក ។
ក្រុមអាវ​ក្រហម​បានចាប់ផ្តើម​​​ប្រមូល​ផ្តុំ​គ្នា​​នៅ​​វេលាម៉ោង​​៧​ព្រឹក​​នៅ​ស្ពាន​​ផានហ្វា ដើម្បី​​ត្រៀម​សំរាប់ការប្រមូល​ផ្តុំ​​ទ្រង់ទ្រាយ​ធំ​​នៅ​តំបន់​​ពាណិជ្ជកម្ម​​រាជប្រាសុង ក្នុង​ទីក្រុង​​បាងកក ជា​កន្លែង​​នៃការធ្វើបាតុកម្មរបស់​ពួក​គេនា​ពេល​​កន្លង​មក ។
ទាក់ទិន​នឹង​ការ​​ប្រមូលផ្តុំ​នេះរបស់​ក្រុម​អាវ​ក្រហម​​ លោកស្រី​ Thida Thawornseth ជា​មេ​ដឹកនាំ​​​ក្រុម​អាវក្រហម​​ឱ្យ​​ដឹង​ថា ក្នុង​ការប្រមូល​ផ្តុំ​​​លើកចុងក្រោយ​​នេះ​នឹង​មាន​មនុស្ស​​៦០.០០០​នាក់ ចូលរួម ដើម្បី​​ទាមទារ​ឱ្យ​​ដោះលែង​​មេដឹក​នាំ​អាវ​ក្រហម​​មួយ​ចំនួន ។ ចំណែក​លោកចា​ទុ​ផន ព្រំផាន់ ជា​មេដឹកនាំ​​ក្រុមអាវក្រហមមួយរូប​ផងដែរ​ថ្លែង​ថា ​រូបលោក​​នឹងចូលរួមក្នុងការ​ប្រមូល​ផ្តុំ​នេះដែរ បើទោះបីជា​លោកត្រូវ​តុលាការ​​ហាម​មិន​ឱ្យ​ចូល​រួម​ក៏ដោយ ។
នៅ​​វេលាម៉ោង​​៤ល្ងាច​ថ្ងៃ​​ដដែល​​ក្រុមអាវ​ក្រហម​​​​នឹង​ហែ​ក្បួន​ទៅកាន់​តំបន់​រាជ​ប្រាសុង ដែល​នៅទីនោះ​ពួកគេ​នឹង​អុជ​ទៀន ដើម្បី​រំលឹក​​ដល់​​ពួក​បាតុករ​អាវ​ក្រហម​ដែលត្រូវ​​សំលាប់​នៅ​ក្នុង​​ការបង្ក្រាប​​ដោយហិង្សា​​អំឡុង​ពេល​នៃ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​​លោកអាប់ភីស៊ីត កាល​ពី​ខែ​ឧសភា​កន្លងមក ។ ក្រុមអាវ​ក្រហម​នឹង​បំបែក​​គ្នា​វិញ​​នៅម៉ោង​​៨​យប់ ។​
ដោយឡែក​​ក្នុងអំឡុងពេលនៃការប្រមូល​ផ្តុំ​​​គ្នា​លើ​ក​ចុងក្រោយ​​របស់ក្រុមអាវ​ក្រហម​នេះ ប៉ូលិស​​ជាង​១.០០០​នាក់ ​ត្រូវបាន​ដាក់​ពង្រាយ​នៅ​កន្លែងនានាតាម​ផ្លូវ​​ឆ្ពោះ​ទៅ​តំបន់​​រាជប្រា​សុង៕

ក្រុម​អាវ​លឿង​ថៃ​មួយ​ក្រុម​មក​ភ្នំពេញ​ព្រឹក​នេះ​ដើម្បី​ពិភាក្សា​រឿង​ជនជាតិ​ថៃ​៧​នាក់​

ភ្នំពេញ​: សមាជិក​ក្រុម​អាវ​លឿង​ថៃ​៧​នាក់​សាច់ញាតិរបស់ជនជាប់ចោទបាន​មក​ដល់​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​​មន្ត្រី​ទូត​ថៃ​នៅ​ភ្នំពេញ​អំពី​រឿង​សុំ​ធានា ​ជនជាតិ​ថៃ​៧​នាក់​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ​កាត់ក្តី​ពី​សំណាក់​តុលាការ​ខ្មែរ​។​

​ជំនួប​ក្នុង​ស្ថានទូត​ថៃ​នៅ​ថ្ងៃនេះ​ត្រូវបាន​ប្រភព​ឲ្យដឹងថា​មាន​ការចូលរួម​ពី​សំ​ណាក់​ឯកអគ្គរាជទូត​ថៃ​និង​មេធាវី​ជនជាតិ​ខ្មែរ​ពីរ​នាក់​ដែល​ស្ថានទូត​ថៃ​ជ្រើសរើស​ឲ្យ​ការពារ ​ក្តី​ជនជាតិ​ថៃ​ឆ្លង​ដែល​ខុស​ច្បាប់​ទាំង​៧​នាក់​។ 

​មេធាវី​ជនជាតិខ្មែរ​គឺ​លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន បានឲ្យដឹង​ថា​សំណុំបែបប​ទ​ដើម្បី​សុំ​ធានាខ្លួន​កូនក្តី​របស់​ខ្លួន​នឹង​ត្រូវ​ដាក់​ជូន​តុលាការ​នៅ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ​ដោយភ្ជាប់​ជាមួយ​នូវ​លិខិតធានា ​របស់​ស្ថាន​ឯកអគ្គ​រា​ជូត​ថៃ​ផង​។ ជនជាតិ​ថៃ​ទាំងនោះ​នឹង​ត្រូវ ​ធានា​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្នក្នុង​ស្ថានទូត​ថៃ​នៅ​ភ្នំពេញ​។​

​ប៉ុន្តែ គេ​មិនដឹងថា ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ស្ថិត​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​សំណើរ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។

បើ​យោង​តាម​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ សាច់ញាតិ​ជនជាតិ​ថៃ​ទាំង​៧​នាក់​រួម​ជាមួយ​មន្ត្រី​ទូត​ថៃ​ផង​ដែល​សរុប​មាន​គ្នា​១១​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​អនុញ្ញាតឲ្យ​ចូល​សួរ​សុខទុក្ខ​ជនជាតិ​ថៃ​៧​នាក់​ម្តងទៀត​នោះ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ​៕​

ក្រុមលោករ៉ុង ឈុនទៅដល់បង្គោលព្រំដែនលេខ 131.1 ដោយគ្មានការរាំង

ព្រៃវែង​ ​: ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលដឹកនាំដោយលោករ៉ុង ឈុនបានទៅដល់គោលដៅ ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៩មករានេះពោលគឺបានទៅដល់ចំណុចបង្គោល ព្រំដែនលេខ 131.1 ស្តិតនៅក្នុងភូមិម៉ឺនជ័យឃុំក្របៅស្រុកកំចាយមាខេត្តព្រៃវែង។

បង្គោលព្រំដែនលេខ 131,1 នេះស្ថិតនៅត្រើយម្ខាងម្នាក់រវាងបង្គោលព្រំដែនលេខ 131.2 ដែលស្ថិតក្នុងទឹកដីវៀតណាមខណ្ឌ័ដោយទន្លេមានជ័យ។ គ្មានការរារាំងពីសំណាក់ អាជ្ញាធរទេ ផ្ទុយទៅវិញ ប៉ូលិសព្រំដែនបាននាំផ្លូវរហូតទៅដល់គោលដៅដែលក្រុម លោករ៉ុង ឈុនចង់មើល។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានសមាជិក១៩នាក់បានចេញដំណើរកាលពីព្រឹក
ព្រលឹមថ្ងៃអាទិត្យនេះឆ្ពោះទៅខេត្តព្រៃវែងដើម្បីពិនិត្យមើលបង្គោលព្រំដែនជាមួយ​វៀតណាមក្រែងលោមានការបាត់បង់ទឹកដីខ្មែរ។ 

នៅមិនទាន់មានការសន្និដ្ឋានអ្វីពីក្រុមនេះនៅឡើយទេពេលទៅដល់ភ្លាមៗ។ ប៉ុន្តែ លោកវ៉ា គឹមហុងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលបានអះអាងនៅថ្ងៃ ម្សិលមិញថា លោកមិនឲ្យតម្លៃដល់បញ្ហានេះទេពីព្រោះពួកគេសុទ្ធតែគ្មានជំនាញ ខាងកិច្ចការព្រំដែនឡើយ៕

សមាជិកសមាជិការគណៈបក្សប្រជាជន ស្រុកបអរសាទរ ថ្ងៃជ័យជំនះ ខួបលើកទី៣២ឆ្នាំ ៧មករា ១៩៧៩ -២០១១



នៅថ្ងៃចុងសបា្ដហ៍នេះ ឯឧ.ពៅ ពិសិដ្ឋ អនុប្រធានក្រុមការងារគណៈបក្ស ប្រជាជនខេត្ដរួមនិងឯកឧត្ដម.លោកជំទាវ .លោក-លោកស្រី ដែលជាក្រុម ការងារទាំងអស់ បានអញ្ជើញចូលរួម ប្រារពខួបលើកទី៣២ឆ្នាំ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០១១ នៅស្រុកប្រាសាទបាគង ដោយមានការចូល រួមពីបជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបជាច្រើននាក់។
ឯ.ឧពៅ-ពិសិដ្ឋ បានអាននូវសន្ទរកថារបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា-ស៊ីម ប្រធានគណបក្សប្រ
ជាជនកម្ពុជាថាៈថ្ងៃជ័យជំនះ ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី ២ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនឱ្យបាន
រួចផុតពីគ្រោះមហន្ដរាយប្រល័យពូជ សាសន៍នៃរបប៣ឆា្នំ៨ខែនិង២០ថ្ងៃរបស់ពួកប៉ុលពត។ឯឧ.ពៅ ពិសិដ្ឋក៏បានគូស
បព្ជាាក់ផងដែរថាៈទិវាថ្ងៃជ័យជំនះ៧ មករាគឺពិតជាមានអត្ថន័យវិសេសវិសាល បំផុតដែលប្រជាជនគ្រប់រូបចងចាំមិន
ភ្លេចទេនៅប្រវត្ដិដ៏សែនឈឺចាប់ខ្លោច-ផ្សាដែលប្រជាជនបានឆ្លងកាត់នូវដំណាក់កាលដ៏សែនឃោឃៅដែលពុំធ្លាប់
មាននៅក្នុងប្រវត្ដិសាស្ដ្រមនុស្ស ជាតិរបស់បនក្បត់ប៉ុលពតដែលបាន អនុវត្ដនយោបាយប្រល័យពូជសាសន៍មកលើប្រ
ជាជាតិរបស់ ខ្លួនឯង។ហើយក្នុងរយៈកាល៣ឆ្នាំ០៨ខែនិង២០ថ្ងៃរបប អាវខ្មៅបានធ្វើឱ្យប្រទេសជាតិនិងប្រជាជន
ធ្លាក់ទៅក្នុងជ្រោះមរណៈទុក្ខសែនវេទនា។ដូច្នេះកុំតែបានអ្នកស្នេហាជាតិយើងរួម សាមគ្គីគ្នាឡើងប្រយុទ្ធប្រឆាំង
ផ្ដួលរំលំនូវរបបអាវខ្មៅរហូតទទួលបានជ័យជំនះនាថ្ងៃទី៧មករា១៩៧៩ ដែល ជាថ្ងៃបព្ចាប់នូវភពខ្មៅងងឹងនៅកម្ពុជា និងជាថ្ងៃដែលបានបើកឡើងនូវទំព័រសករាជថ្មី ក្រោមកិច្ចដឹកនាំរបស់សម្ដេចទាំងបី គឺសម្ដេចជា-ស៊ីម សម្ដេចហេង
សំរិន និង សម្ដេច ហ៊ុន សែនទើបធ្វើឱ្យប្រជាជនកម្ពុជា ចងចាំជានិច្ចថា ០៧មករា គឺជាថ្ងៃកំណើតទី២របស់ខ្លួន ។
ហើយក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ក្រោមកិច្ចដឹកនាំរបស់គណៈប្រជាជនកម្ពុជាសំខាន់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួល នូវសុខសន្ដិភាពនិងអភិវឌ្ឍន៍រីកចំរើន
លើគ្រប់វិស័យ ដោយទទួលបាននូវសមទ្ធិផលយ៉ាងធំធេងជាប្រវត្ដិសាស្ដ្រ ព្រមទាំងធានាបាន សន្ដិភាព ស្ថិរភាព នយោបាយនិងសណ្ដាប់ធ្នាប់សង្គមរឹងមាំលទ្ធិប្រជាធិបតេយ្យនិងនិតិរដ្ឋ។ក្នុងសារលិខិត ក៏បានបញ្ជាក់ក់ថា គ្រប់គណបក្សនយោបាយដែលកំពុងរៀប ចំខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតនាពេល ខាងមុខនិងអនុវត្ដខ្ជាប់ខ្ជួន តាម
គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។ ខ្លឹមសារលិខិតក៏គូសបញ្ជាក់ពីការសម្ដែង នូវក្ដីសោមនស្សរីករាយនូវភាពធូរស្រាល និង ដំណើរឈានទៅរកប្រក្រតីភាពឡើងវិញនូវសភាព- ការណ៍ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងការឆ្លើយតបទៅបំណងប្រាថ្នារបស់ប្រជាជាតិនៃប្រទេសទាំងពីរ និង គាំទ្រទាំងស្រុងនូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដដោះស្រាយបញ្ហាយសន្ដិវិធី ជាមួយ ប្រទេសថៃ ដោយឈរលើមូលដ្ឋានធានាអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ដើមី្បកសាងព្រំដែនមួយប្រកប ដោយសន្ដិភាព សហប្រតិបត្ដិការ និង កិច្ចអភិវឌ្ឍន៍ ។

ខេត្តពោធិសាត់មានការរីកចម្រើនខាង ដំណាំស្រូវវិស័យគមនាគមន៏ ជាពិសេសវិស័យអគ្គិសនី។

ខេត្តពោធិសាត់គឺជាខេត្ត មួយដែលគេដឹងថានៅ ក្នុងឆ្នាំនេះមានការរីក ចម្រើនខាងដំណាំស្រូវ វិស័យគមនាគមន៏ ជាពិសេសគឺវិស័យអគ្គិសនី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ នៅមានឧបសគ្គមួយចំនួនក្នុងការ អភិវឌ្ឍខេត្ត មួយនេះផងដែរ ។ តាមប្រសាសន៏របស់លោកអភិបាល ខេត្តពោធិសាត់បានឲ្យដឹងថា ស្រែប្រាំងជាង៥ពាន់ហិចតា កំពុងខ្វះទឹកសម្រាបទប់ផងដែរ។ លោក អភិបាលខេត្តពោធិសាត់ ខូយ សុខា បានបន្តថាបច្ចុប្បន្នអគ្គិសនីក្នុងខេត្តពោធិសាត់គឺប្រើប្រេងនៅឡើយ ដែលជាហេតុធ្វើឲ្យមានតម្លៃខ្ពស់ ប៉ុន្តែប៉ុន្មានឆ្នាំទៅមុខទៀត វារី អគ្គិសនីនឹងបញ្ចប់ការសាង់សង់ហើយនឹងមានភ្លើងប្រើប្រាស់នៅទូ ទាំងខេត្តក្នុងឆ្នាំ២០១៣ក្នុងតម្លៃសមរម្យ។ ដើម្បីជ្រាបពីដំណើរការ អភិវឌ្ឍក្នុងខេត្តពោធិសាត់ក្នុងឆ្នាំ២០១០និងទិសដៅក្នុងឆ្នាំ២០១១ នោះ

ខណ្ឌរដ្ឋ​បាល​ជលផល​ពោធិ៍សាត់់​ជួប​ជុំ​មន្ត្រីចូលនិវត្តន៍លើកទី៣


ខេត្ត​ពោធិ៍​សាត់ ៖ ​កាលពីព្រឹក​ថ្ងៃទី​​៦ មករា ២០១១ លោក​សេង ស៊ុនហ៊ួត នាយខណ្ឌ​រដ្ឋ​បាល​​ជលផល​ពោធិ៍សាត់​​ បាន​អញ្ជើញ​​លោក​តា​ចាស់ៗ​ចំនួន​១៥​នាក់​ ស្ថិត​ក្នុង​ក្របខណ្ឌ​​​រដ្ឋ​បាល​ជលផល​ដែល​ចូល​​និវត្តន៍​កន្លង​ទៅ ឱ្យ​មក​ជួប​​ជុំ​​គ្នាទទួលទានអាហារ​សាមគ្គី​​ដើម្បី​សំដែង​ការ​នឹក​រលឹក​​រកគ្នា​​ទៅវិញ​ទៅ​មក​ ។ ការ​ជួបជុំ​​គ្នា​​នេះជា​លើក​ទី៣​ហើយ​ គឺមួយ​ឆ្នាំ​ធ្វើ​ម្តង​ បន្ទាប់​ពី​លោក​​​​មក​កាន់​ជា​នាយ​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​នៅ​ខេត្ត​ពោធិ៍សាត់ ។​
លោក​​តា ឡាវ សេង មន្ត្រី​ចូល​និវត្តន៍​​ម្នាក់​​​ក្នុង​​​ចំណោម​​មន្ត្រី​​​​ចូល​និវត្តន៍​ទាំង​​១៥រូប​​ និង​ជា​ចាស់​​​ព្រឹទ្ធាចារ្យ​​ផង​នោះ ​បាន​ថ្លែង​​កោត​សរសើរ​ចំពោះ​​​លោក​សេង ស៊ុនហ៊ួត​ នាយខណ្ឌ​រដ្ឋ​បាល​​ពោធិ៍​សាត់​​ដែល​លោក​​មិន​ត្រឹម​​តែដឹកនាំ​​ការងារ​​ល្អ​ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ស្រឡាញ់​ពេញ​ចិត្ត​​គ្រប់ៗគ្នា​​ប៉ុណ្ណោះ​ទេ​ ថែមទាំង​​មាន​សន្តាន​ចិត្ត​​ទូលំ​ទូលាយ​​នឹក​ឃើញ​​​ដល់​មន្ត្រី​ចូលនិវត្តន៍ ​​នៅ​តែរាប់​អាន​​ហៅមកជួបជុំ​គ្នា​ជា​រៀងរាល់​ឆ្នាំទៀត​ផង​ ។ មន្ទីរ​ឬអង្គ​ភាព​​នានា​ក្នុង​ខេត្ត​​​ពោធិ៍​សាត់​​ បើ​តាម​​ការ​កត់​សំគាល់​​របស់​លោកឃើញ​ថា​ ​​អ្នក​ដែល​​ចូល​និវត្តន៍​​ហើយ​ គឺ​គេ​មិន​សូវ​ឱ្យ​តម្លៃ​​ទេ ។ ទើប​តែ​​ឃើញ​នាយ​ខណ្ឌ​រដ្ឋ​បាល​​ជលផល​​មួយ​ប៉ុណ្ណោះ​​​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​មន្ត្រី​ចូល​និវត្តន៍​​ជាគំរូ​មួយដ៏​ល្អ ដែល​ពាក្យ​ចាស់​​ពោល​ថា «កូន​​ណា​ដឹងគុណ​ឪពុក​ម្តាយ​ កូន​នោះ​​តែង​ចំរុង​ចំរើន​ និង​មាន​សេចក្តី​​សុខ​ជានិច្ច»។​

លោក​សេង ស៊ុនហ៊ួត មាន​ប្រសាសន៍​ថា ការ​ជួបជុំ​គ្នា​ថ្ងៃនេះ ដើម្បី​ចង់​ដឹងពី​សុខទុក្ខ​​ និង​សំដែង​​​ការ​ដឹងគុណ​​ចំពោះ​លោក​តា​ចាស់​​ៗដែល​​​​ចូល​និវត្តន៍​​ថា ​តើ​រហូត​មក​ដល់​​ពេល​នេះ អ្នក​ណា​​នៅ​មាន​ជីវិត​​រស់នៅ ?  រស់​នៅ​​ដោយ​របៀប​ដូច​ម្តេច? ម្យ៉ាង​វិញ​ទៀត​ដើម្បី​រឹត​ចំណង​​សាមគ្គី​​ឱ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ រវាង​​ថ្នាក់​​ដឹក​នាំ​ជា​មួយ​មន្ត្រី​​រាជ​ការ​ក្រោម​ឱវាទ​ ក៏ដូច​ជា​អបអរ​សាទរ​ថ្ងៃ​បុណ្យ​​ជាតិ​៧ មករា ខួប​លើក​ទី៣២ នៃ​ទិវា​ជ័យ​ជំនះ​លើ​របបបន​ប្រល័យ​​ពូជ​សាសន៍​​​ផងដែរ​ ។ លោក​សេង ស៊ុនហ៊ួត បាន​ចាត់​ទុក​មន្ត្រី​ចូល​និវត្តន៍​ទាំង​អស់​ជាឪពុកម្តាយ ​ជាថ្នាំ​បុរាណ​​​ដ៏​មាន​​តម្លៃ​​មិន​អាច​​បោះបង់​ចោល​បានទេ ដែល​យើង​ទាំងអស់​​គ្នា​ត្រូវ​​តែគោរព​និង​រៀន​​សូត្រ​តាម ។ ទន្ទឹម​​នឹង​​នេះ លោក​សូម​​ឱ្យ​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំរើ​ការ​​សព្វ​​ថ្ងៃរួម​សាមគ្គី​គ្នា ខិតខំ​បន្ត​ធ្វើ​ការ​ ហើយ​បើ​មាន​គំនិត​ឈ្នានីស​ ភាព​សៅ​ហ្មងទាំង​ឡាយ​សូម​ឱ្យ​ជំរុះ​ចោល​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​អស់ ។ ឆ្នាំថ្មី​គំនិត​ថ្មី ភារកិច្ច​ថ្មី នាំ​មក​​នូវ​សិរីសួស្តី​​ដល់​យើង​គ្រប់ៗគ្នា ។ ចុង​ក្រោយ​​លោក​ជូនពរ​​ឱ្យ​ឆ្នាំ​​ក្រោយ​​មក​ជួបជុំគ្នា​​មិន​បាត់​អ្នកណា​ម្នាក់ ។​
ក្នុង​ឱកាស​​នោះ​ លោក​សេង ស៊ុនហ៊ួត បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​​ដល់​មន្ត្រី​ចូល​និវត្តន៍​ទាំង​​១៥​រូប​ ក្នុង​ម្នាក់​សៀវភៅ​ទិនានុលេខ​របស់​ជលផល​​១​​ក្បាល សារុង​១ ក្រមា១ ថវិកា១០០.០០០​រៀល​​ ហើយ​លោក​ឆាម ឈុន ប្រធាន​ឡូត៍​នេសាទ​​​លេខ​៦ ប​ន្ថែម​ថវិកា​ម្នាក់​៥០.០០០​រៀល​ទៀត សរុប​​១៥០.០០០​រៀល ។ ចំពោះ​​ន្ត្រី​រាជ​ការ​​ជូន​​​សៀវ​ភៅ​​១​ក្បាល​ និង​សារុង​១ ព្រម​ទាំង​​បាន​អញ្ជើញ​​ពិសា​អាហារ​សាមគ្គី​​នៅភោជ​នីយ​ដ្ឋាន​ម្លប់​ស្វាយ​​ ជាហាង​ដ៏ល្បី​នៅ​ខេត្ត​ពោធិ៍​សាត់​ផងដែរ៕

ដោយ ៖ កោះឯករាជ្យ