Tuesday, December 21, 2010

ឯកឧត្តម​បណ្ឌិត សុខ​ អាន​ ទទួល​ជួបពិភាក្សា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូតកាណាដា​ប្រចាំកម្ពុជា(២១/១២/២០១០)​

នៅទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​​២១ ខែធ្នូ ឆ្នាំ​២០១០ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ទទួល​ជួប​ពិភាក្សាស្តី​អំពី​ការ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ទ្វេ​ភាគី​​ជាមួយ​ឯកឧត្តម​ រ៉ុន ហូវម៉ាន់​ (Ron Hoffmann)  ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា។

​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ រ៉ុន ហូវម៉ាន់​  ​ដែល​មាន​និវេសនដ្ឋាន​ទូត​នៅ​ទីក្រុង​ បាងកក ​បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កាណាដា និង​កម្ពុជា​មាន ​ដំណើរ​ការ​ល្អ​ ក៏ប៉ុន្តែ​បញ្ហា​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​ឯកជន​កាណាដា​ នៅ​កម្ពុជា​ មាន​កម្រិត​ទាប​នៅ​ឡើយ​។ ឯកឧត្តម​ រ៉ុន ហូវម៉ាន់​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែកុម្ភះ​ ឆ្នាំ​២០១១ ខាងមុខនេះ​ឯកឧត្តម​នឹង​ដឹក​នាំ​ប្រតិភូ​ធុរកិច្ច​ឯកជនផ្នែក​ ថាមពល រ៉ែ និង​វិស្វកម្ម​​​ ប្រមាណ​២០ ក្រុម​ហ៊ុន​មក​​ទស្សនកិច្ច​ស្វែង​យល់​អំពី​ឱកាស​វិនិយោគទុន​នៅព្រះរាជាណា ចក្រ​កម្ពុជា​។​

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កាណាដា​ជាមួយ​និង​ការ​សរសើរ​អំពី​ការ​រីក​ចំរើន​ និង​ការ​អភិវឌ្ឍន៍​​ដ៏ ឆាប់​រហ័ស​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ ក៏​បាន​មាន​ប្រសាសន៍​ថាកាណាដា​នឹង​​​ បន្ត​ផ្តល់​ ការ​គាំទ្រ​ដល់​ការ​ចុះ​បញ្ជីដីធ្លី​​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​​​ជា​បន្ត​ទៀតជាមួយ​ ស្ថាប័នធនាគារ ​ពិភពលោក​​ប្រសិន​បើមាន​ការ​យល់​ព្រម​ពីរាជរដ្ឋាភិបាល​កម្ពុជា​ ។​
​ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ជំនួយ​ និង​ការ​វិនិយោគ ពិសេស​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​កាណាដា។ ឯកឧត្តមបណ្ឌិត សុខ អាន បានគូស​ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បាន​គាំទ្រ​ដោយ​មិន​រើសអើង​ចំពោះ​វិនិយោគទុននានា​។​ ក្នុង​នោះរាជរដ្ឋាភិបាល ​កម្ពុជា​បាន​និងកំពុង​អនុវត្ត​នូវ​កម្មវិធីកំណែទម្រង់នានា​ រួម​មាន​កំណែទម្រង់​រដ្ឋបាល​ និង​ ប្រព័ន្ធ​យុត្តិធម៌​ ជា​ពិសេស​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នូវ​ច្បាប់​ និង​ដំណើរ​ការ​អង្គភាព​ប្រឆាំង អំពើពុករលួយ​គឺ ​​​ដើម្បី​ធានា​ឲ្យ​ការ​ងារ​អភិបាលកិច្ច​កាន់​តែ​បាន​ល្អ​ប្រសើរ ក៏ដូច​ជា​ធ្វើ​ឲ្យ​​ ដំណើរ​ការ​នៃ​ការ​ផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ​មាន​​លក្ខណៈ​កាន់​តែល្អប្រសើរ​។​ ទាក់​ទង​និង​បញ្ហា​ផ្តល់​ជំនួយ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​សុំ​ឲ្យ​ ឯកអគ្គរដ្ឋទូត​កាណាដា ធ្វើការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​សាម៉ី​ក្រសួង​​ ដែនដី​នគរូប នីយ៍កម្ម និង​សំណង់​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កាណាដាថា ក្នុង​មួយ​ជីវិត នេះ​អ្វី​ដែល​ឯកឧត្តម​ និង​ប្រជា​ពលរដ្ឋកម្ពុជា​មិន​អាច​បំភ្លេច​បាន​គឺ​ កាលពី​​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០០៨ ប្រាសាទព្រះវិហារ​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​នៅ​ទីក្រុង​ កេប៊ិច ប្រទេស​កាណាដា​។​

H.E. Dr. Sok An Met with Canadian Ambassador and Discussed Steps to Strengthen Bilateral Cooperation


On the morning of 21 December 2010, at the Office of the Council of Ministers, H.E. Dr. Sok An, Deputy Prime Minister and Minister in Charge of the Office of the Council of Ministers held a meeting with H.E. Mr. Ron Hoffmann, the Ambassador of Canada to the Kingdom of Cambodia to discuss matters related to strengthening bilateral cooperation between Cambodia and Canada.

At the meeting, H.E. Ron Hoffmann, who is based in Bangkok, said that the cooperation between Canada and Cambodia has been good, but Canada’s investment and business in Cambodia were still at a low level. He added that in February 2011, he will lead a business delegation of around 20 companies, which are dealing with energy, mine and engineering sectors, to visit Cambodia in order to study the investment opportunities in the country.

The Canadian Ambassador also appreciated the rapid development in Cambodia, and said that Canada will continue to support land registration work in Cambodia, along with the World Bank if the Royal Government agrees.

H.E. Dr. Sok An welcomed Canada’s aid and investment, and in particular Canadian tourists. He highlighted that the Royal Government, under the leadership of Samdech Akka Moha Sena Padei Techo Hun Sen, has fully supported all investment plans. In addition, the Royal Government has been carrying out various reforms, namely administrative and judicial reforms. Most importantly, the Royal Government has promulgated the Anti-Corruption Law and established the Anti-Corruption Unit in order to ensure better governance and public service to the people. Regarding the land registration work, H.E. Dr. Sok An told the Ambassador to directly contact the Ministry of Land Management, Urban Planning and Construction.


The Deputy Prime Minister also informed the Canadian Ambassador that what he and the Cambodian people could never forget is the historic day of 07 July 2008, when the Temple of Preah Vihear had been inscribed on the World Heritage List in Quebec, Canada.

លោកទៀបាញ់បំពេញទស្សនកិច្ចនៅឡាវ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេ នីយ៍ ទៀបាញ់ ជាមួយនឹងមន្ត្រីជាន់ ខ្ពស់ក្រសួងការពារជាតិ ជាច្រើន រូប កំពុងបំពេញទស្សនកិច្ចក្នងប្រទេសឡាវ ចំនួន៣ថ្ងៃ។ មន្ត្រីយោធា បានជូនដំនឹងថា ដំណើររបស់លោកឧបនាយករដ្ឋមន្ត្រីទៀបាញ់ ទៅ កាន់ប្រទេសឡាវ គឺ តបតាមការ អញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយ៍ដួងចៃភិជិត។ សូមជំរាបថា លោកឧបនាយករដ្ឋមន្ត្រីទៀបាញ់ បានដឹកនាំគណៈប្រតិ ភូ ចាកចេញ កាលពីម្សិលមិញ និងគ្រោងវិលត្រឡប់មកវិញ នៅថ្ងៃទី ២៣ធ្ន ខានស្អែកនេះ។

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ បញ្ចប់ទស្សនកិច្ចនៅកម្ពុជា

 

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់ អូចា ដែលបានអញ្ជើញបំពេញ ទស្សនកិច្ចកម្ពុជា នឹងត្រូវ ចាកចេញ ទៅប្រទេសថៃវិញ នៅថ្ងៃនេះ ក្រោយដំណើរបំពេញទស្សនកិច្ច ចំនួន ២ថ្ងៃរួចមក។ កាលពីម្សិលមិញ លោក ប្រាយុទ្ធចាន់អូចា ដែលអមដំណើរមកជាមួយមេបញ្ជាកា រកងទ័ពជើងគោក២រូប គឺ លោកឧត្តម សេនីយ៍ ទោ ឧត្តមដេតលីប៊ុត និង លោក ឧត្តម សេនីយ៍ទោ ថាវ៉ាត់ ឆាយ សាមុតសាខន បានជួបសម្តែងការគួរសមជាមួយនឹងសម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន។ គោលបំណង នៃដំណើរ ទស្សនកិច្ច គឺដើម្បីពង្រឹងចំណងមិត្តភាពយោធារវាង ប្រទេសទាំង២ និងដើម្បី ពិភាក្សាអំពីបញ្ហាជម្លោះព្រំប្រទល់កមជា ថៃ នោះផងដែរ។

ជប៉ុនផ្តល់ឧបករណ៍ប្រឆាំងមីន តម្លៃ៦លានដុល្លារដល់កម្ពុជា

 

រដ្ឋាភិបាលជប៉ុននឹងប្រគល់ ឧបករណ៍កំចាត់គ្រាប់មីន តម្លៃ៦លាន ដុល្លារ ជូនដល់មជ្ឈមណ្ឌលដោះមីន កម្ពុជា នៅថ្ងៃនេះ ដើម្បីបន្ត បោស សំអាតគ្រាប់មីន នៅ កម្ពុជា។ ពិធីប្រគល់ឧបករណ៍កំចាត់គ្រាប់មីន ដែលចូលរួម ពីអភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចាន់ លោកអគ្គនាយកស៊ីម៉ាក ហេង រតនា ឯកអគ្គរាជទូតជប៉ុន ប្រចាំកមជា លោក ម៉ាសាហ្វូមី គូរូគី និងអនុប្រធានអាជ្ញាធរមីនកម្ពុជា លោក ប្រាក់ សុខុន ផងដែរនោះ នឹងធ្វើនៅ ខេត្តបាត់ដំបង។ សូមជំរាបថា នៅក្នុងខេត្តបាត់ដំបង កន្លងមកនេះ មានករណីមនុស្សស្លាប់ជារឿយៗដោយសារគ្រាប់បង្កប់ ក្នុងដីនេះ ។ នៅថ្ងៃទី១៩ធ្នូ កន្លងមកនេះ មានមនុស្សស្លាប់២នាក់និង៤នាក់រងរបួស ដោយសារតែមីនតោនផ្ទុះនៅក្នងស្រុកសំពៅលូនខេត្តបាត់ដំបង ។ ដោយឡែកនៅខេត្តបាត់ដំបងនោះដែរ នៅថ្ងៃទី១៧វិច្ឆិកា កន្លងមក មានសេចក្តីរាយការណ៍ថា មនុស្សចំនួន១៤នាក់បានស្លាប់ នៅពេល ដែលត្រាក់ទ័រដឹកមនុស្ស បានបើកជាន់លើគ្រាប់មីនតោនមួយគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាម។ គិតពីដើមឆ្នាំ២០១០នេះមកទល់ ខែតុលា មានមនុស្សស្លាប់ដោយ សារគ្រាប់មីន កើនដល់ចំនួនដល់ ៥៣នាក់ហើយ។

មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តព្រះសីហនុ បិទ សិប្បកម្មកែច្នៃកាកសំណល់ស្រាបៀមួយកន្លែង បណ្តោះអាសន្ន

មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តព្រះសីហនុបានសម្រេចបិទ សិប្បកម្មកែច្នៃកាកសំណល់ស្រាបៀមួយ កន្លែងក្នុងខេត្តព្រះសីហនុ បណ្តោះអាសន្នសិន បន្ទាប់ពីរងការចោទពីប្រជាពលរដ្ឋថាបំភាយក្លិន ប៉ះពាល់ដល់ សុខភាពពួកគេនោះ ។ ចៅសង្កាត់លេខមួយ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុបាន អះអាងថាការបិទសិប្បកម្មកែច្នៃកាក សំណល់ស្រាបៀឈ្មោះ ជីង ឡេងអ៊ីនោះ គឺបន្ទាប់ពីប្រជាពលរដ្ឋដាក់ ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅ កាន់មន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ដើម្បីប្តឹងម្ចាស់សិប្បកម្មពីបទ បំភាយក្លិនឈួលខ្លាំងធ្វើឲ្យខូចសុខភាព ពួកគាត់ ។ ចៅសង្កាត់ លេខមួយ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ឈិត សុផាតបាន និយាយយ៉ាងដូច្នេះ [N1221phat 00:29mn]
សូមជម្រាបថាកាលពីថ្ងៃទី០៦ ខែធ្នូកន្លងទៅប្រជាពលរដ្ឋចំនួន ២២៣ នាក់បាននាំគ្នាធ្វើលិខិតប្តឹងចោទប្រកាន់សិប្បកម្មមួយនៅក្បែរលំនៅ ដ្ឋានរបស់ពួកគេឈ្មោះ ជីង ឡេងអ៊ី ជាសិប្បកម្មកែច្នៃកាកសំណល់ ស្រាបៀថាបានបំភាយក្លិនឆួលខ្លាំងប៉ះពាល់សុខភាពការរស់នៅ របស់ ពួកគេ។ តំណាងប្រជាពលរដ្ឋម្នាក់ ឈ្មោះលោកសេងសៀងប៉ោ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាចំនួន៧លើកមកហើយ ពីការបំភាយក្លិនរបស់សិប្បកម្មមួយនោះ ។
ចំណែកប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តព្រះសីហនុ លោក ចាន់ ជួន មិនបានអះអាងពីការផ្អាកសិប្បកម្មមួយនោះទេ តែលោក បានបញ្ជាក់ ថាសិប្បកម្មនោះមិនមែនកែច្នែកាកសំណល់ ស្រាបៀធ្វើ ជាចំណីសត្វនោះទេ គឺសម្រាប់ប្រើប្រាស់ក្នុងម្ហូបអាហារ មនុស្ស ទទួលទានទៅវិញ
សូមជម្រាបថាមានករណីចោទប្រកាន់ទៅលើរោងចក្រនានាជុំវិញ ការបំភាយក្លិនដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាច្រើន លើកមកហើយ ហើយក៏មានសិប្បកម្មមួយចំនួនក៏ត្រូវបានបិទហើយ ដែរ៕

ក្រុមអ្នកកាសែតថៃនឹងបញ្ចប់ដំណើរទស្សនកិច្ចក្នុង ប្រទេសកម្ពុជានៅថ្ងៃនេះហើយ ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថាក្រុមអ្នកកាសែត ថៃបានទៅធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញនៅព្រឹក ថ្ងៃទី២១ខែធ្នូនេះ ។ ក្រុមអ្នកកាសែតថៃបានជួបសម្តែងការគួរសម ជាមួយលោកសកល វិទ្យាធិការ សកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។ សូមជម្រាបថាសកលវិទ្យាល័យភូមិន្ទភ្នំពេញជា សកលវិទ្យាល័យធំ ជាងគេមានច្រើនផ្នែក និងមានបង្រៀនភាសាខ្មែរ អង់គ្លេស បារាំង កូរ៉េ ជប៉ុន រួមទាំងភាសា ថៃផងដែរ។ ក្នុងថ្ងៃបំពេញទស្សនកិច្ចចុងក្រោយ នេះដែរក្រុមអ្នក កាសែតថៃនិងបន្តបំពេញទស្សនកិច្ចនៅស្ថានីយ័ ទូរទស្សន៍បាយ័ននៅរសៀលនេះផងដែរ ។ គួរបញ្ជាក់ថាដំណើរ ទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់ក្រុម អ្នកកាសែតថៃត្រូវបានលោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថាសម្តេច ហ៊ុនសែនបានគាំទ្រ យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ច នេះ ព្រោះដើម្បីជម្រុញកិច្ចសហ ប្រតិបត្តិការប្រទេស ទាំងពីរឲ្យកាន់តែ ល្អប្រសើរថែមទៀតគឺ បន្ទាប់ពី ប្រទេសកម្ពុជានិងថៃ ទើបតែ មានភាព ធូរស្រាលជុំវិញជម្លោះ ព្រំដែននោះ ។ ស្ថានភាពដែលវិលមករកភាពប្រក្រតីនេះគឺក្រោយ ជំនួប៤លើក រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនោះ ។

គោលការណ៍​កម្ពុជា​ជាមួយ​ថៃ​គឺ​បញ្ជៀស​ការ​ប៉ះ​ទង្គិច​​គ្នា​ដោយ​​អាវុធ(២០/១២/២០១០)


នៅក្នុងកិច្ច​​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ​២០១០ នៅវិមាន​សន្ដិភាព ​​ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម​​ ឧត្តម​សេនីយ៍ ប្រាយុទ្ធ​ ចាន់អូចា​ (PRAYUTH CHAN OCHA) អគ្គមេបញ្ជាការ​កងទ័ព​ជើង​គោកថៃ​បានអះអាង​ប្ដេជ្ញា​នៅ​ចំពោះ​មុខ​​សម្ដេចតេជោថា នឹង​មិន​ បណ្ដោយ​ឱ្យ​ក្រុម​ណា​មួយ ប្រើ​ប្រាស់​​ទឹកដីថៃ ដើម្បីធ្វើ​សកម្មភាព​មិន​ត្រឹម​ត្រូវ​ចំពោះ ប្រទេស កម្ពុជានោះឡើយ ។

     ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្ដេចនាយករដ្ឋមន្ដ្រីឱ្យដឹងថា ក្នុង​ជំនួបនោះ​ ឯកឧត្តម​​ ឧត្តម​សេនីយ៍​ PRAYUTH ​បាន​ថ្លែង​ថា ដំណើរទស្សនកិច្ចរបស់​លោក​មកកាន់​ ព្រះរាជាណាចក្រកម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ទទួលនូវដំបូន្មានពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ។ នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​​ ឧត្តម​សេនីយ៍ ប្រាយុទ្ធ​ ចាន់អូចា​ ​បាន​ថ្លែង​អំណរគុណ ​ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលនៅក្នុង រយៈពេល ២ ខែ​កន្លងមក​នេះ​បាន​ធ្វើឱ្យ​ ស្ថានការណ៍រវាងកម្ពុជា-ថៃបានធូរស្រាលឡើងវិញ។ ឯកឧត្តម​​ ឧត្តម​សេនីយ៍​អគ្គមេបញ្ជា​ការ ​កង​ទ័ពថៃក៏​បាន​​នាំមក​នូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំថៃ និង ពាំ​នាំនូវបំណងល្អ ពី​ សំណាក់​​​ប្រជាជន​ថៃជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាជន កម្ពុជា ផងដែរ ។

      ឯកឧត្តម​ជំនួយការបានបន្ដថា សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះ​ ឧត្តមសេនីយ៍​ PRAYUTH ដែល បានពាំ​នាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ រូបសម្តេច​ ក៏ដូច​​​ជា​ការ​​ពាំ​នាំ​នូវបំណងល្អជូនដល់ប្រជាជនកម្ពុជាផង​ដែរ​។ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅ​ពេល​​នេះ​យើង​អាច​និយាយបានថា ស្ថានភាព រវាង ប្រទេស កម្ពុជា-ថៃបានវិល​ត្រឡប់​មក​កាន់​ភាព​ប្រក្រតី​វិញហើយ​ ជាពិសេសនៅ​ពេលដែល ស្ថានភាពជាទូទៅមានសភាពល្អ ហើយទំនាក់ទំនងក៏​មាន​ភាព​ប្រសើរ​ផងដែរ។

 សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីបានថ្លែងប្រាប់ឧត្តមសេនីយ៍​ PRAYUTH ថា យុទ្ធ​សាស្ដ្រ​ របស់ កម្ពុជា មាន ៣ គឺទី(១)ប្រែក្លាយតំបន់ប្រយុទ្ធឱ្យទៅជាតំបន់អភិវឌ្ឍ និង ទីផ្សារ ទី(២)​ប្រែក្លាយ​ ព្រំដែន​កម្ពុជា​ និង ព្រំដែន ប្រទេសជិតខាងឱ្យក្លាយទៅជាព្រំដែនប្រកបដោយសន្ដិភាព អភិវឌ្ឍ និង កិច្ច​សហប្រតិបត្ដិការ​​ និង ទី(៣)ជម្រុញការ ចរចាដោយសន្ដិវិធី ដោយមិន ប្រើប្រាស់កម្លាំងឡើយ ។ សម្ដេច​​មានប្រសាសន៍ថា គោល​ការណ៍​​របស់កម្ពុជា ជាមួយថៃគឺ បញ្ជៀសការប៉ះទង្គិចគ្នាដោយអាវុធ ជៀស​វាងការ​ប្រឈម​មុខគ្នា​ខាង​យោធា ខិតខំធ្វើ យ៉ាងណាកុំឱ្យជម្លោះរាលដាលទូទាំងព្រំដែន ដែល​នាំ​ឱ្យ​រាំង​ស្ទះដល់​ កិច្ច​សហប្រតិបត្ដិការ​ រវាងប្រជាជន និងពាណិជ្ជកម្មនៅតាមព្រំដែន ជម្រុញឱ្យមាន​កិច្ច​សហប្រតិបត្ដិការ​ល្អរវាង ទាហ៊ាន និង ទាហ៊ាន​ ប៉ូលីស និងប៉ូលីស ប្រជាជន និងប្រជាជន ហើយ​រវាង​ខេត្ដ ​និងខេត្ដ ផងដែរ ។

ពាក់​ព័ន្ធជាមួយនឹង​ជនជាតិ​ថៃ​ចំនួន ៣ នាក់ដែលត្រូវបានកាត់ទោសដោយតុលាការ​ ខេត្ដ សៀមរាប​នោះ​​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ពួកគេត្រូវបានដោះលែង ហើយ ហើយ​នៅ​ពេល​នេះ​ពួក​គេ​បាននឹង​កំពុង​តែ​​ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងស្នាក់​ នៅ​ភ្នំពេញ​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​មិន​មែន​​​​ជា​ឧក្រិដ្ឋជនទៀតនោះ​ទេ។ សម្ដេចតេជោ ក៏ បានប្រគល់​ជនជាតិថៃទាំង ៣ រួបនោះទៅលោក PRAYUTH​​ ​ដើម្បីបាន​ទៅ​ជួប​ជុំក្រុម​ គ្រួសារ​នៅ​ប្រទេស​ថៃវិញ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះអ្វីដែលយើងត្រូវធ្វើ​នោះគឺរួមគ្នា​ ជម្រុញ​ កិច្ច​សហប្រតិបត្ដិការ​ឱ្យបានកាន់តែល្អប្រសើរឡើង និងរួមគ្នាកំចាត់រាល់ឧក្រិដ្ឋ​កម្ម ទាំងឡាយ រួម​ទាំង​ឧក្រិដ្ឋ​កម្ម​ការ​ជួញ​​ដូរ​គ្រឿង​ញៀនផងដែរ ។/