Friday, December 24, 2010

រដ្ឋសភា​ប្រគល់​មេដាយ​ជូន​អ្នកតំណាងរាស្ត្រ គណបក្ស​សម រង្ស៊ី​ពហិការ​មិន​ទទួល​

 ​សម្តេច​ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ប្រគល់​គ្រឿងឥស្សរៈយស​ជូន​អ្នកតំណាងរាស្ត្រ ១១៦ នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៤ ធ្នូ​នេះ​ដើម្បី​ជា​គុណបំណាច់​ក្នុង​ការបម្រើ​ជាតិ​។ មេដាយ​ដែល​ត្រូវបាន​បំពាក់​ជូន​មាន​ចំនួន​៤​ប្រភេទ​គឺ​មេដាយ​ថ្នាក់​ជា​តូប​ការ ថ្នាក់​ឯករាជ្យ​ជាតិ ថ្នាក់​មុនី​សារា​ភ័ណ្ឌ និង​ថ្នាក់​មហា​សេរី​វឌ្ឍន៍​។ 

​ប៉ុន្តែ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​ធ្វើពហិការ​មិន​ចូល​ប្រជុំ​ដើម្បី​ទទួលយក​មេដាយ​នោះ​ពី​រដ្ឋសភា​ទេ​។ យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ម្នាក់​គឺ​លោក អ៊ូ ច័ន្ទរិទ្ធ បាន​មាន​វត្តមាន​និង​ទទួលយក​មេដាយ​ពី​សម្តេច​ហេង សំរិន​៕

អនុប្រធាន​សភា​វៀតណាម​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា

អនុប្រធាន​សភា​វៀតណាម លោក ង្វៀន ឌឹ​ក គៀន (Nguyen Duc Kien) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ២៦ ដល់ ២៩ ធ្នូ​នេះ​។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យដឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភាជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​។ 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​សាភា​វៀតណាម​នឹង​ជួប​សវនាការ​ជាមួយ​សម្តេច​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ជាតិ​កម្ពុជា ជួប​ជាមួយ​ឯកឧត្តម ងួន ញ៉ឹល  អនុប្រធាន​ទី​១​រដ្ឋសភា និង​ជួប​ជាមួយ​ឯកឧត្តម ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា ព្រមទាំង​ឯកឧត្តម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។ 

​គណៈប្រតិភូ​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​៕ 

បទវិចារណកថានយោបាយ៖ ខ្មែររស់ដោយសាគុណថ្អៃ៧មករា


ឯកឧត្តមបណ្ឌិត សុខ អាន ទទួលជួបប្រតិភូធុរៈកិច្ចមកពីខេត្តយូណាន់ ប្រទេសចិន

ប្រតិភូអ្នកធុរៈកិច្ចមកពីខេត្តយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិនដឹកនាំដោយ​លោក នីវសាវយ៉ាវ (Niu Shaoyao)​ ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិ​ជ្ជកម្មរវាងខេត្តយូណាន់ជាមួយតំបន់អាស៊ីអាគ្នេយ៏ និងអាស៊ីខាងត្បូង ត្រូវបាន​អនុញ្ញាតិ​​​​​ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាស្វែងយល់ពីឱកាសនៃការធ្វើវិនិយោគ​នៅ​​ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។


លោកនីវសាវយ៉ាវ (Niu Shaoyao)​ ដែលជាអតីតអនុប្រធានគណៈកម្មាធិការ​ខេត្ត​យូ​ណាន់ បានមានប្រសាសន៍ជំរាបជូនឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ថា ​ផ្អែក​​តាម​ការ​រីក​ចំរើន​​រឹងមាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងសា​ធារ​ណៈ​រដ្ឋ​ប្រជា​មា​និត​​​ចិន និង ព្រះរាជាណាចក្រកម្ពុជា និងការរីកចំរើនក៍ដូចជាសក្តា​នុពល​សេដ្ឋ​កិច្ច​​ដែល​កម្ពុជា​​​​​មានច្រើន វិស័យនោះ សមាគមជំរុញកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​រវាង​ខេត្តយូណាន់ ជាមួយ តំបន់អាស៊ីអាគ្នេយ៏ និងអាស៊ីខាងត្បូងបានដឹក​នាំ​គ​​ណៈ​ប្រតិភូ​ចំនួន​២៥រូប ក្នុងនោះមាន១៣រូបជា អ្នកធុរៈកិច្ចមកពីសហគ្រាស​និងក្រុម​ហ៊ុនល្បីធំៗ ក្នុង​ខេត្ត​​យូណាន់មក ស្វែងយល់អំពីឱកាស នៃវិនិយោគទុននៅព្រះរាជាណា​ចក្រកម្ពុជា។

នៅក្នុងជំនួបនោះឯកឧត្តមបណ្ឌិត សុខ អាន មានប្រសាសន៍ថា ការផ្លាស់ប្តូរដំណើរ ទស្សន​កិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន និងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវបានចុះហត្ថ​លេខា​​​ពេលកន្លងមក គឺជាមូលដ្ឋានដ៏រឹងមាំសំរាប់ការវិនិយោគរបស់ក្រុមហ៊ុនចិននៅ​កម្ពុជា។ ឯកឧត្តម ឧបនា​យករដ្ឋមន្រ្តីបានឲ្យដឹងថា​ ក្រៅពីប្រេង រ៉ែធនធានធម្មជាតិ និងមូលដ្ឋាន​ផលិត​​​ថាមពល​ ​ព្រះរាជា​ណា​ចក្រកម្ពុជាមានសក្តានុពលច្រើនទៀតលើវិស័យកសិកម្ម។ ទី១ គឺ​ផលិត​កម្ម​ស្រូវ ដែល​ឆ្នាំនេះកម្ពុជាសល់ស្រូវប្រមាណជាង៣លាន៧សែន​តោន​ដែល​ទាម​​​ទារ​​ឲ្យមានការ​កែច្នៃ មានការនាំចេញ។ ទី២ ក្រៅពីអង្ករ គឺមាន​ផលិត​ផល​ផ្លែឈើ​ច្រើន​មុខ ដែល​ត្រូវការ​ទីផ្សារ។ ទី៣ កម្ពុជាមានដី ដែលមានជីជាតិល្អ ដែលអាចដាំពោត សណ្តែក និង​​កសិផលផ្សេងៗទៀតបានល្អ ពិសេសដំណាំកៅស៊ូ ដែលជាតម្រូវ​ការច្រើន​ក្នុង​​ទីផ្សា​ប្រទេស​​ចិននាពេលបច្ចុប្បន្ននិងទៅអនាគត។​ ទី៤ កម្ពុជាមានប្រាសាទ ដែលជា​បេតិ​ក​ភណ្ឌ​​ ជាតិសំរាប់បំរើឲ្យវិស័យទេសចរណ៍ ព្រោះក្រៅពី ខេត្តសៀមរាប ខេត្ត​ព្រះ​សីហនុ ដែល​ជា​ប៉ូល​​សេដ្ឋកិច្ច​ ប្រាសាទ​ព្រះ​វិហារនៅក្នុងខេត្តព្រះវិហារ ដែលមាន​សក្តា​នុពល​ខ្ពស់ខាងរ៉ែ កសិកម្ម និងទេសចរ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីដ៍សំខាន់ ដែល​ទាម​ទារ​ឲ្យ​មានការ​អភិវឌ្ឍន៍ថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ផងដែរថា​ថ្មីៗនេះសាធារណៈ​រដ្ឋ​ប្រជា​មានិតចិន បានជួយកម្ពុជាឲ្យមានមន្ទីរ​ពិសោធន៍​ដើម្បី​អាច​​ចេញ​វិញ្ញាបនប័ត្របញ្ជាក់​លើ​​​​​​ទំនិញ​ក​សិផល​ដើម្បីនាំចេញ ដែលមានភាពងាយស្រួល​សំរាប់អ្នកវិនិយោគ​មក​ពី​ប្រទេស​​ចិនផងដែរ​។

ឯកឧត្តមបណ្ឌិត សុខ អាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយ​នីស្ត​ចិន ដែលបានបញ្ជូនមកចូលរួមធ្វើឲ្យសន្និបាតលើកទី៦ នៃគណបក្សនយោបាយ​នៅ​អាស៊ី ICAPP​ ​នៅរាជធានីភ្នំពេញទទួលបានជោគជ័យ។

ប្រតិភូធុរៈកិច្ចមកពីខេត្តយូណាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត​សុខ អាន​ ដែលបានទទួល និងផ្តល់ព័ត៌មាន អំពីតម្រូវការនៃការវិនិយោគលើវិស័យនានា ហើយ​​​បានសន្យារថា នឹងបន្តការចុះពិនិត្យជាក់ស្តែងតាមការចង្អុលបង្ហាញថែមទៀត។

សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០



សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើក​សម័យ​ ប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១- សេច​ក្តី​ព្រាង​អនុក្រឹត្យចំនួន០៣របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​
៣-១.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ
៣-២.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង ​និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ
៣-៣.​  សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ​
២- សេចក្តី​ព្រាង​អនុក្រឹត្យ​​​ ស្តីពីការ​បង្កើត​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍។
៣-សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​ការ​រៀបចំ​ និង​​​ការ​ប្រព្រឹត្តទៅ​របស់​មជ្ឈមណ្ឌល​មាត្រា​ សាស្រ្ត​ ជាតិ​ ​ ​ ។​
៤-បញ្ហា​ផ្សេងៗ៖ សំណើ​សុំ​ការ​យល់​ព្រម​ពីគណៈរដ្ឋមន្រ្តី​ ដើម្បី​សុំ​សច្ចាប័ន​ពីស្ថាប័ន​នីតិប្បញ្ញាតិ្ត​លើ​" លិខិតធានារបស់​រាជរដ្ឋាភិបាល​​ នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនីវៀតណាម​ សម្រាប់​គម្រោង​​ទិញ​​អគ្គិសនី​តាម​រយៈ​ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុងខ្ពស់​២២០​គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់​ ពីក្រុម​ហ៊ុន អគ្គិសនី​វៀតណាម​ តភ្ជាប់​ពីអនុស្ថានីយ៍ ​ចូវដុក-វៀតណាម ឆ្លង​តាម​ច្រក​ព្រំដែន​ ភ្នំដិន-កម្ពុជា មក​ខេត្ត​ តាកែវ​-ភ្នំពេញ​ "។

ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈ រដ្ឋ​មន្ត្រី​បាន​សម្រេចៈ
I-សេច​ក្តី​ព្រាង​អនុក្រឹត្យចំនួន០៣របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៖
១.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​ និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាពប្រឆាំង​អំពើ​ ពុក​រលួយ
២.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង​ និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ ពុក​រលួយ
៣.​  សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ
ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធីកំណែទម្រង់​រដ្ឋ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​ អភិបាល​កិច្ច​ល្អ​ ពង្រឹង​នីតិរដ្ឋ​ អភិវឌ្ឍសេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។

ព្រះ​ករុណា​ព្រះ​បាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជាណាចក្ រកម្ពុជា​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ជាកិច្ច​ការ​ប្រញាប់​តាម ​ព្រះ​រាជក្រម​លេខ នស/រកម/០៤១០/​០០៤/ ​ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១០ ដែល​ក្នុង​នោះ​ស្ថាប័ន ​​​ប្រឆាំង​អំពើ​ពុករលួយមួយ​​ ដែល​រួម​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​​អំពើ​ពុករលួយ​ និង​អង្គភាពប្រឆាំង​អំពើ​ ពុករលួយ​ត្រូវ​បាន​បង្កើត​ឡើង​​​។ ការអនុម័ត​​​សេច​ក្តី​ព្រាង​អនុក្រឹត្យ​ចំនួន​០៣ របស់​អង្គភាព​ប្រឆាំង​អំពើ​ ពុក​រលួយ ដែលរួមមាន ​-សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​ និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ -​សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង​ និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន ​ប្រឆាំង​អំពើពុក​រលួយ -​សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំង អំពើពុករលួយ គឺ​ជា​តម្រូវ​ការ​បន្ទាន់​ ដើម្បី​ធានា​ឲ្យ​​ការ​​អនុវត្ត​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ដឹក​នាំ​ ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការ​​ប្រឆាំង​អំពើ​ពុករលួយ​ ​ដែល​ផ្តោត ​លើ​កត្តា​សារវន្ត​ចំនួន​៣ ប្រទាក់ក្រឡាគ្នា​គឺ​ ទី​១ ការ​អប់រំ​ ផ្សព្វផ្សាយ បង្ការទប់ស្កាត់​ ទី២ ការ​អនុវត្ត​ ច្បាប់​បង្ក្រាប​បទ​ល្មើស​ពុករលួយ​ ទី៣ ការ​ចូល​រួម​ពី​មហាជន​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​​​ ដំណើរ​ការ​មាន​ប្រសិទ្ធភាព​ល្អ​។

II- សេចក្តី​ព្រាង​អនុក្រឹត្យ​​​ ស្តីពីការ​បង្កើត​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍ ៖
សេចក្តី​ព្រាង​អនុក្រឹត្យ​នេះមាន​ ៦ជំពូក និង​ ១៣ មាត្រា ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​ នៃ​អ្នក​ជំនាញ​ទេស​ចរណ៍​ អាស៊ាន​ ដែល​បាន​ចុះហត្ថលេខាកាល​ពី​​ថ្ងៃទី​៨ ខែ​ មករា ឆ្នំា​ ២០០៩ ក្នុង​វេទិកា​​ទេសចរណ៍​អាស៊ាន​ ដែល​ប្រារព្ធធ្វើនៅ​ទី​ក្រុង​ ហាណូយ​ ប្រទេស​វៀតណាម​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍(គជអទ) ដែល​ត្រូវ​បាន​បង្កើត​ ដោយ​អនុក្រឹត្យ​នេះ​មាន​តួនាទី​​ ធ្វើ​យ៉ាង​ណា​សម្រួល​ការ​ធ្វើ​បំលាស់​ ទី​អ្នក​ជំនាញ​​ទេសចរណ៍​ក្នុង​បណ្តា​​ប្រទេស​ជា​សមាជិក​អាស៊ាន​​ ​ ​ ​និង​ជម្រុញការផ្លាស់ប្តូរ​ការ​អនុវត្ត​ ល្អៗ ​ក្នុង​ការ​សាង​សមត្ថភាព​អ្នក​ជំនាញ​ទេសចរណ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​ ជា​សមាជិក​អាស៊ាន​ដទៃទៀត​។

III-សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​ការ​រៀបចំ​ និង​​​ការ​ប្រព្រឹត្តទៅ​របស់​មជ្ឈមណ្ឌល​មាត្រា​​សាស្រ្ត​ជាតិ ​៖
យោង​តាម​អនុក្រឹត្យ​នេះ​មជ្ឈមណ្ឌលមាត្រាសាស្រ្ត​ជាតិ(មមជ)​ ត្រូវ​បាន​បង្កើត​ឡើង​ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ ក្រោម​ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល ដើម្បី​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​មាត្រាសាស្រ្ត​កម្ពុជា​ ដែល ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម/០៨០៨/០៦/ ចុះថ្ងៃទី​ ១១ ខែ សីហា ឆ្នាំ​២០០៩ ​មាន​ប្រសិទ្ធ​​ភាព​​ ក្នុង​ទិស​ដៅ​ជម្រុញ​ភាព​ប្រកួត​ប្រជែង​ នៃ​វិស័យ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម ព្រម​ទាំង ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ប្រទេស​​ជា​សមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក​។

មមជ មានតួនាទី​គ្រប់​គ្រង​រាល់សកម្មភាព​ និង​សេវាកម្ម​ពាក់ព័ន្ធ​ការងារ​មាត្រាសាស្រ្ត​ មាន​ជាអាទិ៍​ វិទ្យាសាស្រ្ត​​មាត្រាសាស្រ្ត​ មាត្រាសាស្រ្ត​ឧស្សាហកម្ម​ និង​នីត្យានុកូលមាត្រាសាស្រ្ត​ ស្របតាម​គោល នយោបាយ​ជាតិ​ផ្នែក​មាត្រាសាស្រ្ត​

IV-បញ្ហា​ផ្សេងៗ ៖ អង្គ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​ បាន​សម្រេច​បញ្ជូន​​ ​"លិខិតធានារបស់​រាជរដ្ឋា ភិបាល​​នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនីវៀតណាម​ សម្រាប់​គម្រោង​ទិញ​អគ្គិសនី​ តាម​រយៈ​ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុងខ្ពស់​ ២២០​គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់​ ពីក្រុម​ហ៊ុន អគ្គិសនី​វៀតណាម​ តភ្ជាប់​ពីអនុស្ថានីយ៍ ​ចូវដុក-វៀតណាម ឆ្លង​តាម​ច្រក​ព្រំដែន ​ភ្នំដិន-កម្ពុជា មក​ខេត្ត​ តាកែវ​-ភ្នំពេញ ដើម្បី​សុំ​ការ​ផ្តល់​សច្ចាប័ន​ពីស្ថាប័ន​នីតិប្បញ្ញាតិ្ត​។​

-សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​រំលឹក​ថា នឹង​មិន​មាន​ការ​តែង ​តាំង​មន្រ្តី​ថ្នាក់​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ជួស​កន្លែង​ដែល​នៅ​ទំនេរ​ឡើយ​ ដើម្បី​ជៀសវាង​ការ​កើន​​ ចំណាយ​ក្នុង​ថវិកាជាតិ​។

 អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១១និង៤០នាទី ។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១០

Press release: Victims Support Section organizes a Regional Civil Party Forum for 350 Civil Parties in Case 002 to meet the Civil Party Lawyers and other officials of ECCC


24 December 2010
Media Alert

Victims Support Section organizes a Regional Civil Party Forum  for 350 Civil Parties
in Case 002 to meet the Civil Party Lawyers and other officials of ECCC


The Victims Support Section (VSS) of the Extraordinary Chambers in the Courts of Cambodia (ECCC) is to organize a Regional Civil Party Forum for 350 Civil Party from 6 different provinces of Cambodia on 28 December 2010 at Hotel Hor Bunny, Kratie Province from 8:00 a.m.

The Regional Civil Party Forum aims to promote victims’ participation by providing a safe venue and opportunities for 350 Civil Parties (CPs) in Case 002 who come from Kampong Cham, Kratie, Stung Treng, Rattanakiri, Mondulkiri and Prey Veng Provinces, to meet with their Civil Party Lawyers (CPLs) to discuss their rights, complaints, and judicial proceedings of ECCC as well as to generate idea from the CPs on related reparation programs for CPLs to formulate for proposal to the ECCC.

The Civil Parties would also hear the latest developments of the ECCC proceedings from officials of various offices of the ECCC and others from the civil society. 

This Regional Civil Party Forum is one of the seven fora whereby the VSS plans to organize this year as part of the victims’ participation project in enabling for victims to seek justice through the ECCC proceedings. Other 6 fora will be organized regionally throughout Cambodia in 2011.


For further information, please contact:

IM Sophea
Outreach Coordinator
Victims Support Section, ECCC
Mobile: +855 (0) 77 777 367
Tel: +855 (0) 23 219 814 ext. 6602