Friday, January 07, 2011

សហគមន៍នេសាទសហការជាមួយបរិស្ថាន ចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅឃុំកំពង់ឃ្លាំង

សៀមរាប ៖ បទ​ល្មើស​នេសាទ ​ខុស​ច្បាប់​ត្រូវ​បាន​កំលាំង ​សហគមន៏​នេសាទ សហការ​ជាមួយ ​កំលាំង​បរិស្ថាន ចុះ​បង្ក្រាប ​បទ​ល្មើស​នេសាទ​​ ជា​ច្រើន​ករណី ថែម​ទាំង​ដុត​កំទេច ​ស្បៃ​មុង និង​ប្រលែង​ត្រី​ចូល​បឹង ធម្ម​ជាតិ​ ចំនួន ១៣០ គីឡូក្រាម ។
កាល​ពី​ថ្ងៃ​ទី​​៦ ខែ មករា ឆ្នាំ ២០១១ នៅ​វេលា​ម៉ោង​៩.៣០ នាទី​ព្រឹក ​ការ​បង្រ្កាប​​ដឹក​នាំ​ដោយ​លោក ទូច ប៊ុនធឿន ប្រធាន សហគមន៏​នេសាទ​កំពង់ឃ្លាំង បាន​សហការ​​ជា​មួយ​​សហគមន៏​នេសាទ​ស្រម៉ោច និង​មន្ត្រី​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បាន​ទៅ​ចុះ​​បង្ក្រាប​​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ដែល​ជន​ល្មើស​លប​លួច​នេសាទ នៅ​ក្នុង​ដែន​អភិរក្ស ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​​ ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។

ការ​ចុះ​បង្ក្រាប​នេះ​ត្រូវ​បាន​ចុះ​អនុវត្ត​ពី​ចំណុច ព្រែក​ក្បាល​ខ្មោច ចាប់​បាន​មាត់​អ៊ុយ ៣០ អ៊ុយ និង​របាំង​អ៊ុយស្បៃមុង ប្រវែង​១៥០០ ម៉ែត្រ បង្គោល​ចម្រឹង​៤០០ ដើម និង​ប្រលែង​កូន​ត្រី ១៣០ គ.ក ហើយ​បាន​ធ្វើ​ពិធី​ដុត​កំទេច​ចោល​ដោយ​មាន​ការ​ចូល​រួម​ពី​លោក ប៉ា ប៉ូរ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ឃ្លាំង ព្រម​ទាំង​មន្ត្រី​បរិស្ថាន មន្ត្រី​សហគមន៏ និង​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នៅ​ជិត​បរិវេណ​វត្ត​កំពង់​ឃ្លាំង ។
លោក ទូច ប៊ុនធឿន ប្រធាន​សហគមន៏ នេសាទ បាន​អោយ​កម្ពុជា​ថ្មី​ដឹង​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ គឺ​ក្រោយ​ពី​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ ច្បាប់​ជលផល ដល់​មេ​ឃុំ និង​មេ​ភូមិ​ទាំង​៦ ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ ក្នុង​ដែន​នេសាទ កំពង់ឃ្លាំង ដើម្បី​អោយ​ចូល​រួម​ថែរក្សា​ការពារ និង​អភិរក្ស​ធន​ធាន​មច្ឆជាតិ ក៏​ដូច​ជា​ការ​អភិរក្ស​ត្រី​មេ​ពូជ នៅ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​អោយ​វិស័យ​ជលផល នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​សំបូរ​បែប​ទៅ​ដោយ​មច្ឆជាតិ ក៏​ដូច​ជា​ការ​បង្កើន​នូវ​ចំណូល​ថវិកា​​ជាតិ និង​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។
លោក​បាន​បន្ត​ថា ប្រភេទ​បទ​ល្មើស​ដែល​បាន​ចុះ​បង្ក្រាប​នេះ ជា​ប្រភេទ​ដែល​ត្រូវ​បាន​ហាម​ឃាត់ ដែល​ធ្វើ​អោយ​មាន​ការ ខ្សត់​ខ្សោយ​និង​បាត់​បង់​ពូជ​ត្រី ​ដូច្នេះ​អ្នក​ដែល​មក​នេសាទ​នៅ​តំបន់​នេះ បើ​តាម​ការ​ពិនិត្យ គឺ​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​នោះ​ទេ គឺ​សុទ្ធ​តែ​មក​ពី​ឆ្ងាយ​។ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ ត្រូវ​បាន​ទទួល​ការ​គាំទ្រ ពី​សំណាក់ ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មាន​ការ​ត្រេតអរ ក្នុង​ការ​ទប់​ស្កាត់ និង​ហាម​ឃាត់​ជា​ប្រចាំ​របស់​សហគមន៍ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​រដ្ឋបាល​ជលផល និង​សូម​សំណូមពរ​បន្ថែម​ដល់​ប្រជាកសិករ អោយ​ចូល​រួម​គោរព​ច្បាប់ កុំ​ទៅ​នេសាទ​អ្វី​ដែល​ខុស​ច្បាប់​ជា​ហេតុ​ធ្វើ អោយ​មាន​ទោស ហើយ​វា​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ៕
ប៊ុន រដ្ឋា

ការ​សួរ​យក​ចម្លើយ​ជន​ជាតិ​ថៃ​៧នាក់​ជា​លើក​ទី​២ស្ថិត​ក្នុង​អាថ៌​កំបាំង​

 ភ្នំពេញ​៖ លោក​ស្រី​ចាំង​ ​ស៊ី​ ​ណា​ត​ ​ចៅក្រម​ស៊ើប​​សួរ​សាលា​​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​ ​ខ​ណៈ​ដែល​​កាសែត​ ​នគរ​វ​ត្ដ​សួរ​សំណួរ​ថា​ ​តើ​បន្ទាប់​ពី​ ​សាកសួរ​​ជន​ជាតិ​ថៃ​ទាំង​​៧នាក់​ក្រោម​ ​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ចំនួន​២ មាន​អ្វី​ប្លែក​ទៀត​ដែរ​ឬ​អត់ ? ពេល​ ​នោះ​លោក​ស្រី​ចាំង​ ​ស៊ី​ណា​ត​ ​បាន​ ​បញ្ជាក់​ថា “ករណី​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​ ​ការ​ស៊ើប​សួរ​ជា​សម្ងាត់​ ​ដូច្នេះ​ខ្ញុំ​មិន​ ​អាច​ ​ជម្រាប​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ​ ​សូម​ ​អភ័យ​ទោស ”។
ពិត​ណាស់​ក្នុង​ការ​សាកសួរ​ជន​ជាតិ​ ​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​ ​និង​ទុច្ចរិត​ចូល​ក្នុង​តំបន់​យោធា​ ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​មក​សួរ​ ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​ឆ្នាំ​ ​២០១១ រហូត​ដល់​ម៉ោង​៧យប់​ទើប​ចប់​ ​តែ​លទ្ធ​ផល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ ​មាន​ ​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត​ ​ឬ​ក៏​យ៉ាង​ណា​ ​នោះ​ទេ​ ​។
កន្លង​មក​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ត្រូវ​ ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ ​ដោយ​ខុស​ច្បាប់​តាម​មាត្រា​២៩ នៃ​ច្បាប់​ ​អ​ន្ដោ​ប្រវេ​សន៍​ ​និង​ករណី​មួយ​ទៀត​ត្រូវ​ ​ចោទ​ប្រកាន់​ពី​បទ​លប​លួច​ចូល​ដោយ​ ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​តាម​មាត្រា​ ​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ ​។ មាត្រា​២៩ នៃ​ច្បាប់​អ​ន្ដោ​ប្រវេ​សន៍​ ​ប្រសិនបើ​ថ្ងៃ​ ​បើក​សវ​នា​ការ​ ​តុលាការ​រក​ឃើញ​ថា​ ​មាន​កំហុស​មែន​នោះ​ ​ប្រឈម​ក្នុង​ការ​ ​ជាប់​ពន្ធនាគារ​ក្នុង​ម្នា​ក់ៗ​ពី​៣ខែ​ ​ទៅ​៦ខែ​ ​រួច​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុ​ជា​ ​។ ដោយ​ឡែក​មាត្រា​៤៧៣ នៃ​ក្រម​ព្រហ្ម​ ​ទណ្ឌ​ថ្មី​ ​ចែង​ថា​ ​ជន​បរទេស​ណា​លប​លួច​ ​ចូល​ដោយ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​ប្រ​សិន​ ​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ ​ទៅ​១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ ​។
ប្រភព​ព័ត៌មាន​ខ្លះ​បាន​និយាយ​ថា​ ​ជន​ ​ជាតិ​ថៃ​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​២នាក់​ ​អាច​រក​ឃើញ​មាន​បទ​ល្មើស​ថ្មី​គឺ​ ​បទ​ធ្វើ​ ​ចារ​កម្ម​ចូល​តំបន់​យោធា​ ​ប៉ុន្ដែ​ប្រភព​ ​ខ្លះ​ទៀត​និយាយ​ថា​ ​មិន​មាន​បទ​ល្មើស​ថ្មី​ ​បន្ថែម​នោះ​ទេ​ ​គឺ​ចៅក្រម​ស៊ើប​សួរ​ ​សួរ​តែ​លើ​បទ​ចោទ​ប្រកាន់​២ប៉ុណ្ណោះ​ ​។
ប្រភព​ព័ត៌មាន​ដែល​ដក​ស្រង់​ចេញ​ ​ពី​កាសែត​ថៃ​ ​និង​កាសែត​បរទេស​មួយ​ ​ចំនួន​ទៀត​ ​សុទ្ធតែ​បាន​អះអាង​ថា​ ​ការ​ ​ចូល​មក​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​របស់​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​គឺ​ជា​កំហុស​របស់​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​។ មូល​ ​ហេតុ​ដែល​កាសែត​បរទេស​និយាយ​យ៉ាង​ ​ដូច្នេះ​ ​គឺ​តំណាង​រា​ស្ដ្រ​ម្នាក់​ក្នុង​ចំណោម​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​នោះ​ ​បាន​រាយ​ការណ៍​ ​ជូន​លោក​អាប់​ភី​ស៊ី​ត​ ​ថា​ខ្លួន​នឹង​ចូល​ទៅ​ ​មើល​តំបន់​ព្រំ​ដែន​ដែល​ប្រជា​ពលរដ្ឋ​ថៃ​ ​រាយ​ការណ៍​ ​។ ប៉ុន្ដែ​ពេល​ដែល​ទាហាន​ ​ខ្មែរ​ចាប់​តំណាង​រា​ស្ដ្រ​ម្នាក់​ ​និង​អ្នក​រួម​ ​ដំណើរ​៦នាក់​ទៀត​ ​ដែល​លប​លួច​ចូល​ ​ក្នុង​តំបន់​យោធា​ដោយ​ខុស​ច្បាប់​ ​បែរ​ជា​ ​លោក​អាប់​ភី​ស៊ី​ត​ ​មិន​ដឹង​ទៅ​វិញ​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ សមត្ថ​កិច្ច​ខ្មែរ​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​ម៉ាស៊ីន​ថត​ ​សំឡេង​បែប​ចារ​កម្ម​មួយ​គ្រឿង​ ​ដែល​ ​អាច​ស្រូប​សំឡេង​បាន​រាប់​សិ​ប​ម៉ែត្រ​ពី​ ​ក្នុង​ខ្លួន​របស់​លោក​ស្រី​ណា​ធឿ​ម​ ​ម៉ុ​ល​ជី​ត​ ​វ៉ា​វ៉ា​ត់​ ​ជា​លេខា​របស់​លោក​វី​រៈ​ស៊ុម​ខ្វាម​ ​ឃី​ត​ ​អគ្គ​លេខាធិការ​បណ្ដាញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​។
ឧបករណ៍​ថត​សំឡេង​ខ្នាត​តូច​ដែល​ ​អាច​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​បាន​ដូចដែល​ ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​អ៊‌ី​ចឹ​ង​ដែរ​ ​ដែល​ ​ឧបករណ៍​នោះ​អាច​ជា​ឧបករណ៍​ចារ​កម្ម​ ​។ ការ​សួរ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​រហូត​ដល់​វេលា​ម៉ោង​៧យប់​ ​គ្មាន​តម្រុយ​ ​ណា​មួយ​ថា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ ​ល្មើស​បន្ថែម​នោះ​ទេ​ ​។ ប៉ុន្ដែ​ប្រសិនបើ​ ​តុលាការ​រក​ឃើញ​បទ​ល្មើស​ថ្មី​មែន​នោះ​ ​គឺ​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ ​៤៤៦នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ ​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ ​ការ​ការពារ​ជាតិ​ ​អំពើ​ទទួល​ ​ឬ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​បរទេស​ ​ឬ​ភ្នា​ក់​ ​ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯក​សារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សលាក​ប​ត្រ​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ទៅ​ ​១០ឆ្នាំ​ ​។ ដូច្នេះ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ ​ប្រសិនបើ​មាន​នរណា​ម្នាក់​ ​រក​ឃើញ​ថា​ ​មាន​បទ​ល្មើស​ដូច​ខាង​លើ​ ​មែន​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ដូច​ ​ដែល​ច្បាប់​បាន​ចែង​ជាក់​ជា​មិន​ខាន​ទេ​ ​។
កន្លង​មក​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​ធ្លាប់​បាន​ជួប​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី និង​ជាម​ន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ដើម្បី​សុំ​ឱ្យ​ពួក​គេ​ទាំង​៧នាក់​ ​បាន​នៅ​ក្រៅ​ឃុំ​ ​ជា​បណ្ដោះអាសន្ន​ ​តែ​ក្នុង​ជំនួប​រវាង​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​ខ្មែរ​ ​និង​រដ្ឋ​ម​ន្ដ្រី​ការ​ ​បរទេស​ថៃ​ ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ​។ដោយ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី ហោ​ ​ណាំ​ហុង​ ​បាន​ថ្លែង​ថា​ ​កិច្ច​ការ​ទាំង​នោះ​ ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​តុលាការ​ហើយ​ ​ដូច្នេះ​ទុក​ភារ​កិច្ច​នោះ​ឱ្យ​តុលាការ​ចាត់​ ​ការ​តាម​នីតិ​វិធី​ចុះ​ ​។ ដូច្នេះ​ការ​ស្វះ​ស្វែង​ ​របស់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​គឺ​បរាជ័យ​ ​យ៉ាង​អាម៉ាស់​ ​ដោយ​មិន​អាច​ជួយ​តំណាង​ ​រា​ស្ដ្រ និង​ប្រជា​ជន​របស់​ខ្លួន​បាន​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ ​ពី​សួរ​យក​ចម្លើយ​លើក​ទី​២ ជន​ជាតិ​ថៃ​ ​មួយ​ចំនួន​បាន​ឆ្លើយ​សារភាព​ថា​ ​ពិត​ជា​ ​បាន​ចូល​មក​ក្នុង​ដី​កម្ពុ​ជា​មែន​ ​តែ​ជន​ ​ជាតិ​ថៃ​ខ្លះ​បាន​និយាយ​សារភាព​របៀប​ ​លេង​សើច​ថា​ ​ចូល​មក​ដី​ខ្មែរ​ដើម្បី​ ​ទស្សន​កិច្ច​ប៉ុណ្ណោះ​ ​។
ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ប្រជា​ជន​កម្ពុ​ជា​ជា​ច្រើន​លាន​នាក់​សុទ្ធ​ ​តែ​បាន​បង្ហាញ​ទ​ស្ស​នៈ​ថា​ ​ទាហាន​ខ្មែរ​ ​ពិត​ជា​គោរព​ច្បាប់​ ​ហើយ​ទាហាន​ខ្មែរ​គឺ​ ​ជា​ទាហាន​ដែល​ស៊ី​វិ​ល័​យ​ ​ខុស​ពី​ទាហាន​ ​សៀម​ដែល​ប្រជា​ជន​ខ្មែរ​ឆ្លង​ដែន​ចូល​ដី​ថៃ​ ​ពួក​គេ​មិន​បាន​ចាប់​ខ្លួន​នោះ​ឡើយ​ ​គឺ​ ​បាញ់​សម្លាប់​ចោល​តែ​ម្ដង​ ​។ ករណី​នេះ​ ​ពិភព​លោក​គេ​បាន​មើល​ឃើញ​ថា​ ​ប្រទេស​កម្ពុ​ជា​ ​គឺ​ជា​ប្រទេស​ដែល​ស៊ី​វិ​ល័​យ​ ​ហើយ​ប្រទេស​ថៃ​ដែល​ធ្លាប់​តែ​ស៊ី​វិ​ល័​យ​ ​នោះ​បែរ​ជា​មិន​គោរព​ច្បាប់​ទៅ​វិញ 

ទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ទៀតហើយនៅព្រំដែន

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង ​ចំណោម​១០​នាក់ ដែល​បាន​ ឡើង​ទៅ​ស៊ី​ឈ្នួល ​លី​ឈើ គ្រញូង​លើ​ភ្នំ​ដង​រែក​ត្រូវ​បាន ​ទាហាន​ថៃ​ បាញ់​ស្លាប់​ម្នាក់ ចំណែក​៩​នាក់​ ទៀត​បាន​រត់​រួច។
តាមប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់ត្រូវបានទា​ហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ពេល​ដែល​ពលរដ្ឋ​រូប​នោះបានឡើងទៅស៊ីឈ្នួលកាប់ឈើនិងលីឈើគ្រ ញូងឲ្យឈ្មួញហើយជ្រុលចូលទៅក្នុងទឹកដីថៃប្រមាណ២គីឡូម៉ែត្រ។

លោកជា សុផុន ប្រធានវរៈ៥០៥ ចំណុះឲ្យសឹករង​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់កម្ពុជាថ្មី នៅ រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១១​នេះថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញ​ករណីបាញ់ប្រហារ លើ ពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ​នោះ​នៅឡើយទេ​ ដោយគ្រាន់តែ​ទទួល​ព័ត៌ មានថា មានពលរដ្ឋ​ខ្មែរ​ម្នាក់​នៅភូមិ មហោស្រព ឃុំគោក​រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ត្រូវបាន​ស្លាប់​ដោយ​ទាហានសៀម បាញ់ សម្លាប់ ប៉ុន្តែមិនទាន់ដឹងថា​ បណ្ដាល​មកពី​មូលហេតុ​អ្វី​នោះ នៅ​ឡើយ​ទេ។ លោក​អះអាងថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ច្បាស់​លាស់​លោកនឹង​ធ្វើ​ការ​វាយ​តម្លៃទៅ​លើករណីនោះ។
ចំណែកលោកយ៉ាង រ៉ាយ អធិការ​ស្រុក​ថ្មពួក បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា កាលពី​ថ្ងៃ ទី៦ ខែ​មករា ឆ្នាំ​២០១១ វេលាម៉ោង​៣និង​៣០​នាទី រសៀល​មានករណីបាញ់​ប្រហារ​ទៅ​លើ​ប្រជាពល​រដ្ឋ​ពីសំណាក់​ទាហាន​ថៃ ដែលបាន​ឡើង​ទៅ​ស៊ីឈ្នួលលី​ឈើ​គ្រញូង នៅ​លើ​ភ្នំ​ដងរែក បណ្ដាល​ឲ្យ ស្លាប់​ម្នាក់។
លោកអធិការ​ស្រុករូបនោះ បានឲ្យ​ដឹងដែរថា ពលរដ្ឋដែល​បាន​ស្លាប់​​ដោយ​សារ​ទាហានថៃ បាញ់ស្លាប់​នោះ​ឈ្មោះ​ឡាង សម្បត្តិ ភេទ​ប្រុស អាយុ៣២ឆ្នាំ មាន​ទីលំនៅភូមិមហោស្រព ឃុំគោក រមៀត ស្រុកថ្មពួក ខេត្តឧត្ដរមានជ័យ។ ចំណែក​៥នាក់​ នៅឃុំជាមួយ​នឹងជនរងគ្រោះ និង៣នាក់ ទៀត​នៅឃុំ​បន្ទាយ​ឆ្មា៕

ទំនិញនៅក្នុងភូមិជោគជ័យឡើងថ្លៃដោយសារសៀមបិតច្រករបៀង

បន្ទាយមានជ័យ​៖ អ្នក​ស្រុក​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ នាំ​គ្នា​និយាយ​ថា​​ទំនិញ​នៅ​ក្នុង​​ភូមិ​របស់​ពួក​​គាត់​មាន​​តម្លៃ​ឡើង​ខ្ពស់​​ថ្វេរ​មួយ​​ជា​ពីរ​ក្រោយ​​ពី​ខាង​សៀម​​បាន​បិត​ច្រក​របៀន​​អស់​ទាំង​ស្រុង​​តាម​បណ្ដោយ​​ព្រំដែន​​កម្ពុជា​សៀម​ធ្វើ​​អោយ​ពួក​គាត់​​មាន​ការ​លំបាក​​បំផុត​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សំដី​របស់​ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​លាន​ចាន់​ហៅ​ភូមិ​ជោគជ័យ​ភូមិ​សីលា​ខ្មែរ​ភូមិ​ទំនប់​ដាច់​ភូមិ​ព្រៃ​ចាន់​ភូមិ​អូ​បី​ជាន់​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​បំផុត​ខាង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ក្រោយ​ពី​ពួក​ជ្រុល​និយម​អាវ​លឿង​មក​បង្កើត​បញ្ហា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​សៀម​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ផ្អាក​ទៅ​រក​ស៊ី​ប្រចាំ​ថ្ងៃ​នៅ​លើ​ទឹក​ដី​សៀម​ពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា​មិន​មែន​ខាង​ទ័ព​ឬ​កម្លាំង​ប៉ូលិស​កម្ពុជា​នាំ​គ្នា​បិត​ច្រក​របៀន​ទេ​គឺ​ខាង​ទាហាន​សៀម​ឯណោះ​ជា​អ្នក​បិទ​ច្រក​របៀន​ហើយ​បណ្ដេញ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​មក​ដី​សៀម​។ពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា​កាល​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​តាម​ព្រំដែន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​អោយ​សៀម​ហើយ​ភាគ​ច្រើន​គឺ​ពួក​គាត់​នាំ​គ្នា​ទិញ​ទំនិញ​មក​ពី​សៀម​ប៉ុន្តែ​ឥឡូវ​នេះ​នាំ​គ្នា​ទិញ​ទំនិញ​នៅ​ផ្សារ​ប៉ោយ​ប៉ែត​វិញ​៕

ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ

កណ្ដាល​ ៖ ដោយ​មាន​សភាព​​លំបាក​ក្នុង​ការ​​ធ្វើ​ដំណើរ​​ក្រុម​ប្រជាពលរដ្ឋ​​ដែល​រស់​​នៅ​ភូមិ​ក្រាំ​​រលួស​​ឃុំ​រលាំង​គែន​ស្រុក​កណ្ដាល​ស្ទឹង​​ខេត្ត​កណ្ដាល​​បាន​ផ្ដួច​ផ្ដើម​រៃ​អង្គាស​​ប្រាក់​ពី​អ្នក​ដែល​​រក​ស៊ី​ធ្វើ​ដំណើរ​​ចេញ​ចូល​តាម​​ផ្លូវ​លំ​ចូល​​មក​កាន់​វត្ត​​សុគន្ធារាម​ហៅ​វត្ត​ក្រាំង​​គន្ធរ​ត្រង់​ចំណុច​ពី​​ភូមិ​អន្លង់​វែង​រហូត​​ដល់​ភូមិ​ក្រាំង​រលួស​​ដែល​មាន​ប្រជា​ពលរដ្ឋ​​ចូល​រួម​ជា​ច្រើន​រយ​នាក់​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​កំពុង​កាយ​ដី​លុប​ជង្ហុក​តាម​ផ្លូវ​លំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១១​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​លំ​មួយ​ខ្សែ​ខាង​លើ​មាន​សភាព​លំបាក​យ៉ាង​ខ្លាំង​ទើប​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ស្វះ​ស្វែង​រក​ថវិកា​ពី​បង​ប្អូន​ដែល​មាន​រថយន្ត​ធ្វើ​អាជីវកម្ម​រួម​ទាំង​សប្បុរសជន​ទាំង​អស់​ដើម្បី​រក​លុយ​មក​ជួស​ជុល​ផ្លូវ​លំ​មួយ​នេះ​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ដា​បាត​លាន​តាម​ភូមិ​និមួយៗ​ស្ថិត​នៅ​ក្នុង​ឃុំ​នេះ​។ក្រុម​ប្រជា​ពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា​បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​មេ​ភូមិ​និង​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ចាត់​តំណាង​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ដែល​មាន​មុខ​របរ​ធ្វើ​អាជីវកម្ម​រក​ស៊ី​តាម​ផ្លូវ​លំ​នេះ​ឲ្យ​ជួយ​ផ្ដល់​ប្រាក់​មួយ​ចំនួន​តាម​សទ្ធា​។

បើ​តាម​ប្រសាសន៍​អោយ​ដឹង​ពី​លោក​សុខ​សន​ដែល​ជា​មេ​ភូមិ​ក្រាំង​រលួស​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ប្រាក់​ដែល​បាន​មក​បន្តិច​បន្តួច​ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រជាពលរដ្ឋ​ដើម្បី​ជួសជុល​ផ្លូវ​លំ​ដែល​មាន​ចម្ងាយ​ជាង​មួយ​គីឡូ​ម៉ែត្រ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៥១​ចូល​មក​ដែល​មាន​ជង្ហុក​ជ្រៅ​ៗ​ប្រជា​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ហើយ​ម្យ៉ាង​ទៀត​រដូវ​នេះ​កៀក​ជិត​មក​ដល់​បុណ្យ​ដា​បាត​លាន​នៅ​តាម​ភូមិ​នីមួយ​ៗ​ទើប​ក្រុម​ប្រជា​ពលរដ្ឋ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ចូល​រួម​ពិធី​បុណ្យ​នេះ​ហើយ​ក៏​បាន​ប្រមែ​ប្រមូល​លុយ​កាក់​មក​ជួស​ជុល​ឲ្យ​បាន​ស្អាត​ជាង​មុន​ទៅ​៕

ប្រធានគណៈពង្រឹងស្រុកពញ្ញាឮ​ផ្ដល់រង្វាន់និង​សរសើរដល់សិស្ស​ពូកែ​ចំនួន​៦០នាក់និង​ក្រុមកីឡា​បាល់ទាត់

កណ្ដាល​៖ សិស្សានុសិស្ស​ដែល​​ទទួល​បាន​​ចំណាត់​ថ្នាក់​ជា​​សិស្ស​ពូកែ​ប្រចំា​​ស្រុក​ពញ្ញាឮ​​ចំនួន​៦០​នាក់​បាន​​ទទួល​ប័ណ្ណ​​សរសើរ​និង​​ប្រាក់​រង្វាន់​លើក​ទឹក​​ចិត្ត​ពី​​ឯកឧត្ដម ​លឹម​ គាន​ហោ​ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​​ទឹក​និង​​ឧតុនិយម​​និង​​ជា​ប្រធាន​គណៈ​ពង្រឹង​​មូលដ្ឋាន​ស្រុក​កាល​​ពី​រសៀល​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១១​ខណៈ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​អញ្ចើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាល់​ទាត់​អប់​អរសារទរ​ខួប​អនុស្សាវរីយ​លើក​ទី​៣២​នៃ​ទិវា​ជ័យជំនះ​៧​មករា​នៅ​ទី​លាន​បាល់​ទាត់​សាលា​ស្រុក​ពញ្ញាឮ​។ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​អនុ​ប្រធាន​ថ្នាក់​ពង្រឹង​តាម​បណ្ដា​ឃុំ​ស្រុក​ជា​ច្រើន​រូប​ទៀត​។

ឯក​ឧត្ដម​លឹម​គាន​ហោ​រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បាន​មាន​ប្រសាសន៍​ថា​មុន​មាន​ថ្ងៃ​នេះ​សម្ដេច​ទាំង​៣​និង​ថ្នាក់​ដឹក​នាំ​ដ៏​ទៃ​ទៀត​បាន​ខិត​ខំ​ប្រឹង​ប្រែង​លះ​បង់​ជីវិត​រំដោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​យង់​ខ្នង​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​គឺ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​បង​ប្អូន​ក្មួយ​ៗ​ទាំង​អស់​បើ​គ្មាន​ថ្ងៃ​៧​មករា​ក្មួយ​ប្រុស​ស្រី​មិន​មាន​ឱកាស​រៀន​សូត្រ​និង​ប្រកួត​កីឡា​បាល់​ទាត់​នៅ​ថ្ងៃ​នេះ​ទេ​ដូច្នេះ​ក្មួយ​ៗ​ត្រូវ​ចង​ចាំ​។បើ​ទោះ​បី​ជា​មាន​ជន​មួយ​ចំនួន​អគតិ​គេ​មិន​ទទួល​ស្គាល់​ថ្ងៃ​៧​មករា​ក៏​ដោយ​៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមចូលជួបពិភាក្សាការងារ

ភ្នំពេញ​៖ ឯកឧត្ដម​ខៀវ​កាញ៉ារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀតណាម​ដឹក​នាំ​ដោយ​លោក​DUONG DANG CAO​ ចូល​ជួប​ពិភាក្សា​ការងារ​នៅ​ទី​ស្ដី​ការ​ក្រសួង​ព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​០៧​ខែ​មករា​ឆ្នាំ​២០១១​នេះ​។

នៅ​ក្នុង​ជំនួប​នោះ​លោក​DUONG DANG CAO​ ប្រធាន​គណៈប្រតិភូ​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀតណាម​បាន​ជម្រាប​ជូន​ឯកឧត្ដម​ខៀវកាញ៉ារិទ្ធ​ថា​ក្នុង​ពេល​ខាង​មុខ​នេះ​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀតណាម​និង​រៀប​ចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​មួយ​របស់​ក្រុម​និស្សិត​វៀតណាម​ពី​៣០០០​ទៅ​៥០០០​នាក់​ដើម្បី​មក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​អង្គ​វត្ត​ខេត្ត​សៀមរាប​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​។លោក​បាន​បន្ថែម​ថា​តាម​គម្រោង​ដំណើរ​ទស្សនកិច្ច​នេះ​ក្នុង​មួយ​ខែ​និង​មាន​ក្រុម​និស្សិត​​វៀតណាម​៣០០​ទៅ​៤០០​នាក់​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​៣​យប់​នៅ​តាម​ម​ហា​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្ត​សៀមរាប​។ក្នុង​គោល​បំណង​នេះ​លោក​ប្រធាន​គណៈ​ប្រតិភូ​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀតណាម​សំណូមពរ​ឲ្យ​ក្រសួង​ព័ត៌មាន​កម្ពុជា​ជួយ​សម្រួល​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នា​ឆ្នាំ​កន្លង​មក​។

ជា​ការ​ឆ្លើយ​តប​ឯកឧត្ដម​កាញ៉ារិទ្ធ​បាន​សំដែង​ការ​រីករាយ​ទទួល​ការ​យក​នូវ​សំណូម​ពរ​នេះ​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​ក្រសួង​ទេសចរណ៍​និង​អាជ្ញាធរ​​អប្សរា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​យ៉ាង​ណា​ឲ្យ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ភាព​រលូន​ល្អ​ទៅ​តាម​ទីកន្លែង​ដែល​បាន​គ្រោង​ទុក​។ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​មាន​ប្រសាសន៍​កោត​សរសើរ​ចំពោះ​ក្រុម​និស្សិត​វៀតណាម​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុច​ល្អ​មួយ​ក្នុង​ការ​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​និង​វៀតណាម​៕

អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិអរគុណរដ្ឋាភិបាល


អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងអំគុណដល់រដ្ឋាភិបាលកម្ពុជា ចំពោះការ​ចែករំលែកសេចក្តីព្រាងច្បាប់​ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។​អង្គការវេទិកាមិនមែនរដ្ឋាភិ បាលស្តីពីកម្ពុជា គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា អង្គការ Medicam និងអង្គការសមាគម​មួយចំនួនទៀត ប្រចាំនៅក្នុងប្រទេសកម្ពុជា បានចេញលិខិត​មួយក្នុងគោល ជំហររួមរបស់សមាគម- អង្គការក្រៅរដ្ឋាភិបាល ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។ នៅក្នុងលិខិតនេះបានលើកឡើងថា ចំពោះការចែករំលែក​សេចក្តីព្រាងច្បាប់​ខាងលើនេះ សមាគម និងអង្គការក្រៅ​រដ្ឋាភិបាលទាំងអស់ យកមកដើម្បីពិភាក្សា​នៅមុនសិក្ឋាសាលាថ្ងៃទី១០ ខែមករា ឆ្នាំ២០១១។

នៅក្នុង​លិខិត​ដដែលនេះ​បានអោយ​ដឹងទៀតថា អង្គការមិនមែន​រដ្ឋាភិបាល មានតួនាទីយ៉ាង​សំខាន់ក្នុងការ​ចូលរួមអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច សុខាភិ បាល អប់រំ យុត្តិធម៌ និងវិស័យផ្សេងៗ​ជាច្រើនទៀត។ តួនាទីនេះ មានលក្ខណៈ ពិសេសដោយផ្តោត​ទៅលើសុខមាលភាព​សាធារណៈ និងឆ្លើយតបទៅនឹង​សេចក្តីត្រូវការ​ផ្សេងៗដែល​វិស័យឯកជន ឬរដ្ឋមិនអាច​បំពេញបាន។

លិខិតដដែល​នេះបានបញ្ជាក់ទៀតថាស អង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្តល់ផល​ប្រយោជន៍ផងដែរ​ដល់វិស័យ​សេដ្ឋកិច្ចដោយ​បានផ្តល់ការងារ និងបណ្តុះបណ្តាល​ប្រ​ជាជន​កម្ពុជា នៅទូទាំងប្រទេស ក៏ដូចជានាំមកនូវទឹក​ប្រាក់រារយលាន​ដុល្លាក្នុងមួយឆ្នាំ។

ទាក់ទងទៅនឹង​សេចក្តីព្រាងច្បាប់នេះ​ផងដែរ នៅក្នុងមាត្រា២ បានចែងថា “ច្បាប់នេះមាន​គោលបំណងលើកកម្ពស់​ការអនុវត្តសិទ្ធិ សេរីភាព របស់ប្រជា ពលរដ្ឋខ្មែរក្នុងការ​បង្កើតសមាគម អង្គការមិនមែន​រដ្ឋាភិបាលក្នុង​ស្រុក ដើម្បីរួមគ្នាការពារ​ផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងផលប្រយោជន៍សាធារណៈ៕

ទ្រង់​ ​រ​ណ​ឫទ្ធិ​ ​គាំ​ទ្រ​ថ្ងៃ​៧មក​រាជា​លើក​ដំបូង​



ភ្នំពេញ​៖ សម្ដេច​ក្រុម​ព្រះ​ ​ន​រោ - ត្ដម​ ​រ​ណ​ឫទ្ធិ​ ​បាន​ទទួល​ស្គាល់​ ​និង​អប​ ​អរ​សាទរ​ ​ចំពោះ​ថ្ងៃ​៧មក​រា​ ​ដែល​ជា​ ​ថ្ងៃ​រំដោះ​បង​ប្អូន​ប្រជា​ជន​ខ្មែរ​ពី​ក្រញាំ​ ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ពត​ ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​ប្រឡូក​ក្នុង​ ​ឆាក​នយោបាយ​សា​ជា​ថ្មី​ ​។
យោង​តាម​លិខិត​ដែល​សម្ដេច​ក្រុម​ ​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ផ្ញើ​ជូន​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ បាន​សរ​សេរ​ថា “ក្នុង​ ​ឱ​កាស​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៣២នៃ​ថ្ងៃ​ ​៧មក​រា​ ​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីក​ ​រាយ​ ​សូម​ចូល​រួម​អប​អរ​សាទរ 
 ជោគ​ ​ជ័យ​នៃ​ថ្ងៃ​៧មក​រា​ ​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ ​កម្ពុ​ជា​រួច​ផុត​ពី​របប​កម្ពុ​ជា​ប្រជា​ធិ​ប​ ​តេ​យ្យ​ ​ហើយ​បាន​នាំ​ឱ្យ​ខ្មែរ​គ្រប់​និ​នា​ការ​ ​មាន​ឱ​កាស​បង្រួប​បង្រួម​ ​ផ្សះផ្សា​រ​ជាតិ​ ​និង​បង្កើត​បាន​ជា​ព្រះ​រាជា​ណា​ចក្រ​ទី​២ 
ឆ្លើយ​តប​ចំពោះ​ការ​ចូល​រួម​អប​អរ​ ​សាទរ​នេះ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ ​ផ្ញើ​លិខិត​ថ្លែង​អំណរ​ព្រះ​គុណ​សម្ដេច​ក្រុម​ព្រះ​ ​ក្នុង​នាម​ថ្នាក់​ដឹកនាំ​នៃ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ ​និង​សមាជិក​ ​សមាជិកា​ទាំង​អស់​ ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ក្នុង​នាម​ ​សម្ដេច​ផ្ទាល់​ជូន​ចំពោះ​សម្ដេច​ក្រុម​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ផង​ដែរ​ ​ដែល​បាន​ ​សម្ដែង​នូវ​ការ​អប​អរ​សារ​ទ​ ​ដោយ​ស្មោះ​ ​ស្ម័គ្រ​ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​ ​លើក​ទី​៣២ នៃ​ទិវា​មហា​ជ័យ​ជម្នះ​ថ្ងៃ​៧ មក​រា​ ​ជា​ប្រវត្ដិ​សា​ស្ដ្រ​របស់​ប្រជា​ជន​ ​កម្ពុ​ជា​ ​ដែល​បាន​រួច​ផុត​ពី​របប​កម្ពុ​ជា​ ​ប្រជា​ធិ​ប​តេ​យ្យ​ប្រល័យ​ពូជ​សាសន៍​រ​យៈ​ ​ពេល​៣ឆ្នាំ​៨ខែ​២០ថ្ងៃ​ ​។
សូម​ជម្រាប​ថា​បន្ទាប់​ពី​សម្ដេច​ក្រុម​ ​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ប្រកាស​ចូល​ ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ ​ព្រះ​អង្គ​ ​បាន​ព្យាយាម​បង្រួប​បង្រួម​គណ​បក្ស​ ​រាជា​និយម​ទាំង​២ គឺ​គណ​បក្ស​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​និង​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​បុ​ុ​ិ​ច​ ​ឱ្យ ក្លាយ​ទៅ​ជា​គណ​បក្ស​រាជា​និយម​ថ្មី​មួយ​ ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​ប៉ុន្ដែ​ការ​ស្នើ​ ​បង្រួប​បង្រួម​នេះ​ ​ត្រូវ​បាន​ច្រាន​ចោល​ ​ដោយ​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ​។ ការ​ច្រាន​ ​ចោល​របស់​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​នេះ​ ​ត្រូវ​បាន​អ្នកតា​ម​ដាន​ព្រឹត្ដិ​ការណ៍​ន​យោ​ ​បាយ​មើល​ឃើញ​ថា​ ​គឺ​ជា​ការ​ទាល់​ច្រក​ ​មួយ​របស់​សម្ដេច​ក្រុម​ព្រះ​ ​បន្ទាប់​ពី​ព្រះ​ ​អង្គ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ ​។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​មក​រា​ ​ឆ្នាំ​២០១១ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​នៅ​ ​ស្រុក​មេមត់​ ​ខេ​ត្ដ​កំពង់​ចាម​ថា​ ​ថ្ងៃ​៧ មក​រា​ ​គឺ​ជា​ថ្ងៃ​ដែល​បាន​រំដោះ​ទាំង​ប្រេត​ ​និង​អ្នក​ដែល​បាន​ជេរ​ថ្ងៃ​៧មក​រា​ឱ្យ​រួច​ផុត​ ​ពី​ក្រញាំ​បិសាច​ប៉ុ​ល​ ​ពត “មាន​ថ្ងៃ​៧ មក​រា​ ​ទើប​មាន​អ្វី​ៗដូច​នៅ​ថ្ងៃ​នេះ  
សម្ដេច​ប​ន្ដ​ថា “យើង​ធ្លាប់​និយាយ​ ​រួច​ហើយ​ថា​ ​បើ​គ្មាន​ថ្ងៃ​៧មក​រា​១៩៧៩ ទេ​ ​គឺ​គ្មាន​អ្វី​ៗទាំង​អស់​ ​ហើយ​ចំណុច​នេះ​ ​វា​ជា​សច្ច​ធម៌​ប្រវត្ដិ​សា​ស្ដ្រ   ដែល​មិន​ ​អាច​បំ​ភ័​ន្ដ​បាន​ទេ​ ​វា​ហាក់​បាន​ក្លាយ​ទៅ​ ​ជា​សាសនា​ព្រលឹង​មួយ​ដែល​ថ្ងៃ​នោះ​ ​គឺ​ ​ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​បាន​នឹក​ ​ឃើញ​ទៅ​ដល់​អ្វី​ដែល​ខ្លួន​បាន​រួច​ផុត​ពី​ ​ក្រញាំ​បិសាច​ ​ប្រល័យ​ពូជ​សាសន៍​ ​ប៉ុ​ល​ ​ពត   សម្ដេច​បាន​ប​ន្ដ​ថា​ ​ថ្ងៃ​៧មក​រា​ ​ជា​របស់​ប្រជា​ជន​កម្ពុ​ជា​ទូទៅ​ ​គឺ​មិន​ ​បាន​ព្យាយាម​ធ្វើ​ជាស​ត្រូវ​ជាមួយ​អ្នក​ ​ណា​ទាំង​អស់​ ​ក្រៅ​ពី​របប​ប្រល័យ​ពូជ​ ​សាសន៍​ប៉ុ​ល​ពត​ ​។ សម្ដេច​បាន​បញ្ជាក់​ ​ទៀត​ថា​ ​អ្នក​ដែល​រ​មើល​គុណ​ចំពោះ​ថ្ងៃ​ ​៧មក​រា​ ​ដោយសារ​ហេតុ​ផល​ន​យោ​ ​បាយ​ ​ប៉ុន្ដែ​ហេតុ​ផល​នយោបាយ​នេះ​ ​មិន​ ​ចំណេញ​ដល់​ពួក​គេ​ទេ​ ​។ ពីព្រោះ​ថា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​មិន​យក​ធ្វើ​ ​ជា​របស់​ខ្លួន​ផ្ដាច់​មុខ​នោះ​ទេ​ ​ចាត់​ទុក​ ​ថា​ថ្ងៃ​៧មក​រា​ ​ជា​របស់​រួម​សម្រាប់​អ្នក​ ​ស្អប់​ខ្ពើម​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ពត​ ​។ បើ​ទោះ​ ​បី​ជា​មាន​មនុស្ស​អគតិ​ ​មួយ​ចំនួន​ខិតខំ​បំភ្លៃ​ប្រវត្ដិ​សា​ស្ដ្រ​យ៉ាង​ ​ណា​ក៏​ដោយ​ ​ប៉ុន្ដែ​ពួក​គេ​មិន​អាចយ​ក​ ​បាត​ដៃ​បាំង​ព្រះ​អាទិត្យ​បាន​ឡើយ​ ​។
សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​ ​លើក​លែង​ ​តែ​អ្នក​ដែល​គាំ​ទ្រ​របប​ប្រល័យ​ពូជ​សាសន៍​ ​ថា​ល្អ​ ​ទើប​ពួក​គេ​ចាត់​ទុក​ថ្ងៃ​៧មក​រា​ ​ឆ្នាំ​១៩៧៩ ជាស​ត្រូវ​របស់​ពួក​គេ​ ​។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ​ឆ្នាំ​ ​២០១០ សម្ដេច​ក្រុម​ព្រះ​ន​រោ​ត្ដម​ ​រណ​ ​ឫទ្ធិ​ ​ក៏​បាន​ផ្ញើ​លិខិត​ជូន​ពរ​ ​ជូន​ចំពោះ​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ឱកាស​ ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១១ផង​ដែរ​ ​។ ដែល​ក្នុង​សារ​លិខិត​នោះ​ ​សម្ដេច​ក្រុម​ ​ព្រះ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​ខិតខំ​អស់​ពី​ ​កម្លាំង​កាយ​ចិ​ត្ដ​ ​បញ្ញា​ ​និង​ធនធាន​ ​ក្នុង​ ​ការ​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ដើម្បី​ស្ដារ​ ​និង​ ​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ស្ថិរ​ភាព​ ​ស​ន្ដិ​ភាព​ ​និង​រីក​ចម្រើន​លើ​គ្រប់​វិ​ស័​យ​ ​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​កោត​សរសើរ​ ​យ៉ាង​ក្រៃ​លែង​ ​។ នៅ​ក្នុង​លិខិត​ក៏​បាន​ ​សរ​សេរ​ផង​ដែរ​ថា​ ​ក្នុង​ពេល​ថ្មី​ៗនេះ ក្រោម​ការ​ដឹកនាំ​ដ៏​ភ្លឺ​ស្វាង​របស់​សម្ដេច​ ​តេ​ជោ​ ​ភាព​តានតឹង​នៅ​តាម​ព្រំ​ដែន​ ​ប្រទេស​កម្ពុ​ជា -ថៃ​ ​ជា​ពិសេស​បញ្ហា​ ​ប្រាសាទ​ព្រះ​វិហារ​ ​ត្រូវ​បាន​ដោះ​ស្រាយ​ ​ដោយ​ស​ន្ដិ​វិធី​ ​និង​មាន​ទំនាក់​ទំនង​យ៉ាង​ ​ល្អ​ក្នុង​ការ​ចរាចរ​ទំនិញ​ដ៏​ដូច​ការ​ធ្វើ​ដំណើរ​ ​របស់​ប្រជា​ជនតា​ម​ច្រក​ព្រំ​ដែន​នានា​ ៕

ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន៤នាក់ ក្នុងនោះមានមន្ត្រីតុលាការម្នាក់


(​រូបថត បទុម​) ជន​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង ញៀន​​៤​នាក់

ខេត្ត​​កំពង់​ធំ ៖ ជន​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង ញៀន​​៤​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​ការិយា​ល័យ​កណ្តាល​ប្រឆាំង​បទ​ល្មើស ​​សហ​ការ​ជា​មួយ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ​​ឃាត់​ខ្លួន​កាល​ពី​ព្រលប់​ ថ្ងៃ​ទី​៥ មករា ​នៅចំណុច​​ផ្លូវ​ជាតិ​លេខ​៦ មុខ​​វិទ្យា​ល័យ​កំពង់​ធំ ស្ថិត​នៅ​ក្នុង​ភូមិ​អាចារ្យ​លាក់ សង្កាត់​​អាចារ្យ​លាក់ ក្រុង​ស្ទឹង​​សែន ។ ​ក្នុង​ចំណោម​​ជន​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​គេ​ដឹង​ថា​ មាន​​ម្នាក់​​​​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​​បំរើ​ការ​នៅ​សាលា​ដំបូង​​ខេត្ត​ព្រះ​វិហារ​ផង​ដែរ ។ ​ទាក់​ទិន​ករណី​នេះ ប្រភព​ព័ត៌​មាន​​គួរ​ទុក​ចិត្ត​​មួយ​បាន​ឱ្យ​ដឹងថា កាល​ពី​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ព្រលប់ ថ្ងៃ​ទី​៥ មករា ​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​មុខ​សញ្ញា​​ជួញ​​ដូរ​គ្រឿង​ញៀន​​បាន​ចំនួន​៤​នាក់ ​ស្ត្រី​២​នាក់ ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​មន្ត្រី​​តុលា​ការ​ខេត្ត​ព្រះ​វិហារ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើសកម្ម​ភាពដោះ​​ដូរ​ថ្នាំ​ញៀន​ជា​មួយ​ឈ្មួញតាម​ផ្លូវ​សាធា​ណរៈ ។

ប្រភពដដែលបានបន្តថា មុខសញ្ញាទាំង៤​នាក់នេះ គឺ​១-ឈ្មោះម៉ឹង ចាន់តារា ហៅរ៉ា ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា​​នៅ​​សាលាដំបូងខេត្តព្រះ​វិហារ មាន​ទីលំនៅ​ភូមិ​ស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ត​ព្រះ​វិហារ និងជា​ឈ្មួញកណ្ដាល ។​ ២-ឈ្មោះស៊ិន ភាព ភេទស្រី អាយុ​៣៦ឆ្នាំ ​មាន​ទីលំនៅភូមិ​អាចារ្យ​​លាក់ សង្កាត់​អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត​​កំពង់​ធំ ស្ត្រីរូបនេះជាអ្នកកាន់កញ្ចប់ថ្នាំ​ញៀន​ ។ ​៣-ឈ្មោះសុខ សារឿន ហៅជុយ ភេទ​ប្រុស អាយុ​៤០ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីឈ្មោះស៊ិន ភាព និង​ជាអ្នកជិះម៉ូតូទៅទាក់ម៉ូយយកថ្នាំញៀន និង​​៤-ឈ្មោះភាត ដាលីស ហៅម៉ីន ភេទស្រី អាយុ​​៣៤​ឆ្នាំ ​មាន​ទីលំនៅភូមិស្អាង ឃុំស្អាង ស្រុក​​ជ័យ​​សែន ខេត្តព្រះវិហារ ។ ស្រ្តីរូប​នេះជា​ឈ្មួញ​កណ្ដាល​ដើររ​កម៉ូយជាមួយ​ឈ្មោះ​ម៉ឹង ចាន់​តារា ហៅរ៉ា ដែល​ជាមន្ត្រីតុលាការខេត្តព្រះ​វិហារ ។

យោងតាមចំលើយរបស់ពួកគេ សមត្ថកិច្ច​បាន​ឱ្យ​​ដឹងថា ឈ្មោះសុខ សារឿន ហៅ​ជុយ និង​ប្រពន្ធឈ្មោះ​ស៊ិន ភាព គឺជា​មុខ​សញ្ញាជួញ​ដូរ​ថ្នាំ​ញៀនដ៏​សំខាន់ម្នាក់ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​ជាយូរមកហើយ ។ ​អ្នក​ទាំងពីរ​មាន​ទំនាក់​ទំនងជាមួយ​ឈ្មោះម៉ឹង ចាន់តារា ជាមន្ត្រី​តុលាការខេត្តព្រះវិហារ និងឈ្មោះភាត ដាលីស ក្នុងការ​ស្វះស្វែងរកម៉ូយ និងសំរាប់នាំ​ចេញ​ទៅ​លក់​នៅព្រំដែន ។ ប្តីប្រពន្ធនេះត្រូវបានប្រភព ដោយ​ឡែកមួយបាននិយាយថា ជាមេខ្លោង​ដែល​ធ្វើសកម្ម​ភាពជួញដូរ និងចែកចាយ​ថ្នាំ​ញៀន​ឱ្យ​ពួកសិស្ស​វិទ្យាល័យកំពង់ធំនាពេលកន្លង​មក ។ នៅថ្ងៃ​ត្រូវ​​ចាប់​ខ្លួន​ឈ្មោះ​ម៉ឹង ចាន់តារា និង​ឈ្មោះ​ភាត ដាលីស បានទាក់ទងរក​ម៉ូយ​ចំនួន​៤នាក់ជិះរថយន្តមួយ​គ្រឿង​មកយក​នៅ​ចំណុចមុខ​វិទ្យាល័យ ដោយ​ឈ្មោះសុខ សារឿន និងប្រពន្ធ​ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៩ មួយ​គ្រឿងយកកញ្ចប់​ថ្នាំញៀនប្រភេទមេតំ​ហ្វេតា​ម៉ីន (យ៉ាម៉ា) ចំនួន៤.១៦០គ្រាប់ មក​ប្រគល់​ឱ្យ​ម៉ូយក្នុងរថយន្ត​។ ពេល​កំពុងតែធ្វើការ​ដោះ​ដូរ​គ្នា​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ព័ទ្ធ​ចាប់​បាន​តែ​ម្ដង ដោយ​ឡែកឈ្មួញ​ដែល​ទិញបន្តបានរត់​គេច​ខ្លួន​​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនមុខសញ្ញាទាំង៤​ត្រូវ​​បានសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូន​​ទៅ​សាលា​ដំបូងខេត្តកំពង់ធំ​ហើយកាលពីរសៀល​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០១១ រួមជាមួយថ្នាំញៀន​ចំនួន​៤.១៦០គ្រាប់ ម៉ូតូសេ១២៥ ស៊េរី២០០៩ មួយគ្រឿង ។ ដោយឡែកប្រភពព័ត៌មានពីសាលាដំបូង​ខេត្តបាន​ឱ្យ​ដឹងថា មុខសញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​ទាំង​៤​នាក់​​នេះ ត្រូវបាន​លោក​ព្រះរាជ​អាជ្ញា​សំរេច​ធ្វើការចោទ​ប្រកាន់​ពី​បទ​ជួញដូរគ្រឿង​ញៀន និងបាន​ប្រគល់ទៅ​ឱ្យ​ចៅ​ក្រមស៊ើបសួរ​ចេញ​ដីការឃុំខ្លួនបណ្ដោះ​អាសន្ន​នៅ​ពន្ធនា​គារ​ខេត្តកំពង់ធំ ហើយដែរ ។ ជា​មួយការ​បង្រ្កាប​ករណី​នេះកន្លងមក សមត្ថកិច្ចនៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ធំ ធ្លាប់បាន​បង្រ្កាប​មុខ​សញ្ញា​ជួញដូរ និងចែកចាយ​គ្រឿងញៀន​បាន​ជា​ច្រើន​នាក់ និងបានប្រគល់ទៅ​ឱ្យ​តុលាការ​​ចាត់​ការ​តាម​ច្បាប់​រួច​មកហើយ ដែលរូបភាព​នេះ​ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​មួយរយៈ​កន្លងមក ៕
ដោយ ៖ កោះឯករាជ្យ