Thursday, February 10, 2011

Editorial: The international community must intervene to help Cambodia safe- guard Preah Vihear Temple in the wake of Thai attacks

Editorial by Ek Madra
Now, more than ever, the international community must stand up, take heed of the perils facing Cambodia’s Preah Vihear temple at the hands of the Thai army. The international committee has a moral and legal obligation to undertake this intervention as it had jointly decided to inscribe the 900-year old monument as a World Heritage site. The Cambodia’s Temple was listed as World Heritage Site in July 07th 2008 during the World Heritage Council meeting at Quebec, Canada.
Thai forces had staged repeated attacks in and around the vicinity of the world heritage, inflicting irreparable damage to the temple and its surroundings aimed at justifying Bangkok’s invasion lies in the secret and unilateral map drawn up by Thailand, which is unrecognized by the international community.
Despite numerous ceasefire agreements and dialogue, Cambodia’s Preah Vihear temple continues to be the focal target for Thai forces and recalcitrant politicians to divert attention of their people away from their domestic political issues.
Thai armed forces attempts to invade Cambodia and forcibly evict her citizens from its own territory. This is tantamount to a scorched earth policy as Thai army firing has been indiscriminate and deliberate, probably aimed at discouraging the committee from discussing further the development of the Preah Vihear temple and its vicinity in line with the inscription of the said temple to the UNESCO World Heritage list.
Evidently, Thai soldiers had again, on Friday and Saturday last week, launched artillery bombardment deep into Cambodia’s territory at three locations, all of which are within the vicinity of the Temple. Stern preventive measures must be taken now without delay to ensure that Thai troops respect the international cultural heritage status bestowed on the Preah Vihear temple.
The protection and safe guarding of the temple benefits not only Cambodia but also its feuding neighbor Thailand. That is to say Thailand also stands to benefit from a peaceful and safe Preah Vihear temple in all aspects – development of tourism and economic activities as well as people to people exchange.  Thus, it is very important that the international community moves immediately to assist Cambodia to ensure the full and complete preservation of the temple, one which is free from damages caused by armed conflict.
I am deeply shocked again after hearing that the latest Thai attacks had caused many serious damages to the Temple of Preah Vihear as stated by Cambodia’s ministry of foreign affairs.
Based on the Convention for the Protection of Cultural Property in the Event of Armed Conflict, done at the Hague, 14 May 1954, stated that
Article 4. Respect for cultural property
1. The High Contracting Parties undertake to respect cultural property situated within their own territory as well as within the territory of other High Contracting Parties by refraining from any use of the property and its immediate surroundings or of the appliances in use for its protection for purposes which are likely to expose it to destruction or damage in the event of armed convict; and by refraining from any act of hostility directed against such property.
Article 22. Conciliation procedure
1. The Protecting Powers shall lend their good offices in all cases where they may deem it useful in the interests of cultural property, particularly if there is disagreement between the Parties to the conflict as to the application or interpretation of the provisions of the present Convention or the Regulations for its execution.
2. For this purpose, each of the Protecting Powers may, either at the invitation of one Party, of the Director-General of the United Nations Educational, Scientific and Cultural Organization, or on its own initiative, propose to the Parties to the conflict a meeting of their representatives, and in particular of the authorities responsible for the protection of cultural property, if considered appropriate on suitably chosen neutral territory. The Parties to the conflict shall be bound to give effect to the proposals for meeting made to them. The Protecting Powers shall propose for approval by the Parties to the conflict a person belonging to a neutral Power or a person presented by the Director-General of the United Nations Educational, Scientific and Cultural Organization, which person shall be invited to take part in such a meeting in the capacity of Chairman.
Article 23. Assistance of Unesco
1. The High Contracting Parties may call upon the United Nations Educational, Scientific and Cultural Organization for technical assistance in organizing the protection of their cultural property, or in connexion with any other problem arising out of the application of the present Convention or the Regulations for its execution. The Organization shall accord such assistance within the limits fixed by its programme and by its resources.
2. The Organization is authorized to make, on its own initiative, proposals on this matter to the High Contracting Parties.
I, therefore, called on the international community to pay close attention to the current armed clashes provoked by Thais to ensure that the Temple will never ever be damaged again by Thai gunfire.  Thus the UNESCO and World Heritage Committee should call on all concerned parties to set up an ADHOC committee to work with Cambodia and Thailand to make sure that the Temple will no longer be part of the battle ground between the two Asian nations.

ឯកឧត្តម​បណ្ឌិត​ សុខ អាន ផ្តល់​អនុសាសន៍​ ៨ ចំណុច​​ដល់​មហោស្រព​សិល្បៈមហាជន​ឆ្នាំ​២០១១


            ​នៅ​សាលសន្នីសីទ​ចតុមុខ​ នា​ព្រឹក​ថ្ងៃទី​១០​ ខែកុម្ភៈ ឆ្នាំ ២០១១ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ និង​លោក​ជំទាវ​បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើក​មហោ​​ស្រព​សិល្បៈមហាជន​ឆ្នាំ​ ២០១១ ដែល​រៀប​ចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រោម​ការ​ឧបត្ថម្ភ​របស់​មូលនិធិជាតិ​ ដើម្បី​វប្បធម៌​នៃ​ទីក្រុង តូក្យូ ប្រទេស​ជប៉ុន​ (IFAC) ​និង​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។​
            ដោយ​មាន​វត្ត​មាន​មន្រ្តី​ជា​សមាជិក​សមាជិការ​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​ពី​សិល្បករ សិល្បការិនី មក​ពី​តាម​បណ្តាខេត្ត​ និង​រាជធានី​ចំនួន​ ៤៩ ក្រុម​ ឯកឧត្តម​ម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ចាត់​ទុក​ថា មហោស្រពនេះ​គឺ​ជា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏សំខាន់​មួយ ដែល​រួម​ចំណែក​ដោយ​ផ្ទាល់​​ដល់​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជាតិ​ឲ្យ​កាន់​តែ​រឹង​មាំ​ ស្ថិតស្ថេរគង់វង្ស​ និង​រីក​ចំរើន​នៅ​ពេល​អនាគត ។
            ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ថា ក្នុង​ខណៈ​ដែល​ប្រទេស​យើង​ត្រូវ​ការ​ចាំបាច់​ នូវ​ស្នាដៃ​វប្បធម៌​គ្រប់​រូបភាព​ ការ​បើក​ឲ្យ​មាន​មហោស្រព​មហាជន​ទូទាំ​ង​ប្រទេស​ គឺ​ពិត​ជា​ឱ​កាស​មួយ​ដ៏​មាន​តម្លៃ​ សម្រាប់​សិល្ប​ករ សិល្បការិនី​ទាំង​អស់​បាន​រៀន​សូត្រ​ និង​ដក​ពិសោធន៍​គ្នា​ទៅវិញទៅមក​ ជា​ពិសេស​ការ​បំផុស​ចលនា​ប្រលង​ប្រណាំង​ជ្រើស​រើស​ស្នាដៃ​តែងនិពន្ធ និង​ការ​សំដែង​ សំដៅ​លើក​កម្ពស់​អត្ត​សញ្ញាណជាតិ ​ការ​ថែរក្សា​ ការ​ការពារ និង​ការ​អភិវឌ្ឍន៍​បេតិកភណ្ឌ​​អរូបី​ និង​ប្រែក្លាយ​​ផលិត​ផល​វប្បធម៌ ឲ្យ​ទៅ​ជា​ផលិតផល​​បំរើ​ឲ្យ​បុព្វ​ហេតុ​អប់រំ ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ និង​ការ​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច។​
            ដោយ​បាន​​មាន​ប្រសាសន៍​រំលឹក​ឡើង​អំពី​បញ្ហា​ប្រឈម​នានា​ដូច​ជា​ ចរន្ត​សកលភាវូបនីយកម្ម​ ការ​រីក​ចំរើន​ផ្នែក​ព័ត៌មាន​វិទ្យា និង​រូប​ភាព​វប្បធម៌ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​វប្ប​ធម៌បុរាណ​មាន​ការ​ថយ​ចុះ​ ការ​យល់​ដឹង​គុណ​ភាព​ស្នាដៃ​តែង​និពន្ធ​ ក៏​ដូច​ជា​ការ​សំដែង​របស់​សិល្បករ​មហាជន​​នៅ​មាន​កំរិត​ និង​​កង្វះខាត​ខាង​ផ្នែ​ក​បច្ចេកវិទ្យា​ កង្វះទុន​ ឯកឧត្តម​បណ្ឌិត​បាន​មាន​ប្រសាសន៍ថា ដើម្បី​ប្រែក្លាយ​ឲ្យ​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​ពិត​ប្រាកដ​ស្រប​តាម​ពាក្យ​ស្លោក​លើកឡើង​ថា កម្ពុជា​ព្រះរាជាណាចក្រនៃ​វប្បធម៌។​​ នៅ​ចំពោះ​មុខ និង​ទៅ​អនាគត​ស្ថាប័ន​វប្បធម៌​គ្រប់​ថ្នាក់​ ពិសេស​ក្រុម​សិល្បៈ​មហាជន​ទូទាំង​ប្រទេស​ត្រូវ​ខិត​ខំ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដល់​យុទ្ធ​សាស្រ្ត​​គោលនយោបាយ​ និង​សកម្ម​ភាព​ដូច​ខាង​ក្រោម៖
-​គួរ​ខិត​ខំ​លើក​ស្ទួយ​ការ​យល់​ដឹង​អំពី​គោល​នយោបាយ​ជាតិ​លើ​វិស័យ​សិល្បៈ​ ដែល​ជាត្រី​វិស័យ​ដ៏​សំខាន់​សម្រាប់​ការ​អនុវត្ត​ និង​អភិវឌ្ឍវប្ប​ធម៌​មហាជន​យើង​។​
-​ប្រែ​ក្លាយ​វប្ប​ធម៌​មហាជន​ឲ្យ​​ទៅ​ជា​វប្បធម៌​អភិវឌ្ឍ​ តាម​រយៈ​ការ​អប់​រំ​បណ្តុះ​បណ្តាល​ ការ​ថែ​បំប៉ន​ការ​តែង​និពន្ធ​ ការ​សំដែង​ និង​កា​រ​ផ្សព្វ​ផ្សាយ​។ ទន្ទឹម​នឹង​នេះ​គួរ​ខិត​ខំ​បង្កើន​សម​ត្ថភាព​យល់​ដឹង​របស់​សិល្បករ​មហាជន​ ដោយ​ផ្សារ​ភ្ជាប់​ការ​សំដែង​ទៅ​នឹង​ចំណេះ​ដឹង​ថ្មី​ វិទ្យាសាស្រ្ត​បច្ចេកទេស​ថ្មី​ ខ្លឹម​សារ​ថ្មី​ ដោយ​ជៀស​វាង​ឲ្យ​បាន​ពី​ការ​លួច​ចម្លង​គ្នា​ទៅ​វិញទៅមក​ និង​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​អំពី​ចំណេះ​ដឹង​មូល​ដ្ឋាន​បន្ថែម​ទៅ​លើ​ការ​បម្រើ​ភាព​រីក​រាយ​ប្រកបដោយ​ភាព​ថ្លៃ​ថ្នូរ​។​
-​លើក​ស្ទួយ​គំនិត​ច្នៃ​ប្រឌិត​ ផលិត​ស្នាដៃ​ថ្មី​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​ចេះ​ប្រើប្រាស់​ស្នា​ដៃ​ទាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ តាមរយៈ​ការ​ស្វែង​រក​ទី​ផ្សារ​សម្រាប់​ធ្វើ​អាជីវកម្ម​​ ដែល​​ទង្វើ​នេះ​គឺ​ពិត​ជា​អាច​ជំរុញ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​សិល្បករ​មហាជន​បាន​យ៉ាង​ពិត​ប្រាកដ​។
-​ចាំ​បាច់​ត្រូវ​ខិត​ខំ​ប្រែ​ក្លាយ​គុណ​ភាព​​ស្នាដៃ​ និង​ការ​សម្តែង​ឲ្យ​មាន​លក្ខណៈ​ជឿន​លឿន​ ទំនើប​កម្ម​ និង​ទាន់​សម័យ​។ ប៉ុន្តែ​ការ​ធ្វើ​ទំនើប​កម្ម​ស្នាដៃ​សិល្បៈ​មហាជន​ ត្រូវ​ផ្សារ​ភ្ជាប់​ឲ្យ​បាន​ទៅ​នឹង​ប្រពៃណី​ ទំនៀម​ទំលាប់​ វប្បធម៌​ និង​អត្ត​សញ្ញាណ​ជាតិ​។​
-​ប្រែក្លាយ​ស្នាដៃ​សិល្បៈ​វប្បធម៌​មហាជន​គ្រប់​ប្រភេទ ឲ្យ​ទៅ​ជា​ផលិត​ផល​វប្ប​ធម៌​ ដែល​មាន​គុណ​ប្រយោជន៍ ដល់​ការ​ថែរក្សាការពារ​ ការ​បង្ក​បង្កើន​ និង​ការ​អភិវឌ្ឍបេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​យើង​។​ ក្នុង​ទស្សនៈ​នេះ ស្ថាប័ន​ទទួល​បន្ទុក​ គួរ​ខិតខំ​ពង្រឹង​សិល្បករ​អាជីព​ឲ្យ​ទៅ​ជា​គ្រូ​បង្គោល​នៃ​ក្រុម​សិល្បករ​មហាជន​ សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ន៍​វប្បធម៌​។ ស្ថាប័ន​វប្បធម៌​ថ្នាក់​កណ្តាល​ និង​ថ្នាក់​មូល​ដ្ឋាន​ត្រូវ​ខិតខំ​កសាង​ផែន​ការ និង​លើក​ទិសដៅ​ឲ្យ​ឲ្យ​ក្រុម​សិល្បៈ​មហាជន​អាច​មាន​លទ្ធភាព​បង្កើត​ក្រុម​សិល្បៈ​មហាជន​តៗ​គ្នា។ ទន្ទឹម​នឹងនេះ​ យើង​ត្រូវ​ជម្រុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​សារពើភណ្ឌ ពាក់ព័ន្ធ​នឹង​ចំនួន​ក្រុម​សិល្បៈ​មហាជន​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចង​ក្រង​ជា​ទិន្នន័យ​សម្រាប់ពង្រឹង និង​ពង្រីក​សិល្បៈ​មហាជន​ទាំង​នោះ​ ទាំង​បរិមាណ​ និង​គុណភាព​។ ម្យ៉ាង​ទៀត​ស្ថាប័ន​ទទួល​បន្ទុក​ និង​សិល្បៈមហាជន​​គួរ​ខិតខំចង​ក្រង​ឯកសារ​បោះ​ពុម្ភ​ផ្សាយ​ស្នាដៃ​សិល្បៈ​មហាជន​ និង​រក្សា​ទុក​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​
-​តែង​តាំង​ និង​បង្កើន​តួនាទី​របស់​គ្រូចាស់​ទុំ​នៅ​ក្នុង​ក្របខ័ណ្ឌ​ “​មត៌ក​មនុស្ស​រស់​” ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​តាម​រយៈការ​បើក​កម្ម​វិធី​ហ្វឹកហ្វឺន និង​សម្តែង​ផ្សព្វ​ផ្សាយ​ជូន​សាធារណជន​ ពិសេស​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ និង​ជម្រុញ​ការ​ចូលរួម​ក្នុង​ការ​ថែ​រក្សា​ការពារ​មត៌ក​វប្បធម៌​​មហាជន​យើង​ឲ្យ​បាន​គង់​វង្ស​ទៅ​អនាគត។
៧-​រាល់​ស្នាដៃ​សិល្បៈ​មហាជន​ ចាំ​បាច់​ត្រូវ​បាន​ទទួល​​ការ​កែលម្អ​ និង​ការ​លើក​សរសើរ​ ដើម្បី​ធ្វើ​ឲ្យ​រូប​ភាព​ និង​ខ្លឹម​សារ​កាន់​តែ​មាន​លក្ខណៈ​មុត​ស្រួច​ និង​ល្អ​ប្រសើរ​ឡើង​ ហើយ​ការ​តែង​និពន្ធគួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​។​
-​ដើម្បី​ធានា​ដល់​ការ​រីក​ចំរើន​ប្រកប​ដោយ​និរន្តរ​ភាព យើង​គួរ​បង្កើត​ឲ្យ​មាន​មហោ​ស្រព​សិល្បៈ​មហាជន​ថ្នាក់​មូល​ដ្ឋាន​ឲ្យ​បាន​ផុល​ផុស​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ម្តង​ ដោយ​ប្រើ​ប្រាស់​កម្មវិធី​ហ្វឹក​ហ្វឺន​ដ៏​ជាក់​លាក់​ គឺ​មួយ​ឆ្នាំ​បណ្តុះ​បណ្តាល​ មួយ​ឆ្នាំ​បើក​មហោ​ស្រព​​​ថ្នាក់​មូល​ដ្ឋាន​ និង​មួយ​ឆ្នាំ​ទៀត​បើក​មហោស្រព​ថ្នាក់​ជាតិ​។​    
            ឯកឧត្តម​ ហ៊ឹ​ម ឆែម រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មវិធី​មហោស្រប​សិល្បៈមហាជន​ឆ្នាំ​ ២០១១ ប្រព្រឹត្ត​ទៅ​រយៈពេល​១៩ ថ្ងៃ គឺ​ចាប់​ពីថ្ងៃទី​ ១០ ដល់ ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១១ ដោយ​មាន​​ក្រុម​សិល្បៈ​ចំនួន​ ៤៩ ក្រុម​ ​មក​ពី​ទូទាំង​ប្រទេស​សំដែង​ ល្ខោនបាសាក់​ យីកេ ល្ខោន​ខោល របាំប្រពៃណី​ អាយ៉ៃ​ ។ល។ ក្នុង​គោលបំណង​ចូលរួម​អបអរទិវា​វប្បធម៌ជាតិ​​នៅខែមីនា​ខាង​មុខនេះ​។​



រូបថត(ស៊ឹម លាភ)         

នៅក្នុងឆ្នាំ ២០១១កម្ពុជាសង្ឃឹមថានឹងទទួលកំណើនសេដ្ឋកិច្ចក្នុងអត្រា៦ភាគរយ

            នៅក្នុងឱ​កាស​អញ្ជើញ​ចូល​រួម​ពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មនា​ថ្ងៃទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០១១​ នៅ​សាល​សន្នីសិទចតុមុខ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ ២០១១ នេះកម្ពុជាសង្ឃឹមថា នឹងទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ចក្នុងអត្រា ៦% ដែល អាស្រ័យ​ដោយ​​កំណើន​ឡើងវិញក្នុងវិស័យកម្មន្ដសាល ឧស្សាហកម្ម​កាត់​ដេ​រសំលៀកបំពាក់ កសិកម្ម វិស័យ​ទេសចរណ៍ និង ​វិស័យសំណង់។ សម្ដេចតេជោ​​នាយករដ្ឋមន្ដ្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​បានចាត់ទុកថា ពាណិជ្ជកម្ម គឺជា​ប្រភពនៃ កំណើនសេដ្ឋកិច្ចជាតិ ដែលនៅក្នុងឆ្នាំ ២០១០ កន្លងទៅនេះ​ដោយសារ​កំណើន​នៃ​វិស័យ​ពាណិជ្ជកម្មបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងកម្រិតប្រមាណជា ៥% ។
            សម្ដេចតេជោមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលនឹងបន្ដខិតខំប្រឹងប្រែងធានាឱ្យបាននូវ​ស្ថិរភាព​នយោបាយ​​ សុខសន្ដិភាព និងសុវត្ថិភាព ដែលជាបុព្វលក្ខខណ្ឌ​សម្រាប់កម្ពុជា​សម្រេចបាន​នូវ​កាលានុវត្ដភាព និង ការប្រើប្រាស់ អស់​សក្ដានុពល​នៃសេដ្ឋកិច្ច និង សង្គមរបស់ខ្លួននោះ ។
            នៅក្នុងសុន្ទរកថា សម្ដេចនាយករដ្ឋមន្ដ្រីបានជម្រុញឱ្យរិៈ​រកវិធីប្រើប្រាស់សក្ដានុពល​ពីកិច្ច​សហ​ប្រតិបត្ដិ​ការ​ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) យុទ្ធសាស្ដ្រកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចាវប្រាយ៉ា-មេគង្គ- (ACMECS) និងតំបន់អភិវឌ្ឍត្រីកោណផ្សេងៗទៀតក្នុងកម្រិតអនុតំបន់ ព្រម​​ទាំង​​សហគមន៍អាស៊ីបូព៌ា និងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អូស្ដ្រាលី-ញូហ្សេឡែន (AANZFTA) កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក៏ដូចជា តំបន់​ពាណិជ្ជកម្ម​សេរីអាស៊ានបូព៌ា (EAFTA) និង ភាពជាដៃគូសេដ្ឋកិច្ចស៊ីជម្រៅ នៃបណ្ដា​ប្រទេស​អាស៊ីបូព៌ា​(CEPEA)ក្នុងរយៈពេលវែងផងដែរ ពីព្រោះថា កិច្ចការទាំងអស់នេះនឹងផ្ដល់កាលានុវត្ដភាព យ៉ាងធំធេង​ដល់កិច្ចការវិនិយោគ និង របបពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា ។
            សម្ដេចតេជោថ្លែងថា កិច្ចសហប្រតិបត្ដិការទាំងអស់នោះនឹងមិនគ្រាន់តែជម្រុញពាណិជ្ជកម្ម និង កំណើន​​​សេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្ដែវា​នឹងបង្កើត​របត់មួយឈានទៅ​រកការបង្កើត​​និម្មាបនកម្មពាណិជ្ជ​កម្ម​កម្ពុជា​​បែបថ្មីមួយ ជាពិសេស ការធ្វើ ពិពិធភាវូបនីយកម្មពាណិជ្ជកម្មទីផ្សារផលិតផលរបស់កម្ពុជា ដើម្បី​រត់​តាម​​ល្បឿន​វិវត្ដន៍នៃចរន្ដសេដ្ឋកិច្ចតំបន់ និង ពិភពលោក និង ការក្ដាប់យកនូវ​កាលានុវត្ដភាព​ថ្មីដែល​កើត​ចេញ​​ពីការស្ទុះឡើងនៃសេដ្ឋកិច្ចអាស៊ី។ សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា កិច្ច​សហ​ប្រតិបត្ដិការ​​​ទាំងអស់នេះ បាន និង កំពុងផ្ដល់នូវកាលានុវត្ដភាពថ្មីៗបន្ថែមទៀតសម្រាប់ កំណែ​ទម្រង់​ការ​វិនិយោគ និង ពាណិជ្ជកម្មអន្ដរជាតិតាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និង ការលុប​បំបាត់​នូវ ឧបសគ្គ​នៃការវិនិយោគផងដែរ ។
            សម្ដេចមានប្រសាសន៍បន្ដទៀតថា ការ​ជម្រុញការអនុវត្ដកម្មវិធីកំណែទម្រង់ ការធ្វើ​ទំនើប​កម្ម​នៃរចនា សម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចជាតិ ព្រមទាំង​ពង្រីក​ភាពប្រកួត​ប្រជែង​របស់​ខ្លួន​ទៅ​នឹង​ស្ដង់ដារ​តំបន់ និង អន្ដរជាតិ បាន​ធ្វើ​ឲ្យ​កម្ពុជាមិនគ្រាន់​តែអាចជំនះ​បាន​នូវ​ឧបសគ្គ ដែលអាចរាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច តាមរយៈការអនុវត្ដកម្មវិធីកំណែទម្រង់នានាប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំង​អាច​បង្កើត​នូវ​លក្ខខណ្ឌ​សម្រាប់ចីរភាពនៃកំណើន និង ការបែងចែកបានសមស្របនូវបន្ទុក និង ផល​ចំណេញ​ពី​ការអភិវឌ្ឍ​ប្រកបដោយសមធម៌ទៀតផង ។
ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ពេលនេះ​សភាពការណ៍ពាណិជ្ជកម្មនៅកម្ពុជា មានភាពប្រសើរឡើងជាងឆ្នាំមុន ជាពិសេសការ​កើនឡើងនូវ​ការ​នាំ​ចេញ​ផលិតផលកម្ពុជាប្រមាណ ២៥% ធ្វើឱ្យយើងអាចរក្សាបានកំណើនសេដ្ឋកិច្ចប្រមាណ ៥.៥% លើស​ឆ្នាំមុន។ ឯកឧត្ដមមានប្រសាសន៍បន្ដថា កាលពីឆ្នាំ ២០១០ កន្លង​ទៅ​កម្ពុជា​បាន​សំរេចការ​នាំចេញ​ផលិត​ផល​ទំនិញទៅកាន់ទីផ្សារប្រទេសនានាសរុប ប្រមាណ ៣៤៩៥ លាន​ដុល្លា​​កើនលើសឆ្នាំ ២០០៩ ប្រមាណ ២៥% ក្នុងនោះការនាំចេញទំនិញអង្ករមានទឹកប្រាក់ ចំនួន ២៧ លានដុល្លា​កើនលើសឆ្នាំមុន ១៧០% ដែលសក្ខីកម្ម​នេះបានបង្ហាញ​ឱ្យឃើញពីការ​ចូលរួម​សហការ​ពី​គ្រប់​ស្ថាប័ន និងផ្នែកពាក់ពន្ធ័ ក្នុង​ការ​អនុវត្ដយុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរ​ធ្វើ​ពាណិជ្ជូបនីយ​កម្ម​កសិកម្ម និង ការប្រែក្លាយ កម្ពុជា​​ទៅជាកន្លែងនាំចេញអង្ករមាស“ស”នោះ។
យោងតាមសេចក្តី​រាយការណ៍របស់រាជរដ្ឋាភិបាលឱ្យដឹងថា ការនាំចេញ-នាំចូលនៅឆ្នាំ ២០១០ បានកើនឡើងចំនួន ៦,៨%គឺពី ១០ ពាន់លានដុល្លារនៅឆ្នាំ ២០០៩ ទៅ ១០,៦៨ ពាន់លាន​ដុល្លារ​នៅឆ្នាំ ២០១០ បើទោះបីជាវិបត្ដិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសកលលោក​ទើប​មាន​សញ្ញា​ងើប​ឡើង​វិញ​នា​ពេល​កន្លងទៅក៏ដោយ ដោយក្នុងនោះការនាំចេញតាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ២០១០ បាន​កើន​ឡើង​ចំនួន ២៧%គឺពី ២,៦ ពាន់លានដុល្លារនៅឆ្នាំ ២០០៩ ទៅ ៣,៣ ពាន់ លានដុល្លារនៅឆ្នាំ ២០១០ ។ របាយការណ៍នោះឱ្យដឹងបន្ដថា អត្រាអតិផរណាឆ្នាំ ២០១០ ត្រូវបានរក្សាជាមធ្យមក្នុង កម្រិត ៤% នៅ​ពេល​ដែលអត្រាអតិផរណាឆ្នាំ ២០០៩ មានកម្រិត ៥,៣% ។ ទុនបម្រុងអន្ដរជាតិបានកើនឡើងពី ២៣៦៧ លានដុល្លារ នៅឆ្នាំ ២០០៩ ទៅ ២៦៥០ លានដុល្លារនៅឆ្នាំ ២០១០ ។ ទំហំ​ប្រាក់​បៀវត្សរ៍​ប្រមាណ​​ជា ៣៧២ លានដុល្លារអាមេរិក ត្រូវបើកផ្ដល់ដល់ពលករក្នុងឆ្នាំ ២០១០ ដែលកាលពីឆ្នាំ ២០០៦ ទំហំ​ប្រាក់​បៀវត្សរ៍មានប្រ មាណ ២៥,៧ លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែៗ ៕


សម្ដេចតេជោ ៖ ការប្រយុទ្ធគ្នា​រវាងកងទ័ពកម្ពុជា-ថៃ គឺជាសង្គ្រាម​


សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០១១ ថា ការប្រយុទ្ធគ្នា​នៅ​តំបន់​ព្រំដែន​ត្រង់​តំបន់ ប្រាសាទព្រះវិហារគឺ​ជា​ សង្គ្រាមពិតប្រាកដហើយមិន​គ្រាន់​តែ​ជា​ការ​ប៉ះទង្គិច​គ្នា​នោះ​ឡើយ​ ព្រោះថា ការប្រយុទ្ធគ្នាបានអូសបន្លាយអស់រយៈពេលជា ច្រើនថ្ងៃ​ដោយ​មាន​ទាំង​ការប្រើអាវុធធុនធ្ងន់។
ថ្លែង​នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម សម្ដេចតេជោ​នាយករដ្ឋ​មន្ដ្រីបាន​ថ្លែង​​អំណរគុណ​ដល់ប្រជាពលរដ្ឋកម្ពុជាទូទៅគ្រប់លំដាប់ថ្នាក់ ព្រមទាំង​បានថ្លែង​អំណរគុណ​ទៅដល់​សង្គម​​ស៊ីវិល​បណ្ដាគណបក្សនយោបាយនានា ដែល បានចូលរួមឧបត្ថម្ភគាំទ្រនូវថវិកាផ្ទាល់ខ្លួន ទោះបី​ជា​តិ​ច​តួចក្ដី​ចូលរួមចំណែកក្នុងមូលនិធិរបស់ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ បាយ័ន ក៏ដូចបណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន និងការគាំទ្រចំពោះការសម្រេចចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់យក ឥរិយាបថ​ដើម្បី​កាច់​​បំបាក់ការឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រោះ​ថាការបង្កើតសង្គ្រាមនេះ​មិនមែន​កម្ពុជា​ជា​អ្នក​បង្កើត​ទេ គឺថៃជាអ្នកបង្កើត ហើយភស្ដុតាងជាក់ស្ដែង នាយករដ្ឋមន្ដ្រីថៃ អាប់ភីស៊ីតវេចាជីវ៉ា ត្រូវតែ​​ទទួល​ខុស​​ត្រូវ​ក្នុង​ឋានៈជាឧក្រិដ្ឋ​ជន​សង្គ្រាម ព្រោះការបាញ់ផ្លោងបំផ្លាញតាមប្រាសាទ និងវត្ត​កែវសិក្ខាគីរីស្វារៈ គឺជា​​ឧក្រិដ្ឋកម្ម​សង្គ្រាមមួយទៅហើយ​ ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ការចូលរួមនៅក្នុងចលនាស្នេហាជាតិ ដើម្បី​ការពារ​ប្រទេស​នេះ ត្រូវធ្វើរយៈ ពេលវែងគឺជាការឯកភាពជាតិមួយនៅក្នុងនយោបាយ ដែលរាជរដ្ឋាភិបាល​ប្រកាន់​យក​នូវ​វិធាន​ការទាំងវិស័យយោធា ទាំង វិស័យនយោបាយ និង ការទូតផងដែរ ។  សម្ដេចតេជោ​មាន​ប្រសាសន៍​ថា ខឿន ការពារជាតិរបស់​ប្រជាជនគឺបែបនេះឯង ព្រោះទឹកដីនេះជាទឹកដីយើងទាំងអស់គ្នា ហើយ​ការចូល​រួម​នេះមានតម្លៃណាស់ បើ ទោះ​បីជាទឹកលុយចំនួនតិច ក៏ប៉ុន្ដែទឹកចិត្ដមានទំហំធំណាស់ ដែលយើង​ត្រូវ​មើល​ឃើញ​ពីការចូលរួម​របស់​ប្រជាជន ក្នុងផែនការ​ ការពារជាតិ ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ។
សម្ដេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា​គ្រប់ស្រទាប់វណ្ណៈ​បន្ដចូល​រួម​ក្នុង​ចលនានេះ ព្រោះ យើងត្រូវដាក់ចេញនូវការតស៊ូក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ដ្រតស៊ូយូរអង្វែង ព្រោះ​ការតស៊ូ​ជាមួយថៃ មិនមែន​តស៊ូ១ថ្ងៃឬ១ឆ្នាំទេ គឺច្រើនឆ្នាំ ។ សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី​បានលើក​ឡើង​នូវ​បទ​ពិសោធន៍​ពីអតីត​កាលលើបញ្ហាប្រាសាទព្រះវិហារនេះ ដែលសម្ដេចព្រះនរោត្ដម សីហនុ បានប្រើប្រាស់ការ​​ចរចា​តាំងពីឆ្នាំ ១៩៥៤ ហើយប្រាំឆ្នាំក្រោយទើបបានព្រះអង្គសម្រេចប្ដឹងទៅ តុលាការអន្ដរជាតិទីក្រុងឡាអេ ។ យើងក៏ដូចគ្នាដែរ យើងប្រើប្រាស់ការចរចាទ្វេភាគីដំណើរការជាងពីរឆ្នាំ ឥឡូវនេះ យើង ត្រូវ​សម្រេច​ចិត្ដ​ធ្វើ​សកម្មភាព​ដោយតាមផ្លូវច្បាប់​​។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះយើងដើរដល់ដំណាក់​កាលមួយដែល​មិនអាច​ថយក្រោយ​គឺយន្ដការអន្ដរជាតិ ព្រោះយើងអត់ទុកចិត្ដបានទេ ដោយសារភាគី​ថៃបានចុះ​ហត្ថលេខា​និងដៃលប់នឹងជើង។ សម្ដេចតេជោ​ថ្លែងថា ខ្ញុំសូមប្រកាសចាប់ពីម៉ោងនេះ ពេលនេះទៅ កម្ពុជា​បន្ដការ​ចរចាដោះស្រាយបញ្ហាដោយសន្ដិវិធី ក៏ប៉ុន្ដែលើមូលដ្ឋាននៃភាគីទីបីចូលរួម មិនអាចចរចាទ្វេភាគីទៀតទេ
សម្ដេចតេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំអំពាវនាវឱ្យប្រជុំក្រុមប្រឹក្សា សន្ដិសុខជាបន្ទាន់ នេះជាចំណុចទី១ ហើយចំណុចទី២ ខ្ញុំសូម​ឱ្យបញ្ជូនមកនូវកងរក្សាសន្ដិភាព អ.ស.ប ឬក៏អ្នកសង្កេត ការណ៍​យោធា អ.ស.ប មកកាន់កម្ពុជា បើទោះបីជាយើងដឹងថា កាតព្វកិច្ចការពារនេះ មិនមែន​ជា​សមត្ថកិច្ច​របស់អគ្គលេខាធិការ អ.ស.ប ក្ដី ដើម្បី​ឱ្យដឹងថា តើអ្នកណាឈ្លានពានអ្នកណា ។ ប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្ដិសុខជួបការលំបាក ក្រុម​ប្រឹក្សា​សន្ដិសុខ​ប្រគល់តួនាទីនេះ ឱ្យទៅប្រធានអាស៊ាន ប៉ុន្ដែ​ដំបូង​បំផុត​ត្រូវតែប្រជុំ ដែល​យន្ដការ​នេះ​ត្រូវ​ការបំពេញឱ្យគ្នា ដោយមិនមែន​ជាការទាមទារ​ដាច់​ចេញ​ពីគ្នាទេ ។ យន្ដការអាស៊ាន និង អសប បំពេញ​ឱ្យគ្នា​ដែលយើងនឹងកំដរលេង នៅលើបញ្ហានេះ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ឥឡូវ​នេះកម្ពុជាកំពុងត្រៀមប្ដឹងទៅតុលា​ការយុត្ដិធម៌ អន្ដរជាតិ ដើម្បី​បកស្រាយ​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ ឆ្នាំ ១៩៦២ បើមិន​ដូច្នេះ​ទេវា​គ្រាន់​តែជាដំណោះ​ស្រាយ​បណ្ដោះ​​អាសន្នក្នុងការឈប់បាញ់ តែវាមិនបានបញ្ចប់បញ្ហាទាំងស្រុងទេ។
សូម​បញ្ជាក់​ថា ដោយ​ទទួលយកនូវសំណើរបស់ប្រទេសកម្ពុជា ដែលសុំឱ្យក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប កោះ​ប្រជុំ​ជា​បន្ទាន់ដើម្បី ដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃនោះ ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប បាន​សម្រេច​​យកថ្ងៃច័ន្ទទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១​ បើកកិច្ចប្រជុំបន្ទាន់ មួយ ដែលមាន​ការចូលរួម​ដោយ​ប្រទេស​ជាសមាជិកអចិន្ដ្រៃយ៍ និង មិនអចិន្រៃ្ដយ៍ទាំង ១៥ ព្រមទាំងរដ្ឋមន្ដ្រីការបរទេស កម្ពុជា ថៃ និងឥណ្ឌូ​នេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ផងដែរ ។
ដោយ​ឡែក​សម្រាប់​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល​កំពុង​ឈរ​ជើង​ការពារបូរណភាព​ទឹកដី ក៏ដូចក្រុមគ្រួសាររបស់គេផងនោះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់ថវិកា​ចំនួន ១ម៉ឺនដុល្លារ រួមទាំង​ការ​ចំណាយ សម្រាប់ការធ្វើបុណ្យទានផងសម្រាប់គ្រួសារយុទ្ធជនពលីម្នាក់ ។ ចំណែកយុទ្ធជន​ដែល​របួស​ធ្ងន់​ទទួល​បានថវិកាចំនួន ៣០០០ដុល្លារ ឯអ្នក​របួស​ស្រាល​ទទួល​បាន​ថវិកា​ចំនួន ១៥០០ដុល្លារ ។ រាជរដ្ឋាភិបាល​ក៏បានឧបត្ដម្ភដល់ជនស៊ីវិលដែលពលី ម្នាក់ៗទទួលបានថវិកាចំនួន ៥០០០ដុល្លារ ។ ចំណែក​​មូលនិធិបាយ័នក៏បានប្រកាសអំពីការសម្រេចផ្ដល់ថវិកាចំនួន ១ ម៉ឺន ដុល្លារ​សម្រាប់គ្រួសារ​យុទ្ធជន​ពលីម្នាក់ និង ជនស៊ីវិលដែលពលីម្នាក់នូវថវិកាចំនួន ៥០០០ ដុល្លារ​ផងដែរ។



ANALYSIS: NO MORE BILATERAL TALKS, THAI GOVERNMENT SHOULD NOT BE AFRAID OF INTERNATIONAL MECHANISM

A “real war” is imposed on us by Thailand
Four days of “real war” that Thailand had imposed on Cambodia from February 4 to February 7, with provocative and threatening shelling from time to time days after, and especially the massing of new tanks and fresh troops closer to the boundary under the pretext of an ordinary and pre-scheduled military maneuver are enough evidences on the grounds that Thailand will implement its strategy of full-scale aggression in the area of the Temple of Preah Vihar. Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia is on top of the game when dealing with Thailand’s military activities. His order is in place. The Cambodian armed forces know what to do even under a full-scale aggression by Thailand. The Cambodian people have been assured, and they trust entirely the wise leadership of Samdech Hun Sen, that not a single square inch of the Cambodian territory will be lost by act of war imposed on Cambodia by her neighbors. The pouring of donations to support the front line in the defense of national sovereignty and territorial integrity brings the warmth to the pounding heart of our troops even during the cold nights of vigil on top of the Dangrek mountain range and the surrounding areas.
Cambodia and Thailand are two boxers, therefore a referee is required
It will be no more bilateral talks with Thailand, but the negotiations to achieve peace and security along the border between Cambodia and Thailand with the participation of a third party, be it the ASEAN, the UN or any other established International organization of renown are the formula that Samdech Hun Sen has put forward.  Thailand’s deceptive tactics have stalled the demarcation of the land boundary. Thailand created the “internal legal processes” as the plunging of the hard sticks across the turning wheel to slowdown and then to stall the demarcation process. Abhisit Vejjajiva has begged Samdech Hun Sen to allow “Thai internal legal and parliamentary processes to work their ways,” however more parliamentary processes have been set up and more delays in ratifying the three (3) last agreements by Cambodian and Thai JBC negotiations, and the first of those three dated back to 2008, while Abhisit Vejjajeva and Kasit Pyromya spoke highly about JBC, only to be disseminated by the media as a propaganda ploy and to foul the international public opinion about the “goodwill” of Thailand that has proven to be simply a campaign of intoxication of the international public opinion. Samdech had firmly and publicly said that without the ratification of the three JBC agreements by Thailand, no next negotiation on the demarcation of land boundary under the JBC framework is permitted by him. What for, if after spending time, money and wasting human resources time, Thai parliament sits on it? Confident of its trickery, sure about the effectiveness of its delay tactics until the right moment to take advantages of “poor and naïve” Cambodia, Thailand had not heed the wise warning of Samdech Techo.
The unprecedented arrogance of Thailand
The clear intention of Thailand to damage “a world heritage” has prompted Unesco Director General Irina Bokova to dispatch a team of experts to the Temple of Preah Vihear for an on-site examination and assessment, to be arrogantly warned by Thailand that UNESCO members must ask permission from Thailand when coming on official mission to the Temple of Preah Vihear, as reported by The Nation dated 9 February. Last year Thailand had resorted to the same type of warning. Thailand’s arrogance is directed against Cambodia, UNESCO, and the rule of international law. (i) Against Cambodia: This is a moral and political encroachment of Thailand on the sovereignty of Cambodia, because Thailand knows and accepts that the Temple of Preah Vihear is under the sovereignty of Cambodia. The ASEAN and the UN would take note about this flagrant encroachment by Thailand. (ii) Against UNESCO: After the inscription of the Temple of Preah Vihear on the World Heritage List on 7 July 2008 under decision 32 COM 8B 102, the Temple carries the status of “a world heritage” and Article 6 of the 1972 Convention states that: “…such heritage constitutes a world heritage for whose protection it is the duty of the international community as a whole to co-operate.” And UNESCO represents the international community in this matter and under this particular circumstance of the heavy armed shelling on the Temple by Thailand. (iii) Thailand openly defies the international rule of law and behaves like a thug, an outlaw and an anarchist. The ASEAN and the UN would take note of Thailand’s behavior. Thailand has withdrawn itself from the community of nations by its behavior as a thug, an outlaw and an anarchist. Thailand, by this behavior is moving closer to the brink of becoming international terrorist.  
Thailand must sit on the bench of the accused party for “war crime against humanity”
Preliminary survey by the Cambodian Mine Action Center confirmed reports that Thailand fired cluster munitions at the Temple. Thai forces loaded M42 and M46 munitions onto 155mm and other long range weapons’ shells and by design some cluster munitions explode on impact on the Temple grounds and other do not, but those which do not explode will claim lives years and decades after the fighting ends. This is “Thailand’s war crimes against humanity and Abhisit Vejjajeva  must be responsible,” for three simple reasons, (i) Thailand conducts a brutal war of aggression against a sovereign nation, members of the UN with the intention to cause damages to properties and lives, (ii) Thailand fires at “a world heritage,” which is a property of all human kind, and (iii) Thailand fires cluster munitions which is a horrible criminal act now, and also a horrible criminal act in the future when the munitions explode, maim and kill people and destroy properties. The UN and the International Criminal Court would take note that Thailand would be summoned by the Court to sit on the bench of the accused party for “war crime against humanity.
“War, we don’t want it because it kill and destroy indiscriminately,” said Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of Cambodia. But now that a “real war” is imposed on Cambodia by Abhisit Vejjajiva, he had no choice, but to accept Thailand’s brutal war to the end. As a peace lover, Samdech Hun Sen insisted that Cambodia will use international mechanisms as much as possible such as asking UN to convene urgent meeting, and sending UN peacekeepers or UN observers to Cambodia." He added: "Thai government should not be afraid of international mechanism."
Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
10  February 2011

កម្ពុជានឹង​ស្វាគមន៍​វត្ត​មាន​ប្រទេស​អូស្ត្រាលី​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​យោធា​របស់​ អង្គការ​សហប្រជាជាតិ (អ.ស.ប )


          ឯកឧត្តម​បណ្ឌិត សុខ អាន​ ឧបនាយករដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​​​បាន​មាន​ប្រសាសន៍​ជម្រាប​លោក​​ជំទាវ​ ផែ​​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ឯក​អគ្គរដ្ឋ​ទូត​ថ្មី​នៃ​​ប្រទេស​​​អូស្ត្រា​លី​​ប្រ​ចាំ​​កម្ពុជា​ នា​រសៀល​​​ថ្ងៃទី​ ៩ ខែ​កុម្ភៈ ឆ្នាំ ២០១១ ថា ភាពតានតឹង​រវាង​កម្ពុជា​ និង​ថៃ​ គឺ​ដោយ​សារ​​តែ​ប្រទេស​ថៃ​ប្រើ​ប្រាស់​ផែន​ទី​ចំឡែក​​ផលិត​ជា​​ឯកតោ​ភាគី និង​​គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​។ កម្ពុជា​ស្វាគមន៍​ចំពោះ​វត្ត​មាន​​ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​​ក្រុម​អ្នក​សង្កេត​ការណ៍​​យោធា​របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​កម្ពុជា​បើ​​សិន​ជា​ប្រទេស​អូស្រ្តាលី​យល់​ព្រម​។​
          ​នៅ​ក្នុង​ឱ​កាស​ទទួល​ជួប​ពិភាក្សា​ជា​មួយ​លោក​ជំទាវ​ ផែ​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ​ ឯក​អគ្គរដ្ឋ​ទូត​ថ្មី​នៃ​​ប្រទេស​​​អូស្ត្រាលី​​ប្រ​ចាំ​​​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ ឯកឧត្តមបណ្ឌិត សុខ អាន ​មាន​ប្រសាសន៍​ថា​ រយៈ​ពេល៤ថ្ងៃ ​កន្លង​ទៅ​នេះ​ គឺ​រាប់​ពី​ថ្ងៃ​ទី ៤ ដល់ ថ្ងៃទី​៧ ខែ​កុម្ភះ ឆ្នាំ ២០១១ ភាគី​ថៃ​បាន​វាយ​ប្រហារ​​ ដោយ​ទ្រង់ទ្រាយ​ធំ​មក​លើ​កម្ពុជា​។ ទាហ៊ាន​ថៃ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​​ពិសេស​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​​​ចង្កោម​ បាញ់​ផ្លោង​​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា​ បណ្តាល​ឲ្យ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ ​ជីវិត​មនុស្ស​ និង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខូចខាត​ដល់​ប្រាសាទ​ព្រះ​វិហារ​ជាទីសក្ការៈ​ ដែលជា​សម្បត្តិ​​​​​បេតិកភណ្ឌ​ពិភពលោក​ និង​រំលោភ​លើ​អនុសញ្ញា​អន្តរ​ជាតិ​ឆ្នាំ១៩៥៤ស្តី​ពី​ការ​ការ​​ពារ​​បេតិកភណ្ឌ​ពេល​មាន​ជម្លោះ​ ប្រដាប់​ដោយ​អាវុធ​ និង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ ដែល​បញ្ហានេះ ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ ដើម្បីជួយ​ការ​ពារប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក​ ពីការឈ្លានពានរបស់ថៃ ។
          ឯកឧត្តម​បណ្ឌិត សុខ អាន​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថាឯកឧត្តម​បាន​ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ពី​អង្គការ​យូណេស្កូហើយ ​លោក​ជំទាវ​ IRINA BOKOVA អគ្គនាយក​អង្គការ យូណេស្កូ បាន​យល់​ព្រម​បញ្ជូន​អ្នក​ជំនាញ​ការ​មក​ពិនិត្យ​ការ​ខូច​ខាត​ និង​ផល​ប៉ះពាល់​លើ​ប្រាសាទ​ព្រះ​វិហារ​​ ដែល​បង្ក​ដោយ​គ្រាប់​កាំ​ភ្លើង​ធុន​ធ្ងន់​របស់​កងទ័ពថៃ​ ដែល​​ជា​មួយ​គ្នា​នោះ​ក៏​ទាម​ទារ​ឲ្យ​មាន​វត្ត​មាន​អ្នក​សង្កេត​ការ​ណ៍​យោធា​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ។ ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ដោយសារ​ការ​ចរចារ​ទ្វេរ​ភាគី​រវាង​កម្ពុជា-ថៃ មិនទទួលបានជោគជ័យ វត្តមាន​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ជា​ក្រុម​​អព្យាក្រឹត្យ​ គឺ​អាច​លុប​បំបាត់​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកបាន​។ ជាមួយនឹងការ​រំលឹក​ពីតួនាទី​ ​យោធា​​នៃ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ ដែល​មាន​លោក​ឧត្តមសេនីយ៍ ចន សាន់ឌឺសុន មក​ពី​ប្រទេស​អូស្រ្តាលី​ ជា​មេបញ្ជាការ​ក្នុង​កង​រក្សាសន្តិភាព​នៅ​កម្ពុជា​ពី​ឆ្នាំ​ ១៩៩១ ដល់ ឆ្នាំ​១៩៩៣ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ជម្រាបលោក​ជំទាវ ផែ​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ថាៈ ព្រះរាជាណាចក្រកម្ពុជា​សូម​ស្វាគមន៍​ប្រសិន​បើ​ប្រទេស​អូស្រ្តាលី​ស្ម័គ្រ​ចិត្ត​មាន​វត្ត​មាន​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​យោធា អ.ស.ប នៅ​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ។
          មាន​ប្រសាសន៍​ក្នុង​ជំនួប​ពិភាក្សា​នោះ​លោកជំទាវ​ ផែ​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ឯកអគ្គ​រដ្ឋទូត​ថ្មីនៃប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សេចក្តី​រាយការណ៍​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ​និង​បាន​ចូលរួម​រំលែក​ទុក​ចំពោះ​ប្រជា​ពលរដ្ឋ​ និង​យោធា​កម្ពុជា​ ដែល​បាន​រងគ្រោះ​។ លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​​អូស្ត្រាលី​បាន​បញ្ជាក់​ថា ពេល​វត្តមាន​នៅ​កម្ពុជា​លោកជំទាវ​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​ទំនាក់​ទំនងទ្វេរភាគីរវាង​​អូស្រ្តាលី-កម្ពុជា កាន់​តែ​មាន​ការ​រីក​ចំរើន​ថែម​ទៀត​។​ ដោយ​បាន​អះអាង​ថា នឹង​នាំ​យក​សេច​ក្តី​រាយការណ៍​ និង​សំណូម​ពរ​របស់​កម្ពុជា​ទៅ​រាយការណ៍​ជូន​រដ្ឋាភិបាល​អូស្រ្តាលី​ លោក​ជំទាវ​​ឯកអគ្គ​រដ្ឋទូត​ក៏​បាន​បញ្ជាក់​ថាៈ ជំហរ​រដ្ឋាភិបាល​អូស្រ្តាលី​គឺ​ស្នើ​សុំ​ឲ្យ​ភាគី​ទាំង​ពី​រ​ កម្ពុជា-ថៃ​ មាន​ការ​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរមា​ ហើយ​បន្ត​ដោះ​ស្រាយ​ជា​មួយ​គ្នា​ដោយ​សន្តិវិធី។