រាជធានីភ្នំពេញ ៖ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឯណោះវិញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ មករា ២០១១ នេះ គេឃើញក្រុមអ្នកកាសែតថៃជាច្រើននាក់ និងក្រុមគ្រួសាររបស់ជនជាប់ចោទថៃទាំង៧នាក់ផងដែរ បានចុះពីយន្តហោះ ហើយធ្វើដំណើរយ៉ាងរូតរះបំផុតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការសំរេចរបស់តុលាការដែលកំពុងបើកអង្គជំនុំជម្រះ...នេះបើតាមការឱ្យដឹងពីមន្ត្រីបំរើការនៅព្រលានយន្តហោះ ។
គួរបញ្ជាក់ថា មកដល់វេលាម៉ោង៤រសៀលថ្ងៃដដែល សវនាការពេញអង្គជំនុំជម្រះទៅលើជនជាប់ចោទថៃ៥នាក់ ពីបទចូលទឹកដីកម្ពុជាខុសច្បាប់នោះ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយកំពុងចោទសួរឆ្លើយឆ្លងគ្នានៅឡើយ ។ លទ្ធផលយ៉ាងណានោះអាចដឹងនៅវេលាយប់បន្តិច ឬនៅថ្ងៃស្អែក... ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment