Wednesday, January 19, 2011

កម្ពុជានឹងបើកសាវនការជនជាតិថៃ៧នាក់ នៅដើមខែក្រោយ

ភ្នំពេញៈថៃទាំង៧នាក់ដែលកម្ពុជា បានចាប់ខ្លួនពីបទឆ្លងចូលក្នុងទឹកដីកម្ពុជា ដោយច្បាប់នឹងឡើងសវនកានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ នៅវេលាម៉ោង ៧ នឹង ៣០នាទីព្រឹកក្រោយនេះហើយ។
លោក Prasas Prasasvinitchai ឯកអគ្គរាជទូតថៃប្រចាំនៅ ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថាលោកកំពុងធ្វើ ការប្រឹក្សាជាមួយជនជាតិថៃ ៦រូប ដែល តុលាការកម្ពុជា បានអនុញ្ញាត្តអោយក្រៅឃុំ និងស្នាក់នៅក្នុងស្ថានទូតថៃប្រចាំ នៅក្នុងប្រទេសកម្ពុជា នូវសេចក្តីតំរូវការរបស់ពួកគេ។
ក្នុងចំណោមថៃទាំង៧នាក់នោះ គឺមានម្នាក់មិនត្រូវបានតុលាការខ្មែរ អនុញ្ញាត្តអោយនៅក្រៅឃុំនោះទេ គឺ មេដឹកនាំថៃអាវលឿង ឈ្មោះ វីរ៉ា ស៊ុំខ្វាមឃីត ដែល តុលាការកម្ពុជា បានធ្វើការចោទពីបទចារកម្ម។
គួរបញ្ជាក់ដែរថាថៃទាំង៧នាក់ ត្រូវអាជ្ញាធរកម្ពុជា បានចាប់ខ្លួន កាលពីថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១០ ដែលបានចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ នៅភូមិ ជោគជ័យ ខេត្តបន្ទាយមានជ័យ៕
ដោយៈ កញ្ញាដាលីន

គេហទំព័របញ្ជាការរដ្ឋានកងរាជអាវុធហត្ថបង្ហាញ បក្ខពួកក្រុមចាប់ជំរិតកូនលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប

តាមគេហទំព័របញ្ជាការ រដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានឲ្យដឹងថា ការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញបុរសម្នាក់ដែលសង្ស័យថាពាក់ ព័ន្ធនឹងការចាប់ជំរិតកូនលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។ ជនសង្ស័យនោះ មានឈ្មោះ ចក់ ចាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកំលាំងការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃស្នងការស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកំលាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ចុះបង្ក្រាប និង ចាប់ខ្លួននៅវេលាម៉ោង ៥រសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១១ ស្ថិតនៅចំនុចរោងជាងជួសជុលអូប័រ យីហោមិនអោម៉ា តាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមអំណាចសាលក្រមព្រហ្មទណ្ឌ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។
នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានមានប្រសាសន៏ថាការចាប់ខ្លួននេះគឺ អនុវត្តតាមបទបញ្ជារបស់ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកនាយឧត្តមសេនីយ៏ សៅ សុខា ។ លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានបញ្ជាក់ថាក្រុមចាប់ជំរិតនេះ មានបក្ខពួក៦នាក់ បានធ្វើ សកម្មភាពចាប់ជំរិត ជនរងគ្រោះឈ្មោះ មន ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន នៅភូមិសាលាកន្សែង សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០០៩ នៅចំនុចភូមិវត្តបូព៌ ឃុំសាលាកំរើក ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការបង្ក្រាប បក្ខពួកវាបានចំនួន៤នាក់រួមមាន
១-ឈ្មោះ ផាន់ គឹមអាន ហៅ ដា ភេទប្រុស អាយុ ២៦ឆ្នាំ
២-ឈ្មោះ ចក់ ចាន់នឿន ហៅ ជេន ភេទប្រុស អាយុ ២៣ឆ្នាំ
៣-ឈ្មោះ លឿត សុកញ្ញារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ
៤-ឈ្មោះ សំ សាម៉ៃ ភេទស្រី អាយុ ៤០ឆ្នាំ
អ្នកទាំង៤នាក់ នេះត្រូវបានសាលាដំបូងខេត្តសៀមរាបបើកសាវនាការកាត់ទោសឱ្យជាប់ ពន្ធធនាគារ ម្នាក់ៗ១៥ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្ន រីឯជនសង្ស័យឈ្មោះ ចក់ ចាន្នី និង សយ ខ្នា ជាមេក្លោងត្រូវបានសាលាដំបូង ខេត្តសៀមរាប កំណត់ទោសដាក់ពន្ធធនាគារម្មាក់ៗ ១៧ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនបាន និង យកមកឃុំខ្លួនតាម អំណាចសាលក្រម ។

កម្ពុជាគាំទ្រទីម័រខាងកើតសុំចូលជា សមាជិកចូលអាស៊ាន

រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាលោក ហោ ណាហុង បានមានប្រសាសន៏ថ្លែងប្រាប់
ក្រុមអ្នកកាសែតក្នុងទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១៩ មករា២០១១នេះថា កម្ពុជាគាំទ្រប្រទេសទីម័រខាងកើត ក្នុងការសុំចូលជាសមាជិកអាស៊ាន។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ហោ ណាហុង បានមានប្រសាសន៏ថា
ទាក់ទងនិងប្រទេសទីម័រខាងកើតសុំចូលជាសមាជិកអាស៊ាននោះ បញ្ហាធំដែល
ប្រទេសនានា ចូលក្នុងអាស៊ានគឺបញ្ហានៅក្នុងតំបន់អាស៊ី អាគ្នេយ៏។ ហើយប្រទេសទីម័រខាងកើតនៅក្នុងតំបន់អាស៊ី អាគ្នេយ៏ ជាស្វ័យប្រវត្តិកម្ពុជាត្រូវ
តែគាំទ្រទីម័រខាងកើតចូលអាស៊ាន។ ប៉ន្តែបញ្ហានេះកម្ពុជានៅមិនទាន់បានជជែក
នៅឡើយទេ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៏ទៀតថា បញ្ហាគឺនៅ
ពេលណាដែលប្រទេសទីម័រខាងកើតចូលអាស៊ានធ្វើអោយមានការរីកចំរើនផល
ប្រយោជន៏ដល់អាស៊ានផង និងដល់ទីម័រខាងកើតផង។ ហើយការចូលជាសមា
ជិកអាស៊ាន វាមិនជាបញ្ហាទេ៕

CamBn

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងអនុញ្ញាត្តអោយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡំប៊ីចូលជួប សម្តែងការគួរសម

រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡំប៊ី បានថ្លែងថា ការមកបំពេញទស្សនៈកិច្ចនៅ ក្នុងប្រទេសកម្ពុជាជាលើកដំបូង នាឳកាលនេះ គឺជាការរៀនសូត្រ ដកបទពិសោធន៏ កិច្ចការនយោបាយរបស់កម្ពុជា នឹងជាពិសេសរៀនសូត្រពីនយោ បាយឈ្នះឈ្នះរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបាន ដឹកនាំប្រទេស កម្ពុជាអោយមានសន្តិភាពពេញលេញ ។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេស កម្ពុជាលោក ឱបនាយករដ្ឋមន្ត្រី ហោណាំ ហុង នឹងអ្នកស្រី ម៉ារីយ៉ា អេនជេឡា ហូលហ្គាន រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេស កូឡំប៊ី នៅឯ ទីស្តីការក្រសួងការបរទេសកាលពីព្រឹកថ្ងៃទី១៩មករា២០១១នេះ ។

អភិបាល​ក្រុង​ភ្នំពេញ​ប្រតិកម្ម​ចំពោះ​ឧត្ដម​សេនីយ៍​ផ្កាយ​២​ប៉ូលិស​ក្រសួង​មហាផ្ទៃ

ភ្នំពេញ ៖ លោក​អភិបាល​ក្រុង​ភ្នំពេញ កែប ជុតិមា​ បាន​​ប្រតិកម្ម​​ខ្លាំង​ៗ ទៅ​ឧត្ដម​សេនីយ៍ ផ្កាយ ២​មួយ​រូប ថា​បាន​ធ្វើ​​ការងារ​របស់​ខ្លួន​​មិន​គោរព​​តួនាទី ឋានានុក្រម​រដ្ឋបាល​​ការងារ។
មានប្រសាសន៍​នៅក្នុងកិច្ចប្រជុំ​បូក​សរុប​ការងារ ភូមិ-សង្កាត់ មានសុវត្ថិភាពត្រីមាសទី៤ នៅ ឯ​សាលាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករានេះ លោកបានចាត់ទុកឧត្ដមសេនីយ៍ទោ នៅ នាយក​ដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃម្នាក់ថា បាន​កោះហៅ​នាយ​ប៉ុស្តិ៍​ប៉ូលិស​មិន​បាន​ជូន​ដំណឹង ដល់​អាជ្ញាធរមូ​លដ្ឋាន។ ការ​កោះហៅ​ត្រង់ៗ​រំលង​អាជ្ញាធរ​មូលដ្ឋាន​វា​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ការងារ និង​ផ្ទុយ​ច្បា​ប់​ក្រមព្រហ្មទណ្ឌ​ថ្មី​ដែល​បាន​ចែង។ លោកថ្លែងថា «ខ្ញុំ​មិន​កាន់​ជើង​នាយ​ប៉ុស្ដិ៍ ឬ​មន្រ្តី​ក្រោម​ឱវាទ​ដែល​អសកម្ម​ការងារ​ឬ​មាន​បទ​ល្មើសផ្សេងៗ​នោះ​ទេ តែត្រូវ​ធ្វើតាមចរន្ត ការងាររដ្ឋបាលពីថ្នាក់​ក្រោមដល់ថ្នាក់លើ»។
លោកកែប ជុតិមា និយាយថា គេធ្វើការបែបនេះ ខ្ញុំមិនសហការជាមួយទេ ហើយខ្ញុំក៏មិន​អនុញ្ញាតឲ្យមេប៉ុស្ដិ៍នោះ ទៅបំភ្លឺតាមការកោះហៅរបស់ឧត្ដមសេនីយ៍នោះដែរ។
លោកឧត្ដមសេនីយ៍ទោ ដែល​ត្រូវ​បាន​អភិបាល​ក្រុង​ប្រតិកម្ម​នេះ គឺលោកអ៊ិន បូរ៉ា ប្រធាន នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់ផ្កាយ២។
លោកឧត្ដមសេនីយ៍ទោអ៊ីន បូរ៉ា បានប្រាប់កម្ពុជាថ្មីថា លោកពិ​តជាបាន​ចេញលិ​ខិតអញ្ជើញ មេ​ប៉ុស្ដិ៍ប៉ូលិស​នោះ​មក​សាក​សួរ​មែន តែ​លោក​ក៏បាន​ធ្វើលិខិត​ជម្រាបជូន​មកលោក​ស្នងការ​នគរបាល ទូច ណារ៉ុថ ហើយដែរ។
លោកអ៊ិន បូរ៉ា និយាយថា ទាក់ទងនឹងការកោះហៅមេប៉ុស្ដិ៍ព្រែកព្នៅមកសាកសួរនេះ ដោយ យោងទៅលើពាក្យបណ្ដឹងរបស់លោកស្រីប៉ែន តារា​ចោទប្រកាន់ទៅលើមេប៉ុស្ដិ៍ឈ្មោះប៊ុន សាង ថាបានជំរិតទារប្រាក់គាត់ចំនួន៥ពាន់ដុល្លារ។
លោកទូច ណារ៉ុថ ស្នងការនគរបាលក្រុងឯណេះវិញ ក៏បានប្រាប់កម្ពុជាថ្មីថា លោកពិតជា បានទទួលលិខិតជូនដំណឹងពីលោកឧត្ដមសេនីយ៍ទោ អ៊ិន បូរ៉ា ពិតមែនចំពោះរឿងនេះ។ តែខ្ញុំគិត​ថា រឿង​នេះ​វាជារឿងតូចតាច​ទើប​ខ្ញុំ​អនុញ្ញាត​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហា​ផ្ទៃ​អញ្ជើញ​ទៅ​សាកសួរ។
លោកអភិបាលក្រុងភ្នំពេញ កែប ជុតិមា បានប្រាប់កម្ពុជាថ្មីថា បើលោកផ្កាយ២គាត់បានជូន ដំណឹងទៅលោកស្នងការពិតមែន ចុះហេតុអីខ្ញុំជាប្រធានគណៈបញ្ជាការឯកភាពក្រុងមិនដឹង ឬមួយ ក៏លោកចាត់ទុកយើងខ្ញុំជាគណៈបញ្ជាការឯកភាពជាមនុស្សមិនបានការ។
លោកប៊ុន សាង មេប៉ុស្តិ៍ប៉ូលិសព្រែកព្នៅបានប្រាប់កម្ពុជាថ្មីថា ពាក្យបណ្ដឹងរបស់លោកស្រី ប៉ែន តារា ចោទប្រកាន់មកលើរូបគាត់រឿងជំរិតទារប្រាក់ គឺជារឿងមួលបង្កាច់។ តាម​ពិត​ផ្ទះ​របស់​​លោកស្រីប៉ែន តារា គឺជាកន្លែងវង់ល្បែងមួយដ៏ធំនៅតំបន់ព្រែកព្នៅ មិន​អាច​នរណា​បំបែក​បានទេ។ ខ្ញុំអត់ដឹងថា តើគាត់មានខ្នងពីណានៅចាំទប់វង់ល្បែងនោះទេ​គ្រាន់តែដឹងថា ប្ដី​របស់​លោកស្រីប៉ែន តារា ឈ្មោះចេង សុខណាត គាត់​ធ្វើ​ជា​ប៉ូលិស​ពាក់ស័ក្ដិ​៥​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​នេះឯង៕
ឫទ្ធី

ជំនួប​ប្រមុខ​ការ​ទូត​កម្ពុ​ជា​-ថៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​


ភ្នំ​ពេ​ញៈ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ហោ​ ​ណាំ​ហុង​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុ​ជា​បាន​ជួប​ពិភាក្សា​ជាមួយ​ភា​គី​ថៃ​ ​លោក​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ ​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​អា​ស៊ា​ន​កាល​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨កន្លង​ទៅ​នេះ​នៅ​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​បាន​ព្រម​ព្រៀ​ង​ថា​ ​នឹង​ដោះ​ស្រាយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ស​ន្ដិ​វិធី​ ​។
លោក​ហោ​ ​ណាំ​ហុង​ ​បាន​ប្រាប់​ដល់​អ្នក​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មក​រា​ ​ឆ្នាំ​២០១១នៅ​រាជ​ធានី​ភ្នំពេញ​ថា​ ​ក្នុង​ជំនួប​រវាង​លោក​ជា​ ​មួយ​នឹង​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ ​បាន​ព្រម​ព្រៀ​ង​គ្នា​ប​ន្ដ​លើ​កិច្ច​ការ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដោយ​មិន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ទេ​ ​។ លោក​បាន​រំលឹក​ថា​ ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ ​ថៃ​៧នាក់​កាល​ពី​ថ្ងៃ​ទី​២៩ធ្នូ​ ​ឆ្នាំ​២០១០កន្លង​ទៅ​ ​ក្រោម​បទ​ចោទ​ប្រកាន់​ចូល​ទឹក​ដី​កម្ពុ​ជា​ខុស​ច្បាប់​ ​ហើយ​កម្ពុ​ជា​បាន​អនុ​វ​ត្ដ​ ​តាម​នីតិ​វិធី​របស់​ប្រទេស​កម្ពុ​ជា​ ​ពុំ​មាន​ការ​សង​សឹក​ ​ឬ​គំ​កួន​អ្វី​ឡើយ​ ​។ លោក​បន្ថែម​ថា​ ​ខ្ញុំ​បាន​ជម្រាប​លោក​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ឡើង​វិញ​ដូច​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុ​ជា​កន្លង​មក​ ​យើង​ធ្វើ​នេះ​ ​គឺ​តាម​នីតិ​វិធី​ ​របស់​តុលាការ​ ​គ្មាន​គំនិត​ចង់​ធ្វើ​អាក្រក់​ជាមួយ​ប្រទេស​ថៃ​ទេ​ ​គឺ​តុលាការ​អនុ​វ​ត្ដ​ទៅ​តាម​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​របស់​ ​ប្រទេស​កម្ពុ​ជា​ ​។
លោក​រដ្ឋ​ម​ន្ដ្រី​ហោ​ ​ណាំ​ហុង​បាន​បញ្ជាក់​ថា​ ​ភា​គី​កម្ពុ​ជា​ ​និង​ថៃ​បាន​ឯក​ភាព​គ្នា​កាល​ពី​ដើម​ស​បា្ដ​ហ៍​នេះ​ថា​ ​ភា​គី​ទាំង​ពីរ​ ​នឹង​ប​ន្ដ​ដោះ​ស្រាយ​ព្រំ​សីមា​ដោយ​ស​ន្ដិ​វិធី​ ​និង​ជៀស​វាង​មិន​ឱ្យ​មាន​អំពើ​ហិង្សា​ឡើយ​ ​៕
ដោយ​ ៖ ភិរម្យ

មន្ដ្រីមូលនិធិ សម្ដេចជួនណាត នាំអំណោយ ព្រឹទ្ធាចារ្យ ហ៊ុន នាង យកទៅចែក ជនចាស់ជរា កុមារកំព្រា


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កើតពេញ បរមី ខែបុស្ស ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១១ លោកមហាព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង បិតាបង្កើត សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងជាប្រធានមូលនិធិ សម្ដេច ជួន ណាត លោកឧកញ៉ា ចាយ ស៊ាងអ៊ី និង លោក កង សូសាទី អនុប្រធាន ទី២ មូលនិធិសម្ដេច ជួន ណាត ព្រមទាំង តាជី យាយជី បានប្រារឰ ពិធីសមាទានសីល នៅវត្ដបទុមវតី រាជធានីភ្នំពេញ។

ក្នុងពិធីសមាទានសីលទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងថ្កើងថ្កានរបស់ខ្មែរយើង ក្នុងថ្ងៃឧបោសថសីលនេះ ព្រះសង្ឃវត្ដបទុមវតីបានចំរើនពរនិងប្រសិទ្ធិពរ ជ័យបវរមហា ប្រសើរ តាមរយៈមនុញ្ញផល ដែលកើតចេញពីទឹកចិត្ដសទ្ធាជ្រះថ្លារបស់ លោកព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង, លោក ឧកញ៉ា អស់លោក ជូនចំពោះវិញ្ញាណក្ខន្ធ សពមហាឧបាសិកា ឌី ប៉ុក មាតាបង្កើត សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានចាកផុត ពីទុក្ខទោសផងទាំងពួង ពិសេសទៅចាប់បដិសន្ធិ នៅឋានបរមលោក កុំបីឃ្លៀងឃ្លាត ដោយប្រការ ណាមួយ ចាប់ តាំងពីពេលនេះតទៅ។ នៅក្នុងឱកាសនោះ លោកព្រឹទ្ធាចារ្យ ហ៊ុន នាង បានប្រគល់ រទេះ ជនពិការ១គ្រឿងដល់ ជនពិការជើង ទាំង២មកពីខេត្ដព្រៃវែង។

បន្ទាប់ពីពិធីសមាទានសីលនេះ លោក មហាព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង បានចាត់ ឱ្យលោក កង សូសាទី សមាជិកក្រុមលេខា សម្ដេចនាយករដ្ឋមន្ដ្រីនិងជាអនុប្រធានទី២មូលនិធិសម្ដេច ជួន ណាត ជាតំណាងរបស់ លោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង ប្រធាន មូលនិធិ ជួន ណាត ដឹកនាំក្រុមការងារនាំ យកអំណោយសារុង ចែកជូនមនុស្សចាស់ ម្នាក់១ ចំណែកកុមារកំព្រ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល, ប៊ិច១ដើម, ខ្មៅដៃ ១ដើម និងថវិកា២ពាន់រៀល និងសំណេះ សំណាល ជាមួយ ចាស់ជរា និងកុមារកំព្រា នៅក្នុងមណ្ឌលមូលនិធិសម្ដេច ជួន ណាត ស្ថិតក្នុងវត្ដព្រះធាតុ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

លោក កង សូសាទី បានប្រសាសន៍ថា អំណោយបន្ដិចបន្ដួចនេះជាសន្ដានចិត្ដជ្រះថ្លា និងបញ្ជាក់ ពីការយកចិត្ដទុកដាក់ខ្ពស់របស់ លោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង ដល់មនុស្ស ជរានិងកុមារ កំព្រាក្នុងមណ្ឌលមូលនិធិសម្ដេចជួន ណាត ហើយលោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង បានផ្ដាំផ្ញើ ដល់លោកយាយ លោកតាចាស់ៗឱ្យថែទាំសុខភាព និងជួយការងារនៅក្នុងវត្ដ រួមចំណែក ជាមួយព្រះសង្ឃពិសេស កុមារា កុមារី ត្រូវខឹតខំរៀនសូត្រយកចំណេះ វិជ្ជាដើម្បីកសាង អនាគត ផ្ទាល់ខ្លួនក៏ដូចជា ជួយទៅដល់ក្រុមគ្រួសារនិងប្រទេសជាតិ។


ដោយ ៖ ដើមអម្ពិល

លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ នៅ​ស្រុក​លើក​ដែក

កណ្តាល ៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ ព្រម​ទាំង​បន្តក់​គ្រាប់​ថ្នាំ​វីតាមីន​អា ដល់​កុមារ​នៅ​មណ្ឌល​សុខភាព​ព្រែក​ដាច់ ស្ថិត​នៅ​ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០១១ ។
អំណោយ​ដែល​ត្រូវ​ចែក​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និងកុមារ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​សម្រាល​កូន និង​គ្រូពេទ្យ​សរុប​ចំនួន ១១០ នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន សារុង ១ ក្រណាត់ស ១ ដុំ ក្នុងនោះមាន ថវិកា ១ ម៉ឺនរៀល ព្រមទាំងថវិកា ៥ ម៉ឺនរៀល ។ ជូនស្ត្រី​សម្រាលកូន​កំពុងសម្រាក នៅមន្តីរ ពេទ្យចំនួន ២នាក់ ទទួល​បន្ថែមទឹក​ដោះគោ​ឆៅ ២ ឡូ ស្ករស ៣ គីឡូ ។ ផ្តល់​ជូន​មណ្ឌល​សុខភាព ចំនួន ៤ ក្នុង ១ មណ្ឌល​ទទួល​បាន​ថ្នាំបំបាត់គ្រុន ២ កាតុង ថ្នាំ​បំបាត់​ក្តៅ ២ កាតុង ថ្នាំព្យាបាលក្រពះ ១ កាតុង និង​ថ្នាំព្យាបាល​រោគសើ​ស្បែក ១ កាតុង ។ ជូន​មណ្ឌលសុខភាព​ព្រែកដាច់ នូវ​ថវិកា​ចំនួន ២ លានរៀល ។

លោកវេជ្ជបណ្ឌិត យី សោភ័ណ្ឌរិទ្ធ ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ​កៀនស្វាយ ខេត្ត កណ្តាល​បាន​ឱ្យដឹង​ថា ស្រុកប្រតិបត្តិកៀនស្វាយ​ជាស្រុកប្រតិបត្តិធំមួយ​ក្នុងចំណោម​ស្រុកប្រតិបត្តិ សុខាភិបាល​ទាំង ៨ របស់​ខេត្ត​កណ្តាល ដែល​គ្របដណ្តប់​លើប្រជាជន​សរុប ២៣៨.៦៣៣ នាក់ និង ទទួល​ខុសត្រូវ​លើផ្នែកសុខភាព​លើ​ស្រុក​រដ្ឋបាល​ចំនួន ៣ គឺស្រុក​ល្វាឯម ស្រុកកៀនស្វាយ និងស្រុក លើកដែក​ដែលមាន​មូលដ្ឋាន​សុខាភិបាល​ក្រោម​ឱវាទ​ចំនួន ១៨ មូលដ្ឋាន ។
លោក​បាន​ឱ្យ​ដឹង​ថា លទ្ធផល​ដែលមណ្ឌលសុខភាពសម្រេចបាន​នៅ​ឆ្នាំ ២០១០ មានស្ត្រី​ដែល បាន​មក​សម្រាលកូន​ដោយ​បុគ្គលិក​សុខាភិបាល​ទទួលការ​បណ្តុះបណ្តាល​មាន​ចំនួន ៤៥៦ នាក់ ស្មើនឹង ៧៣ ភាគរយ ការ​សម្រាលកូន​នៅមូលដ្ឋាន​សុខាភិបាល​បាន​កើន​ឡើងពី ៥៣ ភាគរយ នៅឆ្នាំ ២០០៩ មក ៦៤ ភាគរយនៅ ឆ្នាំ ២០១០ ។ អត្រា​ប្រើប្រាស់មធ្យោបាយ​ពន្យារ​កំណើត​ទំនើប ក្រោម​ពាក្យ​ស្លោក​«មាន​កូន​តាម​ប្រាថ្នា​គឺ​មិន​ដោយ​ការ​ចៃដន្យ»​បានកើនឡើងពី ២៥ ភាគរយ នៅឆ្នាំ ២០០៩ មក ២៧ ភាគរយនៅឆ្នាំ ២០១០ ។ ដោយឡែក​ស្ត្រី​មានគភ៌​បាន​ទទួល​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ មុនសម្រាល ២ ដង​ឬច្រើនដង​លើស​ដោយ​បុគ្គលិក​សុខាភិបាល បាន​កើន​ឡើងពី ៧៧ ភាគរយ នៅឆ្នាំ ២០០៩ មក ៨៧ ភាគរយនៅឆ្នាំ ២០១០ ។
លោក​បាន​បន្ត​ថា ជាមួយគ្នានោះ​ស្ត្រីផ្ទៃពោះ​បានទទួលវ៉ាក់សាំង​ការពារជំងឺតេតាណុស យ៉ាង ហោចណាស់ ២ ដង មានចំនួន ១១៩ នាក់ដែលស្មើនឹង ៥០ ភាគរយនៃស្ត្រីរំពឹងទុកដែលកើនជាង ឆ្នាំកន្លងទៅ ១២ ភាគរយ ។ រីឯស្ត្រីមានផ្ទៃពោះ​បាន​ទទួល​គ្រាប់ថ្នាំ​ជាតិ​ដែក​អាស៊ីដហ្វូលីក ៩០ គ្រាប់មាន ៧៦ ភាគរយ នៅ ឆ្នាំ ២០១០ និងស្ត្រីក្រោយ​សម្រាល​បាន​ទទួល​ថ្នាំ​ជាតិ​ដែក​អាស៊ីដ ហ្វូលីក ៤២ គ្រាប់មាន ៩៧ ភាគរយ នៅឆ្នាំ ២០១០ ដែល​កើន​ឡើង​ជាង​ឆ្នាំ​កន្លងទៅ ៨ ភាគរយ ។ លោក​បាន​បន្ថែម​ថា កុមារក្រោម ១ ឆ្នាំ​បានទទួលថ្នាំ​បង្ការ​ជំងឺ​ចំនួន ៩ មុខនៅឆ្នាំ ២០១០មានចំនួន ៩១ ភាគរយ ដែល​កើនឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ៣ ភាគរយ ។ ចំពោះ​ករណី​ថ្មី​ពិគ្រោះ​ជំងឺ​លើកុមារ អាយុក្រោម ៥ ឆ្នាំម្នាក់ក្នុង ១ ឆ្នាំគឺស្មើ ១ ដង​លើស​ផែនការ​រំពឹងទុក ។
មាន​ប្រសាសន៍​នា​ពេល​នោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ណែនាំ​ដល់ស្ត្រី​ដែល​មាន ផ្ទៃពោះ​ទាំងអស់​ឱ្យ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌលសុខភាព​ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កូន​និង​ម្តាយ​ហើយ​ត្រូវប្តូរទម្លាប់មិនត្រូវសម្រាលកូន​នៅផ្ទះ​ដោយឆ្មបបុរាណ​ដែលមិនបាន​បណ្តុះបណ្តាល ។ ជាមួយគ្នា​នោះ លោកជំទាវ​បានក្រើនរំលឹក​ដល់ស្រី្ត​ទាំងអស់ ត្រូវ​ត្រៀម​មុនពេល​សម្រាល ព្រម​ទាំង​ជម្រាប​ជូន​អំពីសារៈប្រយោជន៍​នៃ​ការ​ពិនិត្យផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ ដោយ​ពិនិត្យ​ឱ្យ​បាន ៤ ដង​និង​ទទួល​ថ្នាំ​ការពារ​រួម​មាន តេតាណុស ថ្នាំជាតិដែក​ចំនួន ៩០ គ្រាប់​និងថ្នាំ​ទម្លាក់ ព្រូន ១ គ្រាប់​សម្រាប់​ស្ត្រី​ក្រោយ​ត្រីមាសទី ១។
លោកជំទាវ​បាន​ណែនាំទៀតថា​ក្រោយ​ពេល​សម្រាល​ត្រូវ​បំបៅ​ដោះដំបូង​និង​តែមួយ​មុខគត់ រហូតដល់ ៦ ខែ បន្ទាប់មក ត្រូវឱ្យអាហារបន្ថែម ហើយស្ត្រីក្រោយ​សម្រាលរួចបន្តទទួលថ្នាំ​ជាតិដែក ៣០ គ្រាប់ វិតាមីនអា ថ្នាំទម្លាក់ព្រូនតាមការណែនាំរបស់គ្រូពេទ្យ ។ ក្រោយ​ពេលកូន​គ្រប់​អាយុ​ត្រូវ នាំកូន​ទៅទទួលការចាក់ថ្នាំបង្ការឱ្យ​បានគ្រប់ចំនួន​មានដូចជា របេង រលាកថ្លើមប្រភេទ B តតាណុស ខាន់ស្លាក់ ក្អកមាន់ រលាក​ស្រោមខួរក្បាល រលាកសួត និង​គ្រុន​ស្វិតដៃជើង ។
លោកជំទាវ​បានអប់រំអំពីការពន្យារ​កំណើត​ដើម្បីសុខភាពមាតា​និង​ចៀសវាង​ការ​មាន​កូន​ដោយ​ចៃដន្យ ។ ទាក់ទង​ទៅនឹងការ​រលូត​កូន​នោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ ស្ត្រីទាំងអស់​មេត្តា​កុំប្រើ​វិធី​រំលូត ឬ​ពន្យារ​កំណើត និង​បង្កើត​កូន​ដោយ​ពេទ្យ​គ្មាន​ជំនាញ គ្មាន​សមត្ថភាព គ្មាន​ការ​បណ្តុះបណ្តាល គឺ​ត្រូវស្វែងរកមន្ទីរពេទ្យ​ណា​មានការទទួលស្គាល់​ពីក្រសួង​សុខា ភិបាល​ទើប​អាចចៀសផុត​ពីការស្លាប់ ម្តាយ​និង​ទារក ។
ក្រៅ​ពី​ការ​ណែនាំ​ដល់ស្ត្រីមានផ្ទៃពោះ​លោកជំទាវ​បានសំណូម​ឱ្យយកចិត្តទុកដាក់​បង្កើត​មន្ទីរពេទ្យ​បង្អែក​ឱ្យបានច្រើន ដើម្បី​ឆ្លើយតបទៅតម្រូវការ​របស់ស្ត្រីមានផ្ទៃពោះ​ដែលកំពុង​មានអត្រាកើនឡើង​ជា​លំដាប់ ក្នុង​នោះ​ប្រការ​សំខាន់​ការ​បង្កើត​ឱ្យ​មាន​មន្ទីរពេទ្យ​គឺ​យើង​អាចធ្វើទៅ​បាន ប៉ុន្តែ​ធ្វើ យ៉ាង​ណា​ឱ្យ​មន្ទីរ​ពេទ្យ​បង្អែក​ដំណើរ​ការ​ប្រកប​ដោយ​និរន្តរភាព នោះ​ជា​ប្រការ​ចាំបាច់​បំផុត ។
បន្ទាប់​មក លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ​បន្តក់​ថ្នាំវិតាមីន អា ដល់​កុមារ ព្រម​ទាំង​អញ្ជើញ​ពិនិត្យ​ផ្ទៃពោះ​ជូន​ដល់ស្ត្រី​មាន​ផ្ទៃ​ពោះ​ផងដែរ៕
ជុំ សម្បត្តិ

កូឡុំប៊ី​រៀនសូត្រ​ពី​នយោបាយ​ឈ្នះៗ​របស់​កម្ពុជា​

ភ្នំពេញ​: ​រដ្ឋមន្ត្រីការបរទេស​កូឡុំប៊ី លោកស្រី Maria Angela Holguin បាន​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា​នេះ​ នៅ​ឯ​ទីស្តីការ​ក្រសួងការបរទេស​ ។​

​លោកស្រី Maria Angela Holguin បាន​អះអាង​ថា លោក​ស្រី​មក​ទីនេះ​ដើម្បី​រៀនសូត្រ​ពី​កម្ពុជា អំពី​នយោបាយ​ឈ្នះៗ​ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​បាន​ទទួល​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​បន្ទាប់​ពី​សង្គ្រាម ​។​

​លោកស្រី​រដ្ឋមន្ត្រី​អះអាងថា ប្រទេស​កូឡុំប៊ី​កំពុង​មាន​ចលនា​តស៊ូ​ក្រៅច្បាប់​ដូចចល​នា​ខ្មែរ​ក្រហម​នៅ​កម្ពុជា​ដែរ ដូច្នេះ​ហើយ​ការរៀនសូត្រ​ពី​កម្ពុជា​អំពី​នយោបាយ​ឈ្នះៗ​ គឺ​មាន​សារសំខាន់​ណាស់​ ។ 

​លោក​ហោ ណាំហុង​អះអាងថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កូឡុំប៊ី​លើ​គ្រប់​វិស័យ​ទៅ​អនាគត ​៕

ដោយ : រតនាCEN

សូរ ឃុន​៖ ពលរដ្ឋ​ខ្មែរ​ជាង​៦០​ភាគរយ​ប្រើប្រាស់​សេវា​ទូរ​សព្ទ័​ចល័ត​

ភ្នំ​ពេញ: ពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​៥​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ឬ​ស្មើនឹង​ជាង​៦០​ភាគរយ​នៃ​ប្រជា​ពលរ​​ដ្ឋ​១៤​លាន​នាក់​បាន​និង​កំពុង​ប្រើប្រាស់​សវា​កម្ម​ទូរ​សព្ទ័​ចល័ត​។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យដឹង​របស់​លោក​សូរ ឃុន​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅក្នុង​សន្និសីទ​កាសែត មួយ​ដែល​បាន​បើក​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៩​មករា​នេះ​។​

​លោក​សូរ ឃុន​ដែល​ទើបតែ​វិលត្រឡប់​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​អាស៊ាន​នៅ​គូ​ឡា​ឡំ​ពួ​រ បានឲ្យដឹង​ទៀតថា សព្វថ្ងៃនេះ​មាន​ក្រុមហ៊ុន​ទូរ​សព្ទ័​ចំនួន​៩​ដែល​កំពុង​ដំណើរការ​រកស៊ី​នៅ​កម្ពុជា​។ រដ្ឋាភិបាល​បាន​ទទួល​ចំណូល​ពី​ក្រុមហ៊ុន​ទូរ​សព្ទ័​ចំនួន​៧៨​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២០១០​។  

​លោក​រដ្ឋមន្ត្រី​អះអាងថា​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ជំពាក់​លុយ​រដ្ឋ ប៉ុន្តែ​ពួកគេ​បាន​យល់ព្រម សង​ជា​បណ្តើរៗ​ហើយ​។ លោក​បន្តថា នៅ​ទូ​ទាំ​ង​ប្រទេស​មាន​អង់​តែ​ន​ទូរ​សព្ទ័​ចំនួន​ជាង​៥០០ កន្លែង ហើយ​អង់​តែ​ន​ទាំងនោះ​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទេ​៕

ដោយ : រតនា CEN

ជនជាតិខ្មែរ​៥​នាក់​ដែល​ថៃ​ចាប់​ត្រូវបាន​ដោះលែង​វិញ​ហើយ​

បន្ទាយមានជ័យ: ពលរដ្ឋ​ខ្មែរ​៥​នាក់​ក្នុងនោះ​មាន​ស្រី​២​នាក់​នៅ​ភូមិ​ជ័យ​ជោគ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ដែល អាជ្ញាធរ​ថៃ​ខេត្ត​នគររាជ​សីមា​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤​មករា​ត្រូវបាន​គេ​ដោះ លែង​វិញ​ហើយ​នៅ​​ថ្ងៃទី​១៩​មករា​នេះ​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​អគ្គ​កុង​ស៊ុលកម្ពុជានិង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​របាយការណ៍​ថា​ជន​ទាំង​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរខេត្ត​ស្រះកែវ ប៉ុន្តែ បន្ទាប់​ពី​ស្រាវជ្រាវ​រួច​គេ​មិន​បាន​រកឃើញ​ពលរដ្ឋ​ទាំង​៥​នាក់នោះទេ​។ ទើបតែ​ថ្ងៃនេះ គេ​ទទួលដំណឹង​ថា​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅឯ​ខេត្ត​នគររាជ​សីមា​ឯណោះ​។​

​លោក​ឧត្តមសេនីយ៍​ត្រីឡូ មិថុនា អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​បាន​ឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ ថ្ងៃទី​១៩​មករា​នេះ តាម​ច្រក​អូរ​ស្មាច់​។​

​គួរកត់សម្គាល​ថា​ចាប់តាំងពី​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​ជនជាតិ​ថៃ​៥​នាក់​មក អាជ្ញាធរ​ថៃ ហាក់ ដូចជា​បន្ទន់ឥរិយាបថ​ជាច្រើន​ក្នុង​ការដោះលែង​ពលរដ្ឋ​ខ្មែរ​ដែល​ពួកគេ​បាន​ចាប់​៕

ដោយ : សុផុ CEN

រដ្ឋមន្ត្រី​៖ រដ្ឋាភិបាល​មិន​មាន​គោលការណ៍ បិទ​វេបសាយ ki-media ទេ​

ភ្នំពេញ: ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​គោលការណ៍ បិទ ឬក៏​ប្លុក មិនឲ្យ​មើលឃើញ​នូវ​គេហទំព័រ ki-media ឡើយ​។ សេចក្តីបញ្ជាក់​ដូច្នេះ ខណៈ​ដែល​អ្នកប្រើប្រាស់​សេវា​អ៊ិនថឺណេត របស់​ក្រុមហ៊ុន EZECOM មិន​អាច​ចូល​មើល​គេហទំព័រ ki-media បាន​ទៀត​ឡើយ នៅ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១​។​

​    ​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​យ៉ាងខ្លី​ថា មកដល់​រសៀល​ថ្ងៃ​នេះ លោក​នៅតែ​អាច​បើក​មើលឃើញ​គេហទំព័រ ki-media​។ ម្យ៉ាងទៀត ក្រសួង មិន​មាន​គោលការណ៍​ប្លុក ( គេ​ទំព័រ ki-media ) នោះទេ​។​
​    ​ដោយឡែក​នៅក្នុង​សន្និសីទ​កាសែត ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន លើក​ទី​១០ កាលពី​រសៀល​ថ្ងៃ​ទី​១៩​មករា​នេះ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​បដិសេធ​ដោយ​ខ្លី​ថា រដ្ឋាភិបាល​មិន​បាន​បិទ​គេហទំព័រ​នោះទេ ព្រោះ​គេហទំព័រ​នោះ ធ្វើ​នៅ​ក្រៅប្រទេស​។ រី​ឯ​ការបើក​មិន​ចេញ អាច​មក​ពី​បញ្ហា​បច្ចេកទេស​។​
​    ​យ៉ាងណាក៏ដោយ បុគ្គលិក អ្នកផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុនសេវា​អ៊ិនថឺណេត EZECOM បាន​ថ្លែងថា មន្ត្រី​ក្រសួង​មហាផ្ទៃ បានដាក់​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនថឺណេត ដើម្បី​ប្លុក មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនថឺណេត មើលឃើញ​ទៀតឡើយ​។ បទបញ្ជា​នោះ ត្រូវបាន​ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១១​។ 
​    ​បុគ្គលិក អ្នកផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុនសេវា​អ៊ិនថឺណេត EZECOM បានបញ្ជាក់​ថា ក្រសួងមហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ ( ប្លុក ) ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាស័យដ្ឋាន blogspot ដែលជា​គេហទំព័រ​បង្កើត​ជា​លក្ខណៈ​បុគ្គល​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផងដែរ​។​
​    ​រហូត​ដល់​ល្ងាច​ថ្ងៃទី​១៩​មករា​នេះ មិនទាន់​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​គេហទំព័រ ki-media នៅឡើយ​ទេ​។​
​    ​សូម​រម្លឹកថា គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ប្រើ​ពាក្យ ក្បត់ជាតិ ទាក់ទង​នឹង​សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
​    ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP លោក សេង គុណ​ការ អាយុ ៤០ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មានចែង និង​ផ្តន្ទាទោស តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ ការផ្តន្ទាទោស​ដូច្នេះ ដោយសារ​តែ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ WFP បាន​បោះពុម្ព​គេហទំព័រ ki-media ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕​

ដោយ : លីហូវ CEN

លើក​ពេល​ប្រកាស​សាលក្រម​រឿង នាំ​មិត្ត​ភ័ក្ត្រ​លក់​ព្រហ្មចារីយ៍​ឲ្យ​បុរស​ម្នាក់​

ភ្នំពេញ: ករណី​នាំ​មិត្ត​ភ័ក្ត្រ​ស្រី ទៅ​ឲ្យ​បុរស​ចំណាស់​ដើម្បី​លក់​ព្រហ្ម​ចារីយ៍ ជា​ថ្នូរ​នឹង​ការផ្តល់​លុយកាក់​បន្តិចបន្តួច តែ​ពុំ​បាន​សម្រេច ដោយសារ​ជនរងគ្រោះ​បាន​គំរាម​ចង់​ខាំ​អណ្តាត​សម្លាប់ខ្លួន ។​

​ជនជាប់ចោទ​ទាំង​ពីរ​នាក់​ឈ្មោះ ស្រេង វុទ្ឋី (​គេចខ្លួន​) និង ឈ្មោះ​ចិត្ត សុ​ខេង ហៅ ស្រី​លីន ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ទីលំនៅ​មុនពេល​ចាប់ខ្លួន​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០៩ ។ 

​ក្រោយ​ការសួរចម្លើយ​រួចហើយ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩ ប៉ូលិស​បាន​រៀបចំ​កសាង​សំណុំរឿង​និង​បញ្ជូនជនល្មើស​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ក្នុងនោះ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ចិត្ត សុ​ខេង ដាក់​ព​ន្ឋនា គារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​សេព​ស​ន្ឋ​វៈ មានចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៩​នៃ ក្រមព្រហ្មទណ្ឌ​។ សម្រេច​ធ្វើ​ការចោទប្រកាន់​លើ​ឈ្មោះ​ស្រេង វុទ្ឋី ពី​បទ​រំលោភ​សេ​ពស​ន្ថ​វៈ យោងតាម​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​រយៈពេល​ជាង​១​ឆ្នាំ​មួយ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​រឿងក្តី​នេះ​មក​បើក​សវនា​ការជំនុំជម្រះ ។ ឈ្មោះ​ចិត្ត សុ​ខេង បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ពោល​គឺ​ខ្លួន​បាន​ស្គាល់​ជន​រងគ្រោះ​តាមរយៈ​ច្រឡំ​លេខ​ទូរ​សព្ទ័​ប្រហែលជា​៣​អាទិត្យ បន្ទាប់មក​ខ្លួន​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ស្រេង វុទ្ឋី ដោ​យសារ​ការច្រឡំ​លេខ​ទូរ​សព្ទ័​ដែរ​។​
 
​ក្រោយ​ពី​ការទំនាក់ទំនង​គ្នា​បាន​មួយរ​យៈមក ពោល​គឺ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០០៩ ខ្លួន​បាន​ត្រូវ​ឈ្មោះ ស្រេង វុទ្ឋី ណា​ត់​ទៅ​ញាំ​បាយ​នៅ​ព្រែក​លាភ ពេលនោះ​ខ្លួន​បាន​បបួល​ជនរងគ្រោះ​ទៅ​ជាមួយ​គ្នា​ដែរ ដោយ​ពួកយើង​បាន​ជិះ​ឡាន​ទាំងអស់គ្នា​។ នៅពេល​ញាំ​បាយ​រួច​ហើយ​ស្រាប់តែ​ជន​រងគ្រោះ​និង​ខ្ញុំ​ប្រាប់​ឈ្មោះ​ស្រេង វុទ្ឋី ថា ពួក​យើង​ចង់​សំរាក រួច​គាត់​ក៏​ជូន​ពួក​យើង​ទៅ​ដាក់​នៅ​ផ្ទះសំណាក់​ឈ្មោះថា​ង សាន ម្តុំ​ព្រែក​លាភ ហើយ​ស្រេង វុទ្ឋី បាន​ទៅ​ធ្វើការ​វិញ​។​

 មួយសន្ទុះ​ក្រោយមក​ឈ្មោះ​ស្រេង វុទ្ឋី បាន​ត្រឡប់​មក​វិញ​ហើយ​គោះ​ទ្វារ​បន្ទប់​ផ្ទះសំណាក់ រួច​ក៏​ទៅ​ស្ទុះ​អោបថើប​ជនរងគ្រោះ ហើយ​គាត់​និយាយ​ថា​ធ្វើ​លេង ស្រាប់តែ​ឈ្មោះ​ស្រេង វុទ្ឋី និង​ជនរងគ្រោះ​បាន​នាំគ្នា​ចេញពី​បន្ទប់ផ្ទះសំណាក់​តែ​ម្តង​។ 
​ឈ្មោះ​ចិត្ត សុ​ខេង បាន​និយាយ​បន្តទៀតថា ចម្លើយ​ដែល​បាន​សារភាព​នៅ ដំណាក់កាល​ប៉ូលិស​ជា​ការ​ធ្វើ​ទារុណ្ឌកម្ម​ដោយ​ប៉ូលិស​បាន​ទះ​មួយ​ផ្លៀង​មួយ​ដៃ និង​វាយ​មួយ​ដប​ទឹក​សុទ្ឋ​រួច​ឲ្យ​ផ្តិតមេដៃ​។​

​តាម​អំ​ណាន​ចម្លើយ​របស់​ជនរងគ្រោះ​ដែល​អាន​ដោយ​ក្រឡាបញ្ជី​សវនាការ​បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ​ទី ១៦ ខែមិថុនា ឆ្នាំ​២០០៩  ឈ្មោះ​ចិត្ត សុ​ខេង បាន​ណា​ត់ ទៅ​ញាំ​បាយ​នៅ​ព្រែក​លាភ ក្នុង​ពេលនោះ​ស្រាប់តែ​ឈ្មោះ នេះ​បាន​យក​ទឹកក្រូច​មួយ​កំប៉ុង​ឱ្យ​ផឹក​ហើយ​ខ្លួន​ក៏​មាន​អារម្មណ៍​ថា​វិលមុខ រួច​ខ្លួន​បាន​ទៅសុំ​ក្រូចឆ្មា​ពី​កន្លែង​ចុងភៅ​មក​ញាំ ។​

​បន្ទាប់​មក​ខ្ញុំ​ថា​ងងុយដេក រួច​ឈ្មោះ​ចិត្ត សុ​ខេង និង​ឈ្មោះ​ស្រេង វុទ្ឋី បាន​នាំ​ខ្ញុំ​ទៅ​រក​ផ្ទះសំណាក់​ដេក ដោយ​ពេលនោះឈ្មោះ ស្រេង វុទ្ឋី បាន​ជួល​បន្ទប់​២ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ​នេះ បាន​ចូល​មក​ហើយ​លួងលោមសុំ​រួមភេទ ខ្ញុំ​មិន​ព្រម​ទេ​ហើយ​បម្រុង​នឹង​ស្រែក តែ​ឈ្មោះ​ចិត្ត សុ​ខេង បាន​មក​ចាប់​ខ្ទប់មាត់ និង​ទះ​ខ្ញុំ​មួយ​ដៃ​កុំឱ្យខ្ញុំ​ស្រែក​ហើយ​ប្រាប់​ឱ្យ​ឈ្មោះ​ស្រេង វុទ្ឋី ចាប់រំលោភ​សេ​ពស​ន្ថវៈ​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​បាន​គំរាម​នឹង​ខាំ​អណ្តាត​សម្លាប់ខ្លួន ទើប​គេ​មិន​ធ្វើ​អ្វី​ទេ គឺ​ឈ្មោះ​ស្រេង វុទ្ឋី សុំ​ប៉ះពាល់​ត្រឹម​ពាក់កណ្តាល​ខ្លួន​ឡើង​លើ ដូច្នេះ​ខ្ញុំ​ក៏​យល់ព្រម ព្រោះ​ខ្ញុំ​មិន​អាច​ប្រកែក​បាន​។ 

​ក្រោយមក​ឈ្មោះ​ស្រេង វុទ្ឋី បាន​ជូន​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​ដោយ​ទុក​ឈ្មោះ​ចិត្ត សុ​ខេង នៅ​ផ្ទះសំណាក់​ម្នាក់ឯង រយៈពេល​៣​ថ្ងៃ​ក្រោយមក​ពោលគឺ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០០៩ ទើប​ខ្ញុំ​ទៅប្តឹង​ប៉ូលិស​។ ប៉ុន្តែ​នៅពេល​នេះ ខ្ញុំ​សុំ​ដក​ពាក្យបណ្តឹង​វិញ​ព្រោះ​ឈ្មោះ​ស្រេង វុទ្ឋី បាន​តាម​ស្រលាញ់​ខ្ញុំ​និង​សុំ​ខ្ញុំ​រៀបការ​ថែមទៀត​។ 
​តំណាង​អយ្យការ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ថា ចម្លើយ​របស់​ឈ្មោះ​ចិត្ត សុ​ខេង នៅ​ដំណាក់កាល​ប៉ូលិស ដំណាក់កាល​ព្រះរាជអាជ្ញា និង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ហើយ​មាន​លក្ខណៈស៊ីសង្វាក់​នឹង​ចម្លើយ​របស់​ជនរងគ្រោះ​។ 

​ចំណែក​ឈ្មោះ​ស្រេង វុទ្ឋី គឺ​មាន​ចេតនា​រំលោភ​សេ​ពស​ន្ថ​វៈ​លើ​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ដោយសារ​តែ​ជនរងគ្រោះ សុំ​អង្វ​រហើយ​គំរាម​ខាំ​អណ្តាត​សម្លាប់ខ្លួន ដូច្នេះ​ការអាក់ខាន​នេះ គឺ​មិនមែន​កើតចេញ​ពី​ឆន្ទៈ​របស់​ឈ្មោះ​ស្រេង វុទ្ឋី​ទេ​។ ដោយ​ច្បាប់​ថ្មី​ទើប​ចូល​ជា​ធរមាន​ហើយ​មាន​លក្ខណៈ​ធូរស្រាល​ជាង​ច្បាប់​ចាស់ ដូច្នេះ​សុំ​ប្តូរ​បទ​ចោទ ពី​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ មក​មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ ហើយ​សូមឱ្យ​ផ្តន្ទាទោស​តាមច្បាប់​។ 

​ក្រោយ​ការសួរដេញដោល​រួចហើយ តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្តី​នេះ​ទៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភះ ឆ្នាំ​២០១១ ខាងមុខ​នេះ​វិញ ដើម្បី​កំណត់​ជោគវាសនា​របស់​ជនជាប់ចោទ ៕

ដោយ : សេរី CEN

អនុប្រធាន​សភា​អូស្ត្រាលី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

ភ្នំពេញ​: ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ភី​តធ័​រ ស្លីប​ភើ (Mr. Peter Slipper) អនុប្រធាន​រដ្ឋសភា​អូស្ត្រាលី បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សមាជិក​សភា​កម្ពុជា​នៅ​ឯ​
​វិមាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​១៩​ខែ​មករា​ឆ្នាំ​២០១១​។​

​លោក​អនុប្រធាន​រដ្ឋសភា​អូស្ត្រាលី​ក៏​បាន​សម្តែង​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​នៅ​កម្ពុជា​ជា​ពិសេស​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​។ លោក​ក៏​បាន​កោតសរសើរ​និង​ស្ញប់ស្ញែង ចំពោះ​ប្រាសាទអង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ដ៏​ល្បី ល្បាញ​នៅ​ពាសពេញ​ពិភពលោក ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​អះអាង​ថា អូស្ត្រាលី នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ជា​ដរាប​ទោះ​គណបក្ស​ណា​កាន់អំណាច​ក៏ដោយ​។​

​លោក​ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​បាន​សម្តែង​នូវ​ការ​ស្វាគ​ម​ន៏​យ៉ាង​កក់ក្តៅ​ចំពោះ លោក​អនុប្រធាន​រដ្ឋសភា​អូស្ត្រាលី​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​បាន​​ឆ្លៀត​ឱកាស​ដ៏​មានតម្លៃ​ចូលជួប​សំណេះសំណាល​និង ​ធ្វើ​សវនាការ​ជាមួយ​លោក​។​

​លោក​អនុប្រធាន​ទី​១​រដ្ឋសភា បានឱ្យដឹង​ថា​វត្ត​មាន​របស់​លោក​ភី​តធ័​រ ស្លីប​ភើ​និង​គណៈប្រតិភូ​ផ្តល់​នូវ​កិត្តិយស​ដ៍​ធំធេង​សម្រាប់​រដ្ឋ​សភា​កម្ពុជា ជាពិសេស​ផ្តល់​នូវ​លទ្ឋភាព​ក្នុង​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភា​ព សាមគ្គីភាព និង កិច្ច សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​រវាង​រដ្ឋាភិបាល ស្ថាប័ន​នីតិបញ្ញត្តិ និង ប្រជាជន​នៃប្រទេស​ទាំង​ពីរ​កម្ពុជា​-​អូស្ត្រាលី​។​

​លោក​ងួន ញ៉ិល​ក៏បាន​មានប្រសាសន៍​ថា​អូស្ត្រាលី​បាន​ជួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​កសិកម្ម ពាណិជ្ជកម្ម  បណ្តុះបណ្តាល​ធនធានមនុស្ស​តាមរយៈ​ផ្តល់​អាហា​រូប​ករណ៏ដ​ល់​មន្ត្រី​រដ្ឋាភិបាល​និង​និស្សិត សាលាក្តី​ខ្មែរក្រហម  ជំនួយ​យោធា គាំទ្រ​ដល់​ការបោះឆ្នោត និង​គាំទ្រ​សមាជិក​កម្ពុជា​ជា​សមាជិក​គណៈកម្មាធិកា​រ​បេតិក​-​ភណ្ឌ​ពិភពលោក​៕

ដោយ : សម្បត្តិ CEN

អា​ស៊ា​ន​ចង់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០៣០


យោង​ទៅ​តាម​ម​ន្ត្រី​នៃ​សមាជិក​ប្រទេស​តំបន់​អាស៊ី​អា​គ្នេ​យ៍​បាន​ឲ​ដឹង​ ​ថាស​ហ​ព័ន្ធ​បាល់​ទាត់​អា​ស៊ា​ន​មាន​បំណង​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ​ហៅ​ថា WorldCup សម្រាប់​ ​ឆ្នាំ​២០៣០ ក្នុង​គោល​បំណង​បង្កើន​ចំណង​មិត្តភាព​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​នៅ​ក្នុង​តំ​ប​ន់​។
លោក​ ​ស៊ូ​រិ​ន​ ​ពិត​សុវណ្ណ​ ​អគ្គ​លេខា​របស់​សហ​គម​ន៍​ប្រជា​ជាតិ​អាស៊ី​អា​គ្នេ​យ៍ទាំង​១០ប្រទេស​ហៅ​កាត់​ថា​អា​ស៊ា​ន (ASEAN​) បាន​និយាយ​ថា​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​ក្នុង​តំបន់​ទាំង​អស់​បាន​យល់​ព្រម​ដាក់​សំណើ​រ​ដេញ​ថ្លៃ​យក​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹ​ត្ត​ការ​ណ៏​បាល់​ទាត់​ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​រ​យៈ​ពេល​៤ឆ្នាំ​ម្តង​ដោយ​សហ​ព​ន្ធ័​បាល់​ទាត់​ពិភព​លោក​ ​ហៅ​កាត់​ថា FIFA 
សារ​ព័ត៌មាន AFP បាន​ដក​ស្រង់​សំដី​លោក​ ​ស៊ូ​រិ​ន​ ​ពិត​សុវណ្ណ​ ​ក្នុង​សារ​មួយ​ថា​ ​“ក្នុង​ន័យ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួបរួម​ក្នុង​តំបន់​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​អា​ស៊ា​ន​ទាំង​អស់​បាន​យល់​ព្រម​ដាក់​សំណើ​ទទួល​សិទ្ធ​ធើ្វ​ជា​ម្ចាស់​ផ្ទះ​រួម​ក្នុង​ការ​ប្រកួត​បាល់​ទាត់ World​ ​Cup ឆ្នាំ​២០៣០។” លោក​ ​ស៊ូ​រិ​ន​ ​ពិត​សុវណ្ណ​ ​បាន​ដា​ក​សារ​នេះ​ក្នុង​ពេល​ប្រជុំ​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​អា​ស៊ា​ន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។
ក្នុង​សេ​ច​ក្តី​ថ្លែង​ការ​ណ៏​របស់​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​ប្រទេស​សិង្ហ​ ​បុរី​បាន​ឲ​ដឹង​កាល​ពី​ថ្ងៃ​ច​ន្ទ័​ថា​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​ប្រចាំ​ ​តំបន់​ទាំង​អស់​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធ​ភាព​នៃ​ការ​ដេញ​ថ្លៃ​ទទួល​ ​សិទ្ធ​ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០៣០នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង Lombok របស់​ខ្លួន​ ​ប៉ុន្តែ​រដ្ឋ​ម​ន្ត្រី​រូប​នេះ​មិន​បាន​ផ្ត​ល់​ព​ត័​មាន​លំអិត​អ្វី​ជាង​ ​នេះ​ទៀត​ទេ​។
គួរ​បញ្ជាក់​ថា​ការ​ប្រកួត​បាល់​ទាត់ World​ ​Cup ឆ្នាំ​ ​២០១៤នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ ​ចំណែក​ប្រទេស​រុ​ស្សី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០១៨ ហើយ​ការ​ប្រកួត​នា​ឆ្នាំ​២០២២បាន​ទៅ​លើ​ប្រទេស​កា​តា​។​ ​ចំពោះ​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​នៅ​ឆ្នាំ​២០២៦ និង​២០៣០ មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ​។
កីឡា​បាល់​ទាត់​មាន​ប្រិ​យ​មិត្ត​គាំ​ទ្រ​រាប់​រយ​លាន​នាក់​នៅ​ក្នុង​តំបន់​អា​ស៊ា​ន​ ​ដែល​មាន​អ្នក​គាំ​ទ្រ​ជាង​៦០០លាន​នាក់​ ​ពី​ប្រទេស​ ​ប្រ៊ុ​យ​ណេ​ ​កម្ពុ​ជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ា​ឡេ​ស៊ី​ ​ ​ភូមា​ ​ហី្វលី​ពី​ន​ ​សិង្ហ​បុរី​ ​ថៃ​ ​និង​វៀ​ត​ណា​ម​៕

ដោយ​ ៖ ភារៈ Nokor wat

វេបសាយ ki-media ត្រូវបាន​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​បិទ​

ភ្នំពេញ: គេហទំព័រ ki-media ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនថឺណេត​ទាំងអស់​នៅ​កម្ពុជា ប្លុក មិនឲ្យ​មើលឃើញ​ទៀតឡើ​យ​។ បញ្ជា​នោះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៨​មករា ឆ្នាំ​២០១១​។​ នេះបើតាមបញ្ជាក់របស់អ្នកផ្តល់សេវាអ៊ិនថឺណេត។

​    ​មិនទាន់​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​ចំពោះ​គេហទំព័រ ki-media នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ពុធ ទី​១៩​មករា ឆ្នាំ​២០១១​។​
​    ​ក៏​ប៉ុន្តែ​អ្នក​ផ្តល់​ព័ត៌មាន របស់​ក្រុមហ៊ុន​សេវា​អ៊ិនថឺណេត EZECOM បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា​ថា ក្រសួងមហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ​ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាស័យដ្ឋាន blogspot​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផងដែរ​។​
​    ​សូម​រម្លឹកថា គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ប្រើ​ពាក្យ ក្បត់ជាតិ លើ​សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
​    ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP លោក សេង គុណ​ការ អាយុ ៤០ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មានចែង និង​ផ្តន្ទាទោស តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ ការផ្តន្ទាទោស​ដូច្នេះ ដោយសារ​តែ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ WFP បាន​បោះពុម្ព​គេហទំព័រ ki-media ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕​

ដោយ : លីហូវ CEN

ចាប់ខ្លួន​យុវជន​ពីរ​នាក់​ជាប់ចោទ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ជិត​១០០​គ្រាប់​

ស្ទឹងត្រែង: យុវជន​ពីរ​នាក់​ត្រូវ​តុលាការ​ខេត្ត​ស្ទឹងត្រែង​ចោទប្រកាន់ ពី​បទ​ជួញដូរ​ថ្នាំញៀន ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន ចំនួន​៩៨​គ្រាប់ សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​មករា ២០១១ រង់ចាំ​ការស៊ើបអង្កេត ។​

​    ​គួររំលឹកថាៈ កាលពី​ថ្ងៃ​ទី​១៦​មករា​២០១១​សមត្ថកិច្ច​នគរបាល  ខេត្តស្ទឹងត្រែង​បាន​ចាប់ខ្លួន​យុវជន​ពីរ​នាក់ នៅ​ចំណុច​ផ្ទះ​១០០​ខ្នង  ឃុំ​តា​ឡា​ត ស្រុក​សេ​សាន កាលពី​វេលា​ម៉ោង​១៦ ព្រមទាំង​ធ្វើការ​ដកហូត​ថ្នាំញៀន​ប្រមាណ​ជិត​១០០​គ្រាប់ ។ 

​ជនសង្ស័យ​ដែល​ចាប់ខ្លួន ឈ្មោះ រស់ ចាន់​ពិសិដ្ឋ អាយុ​២១​ឆ្នាំ និង ឈ្មោះ វ៉ន វុទ្ធី​អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​    ​ជនសង្ស័យ​ឆ្លើយ​សារភាពថា ពួកគេ​បាន​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ផ្សេង នៅ​ក្រុង​ស្ទឹងត្រែង រួច​យក​ទៅ​ចែកចាយ​ក្នុងភូមិ​ដែល​គេ​រស់នៅ តែប៉ុណ្ណោះ ។​

​    សមត្ថកិច្ចឲ្យដឹងថា ក្រោយពី​ចាប់​ជនសង្ស័យ​យក​មក​សាកសួរ​រួច​ហើយ​ថ្នាំញៀន​និង​ម៉ូតូ​មាក​វ៉េវ​អាល់​ហ្វា​មួយគ្រឿង សមត្ថកិច្ច​ក សាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​តាមច្បាប់ ៕

ដោយ : សេសាន CEN

ឃុំខ្លួន​៤​នាក់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​ម៉ឺន​គ្រាប់​ពី​ឡាវ​

ភ្នំពេញ​: ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្ស​ស្រី​៣​នាក់​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេក្លោង​និង​គូកន​ជា​បន្ត​ទៀត​ករណី​
​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​ចំនួន​៩៩៩៤​គ្រាប់ ឆ្លងដែន​ពី​ប្រទេស ឡាវ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ខេត្ត​ព្រំដែន​។​

​សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​ការពារ​ព្រំដែន​គោក​ច្រក​ត្រពាំង​ក្រៀល ខេត្ត​ស្ទឹងត្រែង បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​២​នាក់​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១ គឺ​ឈ្មោះ​វ៉ាន់ ចាន់ អាយុ​១៨​ឆ្នាំ និង​ឈ្មោះ​លីន ដា អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​ពីរ​ជា​សិស្ស​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​និង មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​ចំនួន ៥​សុង​ស្មើនឹង​៩៩៩៤​គ្រាប់​។​

​ក្រោយ​ការឃាត់ខ្លួន​និង​បាន​សាកសួរ​រួច​ហើយ សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​បាន​បញ្ជូន​មនុស្ស ស្រី​ទាំង​២​នាក់​នេះ​មក​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​ មហាផ្ទៃ នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​ ​ចំពោះ​លទ្ឋផល​នៃ​ការ សាកសួរ​ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះ​ទេ គ្រាន់តែ​បង្ហើប​ឱ្យ ដឹងថា​ឈ្មោះ​វ៉ាន់ ចាន់ ជា​អ្នក​យក​គ្រឿងញៀន​ដែល​បញ្ជូន​មក​ពី​ប្រទេស​ឡាវ ដើម្បី​យក​ទៅ​ប្រគល់​បន្ត​ឱ្យ អ្នក​ចាំ​ទទួល​នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ចម្លើយ​នេះ​សមត្ថកិច្ច​ប៉ូលិស​បាន​ចុះ​ធ្វើការ​ស្រាវ ជ្រាវ​រួច​ឃាត់ខ្លួន​មនុស្ស​២​នាក់​ទៀត​ឈ្មោះ ស៊ី​ប៉ូ ភេទ​ប្រុស និង ឈ្មោះ​ទៀន សុគន្ឋា ភេទ​ស្រី កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ រួច​បញ្ជូន​មក​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១១​សមត្ថកិច្ច​ប៉ូលិស​នាយកដ្ឋាន កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​មនុស្ស​ទាំង​៤​នាក់​នេះ​មក​សាលាដំបូង​រាជ ធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ដោយ : សម្បត្តិ CEN

ចៅក្រម និង​ព្រះរាជអាជ្ញា ជួបប្រជុំ​និយាយ​ពី​ការដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​

ភ្នំពេញ: ក្រុម​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវ​ជួបប្រជុំ​គ្នា នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ Himawari ជាប់​នឹង​របង​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី " តួនាទី​របស់​តុលាការ និង​មជ្ឈត្តក​ម្ម ( ការដោះស្រាយ​វិវាទ​ការងារ ) "​។​

​    ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ បង្ហាញថា សិក្ខាសាលា ដែល​មាន​ការចូលរួម​ពី​ចៅក្រម ព្រះរាជអាជ្ញា​មកពី​ទូទាំង​ប្រទេស និង​អាជ្ញាកណ្តាល​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០​មករា​ស្អែក​នេះ មាន​គោលដៅ​លើក​កំពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ប្រសើរ ទាក់ទង​នឹង​តួនាទី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នៅក្នុង​ការដោះស្រាយ​វិវាទ​ការងារ និង​ពិភាក្សា​អំពី​តួនាទី​របស់​តុលាការ​ក្នុង​ការទទួលស្គាល់ និង​ការបង្ខំ​ឲ្យ​អនុវត្ត​សេចក្តីសម្រេច​របស់​អាជ្ញា​កណ្តាល​។​
​    ​សេចក្តីប្រកាស បាន​បន្ថែមថា សិក្ខាសាលា ដែល​រៀបចំឡើង​ដោយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដោយ​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ជា​សម័យប្រជុំ​លើកដំបូង​មិន​ធ្លាប់​មាន រវាង​អាជ្ញាកណ្តាល ចៅក្រម និង​ព្រះរាជអាជ្ញា មក​ពី​ទូទាំងប្រទេស ជាមួយនឹង​អ្នកជំនាញ​ខាង​មជ្ឈត្តក​ម្ម និង​សន្ធានកម្ម​ដ៏​ល្បីល្បាញ មក​ចែករំលែក​ពី​ប្រវត្តិ និង​ការអភិវឌ្ឍន៍​នៃ​មជ្ឈត្តក​ម្ម នៅ​កម្ពុជា​៕

ដោយ : លីហូវ CEN

ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បង្ហាញមុខ​មេក្លោង​ចាប់ជំរិត​ទារប្រាក់​ម្នាក់ទៀត

ភ្នំពេញ:  មេក្លោង​ជំរិត​ទារប្រាក់​ម្នាក់ទៀត​ត្រូវបាន​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ ចាប់ខ្លួន ហើយ​បានបង្ហាញ​មុខ​កាលពី​ព្រឹក​ថ្ងៃទី ១៩ មករា​នេះ រួច​បញ្ជូនទៅ​ឲ្យ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​បន្តទៀត បន្ទាប់ពី​បក្ខពួក ៥​នាក់ (​ចាប់ខ្លួនបាន ៤​នាក់​) ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ពី​មេ​ប៉េអឹម​ខេត្ត​យក​អស់ ៨​ម៉ឺន​ដុល្លារ បានសម្រេច​កាលពី​ថ្ងៃទី ៦ មីនា ឆ្នាំ​២០០៩ ។​

​    ​លោក​ផ្កាយ​មួយ​សៀ សម្បត្តិ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា ទណ្ឌិត​ដែល​ចាប់ខ្លួន​ឈ្មោះ ចក់ ចា​ន្នី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់​ឃុំ​ទៀន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ការចាប់ខ្លួន​យោងតាម​សាលក្រម​តុលាការខេត្ត​សៀមរាប​លេខ ០៩ ចុះ​ថ្ងៃទី ១៦ មិថុនា ២០១០ សម្រេច​ដាក់គុក ១៨​ឆ្នាំ ។ បក្ខពួក​ម្នាក់ទៀត​ដែល​ពុំទាន់​ចាប់ខ្លួនបាន​ឈ្មោះ សយ ខ្នា ហៅ វណ្ណា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ស្រុក​បាទី ខេត្តតាកែវ ក៏ត្រូវ​តុលាការ​កាត់ទោស​ជាប់គុក ១៨​ឆ្នាំ​ដែរ ។​
 
​    ​លោក​សៀ សម្បត្តិ បន្តថា កាលពី​ថ្ងៃទី ៦ មីនា ឆ្នាំ​២០០៩ ក្រុម​ឧក្រិដ្ឋជន ៦​នាក់ រួមមាន ១.​ឈ្មោះ ចក់ ចា​ន្នី ២. សយ ខ្នា ហៅ​វណ្ណា ៣. ផាន់ គឹម​អាន ហៅ​ដា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ៤. ចក់ ចាន់​នឿន ហៅ​ជន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ៥. លឿ​ត សុ​កញ្ញា​រិ​ទ្ធ ហៅ ពៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង ៦. សំ សា​ម៉ៃ ភេទ​ស្រី អាយុ ៤០​ឆ្នាំ បានរួម​គំនិត​គ្នា​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​ម្នាក់​ឈ្មោះ ម៉ន ចរិយា អាយុ ១៧​ឆ្នាំ នៅ​វត្ត​បូព៌ា ឃុំ​សាលា​កំរើក ស្រុក​-​ខេត្តសៀមរាប ហើយ​គំរាម​ជំរិត​ទារលុយ ៨​ម៉ឺន​ដុល្លារ បានសម្រេច​ពី​ឪពុក​ជនរងគ្រោះ​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្ត ។​

​    ​ឆ្លងតាម​ការស្រាវជ្រាវ​ប៉េអឹម​ចាប់ខ្លួន​ជនដៃដល់ ៤​នាក់ គឺ​ឈ្មោះ ផាន់ គឹម​អាន , ចក់ ចាន់​នឿន , លឿ​ត សុ​កញ្ញា​រិ​ទ្ធ និង​សំ សា​ម៉ៃ ហើយ​តុលាការ​កាត់ទោស​ជាប់គុក​ម្នាក់ៗ ១៥​ឆ្នាំ ។ លុះដល់​ថ្ងៃទី ១៨ មករា ២០១១ ប៉េអឹម​ចាប់បាន​ទណ្ឌិត​ម្នាក់ទៀត​ឈ្មោះ ចក់ ចា​ន្នី រួច​បញ្ជូនទៅ​ឲ្យ​តុលាការខេត្ត​សៀមរាប​នៅ​ថ្ងៃទី ១៩ មករា​នេះ ចាត់ការ​បន្ត ៕ 

ដោយ : សុពិសិដ្ឋ

ប្រជាពលរដ្ឋ​ផ្អើល​ទៅ​រើស​រ៉ែ​មាស​នៅ​ភ្នំ​ប្រាសាទ​ព្រះវិហារ តែ​អ្នក​ធ្វើ​ផ្លូវ​ថា​មិនមែន​....!

ព្រះវិហារ​: ប្រជាពលរដ្ឋ​ចាស់​ក្មេង​រាប់សិប​នាក់ បាន​ពពាក់ពពូន​គ្នា​ទៅ​អង្គុយ​ឆ្កិះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​បំបែក​ធ្វើ​ ផ្លូវ​ឡើង​ទៅ​ចំណុច​ប្រាំ​មករា ដោយ​ពួកគាត់​អះអាងថា ជា​រ៉ែ​មាស ប៉ុន្តែ​តំណាង​អ្នក​ធ្វើ​ផ្លូវ​ថា​មិនមែន​ជា​រ៉ែ​មាស​នោះទេ គឺប្រជាពលរដ្ឋ​មាន​ការយល់ច្រឡំ​ដោយ​ខ្លួនឯង​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​កំណាត់​ផ្លូវ​ពី​ក្រោម​ឡើង​ទៅ​ចំណុច​ប្រាំ​មករា បាន​បន្ត​ធ្វើ​ការឈូសឆាយដី​ភ្នំ​ពង្រៀប​ដើម្បី​កសាង​ផ្លូវ​ឡើង​ភ្នំ​។ ហើយ​ក្រុមហ៊ុន​ដែល​កំពុងតែ​ស្ថាបនា​នោះ ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ឈ្មោះ​សៀង​ហៃ ប៉ុន្តែ​ក្រុមហ៊ុន​បានប្រគល់​បន្ត​មក​ឲ្យ​កងវិស្វកម្ម​តេជោ​ហ៊ុនសែន​សៀមរាប​ ធ្វើ​បន្ត​។​

​ប៉ុន្តែ​ថ្ងៃទី​១៨-១៩ ខែ​មករា ឆ្នាំ​២០១១នេះ បែរ​ជា​ប្រជាពលរដ្ឋ ​ជាច្រើន​នាក់​នាំគ្នា​ផ្អើល ​ទៅ​កាយ​ថ្ម ​រក​រ៉ែ​មាស ដែល​អ្នក​ធ្វើ​ផ្លូវ​បាន​ឈូស​ឆាយ​បំបែក​ថ្ម​រួចហើយនោះ​។ អ្វី​ដែល​ពួកគាត់​អះអាង​ថា​រ៉ែ​មាស​នោះ គឺ​ពួកគាត់​ពិនិត្យ​ឃើញ​នៅ​ជាប់​នឹង​ថ្ម​មានដូចជា​ធ្យូង​ពណ៌​ខ្មៅ​រលោង​។ អា​ពណ​ខ្មៅ​នេះ​ ហើយ​ដែល​ពួក​គាត់​គិតថាជា​រ៉ែ​មាស ហើយ​នាំគ្នា​រើស​យក​ទៅ​ទុក​ដើម្បី​យកទៅស្ល​ ​ធ្វើ​មាស​។​

​ករណី​នេះត្រូវបានអ្នក​ធ្វើ​ផ្លូវ​នៅ​ទីនោះបញ្ជាក់ថា មិនមែន​ជា​រ៉ែ​មាស​ឡើយ គឺ​ថ្ម​ធម្មតា​តែប៉ុណ្ណោះ ចំណែក​ពណ៌​ខ្មៅ​ជាប់​នឹង​ថ្ម ក៏​ជា​ថ្ម​ធម្មតា គ្រាន់តែ​ថ្ម​នោះ​មាន​ពណ៌​សលាយ​ខ្មៅ​តែប៉ុណ្ណោះ​ ៕

ដោយ : បាយ័ន​

សិក្ខា​សាលា​ស្ដី​ពី​ការ​ចែក​រំលែក​បទ​​ពិសោធន៍​ក្នុង​ការ​អនុ​វ​ត្ដ​វិធី​សា​ស្ដ្រ​ ស​.៥ សហ​គ្រាស​ខ្នាត​តូច ​និង​មធ្យម​


ភ្នំពេញ​ ​៖ អង្គ​ការ​ផ​លិ​ត​ភាព​អាស៊ី​ ​និង​មជ្ឈមណ្ឌល​ផ​លិ​ត​ភាព​ជាតិ​កម្ពុ​ជា​ ​នៃ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ ​និង​ថាមពល​ ​បាន​រៀបចំ​សិក្ខា​សាលា​ស្ដី​ពី​ការ​ចែក​​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​អនុ​វត្ត​វិធី​សា​ស្ដ្រ​ ស​.៥ សម្រាប់​សហ​គ្រាស​ធុន​តូច​ ​និង​ម​ធ្យ​ម​។
អង្គ​សិក្ខា​សាលា​បាន​ប្រ​ព្រឹ​ត្ដ​ទៅ​រ​យៈ​ពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​មក​រា​ ​ឆ្នាំ​ ​២០១១ដល់​ថ្ងៃ​ទី​២០ ខែ​ ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ នៅ​សណ្ឋាគារ​ ​សា​ន់​វេ​ ​ក្រោម​អធិបតី​ភាព​ ​ឯក​ឧ​ត្តម​ ​ ​ស៊ុ​យ​ ​សែ​ម​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ ​និង​ថាមពល​ ​និង​មាន​ការ​ចូល​រួម​ពី​ម​ន្ដ្រី​រាជ​ការ​សិក្ខា​កាម​ចូល​រួម​ ​១៨៥នាក់​មក​ពី​បណ្ដា​មន្ទីរ​ខេ​ត្ដ​-ក្រុង​- រាជ​ធានី​ ​និង​និស្សិត​មក​ពីសា​កល​វិទ្យា​ល័​យ​មួយ​ចំនួន​ ​។
ក្នុង​ឱ​កាស​នោះ​លោក​សហ​ប្រធាន​ ​ក្រុម​ការងារ​ផ្នែក​កម្ម​ន្ដ​សាល​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​របស់​វេទិកា​រដ្ឋ​និង​ឯក​ជន​ ​និង​ជា​ប្រធាន​ស​ម្ព័​ន្ធ​សមាគម​ ​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុ​ជា​បាន​ឡើង​ចំ​ណា​ប​ល​អារម្មណ៍​ថា​ ​សព្វ​ថ្ងៃ​ដើម្បី​រួម​កិច្ច​សហ​ការ​ជាមួយ​រាជ​រ​ដ្ឋា​ភិ​ ​បា​ល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​សមាគម​នានា​នៃ​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​ ​កម្ពុ​ជា​បាន​រួម​គ្នា​បង្កើត​ស​ម្ព័​ន្ធ​សហ​គម​ ​សហ​គ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុ​ជា​ក្នុង​គោល​បំណង​ដើម្បី​ជា​វេទិកា​រដ្ឋ​និង​ឯក​ជ​ន​។​ ​ក្នុង​នោះ​លើក​កម្ពស់​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុ​ជា​ជួយ​ដល់​សហ​គ្រាស​ធុន​តូច​និង​មធ្យម​តាម​រ​យៈ​ការ​គ្រោង​នូវ​ជំនួយ​បច្ចេកទេស​និង​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អាជ្ញា​ធរ​ ​និង​ថ្នាក់​ក្រសួង​បង្កើត​ឱ្យ​មាន​វគ្គ​ខ្លី​ ​និង​វគ្គ​ជំនាញ​វិជ្ជា​ជី​វៈ​ដល់​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​ ​សម្រប​សម្រួល​ ​និង​ធ្វើ​គម្រោង​សំណើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ផ្នែក​បច្ចេកទេស​ស្ដ​ង់​ដារ​បច្ចេកទេស​ផលិតកម្ម​សុវត្ថិ​ភាព​ ​ដំណើរ​ការ​នាំ​ចេញ​សម្រប​សម្រួល​ដល់​សហ​គ្រាស​ធុន​តូច​ ​និង​មធ្យម​លើ​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ការ​ទទួល​បាន​នូវ​លិខិត​ ​អនុញ្ញាត​ ​និង​អាជ្ញា​ប័​ណ្ណ​ក្នុង​តម្លៃ​ទាប​ ​និង​លឿ​ន​។
លោក​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ ​និង​ថាមពល​ ​បាន​ឡើង​ថ្លែង​សុន្ទរ​កថា​ ​និង​មាន​មតិ​ផ្ដាំ​ផ្ញើ​សូម​ឱ្យ​សិក្ខា​សាលា​ទាំងមូល​ប្រ​ព្រឹ​ត្ដ​ទៅ​ដោយ​ជោគជ័យ​ ​ជា​ពិសេស​យក​ចិ​ត្ដ​ទុកដាក់​លើ​ប្រធាន​បទ​ ​“ការ​ចែក​រំលែក​បទ​ពិសោធន៍​ការ​អនុ​វ​ត្ដ​វិធី​សា​ស្ដ្រ​ស​.៥សម្រាប់​សហ​គ្រាស​ ​ធុន​តូច​និង​មធ្យម​” ប្រយោជន៍​យក​ចំណេះ​ដឹង​ទាំង​នោះ​ ​ទៅ​អនុ​វ​ត្ដ​ជាក់​ស្ដែង​ប្រកបដោយ​តម្លា​ភាព​ ​។
* គួរ​បញ្ជាក់​ថា​ ​អក្សរ​កាត់​ ​ស​.៥ មាន​ ​ន័យ​ថា​ ​១-សម្រិត​សម្រាំង​ ​២-សណ្ដាប់​ ​ធ្នាប់​ ​៣-សម្អាត​ ​-៤ស្ដ​ង់​ដារ​ ​៥-ស្ថិត​ស្ថេ​រ 
ដោយ​ ៖ ឌីណា

អង្ករ​កម្ពុជា​កំពុង​មាន​ហាងឆេង​លើ​ទីផ្សារ​​អ៊ឺរ៉ុប​ដោយសារ​ការអនុគ្រោះ​ពន្ធ​

ភ្នំពេញ​: អង្ករ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​ទីផ្សារ​អឺរ៉ុប​ដោយសារ​តម្លៃ​សមរម្យ​​ជាង​ប្រទេស​ជិតខាង​ហើយ​គុណភាព​ក៏​ល្អ​។ នេះ​បើ​តាម​ការអះអាង​របស់ លោក សុខ ហាច​ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​និង​ជា​នាយក​ក្រុមហ៊ុននាំចេញ​អង្ករ​មួយរូប​។​

​លោក សុខ ហា​ច ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា និង ជា​នាយក​ក្រុមហ៊ុន ហ្គោល​ដិ​នរ៉ា​យ បាន​អះអាង​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពីដើមសប្តាហ៍​កន្លងទៅ​នេះ​ថា​នៅលើ ទីផ្សារ​អឺរ៉ុប​អង្ករ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​អង្ករ​ប្រទេស​ជិតខាង​ បាន ប៉ុន្តែ​លោក​បាន​អះ អាង​ថា​តម្លៃ​នៃ​ការប្រកួតប្រជែង​នឹង​អាច​បាត់បង់​នៅ ពេល​ដែល​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​នាំ​ចូល​របស់​សហគមន៍​អ៊ឺរ៉ុប​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។​
 
​លោក ឃិន ពិសី អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា​គោលដៅ ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​នាំចេញ​អង្ករ​មួយ​នៅ​មុន​ឆ្នាំ ២០១៥ មិនមែនជា រឿង​ងាយស្រួល​ទេ​។ លោក​បាន​ឱ្យដឹងថា​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​ពិតជា​ទទួល​បាន​កំណើន ដែល​ជា​ប្រភព​ដ៏​សំខាន់​សំរាប់​គាំទ្រ​ដល់​ការនាំ ចេញ​មែន​ប៉ុន្តែ​ការចំណាយ​នៅក្នុង ការ​ប្រែក្លាយ​ពី​ស្រូវ​ឱ្យទៅជា​អង្ករ​ដែល​មាន​គុណភាព​ហើយ​ទីផ្សារ​អន្តរជាតិ​ត្រូវការ នោះ​គឺ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​។ 

​លោក​បាន​បញ្ជាក់ថា​អង្ករ​កម្ពុជា​បើ​ដឹក​ទៅ​ហុងកុង​ដោយ​ជាប់ពន្ធ​នាំចូល​នោះ​គឺ​នៅ​ក្នុង​មួយ​តោនមាន​តម្លៃ​ខ្ពស់ជាង​អង្ករ​ថៃ៧៤ដុល្លារនិង​ថ្លៃ​ជាង​វៀតណាម៧៦ដុល្លារ ប៉ុន្តែ​សំរាប់​ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​ការអនុគ្រោះ​ពន្ធ​អង្ករ​ខ្មែរ​ថោក​ជាង​ថៃ ១៥៤ ដុល្លារ និង ថោក​ជាង​វៀតណាម​ចំនួន ១៥១ ដុល្លារ​។ នេះ​គឺជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​មួយ​សំរាប់​ទីផ្សារ​អង្ករ​កម្ពុជា​ខណៈ​ដែល សព្វថ្ងៃ​នេះ​ទីផ្សារ​អង្ករ​កម្ពុជា​ធំ​បំផុត​គឺ​នៅ​សហគមន៍​អឺរ៉ុប​នេះ​។​
 
​លោក សុខ ហា​ច បានឱ្យដឹងថា កាលពី​ឆ្នាំ ២០១០ កន្លងទៅនេះ កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ជា ៤០.០០០​តោន ហើយ​នៅក្នុង​ឆ្នាំនេះ គេ​រំពឹងថា អង្ក​នាំចេញ​នឹង​កើន​ទៅដល់ ១០០.០០០ តោន ។ ទីផ្សារ​៩០ ភាគរយ​របស់​អង្ករ​កម្ពុជា​គឺ​សហគមន៍​អឺរ៉ុប​៕

CEN

ប្រជាពលរដ្ឋ​តាម​តំបន់​ជើងព្រៃ ខេត្ត​ព្រះសីហនុ​មិន​ហ៊ាន​ចេញទៅ​ធ្វើការ​ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ផ្ទះ​

ព្រះសីហនុ: ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ជើងព្រៃ ក្នុង​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​ភ្លើង​ដែល​បាន​ឆាបឆេះ​ជា​អន្លើៗ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ស្ទើរ​មិន​ហ៊ាន​ចេញ​ចោលផ្ទះ ដើម្បី​ទៅ​ប្រកបការងារ​ចិញ្ចឹមជីវិត​ឡើយ ។​

​    ​ចំពោះ​ការព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ នេះ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សបា្តហ៍​នេះ មាន​ភ្លើង​ឆាបឆេះ​ព្រៃ​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ទេ ដោយ​ពួកគាត់​ពន្លត់​បានតែ​មួយ​រយៈ ក៏មាន​ភ្លើង​ឆេះ​កន្លែង​ថ្មី​ទៀត ។ បើតាម​ការសង្កេត​រប​ស់​ប្រជាពលរដ្ឋ ភ្លើង​ឆេះ​ព្រៃ​នេះ គឺ​បណ្តាលមកពី​មនុស្ស​លួច​ដុត ដើម្បី​រំលោភ​ដីធ្លី​របស់​រដ្ឋ និង​មានការ​លួច​ដុត​នៅតាម​ដីឡូត៍​ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយក៏​ឆេះ​រាលដាល​មក ។​

​    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា អាជ្ញាធរខេត្ត​ព្រះសីហនុ​បានប្រកាស​រួចមកហើយ អំពី​បញ្ហា​ភ្លើង ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង ដូច្នេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទោះបី​ភ្លើង ភ្លើងចង្ក្រាន ឬ​ចង្កៀង​ក្ដី ។ ករណីនេះ​បានកើត​ឡើងជា​បន្តបន្ទាប់ អាជ្ញាធរខេត្ត​ព្រះសីហនុ បានរៀបចំ​ត្រៀម​រថយន្ត​ទឹក​ពន្លត់​អគ្គី​ភ​យ័ ដែលមាន​ស្រាប់​រួចជាស្រេច​ទៅហើយ  ៕

ដោយ : សមុទ្រ 
ភ្លើង​ឆាបឆេះ​ព្រៃ​នៅក្នុង​ទឹកដី​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ នេះ

បទវិចារណកថា៖ សមិទ្ធ​ផល​របស់​កម្ពុជាជុំវិញ​ការចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់​

          ជន​ជាតិ​ថៃ​៧នាក់​ដែល​ត្រូវ​បានចាប់​ខ្លួន​ដោយ​​សមត្ថកិច្ច​កម្ពុជាកាលពី​ថ្ងៃ​ទី​២៩ ខែធ្នូឆ្នាំ​២០១០ និង​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ដំ​ណើរការ និង​​និតិវិធី​របស់​តុលាការកម្ពុជាទៅលើ​ជន​ជាតិ​ថៃ​ទាំង​នោះ និង​ការ​ខិត​ខំបញ្ចៀសនូវ​ការ​ប្រឈម​មុខដាក់​គ្នា គឺ​បាន​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ កម្ពុជា‑ថៃ ស្ថិត​ក្នុង​ក្រសែ​ភ្នែក​នៃមហាជន ជាតិ​ និង​អន្តរជាតិ ​ពី​ការ​​រក្សា​បាន​​​នូវ​ទំ​នាក់​ទំនង​ល្អ ការធានាបាន​នូវ​និរន្ត​រភាព​​​ធុរៈ​កិច្ច​នៅ​តាម​តំ​បន់​ព្រំ​ដែន ជាពិសេស គឺសមិទ្ធ​ផល​ជាច្រើន​ដែល​ជា​ជោគ​ជ័យ​របស់​កម្ពុជា ត្រូវ​បាន​​ស្តែងចេញតាម​​​របៀប​​ដោះ​​ស្រាយបញ្ហា​ដោយ​សន្តិ​វិធី និង​តាម​អំ​ណាច​យុត្តាធិការ​នៃ​ច្បាប់ ​។
ជនជាតិ​ថៃ​ទាំង​៧នាក់​ ដែល​​មាន​ទាំង​អ្នក​តំ​ណាង​រាស្ត្រទី​ក្រុង​បាង​កកម្នាក់​ផង​ ត្រូវ​​បាន​ចោទ​ប្រកាន់​​​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ បទ​ចោទ​ចូល​ទីលាន​យោធាកម្ពុជាក្នុង​បំ​ណង​ទុច្ច​រិត​ និងបទ​ចោទ​​ប្រកាន់​​បន្ថែម​ថ្មី​មួយ​ទៀត​​ទៅ​លើ​ជន​ជាតិ​ថៃ​២នាក់ក្នុង​ចំ​ណោម​នោះ ​គឺ​លោក វី​រៈ​ ស៊ុម​ក្វាម​ឃីត​ និង​នាង​​រ៉ា​ទ្រី ភិផាត់​ថៈណាផៃ​ប៊ូន​ ពី​បទប៉ុនប៉ងប្រមូល​ព័ត៌មាន ដែល​នាំឲ្យ​អន្តរាយ​ដល់កិច្ច​ការ​ការ​ពារជាតិឬហៅ​ថា​បទ​ល្មើសចារកម្ម​ គឺ​បាន​បង្ហាញពី​ភាព​រឹង​មាំ​នៃ​សំ​ណាញ់​ច្បាប់របស់​​តុលាការ​​​​កម្ពុជា ក្នុង​ចំ​ណាត់​ការដ៏​មាន​ប្រសិទ្ធិ​ភាព​ ​បញ្ចៀសបាន​នូវ​រការ​​ប្រឈម​មុខដាក់​គ្នា​ដ៏​គ្រោះ​ថ្នាក់​​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬអាច​ចាត់​ទុក​ថាជាស្មារតី​នៃ​ការ​ទទួល​ខុសត្រូវ​ក្នុង​កំ​រិត​ខ្ពស់​បំ​ផុតរបស់​ប្រមុខ​ដឹក​នាំ នៃ​​​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ដើម្បី​រក្សាបាន​នូវ​សន្តិ​សុខ ស្ថិរភាព​នៅ​តាមតំ​បន់​ព្រំ​ដែន និង​កិច្ចសហប្រតិបត្តិ​ការគ្នាដ៏ល្អរវាង​​ប្រទេស​ទាំង​ពីរ កម្ពុជា‑ ថៃ​។
ផ្តើម​ចេញ​ពី​សមាណ​ចិត្ត និង​ដំ​ណោះស្រាយ​នៃ​ការយោគ​យល់ ពុំ​មាន​​​វប្បធម៌សង​សឹក​ ក្រោម​ការ​ដឹក​នាំប្រកប​ដោយ​គតិបណ្ឌិត​​របស់​​សម្តេច​តេជោ ហ៊ុន សែន បាន​ពញាក់​អារម្មណ៏ និង​ការ​ប្រែក្លាយ​គំ​និត​ពីភាព​​ចចេះ​រឹង​រូសរបស់​​ថ្នាក់​ដឹក​នាំ​ប្រទេស​ថៃ នាំ​ឲ្យ​មាន​ការ​​ផ្លាស់​ប្តូរឥរិយាបថ ពី​ការ​ប្រកែក​តវ៉ា​និង​ ការទាម​ទារឲ្យ​ដោះ​លែង​ថៃ​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ មក​​ជា​ការ​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា​ ថៃ​ទាំង​៧នាក់​នោះ​ ពិត​ជា​បានឆ្លង​ដែនចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់​មិន​អាច​ប្រកែក​បាន​ ហើយលោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចាជី​វ៉ាក់ ​ក៏បានសុំ​ឲ្យ​ពួក​គេទាំង​អស់​នោះ​ ត្រូវ​តែ​គោរព​សេចក្តី​សម្រេចរបស់​តុលាការ​​កម្ពុជា ទៀត​ផង​។
ការទម្លាក់​ចុះនូវ​គំ​និត​មានៈដោយការ​​ចង់ប្រើ​ឥទ្ធិ​ពលប្រទេស​ខ្លួន​ធំ​ មក​គាប​សង្កត់​​កម្ពុជាដែលជាប្រទេស​តូច​ ត្រូវ​បាន​វាយ​បំ​បាក់​ ដោយ​ការលាត​ត្រដាងនូវភាពជាក់​លាក់នៃទី​តាំង​ពិត​ប្រាកដដែល​ត្រូវ​បានឈ្លាន​ពានដោយ​ថៃ នៅ​ចំ​នុចភូមិ​ជោគ​ជ័យ ឃុំ​អូបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​ ​ ​តាមរយៈ​រូប​ភាព​វី​ដេអូ​ ដែល​ថត​ដោយ​ជន​ជាតិ​ថៃជាប់​ចោទ​ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ (យូ​ធូប​) ជាសាធារណៈ  គឺបាន​បង្ហាញ​ពី​ចំ​ណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ដែល​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ក្នុង​កាតព្វ​កិច្ច​ការ​ពារ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
​ការចាប់​ខ្លួនជន​ជាតិ​​ថៃទាំង​​៧រូប​​ បាន​ក្លាយ​ទៅ​ជាព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រដែល​​មិន​ធ្លាប់​មាន​ចំ​ពោះ​ទឹក​ចិត្ត​ពល​រដ្ឋកម្ពុជា  ជាមួយការគាំទ្រនិង​​​សាទរ​ទៅ​នឹង​ចំ​ណាត់​ការ​របស់​រាជ​រដ្ឋាភិបាល ដោយ​សារតែ​មហា​​ជន​​ទូទៅ​បាន​កត់​សម្គាល់​ឃើញ​ពី​សកម្ម​ភាព​របស់​ជន​ជាតិ​ថៃ​ទាំង​នោះ​ ធ្លាប់​បាន​​ប្រឆាំងជំ​ទាស់​ទៅ​នឹង​​ការ​ចុះ​ប្រាសាទ​ព្រះ​វិហារ​​ខែ្មរចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភព​លោក និង​ការតវ៉ា​ចង់​បាន​ទឹក​ដី​ខ្មែរជាបន្ត​បន្ទាប់​ ។
​សកម្ម​ភាពដែលបង្ក​ឡើង​ដោយ​ក្រុម​​ជ្រុល​និយម​អាវ​លឿង​ថៃ​​​ គឺបាន​បង្កប់​ទៅ​ដោយ​ចរិត​នយោ​បា​យ​ និង​​ការ​យក​ការ​សម្ងាត់​ក្នុង​មូល​ដ្ឋាន​យោធា​កម្ពុជា គឺពួក​គេបាន​រំ​លោភយ៉ាង​កំ​រោល​លើ​គោល​ការ​ណ៏​ច្បាប់​អន្តរជាតិ​ ។ ដូច្នេះ​ ការ​អនុវត្ត​វិធាន​ការផ្លូវ​ច្បាប់ជារឿង​​អទិភាពដែល​មិន​អាចខ្វះ​បាន​ ដើម្បីទប់ទល់​នឹង​ ចរិត​ឈ្លាន​ពានមក​លើ​​ទឹកដី​កម្ពុជា​ ដោយឧបាយ​កល​ទុច្ចរិតក្នុង​ផែន​ការ​គិត​ទុក​ជាមុន​នោះ​ ។
សមិទ្ធ​ផល​ដ៏​ធំ​ធេង​ ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់ទទួល​ស្គាល់​ជា​អន្តរជាតិ​​នៃ​​អធិ​បតេយ្យព្រំ​ដែន​ដ៏​ច្បាស់​លាស់​​រវាង​កម្ពុជា‑ ថៃ​  និង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា គឺ​ការព្រម​ទទួល​យក​ការ​ពិត​ ដើម្បី​បញ្ចប់​នូវ​ការ​អះ​អាង​ពី​សំ​ណាក់​ភាគីថៃ​ដែលធ្លាប់តែបាន​លើក​ឡើង​​ថា​តំ​បន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ គឺស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ គឺពួក​គេ​អាច​បញ្ជូន​ភស្តុ​តាង​ទាំង​ឡាយ​ទៅ​តុលាការ​បាន​  ប៉ុន្តែ ​តាម​រយៈកម្ម​វិធី​តុមូល​របស់​ទូរទស្សន៍​ ASTV ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១១ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​​អាប់​​ភី​ស៊ីត​ វេចាជី​វ៉ាក់​  បាន​ទទួល​ស្គាល់​ថា​ « ចំ​ណុចដែល​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវ​បាន​ខ្មែរចាប់ខ្លួននោះ​ គឺ​ជាទឹក​ដី​របស់​ខ្មែរ មិន​ចាំ​បាច់​ទៅ​ពិ​សោធអ្វី​ទេ ពី​ព្រោះ​បាន​ទទួល​សេចក្តី​រាយការណ៍គ្រប់​ផ្នែក​ បាន​អះ​អាង​ដូច​គ្នា​ថា​ ជារបស់​ខ្មែរ​ មាន​ទាំង​រូប​វី​ឌី​អូ​ទុក​ជា​ភស្តុ​តាង​ផង​ដែរ ដូច្នេះ​ មាន​ន័យ​ថា​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ពិត​ជា​ខុស​ បន្ទាប់​ពី​នេះ​សូម​មហាជន​ថៃទោះជា​អ្នក​ណា​ក៏​ដោយ​ សូម​កុំ​សង្ស័យ​តទៅ​ទៀត​ ប្រយ័ត្ន​ធ្វើ​ឲ្យហេតុ​ការណ៍ច្របូក​ច្របល់ ទន្ទឹម​នឹង​នេះ​សូម​ឲ្យ​រង់​ចាំ​ការកាត់​ទោសរបស់​កម្ពុជាថា តើកាត់​សេចក្តី​ដោយ​វិធី​ណា?​ »​។ នៅថ្ងៃ​ដដែល​នោះ​ដែរ​ទូរទស្សន៍​ ASTV ក៍​បាន​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​សម្ភាសន៍​របស់​លោក ប្រាវីទ វុង​សុវណ្ណ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ដែល​មានខ្លឹម​សារថា​ « ទី​កន្លែង​ដែល​ចាប់​ខ្លួន​នោះ​ ជា​កន្លែង​របស់​ខ្មែរ​ ខ្មែរ​គេនៅ​តាំង​ពី​យូរ​មក​ហើយ​ តាំង​ពី​ឆ្នាំ​១៩៧៧ ទី​នោះ​ជា​កន្លែង​ដែល​កំ​ណត់​ថា​ ជា​របស់​កម្ពុជា។ ក្រោយ​ពីពិនិត្យ​ម្តង​ទៀត​នៅ​ឆ្នាំ ២០០៦ ក៏​ជា​ផ្នែក​មួយដែរ​ ដែល​មាន​បង្គោល​ព្រំដែន​ ហើយ​ថៃ​យើង​ក៏​ទទួល​ស្គាល់​ថា​ ត្រង់​នោះ​ ជា​របស់​កម្ពុជា»។
​            ប​ទ​បង្ហាញ​ខាង​លើ​នេះ​  គឺ​បាន​កើត​មាន​ឡើងក្រោយ​ពេល​ដែលថ្នាក់​ដឹក​នាំ​ថៃ​ជាបន្ត​បន្ទាប់ដែលក្នុង​នោះ​មាន​ទាំង​​លោកឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ស៊ូ​ថេប​ ធឿង​សុបាន់ និងលោកកាស៊ីត​ ភិ​រម្យ៉ា រដ្ឋមន្ត្រី​ការបរទេស​ថៃក៏បាន​និយាយដែរ​ថា​ ថៃ​ទាំងនោះ​ បាន​ចូល​ជ្រៅមក​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​លោកក៍​បាន​ជំ​រុញ​ឲ្យ​តុលាការ​​កម្ពុជា​ពន្លឿន​ដំ​ណើរការ​និវិធី​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ និង​ការ​ប្រកាស​គោរពនូវ​​សេចក្តី​សម្រេច​របស់​តុលាការ​ទៀត​ផង។ ដោយ​ឡែក​ភស្តុតាង​សំ​ខាន់​មួយ​ទៀត​ក្នុង​ចំ​ណោម​ការ​ព្រម​ទទួល​យក​នូវ​ការពិត​​​របស់​ក្រុម​មន្ត្រី​ថៃ ទៅ​នឹង​ចំ​ណាត់​ការ​របស់​កម្ពុជានោះ​ គឺ តាម​ប្រភព​ព័ត៌មាន​ Inn news  កាលពីថ្ងៃ​ទី​១០ ខែមករា ឆ្នា​២០១១ មេបញ្ជាការភូមិ​ភាគ២ថៃ លោក ឧត្តម​សេនីយ៍​ទោ ថៈវ៉ាត់​ឆៃ សមុត​សាខន  បាន​ចេញ​មក​អះអាង​ដែរ​ថា  « ត្រូវ​​​​រង់​​ចាំដំ​ណើរការរបស់​តុលាការ ទន្ទឹម​នឹង​នេះត្រូវ​ទទួល​ស្គាល់​ថា​ ថៃ​៧នាក់​បាន​បំ​ពាន​ចូល​ទឹក​ដី​កម្ពុជា​តាម​អំ​ពើ​ចិត្ត​ដែល​មិន​បាន​ជូន​ដំ​ណឹង​ដល់​សមត្ថកិច្ច​ជាមុន ប្រសិន​បើ​បាន​ជូន​ដំ​ណឹង​ជាមុននោះ ក៏​នឹង​គ្មាន​បញ្ហា​ពិ​បាក​ដោះ​ស្រាយ​តាម​ក្រោយ​ទេ​។ លោកបាន​បន្ត​ថា​ ប្រសិន​បើ​នរណាចូល​មក​ក្នុង​ទឹក​ដី​ថៃ​ក្នុង​លក្ខណៈ​​បែប​នេះ​ ក៏ត្រូវ​ចាប់​ខ្លួនដូចគ្នា​ដែរ​ ព្រោះជា​រឿង​នៃ​សេចក្តី​ថ្ងៃ​ថ្នូរ ត្រូវ​តែ​ផ្តល់​កិត្តិ​យស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ »
យោង​តាម​អំ​ណះ​អំ​ណាង​ដូចបាន​រៀប​រាប់​មកនេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ មេដឹក​នាំនៃ​រដ្ឋាភិបាល​ថៃបាន​ព្រម​ព្រៀង​គ្នា​ជាធ្លុង​មួយ​ ទទួល​ស្គាល់​ថា ​ជន​ជាតិ​របស់​ខ្លួន​​ដែល​មាន​ចរិតដុត​បញ្ឆេះ​កំ​ហឹង​​នៃចរន្ត​ជាតិ​និយម​ជ្រុល​ហួសហេតុ ដែល​ពួក​គេរហូត​មាន​ការ​បំ​ពានចូល​ក្នុង​ទឹក​ដី​កម្ពុជាដោយ​ខុសច្បាប់​​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​តែមាន​វិធាន​ការ​ទប់​ស្កាត់​ជាដាច់​ខាត​ ពី​ព្រោះទាំង​​នោះ គឺជា​​ទង្វើខ្វះសុច្ចរិតភាពដែលមិនបាន​ឆ្លុះ​បញ្ចាំង​ពី​ជាតិ​សាសន៍​ដែល​ប្រកាន់ខ្ជាប់នូវការគោរព​ច្បាប់ទម្លាប់​ ឬជា​ប្រទេស​ជិត​ខាង​ល្អនោះ​ឡើយ។
ទោះជា​យ៉ាង​ណា​ គេបាន​កត់​សម្គាល់ឃើញ​ថា ​នាពេល​ថ្មី​នេះ​ រដ្ឋាភិបាល​ថៃ​បាន​ពង្រឹង​នូវ​ការ​ទប់​ស្កាត់​យ៉ាង​តឹង​រឹង​ ដោយ​មិន​អនុញ្ញាតឲ្យ​ក្រុម​អ្នក​តវ៉ា​អាវ​លឿង​មក​បង្ក​ការ​រាំង​ស្ទះដល់​ប្រជាជន​រស់នៅ​តាម​តំ​បន់​ព្រំ​ដែន​នោះ​ឡើយ ។ ជាមួយ​គ្នា​នេះ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​បង្ហាញពី​ទំ​នាក់​ទំ​នង​ល្អនៃ​ប្រទេស​ទាំង​ពីរ​ មុន​ការ​សម្រេច​របស់​តុលាការ​ឲ្យ​ជន​ជាតិ​ថៃ​ចំ​នួន​៦នាក់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន គេបានមើលឃើញ​ថា​​​ រដ្ឋាភិបាល​ថៃ​ មាន​ការ​​ដោះ​លែង​ និង​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​ពល​រដ្ឋខ្មែរ​ប្រមាណ​ជិត​២០០នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នាពេល​កន្លង​មក​ ក្នុង​ចំ​ណោម​នោះ​ មាន​ពល​រដ្ឋខ្មែរខ្លះ​ មិន​ត្រឹម​​តែពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ប៉ុណ្ណោះ​ទេ​  គឺ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋទៀត​ផង​ ត្រូវ​បា​ន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​មក​រស់​នៅ​ក្នុង​ប្រទេស​កំ​ណើត​របស់​ខ្លួន​វិញ​។ ជាការ​ចាប់​អារម្ម​ណ៍​មួយ​ទៀត​នោះ​ កាលពី​​​ថ្ងៃ​ទី ១៨ ខែ​ មករា ឆ្នាំ​២០១១​  សមត្ថកិច្ច​ថៃ​ ក៏​បាន​ចាប់​ខ្លួន​មេដឹក​នាំ​បណ្តាញ​​អ្នក​ស្នេហាជាតិថៃមា្នក់​ គឺ​លោក Chaiwat Sinsuvong  ដោយ​ចោទប្រកាន់​ពី​បទទាក់​ទង​ទៅ​នឹង​ការឡោម​ព័ទ្ធ​ព្រលាន​យន្ត​ហោះ​កាល​ពី​ឆ្នាំ​២០០៨។ បើ​យោង​តាម​ព័ត៌មាន​​ដែល​ទទួល​បានមុន​ពេល​ចាប់​ខ្លួន​​ គឺ​លោក ​​ Chaiwat  បាន​ដឹក​នាំ​ក្រុម​អ្នក​គាំ​ទ្រ​អាវ​លឿង​ដើម្បី​ផ្ញើ​ញត្តិប្រឆាំង​នឹង​រដ្ឋាភិបាលថៃទៅ​កាន់​ព្រះ​មហាក្សត្រ ហើយ​ក្រុម​នេះ​ ក៍បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថៃ​ថា ខ្វះ​ការ​គ្រប់​គ្រង​លើបញ្ហា​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​ប្រទេស​កម្ពុជា​​ផង​ដែរ។
ដូច្នេះ​ ការសម្រេចជាឆន្ទានុសិទ្ធ​​របស់​សាលាដំ​បូង និង​សាលាឧទ្ធ​រណ៍នៃ​​តុលាការកម្ពុជា ដែល​បាន​អនុញ្ញាត​ដោះលែង​ជន​ជាប់​ចោទ​ជាជន​ជាតិ​ថៃ​៦​នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះអាសន្ន គឺ​ជា​សញ្ញាមួយ​ដ៏​ល្អ​នៃ​ការបន្ធូរបន្ថយ​ភាព​តាន​តឹង​ និង​ការរក្សាបាន​នូវ​ទំ​នាក់​ទំ​នង​ល្អផ្នែក​ការទូត​ ​ការ​ធានាបាន​នូវ​ស្ថិរភាព និង​បាន​ជួយ​​សម្រួល​ដល់​ការ​ប្រកប​របរទទួល​ទាន​  ក៍​ដូចជា​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​រវាងគ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន​នៅ​តាម​ព្រំ​ដែន​​​​នៃប្រទេស​ទាំង​ពីរ ដែល​ជានិរន្ត​រភាព​នៃធុរកិច្ច​ ​ប្រក្រតីភាពនៃការចេញ​ចូលរបស់​​​ភ្ញៀវ​ទេស​ចរណ៍ ជាពិ​សេស គឺ​បាន​បង្ហាញ​ប្រាប់​ពិ​ភព​លោក​ថា​ កិត្តិ​យស និង​កិត្យានុភាព ការឯកភាព​ជាតិ​ កិច្ចការ​ការ​ពារ​ទឹក​ដី​ គឺត្រូវ​បាន​រាជ​រដ្ឋាភិបាល​គោរព​យ៉ាង​ម៉ឺង​ម៉ាត់ស្រប​តាម​រដ្ឋធម្មនុញ្ញ ក៏ដូច​ជាភាព​រឹង​មាំ​នៃ​អំ​ណាច​តុលាការដែល​ជា​ស្ថាប័នឯករាជ្យ​នៅ​ក្នុង​ប្រទេស​​កម្ពុជា បាន​ក្លាយ​ទៅជា​គំ​រូ​ដ៏ល្អ​នៃ​មាគ៌ាសន្តិ​ភាពសម្រាប់​បណ្តា​ប្រទេស​ក្នុង​​តំ​បន់​និងនៅលើសកល​លោក ៕
ពូន សំ​រេច