ទោះបីជាប្រមុខជាន់ខ្ពស់ការទូតខ្មែរនិងថៃបានជួបគ្នាថ្មីៗនេះ ហើយស្ថានការណ៍នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីបានវិលមករកស្ថានភាពល្អប្រសើរបណ្តើៗហើយក៏ដោយ ក៏កិច្ចការព្រំដែនរវាងប្រទេសទាំងពីរនៅតែជាប់ទ្រឹងមួយកន្លែង។
លោកឧបនាកយករដ្ឋមន្ត្រីហោណាំហុងនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី២៧ធ្ន ឆ្នាំ២០១០បានមានប្រសាសន៍ឱ្យដឹងថា មកដល់ពេលនេះគណៈកម្មការចម្រុះកិច្ចការព្រំដែននៃ ប្រទេសកម្ពុជានិងថៃនៅពុំទាន់មានជំនួបជាមួយគ្នាលើកិច្ចការព្រំដែននៅឡើយទេ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថាៈគណៈកម្មការព្រំដែននៃប្រទេសទាំងពីរជួបពិភាក្សាគ្នាបានលុះត្រាតែសភាឬរាជរដ្ឋាភិបាលថៃអនុម័ត្តលើកំណត់ហេតុពិធីសារសំខាន់ចំនួន៣នៃព្រំដែនដែល គណៈកម្មការព្រំដែនប្រទេសទាំងពីរបានប្រជុំជាមួយគ្នារួចហើយមកនោះ។ លោកឧបនាយក រដ្ឋមន្ត្រីហោ ណាំហុងបន្តថាគណៈកម្មការកិច្ចការព្រំដែនប្រទេសទាំងពីរប្រជុំបានដរាបណា មានការអនុម័ត្តលើកំណត់ហេតុនោះរួចសិន ៕
Monday, December 27, 2010
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សសហប្រជាជាតិនៅកម្ពុជាអាចបិទនៅដំណាច់ឆ្នាំ២០១១
នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១០នេះលោកឧបនាយករដ្ឋមន្ត្រីហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបិទការិយាល័យឧត្តមស្នងការ សិទ្ធិមនុសអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគកល់គ្នា MOU ជាមួយរាជរដ្ឋភិបាលកម្ពុជាដែលអាចត្រូវផុតកំណត់នៅដំណាច់ ឆ្នាំ២០១១ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាៈមកដល់ពេលនេះនៅពុំទាន់មាន មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិមកពិភាក្សា ជាមួយ រាជរដ្ឋាភិប្រទេសកម្ពុជានៅឡើយទេ។ មន្ត្រីជាន់ខ្ពសរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានរិះគន់ក្រុមមន្ត្រី នៃអង្គការសហប្រជាជាតិថា ជាពួកអ្នកទេសចរណ៍រយៈពេលវែងនៅកម្ពុជាហើយក្រុមមន្ត្រីទាំងនេះមិន ដែលធ្វើការសហការជាមួយរាជរដ្ឋាភិបាលទេ តែជាអ្នកនាំពាក្យឱ្យគណបក្សប្រឆាំងនិងបំរើផលប្រយោជន៍ឱ្យក្រុម គណបក្សប្រឆាំងផងដែរ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដឹកនាំការប្រជុំលើកទី៦ នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល
នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១០ នៅទីស្តីការគណៈរដ្ឋមន្រ្តីមានបើកកិច្ចប្រជុំលើកទី៦ នៃគណៈ កម្មាធិការជាតិបណ្តុះបណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជា ប្រធានគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃការងារដែល សម្រេចបាន និងលើកទិសដៅសម្រាប់ ពេលខាងមុខ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ជាពិសេសក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ ខ្ពង់ខ្ពស់ របស់ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មាធិការបណ្តុះបណ្តាល សម្រេចនូវ សមិទ្ធផលគួរជា ទីមោទនៈជាអាទិ៍ ក្នុងរយៈពេល៥ឆ្នាំកន្លងមក (២០០៥-២០១០) គណៈកម្មាធិការ ជាតិបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញផ្សេង រួមមាន ផ្នែកកសិកម្ម ឧស្សាហកម្ម និង បច្ចេកវិទ្យា ជូនប្រជាពលរដ្ឋនៅតាមឃុំចំនួន ២១០ឃុំ ដែលក្រីក្រជាងគេ ក្នុង ចំណោមខេត្តចំនួន ៧ ដោយមាន សិក្ខាកាមចូលរួមចំនួន ១៦១.៣៨៩ នាក់ ក្នុងនោះមានស្រ្តី ៥៨,០៧% លើគម្រោងបណ្តុះបណ្តាល ១២០.០០០ នាក់។ អ្នកដែលទទួលបានការ បណ្តុះ បណ្តាលមានការងារធ្វើប្រមាណពី ៦៥% ទៅ ៧២% ធ្វើឲ្យចំណូលកើនឡើងពី ៩៥.៨៥០ រៀល(ប្រមាណ ២៤,៧ ដុល្លារ) ដល់ជិត ២០ ម៉ឺនរៀល (ប្រមាណ ៤៩ ដុល្លារអាមេរិក) គឺកើនស្មើនឹង ៩៨% លើចំណូលមូលដ្ឋានក្នុងរយៈពេល ៦ខែ ក្រោយការបណ្តុះបណ្តាល។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងទាមទារឲ្យមានកំលាំងពលកម្មជំនាញខាង វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម នៅរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ដែល ជាប៉ូល ទេសចរណ៍របស់ជាតិ ព្រមទាំងខេត្តមួយចំនួនទៀត ដូចជា ស្វាយរៀង កោះកុង កំពង់ ចាម តាកែវ ដែល ជាតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នំា២០១០ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនលើកទី១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ គណៈកម្មាធិការ ជាតិបណ្តុះបណ្តាល ធ្វើការសម្របសម្រួលបង្កើតផែនការ និងអាហារូបករណ៍ថ្មីសម្រាប់ធ្វើការ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្មករ កម្មការនី ដើម្បីផ្តល់ឱកាសកាន់តែទូលាយ ក្នុងការទទួល បាននូវការងារ និងប្រាក់ ចំណូល។
លើសពីនេះ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលគណៈកម្មាធិការ ជាតិ បណ្តុះបណ្តាល បានទទួលថវិកាចំនួន ២៧,៥២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ទឹកប្រាក់ជំនួយ ឥតសំណងរបស់ADB ចំនួន ២៤លានដុល្លារ និងថវិកាបដិភាគរបស់ រាជ រដ្ឋាភិបាល សម្រាប់រយៈពេល ៥ ឆ្នាំ (២០១០-២០១៥) លើគម្រោងពង្រឹងវិស័យអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(STVET) សម្រាប់អនុវត្ត លើ២៣ខេត្ត និងរាជធានី។ កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏ទទួលបានកញ្ចប់ថវិកា ២,៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងសាកល្បងលើបច្ចេកទេស ក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញចាប់ពីឆ្នំា២០០៩ ដល់ ឆ្នាំ២០១២ ហើយជា លទ្ធផលបណ្តុះបណ្តាលបាន ៩៣៩ នាក់ លើផែនការ ៣.០០០ នាក់ សម្រាប់បច្ចេកទេស ក្រោយ ប្រមូលផល និងបណ្តុះបណ្តាលបាន ៣៩៩ នាក់ លើគម្រោង ៧០០ នាក់ សម្រាប់កម្មវិធីស្ពាន ចម្លង បន្តជំនាញ។
អង្គប្រជុំនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏បានធ្វើការពិនិត្យផងដែរទៅលើរបាយការណ៍ លទ្ធផលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ របាយការណ៍វាយតម្លៃ ស្ថានភាពអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលើកទិសដៅកែលំអរ គុណភាព ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារ ផែនការបណ្តុះបណ្តាលកម្មករ កម្មការនី ក្រោមគម្រោងមូលនិធិពិសេស របស់សម្តេច តេជោនាយករដ្ឋមន្រ្តី សេចក្តីរាយការណ៍អំពីលទ្ធផលនៃការសាងសង់វិទ្យាស្ថាន ពហុបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន ភូមិភាគតាកែវ និងសេចក្តីព្រាងសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ស្តីពីការលើកកំពស់គុណភាព និងប្រសិទ្ធភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ពេជ្រ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ឲ្យដឹងផងដែរថា គោលបំណងនៃសារាចរ គឺជម្រុញឲ្យបង្កើនសមត្ថភាពកម្មករ កម្មការនីឲ្យកាន់ តែប្រសើរឡើងទាំងចំណេះដឹង ជំនាញ ឥរិយាបថ និងសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនេះដែរ អង្គប្រជុំបានពិភាក្សាផងដែរទៅលើគម្រោងនៃការកំណត់ក្របខ័ណ្ឌ គុណវុឌ្ឍិ ជាតិសម្រាប់វិស័យ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយគ្រោងនឹងកំណត់កំរិកទាំង៨ សម្រាប់ វិស័យនេះ ពោលគឺពីកំរិតវិញ្ញា បនប័ត្រវិជ្ជាជីវៈកំរិតមូលដ្ឋានដល់កំរិតបណ្ឌិត។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ អាន បានណែនាំឲ្យជម្រុញការ បណ្តុះបណ្តាល បន្ថែមអំពីការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលផលិតបានជូនប្រជាពលរដ្ឋ ដែលមានកំលាំង ៦០% កំពុងបំរើការងារលើវិស័យកសិកម្ម។ ទីភ្នាក់ងារជាតិមុខរបរ និងការងារត្រូវបង្កើន ទំនាក់ទំនង ជាមួយស្ថាប័នរដ្ឋនានា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកឯកជន ដើម្បីប្រមូល និងផ្តល់ ព័ត៌មានតាមបណ្តាញឃោសនានានាអំពីតម្រូវការនៃទីផ្សារការងារ និងអំពីមន្ត្រីជំនាញ និងកំលាំង ពលកម្មជំនាញដែលមាន ធ្វើយ៉ាងណាឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្លាយជាមជ្ឈមណ្ឌល មួយសម្រាប់ប្រឹក្សា និងស្វែងរកការងារជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកគម្រោងពង្រឹងវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(STVET) ជាការងារគន្លឹះមួយសម្រាប់ជម្រុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលទាមទារឲ្យមានការសហការគ្នាអនុវត្តឲ្យបានល្អ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដឹកនាំការប្រជុំលើកទី៦នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល
នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១០ នៅទីស្តីការគណៈរដ្ឋមន្រ្តីមានបើកកិច្ចប្រជុំលើកទី៦ នៃគណៈ កម្មាធិការជាតិបណ្តុះបណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជា ប្រធានគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃការងារដែល សម្រេចបាន និងលើកទិសដៅសម្រាប់ ពេលខាងមុខ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ជាពិសេសក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មាធិការបណ្តុះបណ្តាល សម្រេចនូវ សមិទ្ធផលគួរជាទីមោទនៈជាអាទិ៍ ក្នុងរយៈពេល៥ឆ្នាំកន្លងមក (២០០៥-២០១០) គណៈកម្មាធិការ ជាតិបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញផ្សេង រួមមាន ផ្នែកកសិកម្ម ឧស្សាហកម្ម និង បច្ចេកវិទ្យា ជូនប្រជាពលរដ្ឋនៅតាមឃុំចំនួន ២១០ឃុំ ដែលក្រីក្រជាងគេ ក្នុង ចំណោមខេត្តចំនួន ៧ ដោយមាន សិក្ខាកាមចូលរួមចំនួន ១៦១.៣៨៩ នាក់ ក្នុងនោះមានស្រ្តី ៥៨,០៧% លើគម្រោងបណ្តុះបណ្តាល ១២០.០០០ នាក់។ អ្នកដែលទទួលបានការ បណ្តុះ បណ្តាលមានការងារធ្វើប្រមាណពី ៦៥% ទៅ ៧២% ធ្វើឲ្យចំណូលកើនឡើងពី ៩៥.៨៥០ រៀល(ប្រមាណ ២៤,៧ ដុល្លារ) ដល់ជិត ២០ ម៉ឺនរៀល (ប្រមាណ ៤៩ ដុល្លារអាមេរិក) គឺកើនស្មើនឹង ៩៨% លើចំណូលមូលដ្ឋានក្នុងរយៈពេល ៦ខែ ក្រោយការបណ្តុះបណ្តាល។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងទាមទារឲ្យមានកំលាំងពលកម្មជំនាញខាង វិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម នៅរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ដែល ជាប៉ូល ទេសចរណ៍របស់ជាតិ ព្រមទាំងខេត្តមួយចំនួនទៀត ដូចជា ស្វាយរៀង កោះកុង កំពង់ ចាម តាកែវ ដែល ជាតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នំា២០១០ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនលើកទី១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ គណៈកម្មាធិការ ជាតិបណ្តុះបណ្តាល ធ្វើការសម្របសម្រួលបង្កើតផែនការ និងអាហារូបករណ៍ថ្មីសម្រាប់ធ្វើការ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្មករ កម្មការនី ដើម្បីផ្តល់ឱកាសកាន់តែទូលាយ ក្នុងការទទួល បាននូវការងារ និងប្រាក់ ចំណូល។
លើសពីនេះ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលគណៈកម្មាធិការ ជាតិ បណ្តុះបណ្តាល បានទទួលថវិកាចំនួន ២៧,៥២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ទឹកប្រាក់ជំនួយ ឥតសំណងរបស់ADB ចំនួន ២៤លានដុល្លារ និងថវិកាបដិភាគរបស់ រាជ រដ្ឋាភិបាល សម្រាប់រយៈពេល ៥ ឆ្នាំ (២០១០-២០១៥) លើគម្រោងពង្រឹងវិស័យអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(STVET) សម្រាប់អនុវត្ត លើ២៣ខេត្ត និងរាជធានី។ កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏ទទួលបានកញ្ចប់ថវិកា ២,៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងសាកល្បងលើបច្ចេកទេស ក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញចាប់ពីឆ្នំា២០០៩ ដល់ ឆ្នាំ២០១២ ហើយជា លទ្ធផលបណ្តុះបណ្តាលបាន ៩៣៩ នាក់ លើផែនការ ៣.០០០ នាក់ សម្រាប់បច្ចេកទេស ក្រោយ ប្រមូលផល និងបណ្តុះបណ្តាលបាន ៣៩៩ នាក់ លើគម្រោង ៧០០ នាក់ សម្រាប់កម្មវិធីស្ពាន ចម្លង បន្តជំនាញ។
អង្គប្រជុំនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏បានធ្វើការពិនិត្យផងដែរទៅលើរបាយការណ៍ លទ្ធផលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ របាយការណ៍វាយតម្លៃ ស្ថានភាពអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលើកទិសដៅកែលំអរ គុណភាព ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារ ផែនការបណ្តុះបណ្តាលកម្មករ កម្មការនី ក្រោមគម្រោងមូលនិធិពិសេស របស់សម្តេច តេជោនាយករដ្ឋមន្រ្តី សេចក្តីរាយការណ៍អំពីលទ្ធផលនៃការសាងសង់វិទ្យាស្ថាន ពហុបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន ភូមិភាគតាកែវ និងសេចក្តីព្រាងសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ស្តីពីការលើកកំពស់គុណភាព និងប្រសិទ្ធភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ពេជ្រ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ឲ្យដឹងផងដែរថា គោលបំណងនៃសារាចរ គឺជម្រុញឲ្យបង្កើនសមត្ថភាពកម្មករ កម្មការនីឲ្យកាន់ តែប្រសើរឡើងទាំងចំណេះដឹង ជំនាញ ឥរិយាបថ និងសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនេះដែរ អង្គប្រជុំបានពិភាក្សាផងដែរទៅលើគម្រោងនៃការកំណត់ក្របខ័ណ្ឌ គុណវុឌ្ឍិ ជាតិសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយគ្រោងនឹងកំណត់កំរិកទាំង៨ សម្រាប់ វិស័យនេះ ពោលគឺពីកំរិតវិញ្ញាបនប័ត្រវិជ្ជាជីវៈកំរិតមូលដ្ឋានដល់កំរិតបណ្ឌិត។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ អាន បានណែនាំឲ្យជម្រុញការ បណ្តុះបណ្តាល បន្ថែមអំពីការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលផលិតបានជូនប្រជាពលរដ្ឋ ដែលមានកំលាំង ៦០% កំពុងបំរើការងារលើវិស័យកសិកម្ម។ ទីភ្នាក់ងារជាតិមុខរបរ និងការងារត្រូវបង្កើន ទំនាក់ទំនង ជាមួយស្ថាប័នរដ្ឋនានា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកឯកជន ដើម្បីប្រមូល និងផ្តល់ ព័ត៌មានតាមបណ្តាញឃោសនានានាអំពីតម្រូវការនៃទីផ្សារការងារ និងអំពីមន្ត្រីជំនាញ និងកំលាំង ពលកម្មជំនាញដែលមាន ធ្វើយ៉ាងណាឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្លាយជាមជ្ឈមណ្ឌល មួយសម្រាប់ប្រឹក្សា និងស្វែងរកការងារជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកគម្រោងពង្រឹងវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(STVET) ជាការងារគន្លឹះមួយសម្រាប់ជម្រុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលទាមទារឲ្យមានការសហការគ្នាអនុវត្តឲ្យបានល្អ។
ប្រជាពលរដ្ឋតំណាងក្រុមគ្រួសារសពក្នុងឧបទ្ទវហេតុនៅស្ពានពេជ្រមកទទួលប្រាក់អំណោយពីមូលនិធិទីស្តីការគណៈរដ្ឋមន្រ្តី
នៅសាលាខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តី គណៈរដ្ឋមន្រ្តី និង ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បាននាំយកថវិកាដែលទទួលបានមកពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស តាមរយៈមូលនិធិទីស្តីការគណៈ រដ្ឋមន្រ្តីទៅប្រគល់ជូនបន្ថែមដល់គ្រួសារ ជនរងគ្រោះ ដែលបានស្លាប់ក្នុង ឧបទ្ទវហេតុនៅលើស្ពានពេជ្រកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១០។ ក្រុមគ្រួសារសពជនរងគ្រោះទាំងនោះមកពីស្រុកនានាក្នុងខេត្តកំពង់ស្ពឺចំនួន ២០នាក់ ក្នុង នោះស្រី ១៤នាក់ និងប្រុស ៦នាក់ មកពីស្រុកច្បាមន ៣នាក់ ស្រុកសំរោងទង ៤នាក់ ស្រុកភ្នំស្រួច ១នាក់ ស្រុកបសេដ្ឋ ៣នាក់ និងស្រុក គងពិសី ៩នាក់ ដែលក្នុងសពម្នាក់ទទួលបាន២.១៤៥ដុល្លារ (ពីរពាន់មួយ រយសែសិបប្រាំដុល្លារ)។
ឯកឧត្តម កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា នេះបង្ហាញឲ្យឃើញពីការ យកចិត្ត ទុកដាក់ខ្ពស់ បំផុតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ ដែលបានយកចិត្តទុកដាក់សុខទុក្ខ របស់ប្រជាពលរដ្ឋទាំង មូលគ្រប់កាលៈទេសៈ។ ជាក់ស្តែងបន្ទាប់ពីមាន ឧបទ្ទវហេតុដែលបានកើតឡើងនៅលើស្ពានពេជ្រនេះ សម្តេចបានឈរ និងដោះស្រាយសភាពការណ៏ដល់បានចប់ សព្វគ្រប់ រហូតមកដល់ពេលនេះអំណោយ ដែលបានមកពីសប្បុរសជននានា ត្រូវបានបញ្ជូនជាបន្ត បន្ទាប់ដល់ដៃ ក្រុមគ្រួសារជនរងគ្រោះ ហើយនៅ ថ្ងៃនេះដែរតាមរយៈឯកឧត្តម ស្វាយ ស៊ីថា ក៏បាននាំយកថវិកាមូលនិធិ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលទទួលបានពីសប្បុរសជននានាក្នុង និងក្រៅប្រទេសមកចែកជូនដល់ គ្រួសារសពជន រងគ្រោះ បន្ថែមទៀត ក្រៅអំពីថវិកាដែលក្រុមគ្រួសារជនរងគ្រោះទទួលបានពីមូលនិធិនានា ដូចជា កាកបាទ ក្រហម មូលនិធិទូរទស្សន៍បាយ័ន មូលនិធិទូរទស្សន៍ CTN ជាដើម។ល ។
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានពាំនាំមកនូវការផ្តាំសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី និងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពផងដែរ។ ឯកឧត្តមបានបួងសួង សូមឲ្យវិញ្ញាណខ័ន្តអ្នកដែលបាត់បង់ជីវិតទៅហើយនោះបានទៅកាន់សុគតិភព ឯកឧត្តមបានបន្ថែម ទៀតថា ការបាត់បង់ក្រុមគ្រួសារ សាច់ញាត្តិណាដែល ជាទីស្រឡាញ់របស់ខ្លួននោះ គឺមានការឈឺចាប់ យ៉ាងខ្លាំង។ ឯកឧត្តមក៏បានអះអាងផងដែរថា ឧបទ្ទហេតុដែលបាន កើតឡើងនោះ គឺពុំមាននរណាម្នាក់ ចង់ឲ្យមានការកើតឡើងនោះទេ ហើយក៏មិនមែនជាភេរវកម្មអ្វីនោះដែរ អ្វីដែល បានកើតឡើង នោះគឺជាការផ្អើលរត់ជាន់គ្នា ដែលបណ្តាលឲ្យមានការដួលលើគ្នាហើយមានការថប់ដង្ហើមស្លាប់ និង រង របួស។ ដែលមិនដូចជាជនខិលខូចមួយចំនួនបាននិយាយបំផ្លើសសភាពការណ៏ដើម្បីកេងយក ចំណេញ ផ្នែក នយោបាយ។ ដូចដែលបងប្អូនបានឃើញ ស្រាប់បន្ទាប់ពីមានឧបទ្ទវហេតុភ្លាមនោះ សម្តេចក៏ចាត់វិធាន ការបន្ទាន់ ជាច្រើនដើម្បីដោះស្រាយបញ្ហាចំពោះមុខនិងជាបន្តបន្ទាប់។ បញ្ហាចំពោះ មុខដែលដោះស្រាយ នោះគឺបញ្ហាអ្នកដែល រងរបួសដែលត្រូវចាត់វិធានការបញ្ជូនទៅគ្រប់មន្ទីរពេទ្យនានា ដើម្បីធ្វើការសង្គ្រោះ បន្ទាន់ដោយប្រើគ្រប់កម្លាំង និងគ្រប់មធ្យោបាយ ហើយមកទល់បច្ចុប្បន្ន នេះក៏ នៅមានជន រងគ្រោះ មួយចំនួនទៀតដែលកំពុងបន្តការព្យាបាល ចំពោះការព្យាបាលនេះទៀតសោត គឺសម្តេចនាយក រដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថាជាបន្ទុករបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាង ណាឲ្យជន រងគ្រោះ ទាំងនោះបានជាសះស្បើយ។ ចំណែកឯអ្នកដែលបានបាត់បង់ជីវិត សម្តេចក៏ បានចាត់ចែងឲ្យខេត្ត និង ក្រសួងសង្គមកិច្ចធ្វើការដឹកជញ្ជូនដល់ក្រុមគ្រួសារទាំងអស់ដល់មូលដ្ឋាន។ បន្ថែមលើនេះ ទៅទៀត សម្តេចក៏បានឧបត្ថម្ភថវិកាចំពោះគ្រួសារសពនីមួយៗ៥លានរៀលផងដែរ ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ទាំងអស់សូមឲ្យប្រើប្រាស់ថវិកាទាំងនេះ ដើម្បីលើកកំពស់ ជីវភាពរបស់បង ប្អូនទាំងអស់ មួយវិញទៀត សូមឲ្យប្រជាពលរដ្ឋទាំងអស់ទុកដាក់ថវិកា ទាំងអស់ ឲ្យមានសុវត្ថភាពត្រឹមត្រូវ បើមិនដូច នេះទេសូមយកថវិកានេះទៅផ្ញើទុកនៅក្នុងធនាគារ ដែលជាកន្លែង មានសុវត្ថិភាពបំផុត ហើយមិនមានការខាតបង់ទេ ហើយថែមទាំងទទួលបានការប្រាក់ថែមទៀតផង។
ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស គណបក្សខេត្ត គណបក្សស្រុក ទាំងអស់បន្តជួយរក្សា ការពារសុវត្ថិភាពដល់ក្រុម គ្រួសារជន រងគ្រោះ ឲ្យមានសុវត្ថភាពផងដែរ។
សហព័ន្ធពិភពលោកជប៉ុនទទួលស្គាល់សាលាការ៉ាតេដូ ប៊ូដូកម្ពុជា
រាជធានីភ្នំពេញ ៖ សហព័ន្ធពិភពលោកនៃសមាគមការ៉ាតេជប៉ុនបានសំរេចប្រគល់វិញ្ញាបនបត្រទទួលស្គាល់សាលាការ៉ាតេដូ ប៊ូដូកម្ពុជាឱ្យក្លាយជាសមាជិករបស់ខ្លួនកាលពីថ្ងៃទី២៦ ធ្នូ ។ ពិធីប្រគល់វិញ្ញាបនបត្ររៀបចំធ្វើឡើងនៅសាលាការ៉ាតេដូ ប៊ូដូកម្ពុជានៅទួលគោក ក្រោមអធិបតីភាពលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សាលាការ៉ាតេដូ ប៊ូដូកម្ពុជា គឺជាសាលាការ៉ាតេដូ មួយដ៏មានសារសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ។ បន្ទាប់ពីមានការទទួលស្គាល់ដោយសហព័ន្ធពិភពលោកនៃសមាគមការ៉ាតេជប៉ុននាពេលនេះលោកសង្ឃឹមថា សាលានេះកាន់តែមានសក្តានុពលខ្លាំងក្លានៅថ្ងៃអនាគតដែលអាចជំរុញឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈដៃគូ ជាពិសេសគឺអភិវឌ្ឍធនធានមនុស្សនេះតែម្តង ។
លោកអូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សគឺទាមទារឱ្យមានការដើរទន្ទឹមគ្នាលើបី វិស័យទើបមនុស្សនោះក្លាយជាធនធានពិតៗ គឺទីមួយត្រូវអភិវឌ្ឍផ្នែកបញ្ញាស្មារតីដែលផ្សារភ្ជាប់ទៅនឹងការអប់រំផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ទី២ ត្រូវអភិវឌ្ឍឱ្យមានកាយសម្បទាមាំមួនដើម្បីទទួលបានផាសុកភាពខ្លាំងក្លា និងទី៣ ត្រូវអភិវឌ្ឍផ្នែកសីលធម៌ សុជីវធម៌ ឱ្យបានល្អត្រឹមត្រូវពីព្រោះសីលធម៌ សុជីវធម៌ជួយឱ្យមនុស្សមានវិន័យល្អ មនុស្សមានវិន័យល្អទើបសំរេចកិច្ចការបានជោគជ័យ ។ សាលាការ៉ាតេដូ ប៊ូដូកម្ពុជាមានក្លឹបជាសមាជិកចំនួន១៦ក្លឹបជាសមាជិកដែលសរុបកីឡាករ កីឡាការិនីទាំងអស់ជាង៧០០នាក់ តែកីឡាករ កីឡាការិនី ដែលចូលរួមនៅក្នុងឱកាសនោះមានតែជាង២០០នាក់ប៉ុណ្ណោះ ៕
ដោយ ៖ កោះឯករាជ្យ
Subscribe to:
Posts (Atom)