Friday, January 21, 2011

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកកិច្ចពិភាក្សានីតិវិធីការងារណ្តុះបណ្តាល

លោក ងូ សុមុនី AKP ព្រះសីហនុ–
អាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកកិច្ចប្រជុំក្រុមការងារ ពិនិត្យ និងកែសម្រួលឯកសារ កម្មវិធី បណ្តុះ បណ្តាលមន្ត្រីអនុវត្តន៏ច្បាប់គ្រឿងញៀន ដែលប្រារព្ធនៅសណ្ឋាគារតោមាសក្រុងព្រះ សីហនុ មាន រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១១ ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក លី គឹមឡុង អគ្គលេខាធិការរងអាជ្ញាធរជាត់ប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានមានប្រសាសន៏ថា ក្នុងឆ្នាំ ២០១០ កន្លងមក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនរួមសហការជាមួយបណ្តាអង្គការជាដៃគូ មានដូចជា អង្គការ អូស អេសដ៏ (AUS AIDS) អង្គការ HARRP អង្គការ FHI និងអង្គការខាណា (KHANA) បានបើកវគ្គបណ្តុះបណ្តាលការពង្រឹង សមត្ថភាពដល់មន្ត្រីអនុវត្តន៏ច្បាប់គ្រឿងញៀននៅតាមបណ្តាខេត្តនីមួយៗចំនួន១១ ដែលបានទទួល ជោគជ័យនិងលទ្ធផលផ្លៃផ្កាគួរឲ្យមោទនភាព ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានការដឹកនាំ ដោយសមេ្តចអគ្គសេនាបតីតេជោ ហ៊ុន សែន បានខិតខំជំរុញទប់ស្កាត់ នូវផែនការសកម្មភាពជាយុទ្ធ សាស្រ្តដល់ថ្នាក់គ្រោមជាតិ ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀនដល់ គ្រោះថ្នាក់កាចសាហាវនេះ ។ ហេតុដូចនេះ ការរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីអនុវត្តន៏ច្បាប់គ្រឿង ញៀននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យមន្ត្រីរបស់យើងមានការយល់ដឹងមានសមត្ថ ភាពគ្រប់គ្រងក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ដែល បណ្តាលមកពីការប្រើប្រាស់គ្រឿងញឿននៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យខានតែបាន ។
ឯកឧត្តមក៏បានប្រកាសអំពាវនាវដល់សមាជិកអង្គការប្រជុំត្រូវចូលរួមឲ្យអស់កម្លាំងកាយ កម្លាំង ចិត្តធ្វើយ៉ាងណាឲ្យការរៀបចំកែសំរួលឯកសារកម្មវិធីបណ្តុះបណ្តាលនាពេលនេះ ឲ្យទទួលបានលទ្ធ ផលល្អ និងជោគជ័យដើម្បីផ្ទេរនូវចំណេះដឹងដ៏មានសារៈសំខាន់ទាំងអស់នេះ សម្រាប់អនុវត្តន៏ច្បាប់ យកទៅបំរើចំគោកដៅស្នូលរបស់ខ្លួនដើម្បីធានាក្នុងការចូលរួមទប់ស្កាត់ គ្រោះថ្នាក់ដែលបណ្តាលមកពី ការប្រើប្រាស់គ្រឿងញៀននៅតាមបណ្តាខេត្តរាជធានី ឲ្យទទួលបានប្រសិទ្ធិភាពដើម្បីកាត់បន្ថយនូវ គ្រោះថ្នាក់ដោយគ្រឿងញៀន ៕