សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបក្ស នយោបាយនៅអាស៊ី (ICAPP) ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅតំបន់អង្គរ និងប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា កាលពីថែ្ងទី ៤- ៥ ខែ ធ្នូ ឆ្នាំ ២០១០
សន្និសីទអន្តរជាតិនៃបក្សនយោបាយនៅអាស៊ី(ICAPP) ដែលតំណាងដោយបក្សនយោបាយកាន់អំណាច និងបក្សប្រឆាំងចំនួន ៨៩ បានជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២- ទី៣ ខែ ធ្នូ ឆ្នាំ២០១០ សម្រាប់មហាសន្និបាតលើកទី៦ របស់ខ្លួន។ មហាសន្និបាតលើកទី ៦ និងខួបលើកទី១០ បានផ្តោតជាសំខាន់លើបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ច បរិស្ថាន និងថាមពល ក៏ដូចជាយុទ្ឋសាស្រ្តដោះស្រាយជម្លោះនៅអាស៊ីផងដែរ។
បន្ទាប់ពីមហាសន្និបាតកាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១០ គណៈប្រតិភូបានទៅធ្វើទស្សនកិច្ច តំបន់អង្គរ ក្នុងខេត្តសៀមរាប។ គណៈកម្មាធិការអចិន្តៃ្រយ៍ ICAPP បានធ្វើការកោតសរសើរជាពិសេសចំពោះប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌ ដែលត្រូវបានគេចាត់ទុក ថាជាអច្ឆរិយមួយរបស់ពិភពលោក។ គណៈប្រតិភូ ក៏បានធ្វើការកត់សំគាល់ដោយវាយ តម្លៃខ្ពស់ នូវកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យរវាងរាជរដ្ឋាភិបាលកម្ពុជា និង គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ (ICC) ក្នុងការសម្រេចបាននូវជោគជ័យជាគំរូមួយ ក្នុងការងាររបស់ ខ្លួនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុម នីយកម្មរវាងបេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងសកម្មភាពមនុស្ស។
បន្ទាប់មក សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ បានទៅធ្វើទស្សនកិច្ចនៅ ប្រាសាទព្រះវិហារ ដែលជាស្នាដៃលេចធ្លោបំផុតនៃស្ថាបត្យកម្មខ្មែរ ដែលបានកសាង ឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ ដែលក៏ជាក្សត្រកសាងអង្គរវត្តផងដែរ នៅលើពយ នៃកំពូលភ្នំដងរែក ក្នុងខេត្តព្រះវិហារ។ គណៈប្រតិភូទាំងអស់បានធ្វើការអះអាងឡើងវិញ ផងដែរនូវតម្លៃលេចធ្លោ ជាសាកល និងសារៈសំខាន់ជាអន្តរជាតិ ដែលភាពលេចធ្លោ និង អស្ចារ្យគ្មានពីរ របស់ប្រាសាទ នេះគឺវាស្របតាមនិយាមការវប្បធម៌នៃអង្គការយូនីស្កូ ដែលធ្វើឲ្យបា្រសាទនេះត្រូវបានចុះ បញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៨។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង អស់បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះសេចក្តី សម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុង ទីក្រុងកេប៊ិក ប្រទេសកាណាដា។
សមាជិកទាំងអស់ក៏បានសំដែង នូវការពេញចិត្តទាំងស្រុងផងដែរជាមួយនឹង សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែមិថុនា ឆ្នាំ១៩៦២ ដែល សម្រេចថា ប្រាសាទ ព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ ព្រះរាជាណាចក្រកម្ពុជា មិនអាច ប្រកែកបាន។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានធ្វើការអំពាវនាវផងដែរ ដល់សហគមន៍ អន្តរជាតិ សម្រាប់ជំនួយបន្ទាន់ ដើម្បីយកមកធ្វើការជួសជុលឡើងវិញ អភិរក្ស និងការ ការពារប្រសាទ។ ICC-Angkor គួតែត្រូវបានយកមកប្រើប្រាស់ជាគំរូសម្រាប់តំបន់ពិសិដ្ឋ ប្រាសាទ ព្រះវិហារ។
Hon. Jose De Venecia - ប្រធានស្ថាបនិករបស់ ICAPP - អតីតប្រធានសភាហ្វីលីពីន ៥ អាណត្តិ - ស្ថានិកសភាអាស៊ានហ្វីលីពីន | ឯកឧត្តមបណ្ឌិត សុខ អាន -សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP -សមាជិកគណៈអចិន្រ្តៃយ៍គណៈបក្ស ប្រជាជនកម្ពុជា | |
Hon. Dr. Salah Ali Abdulrahman - សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP - អនុប្រធានសភា និងជាប្រធានក្រុម ប្រឹក្សា Islamic National Member Society បារ៉េន | Hon. Dr. Vuong Thua Phong - សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP - អនុប្រធានគណៈកម្មការទំនាក់ទំនងក្រៅប្រទេស នៃគណៈកម្មាធិការ កណ្តាលបក្សកុម្មុយនិស្ត វៀតណាម | |
Hon. Mendsaikhan Enklsaikhan អតីតនាយរដ្ឋមន្រ្តីម៉ុងហ្គោលី | Hon. K.P. Sharma Oli អតីតឧបនាយករដ្ឋមន្រ្តីនេប៉ាល់ | |
Hon. Anna Tibaijuka - អតីតអគ្គលេខាធិការរង និងជា អតីតនាយកប្រតិបត្តិ UN-Habitat | Hon. Jean Paul Adam រដ្ឋមន្ត្រីការបរទេស Seychelles | |
Hon. Jiang Mingjun - អគ្គនាយក IESCO - អតីតនាយកប្រតិបត្តិ UN Development and Planning Center, ចិន |