Saturday, January 08, 2011

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងដឹកនាំមនុស្ស១៥នាក់ទៅព្រំដែន កម្ពុជាវៀតណាមខេត្តព្រៃវែង

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោករ៉ុងឈុន នៅតែមិនបោះបង់ ការចុះទៅពិនិត្យ បង្គោល ព្រំដែនកម្ពុជា វៀតណាមនៅខេត្តព្រៃវែងនាវេលាថ្ងៃ ស្អែកនោះឡើយ បើទោះបីជាមាន ការ ថ្កោលទោសពីប្រមុខដឹកនាំរាជរដ្ឋាភិបាល នោះក្តី ។ លោក រ៉ុងឈុនបានប្រាប់ វិទ្យុនគរវត្ត ឲ្យដឹង នៅថ្ងៃទី០៨នេះថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានគ្នាចំនួន១៥នាក់ នឹងធ្វើដំណើរទៅពិនិត្យ បង្គោលព្រំដែនលេខ ១៣០និង១៣១ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងតាមការ គ្រោងទុកដដែល ។

សូមជម្រាបថានៅមុនការធ្វើដំណើរទៅពិនិត្យបង្គោលព្រំដែន សម្តេចជាស៊ីម បានមានប្រសាសន៍ ថ្កោលទោសចំពោះសកម្មភាពក្រុមប្រឆាំង ដែលរារាំង ដំណើរការបោះបង្គោល ព្រំដែនកមជា និងវៀតណាម។ ប្រសាសន៍ នេះបានធ្វើឡើងនៅថ្ងៃទី៧មករាម្សិលមិញនេះ ខណៈដែល ក្រុម អ្នកប្រឆាំង ចង់ធ្វើ សកម្មភាពចុះទៅខេត្តព្រៃវែងដើម្បីធ្វើការរិះគន់និង ព្យាយាមចង់រារាំង កិច្ច ប្រឹងប្រែង រាជរដ្ឋាភិបាល មិនអោយធ្វើការបោះបង្គោលព្រំដែនបានសម្រេច តាម បំណង។

ឃាត់ខ្លួន​ពលរដ្ឋ ១៣​នាក់ ប្រុង​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ត្រង់ចំណុច​អូរ​ម្លូ​

បន្ទាយមានជ័យ: មាន​មនុស្ស​ចំនួន ១៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​បញ្ជូនមក​ធ្វើការ​ព្រមាន ខណៈពេលដែល​ពួកគេ​ទាំងនោះ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​នា​ ចំណុច​អូរ​ម្លូ ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​ការ​រា​រាំ​ពលរដ្ឋ​ហើយ​ឈានដល់​ការឃាត់ខ្លួន​ខាងលើ​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១០ ស្ថិតនៅ​ចំណុច​អូរ​ម្លូ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។ ពលរដ្ឋ​កម្ពុជា​ទាំង ១៣​នាក់ នោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ទាហាន​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង សហការ​ជាមួយ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៩០៥ ប្រចាំ​តំបន់ ។​
​    ​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ពលរដ្ឋ​ទាំង ១៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ គឺ​ពួកគេ​មាន​ទីលំនៅ​ពិតប្រាកដ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​ពួកគេ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅលើ​ទឹកដី​សៀម ។ ពួកគេ​ធ្លាប់​បានចេញ​ចូលទៅ​កាប់​ឈើ​នៅ​ប្រទេស​សៀម​ជាច្រើនលើក​មកហើយ ។ 

​    ​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ហាក់​ពុំ​រាងចាល​ហើយ​យក​ជីវិត​ទៅ​ប្តូរ​នឹង​ គ្រោះថ្នាក់ ដោយសារ​ទាហាន​សៀម​តាម​ព្រំដែន​បាញ់សម្លាប់​និង​របួស​ខណៈពេលដែល​ពួកគេ​ ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ប្រភេទ​ល្អៗ ហើយ​ត្រូវប៉ាន់​នៅ​ទឹកដី​សៀម ។​

​    ​ពលរដ្ឋ​ទាំង ១៣​នាក់ ត្រូវបាន​គេ​បញ្ជូន​ខ្លួន​មកកាន់​ទីបញ្ជាការ​សឹក​រង​ស្រុក ហើយ​ធ្វើ​ការអប់រំ​រួចហើយ​ក៏បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ដោយ​ គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​សៀម​ បន្តទៅទៀត ។​

​    ​ប្រភព​ខាងលើ​បញ្ជាក់ដែរថា ជំនួញ​ឈើ​គ្រញូង​នៅតាម​បន្ទាត់​ព្រំដែន​ភាគ​ខាងលិច​និង​ភាគ​ខាងជើង​នៃ​ កម្ពុជា បច្ចុប្បន្ន​ត្រូវបាន​គេ​រាយការណ៍​ដូចៗ​គ្នា​ថា ជំនួញ​ឈើ​ប្រណីត​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដោយ​មួយផ្នែក​ពលរដ្ឋ​ទាំង​នោះបាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​កម្ពុជា​និង​ សមត្ថកិច្ច​សៀម ដើម្បី​ចូលទៅ​កាប់​និង​មួយផ្នែក​ទៀត​ពួកគេ​លួច​ឆ្លង​ចូលទៅ​កាប់​ឈើ​គ្រញូង​ ដោយ​ឯកឯង ហើយ​អូស​ឈើ​មក​លក់​ក្នុង​ទឹកដី​កម្ពុជា ។​

​    ​គេ​បាន​រាយការណ៍​ទៀតថា មាន​ករណីខ្លះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទាហាន​សៀម​បាញ់ គឺ​ឆ្លង​ចូលទៅ​ដី​ថៃ អូស​ឈើ ឬ កាប់​ឈើ​ដោយសារ​ឈ្មួញ​ធំៗ​នៅ​កម្ពុជា​ជួល​និង​មួយផ្នែក​ទៀត​ពួកគេ​លួច​ទៅ​ កាប់​យកមក​លក់​ឲ្យ​ឈ្មួញ​ធំៗ​ទាំងនោះ​ព្រោះ​វា​បាន​តម្លៃ​ខ្ពស់ ។​

​    ​ប៉ុន្តែ​ករណី​នោះ​វា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត ព្រោះ​វា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ស្លាប់ ខ្លះ​របួស​ដោយសារ​ទាហាន​សៀម​បាញ់ ខណៈពេលដែល​ពួកគេ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ៕
CEN

ពលរដ្ឋខ្មែរ៦០នាក់ ព្រលឹងចុងសក់ ខណៈដែលទាហានសៀមបាញ់រះ នៅព្រំដែនត្រញំងប្រាសាទ

ត្រពាំង​ប្រាសាទ​-​ឧត្ដរ​មាន​ជ័​យ: ​គេ​អាច​ចាត់ទុកថា នេះ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ខណៈពេល​ប្រជាជន​កម្ពុជា ដែលមាន​មុខ​ដដែលៗ​ចំនួន​រហូតដល់​ទៅ​៦០​នាក់ ចូលទៅ​អូស​ឈើ គ្រញូង​ឲ្យ​ឈ្មួញ​មួយរូប​នៅក្នុង​ទឹកដី​សៀម ហើយ​ត្រូវ​ទាហាន​ឈុតខ្មៅ​សៀម​ជាច្រើន​នាក់​ធ្វើ សកម្មភាព​បាញ់រះ​ពេញ​ព្រៃ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​រត់​យករួចខ្លួន​ទាំង​ជីវិត​ប្រផិតប្រផើយ​ចូលមកក្នុង​ទឹកដី​កម្ពុជា វិញ ។​

​ហេតុការណ៍​ទាហាន​សៀម​ឈុតខ្មៅ​បាញ់​ប្រជាជន​កម្ពុជា​ខាងលើ កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃត្រង់​ទី​៧ ខែមករា ឆ្នាំ​២០១១ ស្ថិតក្នុង​ទឹកដី​សៀម ភូមិ​ដូន​អាវ ឃុំ​ដូន​អាវ ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីកា​កេ​ត ឈម​នឹង​ទឹកដី​កម្ពុជា​ចំណុច​អូរ ៥០ ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ជនកម្ពុជា​ទាំង ៦០ នាក់ ដែល​សៀម​ដេញ​បាញ់​នោះ​គឺមាន​ពលរដ្ឋ​កម្ពុជា​ម្នាក់​ត្រូវ​ទាហាន​សៀម​ឈុតខ្មៅ​សៀម ចាប់ខ្លួនបាន ហើយក៏​ត្រូវបាន​ដោះលែង​ឲ្យ​វិល​ត្រឡប់មក​ដី​កម្ពុជា​វិញ​បន្ទាប់ពី​សមត្ថកិច្ច​កម្ពុ​ជា ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ទាហាន​សៀម ។​

​សេចក្ដីរាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា ពលរដ្ឋ​ទាំង ៦០ នាក់​នោះ​មាន​ទីលំនៅ​ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ពួកគាត់​ទាំងអស់​គឺ​បាន​ចូលទៅ​កាន់​ទឹកដី​សៀម ដើម្បី​អូស​ឈើ​គ្រញូង​ដែល​កាប់​រួច​តាមរយៈ​ឈ្មួញ​កម្ពុជា​មួយរូប​ជួល​ឲ្យ​ទៅ​ជួយ​អូស ។​

​សេចក្ដីរាយការណ៍​ខាងលើ​ថា ឈ្មួញ​កម្ពុជា​ដែល​ជួល​ឲ្យ​ពលរដ្ឋ​ខ្មែរ ៦០ នាក់​ចូលទៅ​អូស​ឈើ​គ្រញូង នៅ​ទឹកដី​សៀម​នោះ​មានឈ្មោះ លោក​អនុសេនីយ៍ទោ លី គឹម​ស្រ៊ុន ធ្វើការ​នៅ​ការិយាល័យ ទី​២ នៃ​កងពលតូច​អន្ដរាគមន៍​លេខ ៨ ។​

​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ទាំង ៦០ នាក់​នោះ​គឺមាន​ម្នាក់​ឈ្មោះ​យី ឌី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​ទាហាន ឈុតខ្មៅ​ចាប់ខ្លួន ប៉ុន្ដែ​បាន​ដោះលែង​ត្រឡប់មកវិញ​នៅ​ម៉ោង​១៤ ថ្ងៃ​ដដែល បន្ទាប់ពី​សមត្ថកិច្ច កម្ពុជា​ចូលទៅ​សម្រុះសម្រួល​ជាមួយ​ទាហាន​សៀម ។​

​គេ​បាន​រាយការណ៍​ថា នេះ​មិនមែនជា​លើក​ទី​១ ឡើយ ដែល​ទាហាន​សៀម​បាញ់​ពលរដ្ឋ​ខ្មែរ ពេលដែល​ពួកគេ​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ហើយ​ត្រូវ​សៀម​បាញ់​ឲ្យ​ស្លាប់​និង​របួស ជាច្រើន​នាក់​រួចមកហើយ ។ គេ​បាន​បញ្ជាក់ថា ជំនួញ​ឈើ​គ្រញូង​នៅ​ព្រំដែន​កម្ពុជា​សៀម កើតមាន​រាល់ថ្ងៃ ពុំ​មានការ​ទប់ស្កាត់បាន​ឡើយ ហើយ​ឈ្មួញ​នោះគេ​បាន​ស្គាល់ឈ្មោះ​គ្រប់ៗ​គ្នា ទៀតផង ៕

សារព័ត៌មាន CEN

ស្ថាន​ភាព​ព្រំដែន​ព្រះ​វិហារ​ចង់​វិល​ទៅ​រក​សភាព​ការ​តាន​តឹង​ឡើង​វិញ

ព្រះវិហារ ៖ បើ​តាម​ការ​ប្រាប់​​ឲ្យ​ដឹង​​ពី​មេ​ទ័ព​ព្រំដែន​ប្រចាំ​នៅ​ព្រះវិហារ និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា​នេះ​កង​ទ័ព​ថៃ​បាន​បង្កើន​កម្លាំង​មិន​ធ្លាប់​មាន ​មក​ដាក់​ពង្រាយ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ជួរ​មុខ ប្រឈម ​ជាមួយ​កម្ពុជា​ម្តង​ទៀត ។ មេទ័ព​នោះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កងទ័ព​សៀម​ឥឡូវ​បាន​បង្កើន​ សព្វាវុធ​ទំនើប​ៗ​និង​រថក្រោះ​ជាច្រើន​គ្រឿង ហាក់​ដូច​ជា​មាន​ យុទ្ធ សាស្រ្ត​ត្រៀម​ធ្វើ​សង្រ្គាម​អ្វី​មួយ។
កង​ទ័ព​កម្ពុជា​របស់​យើង​ក៏​ត្រៀម​ជើង​ការ​ខ្ពស់​ផង​ដែរ នៅ​ពេល​ដែល​ឃើញ​សភាព​ការ​បែប​នេះ ។
ដោយ​ឡែក​ជំនួប​មេ​ទ័ព​និង​មេ​ទ័ព​និយាយ​ហាក់​ដូចជា​មិន​ស៊ី​ចង្វាក់​គ្នា​ទេ​នៅ​ព្រឹក​នេះ។ បំណង​របស់​កង​ទ័ព​ថៃ​គេ​ចង់​ឡើង​មក​នៅ​លើ​វត្ត​ខ្មែរ​វិញ តែ​កម្ពុជា​បដិសេធ​ចំពោះ​បំណង​នេះ ៕

STATEMENT: The spokesperson of the Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia

The spokesperson of the Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia is dismayed at the statement of Thai Foreign Ministry Spokesman Thani Thongpakdee saying that “the ministry had ascertained that Mr. Panich and his group unknowingly trespassed into Cambodian territory while investigating Thai villagers’ complaints about land ownership,” as written under Kom Chad Luek Editorial, published 6 January 2011 in Bangkok Post Newspaper section.

Whether or not Kom Chad Luek Editorial fabricated the news or distorted what Mr. Thani Thongpakdee had said, it is the obligation of Mr. Thani Thongpakdee to set the record straight.

Otherwise, and in the absence of any protest by Mr. Thani Thongpakdee to the contrary, the Spokesperson of the PRU demands that Mr. Thani Thongpakdee retracts this inflammatory statement aimed at rallying the Thai public opinion to blame Cambodians for having arrested 7 Thai trespassers, sewing mistrust between Thais and Cambodians living along the international boundary line, and fanning the flames of Thai hatred towards Cambodian, and possibly trying to influence the outcome of the trial and reaping personal political gains.

The fact of the matters was that Mr. Panich Vikitsreth and his group trespassed into Cambodian territory. This is illegal and must be prosecuted to the full extend of the law for the following reasons:

Mr. Panich and his group are not illiterate people who do not know this universal law; they are not just peasants who strayed from time to time into the territory of the other country, because there is no barbed-wire along the international border between Cambodia and Thailand.

They came to the border area; they passed Thai border police check-point (maybe because they are VIP’s from Bangkok or maybe they represented the power from Bangkok that is far superior than the rules and the duties of Thai border police check- point patrol); and they trespassed into Cambodian territory.

Mr. Panich was talking on a mobile phone, saying he is ‘‘inside Cambodia,’’ before he was arrested with his group, and therefore when Mr. Thani Thongpakdee said “Mr. Panich and his group unknowingly trespassed into Cambodian territory,” this is too big a lie, a cheap manipulation of the fact, and an attempt to cover up the truth.

They trespassed with intentions, one of which could have been what Mr. Panich had told Prime Minister Abhisit Vijjajeva. What are the others? They could be ill-intentions for the following reasons:

Mr. Panich told Mr. Abhisit that he would go to Prachin Buri; instead he went to Sa Kaev.

He told Mr. Abhisit that he would go with Mr Samdin [Lertbutr, a PAD activist]. Instead
he went with Mr Veera Somkwamkid.

The spokesperson of the PRU wishes to remind Mr. Thani Thongpakdee that Foreign Minister Kasit Pyromya has told reporters that "The Foreign Ministry has an obligation to maintain good relations, not to make trouble and spoil the relationship," and he added: "I beg all parties not to create any misunderstanding between the two countries."

The spokesperson of the PRU, under this circumstance, found to be not necessary to stress the importance of the relationship between the government and the people of Cambodia and Thailand. Foreign Minister Kasit Pyromya has said it all in two sentences. Now let the due process of law under the judicial system of Cambodia takes its own course.

Phnom Penh
 January 2011
 The Spokesperson of the Pres and Quick Reaction Unit

ទាហាន​សៀម​បាញ់​ពលរដ្ឋ​ខ្មែរ​ទៀតហើយ ស្លាប់​ម្នាក់ របួស​ម្នាក់ បាត់​ខ្លួន​ម្នាក់

បន្ទាយមានជ័យ: ​ទាហាន​ឈុតខ្មៅ​សៀម​ការពារ​ព្រំដែន​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​២៦ ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រម្យ​របស់​ថៃ​បាន​ស្ទាក់​បាញ់រះ​លើ​ហ្វូង​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ ប្រមាណ ១០​នាក់ ដែល​ឡើង​កាប់​ឈើ​គ្រញូង​នៅ​ខ្នងភ្នំ​ដងរែក​ដោយបាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ម្នាក់​និង​ធ្វើ​ឲ្យ​របួស​ម្នាក់ ។​

​    ​លោក​យ៉​ត រ៉ា​យ អធិការ​ប៉ូលិស​ស្រុក​ថ្មពួក​បាន​និយាយថា កាលពី​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​៦​មករា​២០១១ នៅ​ខាងជើង​បង្គោល​ព្រំដែន​លេខ​២៦ លើ​ខ្នងភ្នំ​ដងរែក ឈម​នឹង​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទាហាន​ឈុតខ្មៅ​សៀម​ឈរជើង​ក្បែរ​បង្គោល​ព្រំដែន​នោះបាន​ស្ទាក់​បាញ់ប្រហារ​លើ ​ហ្វូង​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ចំនួន ១០​នាក់ ដែល​ស៊ីឈ្នួល​ឈ្មួញ​ឡើង​កាប់​ឈើ​គ្រញូង​តាម​ព្រំដែន ។​

​    ​លោក​បន្តថា ជនរងគ្រោះ​ម្នាក់​ដែល​បាន​ត្រូវ​បាញ់​ស្លាប់ ហើយ​ពុំទាន់​បញ្ជូន​សព​ត្រឡប់មកវិញ​មានឈ្មោះ​ឡាង សម្បត្តិ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ម្នាក់ទៀត​បាត់​ខ្លួន​តែ​បាន​វិល​មក​ផ្ទះ​នៅ​ថ្ងៃទី​៧ មករា ២០១១ ។ ពលរដ្ឋ​ទាំងនោះ គឺ​៦​នាក់​រស់នៅ​បឹង​តា​ស្រី និង ៤​នាក់​ទៀត​នៅ​ភូមិ​ធ្នង់ ឃុំ​បន្ទាយឆ្មារ ។ ពួកគេ​បាន​រត់​ប្រសេចប្រសាច​ទម្លាក់ខ្លួន​ពីលើ​ភ្នំ​មកក្រោម​វិញ​ហើយ​វិល​មក ​ភូមិ ។ ឈ្មួញ​បាន​ជួល​ពួកគេ​កាប់​ឈើ​គ្រញូង​រួច​ស្តុក​ក្នុង​កន្លែង​ដែល​យោធា​ ការពារ​ព្រំដែន​កម្ពុជា​ការពារ ។​

​    ​ទោះយ៉ាងណា​មាន​ប្រភព​មួយ​ទៀតថា មាន​ពលរដ្ឋ​ម្នាក់ទៀត​បាន​របួស​ហើយ​កំពុង​សម្ងំ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ ណាមួយ ព្រោះ​គេចវេះ​ពី​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​ជនល្មើសរ​ក​ស៊ី​ឈើ​គ្រញូង ។​

​    ​ចំណែក​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជាមាន​ប្រសាសន៍ថា យើង​ទើបតែ​ទទួលបាន​ព័ត៌មាន​បឋម​ទាក់ទង​នឹង​រឿងនេះ ។ ក្រសួងការបរទេស​បាន​ប្រាប់​ឲ្យ​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ​ ពិនិត្យ​ជាក់ស្តែង និង​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ និង​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ ។​

​    ​នៅពេល​សួរថា តើ​កម្ពុជា​នឹងមាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ករណីនេះ​លោក​កុយ គួ​ង បាន​ឆ្លើយថា យើង​រង់ចាំ​ព័ត៌មាន​លម្អិត​សិន ។ ទោះជា​យ៉ាងណាក្តី​លោក​បាន​និយាយ​បន្ថែមទៀតថា ជាទូទៅ​នៅពេល​មាន​ករណី​កាច​សាហាវ​បែបនេះ​យើង​តែង​ធ្វើការ​តវ៉ា​តាម​កំណត់​ ការទូត​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ កម្ពុជា​និង​ប្រទេស​ថៃ​ឡើយ ។​    ​

​    ​ចំពោះ​បញ្ហា​ដែលថា តើ​ករណី​បាញ់សម្លាប់​ពលរដ្ឋ​កម្ពុជា​នេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​ករណី​ជនជាតិ ​ថៃ ៧​នាក់ ដែល​កំពុង​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​កម្ពុជា​ដែរ ឬ អត់​នោះ​លោក​កុយ គួ​ង​បាន​និយាយថា យើង​មិនបាន​ភ្ជាប់​ករណី​មួយ​ជាមួយនឹង​ករណី​មួយ​ផ្សេង​ទៀតឡើយ ។ យើង​មិន​ចង់​ធ្វើ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ឡើយ ៕
CEN

ជីវិតនយោបាយនាយករដ្ឋមន្ដ្រីថៃលិច អណ្ដែត តាមវាសនា ថៃ៧នាក់ ក្នុងគុកព្រៃស

ជីវិត​នយោបាយ​ របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​កំពុង​លិច​អណ្ដែត​ តាម​ជោគវាសនា​ ​របស់​ជន​ជាតិ​សៀម​ ៧នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង ​គុក​ព្រៃ​ស ​របស់​ប្រទេស​ កម្ពុ​ជា​។​ ​បើ​សិន​ជន​ជាតិ​សៀម​ទាំង​នេះ​ឆាប់​បាន​រួច​ចេញ​ពី​ពន្ធនាគារ​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី សៀម​នឹង​មាន​គ្រោះ​ជោគ​ល្អ , តែ​បើ​សិន​ក្រុម​នេះ​ត្រូវ​នៅ​អនុ​វ​ត្ដ​ទោស​ទណ្ឌ​តាម​ ​កំហុស​ជា​យូរ​ថ្ងៃ​ ​នុ៎ះ​នាយក​រដ្ឋ​ម​ន្ដ្រី​ក៏​នឹង​ប្រសព្វ​ជាមួយ​គ្រោះ​កាច​យ៉ាង​ទាន់​ ​ហ​ន់​ដែរ​ ​ពីព្រោះ​លោក​ជា​មេ​គំនិត​ជ​ម្រុ​ញ​ឱ្យ​ជន​ជាតិ​សៀម​ទាំង​៧នាក់​រំលោភ​ ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។
តាម​ប្រភព​នានា​ផ្សាយ​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​សម្ពន្ធ​ ​ភាព​អ្នក​ស្នេហា​ជាតិ​ថៃ (ក្រុម​អាវ​លឿង ) ដែល​ធ្លាប់​ជា​កម្លាំង​ស្នូល​លើក​ប​ន្ដុ​ប​ ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វ៉ា​ ​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​ក្រោយ​រដ្ឋ​ប្រហារ​អតីត​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ក់​ស៊ី​ន​ ​ស៊ី​ណា​វ៉ា​ត្រ​ ​ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ​២០០៦មក​នេះ​ ​បាន​ ​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​រ​យៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ​ ​ទាមទារ​លោក​អាប់​ភី​ស៊ី​ត​ឱ្យ​ចុះ​ ​ចេញ​ពី​តំណែង​ ​។ ហេតុ​ផល​នៃ​ការ​ទាមទារ​នេះ​ ​គឺ​មក​ពី​គេ​បាន​ដឹង​ច្បាស់​ថា​ ​អាប់​ភី​ស៊ី​ត​ជា​មេខ្លោង​បញ្ជា​ឱ្យ​ជន​ជាតិ​សៀម​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​សមាជិក​ ​សភា​ម្នាក់​ផង​ឱ្យ​ចូល​ព្រំ​ដែន​ខ្មែរ​ដោយ​ខុស​ច្បាប់​ ​ធ្វើ​ឱ្យ​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ខ្លួន​ ​កាត់​ទោស​ ​ហើយ​លោក​អាប់​ភី​ស៊ី​ត​គេចកែ​មិន​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​នាំ​យក​អ្នក​ទាំង​ ​៧មក​វិញ​ ​។ ក្រុម​អាវ​លឿង​និយាយ​ថា​ ​នេះ​ជា​ទ​ង្វើ​អ​សមត្ថ​ភាព​និង​នាំ​មក​នូវ​ក្ដី​ ​អ​ន្ដ​រាយ​បំផ្លាញ​កិត្ដិ​យស​ជាតិ​ថៃ​ពេញ​ទី , អាប់​ភី​ស៊ី​ត​មិន​សម​ជា​មេ​ដឹកនាំ​តទៅ​ ​ទៀត​ទេ​ ​។ បាតុកម្ម​ទាញ​ទម្លាក់​លោក​អាប់​ភី​ស៊ី​ត​ចេញ​ពី​កៅអី​នាយក​រដ្ឋ​ម​ន្ដ្រី​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អាវ​លឿង​និង​អ្នក​សារ​ព័ត៌មាន​ថៃ​បាន​មក​មើល​កន្លែង​ដែល​ ​ជន​ជាតិ​សៀម​ត្រូវ​ចាប់​ខ្លួន​នោះ​ថា​ឋិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​មែន​ ​និង​នៅ​ក្រោយ​ ​ពេល​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​សារភាព​ត្រ​ង់ៗ​ថា​ ​លោក​ទទួល​ ​បរាជ័យ​ក្នុង​ការ​អន្ទង​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ឱ្យ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ដោះ​លែង​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ត្រ​ឡប់​វិញ​នោះ​ ​។
នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក៏​ដូច​កាល​ដំណាច់​ខែ​ធ្នូ​ ​ឆ្នាំទៅ​ ​សមាជិក​សភា​សៀម​ម្នាក់​ដែល​តុលាការ​ខ្មែរ​សួរ​ចម្លើយ​ ​គាត់​បាន​ឱ្យ​ដឹង​ ​ថា​ ​ពេល​មក​ដល់​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​គាត់​មិន​ជួប​ទាហាន​ការពារ​ព្រំ​ដែន​ថៃ​ណា​ ​ម្នាក់​ទេ​ ​ម្ល៉ោះ​ហើយ​លោក​និង​សហ​សេ​វិ​ក​៦នាក់​ទៀត​ ​ក៏​ប​ន្ដ​ដំណើរ​ទៅ​មុខ​រហូត​ ​ដល់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុ​ជា​ជាង​១គីឡូម៉ែត្រ​ ​ក៏​ត្រូវ​សមត្ថ​កិច្ច​កម្ពុ​ជា​ចាប់​ឃាត់​ ​ខ្លួន​តែ​ម្ដង​ ​។ ចម្លើយ​នេះ​បាន​ធ្វើ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លួន​ ​តើ​ ​ទាហាន​ព្រំ​ដែន​ថៃ​ទៅ​ណា​អស់​នៅ​ពេល​នោះ ? ឬ​មួយ​នេះ​ជា​ល្បិច​របស់​ក្រុម​ទាហាន​ ​ដែល​រុញ​ទូក​ប​ណ្ដោ​យ​ទឹក​ដើម្បី​បំបាក់​ក្រុម​អាវ​លឿង​ ​កុំ​ឱ្យ​ប​ន្ដ​ការ​រំខាន​ខ្លាំង​ពេក​នៅ​ ​ព្រំ​ដែន​ឬ​ក៏​ជា​ការ​រុញ​គាត់(អាប់​ភី​ស៊ី​ត )ឱ្យ​ចូល​ជាប់​គន្លឹះ​នយោបាយ​បដិបក្ខ​ផ្ទៃ​ក្នុង​ ​ជាមួយ​ក្រុម​អាវ​ក្រហម​ ​។ ព្រឹត្ដិ​ការណ៍​ក្រឡាប់​ចាក់​ភ្លា​មៗ​បែប​នេះ​ ​លោក​ ​អាប់​ភី​ស៊ី​ត​ពិត​ជា​កំពុង​ប្រឈម​នឹង​ទ្វេ​គ្រោះ​យ៉ាង​សែន​លំបាក​ ​ព្រោះ​ខាង​ក្រុម​អាវ​ ​ក្រហម​មិន​ទាន់​ឈប់​ទាមទារ​គាត់​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ផង​ ​ឥឡូវ​ក្រុម​អាវ​លឿង​ ​គ្នា​ឯង​ ​ក៏​ធ្វើ​បាតុកម្ម​បណ្ដេញ​គាត់​ចុះ​ចេញ​ពី​តំណែង​ដែរ​ ​។ តាម​ដំណឹង​ថា​លោក​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ពុំ​ទាន់​បាន​បង្ហាញ​នូវ​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ជាក់​លាក់​បែប​ ​ណា​ទេ​ ​ក្រៅ​តែ​ពី​និយាយ​ដោះ​ទ័ល​ថា​ ​ត្រូវ​រង់​ចាំ​មើល​ដំណើរ​ការ​តុលាការ​កម្ពុ​ជា​ ​ទៅ​លើ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​សិន​តែ​ប៉ុណ្ណោះ​ ​។
ពិ​និត្យ​មក​លើ​ជន​ជាតិ​សៀម​ស្នេហា​ជាតិ​ជ្រុល​ទាំង​៧នាក់​ដែល​កំពុង​ដេក​ក្នុង​ ​គុក​ព្រៃ​ស​រង់​ចាំ​ការ​កាត់​ទោស​ឯ​ណេះ​វិញ​ ​ដែល​យោង​តាម​តម្រុយ​សារភាព​ក្នុង​ ​ការ​សួរ​ចម្លើយ​ពីរ​លើក​កន្លង​មក​ ​ពួក​នេះ​នឹង​ត្រូវ​កាត់​ឱ្យ​មាន​ទោស​ជា​យថាហេតុ​ ​ពីព្រោះ​ពួក​គេ​បាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ផង​ ​ហើយ​បាន​ចូល​ក្នុង​ទី​លាន​ ​យោធា​ខ្មែរ​ក្នុង​បំណង​ទុច្ចរិត​ផង​ ​។ ដូច្នេះ​ ​នៅ​ពេល​កាត់​ទោស​ពួក​សៀម​ទាំង​៧នាក់​ ​នេះ​ ​ជា​ផ្លូវ​ការ​ពេល​ណា​ហើយ​ ​ពេល​នោះ​នៅ​ក្រុង​បាងកក​នឹង​មាន​រលក​បាតុកម្ម​ ​យ៉ាង​រំជើប​រំជួល​រាល់​ថ្ងៃ​ជាក់​ជា​មិន​ខាន​ ​គឺ​បាតុកម្ម​ពី​ក្រុម​អាវ​លឿង​ផង​ ​បាតុកម្ម​ ​របស់​ក្រុម​អាវ​ក្រហម​ផង​ ​ហើយ​ដែល​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា​ ​គឺ​បណ្ដេញ​ ​អាប់​ភី​ស៊ី​ត​ឱ្យ​ចុះ​ចេញ​ពី​តំណែង​នាយក​រដ្ឋ​ម​ន្ដ្រី 
មុន​នេះ​ប​ន្ដិ​ច​ ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​បាន​ប្រើ​ភាសា​ ​គ​ម្រាម​ដោយ​ស្នើ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​ថៃ​ឱ្យ​សើរើ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កម្ពុ​ជា​ ​ដោយ​ ​សារ​កម្ពុ​ជា​ចាប់​មនុស្ស​សៀម​គ្នា​គាត់​៧នាក់​ ​ដែល​ឆ្លង​ចូល​ដែន​ដី​កម្ពុ​ជា​ដោយ​ ​ខុស​ច្បាប់​នោះ​ ​។ គាត់​នេះ​បាន​ពោល​ពាក្យ​យ៉ាង​ក្រ​ឡេះ​ខេះ​ថា​ការ​ឆ្លង​ដែន​ខុស​ ​ច្បាប់​ ​គ្រាន់​តែ​ជា​បទ​ល្មើស​មជ្ឈិម​ ​មិន​គួរ​កាត់​ទោស​ដាក់​ពន្ធនាគារ​ទេ​។​ ​ប៉ុន្ដែ គាត់​ ​ភ្លេច​គិត​ថា​ ​ទាហាន​សៀម​សាសន៍​គាត់​បាន​បាញ់​សម្លាប់​ ​ចាប់​ធ្វើ​ទារុណ​ខ្មែរ​ ​រាប់​រយ​រាប់​ពាន់​នាក់​ជា​ប​ន្ដ​បន្ទាប់​រាប់​ឆ្នាំ​មក​ហើយ​ ​ដោយ​គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​ ​ច្រឡំ​ផ្លូវ​ឆ្លង​ដែន​ចូល​ទឹក​ដី​សៀម​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ ​។  ទោះ​យ៉ាង​ណា​ជាតិ​ ​សាសន៍​ខ្មែរ​មិន​យក​ការ​សម្លាប់​មនុស្ស​ជា​ត្រីវិស័យ​ដូច​ពូជ​សាសន៍​សៀម​ទេ​ ​ជាក់​ ​ស្ដែង​ដូច​នៅ​ពេល​នេះ​ ​ទោះបីជា​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​បញ្ជូន​មនុស្ស​ឱ្យ​ឆ្លង​ចូល​ទឹក​ដី​ ​ខ្មែរ​ក្នុង​ជម្រៅ​ជាង​១គីឡូម៉ែត្រ​ ​និង​បាន​ចូល​ក្នុង​បរិវេណ​យោធា​ក្នុង​បំណង​ទុច្ចរិត​ ​យ៉ាង​នេះ​ក្ដី​ ​ក៏​កម្ពុ​ជា​គ្រាន់​តែ​ឃាត់​ខ្លួន​ពួក​គេ​មក​កាត់​ទោស​តាម​ច្បាប់​ជា​ធរមាន​ ​របស់​កម្ពុ​ជា​តែ​ប៉ុណ្ណោះ​ ​។ កម្ពុ​ជា​មិន​មាន​ចរិត​ឃោរឃៅ​ព្រៃ​ផ្សៃ​ដូច​ពួក​សៀម​ ​សោះ​ឡើយ​ ​។ សរុប​សេចក្ដី​មក​ ​ករណី​ជន​ជាតិ​សៀម​៧នាក់​ដែល​កំពុង​រង់​ចាំ​ការ​ ​កាត់​ក្ដី​នៅ​ភ្នំពេញ​នេះ​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​អាប់​ភី​ស៊ី​ត​នៅ​បាងកក​ ​ក៏​កំពុង​ប្រឈម​ ​នឹង​ការ​ដេញ​ទម្លាក់​ពី​កៅអី​ពី​ក្រុម​អាវ​លឿង​និង​អាវ​ក្រហម​ដែរ​ ​។ ទាំង​នេះ​ជា​បច្ច័យ​ ​នៃ​នយោបាយ​ទុច្ចរិត​របស់​ក្រុម​អ្នក​នយោបាយ​ថៃ​ ​ក្រោយ​សម័យ​រដ្ឋ​ប្រហារ​ ​ដណ្ដើម​អំណាច​គ្នា​នៅ​ក្រុង​បាងកក 

អាប់​ភិស៊ី​ត​និយាយ​ថាការសំរេច​របស់​តុលាការ​កម្ពុជា​នឹង​មិន​នាំ​អោយ​ថៃ​បាត់បង់​ទឹកដី​ទេ

អាប់​ភិស៊ី​ត​:នៅពេល​ក្រុម​អាវ​លឿង​នេះ​យល់​ឃើញ​អ្នក​ដែល​មិន​យល់​ស្រប​តាម​ខ្លួន​សុទ្ធតែ​ជន​ក្បត់ជាតិ វា​ពិបាក​ឃើញ​រដ្ឋាភិបាល​និង​ក្រុម​អាវ​លឿង​ឈានដល់​ការយោគយល់​គ្នា
នាយករដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បានបញ្ជាក់​អះអាង​សា​ជា​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា​ការចាប់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​និង​ការសំរេច​ក្តី​លើ​ពួកគេ​ដោយ​តុលាការ​កម្ពុជា​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ការ​អាច​បាត់បង់​ទឹកដី​ថៃ​មក​ខាង​កម្ពុជា​ហើយ​វា​ក៏​មិន​អាច​ចងអោយ​ថៃ​គោរព​កា​សំរេច​នេះ​ដែរ​សំរាប់​ការងារ​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​
អាប់​ភិស៊ី​ត​បាន​បញ្ជាក់​ថា​ការសំរេច​របស់​តុលាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ទី​១០​មករា​នឹង​ពាក់ព័ន្ធ​តែ​ការចោទប្រកាន់​ប្រឆាំង​បុគ្គល​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​ចូល​ក្នុង​កម្ពុជា​ដោយ​ខុសច្បាប់​និង​ចូល​តំបន់​យោធា​ហាមឃាត់​។​“​សាលក្រម​នេះ​មិន​អាច​យក​ទៅ​ប្រើ​គាំទ្រ​ការអះអាង​ណាមួយ​របស់​កម្ពុជា​អំពី​ការ​កំណត់​ព្រំដែន​ទេ​”​។​
អាប់​ភិ​ស៊ីត​ក៏បានទទួលស្គាល់​ថា​លោក​បាន​អនុញ្ញាត​អោយ​លោក​ផានិ​ច វីគិ​ស្រេ​តដែល​ជា​សមាជិក​សភា​មណ្ឌល​បាងកក​ទៅ​ពិនិត្យមើល​បញ្ហា​រស់នៅ​របស់​ជនជាតិ​ថៃ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​
លោក​ផានិច​ស្ថិត​ចំណោម​ជនជាតិ​ថៃ​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​។​ជន​៦​នាក់​ទៀត​រួមមាន​លោក​វីរៈ សំ​ក្វាម​ឃី​ត​ដែល​ជា​អ្នកសម្របសម្រួល​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ដែល​បំបែក​ចេញពី​ក្រុម​អាវ​លឿង​និង​តំណាង​ក្រុម សា​ន់ទី អាសូ​កេ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​អាវ​លឿង​។​
អាប់​ភិស៊ី​ត​បាន​និយាយថា​ជន​ជា​តិថៃ​មួយ​ក្រុម​បាន​ប្តឹង​មក​រដ្ឋាភិបាល​ថា​ពួក​គេ​លែង​អាច​ប្រើប្រាស់​ដី​របស់​គេ​នៅក្នុង​តំបន់​មាន​ជម្លោះ​បាន​តទៅទៀត​ហើយ​។​ក្រុម​អាវ​លឿង​និង​សា​ន់ទី អាសូ​កេក៏​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​បញ្ហា​នេះ ដូច្នេះ​លោក​ផានិ​ចបាន​ស្ម័គ្រចិត្ត​ចូលរួ​ម​ជា​មួយ​ពួកគេ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ព្រំដែន​។​“​ខ្ញុំ​មិន​ជឿ​ថា​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​មានបំណង​ឆ្លង​ចូល​ឬ​ធ្វើ​ចារកម្ម​ក្នុង​កម្ពុជា​ទេ​”​។​
សូមបញ្ជាក់​ថា​ក្រុម​អាវ​លឿង​និង​សា​ន់ទី អាសូកេ​នេះ​បាន​និង​កំពុ​ង​គាបសង្កត់​អោយ​រដ្ឋាភិបាល​ថៃ​ប្រកាន់​គោលជំហរ​តឹងរឹង​ឡើង​ចំពោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អំពី​ជម្លោះព្រំដែន​។​
នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​និយាយ​ទៀត​ថា​លោក​ចង់អោយ​ក្រុម​អាវ​លឿង​ផ្តល់​សេចក្តីថ្លែងការណ៍​លម្អិត​មួយ​ទៅកាន់​សាធារណជន ជា​ពិសេស​ទាក់ទង​សារ​ដែល​ចលនា​នេះ​បាន​ភ្ជាប់​ការចាប់ខ្លួន​នេះ​ទៅ​នឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU) ឆ្នាំ​២០០០​រវាង​ថៃ​និង​កម្ពុជា​។​
អាប់​ភិស៊ី​ត​ពន្យល់​ថា​មាន​ជនជាតិ​ថៃ​និង​កម្ពុជា​រស់នៅ​ក្នុង​តំបន់​ជម្លោះ តែ​MoU​រារាំង​មិនអោយ​ពួកគេ​កាន់កាប់​ដី​ត្រង់នោះ​ជាក​ម្ម​សិទិ្ធ​។​បើ​រដ្ឋាភិបាល​លុបចោល​MoU ឆ្នាំ​២០០០ ដូច​ដែល​ក្រុម​អាវ​លឿង​ទាមទារ នោះ​កម្ពុជា​នឹង​គ្រប់គ្រង​តំបន់​ជម្លោះ​ខាងគេ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដោយ​សេរី​។​កម្ពុជា​ក៏​ទទួល​បាន​អ្វីៗ​ដែល​ខ្លួន​នឹង​ស្នើ​នៅ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​បា​រេ​ន ដែល​ត្រូវ​គេ​គ្រោង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ ប្រសិនបើ​ថៃ​ដកខ្លួន​ចេញពី​គណៈកម្មាធិការ​នេះ​តាម​សំណើ​របស់​ពួក​អាវ​លឿង​នោះ​។​“​ខ្ញុំ​មិន​ចង់​ឃើញ​រឿងនេះ​កើតឡើង​ទេ​។​នៅពេល​ក្រុម​អាវ​លឿង​នេះ​យល់​ឃើញ​អ្នក​ដែល​មិន​យល់​ស្រប​តាម​ខ្លួន​សុទ្ធតែ​ជន​ក្បត់ជាតិ វា​ពិបាក​ឃើញ​រដ្ឋាភិបាល​និង​ក្រុម​អាវ​លឿង​ឈានដល់​ការយោគយល់​គ្នា​”​។​
ក្នុងពេល​ជាមួយគ្នា ប្រមុខ​យោធា​លោក​ប្រា​យុទ្ធ ចាន់​-​អូ​ចា​បាន​ស្នើ​អោយ​គ្រប់​ភាគី​ទាំងអស់​ឈប់​រិះគន់​រដ្ឋាភិបាល​អំពី​បញ្ហា​នេះ​។​លោក​បាន​និយាយថា​ការរិះគន់​អាចធ្វើអោយ​បញ្ហា​ប្រែជា​ស្មុគស្មាញ​ដែល​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កម្ពុជា​។​“​កុំ​ចោទថា​ទាហាន​ថៃ​ខ្លាច​ទាហាន​កម្ពុជា​។​យើង​ត្រៀម​បាញ់​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ប្រសិនបើ​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់ តែ​នៅពេល​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​មិនទាន់​ច្បាស់លាស់ វា​ត្រូវ​តែ​សំរេច​ដោយ​ច្បាប់​”​។​
លោក​បាន​បន្ថែម​ថា​អ្នក​ដែល​ចូល​ក្នុង​តំបន់​នេះ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​។​
ចំណែក​លោក ប្រា​សង ស៊ុន​ស៊ិរិ អតីត​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ​បាន​និយាយថា​រដ្ឋាភិបាល​ថៃ​ស្លូត​ពេក​។​លោក​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ថា​ជនជាតិ​ថៃ​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទឹកដី​ថៃ​ហើយ​ថៃ​នឹងមិន​ទទួលយក​ការសំរេច​របស់​តុលាការ​កម្ពុជា​ទេ​បើសិន​ជា​ជន​ទាំង​៧​នាក់​នេះ​ត្រូវ​រក​ឃើញ​ថា​ពួកគេ​មាន​ទោសកំហុស​។​

CEN