លោក ជឹម ណារីភ្នំពេញ–
នៅថ្ងៃទី១៨-២១ ខែមករា ឆ្នាំ ២០១១ តាមគំរោងប្តូរវេនប្រចាំឆ្នាំ ធនាគារជាតិនៃកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិចំនួន២ គឺ ១-កិច្ចប្រជុំថ្នាក់ទេសាភិបាលរង និងអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអា ស៊ានលើកទី៤ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១១ នៅសណ្ឋាគារកាំបូឌីយ៉ាណា និង២-កិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិស៊ាសិន (SEACEN)លើកទី៩ ពីថ្ងៃទី១៩ ខៃមករា ឆ្នាំ ២០១១ នៅសណ្ឋាគារអាំងទែ កុងទីណង់តាល់ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារនៃកម្ពុជា ។
នៅថ្ងៃទី១៨-២១ ខែមករា ឆ្នាំ ២០១១ តាមគំរោងប្តូរវេនប្រចាំឆ្នាំ ធនាគារជាតិនៃកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិចំនួន២ គឺ ១-កិច្ចប្រជុំថ្នាក់ទេសាភិបាលរង និងអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអា ស៊ានលើកទី៤ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១១ នៅសណ្ឋាគារកាំបូឌីយ៉ាណា និង២-កិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិស៊ាសិន (SEACEN)លើកទី៩ ពីថ្ងៃទី១៩ ខៃមករា ឆ្នាំ ២០១១ នៅសណ្ឋាគារអាំងទែ កុងទីណង់តាល់ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារនៃកម្ពុជា ។
កិច្ចប្រជុំនិងសន្និសីទនេះ បានរៀបចំឡើងបន្ទាប់ពីបិវត្តិពិភពលោកត្រូវបានបញ្ចប់ ដោយសារ អាជ្ញាធរនៃប្រទេសជាសមាជិកក្នុងតំបន់បានចាត់វិធានការទប់ទល់ពេលវេលា និងប្រកបដោយប្រសិទ្ធិ ភាពរួចមក និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងវិញ ។ កំណើននេះនៅមិនទាន់ស្មើសាច់ គ្រប់តំបន់នៅឡើយទេ ដោយសារកំណើនសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍន៏មួយចំនួន នៅមានកំរិតទាប នៅឡើយ ដូចជា សហគមន៏អឺរ៉ុប មានប្រទេសមួយចំនួន ដូចជាប្រទេសក្រិក និងអៀរឡង់ កំពុងប្រឈម វិបត្តិបំណុលសាធារណៈ និងនៅសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអ៊ីតាលី មានអត្រាឥតការងារធ្វើ កំរិតខ្ពស់ ខណៈដែលសេដ្ឋកិច្ចអាស៊ី ជាពិសេសប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី បានកើនលឿន និង ឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភព លោក និងតំបន់ពេលនេះ ទោះបីជានៅតៃបន្តងើបឡើងក៏ដោយ ក៏ប្រឈមនឹងភាពផុយស្រួយនៅ ឡើយ ដែលទាមទារឲ្យអាជ្ញាធរនៃប្រទេសជាសមាជិកក្នុងតំបន់បន្ថយយកចិត្តទុកដាក់ពង្រឹងការ អនុវត្តគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយទ្រទ្រង់មួយចំនួន ទៀតដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ឆ្ពោះទៅ គាំទ្រការអភិវឌ្ឍន៏សេដ្ឋកិច្ចប្រកបដោយចីរភាព ។
ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងការរឹងមាំនៃសសរទ្រូងសេដ្ឋកិច្ចជាតិ គួមផ្សំនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ ២០១១ កើនក្នុងកំរិត ៥%ខ្ពស់ជាងការរំពឹងទុក ដោយសារការងើបឡើងវិញនៃកំណើនវិស័យទេសចរណ៏១០%វិស័យកម្មន្តសាល ១៥,៥% វិស័យវិនិយោគផ្ទាល់បរទេស ៨,១% និងផលិតផលកសិកម្ម៥% ។ វិស័យធនាគារនៅកម្ពុជាក៏ មានការរីកចំរើនជាលំដាប់ ទាំងផ្នែកវិសាលភាព និងទំហំសកម្មភាព ហើយបានដើរតួនាទីស្នូលក្នុងការ អភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ។ នៅឆ្នាំ ២០១០នេះ មានធនាគារធំៗខ្នាតអន្តរជាតិចំនួន៣ រួមមាន ធនាគារ CIMB ធនាគារចិន និងធនាគារកសិកម្មនិងអភិវឌ្ឍន៏ជនបទវៀតណាមសាខាកម្ពុជា បានចូលរួមមក វិនិយោយនៅកម្ពុជា ។ នៅឆ្នាំ ២០១១ កំណើនសេដ្ឋកិច្ចកម្ពុជាគ្រោងនឹងកើនក្នុងរង្វង់ ៦,៨% ។
ប្រធានបទស្តីពី “ទំនាក់ទំនងវិស័យម៉ាក្រូសេដ្ឋកិច្ច-វិស័យហិរញ្ញវត្ថុ” នៃកិច្ចប្រជុំថ្ងៃនេះ នឹងលើក យកបញ្ហានៃក្របខ័ណ្ឌបទប្បញ្ញត្តិ ក្របខ័ណ្ឌត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យដែលលេចចេញពី ទំនាក់ទំនងវិស័យម៉ាក្រូសេដ្ឋកិច្ច-វិស័យហិរញ្ញវត្ថុមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៏ ក្នុងការដឹកនាំ ធនាគារកណ្តាលក្នុងពេលមានវិបត្តិ ដំណោះស្រាយក្នុងពេលមានវិបត្តិ និងវិធានការពង្រឹងយន្តការ សហប្រតិបត្តិការរូបិយវត្ថុ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច វិធានការប្រុងប្រយ័ត្ននិងបទប្បញ្ញត្តិរបស់ អាជ្ញាធរ និងទំនាក់ទំនងនិងតួនាទីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្រោយពេលមានវិបត្តិ ដើម្បីគាំទ្រការ អភិវឌ្ឍន៏សេដ្ឋកិច្ច ។
កិច្ចប្រជុំ និងសន្និសីទនេះ មានសារៈសំខាន់ណាស់ ព្រោះថា ជាវេទិកាសហប្រតិបត្តិការអន្តរ ជាតិប្រចាំតំបន់ សម្រាប់ឲ្យថ្នាក់ដឹកនាំស្ថាប័នធនាគារនិងហិរញ្ញវត្ថុនៃប្រទេសជាសមាជិក អ្នករៀបចំ គោលនយោយបាយអ្នកសិក្សាស្រាវជ្រាវនិងសេដ្ឋវិទូជួបពិភាក្សានិងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៏ ក្នុងការដឹកនាំនយោបាយរូបិយវត្ថុ និងសារពើពន្ធ ការគ្រប់គ្រងធនាគារកណ្តាលនិងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការចាត់វិធានការប្រុងប្រយ័ត្ន ស្របតាមយន្តការ និងវិន័យទីផ្សារ ។
គណៈកម្មាធិការប្រតិបត្តិ (EXCO) គឺជាផ្នែកទី២ នៃរចនាសម្ព័ន្ធគ្រប់គ្រង និងមានសមាជិកជា ទេសាភិបាលរង ឬឧបការីទេសាភិបាលធនាគារកណ្តាលនៃប្រទេសសមាជិក ។ ប្រធាន EXCO គឺទេសា ភិបាលធនាគារកណ្តាលនែប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្រាប់ឆ្នាំនីមួយៗ ហើយ នៅឆ្នាំ ២០១១ នេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប្រធាន EXCO ។ EXCO ជាសេនាធិការរបស់គណៈក្រុមប្រឹក្សាទេសាភិបាល (BOG) ហើយត្រូវប្រជុំយ៉ាងតិច១ដង ក្នុង ១ឆ្នាំ នៅប្រទេសដែលធ្វើជាប្រធាន ដើម្បីរៀបចំរបាយការណ៏និងសំណើផ្សេងៗ ព្រមទាំងលើកជាទស្ស នវិស័យ ឬផែនការយុទ្ធសាស្រ្តផ្សេងៗ ជូនគណៈក្រុមប្រឹក្សាទេសាភិបាលពិនិត្យ និងសំរេច ដើម្បី អភិវឌ្ឍន៏មជ្ឈមណ្ឌល SEACENសំរាប់បំរើផលប្រយោជន៍រួមរបស់ប្រទេសសមាជិកនានា ៕
No comments:
Post a Comment