ក្រសួងការបរទេសកម្ពុជាបានស្នើ ទៅកាន់អង្គកុងស៊ុលខ្មែរក្នុងខេត្តស្រះកែវ បន្តការទាក់ទងជាមួយអាជ្ញាធរថៃ ពីការដែលទាហានថៃចាប់ពលរដ្ឋខ្មែរ៤នាក់។ តាមប្រសាសន៍របស់អ្នកនាំពាក្យ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិ លោក កុយគួង បានឲ្យដឹងថាក្រសួងការបរទេស បានទទួលដំណឹងពី ការចាប់ខ្លួនពលរដ្ឋខ្មែរ៤នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួននោះ ហើយកំពុង ធ្វើយ៉ាងណាឲ្យមន្ត្រីខ្មែរប្រចាំនៅខេត្តស្រះកែ វធ្វើការចំពោះរឿងនេះ។
សូមជម្រាបថាទាហានខ្មែរនៅតាមព្រំដែន បានរាយការណ៍ថា មានពលរដ្ឋខ្មែរ ចំនួន៤នាក់ ត្រូវបាន ទាហានថៃចាប់ខ្លួន និងម្នាក់ទៀតកំពុងតែ បាត់ខ្លួន នៅឡើយ ខណៈដែលពួកគេទាំង នោះបានលួចទៅអូសឈើគ្រញូងខុសច្បាប់ នៅតំបន់ព្រំដែនកម្ពុជាថៃ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមករា នៅគ្រាអ្នកភូមិចំនួន៥នាក់ បានស៊ីឈ្មួលលួចឆ្លងព្រំដែនអូសឈើ គ្រញូង នៅលើទឹកដីថៃ ត្រង់ភូមអូរត្រាវ ឃុំកន្ត្រាម ស្រុកសុនហានខេត្ត ស៊ីសាកេត ឈមនឹងចំនុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ហើយក៏ត្រូវទាហានថៃ បាញ់រះនៅក្នុងព្រៃ។ ក្នុងឧបទ្ទវហេតុនោះ ពលរដ្ឋខ្មែរចំនួន៤នាក់ ត្រូវទាហានថៃចាប់ខ្លួន ហើយម្នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ មិនទាន់ដឹងថា ស្លាប់រឺរស់នៅ ឡើយទេ?
No comments:
Post a Comment