លោក អ៊ុច សៀង AKP តាកែវ–
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១១ ឯកឧត្តម ចៅ ផល ទីប្រឹក្សាសម្តេច ជា ស៊ីម និងជាប្រធាន នាយក ដ្ឋាន ផលិតកម្ម និងបសុព្យាបាល បានដឹកនាំពេទ្យសត្វមកពីអគ្គនាយកដ្ឋានផលិតកម្ម និងបសុ ព្យាបាល មកពីការិយាល័យពេទ្យសត្វ ខេត្តតាកែវ ពេទ្រសត្វ ស្រុកត្រាំកក់ និងពេទ្យសត្វភូមិចុះចាក់វ៉ាក់ សាំងការ ពារ ជម្ងឺ អុតក្តាមដល់គោ ក្របីជូនប្រជាជននៅឃុំសេកសក និងឃុំបាក់កូក ឃុំលាយបូក ស្រុក ត្រាំកក់ ខេត្តតាកែវ ។

ក្នុងឳកាសនោះឯកឧត្តម ចៅ ផល បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់គោ ក្របី ដោយ បានថ្លៃងថា វ៉ាក់សាំងថ្ងៃនេះ មិនឲ្យយកគោឈឺមកចាក់ទេ យកតែគោមានសុខភាពល្អ ព្រោះយើង ធ្វើវ៉ាក់ សាំង គឹចាក់បញ្ចូលមេរោគដើម្បីបង្កើនភាពសុំាសម្រាប់ប្រឆាំងទប់ទល់ និងមេរោគ អុតក្តាម ។ ចំណែក គោ ក្របីឈឺ បើយើងចាក់មេរោគ ចូលធ្វើឲ្យវាកាន់តែឈឺខ្លាំងឡើងពិបាកព្យាបាល គោឈឺ ចាំ ចាច់យើង ត្រូវព្យា បាលវា ។ ការចាក់ថ្នាំការពារនេះយើងចាក់លើកទី១ នៅពេលគោមានអាយុ ៤ខែ លើកទី២ ក្រោយ ពេល ចាក់លើទី១បាន១ខែ និងចាក់រំលឹករៀងរាល់៦ខែម្តង បើយើងធ្វើវ៉ាក់សាំង បានដូចពោល ខាង លើ គោ ក្របី យើងមិនកើតជម្ងឺអុតក្តាមនេះទេ ។
ឯកឧត្តម ចៅ ផល បានប្រាប់ប្រជាជននៅពេលនោះថា ជម្ងឺអុតក្តាមជាជម្ងឺឆ្លង ដែលកើតមាន ឡើងចំពោះសត្វដែលមានចុងស្បែកជើង ដូចជាគោក្របី ជ្រូក ពពែ ។ មេរោគនៃជម្ងឺនេះមាន៧ប្រភេទ ដែលនៅក្នុងប្រទេសកម្ពុជាយើងមានតែ៣ប្រភេទ គឺប្រភេទA,០ និងប្រភេទ ASI A1 ។ ជម្ងឺនេះធ្វើឲ្យ មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះហ្វូងគោ ក្របី បណ្តាលឲ្យវាងាប់ដោយគាំងបេះដូង និងចំពោះសត្វ ផើមបណ្តាឲ្យរលូតកូន ។ ថ្វីបើជម្ងឺនេះកម្រធ្វើឲ្យសត្វ ស្លាប់តែវាបានបង្កឲ្យមានផលប៉ះពាល់ដល់កម្លាំង អូសទាញបាត់បង់ឳកាសធ្វើជំនួញសត្វចំណូលគ្រួសារ និងចំណូលសេដ្ឋកិច្ចជាតិ ៕
No comments:
Post a Comment