ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗទៅមន្រ្តីខិលខូចមួយចំនួនដែលបានយក ឈ្មោះគណបក្សប្រជាជន ជាខ្នងបង្អែក ដើម្បីប្រើប្រាស់អំពើទុច្ចរិត ក្នុងនាមផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១១នេះ សម្ដេចតេជោ បានព្រមានមន្រ្តីខិលខូចមួយចំនួនសារជាថ្មីថា ទោះជាមន្រ្តីណាក៏ដោយ បើសិនណាជាមានការពាក់ព័ន្ធនិងអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ ទោះបីអះអាងថាស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីជៀសវាងពីការផ្ដន្ទាទោសដោយច្បាប់រដ្ឋ៕
No comments:
Post a Comment