Thursday, December 30, 2010

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ

លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​
លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើញ​​ដូចគ្នា​ថា កិច្ច​ការ​នេះ​គួរ​ទុក​ឱ្យ​​​តុលា​ការ​​ចាត់​ការ​​ទៅ​តាម​នីតិវិធី​​របស់គេ​មួយរយៈ​​ចុះ រង់ចាំ​​មើល​ថា តើ​​វា​ដល់​ដំណាក់​កាល​​ណា​ខ្លះ​? មិនតែ​ប៉ុណ្ណោះ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​បានប្រាប់​​លោក​កាស៊ីត ភិរម្យ​ ថា ជនជាតិថៃ​​ទាំង​៧​នាក់ ដែលកំលាំងការពារព្រំដែន​​កម្ពុជា​ចាប់ខ្លួន​នោះ គឺ​ចាប់នៅក្នុងទឹកដី​កម្ពុជា ក្នុង​ភូ​មិ​​ជោគជ័យ ​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ខណៈ​ដែលពួកគេ​​​ចូល​ដោយគ្មាន​​ការ​អនុញ្ញាត​​ និង​ខុសច្បាប់ ។
លោកកាស៊ីត ភិរម្យ ​បានសំដែង​ការ​សោក​ស្តាយ​​ថា រូប​​លោក​ក៏​មិន​​​បានដឹង​ថា ពលរដ្ឋថៃ​​ទាំង​៧​នាក់​នោះ​ចូលមក​ក្នុងទឹកដីកម្ពុជា​នោះដែរ​ហើយ​​ប្រសិន​បើ​​ពួកគេ​​បានចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​​ខុស​ច្បាប់​​ គ្មាន​​ការអនុញ្ញាត​​មែន​នោះ​​ គឺវា​ពិបាក​ហើយ​។​ ​គេ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា ដំណើរ​​ប្រញាប់​មកកាន់ប្រទេស​កម្ពុជា​​របស់​លោក​​កាស៊ីត ភិរម្យ បែបនេះ ​ត្រូវបាន​អ្នក​តាម​ដាន​​ក្នុង​​ប្រទេស​កម្ពុជា​​យល់ឃើញ​ថា គ្មានអ្វីក្រៅ​​​ពី​មក​​ពិភាក្សា​​សំរួល​សុំ​ឱ្យ​មានការ​ដោះលែងពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលអាជ្ញាធរ​​កម្ពុជា​​ចាប់ឃាត់ខ្លួននោះ​ទេ ​ព្រោះនេះ​ជា​ព្រឹត្តិការណ៍​​ដ៏ក្តៅ​​កក្រើក​​រវាង​​កម្ពុជា​-ថៃ ដែលទើប​​កើតឡើង​ថ្មី​ៗ​នេះ ប៉ុន្តែ​ទំនង​​កាស៊ីត ភិរម្យ ​មិនទទួល​​បានជោគជ័យ​​​ទេ ក្នុង​បេសកកម្ម​​រំដោះ​​មនុស្ស​​ថៃ​៧​នាក់​នេះ ព្រោះ​​វីរៈ​​ ខ្វាម​​ឃីត ក្នុង​ចំណោម​​៧​នាក់​​នោះ ធ្វើខុស​​ម្តង​ហើយ​​​ម្តង​ទៀត និងអ្នក​​​ខ្លះ​​សមាជិក​​សភា ​តែ​បែរ​​ជា​មិនយល់​​ច្បាប់​...ឥឡូវ​ពួកគេ​​បរាជ័យ​មែន ៕​

កម្ពុជា​មិន​ព្រម​ដោះលែង​ជនជាតិ​ថៃ ៧ រូប​ទេ​

Zdc4zdviot Zwriyzdjnz
ជនជាតិ​ថៃ​៧​នាក់​ ​ក្នុងនោះ​មាន​សមាជិក​សភា​២​នាក់​ផង​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ទេ​។ 

លោក ហោ ណាំហុង បានប្រកាស​ក្រោយពីជំនួប​រវាង​លោក កា​ស៊ីត ភារម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ​នៅ​មុន​នេះ​បន្តិច​ថា រដ្ឋាភិបាល​កម្ពុជា ទុកឲ្យ​តុលាការ​ជា​អ្នក​ចាត់ការ​តាមច្បាប់​ ពី​ព្រោះ​បញ្ហា​នេះ​ហួស​ពី​ដៃ​របស់​រដ្ឋាភិបាល​ហើយ​។ 

​លោក ហោ ណាំហុង ​បាន​ជួប​ជាមួយ​លោក​កា​ស៊ីត ភារម្យ​ នៅ​រសៀល​ថ្ងៃ​៣០​ធ្នូ​នេះ​នៅឯ​ទីស្តីការក្រសួងការបរទេស​ភ្នំពេញ​។ ចំណែក​លោក​កា​ស៊ី​ត ភារ​ម្យ វិញ បាន​អះអាង​ថា​ លោក​គោរព​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ហើយ​លោក​មក​នេះ​ គឺ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ដែល​ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបានចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​។ ប្រមុខ​ការទូត​ថៃ​បាន​ដើរចេញ​ពី​តុលាការ​ដោយ​ទឹក​មុខមាំ​។

​ជនជាតិ​ថៃ​ទាំង​៧​រូប​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​ ដោយ​ខុសច្បាប់ និង​ចូល​ក្នុងតំបន់​យោធា​ដោយ​ទុច្ចរិត​ពី​សំណាក់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣០​ធ្នូ​នេះ​។ បទល្មើស​ទាំងពីរ​អាច​ឲ្យ​ពួកគេ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារលើស​ពី​មួយ​ឆ្នាំ​។

 យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​កា​ស៊ីត ​ភារម្យ ​បាន​មក​ដល់​កម្ពុជាកា​ល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ ដើម្បី​ស្វះស្វែង​រក​ការដោះលែង​សមាជិកសភា​២​រូប ​និង ​ជនជាតិ​ថៃ​៥​រូប​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​ពី​បទ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​។​

​កាលពី​ថ្ងៃ​ម្សិលមិញ សម្តេចតេជោ​ ហ៊ុន សែន ​បាន​មានប្រសាសន៍ថា ​មាន​ការ​អន្តរាគមន៍ឲ្យ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​រូប ​ប៉ុន្តែ​មិន​អាច​ទៅរួច​ទេ​៕
Zwjmmzkzzj Yzljzmixyt
ដោយ : រតនា

គណបក្ស នរោត្តម រណឫទ្ធិ ដាក់​សំណើ​ជា​ថ្មី​ទៅកាន់ ហ្វ៊ុន​ស៊ិនប៉ិច​

ដោយ​មិន​អស់​ចិត្ត​នឹង​ជំហរ​របស់​ហ្វ៊ុនស៊ិនប៉ិច លោក ឈឹម សៀកឡេង ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង សម្តេចក្រុមព្រះ បាន​ដាក់​លិខិត​មួយ​ថ្មី​ទៀត​ទៅ​កាន់ លោក កែវ ពុទ្ធ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដើម្បី​ឲ្យមាន​ការបង្រួប​បង្រួ​ម​អ្នករាជានិយម បង្កើត​ជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ៨១ តាម​សេណា​រី​យ៉ូ របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទើបតែ​ចែកចាយ​ដល់​អ្នកកាសែត នា​ថ្ងៃ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ លោក ឈឹម សៀកឡេង បាន​ជម្រាប​លោក កែវ ពុទ្ធ​រស្មី ថា​លោក​នៅតែ​មាន សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ការចរចា​បង្កើត​គណបក្ស​រាជានិយម​ថ្មី​មួយ​គឺ ហ្វ៊ុន​ស៊ិនប៉ិច ៨១​។​

​លោក ឈឹម សៀកឡេង បាន​គូសបញ្ជាក់ថា ការលើក​ឡើង​ដូច្នេះ ដោយ លោក​យោងតាម​ស្មារតី នៃ​ជំនួប​រវាង​លោក​ប្រធាន កែវ ពុទ្ធ​រស្មី និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ហើយ​នឹង​ជាមួយ ថ្នាក់ដឹកនាំ​មួយចំនួន​ទៀត នា​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ និង​សមាជ​វិសាមញ្ញ នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ គាំទ្រ​សំណើ​របស់​សម្តេច​ក្រុមព្រះ​ដើម្បី​បង្កើត​គណបក្ស រាជានិយម​ថ្មី​មួយ ដែល​មានឈ្មោះ​ថា ហ្វ៊ុន​ស៊ិនប៉ិច ៨១ ដែល​មាន​ព្រះអង្គ​ជា​ព្រះប្រធាន​។ 

​ជាថ្មី​ម្តងទៀត ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បាន​គូស បញ្ជាក់បន្ថែម​ថា លោក​នៅតែ​មាន​សង្ឃឹម​ដ៏​មុតមាំ​ក្នុង​ការបង្រួបបង្រួម​អ្នករាជានិយម​អ្នក សីហនុ​និយម ក្រោម​ដំបូល​គណបក្ស​រាជានិយម​តែមួយ​ដូច​ដែល​មូលដ្ឋាន​រាជានិយម​ប្រាថ្នា ចង់បាន​។​

​សូមបញ្ជាក់​ថា លិខិត​របស់​លោក ឈឹម សៀកឡេង​ខាងលើនេះ បាន​ធ្វើឡើង​ក្រោយ​ពី​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច បាន​ច្រានចោល​បំណង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ក្នុង​ការបង្រួបបង្រួម គណបក្ស​រាជានិយម​បងប្អូន​សត្រូវ​រវាង​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១០​។ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​វិលត្រឡប់ ចូល​ឆាកនយោបាយ​ជា​ថ្មី​ឡើងវិញ​។​

​លោក​ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​ហ្វ៊ុនស៊ិនប៉ិច​ធ្លាប់​មានប្រសាសន៍ថា​លោក​គ្មាន​ជំនឿ​លើ សមត្ថភាព បង្រួបបង្រួម​របស់​ស​ម្តេច ក្រុមព្រះ​ទេ ហើយក៏​មិន​គាំទ្រ​ឲ្យមាន​ការបង្កើត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៨១​អ្វី​នោះ​ដែរ​៕ 

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

Mjvmn2vhzm Odfjnzy2y2
រាជធានីភ្នំពេញ​ ៖ ​​ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​

ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​
Yjjlmdu1md M2uzyjrlzm
​អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
 សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕
Mtk0ztyxnz 

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

Mjvmn2vhzm

រាជធានីភ្នំពេញ​ ៖ ​​ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​
ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​
អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

បទអត្ថាធិប្បាយ៖ កាដូធំ៣របស់​សម្តេច​តេជោ

កាដូធំៗចំ​នួន​៣ ​បាន​ផុសឡើង​នៅ​លើដែន​ដីសុវណ្ណភូមិ គឺ​ជាចំ​ណង​ដៃ​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជាចំ​ពោះ​ប្រជា ពល​រដ្ឋខ្មែរប្រមាណ១៤លាន​នាក់​ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​កាដូធំ​ទាំង​៣​នោះ​ គឺ​​ ផ្លូវ ស្ពាន​ និង​ទំ​នប់​វារី​អគ្គីសនី​។

          ពិត​មែន​ថា​ រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រកាន់​យក​គោល​នយោបាយ​តាម​របៀប​ «យុទ្ធសាស្ត្រ​ជំ​ហាន​គីង្គក់»​ ដែល​ក្រុម​ប្រឆាំង​តែង​តែ​ប្រមាថ​ថា​ យឺត​ រខេក​រខាក មិន​លឿន​រហ័ស​មែន​ពិត​ ប៉ុន្តែ ក្នុងការ​បោះ​​ មួយជំ​ហាន​ៗរបស់​សម្តេច​តេជោ​ គឺមាន​ទម្ងន់​មហាសាល ពោរពេញ​ដោយ​​ថាម​ពល​និង​បាន​នាំមក​នូវ​សារៈ​​​ប្រយោ​​ជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ន័យ​ជំ​ហាន​គីង្គក់ក្នុង​សម័យ​តេ​ជោ​ គឺ​ប្រដូច​ទៅ​នឹង​ជំ​ហាននៃ​​ការរីក​ចំ​រើន​ និង​ការអភិ​វឌ្ឍដែល​ប្រកប​ដោយ​ចីរភាព។

ពល​រដ្ឋខ្មែរដែល​បាន​ហែល​ឆ្លង​នូវ​មហាសោកនាដ្ឋកម្ម​​នៃ​ការកាប់​សម្លាប់ ធ្វើ​ការ​ធ្ងន់​​ បង្អត់​អាហារ ដោយ​បនប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ ពត​   គឺមិន​អាច​បំ​ភ្លេច​បាន​ឡើយ​ពី​ទុក្ខ​លំ​បាក​​វេទនា​ នៃ​​​​របបវាល​ពិ​ឃាតនោះ ពី​ព្រោះក្រុម​ទមិឡអត់​សាសនាទាំង​នោះបាន​​បំ​ផ្លាញ​​អស់​គ្ម​ាន​សល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាន​ សាលារៀន​ ផ្សារ មន្ទីរពេទ្យ វត្ត​អារាម​ សំ​ណង់​អាគារ សហគ្រាស និងមន្ទីរ​​ស្ថាប័ន​ជាតិ​ធំ​ៗ រួម​ទាំង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ផង(​និយាយ​​ដោយ​ឡែក​ គ្រាន់​តែ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ គឺ​ស្ងាត់​ជ្រងំដូច​ទី​រហោស្ថាន​)។

ប៉ុន្តែ ក្រោម​ការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ​​ ហ៊ុន សែន ក្រោយ​ថ្ងៃ​រំ​ដោះ​​៧មករា ឆ្នាំ ១៩៧៩ ​កម្ពុជា​​បាន​ចាប់​ផ្តើម​ពីចំ​នុចសូន្យនិង​បាន​ខិត​ខំ​ស្តារ កសាង​ អភិ​វឌ្ឍ​ប្រទេស ការផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯក​ភាព​ទឹក​ដី​​​ បំ​ផ្លាញ​អស់​នូ​វ​អង្គការចាត់​តាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ រហូត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​ សុខសន្តិ​ភាព និងមាន​ឱកាសគ្រប់​គ្រាន់​ដើម្បីការ​​អភិ​វឌ្ឍលើគ្រប់​វិស័យ​​។ សមិទ្ធ​ផលជាច្រើន​ដែល​បាន​កើត​ឡើង​​នៅ​ក្រោយ​សង្រ្គាមវិនាសកម្ម​​នាទសវត្ស​ឆ្នាំ​១៩៧០ បាន​នាំ​ឲ្យ​កម្ពុជាប្រែ​មុខមាត់​​​ថ្មី និង​បាន​ស្ទុះទៅ​មុខយ៉ាង​លឿន​ ជាជំ​នួស​កន្លែង​ដែល​រងការ​​ខ្ទេច​ខ្ទាំ​​ វិនាស​ហិន​ហោច មក​ជា​មាន​ស្ពាន​ ផ្លូវ​ សាលារៀន​ ផ្សារទំ​នើប​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សំ​ណង់​អាគារ​ខ្ពស់​ៗ នៅ​តាម​ទី​ក្រុង​ និងរហូត​ដល់​ជន​បទ​ ក៏ដូច​ជា​អាគារ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យាថ្មី​ៗ អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​ និង​ភ្ញៀវ​ទេចរណ៍​រាប់​លាន​នាក់​ចូល​មក​ទស្សនាក្នុង​មួយ​ឆ្នាំ​ៗ ដោយ​បាននាំ​មក​នូវ​ថវិកាយ៉ាង​ច្រើន​សម្រាប់កំ​ណើន​សេដ្ឋកិច្ច​ជាតិ​។

ក្រៅ​ពី​នេះ​ ប្រជា​ពល​រដ្ឋខ្មែរគ្រប់​រូប​និង​បរទេស​​មាន​ឱកាស​ប្រកប​របរ​ទទួល​ទាន​តាម​របៀ​ប​​ទី​ផ្សា​រ​សេរី​​ប្រកប​ដោយ​ភាព​សុខដុម​នី​យកម្ម​ពេញ​លេញ​ ។បន្ថែម​ពី​លើ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទំ​នាក់​ទំ​នងជា​មួយ​​បណ្តាប្រទេស​នានា និង​បាន​នាំមក​នូវ​ទំ​នុក​ចិត្ត​ជា​មួយ​និង​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​សម្រាប់​ការ​អភិ​ឌ្ឍរាប់​លាន​ដុល្លារកើន​ឡើងជារៀង​​រាល់​ឆ្នាំ​ ។​

ជា​ភស្តុតាង ​​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សំ​ណង់​អាគារ​ ការដ្ឋាន​សាង​សង់ ​ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទី​រពេទ្យ​ វត្ត​អារាម​ ប្រពន្ធ័​ធារាស្ត្រ ជារួម​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​​ ​ទាំង​នេះ​គឺ​កើត​ចេញ​ពី​« ទស្សនៈសាមគ្គី​ជាតិ​ជាធ្លុង​មួយ​» និង​បាន​ខិត​ខំ​ពង្រឹងនិតិរដ្ឋ ដោយ​​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ ស្រប​តាម​គោល​ការណ៏​ប្រជាធិ​បតេយ្យ​សេរី​ពហុ​បក្ស​​ ។  ដូច្នេះ​   កាដូធំ​ទាំង​៣ របស់​រាជ​រដ្ឋាភិបាល​ មាន​ ផ្លូវ​ ស្ពាន​ និង​បណ្តាញ​អគ្គីសនី​សម្រាប់​ឆ្នាំ​២០១១ គឺជាកាដូ​នៃ​ក្តី​សង្ឃឹម​ ជាកាដូដែល​​នឹង​ជួយសម្រួល​ដល់​ការ​លើក​កម្ពស់​ជី​វភាពគ្រួសារ​​របស់​ប្រជា​ពល​រដ្ឋឲ្យ​បាន​ប្រ​សើ​រ​ឡើង​ថែមមួយកម្រិត​​ទៀត ផ្ទុយ​ពី​​ការរិះ​គន់​របស់​ពួក​​បក្ស​ប្រឆាំង​ជ្រុល​និយម​មួយក្រុមតូច​​ដែល​មាន​ជំនាញពូ​កែ​ខាង​ថា ខាង​នាំ​គ្នា​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ ហើយ​ទម្លាក់​កំ​ហុ​​​​សមកឲ្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​មាន​ពួក​គេរង​នូវ​ចំ​ណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ ។​ ដូច្នេះ​ គណ​បក្ស​ប្រឆាំង​ពុំ​មាន​កាដូអ្វី​ជូន​ប្រជាពល​រដ្ឋខ្មែរ​នោះ​ឡើយ​ គឺពួក​គេពុំ​បាន​ប្រើប្រាស់​ឱកាសសម្រាប់​រួម​ចំ​ណែក​កសាង​ និង​អភិ​វឌ្ឍប្រទេសជាតិទេ​ ។ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​​ នាយក​រដ្ឋមន្ត្រីកម្ពុជា​ បាន​បង្ហាញ​នូវ​មោទនភាព​ជូន​ជាតិ​ដោយ​ផ្តល់​នូវ​កាដូ​ដែល​អតី​តកាលពុំ​ធ្លាប់​មាន​ ដែល​កាដូទី​១ គឺ​ ការស្ថាបនាផ្លូវ​ក្រាល​កៅ​ស៊ូថ្មី​នៅ​ស្រុក​បន្ទាយ​អំ​ពិល​ទៅ​កាន់​ប្រាសាទ​តា​មាន់​​នាជើង​ភ្នំ​ដង​រែក​ ដែល​ទី​នោះ​ធ្លាប់​តែ​ជា​តំ​បន់​ស្នូរគ្រាប់​កាំ​ភ្លើង​ ឥឡូវ​ក្លាយ​ជាតំ​បន់​សន្តិ​ភា​ព​យ៉ាង​ពេញ​លេញ​។​ កាដូ​ទី​២ គឺ​ ការបើក​ការដ្ឋាន​សាង​សង់​ទំ​នប់វារី​អគ្គីសនី​កម្លាំង​ថាម​ពល​ ៣៣៨ ម៉េហ្គាវ៉ាត់​ នៅ​ស្រុក​មណ្ឌលសី​មា​ ខេត្ត​កោះ​កុង​ ក្នុង​ទឹកប្រាក់​ជិត​៥០០លាន​ដុល្លារ បន្ថែម​ពី​លើ​គម្រោង​វារី​អគ្គីសនី​ចំនួន​៧កន្លែង​​ផ្សេង​ទៀត​ និង​អគ្គីសនី១កន្លែង​ដែល​ដើរដោយ​ធ្យូង​ថ្ម ក្រៅ​ពី​នេះ​វារី​អគ្គីសនី​១២គម្រោង​ទៀត​កំ​ពុង​សិក្សា និង​កាដូទី​៣   គឺ​ការបើក​ការដ្ឋាន​សង់​ស្ពាន​អាកាសទី​២ ស្ថិត​នៅ​ចំ​នុចប្រសព្វ​ស្តុប​ពេទ្យ​លោកសង្ឃ ដែល​មាន​ទឹក​ប្រាក់​ជិត​៩លាន​ដុល្លារស​ហរដ្ឋ​អាមេរិក ក្រៅ​ពី​នេះ​ សម្តេច​តេជោ​ ក៏​បាន​ប្រកាស​អំ​ពី​គម្រោង​សាង​សង់​ស្ពាន​អាកាសទី​៣នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផងដែរ​​​។ ជារួម​ កាដូ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ គឺបាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលដែល​មាន​នូវ​ឆន្ទៈខ្ពស់​ ​ការទទួល​ខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការគាំ​ទ្រ​របស់​ប្រជាពល​រដ្ឋដែល​បាន​ផ្តល់​ទំ​នុក​ចិត្ត​តាម​រយៈ​សម្លេង​ឆ្នោតគាំទ្រ​​ក្នុង​អណត្តិ​ទី​៤នេះ​​ ។ ដូច្នេះ​ នៅ​​ឆ្នាំ​២០១១ ខាង​មុខ​ តាម​រយៈ​សមិទ្ធ​ផល​ថ្មីនៃ​កាដូការទាំង​៣ បន្ថែម​ពី​លើ​សមិទ្ធ​ផល​ដែលមានដ៏​ច្រើន​សន្ធឹក​សន្ធាប់ គឺនឹង​ត្រូវ​បាន​លើក​កម្ពស់​នូវ​កិត្យានុភាព​ជាតិ​លើឆាក​អន្តរជាតិ​ ​ ដែល​ចាត់​ទុក​ថា​ជាកាដូ​លើដែន​ដី​សន្តិភាព​ក្នុង​សម័យ​តេជោ​ ដ៏មាន​អត្ថន័យ​បំ​ផុត​៕

អានន្ទ

លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង​ កំពុង​​ជួប​​ចរចា​​ជាមួយ​លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​​ថៃ

នៅ​វេលា​ម៉ោង ៤​និង​១០​នាទី ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​កាស៊ីត ភីរម្យ យ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ កំពុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​ ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​អំពី​បញ្ហា​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​រូប ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់។
លទ្ធផល​ជំនួប​នោះ​កម្ពុជា​ថ្មី​នឹង​ធ្វើ​ការ​តាម​ដាន​នា​ពេល​បន្តិច​ទៀត​នេះ៕

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ 

​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​

​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​សភា​, ២.​លោក​កាត់​ផុន​ថាក់ ឈឺ​ឆាក់​សា​វី អាយុ​៤១​ឆ្នាំ​ជា​សមាជិក​សភា (​ក្រុម​អាវ​លឿង​), ៣.​លោក​ចាយ​ណៃ អាយុ​៣៤ ជា​អ្នក​ថតរូប​, ៤.​លោកស្រី សារ៉ាក់​លី​ត អាយុ​៤៨ ឆ្នាំ​, ៥.​លោកស្រី​ទ្រី​សែន​ឌិន​ឡឺត​អាយុ​៥៧​ឆ្នាំ​ជា​លេខា​បក្ស (​ក្រុម​អាវ​លឿង​),៦.​លោក​វីរ​:​ស៊ុម ខ្លា​ម​ឃិត អាយុ​៥៣​ឆ្នាំ (​ខាង​ក្រុម​អាវ​លឿង​),​និង​៧, លោកណូ​ទ្រី​កិន​ផា​ណា​សាប៊ូ​ន​អាយុ​៥០​ឆ្នាំ​។​
​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏​បាន​មក​ចូល​អង្កេត​មើល​ដំណើរការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនោះ​នៅ​ឯ​តុលាការ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ​។ 

​គួររំលឹកថា កងការពារ​ព្រំដែន​កម្ពុជា​លេខ​៥០៣​ប្រចាំ​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់​ជនជាតិ​ថៃ​៧​នាក់ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​២​រូប​ផង បន្ទាប់​ពី​កង​យោធា កម្ពុជា​បាន​ចាត់ទុកថា ជនជាតិ​ថៃ​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។ 

​ប្រភព​ពី​ព្រំដែន​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​អោយដឹងថា​ការចាប់ខ្លួន​នោះ​ត្រូវបាន​ធ្វើ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​២៩​ធ្នូ នៅពេល​ដែល​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ កំពុង​ថត​វីដេអូ​និង​ផ្តិត​រូបថត​នៅ​ចំនុច បង្គោល​ព្រំដែន​លេខ​៤៦ នៅក្នុង​ភូមិ​ជោគជ័យ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ 

​ទីតាំង​នេះ នៅ​ទល់មុខ​ភូមិ​ណង​ចាន់ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន បញ្ជូន​មក​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

ទាហានថៃ​ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរ​ប្រមាណ​​​១៥០នាក់ បញ្ជូនទៅ​បាងកក​​ជាការ​​សង​សឹក​​ ឬយ៉ាង​ណា​?

ប្រជាពលរដ្ឋ​​ខ្មែរ​ប្រមាណ​​១៥០​នាក់​ត្រូវ​បាន​​​ទាហាន​​ការ​ពារ​ព្រំ​ដែន​​ថៃចាប់ខ្លួន​បញ្ជូន​​ទៅកាន់​ក្រុងបាង​កក​ភ្លាមៗ​កាលពីព្រឹក​​ថ្ងៃទី​​៣០ ធ្នូ ២០១០ ខណៈ​ពួក​គេ​​ឆ្លង​ដែន​តាមច្រករបៀង​​ក្នុង​គោល​ដៅ​​ទៅធ្វើការ​​នៅភូមិ​​ណាំគៀង ឃុំ​គោក​​ធ្យូង ស្រុកគោក​ធ្យូង ​ខេត្ត​ស្រះកែវ ប្រទេសថៃ ។ ទីតាំង​​​ដែលចាប់ខ្លួន​​នេះ​​ស្ថិត​នៅ​ទល់​​មុខ​ភូមិ​​​​ទំនប់​​ដាច់ និង​ឆៀង​ខាង​លិច-​ខាងជើងភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​​ ខេត្តបន្ទាយ​​មាន​ជ័យ ។ ​
តាមប្រភពព័ត៌មាន​​​ថា ប្រជា​ពលរដ្ឋ​​ទាំង​​​​​ប្រមាណ​​១៥០​នាក់​នេះ​តែង​តែ​​​ចេញ​-ចូល​​​ញឹកញាប់​​តាមច្រក​របៀងខាងលើទៅស៊ីឈ្នួល​​ធ្វើការ​​ឱ្យឈ្មួញ​ថៃ ឬ​រកស៊ី​​លក់ដូរ​នៅ​ក្នុងទឹកដី​​ថៃ ដោយ​មានការ​​ព្រមព្រៀង ឬ​​លិខិត​អនុញ្ញាត​​ Pass border ​ត្រឹមត្រូវ...​ប៉ុន្តែ​​មិន​ដឹង​ជាមូល​ហេតុ​អ្វីទេ​​ ស្រាប់តែ​​ថ្ងៃនេះ​ទាហាន​ថៃ ចាប់ខ្លួន​ពលរដ្ឋ​​ខ្មែរច្រើនសន្ធឹកសន្ធាប់​​បញ្ជូនទៅ​ក្រុង​​បាង​កក​ទៅវិញ​...តើ​​នេះជា​ការសង​សឹកឬ​យ៉ាង​ណា?
ដោយ ៖ កោះឯករាជ្យ

លោកអាប់ភីស៊ីត ទាមទារ​​ឱ្យដោះលែង​​​ពលរដ្ឋ​​របស់ខ្លួន​ជា​បន្ទាន់ ដោយ​យក​សភាពការណ៍​​បច្ចុប្បន្ន​​ធ្វើជា​ចំណាប់ខ្មាំង

នាយករដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​នៅថ្ងៃទី​​៣០ ធ្នូ បានទាមទារ​​​ឱ្យ​មាន​ការ​​​ដោះ​លែង​​ពលរដ្ឋ​ថៃ​​ទាំង​​៧​នាក់ជា​បន្ទាន់​
នាយករដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​នៅថ្ងៃទី​​៣០ ធ្នូ បានទាមទារ​​​ឱ្យ​មាន​ការ​​​ដោះ​លែង​​ពលរដ្ឋ​ថៃ​​ទាំង​​៧​នាក់ជា​បន្ទាន់​ដែលក្នុង​នោះ​មានម្នាក់​​ជាសមាជិក​គណបក្ស​​របស់​លោក​ត្រូវ​​បានចាប់ខ្លួន​ដោយ​​កងទ័ព​​កម្ពុជា​នៅ​តំបន់​ក្បែរ​​ព្រំដែន​​រវាង​ប្រទេសថៃ​-​កម្ពុជា កាលពី​ព្រឹក​​ថ្ងៃទី​​២៩ ធ្នូ ២០១០ កន្លង​មក ។ ទីភ្នាក់ងារ​​សារព័ត៌មាន​បារាំង AFP បានដក​ស្រង់​​សំដីលោកអាប់ភីស៊ីត ថា កម្ពុជា ត្រូវ​តែ​ដោះលែងពល​​រដ្ឋ​ថៃទាំង​​៧នាក់នោះជា​បន្ទាន់ ​ហើយ​​មិន​គួរ​យក​ករណីនេះ​ឡើង​តុលាការ​​នោះ​ទេ ពីព្រោះ​​វា​ធ្វើ​​​ឱ្យ​​បញ្ហា​ដែល​​មានស្រាប់​រវាង​​ប្រទេស​​ទាំង​២ កាន់តែ​មាន​​សភាព​តាន​តឹង​ឡើង​ ។​ លោកកាស៊ីត ភិរម្យ ​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​នឹង​ធ្វើ​ដំណើរ​​ទៅកាន់ប្រទេស​​កម្ពុជា ​នៅ​ថ្ងៃ​នេះ (៣០ ធ្នូ) ដើម្បី​ជួប​ចរចា និង​​ពិភាក្សា​​ជាមួយ​​សម​ភាគីកម្ពុជា ស្តី​អំពី​បញ្ហា​​​ចាប់ខ្លួន​ពល​រដ្ឋ​​ថៃ​ទាំង​៧​នាក់នោះ ។​
លោកស៊ូថេប ​ធឿក​សូបាន់ បាន​ថ្លែង​​ក្នុង​បញ្ហា​នេះផងដែរ​ថា ​រូបលោក​ និង​លោកនាយក​រដ្ឋ​​មន្ត្រី​​អាប់ភីស៊ីត ​បានទាក់ទង​ទៅរដ្ឋាភិបាល​​កម្ពុជា ក្រោយ​ពីទទួលបាន​ដំណឹង​អំពីការ​​ចាប់​ខ្លួន​​​ពលរដ្ឋ​ថៃ​៧​នាក់នោះ ដើម្បីឱ្យ​​មាន​ការ​ដោះ​លែង​ ប៉ុន្តែ​កម្ពុជា​​បានបដិសេធ​​មិនទទួល​​យក​សំណើរបស់​​​លោកឡើយ ។ លោកស៊ូថេប បាន​អះអាងបញ្ចាក់​ថា ​រដ្ឋាភិ​បាល​​​លោក​អាប់ភីស៊ីត ​នឹង​ព្យាយាម​ខិតខំ​ប្រឹង​ប្រែង​​ឱ្យ​អស់​ពីសមត្ថ​ភាព​​ដើម្បី​​ជួយ​ពលរដ្ឋ​​ថៃ​​ទាំង​៧​នាក់​​នោះ ឱ្យ​បាន​​មក​​កាន់ប្រទេស​ថៃ​វិញ។
​គួរ​រំលឹក​​ឡើង​វិញ ទាក់​ទិន​​នឹង​​បញ្ហា​​នេះ​សម្តេច​​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បាន​ប្រកាស​ថា សមត្ថ​កិច្ច​​ការពារព្រំដែន​​ និង​អាជ្ញា​ធរ​​ដែនដី ត្រូវ​តែនាំ​​ជន​ជាតិ​​ថៃ​​៧​នាក់​​ ជាក្រុម​​អាវលឿង ​ដែលចាប់បាន​​នៅ​ឯព្រំដែន​​​ក្នុងទឹកដី​កម្ពុជា​នោះឡើង​តុលាការ​​ឱ្យ​​ខាង​តែ​បាន ​ព្រោះ​ជា​​​កំហុស​​របស់ពួកគេ​​​ហ៊ាន​​រំលោភ​​​​អធិបតេយ្យ​ភាព​​​របស់​កម្ពុជា ។​ ការចាប់​បាន​​ក្រុមអាវ​លឿង​​ជនជាតិថៃ​​៧​នាក់ ក្នុងនោះ​​មានសមាជិក​​សភា​​២​នាក់ផង ត្រូវ​បាន​​សម្តេច​តេជោ​​ហ៊ុន សែន ​សង្កត់ធ្ងន់​ថា ​រឿង​ប្រព្រឹត្ត​​​ខុសច្បាប់​​​លុកលុយទឹក​ដីគេនេះ ​បើ​ទោះ​​ជាមាន​​អន្តរាគមន៍​​​សុំ​ឱ្យ​ដោះ​លែង​សមាជិក​​សភា​ថៃ​២នាក់​នោះ​ក៏ដោយ ​ក៏​យើង​​​មិនអាច​ជួយបាន​​ដែរ ព្រោះ​​ពួកគេ​​យករឿង​ខុស​មក​ជា​មួយ​...។​ ពិត​មែន​​តែ​អ្នកឯង​​ជា​សមាជិក​សភា​ថៃ...​ប៉ុន្តែ​​​​សមាជិក​សភា​ថៃ មាន​អភ័យ​ឯកសិទ្ធិ​​តែ​នៅក្នុង​ទឹកដី​​ថៃ​ប៉ុណ្ណោះ អ្នកឯង​គ្មាន​​អភ័យ​​ឯក​សិទ្ធិ​​នៅក្នុងទឹក​ដីកម្ពុជា​ទេ​...​អ្នក​ឯង​​​ចូលក្នុង​ទឹក​ដី​កម្ពុជា​​ខុសច្បាប់ ​នាំ​រឿង​ខុស​ច្បាប់​​មក​ជា​មួយ​ទៀត ដូច្នេះ​​បន្ទុក​កាន់តែ​​ធ្ងន់​ហើយ​...​ត្រូវ​​តែ​ឃាត់​​ខ្លួន​​​កសាង​​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​​ជំនុំជំរះ​តាម​​នីតិវិធី ។

តំណាង​រាស្រ្ត​ជាន់​ទាប​សហរដ្ឋ​អាមេរិក​នឹង​ពន្យល់​ឲ្យ​រដ្ឋសភា​ភាគ​ច្រើន​ពិចារណា​លុប​បំណុល​សម័យ​លន់ នល់


លោកជំទាវ រ៉ូឡា រីឆាដសុន (Laura Richardson) សមាជិក​សភា​ជាន់​ទាប​របស់​សហ រដ្ឋ​មន្រ្តី បាន​ថ្លែង​ប្រាប់​លោក​ឧបនាយក​រដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ​ថា លោក​ស្រី​នឹង​យក​ទុក្ខ​លំ បាក​ដែល​កម្ពុជា​ពិបាក​ក្នុង​ការ​សង​បំណុល ទៅ​ពិភាក្សា​ជាមួយ​តំណាង​រាស្រ្ត​ភាគ​ច្រើន​ក្នុង​សភា​អា មេរិក ដើម្បី​ធ្វើ​ការ​អនុម័ត​ការ​លើក​លែង​បំណុល ក្នុង​សម័យ​សង្រ្គាម​ជំនាន់​លន់ នល់។
យោង​តាម​លោក​កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី​ហោ ណាំហុង និង​លោកស្រី រ៉ូឡា រីឆាដសុន តំណាង​រាស្រ្ត​សភា​ជាន់​ទាប ក្នុង​រដ្ឋកាលីហ្វូនីញ៉ា សហរដ្ឋអាមេរិក គឺ​បាន​ផ្ដោត​លើ​គោល​​ការណ៍​ជា​ច្រើន​រវាង​កម្ពុជា​ និង អា​មេរិក​មាន​ដូចជា ៖ កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កាន់​តែ​មាន ទំនាក់​ទំនង​ល្អ​រវាង​គ្នា​និង​គ្នា ជា​ពិសេស​គឺ​ដំណើរ​ទស្សន​កិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​ថ្មី​ៗ​នេះ គឺ​លោក​ស្រី ហ៊ីលឡារី គ្លីនតុន​ ក្នុង​ការ​ទំនាក់​​ទំនង​ការ​ទូត និង​សហ​ប្រតិបត្តិការ​រវាង ប្រទេស​ទាំង​២​មាន​ភាព​ល្អ​ប្រសើរ។ កិច្ច​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឈរ​លើ​គោល​ការណ៍ អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា មាន​ដូច​ជា​វិស័យ​សង្គម​កិច្ច អប់រំ សុខាភិបាល ការ​ដោះ​មីន និង​វិស័យ​ជាច្រើន​ទៀត។
យោង​តាម​លោក​កុយ គួង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ឧបនាយក​រដ្ឋមន្រ្តី​ហោ ណាំហុង ក៏​បាន ជម្រាប​ជូន​តំណាង​រាស្រ្ត​សភា​អាមេរិក​ដែរ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស ក៏​ដូច​ជា​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ប្រទេស​កម្ពុជា។ ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន មេ​ខ្យល់​មក​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ដោយ​ខុស ច្បាប់ និង​សន្យា​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។ ប៉ុន្តែ​ការ​ពិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ប្រឈម មុខ​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ផ្សេង​ៗ​នៅ​ប្រទេស​ទាំង​នោះ។
ដោយ​ឡែក​បញ្ហា​អនុគ្រោះ​ពន្ធ​នាំ​ចូល ជា​សម្ភារៈ​ និង​ទំនិញ​របស់​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​សំណូមពរ​ទៅ​លោក​ស្រី​តំណាង​រាស្រ្ត​ ជួយ​ជំរុញ​ឲ្យ​​ច្បាប់​​ពាណិជ្ជកម្ម​ អនុ​គ្រោះ​ពន្ធ​រាល់​ទំនិញ​ទាំង​ឡាយ​ដែល​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក។
យោង​តាម​ប្រសាសន៍​លោក​កុយ គួង ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ឧបនាយក​រដ្ឋមន្រ្តី បាន​ពន្យល់​លោក​ស្រី​តំណាង​រាស្រ្ត​អំពី​បញ្ហា​ផល​ពិបាក ដែល​កម្ពុជា​ត្រូវ​សង​បំណុង​ទៅ​សហរដ្ឋអា មេរិក ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ជំពាក់​ក្នុង​សម័យ​លន់ នល់ គឺ​សរុប​ទៅ​មាន​តម្លៃ​ពិត​​មាន​ចំនួន​១៦២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ទូទាត់​ទាំង​ការ​ប្រាក់​ជា​បន្ត​បន្ទាប់​នោះ មាន​រហូត​ដល់​ទៅ​ប្រហែល ជា​៤០០​លាន​ដុល្លារ​អាមេរិក។ លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​ធ្វើ​ការ​ពន្យល់​លោក​ស្រី​តំណាង​រាស្រ្ត រូប​នោះ​ថា បំណុល​នោះ​គឺ​ជំពាក់​ក្នុង​សម័យ​សង្រ្គាម ហើយ​​របប​នោះ​​ត្រូវ​បាន​បញ្ចប់ តែ​នាំ​មក​វិញ​នូវ​របប​ខ្មែរក្រហម ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​ចំណុច​សូន្យ គឺ​មិន​ត្រឹម​តែ​សម្លាប់​មនុស្ស​នោះ​ទេ ថែម​ទាំង​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គ្មាន​សល់​អ្វី​ថែម​ទៀត​ផង​។
គោល​បំណង​របស់​កម្ពុជា​ស្នើ​ដោយ​ត្រង់​​ទៅ​កាន់​​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​តំណាង​រាស្រ្ត​សភា​ជាន់​ទាប​ថា «យើង​ចង់​បង្វែរ​បំណុល​ខ្លះ​ទៅ​អភិវឌ្ឍន៍ ឬ​ក៏​លុប​បំណុល​ចោល​ទាំងស្រុង ឬ​លុប​មួយ​ចំនួន ឬ​ក៏​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​យើង​អាច​ទទួល​យក​បាន​នោះ ជា​ពិសេស​គឺ ផល​វិបាក​ដែល​កម្ពុជា​មិន​អាច​សង​បំណុល​ទាំង​នោះ​បាន»។
ជា​ការ​ឆ្លើយ​តប លោកស្រី​រ៉ូឡា រីឆាដសុន (Laura Richardson) តំណាង​រាស្រ្ត​សភា​ជាន់​ទាប បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​បំណុល​ដែល​កម្ពុជា​ស្នើ​សុំ​ឲ្យ​លើក​លែង​នោះ​​លោក​ស្រី​​បាន​ធ្វើ​ការ​ជាមួយ​តំណាង​រាស្រ្ត​ដទៃ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ ហើយ លោកស្រី​ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ នឹង​ធ្វើ​ការ​ពន្យល់​ជាមួយ​តំណាង​រាស្រ្ត​អាមេរិក​ភាគ​ច្រើន ដើម្បី​ឲ្យ​យល់​អំពី​បញ្ហា​នេះ ពី​ព្រោះ​ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ​គឺ​ត្រូវ​ការ​ឲ្យ​មាន​ច្បាប់​ដែល​បាន​អនុម័ត​ចេញ​ពី​រដ្ឋសភា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​លោក​កុយ គួង ក្រោយ​ពី​ជំនួប​នោះ​​រួច​មក។
លោក​ស្រី​តំណាង​រាស្រ្ត​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​លោក​ស្រី​ហ៊ីល ឡារីគ្លីនតុន រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​អាមេរិក បាន​មក​ដល់​កម្ពុជា​ពិភាក្សា​ករណី​លើក​លែង​បំណុល​ទាំង​នោះ ហើយ​ក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​នឹង​ធ្វើ​ការ​បញ្ជូន​មក​កម្ពុជា។ ឥឡូវ​នេះ​ក្រុម​ការងារ​កំពុង​ដំណើរ​ជា​ធម្មតា អំពី​ករណី​បំណុល​ទាំង​នេះ

លោក​កាស៊ីត ភីរម្យ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ

នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ ខែ​​ធ្នូ ឆ្នាំ​២០១០​នេះ លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ថៃ បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​ ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្របសម្រួល​អន្តរាគមន៍ ករណី​តំណាង​រាស្រ្ត និង​ជន​ជាតិ​ថៃ​៧​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ចោទ​ប្រកាន់​ពី​បទ​ចូល​ទឹក​ដី​កម្ពុជា​ ដោយ ខុស​ច្បាប់។
លោក​កាស៊ីត ភីរម្យ នឹង​ចូល​ជួប​ពិភាក្សា​ផ្លូវ​ច្បាប់ ករណី​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​រូប ជាមួយ​លោក​ឧបនា​យក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ។

នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ជន​ជាតិ​ថៃ​ទាំង​៧​រូប កំពុង​ត្រូវ​​បាន​ព្រះ​​រាជ​អាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ ចោទ​សួរ​ដេញ​ដោល​ករណី​ឆ្លង​ចូល​មក​វាស់​ដី ក្នុង​ដែន​ដី កម្ពុជា​ដោយ​ខុស​ច្បាប់ នៅ​ចំណុច​ច្រក​​ណង​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​ទៅ៕

អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ហាម​ពល​រដ្ឋ​កម្ពុជា​កុំ​ឲ្យ​ចូល​ទៅ​ដី​ថៃ​ខុស​ច្បាប់

លោក​ទ្រី ណារិន អភិបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ក្រោយ​ពី​មាន​ការ ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ សភាព​ការណ៍​នៅ​ព្រំ​ដែន មាន​ការ​ប្រែប្រួល​ដោយ​សារ​តែ ភាគី​ថៃ​បាន ដាក់​កម្លាំង​កង​ទ័ព​ពង្រឹង​នៅ​តាម​ព្រំដែន​បន្ថែម។
លោក​ទ្រី ណារិន បាន​និយាយ​ថា នៅ​ច្រក​ប៉ោយ​ប៉ែត ដំណើរ​ការ​ចេញ​ចូល​ជា​ធម្មតា ប៉ុន្តែ​នៅ ចំណុច​របៀង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ មាន​ការ​តាន​តឹង ហើយ​ច្រក​ចំនួន​៣​នោះ​ត្រូវ​បាន​បិទ។ ប៉ុន្តែ ភាគី​ថៃ​បាន​ប្រាប់​មក​ភាគី​កម្ពុជា​ថា កម្លាំង​ដែល​គេ​បន្ថែម​ពិត​ជា​មាន​មែន ហើយ​ការ​ថែម​នោះ​ដើម្បី ទប់​ស្កាត់​ក្រុម​អាវ​លឿង​កុំ​ឲ្យ​ចូល​មក​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្ត​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ទាំង​មូល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ភ្លាម​ៗ​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​មក​ម្ល៉េះ ដើម្បី​ឲ្យ​គាត់​បញ្ឈប់​ការ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដោយ​ខុស​ច្បាប់។
ដោយ​សារ​មាន​ការ​ណែ​នាំ​ពី​ថ្នាក់​ដឹក​នាំ​ខាង​លើ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ក៏​បាន​ចាត់​កម្លាំង ពន្យល់​ប្រជាពល​រដ្ឋ​នៅ​តាម​ព្រំដែន​ទាំង​អស់ ដើម្បី​ឲ្យ​គាត់​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ពួក​គាត់​ឆ្លង តាម​ព្រំដែន​ទៅ​កាន់​ប្រទេស​ថៃ។
ដោយ​​ឡែក​ច្រក​ព្រំដែន​បឹង​ត្រកួន​​នៅ​ក្នុង​ស្រុក​ថ្ម​ពួក ខេត្ត​សៀមរាប ឯ​ណោះ​វិញ តាម​ធម្មតា ព្រំដែន​នេះ​បាន​បើក​ឲ្យ​ចេញ​ចូល​ពី​ម៉ោង​៧​ព្រឹក​ឡើង​ទៅ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ព្រំ​ដែន ត្រូវ​បាន​បើក​នៅ​ម៉ោង​៩ ដោយ​ភាគី​ថៃ​ជា​អ្នក​បិទ​ព្រំដែន​នេះ។ ប៉ុន្តែ​លោក​ទ្រី ណារិន បាន​បញ្ជាក់​ជា ចុង​ក្រោយ​ថា សភាព​ការ​នៅ​ច្រក​ប៉ោយ​ប៉ែត​ឥឡូវ​មាន​សភាព​ជា​ធម្មតា​ទេ។ ចំណែក​នៅ​ច្រក​អូរ​បី​ជាន់​ខាង​កង​ទ័ព​ជា​អ្នក​គ្រប់​គ្រង​លោក​មិន​បាន​ដឹង​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

ឯក​អគ្គ​រាជ​ទូត​ថៃ​ទៅ​ដល់​តុលាការ​ក្រុង​ភ្នំពេញ

30-12-2010-b

លោក​ប្រាសាទ ប្រាសាស់ វិនិច្ឆ័យ ឯក​អគ្គ​រាជ​ទូត​ថៃ​​ប្រចាំ​ក្រុង​ភ្នំពេញ បាន​មក​ដល់​តុលាការ​ក្រុង​ភ្នំពេញ នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ ដើម្បី​ជួប​ជាមួយ​ប្រព័ន្ធ​តុលាការ​កម្ពុជា សុំ​សម្រួល​ក្នុង​ករណី​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​រូប​នេះ។​ ខ្លឹម​សារ​លម្អិត​ទាក់​ទង​ទាក់​ទិន​នឹង​ឯក​អគ្គរាជ​ទូត​ជួប​ជាមួយ​តុលាការ​ មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ ទេ ។ ប៉ុន្តែ​ជន​ជាតិ​ថៃ​ទាំង​៧​រូប​តុលាការ​កំពុង​តែ​សាក​សួរ​នៅ​ឡើយ។
ដោយ​ឡែក​កាសែត​បាង​កក​ប៉ុស្ដិ៍ ​បាន​ផ្សាយ​ឲ្យ​ដឹង​ថា រដ្ឋបាល​របស់​លោក​​អាប់​ភីស៊ីត បាន​កោះ​ប្រជុំ​ប្រធាន​សន្តិសុខ​របស់​ខ្លួន​ជា​បន្ទាន់​​នៅ​ព្រឹក​នេះ ដើម្បី​ជា​ដោះ​ស្រាយ​ជាមួយ​កម្ពុជា​ទាក់​ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​រូប​នេះ៕

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​បានបញ្ជូន​​មក​ដល់​តុលាការ​​រាជធានី​​ ខណៈ​អ្នក​​កាសែត​​រង់​ចាំ​​យ៉ាង​កុះករ

រាជធានីភ្នំពេញ​ ៖ ​ជនជាតិថៃ​​៧​នាក់​​ដែល​ចូល​លុក​លុយទឹកដី​កម្ពុជា​​ នៅឯ​ព្រំដែន​ ហើយ​ត្រូវ​​​ទាហាន​​ការពារ​ចាប់ឃាត់ខ្លួនបញ្ជូន​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីយប់មិញ​​នោះ ​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​តុលាការ​​​ហើយកាលពី​វេលា​​ម៉ោង​​១០ព្រឹក ​ថ្ងៃ​ទី​៣០ ធ្នូ ២០១០ ​ខណៈ​អ្នកកាសែត​​​រង់ចាំ​ថត​រូប និងយកព័ត៌មាន​​យ៉ាង​ច្រើនកុះករ ។ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពីព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មកឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហាផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវបញ្ជូន​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិវិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត  គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ៊ី ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕
ដោយ ៖ កោះឯករាជ្យ

ស្ថាន​ភាព​យោធា​នៅ​​តាមខ្សែ​បន្ទាត់​​ព្រំ​ដែន​ស្ងប់ស្ងាត់​​ធម្មតា

មន្ត្រីយោធា​ជាន់ខ្ពស់​​ក្រសួងការពារជាតិ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​​៨​និង​១៥នាទី​​ព្រឹកថ្ងៃព្រហស្បតិ៍ ​ទី​៣០ ធ្នូ ២០១០ ​ស្ថានភាព​យោធា​នៅ​​តំបន់ព្រំដែន​​ប្រា​សាទ​ព្រះវិហារ​ មាន​សភាពស្ងប់ស្ងាត់​​ធម្ម​តា ​ហើយ​ថា​​កង​ទ័ព​ថៃ និង​​កម្ពុជា​នៅ​តែមាន​​ទំនាក់ទំនង​​ល្អ​​ជាមួយគ្នា ។​ នេះជា​​ការថ្លែង​​របស់លោក​ជា តារា ​អគ្គមេ​បញ្ជា​​ការរង​នៃ​កង​យោ​ធពលខេមរ​ភូមិន្ទ ធ្វើ​​ឡើង​ក្រោយ​​​ពេលដែល​​ជនជាតិ​ថៃ​​ក្រុមអាវ​លឿង​​​​៧​នាក់ ​ក្នុងនោះ​មានស្រី​​​២​នាក់ ​និង​សមា​ជិក​​​សភា​​២នាក់​ផង​នោះ ត្រូវបាន​​ទាហាន​​ព្រំដែន​​​ខ្មែរ​ឃាត់ចាប់ខ្លួន​​កាលពី​ព្រឹក​ថ្ងៃទី​​២៩ ធ្នូ ២០១០ ​បន្ទាប់ពី​ពួកគេ​បាន​​​ចូលមកធ្វើ​​សកម្ម​ភាព​​វាស់​វែង និង​​ថត​រូប​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​បង្គោល​​ព្រំដែន​​​លេខ​៤៦ ស្ថិត​ក្នុង​​ភូមិជោគជ័យ​​​​ ឃុំ​អូរបីជាន់ ​ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមាន​ជ័យ ​នោះរួមក ។
លោកនាយ​ឧត្តម​​សេនីយ៍​ផ្កា​យ​មាស​៤ ជា តារា បាន​បញ្ជាក់​ប្រាប់​​កោះសន្តិភាព​​​តាមទូរស័ព្ទ​នៅ​​ប៉ុន្មាន​​​នាទី​មុន​នេះ​ថា ដោយ​​គោរព​​តាម​បទបញ្ជា​​ដ៏ម៉ឺងម៉ាត់​​​របស់​សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​កង​ទ័ព​កម្ពុជា​​​នៅតែ​​ប្រកាន់ជំហរ​​​ស្វ័យ​​ការពារ​ខ្លួន​​ជា​និច្ច ​និង​មិន​ឱ្យ​​​​បាត់បង់​ទឹកដី​១មីល្លី​ម៉ែត្រ​ណាទេ ។ ​ទោះ​ជា​យ៉ាងណា ​លោក​​ជា តារា ​បន្ថែម​​ថា ​ដោយ​យោង​​លើ​ជំនួប​​៤ដង​​ចុង​ក្រោយ​នេះ ​រវាង​សម្តេច​​តេជោហ៊ុន សែន ​ និង​លោក​​នាយក​រដ្ឋ​មន្ត្រី​​​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កង​ទ័ព​ថៃ និងកម្ពុជា​​​នៅពេលនេះ នៅតែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នាជាធម្ម​​​តា ​​។​ ចំណែក​​នៅ​តាម​ខ្សែ​បន្ទាត់ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ​​ឯណោះ​វិញ ​មន្ត្រី​យោធា​​ទំនាក់ទំនង​​ព្រំ​ដែន​​កម្ពុជា​-ថៃ ​បាន​ឱ្យ​ដឹង​ថា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​ ចាប់ពី​តំបន់​មុំ​៣ រហូត​ដល់​ប្រាសាទ​​តា​មាន់ធំ ជួរ​ភ្នំដង​រែក ស្ថានភាពយោធារវាង​កម្ពុជា​-​​ថៃ ​មិនមាន​ភាពតានតឹង​​កើតឡើង​ទេ បន្ទាប់ពីមាន​ការ​ចាប់ខ្លួន​ពលរដ្ឋថៃ​៧​នាក់​​បញ្ជូន​​​មកកាន់រាជធានី​ភ្នំពេញ​រួចមក ​ពោលគឺ​​ការ​ទំនាក់​ទំនង​​នៅល្អ​​ធម្មតា ៕
ដោយ ៖ កោះឯករាជ្យ

ថៃ​ទទួល​ស្គាល់​ថា​ជនជាតិ​ថៃ រួមទាំង​សមាជិក​សភា​ផង កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា​នៅឡើយ


Y2mxowu3ymZjezmjuxod 
មន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​របាយការណ៍​សារព័ត៌មាន​ដែល​ថា​កម្ពុជា​បាន​ដោះលែង​សមាជិក​សភា​ថៃ​ម្នាក់​រួម​ទាំង​ជនជាតិ​ថៃ​៦​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ពុធ​ក្នុងពេល​ពួក​គេ​ចុះ​មក​ត្រួតពិនិត្យ​តំបន់​មាន​ជម្លោះ​មួយ​នៅក្នុង​ទឹកដី​កម្ពុជា​។​
​លោក​ផានិ​ច វី​គិត​ស្រេត សមាជិក​សភា​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ស្ថិត​ចំណោម​ក្រុម​មនុស្ស​៧​នាក់​ដែល​ត្រូវ​ទាហាន​កម្ពុជា​ចាប់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​តំបន់​ជម្លោះ​មួយ​នៅ​ស្រុក​អារញ្ញ​ក្នុង​ខេត្ត​ស្រះកែវ នេះ​បើ​តាម​ការអះអាង​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​លោក​ថា​នី ថង​ផាក​ឌី​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​កាលពី​រសៀល​ថ្ងៃ​ពុធ​បាន​និយាយថា​ជនជាតិ​ថៃ​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ត្រូវបាន​ដោះលែង​ហើយ តែ​នាយក​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា​ពួក​មន្ត្រី​បាន​ចរចា​គ្នា​ជាមួយ​ភាគី​ថៃ​អំពី​ករណី​នេះ​ហើយ​“​យើង​មិន​ទាន់​ដោះលែង​ពួកគេ​នៅឡើយ​ទេ​”​។​
​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​រូប​បាន​និយាយថា​ក្រុម​នេះ​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​“​ការឆ្លង​ចូល​ទឹកដី​កម្ពុជា​ក្រោម​ច្បាប់​អន្តោប្រវេសន៍​។​ពួកគេ​បាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​”​។​
​លោក​ផានិ​ច ជា​ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​កា​ស៊ីត ភារម្យ​មុនពេល​លោក​ឈ្នះ​ការបោះ​ឆ្នោត​បំពេញ​កៅអី​សភា​នៅ​ទំនេរ​ប្រចាំ​ក្រុង​បាងកក​កាលពី​ខែ​មុន ។​លោក​បាន​ចុះទៅពិនិត្យ​តំបន់​ព្រំដែន​ក្រោយ​ពួក​អ្នកភូមិ​ថៃ​ប្តឹង​ថា​ទាហាន​កម្ពុជា​កាន់កាប់​តំបន់​នោះ​។​យោង​តាម​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចំរុះ​ថៃ ការចុះ​មក​ត្រួតពិនិត្យ​នេះ​មិន​មាន​ការបញ្ជា​អោយ​ធ្វើ​ដូច្នេះ​ទេ​។​
​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ផងដែរ​គឺ​លោក វីរៈ សំ​ក្វាម​ឃី​ត អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​និង​ជា​មេដឹកនាំ​ក្រុម​“​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​”​ដែល​បាន​ធ្វើ​ការប្រឆាំង​តវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ​ជា​ហូរហែរ​។​
​អ្នកនាំពាក្យ​ក្រុម​អាវ​លឿង​លោក​ផាន​ថេប​បាន​និយាយ​ថា​ការចាប់ខ្លួន​នេះ​“​ច្បាស់​ណាស់​”​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទឹកដី​ថៃ​និង​បាន​ស្នើ​អោយ​កម្ពុជា​សុំទោស​ចំពោះ​ឧបទ្ទវហេតុ​នេះ​។​អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយថា​“​កម្ពុជា​បាន​ព្យាយាម​ឈ្លានពាន​យើង​និង​កាន់កាប់​ទឹកដី​របស់​យើង​”​។​
​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍​ជនបទ​ថា​“​ពួកគេ​ចូល​មក​វាស់វែង​ទឹកដី​ថៃ​នៅ​ក្នុង​ទឹកដី​កម្ពុជា​។​ដូច្នេះ​កម្ពុជា​មាន​សិទិ្ធ​ចាប់ខ្លួន​ពួកគេ​”​។​
​សម្តេច​បាន​បញ្ជាក់​ថា​ជ​ន​ជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​នាំខ្លួន​ពី​ខេត្ត​បន្ទាយមានជ័យ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​ការចោទប្រកាន់​និង​រង់ចាំ​សវនាការ​។​
​សម្តេច​បាន​និយាយថា​“​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បើ​តុលាការ​ចោទប្រកាន់​ពួក​គេ ពួកគេ​នឹង​ជាប់គុក​នៅ​ព្រៃ​ស​”​។​
​តែ​ទោះជា​យ៉ាងណា​សម្តេច​បាន​មានប្រសាសន៍ថា​ឧបទ្ទវហេតុ​នេះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ទេ​ដោយ​សម្តេច​មានប្រសាសន៍​ថា​“​ខ្ញុំ​សង្ឃឹម​នាយករដ្ឋមន្ត្រី​អាប់​ភិស៊ី​ត នឹង​យោគយល់​អំពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា​”​និង​ថា​ការចាប់ខ្លួន​នេះ​“​មិន​ជា​ការ​សងសឹក​”​ចំពោះ​ថៃ​ទេ​។​
​ក្នុងពេល​ជាមួយគ្នា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយថា​លោក​អាប់​ភិស៊ី​ត​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នេះ​និង​កំពុង​ព្យាយាម​សម្របសម្រួល​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​សភាពការណ៍​។​លោក​ផានី​តាន់ វ៉ាត​តា​ណា​យ៉ាក​ន បាន​និយាយថា​“​ឥឡូវ​វា​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​រវាង​មន្ត្រី​មូលដ្ឋាន​រវាង​ប្រទេស​ទាំង​២​ដើម្បី​ដោះ​លែង​ប្រជាជន​របស់​យើង​”​។

សេចក្តី​រាយ​ការណ៍​ពី​ចំណុច​ចាប់​ខ្លួនពួកជ្រុលនិយមសៀម៧នាក់ចូលទឹកដីខ្មែរ

ជន​ជាតិ​​សៀម​៧​នាក់​ ក្នុង​នោះ​មាន​ប្រុស​៥​នាក់​ និង​ស្រី​២​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថ​កិច្ច​ព្រំ​ដែន​កម្ពុជា​ដែល​ក្នុង​ចំណោម​នោះ​មាន​អ្នក​តំណាង​រាស្ត្រ​​ក្រុង​បាង​កក​របស់​​គណ​បក្ស​ប្រជា​ធិបតេយ្យ​ លោក​ប៉ា​និច វី​គិត​សេត​ ផង​ដែរ​។ ក្រៅ​ពី​នេះ​ជន​ម្នាក់​ទៀត​ដែល​ធ្លាប់​ទៅ​ជំទាស់​ស្រែក​ទាម​ទារ​ដី​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ផ្ទះ​ក្រហម​ទល់​មុខ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ គឺ​វី​រ៉ា​ស៊ុម ខ្វាម​ឃីត ជា​មេ​ដឹក​នាំ​អាវ​លឿង​ជ្រុល​និយម​ដែល​ប្រជា​ពល​រដ្ឋ​ហៅ​ថា «អាវ​រៈ​ក្បាល​តូច»​ ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ រួម​ជាមួយ​ពួក​ជ្រុល​និយម​អាវ​លឿង​ និង​អ្នក​កាសែត​។ ការ​ចាប់​ខ្លួន​នេះ​ ខណៈ​ពួក​គេ​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ ហើយ​ត្រូវ​សមត្ថ​កិច្ច​កម្ពុជា​ការ​ពារ​បន្ទាត់​ព្រំ​ដែន​ជួរ​មុខ​នៅ​ភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ចាប់​ខ្លួន​។
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​​ប្រកាស​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ​​កម្ពុជា​ចាប់​ជន​ជាតិ​ថៃ​ចំនួន​៧​នាក់ ដែល​ជា​ក្រុម​អាវ​លឿង ក្នុង​នោះ​មាន​តំណាង​រាស្ត្រ​ ​និង​អ្នក​កាសែត​មួយ​ចំនួន​ផង។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១០ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១០ និង​​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១១ របស់​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ជន​ទាំង​នោះ​ត្រូវ​យក​មក​ភ្នំពេញ ទោះ​បី​មាន​អន្តរា​គមន៍​សុំ​ឱ្យ​ដោះ​លែង​អ្នក​តំណាង​រាស្ត្រ​​នោះ​ក៏​ដោយ។ សម្តេច​បាន​មាន​ប្រសាសន៍​ថា៖"ខ្ញុំ​បាន​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា តំណាង​រាស្ត្រ​២​រូប​នេះ​មក​ជា​មួយ​នឹង​សំណុំ​រឿង បើ​​​ដោះ​លែង​​​២​នាក់​ទុក​​៥​នាក់​ទៀត គឺ​វា​ខុស​រឿង។ តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​តែ​ក្នុង​ដី​ថៃ​ទេ តែ​​បើ​ចូល​ដី​ខ្មែរ​ហើយ​​សុំ​ទោស អត់​ទេ ស្អី​​បណ្តាញ​ស្នេហា​ជាតិ​ទាម​ទារ​កេរ​ម៉ែ។ បើ​ដី​លោក​ឯង លោក​ឯង​ធ្វើ​តាម​ចិត្ត​ចុះ តែ​ដី​កម្ពុជា កម្ពុជា​ត្រូវ​ធ្វើ​សកម្ម​ភាព​តាម​ផ្លូវ​ច្បាប់។ លើក​នេះ​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​ត្រូវ​ធ្វើ​ការ​ លើក​មុន​ខ្ញុំ​បាន​និយាយ​សំរួល​ជា​មួយ​កាស៊ីត​ ភិរម្យ និង​និយាយ​ជា​មួយ​អគ្គ​បញ្ជា​ការ​ជើង​គោក​ថៃ។ ខ្ញុំ​ថា ពី​ថ្ងៃ​នេះ​​ទៅ​យើង​គួរ​សំរួល​គ្នា ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ទល់​ដែន​មិន​ដឹង​ថា​កន្លែង​ណា​ជា​ទល់​ដែន​ទេ មាន​ការ​ច្រឡំ​ចូល​ទៅ​វិញ​ទៅ​មក ភាន់​ច្រឡំ ខាង​ណា​ចាប់​បាន​បញ្ជូន​ឱ្យ​គ្នា​​ទៅ​វិញ​មក​ដើម្បី​ចៀស​វាង​តាម​ផ្លូវ​តុលា​ការ ដូច​ជា​ករណី​​ដែល​បាន​ដោះ​លែង​៣​នាក់​កន្លង​ទៅ។ ប៉ុន្តែ​រឿង​នេះ​សម្តេច​តេជោ​សង្កត់​ធ្ងន់​ថា បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ​គេ​មក​វាស់​ដី​ថៃ​នៅ​ក្នុង​ដី​ខ្មែរ ដូច្នេះ​ខ្មែរ​មាន​សិទ្ធិ​ចាប់។ ​ម្តង​នេះ​គឺ​កាត់​ទោស​តាម​ច្បាប់ គ្មាន​លើក​លែង​ទេ សូម​ឱ្យ​ស្គាល់​រស​ជាតិ​ម្តង"។
សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​រិះ​គន់​ថា៖ "ធ្វើអ្នក​តំណាង​រាស្ត្រ​ បើ​មិន​ដឹង​ទេ​គួរ​តែ​ជាប់​គុក​អុីចឹង​ដែរ។ តំណាង​រាស្ត្រ​ខ្មែរ​ទៅ​វាស់​ដី​គេ​ក្នុង​ដី​វៀត​ណាម​​ប្រយ័ត្ន​គេ​ចាប់​​សម្តេច​អត់​ដឹង​ទេ​។ តុលា​ការ​​ក្រុង​ភ្នំពេញ​គេ​ធ្វើ​ការ​ចោទ​ប្រកាន់​ ពេល​មក​ដល់​គេ​ទុក​នៅ​កន្លែង​អន្តោ​ប្រវេសន៍ តាម​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​រាយ​ការណ៍​ឱ្យ​ខ្ញុំ​ រួច​ហើយ​បញ្ជូន​ទៅ​តុលា​ការ​​ តុលា​ការ​ចាប់​ផ្តើម​ចោទ​ប្រកាន់​យ៉ាង​ណា​​ជា​នីតិ​វិធី​របស់​តុលា​ការ ពេល​ចោទ​ប្រកាន់​រួច​ព្រៃស។ អ្នក​ឯង​ខ្លាំង​អី លេង​គ្នា​ម្តង អ្នក​​ឯង​ចេះ​​ការ​ពារ​ដី​ម៉ែ​ ចេះ​ទាម​ទារ​ដី​ម៉ែ ចុះ​ខ្ញុំ​មិន​​ចេះទាម​ទារ​ដី​ម៉ែ​ទេ​ឬ?
សម្តេច​​តេជោ​មាន​ប្រសាសន៍​​បន្ត​ថា៖ "ខ្ញុំ​គិត​ថា នាយក​រដ្ឋ​មន្ត្រី​អាប់​ភីស៊ីត នឹង​យល់​ដល់​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ដែល​មិន​អាច​មាន​អ្នក​ណា​មួយ​រំលោភ​បាន​ទេ។ ​ការ​ចាប់​ខ្លួន​​ជន​ទាំង​៧​នាក់​នេះ​គឺ​មិន​រីក​រាល​ដាល​ក្លាយ​ទៅ​ជា​ជម្លោះ​​ការ​ទូត​សាជា​ថ្មី​រវាង​កម្ពុជា​ និង​ថៃ​ទេ។ ព្រោះ​អំពើ​ខុស​ច្បាប់​បែប​នេះ​ ទោះ​បី​មាន​​អន្តរា​គមន៍​យ៉ាង​ណា​ក្តី ក៏​ត្រូវ​យក​ច្បាប់​មក​ដោះ​ស្រាយ​ដែរ។ បើ​តំណាង​រាស្ត្រ​ខ្មែរ​ចូល​ដី​ថៃ​ថ្ងៃ​ក្រោយ​ចាប់​ចុះ ព្រោះ​​ធ្វើ​តំណាង​រាស្ត្រ​ហើយ​មិន​ស្គាល់​ទល់​ដែន​ឱ្យ​គេ​ចាប់​ទៅ"។ ការ​ចាប់​ខ្លួន​ពួក​ជ្រុល​និយម​សៀម​មួយ​ដំប​រ​ស្វា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ឆោ​ឡោ​នៅ​ឯ​ក្រុង​បាង​កក​ ហើយ​បណ្តាញ​ព័ត៌​មាន​សៀម​ក៏​បាន​ផ្សាយ​ដោយ​លំអៀង​ពី​ហេតុ​ការណ៍​នេះ ដោយ​ចោទ​ថា កង​ទ័ព​កម្ពុជា​បាន​ចូល​ចាប់​ពួក​គេ​ ខណៈ​ពេល​ពួក​គេ​បាន​នាំ​គ្នា​មក​កាន់​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​អង្កេត​ថា តើ​មាន​ពល​រដ្ឋ​កម្ពុជា​លួច​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទឹក​ដី​សៀម ឬ​ក៏​អត់​ ហើយ​ពេល​កំពុង​ត្រួត​ពិនិត្យ​តាម​ព្រំ​ដែន​នោះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ទាហាន​កម្ពុជា​។ នេះ​ជា​ការ​ផ្សាយ​របស់​កាសែត​​បាង​កក​ប៉ុស្តិ៍​នៅ​​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ។
កាសែត​ដដែល​នេះ​ក៏​បាន​ដក​ស្រង់​សំដី​លោក​កាស៊ីត​ ភិរម្យ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​បាន​ថ្លែង​ថា លោក​នឹង​បញ្ជូន​តំណាង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចរចា​ និង​ពិភាក្សា​ជាមួយ​កម្ពុជា​ក្រោយ​ពី​លោកទទួល​បាន​ព័ត៌​មាន​ថា ពល​រដ្ឋ​ថៃ​៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ទាហាន​កម្ពុជា​។ ផ្ទុយ​ពី​ការ​ផ្សាយ​របស់កាសែត​បាង​កក​ប៉ុស្តិ៍​ដែល​ផ្សាយ​ថា ពួក​ជ្រុល​និយម​សៀម​ទាំង​៧​នាក់​មក​តាម​ដាន​​ពី​ព័ត៌​មាន​ថា ពល​រដ្ឋ​ខ្មែរ​លួច​ឆ្លង​កាត់​ព្រំ​ដែន​ស្រាប់​តែ​កាសែត​ឌឹណេ​​ហ្សិន​បាន​ដក​ស្រង់​សំដី​លោក​ប៉ា​និច វី​គីត​សាត ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ត្រូវ​ចាប់ខ្លួន​និយាយ​ថា ខ្លួន​បាន​ទទួល​របាយការណ៍​ថា កង​ទ័ព​កម្ពុជា​បាន​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ក្នុង​ភូមិ​ Ban Nong Jan សង្កាត់ Khok Soon ខេត្ត​ស្រះ​កែវ​ ហើយ​លោក​ក៏​បាន​ចុះ​មក​ពិនិត្យ​ជាមួយ​សមា​ជិក​៦​នាក់​ទៀត​ក៏​ត្រូវ​ទាហាន​កម្ពុជា​ចាប់ខ្លួន​។ យោង​តាម​ព័ត៌​មាន​ខាង​លើ​របស់​កាសែត​សៀម​ដែល​បាន​ផ្សាយ​ក្នុង​វ៉េប​សាយ​របស់ខ្លួន​នោះ​វា​ខុស​ពី​ការ​ពិត​ទាំង​ស្រុង​ ព្រោះ​កង​ទ័ព​ក​ម្ពុជា​មិន​ដែល​ទៅ​រំលោភ​ចូល​ដី​សៀម​សូម្បី​តែ​១​មីល្លី​ម៉ែត្រ ហើយ​ក៏​វា​មិន​មែន​ជា​ការ​ពិត​ថែម​ទៀត​​ផង​ដែល​កង​ទ័ព​កម្ពុជា​ចូល​ទៅ​ចាប់​ខ្លួន​ពួក​គេ​ ។
  • សេចក្តី​រាយ​ការណ៍​ពី​ចំណុច​ចាប់​ខ្លួន
អ្នក​រាយ​ការណ៍​ព័ត៌​មាន​កោះ​សន្តិ​ភាព​ពី​ចំណុច​ចាប់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុម​ជ្រុល​និយម​អាវ​លឿង​សៀម​មួយ​ក្តាប់​តូច​នោះ​ត្រូវ​សមត្ថ​កិច្ច​ជួរ​មុខ​បន្ទាត់​ព្រំ​ដែន​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូ​រ​បី​ជាន់​ ស្រុក​អូរ​ជ្រៅឃាត់​ខ្លួន ខណៈ​ពួក​គេ​​ចូល​មក​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ ។ ក្រុម​អាវ​លឿង​​នេះ​គឺ​ដឹក​នាំ​ដោយ​ឈ្មោះ​វីរ៉ា​ស៊ុម​ខ្វាម​ឃីត ឬ​ហៅ​វរៈ​ក្បាល​តូច​ជា​មេ​បក្ស​អាវ​លឿង​សៀម​ ព្រម​ទាំង​៦​នាក់​ផ្សេង​ទៀត​ គឺ​១-ឈ្មោះ​តាយ ណែ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ២-ឈ្មោះ​ផាន លីតវិគិត​សែត ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ជា​សមា​ជិក​សភា​ភូ​​ថែន​រ៉ាត់​សា​ដន​ ក្រុង​ថេប របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​, ៣-ឈ្មោះ​កត់​ថុន​ផន​ឈឺ​ឆាក់​សេរី​ ភេ​ទ​ប្រុស អាយុ​៤៦​ឆ្នាំ ៤-ឈ្មោះ​សៈ​រៈ​លីត មុន​ស្រ៊ី ភេទស្រី​ អាយុ​៤៨​ឆ្នាំ , ៥-ឈ្មោះ ឡាតទ្រី ភិ​ផាកណា​ផៃ​​បួន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ៦-ឈ្មោះ លឿ ទ្រី​សែម​ឌីន លើត​បុត​ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​លេខា​ធិការ​បក្ស​អាវ​លឿង​។ ក្រៅ​ពី ការ​ឃាត់​ខ្លួន​ក្រុម​ជ្រុល​និយម​​សៀម​នេះ កំលាំង​ជួរ​មុខ​កម្ពុជា​​ដក​ហូត​ម៉ា​ស៊ីន​​ថត​ចំនួន​៤​គ្រឿង​ មាន​តូច​២​គ្រឿង​ និងឌី​ជី​ថល​២​គ្រឿង​ សៀវ​ភៅ​សរសេរ​ចំនួន​៤​ក្បាល​ និង​ទូរ​ស័ព្ទ​ចំនួន​៥​គ្រឿង​។ តាម​សមត្ថ​កិច្ច​នៅ​ទី​នោះ​ឱ្យ​ដឹង​ថា មុន​ពេល​​ឃាត់​ខ្លួន​ជន​ទាំង​​៧​នាក់​ គឺ​ពួក​គេ​បាន​លួច​ចូល​មក​ទឹក​ដី​កម្ពុជា​នៅ​ចំណុច​បង្គោល​ឡាក់​លេខ​៤៦​ស្ថិត​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​បាន​ឆ្លង​ហួស​បង្គោល​ឡាក់​ចូល​ជ្រៅ​មក​ទឹក​ដី​កម្ពុជា ដោយ​គ្មានការ​អនុញ្ញាត​ ឬ​ផ្តល់​ព័ត៌​មាន​ណា​មួយ​ឱ្យ​កង​ទ័ព​កម្ពុជា​ដឹង​មុន​ឡើយ​។
ប្រភព​​ដដែល​នេះ​បន្ត​ថា ពួកគេ​​បាន​មក​លួច​ថត​រូប​ភាព​តាម​ចិត្ត​ក្នុង​ទឹក​ដី​កម្ពុជា​។ ទោះ​បី​ជា​បែប​ណា​ក្តី ​បើ​តាម​សមត្ថ​កិច្ច​នៅ​ទី​នោះ​ប្រាប់​ថា ក្រោយ​ការ​ឃាត់​ខ្លួន​ក្រុម​អាវ​លឿង​ទាំង​នេះ​គេ​ឃើញ​កំលាំង​ឈុត​ខ្មៅ​ថៃ​បាន​លុក​លុយ​ចូល​មក​តំបន់​ស​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ធ្វើ​ឱ្យ​កំលាំង​កម្ពុជា​​កង​ល្បាត​វរ​ការពារ​ព្រំ​ដែន​លេខ​៥០៣​ និង​កំលាំង​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​វរ​សេនា​តូច​លេខ​៩១១ និង​យោធា​ដែល​នៅ​ចំណុច​នោះ​បាន​ត្រៀម​កំលាំង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ភ្លាម​ដែរ ។ តាម​ការ​កត់​សំគាល់​ ក្រោយ​ការ​ឃាត់​ខ្លួន​នោះ​​ គេ​ឃើញ​ក្រុម​តំរួតសៀម​​មួយ​ក្រុម​បាន​ចូល​មក​ដល់​ប៉ុស្តិ៍​ឈរ​ជើង​របស់​យោធា​កម្ពុជា​នៅភូមិ​ជោគ​ជ័យ ដើម្បី​ដោះ​ស្រាយ​សុំ​ក្រុម​អាវ​លឿង​ទាំង​៧​នាក់​យកត្រឡប់​ទៅវិញ ។
ក្រុម​​អាវ​​លឿង​សៀម​ក្រោយ​ការ​ឃាត់​ខ្លួន​ត្រូវ​បាន​​នាំ​យក​ទៅ​កាន់​​ប៉ុស្តិ៍​​ឈរ​ជើង​របស់​កង​​ល្បាត​ការ​ពារ​​ព្រំដែន​​​លេខ​៥០៣ នៅលើ​ទំនប់​អាង​ទឹក​អតីត​​ណង​ចាន់​ចាស់​ បច្ចុ​ប្ប​ន្ន​ជា​ភូមិ​​ជោគ​ជ័យ​ ។ ពេល​សមត្ថ​កិច្ច​ជួរ​មុខ​កម្ពុជា សួរ​នាំ​ពួក​គេ​ឆ្លើយ​ថា មក​មើល​បង្គោល​សីមា​ព្រំដែន​លេខ​៤៦ ។ សមត្ថ​កិច្ច​ប្រាប់​ថា​ ក្រុម​ដែល​ឃាត់​ខ្លួន​នេះ កន្លង​មក​ក៏​ធ្លាប់​បាន​ឃាត់​ខ្លួន​ផង​ដែរ ។ ខណៈ​កំលាំងរបស់​យើង​កំពុង​សួរ​នាំ​នៅ​ប៉ុស្តិ៍​ឈរ​ជើង​លើ​ទំនប់​នោះ គេ​ឃើញ​ក្រុម​ការ​ងារ​រាជ​ការ​និង​កំលាំង​ទាហាន​ និងតម្រួត​ថៃ​ចូល​មក​ដោះ​​ស្រាយ​​ជួប​ជា​មួយ​ក្រុមដែល​​ត្រូវ​ឃាត់​ខ្លួនផងដែរ​ ។
ក្រុម​អាវលឿង​ទាំង​នេះ ខណៈ​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ព្យា​យាម​​សុំ​ការ​បំភ្លឺ​​ត្រូវបាន​មន្ត្រី​យោធា​នៅ​​ប៉ុស្តិ៍​​ច្រក​ចេញ​ភូមិ​ជោគ​ជ័យ ហាម​ឃាត់​មិន​ឱ្យ​​យក​ព័ត៌​មាន​ទេ ហើយព្យា​យាម​សុំ​ថតរូប​​ក្រុម​អាវ​លឿង​នៅលើ​ទំនប់​​ប៉ុស្តិ៍​ឈរ​ជើង​របស់​​កង​ល្បាត​៥០៣ ក៏ត្រូវ​គេ​ហាម​ឃាត់​​ដែរ ប៉ុន្តែ​អ្នក​យក​ព័ត៌​មាន​ថៃ​ បែរ​ជា​មាន​វត្ត​មាន​យក​ព័ត៌​មាន​ជា​មួយ​ពួក​មន្ត្រី​ថៃតាម​អំពើ​ចិត្ត​​ទៅវិញ ។ តាម​មន្ត្រី​ជាន់ខ្ពស់​ព្រំ​ដែន​មួយ​រូប​​ប្រាប់​ថា ពួក​អាវ​លឿង​ទាំង​៧​នាក់​នេះ​នឹង​បញ្ជូន​ទៅ​​ភ្នំពេញ ក្រោយ​ការ​សួរ​នាំ​រួច​​​រាល់​ ៕
ដោយ ៖ កោះឯករាជ្យ

បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីឆ្នាំ២០១០មាន៣១៨លើក របាយការណ៍ថាមានការថយចុះ៧៥លើកបើធៀបនឹងឆ្នាំ២០០៩

បទល្មើស​​ព្រហ្ម​ទណ្ឌ​​នៅ​ក្នុង​រាជធានីភ្នំពេញ​ រយៈ​​ពេល​​មួ​យ​ឆ្នាំ​ គិត​ដល់​ថ្ងៃ​ទី​១៧ ធ្នូ ២០១០ បាន​កើត​ឡើង​ចំនួន​៣១៨​លើក ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​មក​ចំនួន​៧៥​លើក ស្មើ​នឹង​១៩,០៨%​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៤​នាក់​ របួស​៩៣​នាក់ ។ នេះជា​តួលេខ​បង្ហាញ​ដោយ​​របាយ​ការណ៍​របស់​ការិយាល័យ​កណ្តាល​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ដែល​កោះ​សន្តិភាព​ទទួល​បាន​ ។​ តាមការ​ត្រួតពិនិត្យ​​សភាពការណ៍​ក្នុង​ឆ្នាំ​២០១០ បទល្មើស​​ព្រហ្មទណ្ឌ​​​មាន​ការ​ថយ​ចុះ​​ទាំងបទ​ល្មើស​​មជ្ឈិម​និងបទ​ល្មើស​​ឧក្រិដ្ឋ​ ។ បទ​ល្មើស​​​ឧក្រិដ្ឋ​​​មាន​ចំនួន​១២៧​លើក ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩ ថយ​ចុះ​មួយ​លើក​ បទ​ល្មើស​មជ្ឈិម​​មាន​ចំនួន​១៩១​លើក​ ថយ​ចុះ​៧៤​លើក ។ ប្រភពព័ត៌​មាន​ដ​ដែល​បង្ហាញ​ថា បទ​ល្មើស​ឧក្រិដ្ឋ​​ក្នុង​ឆ្នាំ​២០១០ កើត​ឡើង​១២៧​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៤៤​នាក់​ របួស​២១​នាក់ ​។​​ កំហែង​យក ​(ប្លន់) ​កើត​ឡើង​៦៥​លើក ក្នុង​នោះ​​មាន​កំហែង​យក​ដោយ​ប្រើ​ប្រាស់​អាវុធ​៤១​លើក និង​កំហែង​យក​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​​​ផ្សេងៗ​២៤​លើក ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ របួស​១៧​ នាក់ ។
ឃាតកម្ម​​ដោយ​ចេតនា​​កើត​ឡើង​៣៣​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៣​នាក់ របួស​៤​នាក់ ក្នុង​នោះ​ករណី​បាញ់​ប្រហារ​តាម​ផ្លូវ​សាធា​រណៈ​១២​លើក សម្លាប់​នៅ​ក្នុង​ផ្ទះសំណាក់​៧​លើក និង​វាយ​កាប់​ចាក់​សម្លាប់​តាម​ផ្លូវ​សាធា​រណៈ​១៤លើក ។ មូល​ហេតុ​គឺផ្តើម​ចេញ​​​ពីគំនុំ​ទំនាស់​​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ទំនាស់​របស់​ក្មេង​ទំនើង​ឈាន​ទៅ​វាយ​កាប់​សម្លាប់​គ្នា ​។​ ចំណែក​បទល្មើស​មជ្ឈិម​​​កើត​ឡើង​១៩១​លើក បើ​ប្រៀបធៀប​ឆ្នាំ​២០០៩ ថយ​ចុះ​​៧៤​លើក ក្នុង​នោះ​មាន​​លួច (គ្មាន​ស្ថានទម្ងន់)​ ចំនួន​៧៥​លើក ឆក់ ​(កំហែង​យកគ្មាន​​ស្ថានទម្ងន់​) ចំនួន​​៤៤​លើក អំពើ​ហិង្សា ​(ទំនាស់) ​ចំនួន​៥៣​លើក ករណី​ផ្ទុះអាវុធ​ចំនួន​១៥​លើក ដាក់​ថ្នាំ​សណ្តំ​ចំនួន​២​លើក និង​ឆបោក​ចំនួន​២លើក ។ ដោយឡែក​ បទ​ល្មើស​រំលោភ​​សេពសន្ថវៈ​​កើត​ឡើង​២៩​លើក ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សមាសភាព​យុវជន​លួង​លោម​ជន​រងគ្រោះ​យក​ទៅ​រំលោភ​នៅ​ផ្ទះ​សំណាក់​ ឬតាម​គោល​ដៅ​ដែល​ណាត់​ជួប ។ សមត្ថ​កិច្ច​ស្រាវ​ជ្រាវបង្ក្រាប​​​​បាន​២៨​ករណី ឃាត់​ខ្លួន​២៨​នាក់ ។​
យោងតាម​​របាយការណ៍​បូក​សរុប​សភាព​ការណ៍​ការងារ​រក្សា​សន្តិសុខ​ សណ្តា​ប់​ធ្នាប់​​សង្គម​ដដែល​​ បាន​វាយ​តម្លៃ​សភាពការណ៍​បទ​ល្មើស​ព្រហ្មទណ្ឌ​ជារួម​ត្រូវ​បាន​​កាត់​បន្ថយ​ឱ្យ​ថយ​ចុះ​ទាំង​បទ​​ល្មើស​​ឧក្រិដ្ឋ​​ ទាំង​បទ​ល្មើស​មជ្ឈិម​។ ក្នុង​នោះ​បទ​ល្មើស​​កំហែង​យកដោយ​មាន​ប្រដាប់​អាវុធ​ ដែល​ជា​កង្វល់​និង​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ ករណី​លួច​គ្មាន​ស្ថាន​ទម្ងន់​​ដូចជា​ឆក់ លួច គាស់​ផ្ទះ​នៅតាម​មូល​ដ្ឋាន ត្រូវ​បាន​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ស្ថិត​ក្នុង​កំរិត​មួយ​ដែល​អាច​ទទួល​យក​បាន​ ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ ២០១០ បទ​ល្មើស​កំហែង​យក​ឬប្លន់​ ឃាតកម្ម​​ បាន​កំរើក​ឡើង​វិញ គួរ​ឱ្យ​​កត់​សំគាល់​ទាំង​បរិមាណ​និង​សកម្មភាព​ដែល​មិនធ្លាប់​កើត​មាន​ក្នុង​​រយៈពេល​កន្លងមក​នៅ​រាជធានីភ្នំពេញ ។​ តែសភាព​ការណ៍​នេះមិន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជ​ធានីភ្នំពេញ​ឡើយ ដោយ​សារ​សមត្ថ​កិច្ច​​បាន​​ម្ចាស់ការ​សហ​ការ​ស៊ើប​អង្កេត​ ស្រាវជ្រាវ​បង្ក្រាប​​​ជន​ល្មើស​​ជា​មេខ្លោង និង​បក្សពួក កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​​ផ្តន្ទាទោស​តាម​ច្បាប់​បាន​ទាន់​ពេល​ ទ្រោលភាព​ការណ៍​ទាំង​នោះ​ឱ្យ​មានការ​ស្ងប់ស្ងាត់​​​ជា​ប្រក្រតី​​ឡើងវិញ​បាន​ឆាប់​រហ័ស ៕
ដោយ ៖ កោះឯករាជ្យ