Sunday, January 23, 2011
អង្គការអេសអូអេសអន្ដរជាតិអនុវត្ដ គម្រោង៦ជួយកម្ពុជា
ភ្នំពេញ ៖ លោកអ៊ិត សំហេង រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងជាប្រធានកិត្ដិយសនៃ គណៈកម្មាធិការអេសអូអេសកម្ពុជាបាន ថ្លែងឱ្យដឹងថា អង្គការភូមិកុមារអេសអូ អេសអន្ដរជាតិ ជាអង្គការមនុស្សធម៌ អន្ដរជាតិមួយបម្រើឱ្យវិស័យសុខុមាល ភាពកុមារ ។ អង្គការនេះមានទីស្នាក់ការ នៅប្រទេសអូស្ដ្រាលី ហើយបានបង្កើតឡើងដោយលោកបណ្ឌិតហ័រម៉ាន ម៉ៃន័រ នៅឆ្នាំ១៩៩៤ ។ បច្ចុប្បន្នអង្គការនេះ មានលោកហិលមុត គុទីន ជាប្រធាន បានធ្វើសកម្មភាពនៅក្នុងប្រទេសចំនួន ១៣៣នៅលើពិភពលោក ។ កម្មវិធីអង្គ ការនេះរួមមាន បង្កើតភូមិកុមារ កម្ម វិធីផ្ទះសម្រាប់ផ្ដល់សេវាកម្មសង្គមកិច្ច ផ្ទះសម្រាប់យុវជន មត្ដេយ្យសាលា សាលា រៀន ហ័រម៉ាន ម៉ៃន័រ មជ្ឈមណ្ឌលបណ្ដុះ បណ្ដាលវិជ្ជាជីវៈ មណ្ឈមណ្ឌលវេជ្ជសាស្ដ្រ និងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ។ល។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាបានចុះអនុស្សរណៈលើកិច្ច ព្រមព្រៀងសហប្រតិបត្ដិការ ជាមួយ អង្គការភូមិកុមារអេសអូអេសអន្ដរជាតិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ។
រយៈពេលជាង១០ឆ្នាំ អង្គការភូមិ កុមារអេសអូអេសអន្ដរជាតិ បានអនុវត្ដ គម្រោងចំនួន៧នៅ៤រាជធានី-ខេត្ដ 8គម្រោងទី១ គឺភូមិកុមារអេសអូ អេសភ្នំពេញថ្មី នៅរាជធានីភ្នំពេញ បាន សាងសង់នៅខែមករា ឆ្នាំ២០០០ និង បានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០២ ។ បច្ចុប្បន្នភូមិ កុមារភ្នំពេញថ្មី មានផ្ទះគ្រួសារ១៤ផ្ទះ មានអ្នកគ្រប់គ្រង បុគ្គលិក និងអ្នកម្ដាយ ថែទាំងសរុប៥៧នាក់ និងបានទទួលកុមារ ស្នាក់នៅចំនួន១៩០នាក់ ។ នៅក្នុងភូមិ កុមារភ្នំពេញថ្មីនេះ មានមត្ដេយ្យសាលា ដែលទទួលសិស្សខាងសហគមន៍ និងកុមារ ក្នុងភូមិកំពុងសិក្សាសរុបចំនួន១២៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ។
គម្រោងទី២ គឺភូមិកុមារអេសអូ អេស អង្គការខេត្ដសៀមរាប បានសាង សង់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០២ និង បានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៣ ។ បច្ចុប្បន្នភូមិកុមារ អង្គការខេត្ដសៀមរាប មានផ្ទះគ្រួសារ១៤ ផ្ទះ មានអ្នកគ្រប់គ្រង និងអ្នកម្ដាយថែទាំ សរុប៣២នាក់ និងបានទទួលកុមារស្នាក់ នៅចំនួន១៧១នាក់ ។ នៅក្នុងភូមិកុមារ ខេត្ដសៀមរាប បានទទួលសិស្សមត្ដេយ្យ កំពុងសិក្សាសរុបចំនួន១១១នាក់ និង លោកគ្រូ អ្នកគ្រូ៨នាក់ ។
គម្រោងទី៣ គឺសាលារៀនអេសអូ អេសហ័រម៉ាន មៃន័រ អង្គរសៀមរាប សាងសង់ពីខែធ្នូ ឆ្នាំ២០០២ និងបានដាក់ សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៥ ។ បច្ចុប្បន្ន សាលារៀន អេសអូអេសហ័រម៉ាន ម៉ៃន័រ អង្គរសៀម រាប មានអ្នកគ្រប់គ្រង បុគ្គលិកសរុប ចំនួន១០នាក់ និងបានទទួលសិស្សកំពុង សិក្សាចំនួន៤៥២នាក់ និងលោកគ្រូ អ្នក គ្រូ៣៨នាក់ ។ ក្នុងនោះដែរ សាលាមាន មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ១ មានផ្ទះស្នាក់នៅរបស់សិស្សចំនួន៣ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកគ្រប់ គ្រងចំនួន៧នាក់ និងមានសិស្សដែល បញ្ចប់ការសិក្សា១១៥នាក់ ។
គម្រោងទី៤ គឺភូមិកុមារអេសអូ អេសបាត់ដំបង សាងសង់ពីខែឧសភា ឆ្នាំ ២០០៤ និងបានដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ ។ បច្ចុប្បន្ន ភូមិកុមារបាត់ដំបង មានផ្ទះគ្រួសារចំនួន ១៥ផ្ទះ មានអ្នកគ្រប់គ្រង បុគ្គលិក និង អ្នកម្ដាយថែទាំសរុបចំនួន៣៧នាក់ និង បានទទួលកុមារស្នាក់នៅចំនួន១៤៨ នាក់ ។ នៅក្នុងភូមិកុមារខេត្ដបាត់ដំបង នេះមានមត្ដេយ្យសាលា ដែលទទួលសិស្ស ខាងសហគមន៍ និងកុមារក្នុងភូមិកំពុង សិក្សាសរុបចំនួន១០៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៦នាក់ ។ ក្នុងនោះដែរ ភូមិមាន មជ្ឈមណ្ឌលសង្គមកិច្ចចំនួន១ ទទួលសម្រប សម្រួលផ្ដល់សេវាជូនកុមារក្នុងសហ គមន៍ផ្នែកអាហារូបត្ថម្ភ និងអប់រំបន្ថែម ចំនួន២១៥នាក់ និងបុគ្គលិកចំនួន៧នាក់ ។
គម្រោងទី៥ សាលារៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ បាត់ដំបងបានចាប់ផ្ដើម សាងសង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ និងបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១០ ។ បច្ចុប្បន្នសាលា រៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ បាត់ ដំបង មានអ្នកគ្រប់គ្រង បុគ្គលិក លោក គ្រូ អ្នកគ្រូ សរុបចំនួន២៨នាក់ និងបាន ទទួលសិស្សកំពុងសិក្សាសរុបចំនួន ៣២០នាក់ ។
គម្រោងទី៦ សាលារៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញបានចាប់ផ្ដើម សាងសង់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ និងបានបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០១០ ។ បច្ចុប្បន្នសាលារៀនអេស អូអេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញ មានអ្នក គ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូសរុប ចំនួន២១នាក់ និងបានទទួលសិស្សកំពុង សិក្សាសរុបចំនួន១៧៤នាក់ ។
សរុបគម្រោងទាំង៦ខាងលើ មានអ្នក គ្រប់គ្រង បុគ្គលិក អ្នកម្ដាយថែទាំកុមារ លោកគ្រូ អ្នកគ្រូចំនួន២៤០នាក់ កុមារ កំពុងស្នាក់នៅ៥០៩នាក់ និងសិស្សកំពុង សិក្សាចំនួន១.៤០២នាក់ ដែលមានថវិកា សរុបចំនួន៩លានដុល្លារសហរដ្ឋអាមេរិក និងចំណាយប្រចាំឆ្នាំសម្រាប់ដំណើរការចំនួនប្រមាណជាង៣០ម៉ឺនដុល្លារសហ រដ្ឋអាមេរិកក្នុងមួយឆ្នាំ ៕
ដោយ ៖ ប្រាថ្នា
ល្បែងស៊ីសងបែបអនាធិបតេយ្យនៅក្នុងមូលដ្ឋានសង្កាត់ស្រះចក ដកបទពិសោធន៍ភូមិ-សង្កាត់សុវត្ថិភាព
ភ្នំពេញៈ សារព័ត៌មាននគរវត្ដបាន ទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទ ចំនួន៣ដងហើយ នៅក្នុងសបា្ដហ៍នេះ ស្ដីអំពីល្បែងស៊ីសងខុសច្បាប់បែប អនាធិបតេយ្យនៅតំបន់ស្ថានីយរទេះ ភ្លើងក្បែរដីលោកឧកញ៉ាគិត ម៉េង ដែល បច្ចុប្បន្នមានកម្លាំងប៉េអឹមយាមនៅ ទីនោះ ហើយក៏បានបង្កការរំខានជាញឹក ញយដល់ប្រជាពលរដ្ឋផងដែរ ។
សេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្សិល មិញឱ្យដឹងថា រហូតមកដល់ពេលនេះ សកម្មភាពលេងល្បែងស៊ីសងបានអន់ថយ បន្ដិចវិញហើយ ក្រោយពីនគរបាលប៉ុស្ដិ៍ ស្រះចកបានហៅមនុស្សម្នាក់ទៅព្រមាន។ សេចក្ដីរាយកាណ៍បន្ដថា ល្បែងបៀរ ឃើញថាអន់ថយមែន ប៉ុន្ដែពួកគេនៅ លេងបៀរតងដែលការដាក់ភ្នាល់មួយ ដៃៗរាប់ម៉ឺនរៀល។ អ្នកមកលេងនៅទីនេះ ភាគច្រើនជាប៉េអឹមនៅចាំដីទីនោះ ។
ប្រភពបន្ដថា ទីតាំងបើកលេងល្បែង នោះ គឺនៅខាងលិចប៉ុស្ដិ៍ប៉េអឹមប្រហែល ៣០ម៉ែត្រ ទីតាំងនេះមានបើកលេង ល្បែងទាំងយប់ទាំងថ្ងៃរួមទាំងការចាក់ កន្ទុយលេខផងដែរ ។
លោកឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ នៅ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនាបានឱ្យដឹងថា បើផ្អែកតាមរបាយការណ៍ គឺអាជ្ញាធរ សង្កាត់បានផ្សព្វផ្សាយនិងសរសេរប៉ាណូ តូចៗដើរបិទក្នុងភូមិរបស់ខ្លួន ប្រយោជន៍ ឱ្យប្រជាពលរដ្ឋយល់អំពីគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ។ ប៉ុន្ដែ ទំនងជាលោកចៅសង្កាត់ភ្លេចចូលផ្សព្វ ផ្សាយតំបន់ស្ថានីយរទេះភ្លើងនេះក៏មិន ដឹងបានជាប្រជាពលរដ្ឋនៅតំបន់នេះអាច លេងល្បែងស៊ីសងទាំងយប់ទាំងថ្ងៃបាន។ លោកឆាយ ធីរិទ្ធ ក៏បានលើកឡើងដែរ ថា មូលដ្ឋានសង្កាត់របស់ខ្លួន គឺទំហំធំ ជាងគេក្នុងចំណោម១១ សង្កាត់ក្នុងខណ្ឌ ដូនពេញ ហើយវាក៏សម្បូរតំបន់ស្មុគ ស្មាញច្រើនជាងគេផងដែរ ក្នុងការគ្រប់ គ្រង ។
គួរបញ្ជាក់ថា លក្ខណៈ៥យ៉ាងស្ដីពី គោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាពនោះគឺ ១-គ្មានសកម្មភាព លួចឆក់ប្លន់គ្រប់ប្រភេទ, ២-គ្មានការ ផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់, ៣-គ្មានអំពើ អនាចារ ការជួញដូរស្ដ្រីនិងកុមារ និង អំពើហិង្សាក្នុងគ្រួសារ, ៤-គ្មានក្មេង ទំនើង និងទី៥-គ្មានការលេងល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់និងបទល្មើសផ្សេងៗ ៕
ដោយ ៖ តាឡឹម
មេធាវីរបស់អៀង សារី សុំឱ្យបើកសវនាការតែកន្លះថ្ងៃ ដោយហេតុផលសុខភាពកូនក្ដី
ភ្នំពេញៈ សហមេធាវីរបស់ អៀង សារី បានស្នើឱ្យសាលាក្ដីខ្មែរក្រហម កាត់ទោសត្រឹមតែពាក់កណ្ដាលថ្ងៃរាល់ ការបើកសវនាការម្ដងៗ។ មូលហេតុ នៃការស្នើសុំនេះ ដោយសារតែលោក អៀង សារី មានបញ្ហាសុខភាព។
ការស្នើនេះធ្វើឡើងកាលពីថ្ងៃពុធ ដល់អង្គជំនុំជម្រះសាលាដំបូងរបស់ សាលាក្ដីខ្មែរក្រហមដោយក្រុមមេធាវីសម្អាងទៅលើមូលហេតុសុខភាពរបស់ កូនក្ដីរបស់ពួកគេ ។
សំណើនេះធ្វើឡើង ពេលដែលអង្គ ជំនុំជម្រះសាលាដំបូងគ្រោងនឹងកាត់ ទោសអតីតមេដឹកនាំកំពូលនៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បួននាក់នៅក្នុងសំណុំរឿង០០២ នៅក្នុង អំឡុងខែមិថុនាឆ្នាំនេះ។
សហមេធាវីកម្ពុជាលោក អាង ឧត្ដម និងសហមេធាវីអន្ដរជាតិលោក ម៉ាយ ឃើល កាណាវ៉ាស(Michael Karnavas ) បានលើកឡើងនៅក្នុងសំណើរបស់ខ្លួនថា អៀង សារីឈឺខ្នងហើយបណ្ដាលឱ្យមាន ការឈឺចាប់នៅពេលដែលអង្គុយយូរ ។
សហមេធាវីនេះថ្លែងថា កូនក្ដីរបស់ ខ្លួនមានបញ្ហាតម្រងនោម ហើយគាត់ ពិបាកនឹងប្រមូលអារម្មណ៍ និងថាមពល សម្រាប់អង្គុយនៅក្នុងសវនាការរយៈ ពេលយូរ ។
សហមេធាវីទាំងពីររូបក៏បានស្នើផងដែរ សុំឱ្យមានការសម្រាករយៈពេល ១៥នាទី រាល់ការបើកសវនាការម្ដងៗ។
លោកអាង ឧត្ដម សហមេធាវី កម្ពុជាមានប្រសាសន៍ថា ការបើកសវ នាការរយៈពេលពេញមួយថ្ងៃនិងធ្វើឱ្យ កូនក្ដីរបស់លោកកាន់តែមានសភាព ជំងឺធ្ងន់ខ្លាំង ។
លោកអាង ឧត្ដម ថ្លែងថា “ខ្ញុំកត់ សម្គាល់ថា គាត់មិនអាចអង្គុយបានទេ ពេញម៉ោងពេញថ្ងៃនោះ គឺដូចឱ្យគាត់ កាន់តែឈឺធ្ងន់ទៅ ហើយរឹតតែបង្អាក់ ពេលវេលារបស់តុលាការទៅវិញទេ។ យើង មើលឃើញថា ការជំនុំជម្រះក្ដីតែមួយ ពេលសម្រាប់មួយថ្ងៃជាការសមរម្យ”។
លោកឡាស អលសិន មន្ដ្រីផ្នែក ទំនាក់ទំនងកិច្ចការច្បាប់របស់សាលា ក្ដីខ្មែរក្រហមមានប្រសាសន៍ថា សាលា ដំបូងនឹងពិចារណាទៅលើសំណើរបស់ ក្រុមមេធាវីការពារក្ដី ។
លោកឡាស អលសិន ថ្លែងថា “តុលាការ បានទទួលសំណើពីលោក អៀង សារី ហើយ។ តុលាការនឹងពិចារណាលើ សំណើនេះ ខណៈដែលពេលនេះ តុលាការ កំពុងរៀបចំផែនការសម្រាប់ការកាត់ ទោស។ ប៉ុន្ដែយើងមិនទាន់ដឹងថា តើ តុលាការនឹងសម្រេចលើសំណើនេះនៅ ពេលណានោះទេ”។
អតីតឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋ មន្ដ្រីការបរទេសខ្មែរក្រហមអៀង សារី អាយុ៨៥ឆ្នាំនៅឆ្នាំនេះ ត្រូវចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ ពួកខ្មែរក្រហមត្រូវរងស្ដីបន្ទោសចំពោះ មរណភាពឱ្យប្រជាជនកម្ពុជាពី១.៧ លាននាក់ទៅ២.២លាននាក់ ចន្លោះ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៕
ដោយ ៖ សហការី
សត្វឥន្ទ្រីមួយក្បាលត្រូវប្រជាពលរដ្ឋចាប់បានពេលចុះស៊ីសត្វទា
ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ភូមិបឹងឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ បានទិញសត្វឥន្ទ្រីមួយក្បាលពីកម្មករចិញ្ចឹមសត្វទានៅកសិដ្ឋាន ចិញ្ចឹមទាមួយកន្លែងក្បែររមណីយដ្ឋាន ភ្នំប្រសិទ្ធិ៍ ។ ខណៈដែលកម្មករូបនេះរៀប នឹងសម្លាប់សត្វឥន្ទ្រីមួយក្បាលនេះជា អាហារទៅហើយ ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ខណៈដែលប្រជាពលរដ្ឋនៅភូមិបឹងឃ្មួញ ៣នាក់បានយកសត្វឥន្ទ្រីប្រគល់ឱ្យខាង សួនសត្វយកទៅរក្សាទុក ព្រោះវាជា សត្វស្ទើរដាច់ពូជនៅស្រុកខ្មែរហើយវា ក៏ជាសត្វកម្រឃើញដែរនោះ ។
ប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា វាជា សត្វឥន្ទ្រីដែលកម្រឃើញមាននៅស្រុក ខ្មែរ ហើយក៏ជាសត្វស្ទើរតែដាច់ពូជផង ដែរ ។ ប្រជាពលរដ្ឋរូបនោះបន្ដថា យើង គួរតែរក្សាសត្វនេះទុកសម្រាប់កូនខ្មែរ ជំនាន់ក្រោយ ដែលពួកគេមិនដែលជួប ប្រទះ សូម្បីតែរូបគាត់រហូតដល់វ័យ ចំណាស់នេះក៏ពុំដែលប្រទះដែរកន្លងមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះផងដែរ លោក សំ សុភឿន បម្រើការងារនៅការិយាល័យ សម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានឱ្យដឹងថា ដំបូងឡើយ គឺសត្វឥន្ទ្រី មួយក្បាលនេះ តែងតែចុះមកចាប់សត្វ ទាស៊ីជាចំណីរាល់ថ្ងៃ ពីកសិដ្ឋានចិញ្ចឹម ទាក្បែរភ្នំប្រសិទ្ធិ៍នេះ ។ ស្រាប់តែថ្ងៃមួយ យើងក៏មិនដឹងថា មូលហេតុអ្វីទេ ទើប ហើរមិនរួច ក៏ក្រុមកម្មករចិញ្ចឹមទានៅ កសិដ្ឋាននេះចាប់បាន ។
លោក សំ ភឿន បានបន្ដថា ក្រោយ ពេលពួកកម្មករទាំងនោះចាប់សត្វឥន្ទ្រី មួយក្បាលនេះបាន ពួកគេរៀបសម្លាប់ ដើម្បីធ្វើអាហារ ខណៈដែលរូបលោក ឃើញដូច្នោះក៏សុំទិញសត្វឥន្ទ្រីនេះពីពួក គេជាប្រាក់ខ្លះ និងដូរមាន់ចំនួន២ក្បាល ឱ្យទៅពួកគេ ព្រោះលោក សំ ភឿន យល់ ថា វាជាសត្វកម្រនៅស្រុកខ្មែរ ហើយវា ស្ទើរតែដាច់ពូជផងដែរ ។ ម្យ៉ាងវាមាន សារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ ។
លោក សំភឿន បន្ដថា លោកបាន យកសត្វឥន្ទ្រីមួយក្បាលនេះដែលមាន ទម្ងន់២,៥គីឡូក្រាម ប្រគល់ឱ្យសួនសត្វ ខេត្ដកំពតដើម្បីរក្សាវាទុក ។
លោក ញឹម វណ្ណដា ក៏បានឱ្យដឹងដែរ ថា វាទំនងជាសត្វក្អែកភ្នំពូជឥន្ទ្រី ហើយ សត្វប្រភេទនេះមានច្រើនណាស់នៅ ស្រុកយើង ។ លោកបន្ដថា នៅឯសួន សត្វរបស់លោកមានសត្វឥន្ទ្រី៧ក្បាល ដែលកំពុងរក្សាចិញ្ចឹមនៅទីនោះ ៕
ដោយ ៖ តាឡឹម
សម្ដេចតេជោ ៖ កុំថាឡើយផ្កាយ៣-៤-៥ លោកខែក៏ចាប់ដែរ
ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះ មន្ដ្រីមួយចំនួន ដែលប្រព្រឹត្ដខុសច្បាប់ ពិសេស ពាក់ព័ន្ធការជួញដូរគ្រឿងញៀន បើទោះជា ពាក់ផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ ក៏ចាប់ដែរ ។
ការព្រមានខាងលើនេះ បានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សាលារៀន SOS ភ្នំពេញ ដែលមានទី តាំងនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ ដែលក្នុងពិធីនេះដែរ សម្ដេចតេជោបាន អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេស ក្មួយៗសិស្សានុសិស្ស ត្រូវនៅឱ្យឆ្ងាយពី គ្រឿងញៀន ។
សម្ដេចនាយករដ្ឋមន្ដ្រីបានមាន ប្រសាសន៍ថា “ក្មួយៗត្រូវយកឱកាស នេះរៀន កុំយកឱកាសនេះដើរលេងនិង ជាពិសេស អារឿងដើរនេះម្យ៉ាង... មិន មែនមិនឱ្យកម្សាន្ដសោះនោះទេ ប៉ុន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជៀសឱ្យផុត ឆ្ងាយពីការឃុបឃិត ការដើរលេងបង្ហោះ ម៉ូតូ ស្អីៗនេះ ជៀសៗឱ្យផុតអាកន្លែង ហ្នឹង” ។ សម្ដេចក៏បានចាត់ទុកបញ្ហា គ្រឿងញៀន ជាមេរោគដ៏ធំ ដោយ សម្ដេចបានបញ្ជាក់ថា “អាហ្នឹងជាមេ រោគដ៏ធំ ដែលបំផ្លាញសង្គម ហើយរាជ រដ្ឋាភិបាលកំពុងចាត់វិធានការណ៍យ៉ាង ក្ដៅគគុក រាប់បញ្ចូលទាំងការបង្ក្រាប មន្ដ្រីជាន់ខ្ពស់ ដែលមានឋានន្ដរស័ក្ដិ រហូតដល់ផ្កាយ៣”។ សម្ដេចក៏បាន សង្កត់ធ្ងន់ផងដែរថា “ខ្ញុំបានបញ្ជាក់ ហើយថា កុំថាឡើយផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ លោកខែ ក៏ត្រូវចាប់ដែរ”។
សម្ដេចបានថ្លែងបញ្ជាក់ពីផលប៉ះ ពាល់ការប្រើប្រាស់គ្រឿងញៀន ដែលវា នាំទៅដល់មហន្ដរាយសម្រាប់មនុស្ស យ៉ាងធ្ងន់ធ្ងរ ដោយសម្ដេចបានលើក ឡើងថា “ក្មួយៗជាកាយរិទ្ធក្ដី ជាយុវជន កាកបាទក្រហមក្ដី ក្មួយៗជាសិស្សត្រូវ ស្រឡាញ់ខ្លួន អាគ្រឿងញៀនហ្នឹងចូលទៅ គឺថា អន្ដរាយហើយៗ”។ សម្ដេចបាន បន្ដទៀតថា “អាគ្រឿងញៀននេះ១គ្រាប់ តូច វានឹងក្លាយទៅជាអ្វី? កុំប្រឡែងលេង ជាមួយវាឱ្យសោះ” ហើយត្រូវរួមគ្នា ដើម្បីបង្ក្រាប ដែលការបង្ក្រាបនេះ សម្ដេចទាមទារឱ្យមានការចូលរួមពី ប្រជាពលរដ្ឋ ហើយតម្រូវឱ្យក្រសួងមហា ផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិ បាល បានប្រឹងជំរុញ ភូមិ ឃុំ មានសុវត្ថិ ភាព ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្ដ្រី សម្ដេចបាន មានប្រសាសន៍ក្រើនរំលឹកឱ្យមន្ដ្រីណា ក៏ដោយ បើសិនជាមានការពាក់ព័ន្ធ នឹងអំពើពុករលួយ ដូចជាការជួញដូរ គ្រឿងញៀន ការរំលោភដីធ្លី ការកាប់ បំផ្លាញព្រៃឈើ ទោះបីមន្ដ្រីនោះអះអាង ថា ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជន កម្ពុជាក៏ដោយ ត្រូវតែបញ្ឈប់សកម្ម ភាពជាបន្ទាន់ ដើម្បីជៀសវាងពីការផ្ដន្ទា ទោសដោយច្បាប់រដ្ឋ ។
ការថ្លែងព្រមាននៅក្នុងអង្គប្រជុំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺចំពេល ដែលអង្គភាពប្រឆាំងអំពើពុករលួយ លោកឱម យ៉ិនទៀង បានធ្វើសន្និសីទ កាសែត ហែកសំណុំរឿងលោកផ្កាយ៣ ម៉ឹកដារ៉ា និងមន្ដ្រីផ្កាយមួយចំនួយទៀត ដែលជាប់ពាក់ព័ន្ធដៃម្ខាងចាប់ ដៃម្ខាង ជួញផងដែរ៕
ដោយ ៖ ព្រះចន្ទ
ម៉ឹក ដារ៉ា បង្កើតរចនាសម្ព័ន្ធប្រព្រឹត្ដអំពើពុករលួយ និងជួញដូរថ្នាំញៀនដូចក្នុងភាពយន្ដ
ភ្នំពេញ ៖ សកម្មភាពប្រព្រឹត្ដអំពើ ពុករលួយ និងជួញដូរគ្រឿងញៀនរបស់ ក្រុមលោកផ្កាយបី ម៉ឹក ដារ៉ា អគ្គលេខា ធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនមានដំណើររឿងស្រដៀងនឹងឈុត ឆាកក្នុងខ្សែភាពយន្ដ ។
បើតាមការបង្ហាញរបស់លោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយក្នុងសន្និសីទកាសែតកាលពីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០១១ បានឱ្យដឹងថា អំពើពុករលួយក្នុងពេលបង្ក្រាបគ្រឿង ញៀន និងការជួញដូរថ្នាំញៀននៅមន្ទីរ ប្រឆាំងគ្រឿងញៀន គឺពេលចាប់គ្រឿង ញៀនខុសច្បាប់បានហើយ គេប្ដូរកំណត់ ហេតុសួរចម្លើយបិទបាំងមេខ្លោងលក់ គ្រឿងញៀន បង្កើតតួអង្គថ្មី ដើម្បីសម្រាល ទោសអ្នកលក់គ្រឿងញៀន ប្រឌិតប្រតិ បត្ដិការក្លែងក្លាយ ដោះលែងអ្នកលក់ គ្រឿងញៀនដោយបច្ចេកទេស ឬដោយ យកសំណូក យកគ្រឿងញៀនទៅលាក់ទុក សម្រាប់លក់ ដាក់អន្ទាក់ចាប់អ្នកទិញ គ្រឿងញៀន បើចំមុខសញ្ញាអ្នកទិញជា មនុស្សរបស់ខ្លួនធ្វើឱ្យប្រតិបត្ដិការចាប់ នោះបរាជ័យវិញ ។
លោក ឱម យ៉ីនទៀង បានធ្វើអត្ថាធិប្បាយ លំអិតអំពីសកម្មភាពនីមួយៗថា លោក ម៉ឹក ដារ៉ា បានបង្កើតអង្គការចាត់តាំង របស់ខ្លួនដើម្បីធ្វើសកម្មភាពជួញដូរថ្នាំ ញៀន ដោយបង្កប់កម្លាំងគ្រប់មន្ទីរដែល ចំណុះឱ្យខ្លួន រួមជាមួយមេឈ្មួញដូរគ្រឿង ញៀនធំៗ បង្កើតជាសេណារីយ៉ូរកស៊ី គ្រឿងញៀនពេញផ្ទៃប្រទេសកម្ពុជា ។
លោក ឱម យ៉ីនទៀង បានលើកយក ករណីលោក ឈៀង សុន អតីតស្នងការ រងខេត្ដបន្ទាយមានជ័យ ធ្វើសកម្មភាព បង្ក្រាបមេឈ្មួញជួញដូរគ្រឿងញៀនមួយ នៅខេត្ដបន្ទាយមានជ័យ ដោយពណ៌នា ថា លោក ឈៀង សុន បានចុះឆែកឆេរ លំនៅឋានរបស់ជនល្មើសចំនួន២កន្លែង ប៉ុន្ដែរកមិនឃើញគ្រឿងញៀន លោក ឈៀង សុន បែរជាចាប់ឃុំខ្លួនមេឈ្មួញ នោះម្នាក់ និងបានរឹបអូសយករថយន្ដ២ គ្រឿង ម៉ូតូ រួមទាំងគ្រឿងអលង្ការមួយ ចំនួនដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ ជាង នេះទៅទៀតលោក ឈៀង សុន ជំរិត ទារប្រាក់បានចំនួន១៧.០០០ដុល្លារទៀត ។ បន្ទាប់មកបាន១ខែ លោក ឈៀង សុន បានជំរិតទារប្រាក់ពីជនដដែលនោះ ចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ។ ដោយ ជននោះគ្មានប្រាក់ប្រគល់ឱ្យក៏បានធ្វើ សកម្មភាពជួញដូរគ្រឿងញៀនបន្ដទៀត តែត្រូវអាជ្ញាធរខេត្ដកំពង់ចាមចាប់ខ្លួន បាន រួមទាំងដីកាចាប់ខ្លួនដែលលោក ឈៀង សុខ យកទៅគំរាមនោះទៀតផង ។
ជាមួយគ្នានេះ លោក ឱម យ៉ីនទៀង ក៏បានបង្ហាញពីសកម្មភាពរបស់លោក ជា ឡេង ប្រធានការិយាល័យទី៥នៃអង្គ ភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនថា លោក ជា ឡេង បានបង្កើតក្រុមជួញដូរគ្រឿង ញៀនរបស់ខ្លួន ដោយយកឈ្មោះ អៀម សុជាតិ ជាអ្នកដើរតួ “អៀម សុជាតិ អតីតជាអ្នកលក់គ្រឿងញៀននៅភ្នំពេញ តែត្រូវលោក ជា ឡេង រើសបញ្ចូលទៅ អង្គភាពរបស់ខ្លួន” ។ លោក ជា ឡេង បានធ្វើសកម្មភាពបង្ក្រាបទៅលើគ្នាឯង ដើម្បីបង្ហាញស្នាដៃទៅថ្នាក់លើ ហើយ គ្រឿងញៀន គឺមិនដែលត្រូវបានបំផ្លាញ ចោលនោះទេ គឺតែងតែត្រូវលោក ជា ឡេង យកទៅលក់បន្ដឱ្យឈ្មួញ ។ លោក ជា ឡេង គឺជាមនុស្សជំនិតរបស់លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ ។ ដោយលោក ជា ឡេង មានបំណងស៊ី ដាច់ពីលោក ម៉ឹក ដារ៉ា ខណៈដែលខ្លួន បង្ក្រាបថ្នាំញៀនបាន ក៏បានយកទៅលក់ ឱ្យឈ្មួញ ដោយមិនរាយការណ៍ទៅលោក ម៉ឹក ដារ៉ា ប៉ុន្ដែចៃដន្យឈ្មួញដែលមក ទិញនោះ គឺជាជនបង្កប់របស់លោក ម៉ឹក ដារ៉ា ដែលបញ្ហានេះបានបង្កភាពមិន ទុកចិត្ដគ្នា បណ្ដាលឱ្យបែកធ្លាយរឿង សម្ងាត់របស់ខ្លួនមកក្រៅ ។
ដោយឡែកសម្រាប់លោក ម៉ឹក ដារ៉ា បានបង្កើតជារចនាសម្ព័ន្ធគ្រប់គ្រងនៅ លើមន្ទីរក្រោមចំណុះ និងឈ្មួញរកស៊ីថ្នាំ ញៀនយ៉ាងរឹងមាំ ដែលគ្មានសកម្មភាព ណាមួយរំលងលោកបាននោះទេ ហើយ ជារឿយៗលោកតែងតែបង្ខំឱ្យឈ្មួញដែល រកស៊ីជាមួយយកគ្រឿងញៀនឱ្យខ្លួនចាប់ យកស្នាដៃ ។ នៅពេលដាក់អន្ទាក់ចាប់ បែបនេះ បើចំមុខសញ្ញារបស់ខ្លួនដែល ដាក់បង្កប់រកស៊ីគឺរំលាយចោល ធ្លាប់ ធ្វើឱ្យប្រតិបត្ដិការនោះបរាជ័យវិញក៏ មាន ។ នៅពេលចាប់គ្រឿងញៀន និងជន ល្មើសបានលោកផ្កាយបី ម៉ឹក ដារ៉ា តែង តែប្ដូរកំណត់ហេតុសួរចម្លើយ បង្កើត តួអង្គថ្មី បិទបាំងមេខ្លោងលក់គ្រឿងញៀន ជាថ្នូរនឹងលុយសំណូកនិងគ្រឿងញៀន ដើម្បីយកទៅលក់បន្ដ ។
បើទោះបីជា លោក ម៉ឹក ដារ៉ា រៀប ចំសេណារីយ៉ូធ្វើសកម្មភាពសម្ងាត់ និង ម៉ត់ចត់យ៉ាងណាក៏ដោយ ទីបំផុតក្រុម របស់លោករួមទាំងខ្លួនលោកផ្ទាល់ត្រូវ បានចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដែលស្នាដៃនេះលោក ឱម យ៉ីន ទៀង អះអាងថា ជោគជ័យនេះ គឺជាការរួមសហការគ្នារវាងអង្គភាព ប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការផងដែរ ៕
ដោយ ៖ មរតក
វិចារណកថា ៖ កុំទុកវត្ដកែវសិក្ខាគីរីស្វរៈជានំដ៏ឆ្ងាញ់សម្រាប់ពួកសៀមឈ្លានពាន
នៅសបា្ដហ៍នេះ ក្រុមមេទ័ពខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានអនុញ្ញាតមេទ័ព និងចៅ ហ្វាយខេត្ដស៊ីសាកេតរបស់សៀមឱ្យចូលថ្វាយបង្គំព្រះរតនត្រៃនៅក្នុងវត្ដ កែវសិក្ខាគីរីស្វរៈរបស់ខ្មែរដែលឋិតនៅជាប់នឹងជើងភ្នំប្រាសាទព្រះវិហារក្នុងទឹកដី កម្ពុជាតាមសំណើដ៏ទទូចជាច្រើនដងរបស់សៀមមួយក្រុមនេះ ។ នេះជាលើកទី១ ហើយនៃវត្ដមានសៀមនៅក្នុងវត្ដកែវសិក្ខាគីរីស្វរៈ បន្ទាប់ពីទាហានសៀមបាន ដកចេញពីវត្ដខ្មែរមួយនេះកាលពីថ្ងៃទី១ ខែធ្នូឆ្នាំទៅ ។ គេជឿជាក់ថា ប្រសិនបើ ភាគីខ្មែរនៅតែអនុញ្ញាតដូច្នេះ ច្បាស់ជានឹងមានក្រុមសៀមឯទៀតបន្ដកន្ទុយគ្នា សុំចូលមកវត្ដកែវសិក្ខាគីរីស្វរៈនៅពេលក្រោយៗទៀតជាមិនខាន ហើយផលវិបាក ចុងក្រោយគឺអាចនឹងមានវត្ដមានក្រុមប្រដាប់អាវុធសៀមឈ្លានពាននៅនឹងវត្ដ នេះជាថ្មីម្ដងទៀត ។ ដូច្នេះ អស់លោកមានសមត្ថកិច្ចនៅតំបន់ប្រាសាទព្រះវិហារ គួរតែពិចារណាឡើងវិញ ។
មជ្ឈដ្ឋានទូទៅដែលបានដឹងថា កងទ័ពខ្មែរនៅតំបន់ប្រាសាទព្រះវិហារទើបតែ អនុញ្ញាតឱ្យក្រុមមេទ័ពនិងអភិបាលខេត្ដសៀមចំនួន៨នាក់ ចូលមកវត្ដកែវសិក្ខា គីរីស្វរៈ ដើម្បីថ្វាយបង្គំព្រះរតនត្រៃក្នុងហេតុផលសុំសេចក្ដីសុខនោះ អ្នកណាក៏ សម្ដែងការភ្ញាក់ផ្អើលដែរ ។ ភ្ញាក់ផ្អើលមកពីគេខ្លាចនេះ វាជាល្បិចកលរបស់ ពួក សៀមព្យាយាមចូលមកកាន់ក្ដាប់វត្ដនេះឡើងវិញ នៅពេលខាងមុខក្នុងទេសកាល ណាមួយ។ បើពុំនោះសោត ការចេញចូលវត្ដខ្មែរជាញឹកញយដងពេកទៅ ថ្ងៃក្រោយពួកសៀមអាចឃោសនានិងបង្ហាញភស្ដុតាងថា វត្ដកែវសិក្ខាគីរី ស្វរៈជាវត្ដសៀម ហើយខ្មែរដណ្ដើមកាន់កាប់ក៏អាចថាបាន ពីព្រោះក្រុមចោរ ឈ្លានពានមានល្បិចកលច្រើនណាស់ ។ នៅក្នុងប្រទេសសៀមមានវត្ដពុទ្ធសាសនា យ៉ាងច្រើននៅគ្រប់ទិសទីខេត្ដខណ្ឌ ហេតុអ្វីពួកសៀមមិនទៅសុំសេចក្ដីសុខ បែរជា មកទទូចចូលតែវត្ដកែវសិក្ខាគីរីស្វរៈនៅនឹងព្រំដែន ដែលកំពុងតែប្រឈមនឹង ទំនាស់ព្រំដែនរវាងកម្ពុជានិងថៃនៅពេលនេះទៅវិញ? បញ្ហាសុំចូលវត្ដកែវសិក្ខា គិរីស្វរៈពីសំណាក់ពួកចោរសៀមឈ្លានពានបែបនេះ វាមានលំនាំប្រហាក់ប្រហែល នឹងមុនថ្ងៃ ១៥ កក្កដា ២០០៨ ដែលក្រុមបព្វជិតនិងសីលវតីសៀម៣នាក់មកសុំ ចូលធ្វើសមាធិកម្មដ្ឋាននៅនឹងវត្ដកែវសិក្ខាគីរីស្វរៈនេះដែរ ។ ជាលទ្ធផលចុង ក្រោយ គឺពួកកងប្រដាប់អាវុធសៀមយកលេសថា ចូលមកយកបព្វជិតនិង សីលវតីទាំងនោះទៅវិញ ហើយកម្លាំងទាំងនោះក៏ក្រាញននៀលនៅនឹងវត្ដនេះអស់ រយៈពេលជាងពីរឆ្នាំ ទម្រាំសម្របសម្រួលពួកគេឱ្យចេញទៅវិញបានចប់សព្វគ្រប់ នៅចុងឆ្នាំទៅវិញ ។
ជាការពិតហើយដែលថា មានកម្លាំងប្រដាប់អាវុធខ្មែរអមដំណើរពួកសៀម ដែលចូលវត្ដកែវសិក្ខាគីរីស្វរៈ កាលពីពីរបីថ្ងៃមុននេះយ៉ាងតឹងរ៉ឹងដែលមិនឱ្យ ក្រុមសៀមនេះធ្វើអ្វីតាមអំពើចិត្ដក្រៅពីថ្វាយបង្គំព្រះចប់ ហើយត្រឡប់ទៅវិញ ក៏ដោយ ប៉ុន្ដែរូបភាពនេះអាចពន្យល់បានថាជាការចាញ់ល្បិចមួយក្ដារថ្មីរបស់ សមត្ថកិច្ចកម្ពុជាយើងដែលកំពុងឈរជើងនៅតំបន់នោះហើយ ពីព្រោះដំណើរ ក្រុមសៀមចូលវត្ដខ្មែរនេះអាចឱ្យពួកគេបកស្រាយប្រាប់មជ្ឈដ្ឋានសៀមនិង អន្ដរជាតិនៅពេលណាមួយក៏បានដែលថាវត្ដនេះជាកម្មសិទ្ធិរបស់គេ ហើយត្រូវ កម្លាំងកម្ពុជាឈ្លានពានកាន់កាប់ក្នុងជម្លោះព្រំដែននាពេលនេះ ។ ដូច្នេះ ប្រការល្អ បំផុត អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដែលទទួលខុសត្រូវក្នុងតំបន់តោងប្រយ័ត្ន ក្នុងការសម្ដែងមិត្ដភាព សាមគ្គីភាពនិងការរស់នៅជិតខាងគ្នាល្អ ដែលបង្កប់នូវ ល្បិចទុច្ចរិតរបស់ក្រុមសៀមឈ្លានពានឱ្យគ្រប់ជ្រុងជ្រោយ ។ បើពុំដូច្នោះទេ ថ្ងៃណាមួយ ក្រុមសៀមសម្បូរណ៍ល្បិចអស់នេះនឹងប្រើប្រាស់មធ្យោបាយនិង ល្បិចបំភាន់ផ្សេងៗទៀតដើម្បីចូលលុកលុយកាន់កាប់វត្ដខ្មែរយើងម្ដងទៀត នាំឱ្យ ពិបាកដោះស្រាយ ។
នៅក្នុងបរិបទដដែលនេះដែរ ដំណាលគ្នានឹងក្រុមសៀម៨នាក់សុំចូលវត្ដកែវ សិក្ខាគីរីស្វរៈនោះ មានសៀមអនាមិកក្រុមផ្សេងមួយទៀតបានលួចនាំព្រះពុទ្ធប្ប ដិមា (ព្រះអង្គធំ) ដែលមានរចនាបទ្មជាលក្ខណៈវប្បធម៌សៀមទៅដាក់ក្នុងតំបន់ មុំបី (កម្ពុជា, លាវនិងសៀម) ទាំងយប់ដែលស្ថិតនៅចម្ងាយពីប្រាសាទព្រះវិហារ ប្រហែល៣០គីឡូម៉ែត្រដែលឋិតនៅក្នុងទឹកដីខ្មែរ ។ ទាល់តែព្រឹកឡើងទើបកង កម្លាំងប្រដាប់អាវុធខ្មែរឃើញហើយលើកចេញទៅវិញ។ នេះក៏ជារូបភាពឈ្លានពាន បែបថ្មីមួយទៀតរបស់សៀមដែរ ពោលគឺពួកវាបាននិងនៅតែបន្ដប្រើប្រាស់គ្រប់ រូបភាពដើម្បីច្បិចយកអាណាខេត្ដខ្មែរតាមដែលពួកគេអាចធ្វើបាននៅគ្រប់កាលៈ ទេសៈ ។ ដូច្នេះ កងយុទ្ធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ គួរពង្រឹងស្មារតីម្ចាស់ការក្នុងការឃុំគ្រងថែរក្សាបូរណភាពទឹកដី នៅតាម ខ្សែបន្ទាត់ព្រំដែនជាមួយសៀម ជាពិសេសតំបន់ប្រាសាទព្រះវិហារវត្ដកែវសិក្ខា គីរីស្វរៈ ឱ្យបានខ្ជាប់ខ្ជួនបំផុតចាប់ពីពេលនេះតទៅ ។ យកល្អគឺចាប់ពីពេលនេះ មិនគួរអនុញ្ញាតឱ្យពួកសៀមឈ្លានពាននាំគ្នាចូលមកក្នុងទឹកដីកម្ពុជាតទៅទៀតទេ ពីព្រោះ ទង្វើនេះពុំនាំប្រយោជន៍ដល់ខ្មែរយើងឡើយ ។
យើងត្រូវកំណត់ឱ្យច្បាស់ថា វត្ដកែវសិក្ខាគីរីស្វរៈ និងតំបន់ប្រាសាទព្រះវិហារ ទាំងមូលជាតំបន់យុទ្ធសាស្ដ្រយ៉ាងសំខាន់ក្នុងគ្រាមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃនាបច្ចុប្បន្នកាល ។ ពួកសៀមគ្រប់ប្រភេទនៅពេលនេះនៅតែមៀងមើល គ្រប់វិនាទីមកលើទឹកដីខ្មែរ ប៉ុនប៉ងទន្ទ្រានកាន់ក្ដាប់តាមយុទ្ធវិធីក្ដៅផង ត្រជាក់ ផងនៅគ្រប់កាលៈទេសៈ ពិសេសវត្ដកែវសិក្ខាគីរីស្វរៈជាចំណុចចាប់ផ្ដើមនៃ ជម្លោះទឹកដី ដែលប្រសិនបើប្រមាទធ្វេសប្រហែសតែបន្ដិច យើងនឹងអាចមាន បញ្ហាពិបាកដោះស្រាយក្នុងរយៈពេលយូរទៅមុខទៀតជាពុំខាន ។ អាស្រ័យហេតុ នេះ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរប្រាសាទព្រះវិហារមិនគួរទុក វត្ដកែវសិក្ខាគីរីស្វរៈជានំដ៏សែនឆ្ងាញ់របស់សៀមឈ្លានពានទៀតទេ ។ និយាយឱ្យ ចំឆាប់ចប់ គឺថាចាប់ពីពេលនេះទៅមុខ កម្ពុជាត្រូវតែបញ្ចប់បិទច្រកដាច់ខាត កុំឱ្យសៀមចូលវត្ដកែវសិក្ខាគីរីស្វរៈ ហើយបើសៀមណានៅតែរឹងក្បាលចចេស ចូលមកដែលរំលោភលើបទហាមប្រាមរបស់កម្ពុជា, យើងគ្មានវិធីណាក្រៅពី ត្រូវតែកម្ទេចពួកវាឱ្យខ្ចាត់ខ្ចាយទៅវិញនោះឡើយ ។ មានតែវិធីនេះទេ ទើប យើងអាចការពារបូរណភាពដែនដីនិងអធិបតេយ្យជាតិឱ្យបានឋិតឋេរគង់វង្ស ជារៀងរហូត ៕
ដោយ ៖ អាចារ្យ កេត
នគរបាលខេត្ដព្រះសីហនុឃាត់ខ្លួននាយកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលឃ្លាំងលើ
ខេត្ដព្រះសីហនុ ៖ នាយកមន្ទីរព្យាបាល ឯកជនឃ្លាំងលើម្នាក់ ត្រូវនគរបាល នាំខ្លួនយកមកសួរចម្លើយនៅស្នងការ ដ្ឋាននគរបាលខេត្ដព្រះសីហនុ កាលពី វេលាម៉ោងប្រមាណ៩និង១០នាទីព្រឹក ថ្ងៃទី២២ខែមករាឆ្នាំ២០១១ ដោយគេ មិនដឹងអំពីមូលហេតុច្បាស់លាស់នៅ ឡើយ។ ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃ ដដែលនេះ នាយករូបនោះ នៅមិនទាន់ វិលត្រឡប់ទៅមន្ទីរព្យាបាលវិញនៅឡើយ។
បុគ្គលិកមន្ទីរព្យាបាលឃ្លាំងលើម្នាក់បាននិយាយថា គេឃើញនគរបាលខេត្ដ ព្រះសីហនុ មកអញ្ជើញនាយកទៅប៉ុស្ដិ៍ នគរបាលតាំងពីព្រឹករហូតមកដល់ រសៀលនេះ នៅមិនទាន់ឃើញត្រឡប់ មកវិញនៅឡើយ ។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ខេត្ដ ព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ថា ជនសង័្សយដែល ត្រូវឃាត់ខ្លួននៅពេលនេះឈ្មោះ ប្រុង ឡាវ ភេទប្រុស អាយុជាង៤០ឆ្នាំ ជា អាណិកជនខ្មែរនៅប្រទេសកាណាដា បាន មករកស៊ីចូលហ៊ុនបើកមន្ទីរព្យាបាល នៅឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុង ខេត្ដព្រះសីហនុ រយៈពេលមិនទាន់គ្រប់ ១ឆ្នាំផងទេ ។
មន្ដ្រីនគរបាលដដែលនោះ បានបន្ដ ទៀតថា ការឃាត់ខ្លួននោះ គឺនគរបាល ខេត្ដព្រះសីហនុ គ្រាន់តែបានសហការជា មួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃតែប៉ុណ្ណោះ ។ ក្រោយពី ការចាប់ខ្លួនហើយក៏បានប្រគល់មុខ សញ្ញាឱ្យទៅខាងនគរបាលក្រសួងភ្លាមៗដោយមិនបានសួរនាំអ្វីទេ គ្រាន់តែ ដឹងថា ជនសង្ស័យរូបនោះ មានការពាក់ ពន្ធ័និងបទល្មើសរំលោភលើសេចក្ដីទុកចិត្ដតែប៉ុណ្ណោះ ។
លោកប៉ូ សុង អ្នកគ្រប់គ្រងទូទៅ នៃមន្ទីរព្យាបាលឃ្លាំងលើបានប្រាប់ នគរវត្ដថា មន្ទីរព្យាបាលរបស់គាត់ មានច្បាប់ត្រឹមត្រូវមិនមានអ្វីពាក់ពន្ធ័ក្នុងរឿងនគរបាលឃាត់ខ្លួនមនុស្សនោះ ទេ ។ លោកថារឿងនាំខ្លួននោះជារឿង បុគ្គល ម្យ៉ាងវិញទៀត គាត់ក៏មិនទាន់ ដឹងច្បាស់ថា នគរបាលខាងណាមក ឃាត់ខ្លួនបុគ្គលម្នាក់នោះដែរ ៕
ដោយ ៖ សហការី
ក្រសួងការពារជាតិគួរត្រួតពិនិត្យរថយន្ដពាក់ស្លាកលេខ ខ.ម, ន.ប ឡើងវិញ
ភ្នំពេញ៖ ដើមឆ្នាំ២០១០កន្លងទៅ បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំព្រមានខ្លាំងៗ ទៅលើបុគ្គលខ្លះប្រើរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋឃើញថា សមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធខំប្រឹងដុតដៃដុតជើងដាក់ចេញនូវវិធានការក្ដៅគគុកបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលយករថយន្ដពាក់ស្លាកលេខ ខ .ម និង ន .ប ទៅធ្វើការត្រួតពិនិត្យ។
ពេលចាប់ផ្ដើមយុទ្ធនាការដំបូងឃើញថា សមត្ថកិច្ចចម្រុះរួមមានកងរាជអាវុធហត្ថ នគរបាល និងមន្ដ្រីក្រសួងសាធារណការ បានសហការគ្នាចុះត្រួតពិនិត្យគ្រប់ច្រកល្ហក មើលទៅជាសកម្មភាពមួយល្អឥតខ្ចោះក្នុងការរឹតបន្ដឹងអ្នកប្រើប្រាស់រថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋ។ តែមកដល់ពេលនេះសកម្មភាពទាំងអម្បាលមាណបានចាប់ផ្ដើមរសាត់អណ្ដែតឆ្ងាយទៅៗពីចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ ដោយសារតែរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប ចាប់ផ្ដើមចាប់កំណើតឡើងវិញជាបណ្ដើរៗ ហើយភាគច្រើនជាប្រភេទរថយន្ដស៊េរីខ្ពស់ ជាពិសេសគឺរថយន្ដម៉ាកឡិចស៊ីស និងឡង់គ្រីស័រតែម្ដង។ ការបំពាក់ស្លាកលេខ ខ .ម ន .ប ដល់រថយន្ដស៊េរីខ្ពស់ទំនើបនេះ គឺដើម្បីគេចចេញពីការបង់ពន្ធផ្លូវដែលមានតម្លៃខ្ពស់ ដូច្នេះម្ចាស់រថយន្ដទាំងនោះមានតួនាទីត្រឹមតែជាមន្ដ្រីនគរបាល ជាមន្ដ្រីយោធា ហើយមានបងប្អូនជាអ្នកធំនៅក្នុងស្ថាប័នទាំង២នេះ ក៏រៀបចំឯកសាររត់ការយកស្លាកលេខ ខ .ម និង ន .ប មកបំពាក់លើរថយន្ដ ដើម្បីបន្លាចសមត្ថកិច្ច។
កន្លងមកមុនពេលដាក់ចេញនូវវិធានការក្ដៅ រថយន្ដស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋ ត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យបំផុត សូម្បីតែរថយន្ដតាក់ស៊ីក៏មានបំពាក់ស្លាកលេខរថយន្ដប្រភេទខាងលើនេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការគ្រប់គ្រង ហើយកាលណោះបទល្មើសជាច្រើនក៏បានកើតឡើងផងដែរ។ តែឥឡូវនេះវិធានការលុបបំបាត់រថយន្ដពាក់ស្លាកលេខ ខ .ម និង ន .ប ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធដូចជាបំភ្លេចចោលអស់ដែលជាឱកាសមួយធ្វើឱ្យមន្ដ្រីយោធានគរបាលដែលចូលចិត្ដយកឯកសណ្ឋាន និងឋានន្ដរស័ក្ដិបន្លាច សមត្ថកិច្ចនោះ ឥឡូវនេះមិនត្រឹមតែម្ចាស់ពាក់ឯកសណ្ឋានទាំងនោះទេ សូម្បីតែរថយន្ដរបស់ពួកគេក៏បានពាក់ស្លាកលេខ ខ .ម និង ន .ប ឱ្យបន្ថែមទៀត។
ជាក់ស្ដែងដូចជារថយន្ដពាក់ស្លាក លេខខេមរភូមិន្ទមួយគ្រឿងម្ចាស់រថយន្ដជាមន្ដ្រីយោធាម្នាក់ដែលកន្លងមកជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរៀបលក់ដីបឹង ហើយក្រោយមកម្ចាស់រថយន្ដនេះបានយកលុយទៅទិញស័ក្ដិចូលបម្រើក្នុងជួរអង្គរក្ស។ បន្ទាប់ពីបានឋានន្ដរស័ក្ដិរួចហើយម្ចាស់រថយន្ដឡិចស៊ីសនេះក៏បានយកស្លាកលេខ ខ .ម មកបំពាក់ឱ្យរថយន្ដថែមទៀត ដើម្បីបន្លាចសមត្ថកិច្ច និងគេចវេសមិនព្រមបង់ពន្ធផ្លូវ។ ខាងលើនេះគ្រាន់តែជាការលើកឡើងនូវរថយន្ដស៊េរីទំនើបដែលចាប់ផ្ដើមពាក់ស្លាកលេខ ខ .ម ឡើងវិញមួយគ្រឿងប៉ុណ្ណោះ ប្រសិនបើក្រសួងការពារជាតិចាត់មន្ដ្រីឱ្យឈរត្រួតពិនិត្យតាមផ្លូវជាតិវិញនោះ ប្រាកដជាមានរាប់រថយន្ដពាក់ស្លាក លេខខេមរភូមិន្ទ មិនអស់នោះទេ ហើយឥឡូវនេះភាគច្រើនសុទ្ធតែរថយន្ដស៊េរីទំនើបៗ។
ភាពចន្លោះប្រហោងក្នុងការបន្ដរឹតបន្ដឹងវិធានការលុបបំបាត់រថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនេះ គួរតែរំលឹកឡើងវិញដើម្បីអនុវត្ដតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ប្រសិនបើបណ្ដែតបណ្ដោយឱ្យមន្ដ្រីយោធា មន្ដ្រីនគរបាលដែលឆ្លៀតយកស្បែកខ្លាមកពាក់លើខ្លួន និងពាក់លើរថយន្ដតទៅទៀតនោះ សកម្មភាពរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប នឹងវិលទៅរកភាពដើមជាក់ជាមិនខាន៕
ដោយ ៖ សណ្តោស
ពិធីប្រគល់អត្តសញ្ញាណប័ណ្ណជាង៧០០សន្លឹងដល់ប្រជាពលរដ្ឋ២ឃុំ
(រូបថត ព្រៃនប់)
ខេត្តព្រះសីហនុ ៖ អត្តសញ្ញាណប័ណ្ណចំនួនជាង៧០០សន្លឹក ត្រូវអាជ្ញាធរយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួនពីរក្នុងស្រុកព្រៃនប់ ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២១ មករា នៅក្នុងវត្តព្រៃនប់ ឃុំព្រៃនប់ ក្រោមអធិបតីភាពលោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់ លោកវរសេនីយ៍ត្រី សៅ ស៊ាន ប្រធានការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ត្រី ឈុន វ៉ាង អនុប្រធានការិយាល័យស្ថិតិ លោកអធិការ អធិការរង មេឃុំ នាយប៉ុស្តិ៍ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន ។
បន្ទាប់ពីលោកប៉ែន សំបូរ មេឃុំព្រៃនប់ ឡើងអានរបាយការណ៍សង្ខេបរួចមក លោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់ បានឡើងមានមតិសំណេះសំណាលនឹងបកស្រាយពន្យល់ណែនាំពីអត្ថប្រយោជន៍ និងតួនាទីយ៉ាងសំខាន់របស់អត្តសញ្ញាណប័ណ្ណ ក្នុងនោះលោកអភិបាលស្រុកបានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណ គឺជាប័ណ្ណសំរាប់សំគាល់ខ្លួនមួយ ដែលចង្អុលបង្ហាញពីសញ្ជាតិ ពីនាមត្រកូល ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន ហើយអត្តសញ្ញាណប័ណ្ណនេះ គឺជាលិខិតសំគាល់ខ្លួនដែលស្របច្បាប់សំរាប់យកទៅបំពេញលិខិតស្នាមផ្សេងៗគ្រប់បែបយ៉ាងដែលជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ។
លោកអភិបាលស្រុកបានបន្តថា អត្តសញ្ញាណប័ណ្ណដែលយកមកចែកជូននាពេលនេះមានចំនួន៧៨៧នាក់ ក្នុងនោះចែកជូនប្រជាពលរដ្ឋមកពីឃុំទួលទទឹង ចំនួន៣៣៤នាក់ ប្រុសចំនួន១៥៣នាក់ ស្រី១៨១នាក់ និងឃុំព្រៃនប់ ចំនួន៤៥៣នាក់ ប្រុសចំនួន២០៥នាក់ ស្រីចំនួន២៤៨នាក់ ហើយចំពោះអត្តសញ្ញាណប័ណ្ណនេះ គឺធ្វើជូនប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ។ ជាចុងបញ្ចប់លោកអភិបាលស្រុកបានសំណូមពរ និងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋដែលបានទទួលអត្តសញ្ញាណប័ណ្ណ សូមថែរក្សាអត្តសញ្ញាណប័ណ្ណនេះ ឱ្យបានល្អ កុំឱ្យមានការបាត់បង់ ព្រោះអត្តសញ្ញាណប័ណ្ណនេះមានសុពលភាពរហូត១០ឆ្នាំឯណោះ ហើយបើមានការបាត់បង់សុំរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាប្រញាប់ ៕
ដោយ ៖ កោះឯករាជ្យ
ក្រសួងយុត្តិធម៌ចាត់វិធានការ ជុំវិញការគ្រប់គ្រងតាមពន្ធនាគារ រឿងអ្នកទោសនៅក្រៅគុកមិនប្រក្រតី
រាជធានីភ្នំពេញ ៖ លិខិតផ្លូវការចុះថ្ងៃទី១៩ មករា របស់ក្រសួងយុត្តិធម៌ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីអង្គ វង្សវឌ្ឍានា បានបញ្ជូនទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីនិងខេត្ត ឱ្យធ្វើរបាយការណ៍បូកសរុបបន្ទាន់មួយផ្ញើមកក្រសួង ដើម្បីត្រួតពិនិត្យជុំវិញការគ្រប់គ្រងអ្នកទោសទាំងទណ្ឌិត និងពិរុទ្ធជន ដែលកំពុងជាប់ក្នុងពន្ធនាគារដទៃទៀត ។ លិខិតរបស់ក្រសួងយុត្តិធម៌បានសរសេរថា កន្លងមក ក្រសួងយុត្តធម៌បានទទួលព័ត៌មានពីភាពមិនប្រក្រតីមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងការឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួនមួយចំនួន ហើយនាពេលថ្មីៗនេះទៀត ក៏មានលេចឮនូវព័ត៌មានទាក់ទងនឹងករណីដែលទណ្ឌិត និងបុគ្គលឃុំខ្លួនមួយចំនួន ត្រូវបានអនុញ្ញាតឱ្យមានសេរីភាពនៅក្រៅឃុំដោយមិនប្រក្រតីនិងមិនត្រឹមត្រូវតាមនីតិវិធី និងគោលការណ៍នៃច្បាប់ជាធរមាន ។ ខ្លឹមសារលិខិតដដែលបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃច្បាប់ ក៏ដូចជាធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្រសួងយុត្តិធម៌សូមរំលឹក និងណែនាំដល់អយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ដូចតទៅ ៖
១-ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានត្រឹមត្រូវនិងឱ្យមានប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌនៅក្នុងការងារ ត្រួតពិនិត្យពន្ធនាគារ និងមណ្ឌលឃុំខ្លួនទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ។
២-ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបញ្ជីឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួនទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់នីតិវិធីធ្វើអធិការកិច្ចឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីធានាឱ្យបាននូវនីត្យានុកូលភាពនៃការឃុំខ្លួន និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ជាពិសេស ធានាបាននូវប្រសិទ្ធភាព និងការគោរពសេចក្តីសំរេច ឬសេចក្តីបង្គាប់របស់អាជ្ញាធរតុលាការនានា ។
៣-ត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្នុងករណីពិនិត្យឃើញមានភាពមិនប្រក្រតី ទាក់ទងនឹងការគ្រប់គ្រង ការឃុំខ្លួនបុគ្គល ជាពិសេសការដោះលែងបុគ្គល ឃុំខ្លួនមិនប្រក្រតី និងការឃុំខ្លួនបុគ្គលខុសនីតិវិធី ។
ទទួលយកបាននូវការណែនាំនេះ សូមលោកព្រះរាជអាជ្ញាអមសាលាសំបូងរាជធានី-ខេត្តទាំងអស់ ចាត់វិធានការអនុវត្តជាបន្ទាន់ឱ្យមានប្រសិទ្ធភាព និងធ្វើរបាយការណ៍បូកសរុបមកក្រសួងយុត្តិធម៌ឱ្យបានឆាប់ ដើម្បីក្រសួងមានមូលដ្ឋានពិនិត្យ និងចាត់ការបន្តក្នុងករណីចាំបាច់ ៕
ដោយ ៖ កោះឯករាជ្យ
ទោះបីស្មោះជាមួយCPPក៏ដោយ បើពាក់ព័ន្ធអំពើពុករលួយ-ជួញដូរគ្រឿងញៀន-រំលោភដីធ្លី-កាប់ព្រៃឈើ នឹងផ្តន្ទាទោស
(រូបថត ស.សុខុម)
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ មករា ២០១១ ឱ្យដឹងថា នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២១ មករា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀតឱ្យមន្ត្រីរដ្ឋាភិបាលទាំងឡាយដកខ្លួនចេញជាបន្ទាន់ពីអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការរំលោភដីធ្លី និងការកាប់បំផ្លាញព្រៃឈើ ។ សម្តេចព្រមានថា ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងមិនអាចចៀសផុតពីការផ្តន្ទាទោសឡើយបើទោះបីជាពួកគេជាមន្ត្រីស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ។
ការព្រមានជាថ្មីរបស់សម្តេចប្រមុខរដ្ឋាភិបាលបានធ្វើឡើងនៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងចាត់ការលើមន្ត្រីប៉ូលិសធំៗជាច្រើននាក់ក្នុងស្ថាប័នប្រឆាំងគ្រឿងញៀនពីបទពុករលួយ ។ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២១ មករាផងដែរ ។
- ការចាប់ខ្លួនផ្កាយ៣ ម៉ឹក ដារ៉ា និងអតីតមន្ត្រីប៉ូលិសឯទៀតគឺដៃម្ខាងចាប់ ដៃម្ខាងជួញក្នុងសំណុំរឿងគ្រឿងញៀន
លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ មករា ឆ្នាំ២០១១ ថា «ម៉ឹក ដារ៉ា ជាប់ពាក់ព័ន្ធនឹងការលក់ដូរគ្រឿងញៀន និងទទួលសំណូករាប់ម៉ឺនដុល្លារអាេមរិក» ។ មានករណីខ្លះដោះលែងជនល្មើសជាថ្នូរនឹងប្រាក់រាប់សិបម៉ឺនដុល្លារ និងដោះយកគ្រឿងអលង្ការរបស់គេទៀត ។ នេះជាការថ្លែងលើកទី១ របស់លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីប៉ូសិសជាន់ខ្ពស់ជាច្រើននាក់ចាប់ពីដើមខែមករាមក ។
លោកឱម យ៉ិនទៀង បន្តថា ឆ្លងតាមការស្រាវជ្រាវរកឃើញថា មន្ត្រីប្រឆាំងគ្រឿងញៀនបានលាក់ទុកគ្រឿងញៀន តែមួយចំនួនបានបញ្ជូនទៅតុលាការ ឯគ្រឿងញៀនសេសសល់បានធ្វើការលក់ដូរ ។ ជាមួយគ្នានេះដែរ នៅពេលចាប់បានជនល្មើសជាមួយគ្រឿងញៀន តែនៅពេលគេដោះលែងអ្នកលក់គ្រឿងញៀន តេើគ្រឿងញៀនគេយកទៅណា? គឺគាត់បានយកវាទុកដែរ ។
លោកបន្តទៀតថា «លោកម៉ឹក ដារ៉ា បានរៀបចំអន្ទាក់ ដើម្បីចាប់អ្នកលក់ដូរគ្រឿងញៀន។ តែអ្នកដែលត្រូវមកស៊ីនុយ ឬមកទិញអន្ទាក់នោះជាគ្នារបស់គាត់» ។ គាត់បានធ្វើឱ្យបែកការណ៍ ហើយប្រតិបត្តិការនោះមិនអាចចាប់ជនល្មើសបាននោះទេ ។
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មានអំពើពុករលួយកើតមានដូចនេះ ។ ជាលទ្ធផលយើងបានឃាត់ខ្លួន៤នាក់ គឺ១-លោកឧត្តមសេនីយ៍ឯកម៉ឹក ដារ៉ា ២-លោកវរសេនីយ៍ឯក ជាឡេង ជានាយការិយាល័យទី៥ ជាការិយាល័យសំអាតប្រាក់ប្រឆាំងគ្រឿងញៀន ៣-លោកឧត្តមសេនីយ៍ហ៊ុន ហ៊ាន បានបញ្ជូនទៅតុលាការ និង៤-លោកស្នងការរងម្នាក់ទៀតឈ្មោះឈៀង សុនទទួលបន្ទុកផែនយុត្តិធម៌ ។
លោកឱម យ៉ិនទៀង អះអាងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអត់ឱនឱ្យនោះទេ ហើយតុលាការបានចេញដីកាឱ្យអង្គ ភាពប្រឆាំងអំពើពុករលួយបន្តស៊ើបអង្កេត។ នៅពេលយើងបានទទួលព័ត៌មានមកហើយ យើងត្រូវធ្វើការស៊ើបអង្កេតបឋម ។ យើងស្តាប់ចំលើយ តែនៅពេលណាមានចំលើយពាក់ព័ន្ធត្រូវឃាត់ខ្លួនតែម្តង» ។ ការឃាត់ខ្លួននេះមិនឱ្យលើសពី៤៨ម៉ោងនោះទេ តែបើចាំបាច់ត្រូវបន្តបន្ថែម២៤ម៉ោងទៀត ហើយបញ្ជូនទៅតុលាការដើម្បីពិនិត្យមើលថា តើត្រូវចោទប្រកាន់ ឬអត់? បើគេទទួល ពេលនោះមានការធ្វើការចោទប្រកាន់និងឃុំខ្លួនតែម្តង ។ ទាក់ទងការមិនផ្តល់ព័ត៌មានពេលមានប្រតិបត្តិការ លោកពន្យល់ថា ទាំងយើងខ្ញុំជាមន្ត្រីយុត្តិធម៌ ទាំងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អត់មានសិទ្ធិនិយាយទេ ។
លោកឱម យ៉ិនទៀង អះអាងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអត់ឱនឱ្យនោះទេ ហើយតុលាការបានចេញដីកាឱ្យអង្គ ភាពប្រឆាំងអំពើពុករលួយបន្តស៊ើបអង្កេត។ នៅពេលយើងបានទទួលព័ត៌មានមកហើយ យើងត្រូវធ្វើការស៊ើបអង្កេតបឋម ។ យើងស្តាប់ចំលើយ តែនៅពេលណាមានចំលើយពាក់ព័ន្ធត្រូវឃាត់ខ្លួនតែម្តង» ។ ការឃាត់ខ្លួននេះមិនឱ្យលើសពី៤៨ម៉ោងនោះទេ តែបើចាំបាច់ត្រូវបន្តបន្ថែម២៤ម៉ោងទៀត ហើយបញ្ជូនទៅតុលាការដើម្បីពិនិត្យមើលថា តើត្រូវចោទប្រកាន់ ឬអត់? បើគេទទួល ពេលនោះមានការធ្វើការចោទប្រកាន់និងឃុំខ្លួនតែម្តង ។ ទាក់ទងការមិនផ្តល់ព័ត៌មានពេលមានប្រតិបត្តិការ លោកពន្យល់ថា ទាំងយើងខ្ញុំជាមន្ត្រីយុត្តិធម៌ ទាំងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អត់មានសិទ្ធិនិយាយទេ ។
លោកឱម យ៉ិនទៀង បន្តថា «មានអ្នកកាសែតជាច្រើនបានទូរស័ព្ទមកសួរ តែយើងខ្ញុំមិនអាចជាប់គុកជំនួសអ្នកកាសែតបានទេ ។ រឿងនេះជារឿងជាប់គុក មិនមែនជារឿងលេងសើច ទេ ។ ច្បាប់ហាមមិនឱ្យនិយាយទេ តែបើគេឃុំរួចយើងអាចនិយាយបានមួយចំនួនតែបន្ទាប់មកតុលាការបានចេញដីកាឱ្យស៊ើបអង្កេតបន្ត ។ យើងពិបាកណាស់ក្នុងការនិយាយ ព្រោះច្បាប់ព្រហ្មទណ្ឌបានចូលជាធរមាន ។ លោកទទួលស្គាល់ថា រឿងនេះមិនមែនជាការលាក់បាំងនោះទេ ហើយយើងមិនចង់ប៉ះពាល់ជាមួយអ្នកកាសែត។ លោកបានឱ្យដឹងថា មានបញ្ហាមួយចំនួនទាក់ទងព្រៃឈើ អាចនឹងកក្រើកឡើង ។ លោកបន្តថា មានករណីមួយនោះគេបានឆ្លើយថា ថៅកែបានឱ្យមេការលក់គ្រឿងញៀន ដែលវាជារបស់ម្ចាស់ហាងមួយ។ ក្រោយមកគេចាប់រួចថ្នូរនឹងលុយ៧ម៉ឺនដុល្លារ រួចបញ្ជូនទៅតុលាការដោយកែថាជាគ្រឿងញៀនតិចតួច ។
លោកឱម យ៉ិនទៀង បន្តថា មានករណីខ្លះនោះលោកម៉ឹក ដារ៉ា បានធ្វើរឿងនេះដោយភ្លេចថា គាត់បានយកកំណត់ហេតុទី១ លាក់ទុក រួចបញ្ជាឱ្យគេដុតចោលឯកសារខ្លះ ។ ប៉ុន្តែយើងបានដាក់កាមេរ៉ា ឬថតដោយទូរស័ព្ទ ហើយយើងមានភស្តុតាងគ្រប់គ្រាន់ បានយកលុយគេ៧ម៉ឺនដុល្លារ រួចបែងចែកម៉ឹក ដារ៉ា ប៉ុន្មាន? ឈៀង សុន ប៉ុន្មាន? ហ៊ុន ហ៊ាន បានប៉ុន្មាន? នេះជាឧទាហរណ៍មួយដែលគ្រប់គ្រាន់ ដើម្បីចាប់ខ្លួនបានហើយ ។
លោកឱម យ៉ិនទៀង បន្តថា ម៉ឹក ដារ៉ា មានជាប់ពាក់ព័ន្ធរហូតដល់ទៅ១៥ករណី ឬ១៦ករណី មិនមែនមួយករណីនោះទេ ហើយគេបានធ្វើរឿងនេះតាំងពីឆ្នាំ២០០៧ មកម៉្លេះ ។ រឿងខ្លះយើងបានរកឃើញនៅឆ្នាំ២០០៧ រក ឃើញច្រើនបែបនោះ គឺមន្ទីរប្រឆាំងគ្រឿងញៀន បានយកតួនាទី និងមន្ត្រីទាក់ទងជាបណ្តាញ ។ បញ្ហាការលក់ដូរចែកចាយគ្រឿងញៀន និងពុករលួយវាអាចមានទោសដាក់គុកអស់មួយជីវិត តាមមាត្រា៣៤ថ្មី។
លោកឱម យ៉ិនទៀង បន្តទៀតថា ហ៊ុន ហ៊ាន យើងចោទប្រកាន់តែពុករលួយមួយករណី ឯ៣នាក់ទៀតអង្គភាពប្រឆាំងអំពើពុករលួយកំពុងកសាងសំណុំរឿងចោទ២ករណីទៀត ។ តែអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតតែរឿងពុករលួយ តែបើមានករណីផ្សេង យើងអាចស៊ើបអង្កេតរឿងដទៃទៀតបាន ។
កាលពីពេលថ្មីៗនេះ មន្ត្រីប៉ូលិសថ្នាក់ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ច្រើននាក់ទៀតដែលពាក់ព័ន្ធនឹងអំពើពុក រលួយនិងសំណុំរឿងគ្រឿងញៀនត្រូវបានចាប់ខ្លួនហើយបច្ចុប្បន្ន អតីតមន្ត្រីប៉ូលិសទាំងនោះត្រូវបានឃុំខ្លួននៅតាមពន្ធនាគារដាច់ ដោយឡែកពីគ្នារង់ចាំការកាត់ទោសរៀងៗខ្លួន ។ ជាការពិតណាស់ អតីតមន្ត្រីប៉ូលិសទាំងនេះសុទ្ធតែជាមន្ត្រីគណបក្សប្រជាជន កម្ពុជាទាំងអស់ តែមិនត្រូវបានយោគយល់ទេ ក្នុងទង្វើរបស់ខ្លួន។ ការចាប់ខ្លួនអតីតមន្ត្រីប៉ូលិសច្រើននាក់កន្លងមកនេះបានទទួល នូវការគាំទ្រពីសាធារណមតិជាតិពេញទំហឹង ។ អ្វីដែលមានការគាំទ្រផងដែរនោះគឺការចាប់ខ្លួនអតីតព្រះរាជ អាជ្ញានៅខេត្តពោធិ៍សាត់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ៕
ដោយ ៖ កោះឯករាជ្យ
ជ្រូកក្រហមមានប្រភពពីប្រទេសសៀមវាយលុក ទីផ្សារតំបន់ទេសចរណ៍ខេត្តសៀមរាប
ខេត្តសៀមរាប ៖ ជ្រូកក្រហមមានប្រភពពីប្រទេសសៀមកំពុងត្រូវបានអនុញ្ញាតឱ្យនាំមកកាន់ទីផ្សារទេសចរណ៍ខេត្តសៀមរាបយ៉ាងភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ដោយក្រុមហ៊ុនចំនួនពីរ និងកំពុងធ្វើឱ្យកសិករបោះបង់ចោលការចិញ្ចឹមជ្រូកហើយ។ ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចៗក្នុងតំបន់មួយចំនួនកំពុងប្រឈមទៅនឹងការដួលរលំនាពេលឆាប់ៗខាងមុខ បើសិនពុំមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលទេ។ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោកមឿង សុនិត្យាបានឆ្លើយចំពោះការសួរព័ត៌មានទាក់ទិនជាមួយការនាំជ្រូកក្រហមពីប្រទេសសៀមចូលមកកាន់ខេត្តសៀមរាបនោះ ដោយម្តងលោកបដិសេធថា ពុំមានការនាំចូលជ្រូកប្រភេទនោះទេ ។ បន្ទាប់មកឆ្លើយថា មានក្រុមហ៊ុនមួយមានច្បាប់នាំចូលជ្រូកប្រភេទនេះ២០ក្បាលក្នុងមួយថ្ងៃ ម្តងទៀតបង្វែរសំណួរឱ្យទៅសួរការិយាល័យជំនាញដែលនៅក្រោមឱវាទមន្ទីរនោះទៅវិញ។
ប្រធានការិយាល័យបសុសត្វខេត្តសៀមរាប លោកព្រំ វិច បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែមករា ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរត្រូវបានគេអនុញ្ញាតឱ្យនាំជ្រូករស់ពីប្រទេសសៀមចូលមកកាន់ទីផ្សារទេសចរណ៍សៀមរាបគឺ១-ក្រុមហ៊ុនចន្ធូមានជ័យ ដែលបានដំណើរការអស់រយៈពេលពីរខែមកហើយ មានសិទ្ធិនាំជ្រូកពីសៀម១០០ក្បាលក្នុងរយៈពេលពីរថ្ងៃម្តង។ ចំណែកក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុនថូគឹមស្រៀងទើបតែដំណើរការបានរយៈពេលមួយខែអាចនាំចូលជ្រូកចំនួន១០០ក្បាលក្នុងពេលពីរថ្ងៃដូចគ្នា។ លោកបានបន្តថា មូលហេតុដែលយើងអនុញ្ញាតឱ្យមានការនាំជ្រូកពីប្រទេសសៀមចូលមកទីផ្សារសៀមរាបយ៉ាងដូច្នេះ ដោយសារតែការចិញ្ចឹមជ្រូកនៅក្នុងតំបន់មិនអាចផ្គត់ផ្គង់តាមតំរូវការទីផ្សារ បន្ទាប់ពីប្រទេសកម្ពុជាបានជួបវិបតិ្តជំងឹជ្រូកត្រចៀកខៀវកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០កន្លងទៅនេះ។
លោកប្រធានការិយាល័យបន្តថា ក្រៅពីជ្រូកនាំចូលដោយក្រុមហ៊ុនទាំងពីរខាងលើ នៅមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួនពីរទៀតរបស់ក្រុមហ៊ុនស៊ីភីភី ដែលមានថៅកែជនជាតិសៀមនៅឯស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ ទន្ទឹមនោះក៏នៅមានកសិដ្ឋានតូចៗរបស់ខ្មែរយើងប្រមាណជាង២០០ក្បាលជ្រូកក្នុងមួយថ្ងៃៗ និងប្រមាណជាង១០០ក្បាលផ្សេងទៀតសំរាប់ស្រុកទាំង១១របស់ខេត្ត។ លោកបញ្ជាក់ថា ក្រុមហ៊ុននាំជ្រូកចូលពីប្រទេសសៀមនោះដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតពីនាយកដ្ឋានផលិតកម្មបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានលិខិតបញ្ជាក់ឱ្យបានត្រឹមត្រូវពីប្រទេសសៀមអំពីគុណភាព ហើយពេលដឹកមកដល់គោលដៅត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីពេទ្យសត្វរបស់យើងមុននឹងចូលទៅកាន់ទីសត្តឃាត។
ក្រុមអ្នកវិភាគនិយាយថា ការអនុញ្ញាតឱ្យក្រុមហ៊ុននាំជ្រូកពីប្រទេសសៀមយ៉ាងច្រើនចូលវាយលុកទីផ្សារក្នុងស្រុកបែបហ្នឹង បានធ្វើឱ្យប្រជាកសិករមួយចំនួនដែលមានមុខរបរចិញ្ចឹមជ្រូកលក់កំពុងតែប្រឈមទៅនឹងការដួលរលំ និងបោះបង់ចោលមុខរបររបស់ពួកគេជាបណ្តើរៗ ដោយសារតែមិនអាចមានលទ្ធភាពប្រកួតប្រជែងតំលៃក្នុងទីផ្សារបាន។ លោកប៊ូ កុកហួរ ជាកសិករគំរូមួយរូបធ្លាប់បានទទួលប័ណ្ណសរសើរប្រចាំប្រទេសលើកិច្ចការចិញ្ចឹមជ្រូកបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមជ្រូកធំល្មមដែលមានជ្រូកមេពូជចំនួន៩ក្បាល និងជ្រូកសាច់ប្រមាណ៥០ក្បាលនៅក្នុងភូមិល្អក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ការអនុញ្ញាតឱ្យនាំជ្រូកពីប្រទេសសៀមចូលមកខេត្តទេសចរណ៍សៀមរាបនេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរយើងដែលពឹងផ្អែកទៅលើមុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារតជំនាន់ជាយូរមកហើយ។ លោកបានបន្ថែមថា តាមការកត់សំគាល់ចាប់តាំងពីជ្រូកសៀមត្រូវបាននាំចូលយ៉ាងភ្លូកទឹកភ្លូកដីរហូតមកឃើញថា ការចិញ្ចឹមជ្រូកនៅតាមកសិដ្ឋានតូចៗមានការដួលរលំ ហើយការចិញ្ចឹមជាលក្ខណៈគ្រួសារក៏មានការថយចុះគួរឱ្យកត់សំគាល់ ដោយសារតែមិនអាចធ្វើការប្រកួតប្រជែងទីផ្សារជាមួយជ្រូកនាំចូលពីប្រទេសសៀមដែលចិញ្ចឹមតាមបែបឧស្សាហកម្មបាន។
ម្យ៉ាងទៀតមួយរយៈពេលនេះនៅស្រុកយើងមានកើតជំងឺជ្រូកត្រចៀកខៀវធ្វើឱ្យជ្រូកឈឺងាប់ ហើយអ្នកខ្លះបង្ខំចិត្តលក់ជ្រូកក្នុងតំលៃថោកខាតអស់រាប់ពាន់រាប់ម៉ឺនដុល្លារបោះបង់ចោលការចិញ្ចឹមតទៅទៀត។ ការបោះបង់ចោលនូវការនិយមចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារក៏បានធ្វើឱ្យក្រុមប្រជាពលរដ្ឋមួយចំនួនដែលមានមុខរបរដឹកកូនជ្រូកលក់ទៅឱ្យកសិករនៅភូមិនានាត្រូវជួបវិបត្តិធ្ងន់ធ្ងរដូចគ្នាដែរ ដោយសារគ្មានការបញ្ជាទិញដូចពីពេលមុនៗ។ ជាមួយកូនជ្រូកតូចៗប្រមាណជាងដប់ក្បាលកំពុងបញ្ចេញសំលេងយំយ៉ាងទ្រហឹងនៅក្នុងទ្រុងដឹកតាមម៉ូតូកញ្ចាស់មួយគ្រឿង បុរសវ័យប្រមាណជាង៥០ឆ្នាំឈ្មោះយ៉យ សុង ជាអ្នកលក់កូនជ្រូកតាមភូមិនានាក្នុងស្រុកបាគងបានត្អូញត្អែរដែរថា ចំណូលប្រចាំថ្ងៃរបស់គាត់ស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុងចាប់តាំងពីប្រជាពលរដ្ឋលែងនិយមចិញ្ចឹមជ្រូកនៅតាមផ្ទះ។ បុរសរូបនោះបានបន្តថា កាលពីមុនគាត់អាចទាញចំណូលបានចាប់ពីប្រាំពីរម៉ឺនទៅដប់ម៉ឺនរៀលពីការលក់កូនជ្រូក១០ទៅ១៥ក្បាលក្នុងមួយថ្ងៃៗ ប៉ុន្តែបច្ចុប្បន្នមានថ្ងៃខ្លះខាតដើមក៏មានដែរ ព្រោះកសិករខ្លះសុខចិត្តទុកទ្រុងនៅទំនេរមិនទិញកូនជ្រូកចិញ្ចឹម ដោយសារតែខ្លាចខាតចុងខាតដើមដូចគ្រាកន្លងទៅ ។
ខេត្តសៀមរាបត្រូវបានមើលឃើញថា មានបណ្តូលសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ ដោយសារខេត្តនេះពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងប្រាង្គប្រាសាទបុរាណដ៏សំបូរបែប ជាពិសេសអង្គរវត្តបេតិកភណ្ឌពិភពលោកដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាងមួយលាននាក់ក្នុងមួយឆ្នាំៗមកទស្សនា ដោយនាំនូវចំណូលរាប់រយលានដុល្លារមកជាមួយ។ ប៉ុន្តែអ្វីដែលជាប្រការគួរឱ្យសោកស្តាយត្រូវបានក្រុមអ្នកវិភាគសេដ្ឋកិច្ចបានវិភាគថា ចំណូលប្រមាណជា៣០ភាគរយជារៀងរាល់ឆ្នាំត្រូវបានធ្លុះធ្លាយទៅប្រទេសក្បែរខាង រួមមានប្រទេសយួន និងសៀមតាមរយៈការដាំបន្លែ ត្រី សាច់ ដែលបញ្ហាហ្នឹងអាចរាំងខ្ទប់បានតាមកម្មវិធីខ្សែក្រវាត់ពណ៌បៃតង។
ចំណែកលោកស្រេង សិលា រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាបជាអ្នកទិញជ្រូកមកកាប់ចែកចាយទៅឱ្យអាជីវករលក់សាច់ជ្រូកក្នុងទីផ្សារនានានៃក្រុងសៀមរាបបានលើកឡើងថា បច្ចុប្បន្នការប្រមូលទិញជ្រូករស់នៅក្នុងតំបន់មានការលំបាកជាងមុន ដោយសារតែចំនួនប្រជាពលរដ្ឋចិញ្ចឹមជ្រូកមានការថយចុះ ហើយពេលនេះគាត់បានប្តូរទិញជ្រូកពីក្រុមហ៊ុននាំចូលពីប្រទេសសៀមម្តង គឺពីរថ្ងៃលោកទិញ៥០ក្បាលសំរាប់កាប់ចែកចាយ។
លោកបានបញ្ជាក់ថា ជ្រូកនាំចូលមានគុណភាពល្អជាងជ្រូកចិញ្ចឹមនៅក្នុងស្រុក ហើយជ្រូករស់នាំចូលទិញក្នុងតំលៃចាប់ពី៨.៧០០រៀលក្នុងមួយគីឡូក្រាម ថ្លៃជាងជ្រូករស់ក្នុងស្រុកជាង១.០០០រៀល។ សូមរំលឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០ កន្លងទៅ ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ការនាំជ្រូកចូលជាបណ្តោះអាសន្នដើម្បីការពារការឆ្លងជំងឺជ្រូកត្រចៀកខៀវនិងជំងឺផ្តាសាយជ្រូក ៕
លោកបានបញ្ជាក់ថា ជ្រូកនាំចូលមានគុណភាពល្អជាងជ្រូកចិញ្ចឹមនៅក្នុងស្រុក ហើយជ្រូករស់នាំចូលទិញក្នុងតំលៃចាប់ពី៨.៧០០រៀលក្នុងមួយគីឡូក្រាម ថ្លៃជាងជ្រូករស់ក្នុងស្រុកជាង១.០០០រៀល។ សូមរំលឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០ កន្លងទៅ ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ការនាំជ្រូកចូលជាបណ្តោះអាសន្នដើម្បីការពារការឆ្លងជំងឺជ្រូកត្រចៀកខៀវនិងជំងឺផ្តាសាយជ្រូក ៕
ដោយ ៖ កោះឯករាជ្យ
(រូបថត សំណាង)
មេអំបៅធំចំលែក ចុងស្លាបមានរាងដូចក្បាលពស់
រាជធានីភ្នំពេញ ៖ មេអំបៅដ៏ធំចំលែកមួយក្បាល មានពណ៌លឿងដូចមាសបានហើរចូលទៅទុំលើជញ្ជាំងផ្ទះមួយនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ មករា ឆ្នាំ២០១១ ។
លោកស្រីសួន នី អាយុ៥០ឆ្នាំ ជាម្ចាស់លំនៅឋានមានប្រសាសន៍ថា នៅពេលគាត់ឡើងទៅលើផ្ទះបំណងបិទបារ៉ែតភ្លើង ដើម្បីចេញទៅចូលរួមពិធីជប់លៀងមង្គលការកូនអ្នកស្រុកស្រាប់តែប្រទះឃើញមេអំបៅចំលែកនេះកំពុងទំលើជញ្ជាំងក្តារនៅមាត់បង្អួច ។ គាត់បានហៅកូនឡើងទៅមើលមេអំបៅចំលែកនោះ ។ កូនរបស់គាត់ខ្លះចង់លូកដៃចាប់វាលេង ប៉ុន្តែគាត់ និងកូនខ្លះទៀតឃាត់ ព្រោះចង់ទុកវាគ្រាន់មើល និងចង់ដឹងថា តើពេលណាទើបវាហើរចេញពីក្នុងផ្ទះវិញ ។
លោកស្រីសួន នី អាយុ៥០ឆ្នាំ ជាម្ចាស់លំនៅឋានមានប្រសាសន៍ថា នៅពេលគាត់ឡើងទៅលើផ្ទះបំណងបិទបារ៉ែតភ្លើង ដើម្បីចេញទៅចូលរួមពិធីជប់លៀងមង្គលការកូនអ្នកស្រុកស្រាប់តែប្រទះឃើញមេអំបៅចំលែកនេះកំពុងទំលើជញ្ជាំងក្តារនៅមាត់បង្អួច ។ គាត់បានហៅកូនឡើងទៅមើលមេអំបៅចំលែកនោះ ។ កូនរបស់គាត់ខ្លះចង់លូកដៃចាប់វាលេង ប៉ុន្តែគាត់ និងកូនខ្លះទៀតឃាត់ ព្រោះចង់ទុកវាគ្រាន់មើល និងចង់ដឹងថា តើពេលណាទើបវាហើរចេញពីក្នុងផ្ទះវិញ ។
យុវជនម្នាក់ជាកូនម្ចាស់ផ្ទះនិយាយថា មេអំបៅចំលែកនេះ សាំងខ្លាំងណាស់ គឺវាអត់ហើរទៅណាទេ ទោះបីជាលូកដៃរកប៉ះ ឬបិទបង្អួចខ្លាំងៗក៏ដោយ ។ មេអំបៅនេះពេលត្រដាងស្លាបពីម្ខាងទៅម្ខាងមានប្រវែងជាងមួយចង្អាម និងមានពណ៌ដូចមាស ។ ចុងស្លាបវាម្ខាងៗមានរូបដូចក្បាលពស់គួរឱ្យចាប់អារម្មណ៍ណាស់ ។ ម្ចាស់ផ្ទះមិនមានការភ័យខ្លាចមេអំបៅនេះទេ ព្រោះវាសាំង និងមានពណ៌ដូចមាស គួរឱ្យចង់គយគន់ ។ លោកស្រីសួន នី មានប្រសាសន៍ថា មុនពេលមេអំបៅចំលែកហើរចូលផ្ទះមួយថ្ងៃ គាត់យល់សប្តិឃើញពាងទឹកធំនៅខាងក្រោយផ្ទះអណ្តែតឡើងទៅលើគ្រែ ។ តាមរយៈការយល់សប្តិនេះ គាត់កាត់ចាក់ឆ្នោតត្រូវ៥០០រៀល ។ ពេលមានមេអំបៅចំលែកហើរចូលផ្ទះបែបនេះ គាត់ប្រាថ្នាសុំតែសេចក្តីសុខ និងចំរុងចំរើនក្នុងគ្រួសារតែប៉ុណ្ណោះ ។
សត្វមេអំបៅជាទូទៅ គឺអំបូរវាកើតចេញពីដង្កូវ ។ ដង្កូវដែលក្លាយទៅជាមេអំបៅចំលែកនោះទំនងមិនមែនជាដង្កូវតូចតាចទេ ព្រោះវាមានស្លាបធំគួរឱ្យចំលែក ឯដងខ្លួនប៉ុនម្រាមដៃ ។ ពុំទាន់មានអ្នកជំនាញណានិយាយថា ដង្កូវដែលក្លាយខ្លួនជាមេអំបៅប្រភេទនេះជាដង្កូវប្រភេទអ្វីឡើយ ។ ម្ចាស់លំនៅឋានមិនដេញមេអំបៅនោះចេញពីផ្ទះទេ គឺស្រេចតែចិត្តវា បើចង់នៅផ្ទះហ្នឹងក៏នៅបើចង់ហើរចេញទៅវិញក៏ហើរទៅ ។ សូមរំលឹកថា មេអំបៅប្រភេទនេះកោះសន្តិភាពធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីឆ្នាំទៅ ដោយទទួលបានពីអ្នកអានម្នាក់ដែលថតបាន និងមានរូបរាងដូចគ្នា គឺស្លាបមេអំបៅចំលែកនោះមានរូបក្បាលពស់គួរឱ្យខ្លាច ។ នេះគឺជាមេអំបៅទី២ហើយដែលប្រទះឃើញ ៕
ដោយ ៖ កោះឯករាជ្យ
(រូបថត ជោគជ័យ)
កាត់ទោសជនជាតិសៀម សាលក្រម ៖ ជនត្រូវចោទ៥នាក់ត្រូវព្យួរទោសនិងបង់ប្រាក់ម្នាក់១លានរៀល
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ មករា បានបើកសវនាការរឿងក្តីជនជាតិសៀម៥នាក់ លបលួចឆ្លងចូលក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាខុសច្បាប់ និងចូលទីលានយោធា មានបំណងទុច្ចរិត តាមសំណុំរឿងលេខ៣០២៥ ចុះថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១០ ។ អង្គសវនាការមានលោកសួស សំអាត ប្រធានក្រុមប្រឹក្សា លោកអឿង សៀង និងលោកជ័យ សុវណ្ណ ចៅក្រមអម ក្នុងនោះតំណាងអយ្យការ គឺលោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូង ។ សវនាការបានធ្វើឡើងជាសាធារណៈដោយមានការចូលរួមស្តាប់ពីសំណាក់ តំណាងស្ថានទូតថៃ និងសាច់ញាតិជនជាប់ពិរុទ្ធជាតិសៀមមួយចំនួន ព្រមទាំងអ្នកកាសែតជាតិ-អន្តរជាតិផងដែរ ពិសេសក្រុមអ្នកកាសែត និងអ្នកថតទូរទស្សន៍ថៃ ។ សវនាការនេះមានការសាកសួរដេញដោលយ៉ាងយកចិត្តទុកដាក់ពីមេធាវី ការពារក្តី គឺលោកប៉ិច វិច្ឆិកា និងលោករស់ អូន។
ចូលរួម ក្នុងសវនាការនេះដែរ ក៏មានតំណាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ និងមន្ត្រីយោធានៅចំណុចចាប់ខ្លួនក្នុងភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ក៏បានមក២នាក់ផងដែរ ក្នុងការឆ្លើយបំភ្លឺដល់តុលាការ ។ សវនាការ បានធ្វើឡើងចំពោះមុខជនជាប់ពិរុទ្ធជាតិសៀម៥នាក់ ១-ឈ្មោះផានិក វីគិតសេត ហៅណុម តំណាងរាស្ត្រមណ្ឌលបាងកក ២-ឈ្មោះគុជពុនថន ជូសាណា សេរី ជំនួយការលោកផានិក ៣-ឈ្មោះសែមឌីនឡឺក ប៊ូឆា លេខាបក្សឋានសួគ៌ និងផែនដី ៤-ឈ្មោះតាយ ណែមួង ម៉ាកចន អ្នកសារព័ត៌មាន និង៥-ឈ្មោះណា រឿមមុល ជិតវ៉ារ៉ាត់តាណា ជាមេផ្ទះ ។
ប្រធានក្រុមប្រឹក្សាបានប្រកាសអំពីដំណើរនៃអង្គ សវនាការនេះថា ការពិតសំណុំរឿងជនជាតិសៀម៧នាក់ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សំរេចដាក់ពេលជំនុំជម្រះនៅថ្ងៃទី១ កុម្ភៈ ខាងមុខនេះ ។ ប៉ុន្តែដោយមានការដាក់ពាក្យស្នើសុំពីសំណាក់មេធាវី ការពារក្តីឱ្យជនជាតិសៀម៥នាក់ដូចមានឈ្មោះខាងលើ ដើម្បីឱ្យពួកគេបានទៅជួបជុំប្រពន្ធកូន បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំ តែស្ថិតក្រោមការតាមដានរបស់តុលាការ ទើបមានការសំរេចលើកយកការស្នើសុំនោះមកជំនុំជម្រះតែម្តង ។
លោកបាន បញ្ជាក់ទៀតថា បានជាតុលាការលើកយកមកជម្រះតាមការស្នើសុំយ៉ាងតក់ក្រហល់ នេះ តុលាការបានពិនិត្យមើលអង្គហេតុក្នុងសំណុំរឿងជាបទល្មើសមជ្ឈិម មានន័យថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូច្នេះបានជាបើកសវនាការមុនកាលកំណត់ ។ លោកសុខ រឿន ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការក្នុងសវនាការនេះ បានលើកយកអង្គហេតុដែលបានចោទប្រកាន់ជនជាតិសៀម៥នាក់ ជូនអង្គសវនាការដើម្បីសួរដេញដោលជនជាតិសៀម៥នាក់នោះ ។ លោកព្រះរាជអាជ្ញារងសុខ រឿន បានបន្តថា សវនាការពេលនេះមាន២ករណីដែលពួកគេបានប្រព្រឹត្តខុសនឹងច្បាប់ ព្រះរាជាណាចក្រកម្ពុជា គឺ១-បទល្មើសលបលួចឆ្លងចូលទឹកដីប្រទេសកម្ពុជាដោយគ្មានការអនុ ញ្ញាត និងឆ្លងចូលទីលានយោធាដោយមានបំណងទុច្ចរិត តាមមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍ និងមាត្រា៤៧៣ ក្រមព្រហ្មទណ្ឌថ្មី ។
ដំបូង លោកសុខ រឿន បានសួរដេញដោលលើជនជាតិសៀម ឈ្មោះផានិក វីគិតសេត ហៅណុម ជាតំណាងរាស្ត្រមណ្ឌលបាងកក ដែលចំណុចសំខាន់តំណាងអយ្យការបានចោទប្រកាន់ថា ហេតុអីបានជាលោកឆ្លងចូលដែនដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត តើមានចេតនា ឬក៏គ្មានចេតនា ។ អ្នកតំណាងរាស្ត្រសៀមរូបនេះបានឆ្លើយថា ការចូលមកនេះ គឺជាការស្នើសុំពីប្រជាពលរដ្ឋសៀមនៅព្រំប្រទល់ដែនឱ្យទៅមើល បង្គោលឡាក់លេខ៤៦ ក្នុងស្រុកអូរជ្រៅនោះ ហើយលោកមិនបានដឹងថា ចូលក្នុងទឹកដីកម្ពុជាទេ ។ សវនាការក៏បានសាកសួរលើជនជាតិសៀមឯទៀតដែរ រួមជាមួយសាក្សីផង ។
- ការប្រកាសសាលក្រម
សវនាការដែលអូសបន្លាយពេលរហូតដល់ម៉ោង៨យប់ថ្ងៃដដែលត្រូវបាន តុលាការប្រកាសទោសជនត្រូវចោទពីការបំពានច្បាប់អន្តោប្រវេសន៍ ជនជាតិសៀមទាំង៥នាក់ ដោយកំណត់ឱ្យម្នាក់ៗជាប់គុក៩ខែ និងបង់ប្រាក់១លានរៀលចូលថវិការដ្ឋ ។ ទោះជាបែបណា សាលក្រមនេះ បានចាត់ការអនុវត្តទោសក្នុងពន្ធនាគារនៅក្នុងរយៈពេលដែលជនត្រូវ ចោទទាំង៥នាក់ បានជាប់ឃុំរួចហើយ និងសល់ប៉ុន្មានត្រូវបានព្យួរទោស ។ ចំណែកសំភារទាំងអស់ត្រូវបានរឹបអូស ។ សាលក្រមនេះក៏បានប្រកាសដែរថា បើជនត្រូវចោទមិនសុខចិត្ត អាចប្តឹងទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់បាន ។ ខណៈដែលជនជាតិសៀមទាំង៥នាក់ត្រូវបានព្យួរទោសតាមសាលក្រមសាលា ដំបូងនោះ ក៏នៅជនជាតិសៀម២នាក់ទៀត និងត្រូវតុលាការកំណត់បើកសវនាការនៅថ្ងៃទី១ កុម្ភៈ ខាងមុខនេះ ។ ជនជាតិសៀមទាំង២នាក់ ដែលម្នាក់ជាប់ឃុំជាបណ្តោះអាសន្នក្នុងពន្ធនាគារគឺឈ្មោះវីរៈ ស៊ុមខ្វាមឃីត និងអ្នកស្រីរ៉ាត់ទ្រី នៅក្រៅឃុំដែលក្រោយពីជាប់ចោទបំពានច្បាប់អន្តោប្រវេសន៍ក៏ បានជាប់ចោទពីបទចារកម្មផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ ពួកសៀម៧នាក់បានឆ្លងចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ នៅច្រកព្រំប្រទល់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំមកកាន់រាជធានីភ្នំពេញ និងយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។ បន្ទាប់ពីឃាត់ខ្លួនសៀម៧នាក់ តុលាការសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពីរបទល្មើស គឺឆ្លងចូលដែនដីយោធាខុសច្បាប់ និងជនអន្តោប្រវេសន៍ ។ ក្រោយពីចោទប្រកាន់ និងឃុំខ្លួនជនជាតិសៀមទាំង៧នាក់នោះហើយ មេធាវីការពារក្តីបានដាក់ពាក្យប្តឹងទាស់ទៅលើការសំរេចរបស់ សាលាដំបូងនោះ ។ ក្រោយពីឃុំខ្លួនតុលាការបានរកឃើញបទល្មើសថ្មី១ទៀតលើសៀម២ នាក់ គឺវីរ៉ាក់ស៊ុមខ្វាមឃីត និងរ៉ាត់ទ្រី គឺជាបទល្មើសឧក្រិដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងចំណោមសៀមទាំង៧នាក់ មេធាវីការពារក្តីបានប្រឹងប្រែងជួយជ្រោមជ្រែងតាមផ្លូវច្បាប់ សុំធានាបាននៅក្រៅឃុំបណ្តោះអាសន្ន២នាក់ ដោយមានការសហការជាមួយស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ។
- ការកាត់បន្ថយថ្ងៃសវនាការនេះធ្វើឱ្យអ្នកកាសែតថៃប្រញាប់ប្រញាល់មកកម្ពុជា
តាមកាសែតឃុម ឆាត់លឹក របស់ថៃ ថ្ងៃទី២១ មករា បានផ្សាយថា លោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើតុលាការកម្ពុជានឹងកាត់ក្តីជនជាតិថៃទាំង៧នាក់ក្នុងថ្ងៃនេះ (២១ មករា) ឬអត់ ? ដោយបញ្ជាក់ថា អាចមានដំណើរការ ។ ចំណែកលោកឆាវានុន អ៊ីនសាហ្គោម៉ាស៊ុត អនុរដ្ឋលេខាធិការក្រសួងការបរទេសថៃ បានឱ្យដឹងពីករណីដែលតុលាការកម្ពុជាបើកសវនាការជនជាតិថៃទាំង៥នាក់ (មិនមែន៧នាក់ )នៅថ្ងៃទី២១ មករាថា តុលាការកម្ពុជាកំណត់ដំណើរការសាកសួរនៅរសៀលថ្ងៃទី២១ មករា ។ លោកឆាវានុន បន្តទៀតថា ប្រសិនបើតុលាការធ្វើការកាត់ក្តី រដ្ឋាភិបាលថៃគ្មានក្តីបារម្ភឡើយ ពីព្រោះមានគំរោងដោះស្រាយ និងជួយសង្គ្រោះជនជាតិថៃទាំង៧នាក់ ឱ្យស្មើភាព ទោះបីពេលនេះកាត់ទោស៥នាក់ក្តី ។
សំរាប់អ្នកស្រីរ៉ាត់ទ្រី និងលោកវីរ៉ាក់ តុលាការកម្ពុជានឹងបើកសវនាការនៅថ្ងៃទី១ កុម្ភៈ ខាងមុខ ។ កាសែតថៃដដែលបានឱ្យដឹងទៀតថា លោកស៊ូថេប ធឿកស៊ូបាន ឧបនាយករដ្ឋមន្ត្រីថៃ មានក្តីរីករាយដែលតុលាការកម្ពុជាកាត់បន្ថយពេលវេលាកាត់ក្តីជនជាតិ ថៃទាំង៥នាក់ មកថ្ងៃទី២១ មករា ខណៈពេលរឿងខាងលើបានកំណត់ធ្វើនៅថ្ងៃទី១ កុម្ភៈ ខាងមុខ ។ លោកស៊ូថេប បញ្ជាក់ថា ការកាត់បន្ថយពេលវេលានេះជាលទ្ធផលនៃកិច្ចព្យាយាមក្នុងការ សហការរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ។ ឧបនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ដូច្នេះថា «យើងត្រូវដោះស្រាយបញ្ហាលើការពិត និងឈរលើគោលការណ៍របស់យើងនិងប្រទេសជិតខាងដែលត្រូវមានវិធី សាស្ត្រដោះស្រាយបញ្ហារួមគ្នា» ។ ទោះជាបែបណាក៏ដោយ ត្រង់ចំណុចនេះ បង្ហាញឱ្យឃើញថា កម្ពុជាមានការយោគយល់ស្ថានភាពដ៏ល្អនិងយល់ថា មិនគួរឱ្យបញ្ហាតូចតាចខាងលើ ក្លាយជារឿងរីករាលដាលប៉ះពាល់ដល់សម្ព័ន្ធភាពរវាងគ្នានឹងគ្នា ។ មានការកត់សំគាល់ថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមអ្នកកាសែត និងអ្នកថតទូរទស្សន៍ថៃ បាននាំគ្នាមកកម្ពុជាយ៉ាងត្រហេបត្រហបទាំងកណ្តាលថ្ងៃត្រង់ ដើម្បីធ្វើដំណើរមកកាន់សាលាដំបូងរាជធានីភ្នំពេញឱ្យបានមុនពេល កាត់ក្តីនៅម៉ោង២រសៀល ។ ការនាំគ្នាមកទាំងត្រហេបត្រហបនេះ ដោយសារតែការសំរេចបើកសវនាការដែលសូម្បីតែអ្នកកាសែតខ្មែរក៏ទើប តែដឹងនៅព្រឹកថ្ងៃទី២១ មករាដែរ ៕
ដោយ ៖ កោះឯករាជ្យ
(រូបថត ប៊ុនណាក់)
Subscribe to:
Posts (Atom)