ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ជូននាយទាហាននៃកងរាជអាវុធហត្ថចំនួន៦៥រូប និងប្រកាសតែងតាំងឲ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងនោះមាននាយទាហាននៃកងរាជអាវុធហត្ថ ក្នុងមុខតំណែងដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌចំនួន១៩រូបផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាពឧត្ដមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រោយពីប្រគល់សញ្ញាបត្រជាន់ខ្ពស់ដល់មន្ត្រីទាំង៦៥រូប និងប្រកាសតែងតាំងឲ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ចំនួន១៩រូបនៅល្ងាចថ្ងៃដដែល មន្ត្រីទាំងអស់ត្រូវបានចូលរួមធ្វើពិធីសម្បថនៅឯសាលាឧទ្ធរណ៍ ដោយមានលោក ញូ ថុល ប្រធានក្រុមប្រឹក្សា និងលោក ស យសថាវវីរៈ ព្រះរាជអាជ្ញាតំណាងឲ្យមហាអយ្យការអមសាលាឧទ្ធរណ៍៕
No comments:
Post a Comment